សេដ្ឋវិទូហុងកុងព្យាករអតិផរណានៃសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៤ នឹងបន្តជាប់គាំងនៅត្រឹម ១០%

ខណៈដែលពិភពលោកកំពុងចាប់ផ្តើមជាថ្មីមួយនឹងឆ្នាំ ២០២៤ សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅផ្លូវបំបែករវាងការងើបឡើងវិញ និងតុល្យភាពនៃហានិភ័យដែលអាចកំណត់គន្លងសេដ្ឋកិច្ចដែលនឹងត្រូវវិវត្តជាបន្តបន្ទាប់នៃឆ្នាំនេះ។ Schroders ដែលជាស្ថាប័នស្រាវជ្រាវនិងរៀបចំយុទ្ធសាស្ត្រឈានមុខខ្នាតអន្តរជាតិនៅហុងកុង ទើបនឹងបានចេញបទវិភាគស៊ីជម្រៅមួយចេញផ្សាយនៅថ្ងៃទី 0១ ខែកុម្ភៈ ឆ្នាំ ២០២៤ បង្ហាញពីទិដ្ឋភាពសេដ្ឋកិច្ចសាកលដែលអាចនឹងបន្តជាប់គាំង ដោយបានរំលេចអំពីសេណារីយ៉ូអតិផរណារហូតដល់ ១០%។ Schroders គូសបញ្ជាក់អំពីហានិភ័យគួរឱ្យកត់សម្គាល់ទាក់ទងនឹងប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ និងភាពធន់នៃការចំណាយរបស់អ្នកប្រើប្រាស់។ ទិន្នន័យថ្មីៗពីប្រភពដដែលបង្ហាញថា វិធានការរូបិយវត្ថុរបស់ពិភពលោក អាចនឹងបាត់បង់ប្រសិទ្ធភាពមួយចំនួន ដោយការចំណាយរបស់អ្នកប្រើប្រាស់ដែលសល់ទុន អាចនឹងកើនឡើងក្លាយជាបញ្ហាប្រឈមចំពោះការធ្លាក់ចុះអតិផរណាដោយរលូន។ ភាពធន់នេះ ថ្វីត្បិតតែនឹងអាចបន្ថែមពិន្ទុ ១,៣% ដល់កំណើនពិភពលោក ក្នុងពេលដំណាលគ្នាវាក៏អាចនឹងបង្កើនការព្រួយបារម្ភអំពីការកាត់បន្ថយអត្រាការប្រាក់ដែលពន្យារពេលផងដែរ។ ការវិភាគខាងលើ ធ្វើឱ្យអ្នកសេដ្ឋកិច្ចងាកមកយកចិត្តទុកដាក់ខ្ពស់ចំពោះភាពប្រឈមគ្នារវាងតម្រូវការកើនឡើង និងកំណើនអតិផរណាដែលអាចជំរុញឱ្យមានការរឹតបន្តឹងបន្ថែមទៀតនៃគោលនយោបាយរូបិយវត្ថុជាពិសេសក្នុងប្រទេសដែលមានទីផ្សារសេដ្ឋកិច្ចធំៗ។ ទន្ទឹមនឹងនេះ បើសិនជាសេណារីយ៉ូនេះកើតឡើង វាអាចនឹងទាក់ទាញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះបញ្ជូលគោលនយោបាយបែបប្រតិកម្មរហ័ស ដែលនាំទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកភ្លាមៗជាថ្មីវិញ។ ហានិភ័យនេះ នៅតែជាសេណារីយ៉ូដែលអាចនឹងកើតឡើងបើបូកផ្សំនឹងកត្តាជំរុញផ្សេងៗទៀត។ ចំពេលមានបញ្ហាប្រឈមទាំងនេះ សេដ្ឋកិច្ចពិភពលោកជួបនឹងភាពមិនប្រាកដប្រជាលើផ្នែកផ្គត់ផ្គង់។ និន្នាការសាទរចំពោះការមកដល់នៃបច្ចេកវិជ្ជាបរិវត្តកម្ម ជាពិសេសបញ្ញាសិប្បនិម្មិត (AI) អាចជំរុញឱ្យមានការរីកចម្រើននៃការវិនិយោគ បង្កើនផលិតភាពក៏ពិតមែន និងកំណើនសេដ្ឋកិច្ចបន្តិចម្តងៗក៏ពិតមែនប៉ុន្តែក្នុងល្បឿនមួយដែលយឺតជាងមុន។ ផ្ទុយទៅវិញ ភាពរង្គោះរង្គើនៃការផ្គត់ផ្គង់ដែលមានលក្ខណៈអវិជ្ជមាននៅតាមវិស័យមួយចំនួន ផ្សំជាមួយនឹងសេណារីយ៉ូអតិផរណាផ្នែកផ្គត់ផ្គង់របស់សេដ្ឋកិច្ចសកល អាចបង្វែរសេដ្ឋកិច្ចពិភពលោកឆ្ពោះទៅរកការជាប់គាំងឡើងវិញ។ លទ្ធផលវិភាគរបស់ Schroders ដដែលបានកំណត់ភាពទំនងជានឹងកើតឡើង (ប្រូបាប៊ីលីតេ) នៃអតិផរណាសកលដល់ទៅ ១០% ដោយសង្កត់ធ្ងន់លើផ្នែកផ្គត់ផ្គង់នៃសេដ្ឋកិច្ចក្នុងន័យរយៈពេលវែង […]

អាន​បន្ថែម

រដ្ឋតិចសាស់ប្រើបច្ចេកវិទ្យា iTwin​ របស់ Bentley សង់ស្ពានឆ្លងកាត់ផ្លូវតម្លៃ $១,៤៥ ពាន់លាន

នាយកដ្ឋានដឹកជញ្ជូនតិចសាស់ (TxDOT) បានចាប់ផ្តើមគម្រោងដ៏មហិមាចំនួន ១,៤៥ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងកំណើនចរាចរដែលកំពុងកើនឡើងនៅលើច្រករបៀង I-35 ក្នុងតំបន់ San Antonio  តាមរយៈការណែនាំផ្លូវកាត់ដ៏ទំនើប និងការពង្រីកផ្លូវថ្នល់ជាមួយនឹងគន្លងបន្ថែមចំនួនបីក្នុងទិសដៅនីមួយៗ។ គម្រោងនេះគ្រប់គ្រងដោយ ក្រុមហ៊ុន Ferrovial Construction U.S. និង Webber LLC ប្រើប្រាស់កម្មវិធីវេទិកាឌីជីថល iTwin របស់ក្រុមហ៊ុន Bentley ដើម្បីបង្កើនកិច្ចសហការ និងសម្រួលការផ្លាស់ប្តូរព័ត៌មាន នេះបើយោងតាម Bentley Systems ចេញផ្សាយថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការអនុវត្តគម្រោងនេះ ធ្វើឡើងលើងច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់ I-35 ដែលភ្ជាប់ទ្វីបអាមេរិកខាងត្បូង និងខាងអេមេរិកខាងជើង រវាងម៉ិកស៊ិក និងកាណាដា កាត់តាមសហរដ្ឋអាមេរិក។ ច្រករបៀង I-35  គឺជាផ្លូវដែលមានការកកស្ទះបំផុតនៅរដ្ឋតិចសាស់។ បរិមាណចរាចរណ៍ត្រូវបានគេព្យាករថានឹងកើនឡើង ៥០% ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ចំនុចពិសេសនៃគម្រោង I-35 Northeast Expansion […]

អាន​បន្ថែម

ឥណ្ឌូណេស៊ីដាក់ឱ្យដំណើរការផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហ្សាកាតាដល់ ក្រុងបានឌុង ចំណាយពេលត្រឹម ៣៦នាទី

ឥណ្ឌូណេស៊ី ប្រទេសដែលជាប់ប្រសិទ្ធនាមថាត្បូងគុជនៅអាស៊ីអាគ្នេយ៍ជាមួយនឹងស្បៃវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនដែលក្រាលគ្របដណ្តប់លើកោះជាង ១៧០០០ ទើបនឹងបានបន្ថែមវណ្ណកម្មថ្មីមួយទៀតទៅក្នុងអរិយធម៌របស់ខ្លួននោះគឺ ផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ខ្សែរថភ្លើងលឿនបំផុត ដែលទើបនឹងបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងខែតុលា ឆ្នាំ ២០២៣ នេះ មានឈ្មោះសមស្របថា WHOOSH (វ៉ូស ជាឧទានសព្ទបញ្ជាក់ពីភាពស្ញើបពេលប៉ះអារម្មណ៍នឹងល្បឿនឬរយៈខ្ពស់) ដោយបានបដិវត្តពេលវេលាធ្វើដំណើររវាងរដ្ឋធានីដ៏អ៊ូអរនៃទីក្រុងចាកាតា ទៅទីក្រុងបានឌុង ដែលពីមុនធ្លាប់តែប្រើពេលរហូតដល់ ៥ ម៉ោង មកត្រឹមតែ ៣៦ នាទីប៉ុណ្ណោះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Bentley Systems។ គម្រោងផ្លូវដែកល្បឿនលឿនពីហ្សាកាតា-បានឌុង លាតសន្ធឹងចម្ងាយ ៨៣គីឡូម៉ែត្រជាផ្លូវខ្ពស់ផុតពីដី មានស្ពានចំនួន ៤៦ ផ្លូវរូងក្រោមដីចំនួន ១៣ និងផ្លូវកាត់ចំនួន ៥៥ ត្រូវបាន រចនា និងសាងសង់ក្រុមហ៊ុន PT Wijaya Karya (Wika)។ តាមរយៈការប្រើប្រាស់ឧបករណ៍រចនាឌីជីថលពីផលិតផល Bentley System គម្រោងនេះបានផ្លាស់ប្តូរយ៉ាងមានប្រសិទ្ធភាពពីវិធីសាស្រ្តសាមញ្ញទៅជាការរចនាបែប 3D កម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យមានឱកាសកែលម្អវឌ្ឍនភាពជាបន្តបន្ទាប់មុននឹងសម្រេចចេញជាលទ្ធផលនេះ ទោះបីជាក្នុងអំឡុងពេលមានបញ្ហាប្រឈមដោយជំងឺរាតត្បាតក៏ដោយ។ ចេញពីសមិទ្ធផលដ៏អស្ចារ្យនេះ ឥណ្ឌូនេស៊ីក៏កំពុងរៀបចំផែនការពង្រីកផ្លូវខ្សែរថភ្លើងថ្មីមួយទៀត ដោយបន្ថែមប្រវែង ៧០០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់បន្តពីទីក្រុងបានឌុង […]

អាន​បន្ថែម

កំណើនទីផ្សារឧស្ម័នធម្មជាតិពិភពលោក ជំរុញបង្កើនទុនវិនិយោគដល់ $១៩៤ពាន់លាន និង ពង្រីកបំពង់ចែកចាយបន្ថែម ៧ម៉ឺនគ.ម

ចំពេលមានការកើនឡើងនៃតម្រូវការសម្រាប់ប្រភពថាមពលស្អាត ការបណ្តាក់ទុនលើទីផ្សារឧស្ម័នធម្មជាតិរបស់ពិភពលោក មានការកើនឡើងដល់ចំនួន ១៩៤ពាន់លានដុល្លារ និងបច្ចុប្បន្នមានគម្រោងសាងសង់ពង្រីកប្រវែងបំពង់បង្ហូរឧស្ម័នធម្មជាតិដែលលាតសន្ធឹងសរុបប្រវែង ៧ម៉ឺន គីឡូម៉ែត្រថែមទៀត។ ប្រវែងរួមនៃបំពង់បង្ហូរឧស្ម័៍ន ដែលកំពុងសាងសង់នៅទូទាំងពិភពលោក មានការកើនឡើងគួរឱ្យចាប់អារម្មណ៍នោះគឺប្រមាណ ១៨% នៅចុងឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ វឌ្ឍនភាពនៃវិស័យថាមពលស្អាតនេះត្រូវបានធ្វើបច្ចុប្បន្នភាព ដោយរបាយការណ៍ “ការពង្រីកបំពង់បង្ហូរឧស្ម័នពិភពលោក” ពីស្ថាប័ន Global Energy Monitor (GEM) ដែលបង្ហាញពីការផ្លាស់ប្តូរគំរូឆ្ពោះទៅរកដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាពរបស់ភពផែនដី នេះបើយោងតាមសារៈព័ត៌មាន AA.com.tr ចុះថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤។ ទ្វីបអាស៊ី ដែលជាចំណុចកណ្តាលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចែកចាយថាមពលឧស្ម័នធម្មជាតិនេះ រួមចំណែកដល់ទៅ ៨៣%នៃការសាងសង់បំពង់បង្ហូរឧស្ម័នដែលកំពុងដំណើរការសរុបមានប្រវែង ៥៧.៦០០គីឡូម៉ែត្រ ជាមួយនឹងការវិនិយោគដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១១៧,២ ពាន់លានដុល្លារ។ ចំណែកឯទ្វីបអឺរ៉ុបវិញ មានហេដ្ឋារចនាសម្ព័ន្ធបង្ហូរសរុប​ចម្ងាយ ៥.៦០០ គីឡូម៉ែត្រ ខណៈ​ទ្វីបអាមេរិក និង​អាហ្រ្វិក​ចូល​រួម​ចំណែកប្រមាណតែ ៤.៧០០ គីឡូម៉ែត្រ និង ១.៨០០គីឡូម៉ែត្រ​រៀងៗ​គ្នា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺប្រទេសចិន និងឥណ្ឌាជាអ្នកដឹកនាំចលនាផ្លាស់ប្តូរនេះ ដោយកំពុងខិតខំងាកខ្លួនចេញពីការពឹងផ្អែកលើប្រភពថាមពលធ្យូងថ្ម និងប្រឹងបង្កើតឧស្ម័នធម្មជាតិជំនួសវិញ។ ចំណែកឯប្រទេសប៉ាគីស្ថាន ក៏កំពុងបន្តពង្រឹងសមត្ថភាពនាំចូលឧស្ម័នធម្មជាតិរបស់ខ្លួន តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍បំពង់បង្ហូរឧស្ម័នដ៏សកម្មរបស់ខ្លួនផងដែរ។ […]

អាន​បន្ថែម

ថៃចាប់ផ្តើមសាងសង់ស្ពានអាកាសតភ្ជាប់សមុទ្រតម្លៃ $២៨ពាន់លានហើយ 

គម្រោងយក្សសាងសង់ស្ពានអាកាស (Land Bridge Mega Project) តម្លៃ ២៨ ពាន់លានដុល្លារ (១ ពាន់ពាន់លានបាត) ភ្ជាប់ឈូងសមុទ្រថៃទៅសមុទ្រអាន់ដាននស៊ី (Andanan Sea) នៃមហាសមុទ្រកំពុងចាប់ផ្តើមដំណើរការសាងសង់ហើយ ។ លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន បានចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ នៅការដ្ឋានសាងសង់ដំណាក់កាលដំបូងភ្ជាប់ពីខេត្តរណង (Ranong) ទៅខេត្តជម្ពុន (Chumpon) កាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២៤។ គម្រោងខ្នាតធំនេះ មិនត្រឹមតែជាកាតាលីករជំរុញការអភិវឌ្ឍក្នុងប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងជាដំណោះស្រាយក្នុងតំបន់និងអន្តរទ្វីបដ៏សំខាន់ដើម្បីកាត់បន្ថយការកកស្ទះការដឹកជញ្ជូនទំនិញផ្លូវទឹកនៅច្រកសមុទ្រម៉ាឡាកាផងដែរ។ នាយករដ្ឋមន្ត្រីថៃ លោក ស្រេថាថាវីស៊ីន បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងមេហ្គានេះ ដោយសង្កត់ធ្ងន់ថា “ការសាងសង់គម្រោងមេហ្គាដែលតភ្ជាប់ឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ទៅកាន់ពិភពលោក មានសារៈសំខាន់ក្នុងការកាត់បន្ថយការកកស្ទះការដឹកជញ្ជូនតាមផ្លូវទឹក ហើយវានឹងនាំមកនូវការអភិវឌ្ឍដល់ប្រទេសផងដែរ ព្រោះវាអាចមានឥទ្ធិពលជួយទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន”។ ក្រោយសាងសង់រួច ផ្លូវឆ្លងកាត់ដ៏សំខាន់នេះជួយសម្រួលដល់ការដឹកជញ្ជូនបាន ៦០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក នេះបើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍៕

អាន​បន្ថែម

វៀតណាមនឹងបង្ហោះ​ផ្កាយ​រណបលើកដំបូងរបស់ខ្លួន ទៅអវកាសនៅចុងឆ្នាំ ២០២៤ នេះ

ផ្កាយ​រណបឈ្មោះ​ LOTUSat-1 មាន​ទម្ងន់​ ៦០០ គីឡូក្រាមប្រើ​ប្រាស់​បច្ចេកវិទ្យា​រ៉ាដា​ថ្មី​បំផុត​ និង​ជា​ផ្កាយ​រណបបច្ចេកវិទ្យា​​រ៉ាដា​ដំបូង​បង្អស់របស់​វៀតណាម LOTUSat-1 នឹង​ផលិត​រួច​រាល់​ជាស្ថាពរ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ២០២៤​ ហើយ​អាច​នឹងបាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ក្នុង​រង្វង់​ពី​ខែ​ធ្នូ ឆ្នាំ២០២៤ ដល់​ខែ​កុម្ភៈ ឆ្នាំ២០២៥​ នេះ​បើយោង​តាមប្រភពពីអគ្គនាយករង​នៃ​មជ្ឈមណ្ឌល​អវកាស​វៀតណាម​ និងការចុះផ្សាយរបស់ VOVWORLD កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤។ តាមប្រភពដដែលបានឱ្យដឹងថា គោលបំណងនៃបេសកកម្មលើកទី១នៃផ្កាយរណបរបស់វៀតណាមនេះ គឺដើម្បី​ផ្ដិត​យក​រូប​ភាព​ និង​ផ្ដល់​ទិន្នន័យ​ច្បាស់​ការណ៍​សម្រាប់ប្រើប្រាស់ក្នុងគោលដៅ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​ធម្មជាតិ​ ការ​ប្រែ​ប្រួល​អាកាសធាតុ ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ និង​បរិស្ថាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេដឹងថាការបង្ហោះបច្ចេកវិទ្យាដ៏សំខាន់នេះ ក៏បានពាំនាំយកនូវក្តីសុបិនរបស់វៀតណាមក្នុងការឡើងកាន់កាប់ឋានៈរបស់ខ្លួនក្នុងទីអវកាសទៅជាមួយផងដែរ។ លក្ខណៈពិសេសនៃឧបករណ៍នេះ គឺមានបំពាក់អង្គចាប់សញ្ញារលកវិទ្យុ ដែលមានគុណភាពកម្រិតភីកសែលបង្ហាញរូបភាពបាន ១ម៉ែត្រ ពោលគឺសំដៅលើកម្រិតនៃព័ត៌មានលម្អិតនៅក្នុងរូបភាពមួយភីកសែល តំណាងឱ្យផ្ទៃនៅលើដីដែលមានទំហំ ១ម៉ែត្រ។ ភីកសែលកម្រិតនេះ អាចអនុញ្ញាតឱ្យគេ​មើល​ឃើញវត្ថុ​ទំហំ​ចាប់ពី​មួយ​ម៉ែត្រ​នៅ​លើ​ដី​ ព្រម​ទាំង​មាន​សមត្ថភាព​សង្កេត​មិនចាញ់ពន្លឺ គឺអាចមើលបាន​ទាំង​ថ្ងៃ​ទាំង​យប់ និងគ្រប់ស្ថានភាពអាកាសធាតុមិនថាពេលមានពពក ចុះអ័ព្ទ និងពេលគ្មានពន្លឺនោះទេ​។ យោងតាមមជ្ឈមណ្ឌលអវកាសវៀតណាម ការសង្កេតមើលផែនដីពីទីអវកាសរបស់ផ្កាយរណបនេះ នឹងអាចគ្របដណ្តប់លើផ្ទៃដីវៀតណាមទាំងមូល និងជួយកាត់បន្ថយការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិបាន ១០ភាគរយ។ ក្រុម​ហ៊ុន NEC របស់ជប៉ុន គឺជា​អ្នក​ផលិត​ផ្កាយ​រណប LOTUSat-1 […]

អាន​បន្ថែម

នាយករដ្ឋមន្ត្រីថៃអំពាវនាវឱ្យប្រទេសអាស៊ានដំឡើងប្រាក់ឈ្នួល និងលើកទឹកចិត្តពិពិធកម្មវិនិយោគបរទេស

នាយករដ្ឋមន្ត្រីថៃលោក  ស្រេថា ថាវីស៊ីន បានអំពាវនាវឱ្យមេដឹកនាំប្រទេសអាស៊ានផ្សេងទៀតក្នុងនោះក៏មានម៉ាឡេស៊ី និងកម្ពុជាផងដែរ ចូលរួមសហការស្វែងរកមធ្យោបាយរួមគ្នាដើម្បីដំឡើងប្រាក់ឈ្នួលឱ្យបានខ្ពស់ជាងមុន និងសំណើកែប្រែវិធីសាស្ត្រលើកទឹកចិត្តដល់វិនិយោគបរទេសមួយចំនួនទៀត នេះបើយោងតាម Thailand Business News កាលពីថ្ងៃទី២២ មករា ឆ្នាំ ២០២៤។ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos លោក ថាវីស៊ីន បានសង្កត់ធ្ងន់លើការចាំបាច់សម្រាប់ប្រទេសថៃក្នុងការផ្លាស់ប្តូរលើសពីការទាក់ទាញវិនិយោគបរទេសដោយពឹងផ្អែកតែលើយុទ្ធសាស្ត្រតម្លៃពលកម្មទាបតែម្យ៉ាង។ ផ្ទុយទៅវិញ លោកបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដែលផ្តោតលើថាមពលស្អាត ការបង្កើតសាលារៀនអន្តរជាតិលំដាប់កំពូល ការថែទាំសុខភាពសាធារណៈដ៏រឹងមាំ ទីផ្សារមូលធនដោយយុត្តិធម៌ គ្មានអំពើពុករលួយ និងបរិស្ថានដែលងាយស្រួលសម្រាប់អាជីវកម្ម។ នៅក្នុងកិច្ចពិភាក្សាមួយ លោក ថាវីស៊ីន បានលើកឡើងពីតម្រូវការសម្រាប់ប្រទេសអាស៊ានក្នុងការសហការគ្នាដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមា ដែលលោកយល់ថាជាឧបសគ្គដល់កំណើនទាំងមូលរបស់តំបន់។ លោក​បាន​បង្ហាញ​ចេតនា​ក្នុង​ការ​ចូលរួម​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី ដើម្បី​ពិភាក្សា​អំពី​វិធី​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​សមូហភាព។ លោក ថាវីស៊ីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមេដឹកនាំក្នុងតំបន់ដែលមានភារកិច្ចធ្វើការរួមគ្នាដើម្បីបង្កើនប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិតសមរម្យ ជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងប្រទេសអាស៊ាន។ លើសពីការតស៊ូមតិសម្រាប់ប្រាក់ឈ្នួលអប្បបរមាខ្ពស់ លោក ថាវីស៊ីន ក៏បានស្នើឱ្យអនុម័តកម្មវិធីពិពិធកម្មការលើកទឹកចិត្តវិនិយោគបរទេសបែបថ្មី ដើម្បីទាក់ទាញការវិនិយោគបរទេសពីសហរដ្ឋអាមេរិក អឺរ៉ុប និងចិន។ លោក​បាន​ជំរុញ​ប្រទេស​អាស៊ាន​ឱ្យ​ស្វែង​យល់​ពី​វិធីសាស្ត្រ​ជំនួស ដោយ​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​លើក​ទឹក​ចិត្ត​សេដ្ឋកិច្ច​ចម្រុះ។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ មានគោលបំណងកំណត់យកប្រទេសថៃ និងសមភាគីក្នុងតំបន់របស់ខ្លួនជាគោលដៅវិនិយោគដ៏ទាក់ទាញ ដោយផ្លាស់ប្តូរចេញពីគំរូការងារតម្លៃទាបបែបប្រពៃណី។

អាន​បន្ថែម

ខណៈពាណិជ្ជកម្មចិន-លោកខាងលិចថយចុះ, ពាណិជ្ជកម្មចិន-អាស៊ាននឹងកើនដល់ $៦១៦ពាន់ពាន់លាន ក្នុងទសវត្សរ៍ក្រោយ

ប្រឈមមុខនឹងភាពតានតឹង និងការកើនឡើងនៃរនាំងពាណិជ្ជកម្មឥតឈប់ឈរ រវាងប្រទេសចិន និងលោកខាងលិច របាយការណ៍វិភាគថ្មីមួយដោយក្រុមប្រឹក្សាយោបល់បូស្តុន (BCG) បានព្យាករពីការកើនឡើងយ៉ាងខ្លាំងនៃពាណិជ្ជកម្មរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជំនួសវិញ។ ភាពជាដៃគូសេដ្ឋកិច្ចថ្មីរវាងចិននិងអាស៊ានដែលកំពុងរីកចម្រើននេះ នឹងឈានដល់ ៦១៦ ពាន់ពាន់លានដុល្លារ នៅក្នុងទសវត្សរ៍ខាងមុខ នេះបើយោងតាមសេចក្តីរាយការណ៍របស់ zawya.com នៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៤។ របាយការណ៍ស្រាវជ្រាវរបស់ BCG សង្កត់ធ្ងន់ថា ប្រទេសចិន ក្នុងនាមជាប្រទេសនាំចេញទំនិញឈានមុខគេរបស់ពិភពលោក នៅតែមានភាពធន់ក្នុងការទាញយកសក្ដានុពលពីពាណិជ្ជកម្មពិភពលោក។ ស្ថាប័នទីប្រឹក្សាដដែលបានកត់សម្គាល់ថា “ការរំខានណាមួយនៅក្នុងពាណិជ្ជកម្មរវាងចិន និងលោកខាងលិច ទំនងជានឹងបង្វែរទិសដៅពាណិជ្ជកម្មឆ្ពោះទៅរកជម្រើសជំនួស ដោយសំអាងលើគុណសម្បត្តិសេដ្ឋកិច្ចដែលមានលក្ខណៈគ្រប់គ្រាន់ មានប្រៀបជាងនិងមានភាពសម្របខ្លួនបានល្អជាង របស់ប្រទេសចិន។” ខណៈពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំង ដោយមានការព្យាករថានឹងធ្លាក់ចុះ ១៩៧ពាន់លានដុល្លារនៅឆ្នាំ ២០៣២ ពីកម្រិតឆ្នាំ ២០២២។ ដោយឡែក ទំនាក់ទំនងពាណិជ្ជកម្មរវាងចិនជាមួយសហភាពអឺរ៉ុប (EU) ត្រូវបានគេរំពឹងថា នឹងនៅតែបន្តកើនឡើង ប៉ុន្តែស្ថិតក្នុងល្បឿនមួយយឺត បើប្រៀបធៀបទៅនឹងមធ្យមភាគនៃពាណិជ្ជកម្មសកល។ ទិដ្ឋភាពពាណិជ្ជកម្មសកលដែលកំពុងវិវឌ្ឍ ក៏បង្ហាញពីឱកាសសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌាផងដែរ ដោយពាណិជ្ជកម្មសកលរបស់អាស៊ាន ត្រូវបានគេរំពឹងថានឹងកើនឡើងចំនួន ១,២ពាន់ពាន់លានដុល្លារ​ (US$1.2 […]

អាន​បន្ថែម

ថៃគ្រោងចំណាយ ៨,៨ពាន់លានដុល្លារសាងសង់ទីក្រុងអាកាសចរណ៍ថ្មីនេះនៅភាគខាងកើតប្រទេស

ប្រទេសថៃ មានគម្រោងសាងសង់ទីក្រុងអាកាសចរណ៍ថ្មីតម្លៃ ៨,៨ ពាន់លានដុល្លារ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងទំនើបបំផុតនៅលើតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស។ គម្រោងឈ្មោះ ‘ទីក្រុងអាកាសចរណ៍ភាគខាងកើត’ នេះ រួមបញ្ចូលទាំងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ U-Tapao និងទីក្រុងអាកាសយានដ្ឋានភាគខាងកើត គឺជា គម្រោងខ្នាតយក្សធំជាងគេបំផុតដែលត្រូវបានស្នើឡើងរបស់ប្រទេសថៃ នេះបើយោងតាម Bentley Systems កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៤។ មានទីតាំងស្ថិតនៅក្នុងខេត្ត Rayong អាកាសយានដ្ឋានជាប្រវត្តិសាស្ត្រថ្មីនេះ នឹងសាងសង់ឡើងលើផ្ទៃដីប្រមាណ ១០៤០ ហិកតា ដែលត្រូវបានរៀបចំឡើងក្នុង ឮគោលបំណងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន ពាណិជ្ជកម្ម និងវប្បធម៌ដ៏សំខាន់សម្រាប់តំបន់ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនទៅកាន់ប្រជុំកោះនានានៃជុំវិញតំបន់ត្រូពិច។ ចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ គម្រោងនេះ នឹងកសាងតំណភ្ជាប់រវាងអាកាសយានដ្ឋានចាស់ U-Tapao ដែលអាមេរិកធ្លាប់ប្រើសម័យសង្រ្គាមវៀតណាម ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិដនមឿង និងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ តាមរយៈរថភ្លើងល្បឿនលឿន ដែលនឹងធ្វើឱ្យអាកាសយានដ្ឋានទាំងបីអាចផ្ទុកអ្នកដំណើរបានរហូតដល់ ២០០ លាននាក់ក្នុងមួយឆ្នាំ។ ក្រុមការងារគម្រោង បានបែងចែកផែនការអភិវឌ្ឍន៍ជា ០៤ ដំណាក់កាល ដោយប្រើបច្ចេកវិទ្យា Bentley’s ProjectWise សម្រាប់ការសម្របសម្រួលសម្ភារៈគម្រោងរវាងការងាររចនាផ្នែកស្ថាបត្យកម្ម វិស្វកម្ម និងក្រុមការងារសំណង់។ នៅពេលដែលសាងសង់រួច […]

អាន​បន្ថែម

វៀតណាមចង់ក្តាប់ទីផ្សារថយន្តអគ្គិសនីសកល ខណៈជំហានដំបូងបោះ US$២ពាន់លាននៅឥណ្ឌា

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាម VinFast Auto Ltd. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយតម្លៃ ២ពាន់លានដុល្លារ ជាមួយឥណ្ឌា ដើម្បីដំឡើងរោងចក្រផលិតរថយន្តរបស់ខ្លួនក្នុងរដ្ឋទមិឡណាឌូ ( Tamil Nadu )។ ជំហានប្រកបដោយចក្ខុវិស័យនេះ ធ្វើឡើងក្នុងគោលបំណងចាប់យកចំណែកទីផ្សាររថយន្តធំជាងគេទីបីរបស់ពិភពលោក និងកំពុងប្រែក្លាយក្រុមហ៊ុនវៀតណាម VinFast ឱ្យឡើងឋានៈជាក្រុមហ៊ុនឈានមុខគេនៃវិស័យរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនខ្លាំង នេះបើយោងតាម Bloomberg កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៤។ បើតាមប្រភពដដែល ជំហានដំបូងវៀតណាមគ្រោងនឹងវិនិយោគចំនួន ៥00លានដុល្លារជាមុនសិន ដោយគ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រនៅឆ្នាំនេះ ដែលនឹងមានសមត្ថភាពផលិតប្រចាំឆ្នាំដ៏ច្រើនសម្បើម គឺរហូតដល់ ១៥០.០០០គ្រឿង។ តួលេខនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ VinFast ក្នុងការរៀបចំអនាគតនៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងបរិស្ថានមេត្រី។ គួររំលឹកថា ថ្មីៗនេះ VinFast មានមហិច្ឆតាធំក្នុងការក្តោបក្តាប់ទីផ្សារសាកល ពោលគឺក្រៅពីប្រទេសឥណ្ឌា ក្រុមហ៊ុនវៀតណាមនេះ ទើបនឹងបានវិនិយោគលើរោងចក្រផលិតរថយន្តរបស់ខ្លួនចំនួន ២ពាន់លានដុល្លារនៅរដ្ឋ North Carolina និងផែនការដំឡើងរោងចក្រថ្មីមួយទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ជំហានថ្មីជាបន្តបន្ទាប់នេះ គូសបញ្ជាក់ពីភាពលេចធ្លោនៃកម្រិតនវានុវត្តន៍ និងភាពជាអ្នកដឹកនាំទីផ្សារ និងការរៀបចំយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនវៀតណាមដែលកំពុងប្រកួតប្រជែងខ្លាំងតែខ្លួនអាចវាយលុកបានជោគជ័យច្រើន។ ក្រុមហ៊ុនដែលដឹកនាំដោយស្ថាបនិកលោក Pham Nhat Vuong […]

អាន​បន្ថែម