CBRE: ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញបានកើនឡើង ២០ ភាគរយ ក្នុងត្រីមាសទី២

នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៨ ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញបានកើនឡើងដល់ទៅ ២០ ភាគរយ បើធៀបទៅនឹងត្រីមាសទី ១ ដែលធ្វើអោយការផ្គត់ផ្គង់ខុនដូសរុបនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានចំនួនរហូតដល់ទៅ ១១ ៨៣០ យូនីត។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia។

របាយការណ៍ដដែលនេះបានអោយដឹងថា អគារខុនដូប្រមាណ ២០០០ យូនីតត្រូវបានបញ្ចប់ការសាងសង់ក្នុងត្រីមាសទី ២ នេះ ហើយគម្រោងថ្មីចំនួន ៥ បន្ថែមទៀត ដែលមានសរុបប្រមាណ២២៥៦ យូនីតបានចាប់ផ្តើមការលក់នៅក្នុងទីផ្សារ។

ដោយឡែកទាក់ទងទៅនឹងខុនដូ តម្លៃលក់សំរាប់ខុនដូប្រភេទ តម្លៃសមរម្យ គឺនៅមានស្ថេរភាពជាធម្មតា។ រីឯ ខុនដូប្រភេទតម្លៃខ្ពស់គឺកើនឡើង ២ ភាគរយពីត្រីមាសទី ១។

យ៉ាងណាមិញ សម្រាប់តម្លៃជួលវិញ តម្លៃជួលបន្ទប់ខុនដូខ្នាតមធ្យមបានធ្លាក់ចុះ ១២ ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសមុន ខណៈពេលដែលតម្លៃជួលបន្ទប់ខុនដូប្រភេទតម្លៃខ្ពស់បានធ្លាក់ចុះប្រមាណ ៥ ភាគរយ។

របាយការណ៍ដដែលនេះក៏បានព្យាករណ៍ផងដែរថា ការផ្គត់ផ្គង់ខុនដូប្រភេទខ្នាតមធ្យមនឹងមានសន្ទុះនិងសក្តានុពលជាងមុន នៅក្នុងទីផ្សារខុនដូនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍មួយទៀតរបស់ CBRE Cambodia កាលពីដើមឆ្នាំ ខុនដូយ៉ាងហោចណាស់ ១៧ កន្លែង ឬ សរុបប្រមាណ ១៣០០០ យូនីតរំពឹងថានឹងបញ្ចប់ការសាងសង់ និងបើកដំណើរការក្នុងឆ្នាំ ២០១៨ នេះ នៅក្នុងរាជធានីភ្នំពេញ។

ប្រសិនបើខុនដូចំនួន ១៣ ០០០ យូនីតនេះបញ្ចប់តាមការរំពឹងទុក នៅចុងឆ្នាំ ២០១៨ ចំនួនខុនដួនៅក្នុងរាជធានីនឹងកើនរហូតដល់ទៅ ២១ ៦០០ យូនីត ហើយបើគិតជាភាគរយ វាកើនឡើង ១៥១ ភាគរយ (អានបន្ថែម)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]