សំណង់អគារទំនើបក្នុងមាត្រដ្ឋានថ្មី៖ វិស្វករមួយរូបកំពុងអនុវត្តការងារសាងសង់ក្នុងវិមាត្រទីបួនជាមួយនឹង ‘Godzilla Mode’

ដោយ Sean O’Neillលោក James Bowles ជាមនុស្សមួយរូបដែលចូលចិត្តការងារសាងសង់។ កាលនៅពីក្មេង គាត់បានចំណាយពេលជាច្រើនម៉ោងជាមួយល្បែងរៀបផ្ទះ Lego ដោយគាត់បានផ្គុំបង្កើតជាទីក្រុងតូចៗដោយបំណែកឥដ្ឋ Lego។ នៅវ័យជំទង់ គាត់បានចាប់អារម្មណ៍ជាមួយអគារខ្ពស់ៗ ពោលគឺការងាររចនាប្លង់វិស្វកម្ម និងទំហំការងារដែលធំ។ វា​មិន​គ្រាន់​តែ​ជា​កម្ពស់​អគារ​ដែល​ធ្វើ​ឱ្យ​គាត់​ចាប់​អារម្មណ៍​នោះ​ទេ ប៉ុន្តែ​ជា​ការជំនះឧបសគ្គនៃស្ថិរភាពគ្រឿងបង្គុំអគារ​។ សព្វថ្ងៃនេះលោក Bowles ទទួលបានការកោតសរសើរពីការចូលរួមយ៉ាងសកម្មសម្រាប់គម្រោងអគារខ្ពស់ៗ តាមរយៈការធ្វើបដិវត្តផែនការសំណង់ជាមួយនឹងគំរូ 4D ដែលភ្ជាប់ពេលវេលា និងលំហ ទៅនិងឌីជីថលភ្លោះ។ ការងាររបស់គាត់ជាស្ពានភ្ជាប់គំនិតប្រកបដោយចក្ខុវិស័យរបស់ស្ថាបត្យករជាមួយនឹងជំនាញអនុវត្តជាក់ស្តែងរបស់អ្នកសាងសង់ ដោយធានាបានថារាល់គ្រឿងបង្គុំស្មុគស្មាញនឹងមិនមានរឿងភ្ញាក់ផ្អើលដែលយើងមិនចង់ជួបនោះទេ។ ឥឡូវនេះនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត លោក Bowles កំពុងជួយនាំយកនូវមហិច្ឆតាស្ថាបត្យកម្មដែលធ្វើឱ្យគាត់ចាប់អារម្មណ៏ជាលើកដំបូង ពោលគឺអគារខ្ពស់ជាងគេដែលពិភពលោកមិនធ្លាប់បានឃើញ។ ចំណង់ចំណូលជាមួយការងារសំណង់ លោក Bowles បានបន្តបំណងប្រាថ្នារបស់គាត់នៅសាកលវិទ្យាល័យ Sheffield ដោយចុះឈ្មោះចូលរៀនក្នុងកម្មវិធីសញ្ញាបត្រពីរក្នុងពេលតែមួយដែលជាកម្មវិធីសិក្សាដ៏កម្ររបស់ចក្រភពអង់គ្លេសក្នុងផ្នែកស្ថាបត្យកម្ម និងវិស្វកម្ម។ វគ្គសិក្សាទាមទារតុល្យភាពនៃការដោះស្រាយបញ្ហាគ្រឿងបង្គុំនៅពេលថ្ងៃ និងការងាររចនាប្លង់ប្រកបដោយភាពច្នៃប្រឌិតនៅពេលយប់ ដោយផ្តល់ឱ្យគាត់នូវមូលដ្ឋានគ្រឹះក្នុងមុខវិជ្ជាទាំងពីរ។ គាត់បានចូលបម្រើការងារនៅក្រុមហ៊ុន BAM Construction ក្នុងឆ្នាំ 1999 ជាកន្លែងដែលគាត់ចាប់ផ្តើមការងារជាអ្នករចនាប្លង់។ លោក​បាន​រំឭក​ថា​៖ «​វា​ជា​បរិយាកាសការងារ​បែប​បុរាណ ដោយ​វិស្វករនីមួយៗ​អង្គុយយ៉ាង​ស្ងៀមស្ងាត់​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​»។ វាល្អម្យ៉ាងដែរសម្រាប់គាត់ ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរនៅថ្ងៃដែលគាត់ត្រូវបានគេយកទៅធ្វើការនៅក្នុងការដ្ឋានសាងសង់។ […]

អាន​បន្ថែម

សិង្ហបុរីចាប់ផ្ដើមសង់ស្ថានីយអ្នកដំណើរធំបំផុត នៅអាកាសយានដ្ឋាន Changi ក្រោមផ្អាករយៈពេល២ឆ្នាំ

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍របស់ប្រទេសសិង្ហបុរី ដំណើរការសាងសង់ស្ថានីយទី៥ (T5) នៅអាកាសយានដ្ឋាន Changi បាន និងកំពុងចាប់ផ្តើមជាផ្លូវការហើយ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ឆ្នាំ ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Lawrence Wong នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។ លោកនាយករដ្ឋមន្ត្រី Wong បានគូសបញ្ជាក់ថា ស្ថានីយថ្មីនេះ នឹងពង្រឹងសមត្ថភាពបន្ថែមឱ្យអាកាសយានដ្ឋាន Changi បានជាង ៥០% ទៀត។ លោកបានបន្ថែមថា “ស្ថានីយទី៥នេះ នឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១០៨០ ហិកតា ដែលស្មើនឹងទំហំរួមបញ្ចូលគ្នានៃស្ថានីយដែលមានស្រាប់ទាំងអស់នៅអាកាសយានដ្ឋាន Changi បច្ចុប្បន្ន។ ការពង្រីកនេះនឹងអនុញ្ញាតឱ្យអាកាសយានដ្ឋាន Changi អាចផ្ទុកអ្នកដំណើរចំនួន ៥០លាននាក់បន្ថែមទៀត ជារៀងរាល់ឆ្នាំ” ។ ដើមឡើយផែនការអភិវឌ្ឃន៍គម្រោងនេះ ត្រូវបានប្រកាសតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ប៉ុន្តែវាត្រូវបានផ្អាកដោយសារជំងឺរាតត្បាត COVID-19 យ៉ាងណាក៏ដោយ ឥឡូវនេះវាបានត្រលប់មកវិញហើយ។ ស្ថានីយទី៥នេះដែរ ត្រូវបានគេរំពឹងថានឹងអាចបើកដំណើរការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ដែលនឹងជំរុញការតភ្ជាប់អាកាសយានដ្ឋាន Changi ទៅកាន់ទីក្រុងគោលដៅជាង ២០០ […]

អាន​បន្ថែម

ADB គ្រោងវិនិយោគ $១០ពាន់​លាន ​ដើម្បីសម្រេចចក្ខុវិស័យបណ្តាញថាមពលអាស៊ានឱ្យក្លាយជាការពិត

នៅក្នុងចលនាដ៏សំខាន់មួយក្នុងគោលបំណងធ្វើបដិវត្តន៍ប្រព័ន្ធថាមពលនៅទូទាំងអាស៊ីអាគ្នេយ៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសពីផែនការវិនិយោគដ៏ធំមួយមានទំហំទឹកប្រាក់រហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវចក្ខុវិស័យបណ្តាញថាមពលអាស៊ាន។ នេះបើតាមការលើកឡើងរបស់លោក Masato Kanda ប្រធាន ADB បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅទីក្រុង Milan ប្រទេសអ៊ីតាលី នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ យោងតាមសេចក្តីរាយការណ៍របស់ Trend។ លោក Masato បានមានប្រសាសន៍ថា “យើងកំពុងស្ថិតនៅចំចំណុចដ៏សំខាន់មួយ នៃបដិវត្តន៍ថាមពល ខណៈគំនិតផ្តួចផ្តើមនៃគម្រោង ASEAN Power Grid នឹងធ្វើទំនើបកម្មតភ្ជាប់ប្រព័ន្ធថាមពលនៅទូទាំងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលមានសេដ្ឋកិច្ចរីកចម្រើនងឆាប់រហ័ស។ លោកបន្តថា៖ ពេលនេះ ADB បានប្តេជ្ញាចិត្តថានឹងផ្តល់ការវិនិយោគរហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចនូវចក្ខុវិស័យតភ្ជាប់បណ្តាញថាមពលអាស៊ាននេះឱ្យក្លាយជាការពិត” ។ លើសពីនេះ លោក Masato បានកត់សម្គាល់ថា ADBបច្ចុប្បន្ន កំពុងធ្វើឱ្យការវិនិយោគរបស់ខ្លួនកាន់តែទូលំទូលាយ និងរិតតែស៊ីជម្រៅ ក្នុងការបង្កើតភាពធន់កាន់តែខ្លាំង តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការស្ដារ និងការពារប្រព័ន្ធអេកូឡូស៊ី រួមបញ្ចូលទាំងការជួយសហគមន៍ដែលងាយរងគ្រោះឱ្យអាចសម្របខ្លួនទៅនឹងហានិភ័យនៃបម្រែបម្រួលអាកាសធាតុ និងបរិស្ថានបានកាន់តែខ្លាំង។ យ៉ាងណាមិញ ADB ក៏កំពុងតែផ្តល់អាទិភាពដល់ការធ្វើឌីជីថលនីយកម្ម ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រវិនិយោគរបស់ខ្លួនផងដែរ។ លោក Masato […]

អាន​បន្ថែម

ឡាវបើកការដ្ឋានសង់ទំនប់វារីអគ្គិសនីដ៏ធំ១ ក្នុងតម្លៃ $៣៦០លាន សម្រាប់នាំចេញអគ្គិសនីទៅប្រទេសវៀតណាម

ទំនប់វារីអគ្គិសនីណាំនឿន១ ដែលមានអនុភាព១២៤មេហ្គាវ៉ាត់ និងទុនវិនិយោគ ៣៦០លានដុល្លារ មានទីតាំងស្ថិតនៅភូមិ Phienghong ស្រុក Nonghet ខេត្ត Xieng Khuang ប្រទេសឡាវ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវកានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ គម្រោងដ៏ធំមួយនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បង សម្រាប់នាំចេញអគ្គិសនីទៅកាន់ប្រទេសវៀតណាម។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ, ឯកឧត្តម Phosay Sayasone រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ, ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីខេត្ត Xieng Khuang និង Huaphan និងគណៈគ្រប់គ្រងគម្រោងផងដែរ។ គួរបញ្ជាក់ថា គម្រោង​នេះ​ កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Nam Neun 1 Hydropower Co., Ltd. និង​សាងសង់​ដោយ​ក្រុមហ៊ុន Vietnam Joint Stock Company 47 (CC47) ក្រោមទុន​វិនិយោគ​ប្រមាណ ៣៦០លាន​ដុល្លារ​ ដែលមានអនុភាពរហូតដល់ ១២៤ មេហ្គាវ៉ាត់ ហើយគ្រោងនឹងបញ្ចប់ […]

អាន​បន្ថែម

អ្នកជំនាញបង្ហាញក្តីបារម្ភ៖ កំណើននៃការនាំចេញដែករបស់ចិនទៅកាន់ប្រទេសអាស៊ាន អាចបង្កការគំរាមកំហែងដល់អ្នកផលិតក្នុងតំបន់

យោងតាមរបាយការណ៍មួយបានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដែកថែបរបស់ចិនទៅកាន់បណ្តាប្រទេសអាស៊ានមានការកើនឡើងរហូតដល់ ៣៦,៥៥លានតោន ស្មើនឹងប្រមាណជា ៧០% នៃការនាំចេញដែកថែបសរុបរបស់ចិន ដែលតួលេខនេះមានការកើនឡើងរហូត ៣២%។ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះដោយ Yieh News ។ របាយការណ៍ដដែលបង្ហាញទៀតថា ដែកថែបរបស់ចិនត្រូវបាននាំចេញទៅកាន់ប្រទេសម៉ាឡេស៊ីកើនឡើងដល់ ៧១,៣% និងទៅកាន់ប្រទេសវៀតណាមកើនឡើងដល់ ៦៨,៥% ។ ដោយមើលឃើញពីកំណើនទាំងនេះ គណៈកម្មាធិការដែកថែបអាស៊ាន (AISC) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ដោយជំរុញឱ្យរដ្ឋាភិបាលចិនពិចារណាឡើងវិញនូវគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនស្តីពីការលើកលែងពន្ធនាំចេញ។ AISC ព្រមានថា បើគ្មានការកែសម្រួលគោលនយោបាយនេះទេ និន្នាការ កើនឡើងនៃការនាំចេញដែកថែបរបស់ប្រទេសចិនទំនងជាការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់អ្នកផលិតដែកក្នុងស្រុកនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។ ទន្ទឹមនឹងនេះ AISC ជឿជាក់ថា ទោះបីជាតម្លៃដែករបស់ចិនជួយប្រទេសអាស៊ានក្នុងការរក្សាតម្លៃសំណង់ទាបក៏ដោយ តែវាមិនសំខាន់នោះទេ ខណៈតម្លៃដែកថែបដែលចិននាំចេញទៅកាន់ប្រទេសអាស៊ាន មានតម្លៃទាបជាងផលិតកម្មក្នុងស្រុកដល់ទៅ ៣% -៥% ឯណោះ ។ AISC ជឿជាក់ថា ប្រទេសចិនគួរតែចាត់វិធានការដោះស្រាយជាបន្ទាន់ដោយកំណត់ការនាំចេញសម្ភារៈដែលអាស៊ានអាចផលិតដោយខ្លួនឯង និងលុបចោលនូវគោលនយោបាយដកពន្ធនាំចេញដែកថែបដែលមានស្រាប់នេះ។ ដោយមើលឃើញពីការវិវឌ្ឍន៍ទាំងនេះ AISC កំពុងអំពាវនាវឱ្យមានសកម្មភាពភ្លាមៗពីប្រទេសចិន រួមទាំងការកំណត់លើការនាំចេញផលិតផលដែកដែលបណ្តាប្រទេសអាស៊ានមានលទ្ធភាពផលិតខ្លួនឯងបាន ក៏ដូចជាការលុបចោលនូវគោលនយោបាយលើកលែងពន្ធនាំចេញផងដែរ។ គណៈកម្មាធិការ AISC សង្កត់ធ្ងន់ថាការចាត់វិធានការទាំងនេះគឺចាំបាច់ដើម្បីធានាបាននូវទិដ្ឋភាពប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់អ្នកផលិតដែកថែបនៅក្នុងតំបន់ ខណៈពេលដែលរក្សាបាននូវការអនុវត្តឧស្សាហកម្មប្រកបដោយនិរន្តរភាព។

អាន​បន្ថែម

របាយការណ៍ផលប៉ះពាល់ឆ្នាំ 2024៖ Bentley Systems បង្ហាញវិធីសង្រ្គោះពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធកាន់តែមាននិរន្តរភាព

ដោយ Kathleen Moore ថ្មីៗនេះមានព័ត៌មានមួយផ្សព្វផ្សាយថា សិស្សនៅសាលាបឋមសិក្សាមួយកន្លែងក្នុងស្រុក Pakpattan ភាគខាងកើតប្រទេសប៉ាគីស្ថានបានប្រឈមមុខនឹងបញ្ហាដ៏គួរឱ្យភ័យខ្លាចមួយ ដែលប្រភពទឹកដែលគេបរិភោគចេញពីធុងស្តុក គឺពោរពេញដោយការបំពុលតាមរយៈក្បាលរូប៊ីណេដែលគេប្រើប្រាស់ប្រចាំថ្ងៃ។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសូហ្វវែរហេដ្ឋារចនាសម្ព័ន្ធឈានមុខបានផ្តល់ដំណោះស្រាយមួយ តាមរយៈកម្មវិធី STEM Grant បានផ្តល់មូលនិធិដល់គម្រោងអប់រំដែលជ្រើសរើសដោយបុគ្គលិក Bentley បានជួយដល់សាលាក្នុងការសាងសង់បន្ទប់ចម្រោះទឹកជាមួយនឹងម៉ាស៊ីនបូមទឹកថ្មី ដែលមានធុងស្តុកទឹកចំណុះ 500 ហ្គាឡុង និងម៉ាស៊ីនទឹកត្រជាក់ធំពីរផងដែរ ដោយប្រើប្រាស់ថាមពលព្រះអាទិត្យ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់កង្ហាក្នុងបន្ទប់រៀនដើម្បីឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់សម្រាប់សិស្សប្រមាណ 400នាក់។ សាលារៀនក្នុងប្រទេសប៉ាគីស្ថាន គឺជាសាលារៀនមួយស្ថិតក្នុងចំណោមអ្នកទទួលជំនួយចំនួន 240 នៅទូទាំងពិភពលោកដែលបានចែករំលែកចេញពីកញ្ចប់ថវិកា 800,000 ដុល្លារ ដែលជាជំនួយបរិច្ចាគដោយបុគ្គលិក Bentley តាមរយៈកម្មវិធី STEM Grant កាលពីឆ្នាំមុន។ មូលនិធិគាំទ្រគម្រោងនេះមិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ Bentley នៅក្នុងឌីជីថលភ្លោះ និងបញ្ញាសិប្បនិម្មិត (AI) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបេះដូងនៃបេសកកម្មរបស់ Bentley ក្រោមប្រធានបទ៖ ជំរុញហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងភាពធន់ ដើម្បីគុណភាពជីវិតកាន់តែប្រសើរសម្រាប់គ្រប់ៗគ្នា។ កាលពីថ្ងៃអង្គារ ទី២២ ខែមសា ដែលជាថ្ងៃទិវាភពផែនដី ក្រុមហ៊ុន […]

អាន​បន្ថែម

អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

  ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទីក្រុង Changsha ប្រទេសចិន កំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះហើយ ដែលវានឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ ពិព័រណ៍អន្តរជាតិនៃឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិលើកទី៤ (CICEE2025) នេះ កំពុងឈានចូលមកដល់ការរាប់ថយក្រោយដើម្បីស្វាគមន៍ “អាណាចក្រនៃពិភពគ្រឿងសំណង់” ដែលនឹងត្រូវរៀបចំយ៉ាងអធិកអធម និងទូលំទូលាយបំផុតនៅទីក្រុង Changsha ។ ជាមួយនឹងកន្លែងតាំងពិព័រណ៍ដែលមានទំហំរហូតដល់ ៣០ម៉ឺនម៉ែត្រការ៉េ នឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មទាំងជាតិ និងអន្តរជាតិចំនួន ១៦៥០ស្តង់ ព្រមជាមួយនិងអ្នកទស្សនាជាង ៣០ម៉ឺននាក់ផងដែរ។ ក្នុងឱកាសនេះ វានឹងបង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន សម្រាប់ការតភ្ជាប់ឧស្សាហកម្មសកល ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាជីវកម្មផងដែរ។ «ត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេ?» អ្នកចូលរួម និងផលិតផលល្បីៗមកពីជុំវិញពិភពលោក ពិព័រណ៍គ្រឿងចក្រសំណង់ដ៏ធំក្នុងកម្រិតស្តង់ដារពិភពលោកនេះ នឹងមានការប្រមូលផ្តុំនូវក្រុមហ៊ុនល្បីៗ ចំនួន ៣៥ ដែលជាអ្នកផលិតគ្រឿងសំណង់កម្រិតកំពូលទាំង ៥០ នៅលើពិភពលោក រួមជាមួយនិងអ្នកចូលតាំងពិព័រណ៍ដទៃទៀតចំនួន ១៦៥០ មកពីក្នុង និងក្រៅប្រទេស។ ពិព័រណ៍នេះ នឹងត្រូវបែងចែកជាបួនផ្នែករួមមាន៖ គ្រឿងចក្រសំណង់ ឧបករណ៍សង្គ្រោះបន្ទាន់ ឧបករណ៍រុករករ៉ែ និងគ្រឿងយន្តកសិកម្ម។ គួរកត់សម្គាល់ថា ៧៥% […]

អាន​បន្ថែម

ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025នេះ នឹងបង្ហាញភាពខ្លាំងរបស់ចិនក្នុងឧស្សាហកម្មសំណង់សកល

  ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្នុងក្រុង Changsha នៃខេ​ត្ត Hunan។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងផ្តោតលើ គ្រឿងចក្រសំណង់ដែលមាន “កម្រិតគុណភាពខ្ពស់ បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង” ។ ពិព័រណ៍នេះមិនមែនគ្រាន់តែជាការបង្ហាញនូវការច្នៃប្រឌិតបច្ចេកវិទ្យាសកល ក្នុងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់បង្ហាញពីគុណភាពគ្រឿងចក្រសំណង់របស់ចិន ដែលផលិតឡើងដោយមានភាពច្នៃប្រឌិតខ្ពស់ក្នុងកម្រិតស្តង់ដារសកលសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោកផងដែរ។ សាលតាំងពិព័រណ៍ក្នុងឆ្នាំនេះ នឹងគ្របដណ្ដប់លើផ្ទៃដី ៣០ម៉ឺនម៉ែត្រការ៉េ ដោយមានអ្នកចូលតាំងបង្ហាញផលិតផល និងសេវាកម្មចំនួន ១៨០០ក្រុមហ៊ុន ដែលមានម៉ាកយីហោចំនួន ៣៥ប្រភេទ ក្នុងចំណោមផលិតផលល្បីៗទាំង ៥០ម៉ាក នៅលើពិភពលោក។ ពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអ្នកពាក់ព័ន្ធក្នុងវិស័យនេះ មកចូលរួមទស្សនាជាង ៣០ម៉ឺននាក់។ ក្នុងនោះដែរ ក៏អាចនឹងមានកិច្ចសហប្រតិបត្តិការគិតជាទឹកបា្រក់ប្រមាណជា ៨ពាន់លានដុល្លារ ដោយបូករួមទាំងផែនការអភិវឌ្ឍន៍នាពេលអនាគតនៃឧស្សាហកម្មនេះផងដែរ។ ក្នុងនាមជាការតាំងពិព័រណ៍គ្រឿងចក្រសំណង់ធំមួយក្នុងចំនោមការតាំងពិពណ៌គ្រឿងសំណង់ធំៗទាំងបីនៅលើពិភពលោក CICEE បានក្លាយជាឧបករណ៍វាស់ស្ទង់មួយសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មចាប់តាំងពីការបង្កើតឡើងតាំងពីឆ្នាំ២០១៩មក ដោយសារតែមានការពង្រីកខ្លួនជារៀងរាល់ឆ្នាំ។ ពិព័រណ៍នៅឆ្នាំនេះ ផ្តោតសំខាន់លើ “កម្លាំងផលិត និងកម្រិតគុណភាព” ដែលកំណត់ឡើងវិញនូវអនាគតនៃគ្រឿងចក្រសំណង់របស់ប្រទេសចិន តាមរយៈការបង្ហាញនៃបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់របស់ខ្លួនចំនួន ១៥០០ប្រភេទ ក្នុងវិស័យឌីជីថលភាវូបនីយកម្ម […]

អាន​បន្ថែម

រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ…

រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យនឹងជះឥទ្ធិពលដល់អតិថិជនដែលជាសហគ្រាស។ នៅបើយោងតាម yahoo finance។ ភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្ន បានធ្វើឱ្យផែនការរយៈពេលវែងកាន់តែពិបាក ហើយការរចនាប្លង់ និងការសាងសង់ទាមទារនូវការគិតគូរយ៉ាងប្រុងប្រយ័ត្ន ក៏ដូចជា ផែនការយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងគម្រោង។ ពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង សម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនឹងប្រែក្លាយទៅជាការចំណាយដ៏ខ្ពស់បំផុត។ ពន្ធគយអាមេរិកនឹងរំខានដល់ទីផ្សារខាងក្នុងផ្ទាល់របស់សហរដ្ឋអាមេរិក ដោយសារតែសមាសធាតុភាគច្រើនដែលប្រើប្រាស់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក ហើយសូម្បីតែផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក៏នឹងមានតម្លៃថ្លៃជាងមុនផងដែរ នេះក៏ដោយសារតែតម្រូវការខ្ពស់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើមនាំចូល។ គ្រឿងបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសដែលមានពន្ធខ្ពស់មួយចំនួនដូចជា ចិន តៃវ៉ាន់ និងប្រទេសផ្សេងទៀតនៅក្នុង APAC នឹងកាន់តែពិបាកសម្រាប់ការនាំចូល ដែលនឹងនាំឱ្យមានការពន្យារពេលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធលើទំនិញនាំចូលទាំងអស់ក៏ដោយ ប៉ុន្តែពេលវេលាកំណត់អាចបង្កឱ្យមានភាពចលាចលបន្ថែមទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ នៅពេលដែលថ្ងៃផុតកំណត់នៃសង្គ្រាមពាណិជ្ជកម្មនឹងមកដល់។ ពន្ធ រួមមានអត្រា ៣២% សម្រាប់តៃវ៉ាន់ ឬ […]

អាន​បន្ថែម

វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស

  ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។ បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។ តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន […]

អាន​បន្ថែម