គម្រោងសាងសង់ដ៏ធំមួយរបស់ចិននៅតែជាចំណោទបញ្ហា

គម្រោងសាងស់ដ៏ធំមួយរបស់ប្រទេសចិននៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែចោទជាបញ្ហាចម្រូងចម្រាស់នៅឡើយ ដោយសារតែគម្រោងសាងសង់នេះមានផលប៉ះដល់បរិស្ថាន។

គម្រោងអភិវឌ្ឍន៍តំនបន់សេដ្ឋកិច្ចពិសេស Kayuk Pyu មានតម្លៃ ១០ ពាន់លានដុល្លារអាមេរិក ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគពាយ័ព្យនៃខេត្ត Rakhine ប្រទេសមីយ៉ាន់ម៉ា ដែលមានបណ្តាញបំពង់បូមប្រេង ៧៧០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅកាន់ភាគនិរតីនៃប្រទេសចិន ដែលជាផ្នែកនៃកិច្ចផ្តូចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ (One Belt, One Road)។

តំបន់សេដ្ឋកិច្ចនេះគ្រប់ដណ្តប់លើផ្ទៃដីប្រមាណជាង ១៧ គីឡូម៉ែត្រការ៉េ ហើយក្នុងនោះកំពង់ផែសមុទ្រជ្រៅមានតម្លៃ ៧.៣ប៊ីលានដុល្លារអាមេរិក និងសួនឧស្សាហកម្មមានតម្លៃ ២.៣ប៊ីលានដុល្លារអាមេរិក ហើយតំបន់សេដ្ឋកិច្ចមួយនេះ នឹងគ្រោងទាក់ទាញវិស័យឧស្សាហកម្ម ដូចជាវិស័យវាយនភ័ណ្ឌ និងការចម្រាញ់ប្រេង។

យ៉ាងណាមិញ ប្រជាជននៅក្នុងស្រុក ជាពិសេសអ្នកនេសាទ ដែលបច្ចុប្បន្នត្រូវបានរារំាងពីការនេសាទនៅជិតបណ្តាញបំពង់បង្ហូរប្រេង។ មិនតែប៉ុណ្ណោះ ក៏មានការប្រឆាំងតវ៉ានឹងការខ្វះខាតនៃការពិគ្រោះយោបល់ ការរៀបចំផែនការខ្វះតម្លាភាព និងភាពភ័យខ្លាចចំពោះការបំផ្លិចបំផ្លាញបរិស្ថាន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនជួយកម្ពុជា ៧លានដុល្លារ អនុវត្តគម្រោងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយប្រមាណ ១០០២លានយ៉េន (ស្មើនឹង ៧,២ លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងសង្គម។ នេះបើតាមការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ធ្វើឡើងរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ កន្លងមកថ្មីៗនេះដែរ រាជរដ្ឋាភិបាលជប៉ុន បានប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័នក្នុងរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ (អានបន្ថែម) ដោយឡែកសម្រាប់ឥណទានសម្បទានវិញ ថ្មីៗនេះ ជប៉ុនបានផ្តល់កម្ចី សម្រាប់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និង​ចែកចាយ​អគ្គិសនីនៅ​រាជ​ធានី​ភ្នំពេញ​ជំហាន​ទី២ ជាកញ្ចប់ឥណទានទី៣ ដែលមានទំហំទឹកប្រាក់ជាង ៥៤លានដុល្លារ សម្រាប់​សាង​សង់​អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីតភ្ជាប់ទៅតំបន់ច្បារអំពៅ។ (អានបន្ថែម) - Video Advertisement -

ក្រោយសម្រេចបានកំណើនពាណិជ្ជកម្ម ១៨២% ជាមួយអាស៊ាន ចិនបានយកខេត្តក្វាងស៊ីធ្វើជាមជ្ឈមណ្ឌលឌីជីថលនៃគម្រោងតភ្ជាប់ឌីជីថលនៅអាស៊ី

តំបន់ស្វយ័តខេត្តក្វាងស៊ីរបស់ចិន កំពុងពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលសំខាន់សម្រាប់ក្លាយជាផ្លូវសូត្រឌីជីថល (Digital Silk Road) ដែលជួយជំរុញកំណើនសេដ្ឋកិច្ចឌីជីថលប្រកបដោយគុណភាពខ្ពស់ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ានតាមរយៈគម្រោងបង្កើត “កំពង់ផែព័ត៌មានចិន-អាស៊ាន”។ ប្រភពព័ត៌មានផ្លូវការពីមន្ត្រីជាន់ខ្ពស់ចិន បានឱ្យដឹងថា តំបន់ស្វយ័តនេះ សម្រេចបាននូវកំណើនពាណិជ្ជកម្មដ៏គួរឱ្យចាប់អារម្មណ៍ប្រមាណ ១៨២% នៃអត្រាប្រចាំឆ្នាំជាមួយប្រទេសអាស៊ាន  ក្នុងកំឡុងត្រីមាសទី៣ ឆ្នាំ២០២៤ ដែលតួលេខនេះ គឺលើសពីកម្រិតកំណើនពាណិជ្ជកម្មថ្នាក់ជាតិជាមធ្យម ដែលមានចំនួនតែ ១២,៩ ភាគរយប៉ុណ្ណោះ ហើយកំណើននេះ ជំរុញដោយលំហូរទិន្នន័យឆ្លងកាត់ព្រំដែនដែលមានលក្ខណៈកាន់តែរលូនជាងមុន  នេះបើយោងតាម Chinadaily ចុះផ្សាយកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤។ លោក Zhao Zhigang លេខាបក្សនៃការិយាល័យអភិវឌ្ឍន៍ទិន្នន័យធំប្រចាំខេត្តក្វាងស៊ី បានបង្ហាញឱ្យដឹងថា តម្លៃបន្ថែមក្នុងការបញ្ជូនព័ត៌មាន កម្មវិធីសូហ្វវ៊ែរ និងសេវាកម្ម IT បានកើនឡើង ១០,៨% ដែលរួមចំណែកបានចំនួនប្រមាណ ១១,៧៩% ដល់ GDP របស់ខេត្តក្វាងស៊ីទាំងមូល។ ជាអាទិភាពយុទ្ធសាស្ត្រជាតិ តំបន់ក្វាងស៊ី កំពុងជំរុញយ៉ាងសកម្មនូវលំហូរទិន្នន័យឆ្លងព្រំដែន ក្រោមគំនិតផ្តួចផ្តើមចរចាដើម្បីសម្រេចបាននូវតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.0។ តាមពិតទៅ ក្នុងរយៈកាលកន្លងមក តំបន់​នេះ ​បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​សហការ​ជា​ច្រើន​ជាមួយ​ប្រទេស​អាស៊ាន​រួច​ហើយ។ គំនិតផ្តួចផ្តើមទាំងនេះ […]

គម្រោងសង់ទំនប់អាងទឹកដូនទ្រីនៅបាត់ដំបង សម្រេចបាន ៩១% គ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៥

បច្ចុប្បន្នគម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបង សម្រេចបាន ៩១ភាគរយហើយ ដោយ​គ្រោង​នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមដំណើរពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ ដែលដឹកនាំដោយ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ជួន ប៊ិតថុល  បានឱ្យដឹងថា វឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកដូនទ្រី គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៩១%។ ក្នុងនោះ ការងារតួទំនប់សម្រេចបានកម្រិតកម្ពស់ ៨១,៥ម៉ែត្រ ធៀបនឹងកម្ពស់នីវ៉ូទឹកសមុទ្រ ដែលតាមគម្រោងខ្នងទំនប់នេះមានកម្រិតកម្ពស់ ៩៦ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានណែនាំក្រុមបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស របស់ប្រទេសកូរ៉េ ត្រូវបន្តយកចិត្តទុកដាក់សាងសង់ឱ្យមានគុណភាព ដើម្បីបញ្ចប់តាមផែនការកំណត់។ សូមបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះទទួលបានហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង។ ក្រោយពេលសាងសង់រួច គម្រោងនេះនឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីប្រមាណ ៣៣០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ ទំននប់នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ […]

១១ខែ ឆ្នាំ២០២៤​ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $៥០ពាន់លាន កើនជិត ១៦%

រយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ ការនាំចេញសម្រេចបានទឹកប្រាក់ចំនួន ២៤​,៣៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៤,៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦,១០ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧,៤៨%។ បន្ថែមពីនេះ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ រួមមាន សម្លៀកបំពាក់ ៨,៩៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៥,៨៤% សម្ភារធ្វើដំណើរ ១,៧៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ២១,៥០% ស្បែកជើង ១,៥០ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៤,៣០% និងស្រូវ ១,៥០ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦,៤២%។ ដោយឡែក សម្រាប់ការទំនិញនាំចូលវិញ កម្ពុជា​បាននាំចូលវាយនភ័ណ្ឌ ៥,៧០ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៣,៥២% គ្រឿងអេឡិចត្រូនិក ៣,៣២ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៩,១៤% សម្ភារសំណង់ ១,៤៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ២២,៣៥% ប្រេងម៉ាស៊ូត ១,៣០ពាន់លានដុល្លារអាម៉េរិក កើនឡើង […]

សម្តេចតេជោបញ្ជាក់ថា៖ នៅពេលកំពង់ផែរាមសង់រួច នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេ

សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ក្នុងជំនួបជាមួយឯកឧត្តម អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម Akiba Takeo បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបានបន្តថា អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ជាការឆ្លើយតបសម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងបានសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន មិនថាជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។ […]

បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២ ខណៈក្នុងនោះ អាងស្តុកទឹក និងអាងទឹកចំនួន១៩៧ ស្មើនឹង ១៣% បានចុះបញ្ជីរួចរាល់។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣ នៃតំបន់បឹងទន្លេសាប នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានរាជធានី-ខេត្តចំនួនពីរមិនមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រគឺរាជធានីភ្នំពេញ និងខេត្តប៉ៃលិន។ ចំណែកខេត្តចំនួន២៣ របស់កម្ពុជា បច្ចុប្បន្នមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២ ដែលក្នុងនោះអាងស្តុកទឹក និងអាងទឹកចុះបញ្ជីរួចមានចំនួន១៩៧ ស្មើនឹង ១៣% ។ ដោយឡែក អាងស្តុកទឹក និងអាងទឹកកំពុងដំណើរការចុះបញ្ជីមានចំនួន ២៧៣ ស្មើនឹង ១៧% និងអាងស្តុកទឹក និងអាងទឹកមិនទាន់បានចុះបញ្ជីមានចំនួន ១០៩២ ស្មើនឹង ៧០%។ រដ្ឋមន្ត្រីក្រសួងធនធានទឹកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់នាយកដ្ឋានក្នុងការពន្លឿនដំណើរការចុះបញ្ជីអាងស្តុកទឹកដែលមិនទាន់បានចុះបញ្ជី ដោយធានាថាប្រព័ន្ធធារាសាស្ត្រទាំងអស់ត្រូវបានគណនា និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្គត់ផ្គង់តម្រូវការកសិកម្មរបស់កម្ពុជា។ គំនិតផ្តួចផ្តើមដែលកំពុងបន្តមានគោលបំណងពង្រឹងការគ្រប់គ្រងទឹក និងលើកកម្ពស់សន្តិសុខស្បៀងក្នុងតំបន់។ នៅពេលដែលប្រទេសរីកចម្រើនឆ្ពោះទៅរកការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ការផ្តោតសំខាន់នៅតែលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ […]