ការពង្រីកជាសាកលរបស់ Neta បង្កើនល្បឿនជាមួយនឹងការសម្ពោធរោងចក្រនៅក្រៅប្រទេសដំបូងគេក្នុងប្រទេសថៃ

ក្រុមហ៊ុន Hozon Auto បានចាប់ផ្តើមដំណើរការផលិតកម្មហើយ នៅក្នុងរោងចក្រដំបូងរបស់ខ្លួនក្នុងប្រទេសថៃកាលពីថ្ងៃទី ៣0 ខែវិច្ឆិកា ក្រោមស្លាកយីហោរថយន្តអគ្គិសនី (EV) Neta ។ រោងចក្រផលិតរថយន្តអគ្គិសនីថៃនេះ មានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ២0.000 គ្រឿង គ្រោងនឹងផ្គត់ផ្គង់ក្នុងការដោះស្រាយការកើនឡើងនៃតម្រូវការរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ និងនៅក្នុងទូទាំងតំបន់អាស៊ានទាំងមូល នេះបើយោងតាម សារៈព័ត៌មាន Car News China កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។ ម៉ូដែល Neta V-II ថ្មីរបស់ Hozon Auto នេះ ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សាររថយន្តអគ្គិសនី EV របស់ប្រទេសថៃ ដោយទទួលបានតំណែងជាម៉ូដែល EV ដែលលក់ដាច់បំផុតទី០២ នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៣ ដោយបានលក់អស់ ៩២៩៤ គ្រឿង ខណៈរថយន្តម៉ូដែល BYD Atto ៣ ឈរលេខរៀងលំដាប់ទី០១។ ថ្មីៗនេះ ប្រទេសថៃបានក្លាយជាគោលដៅដ៏ទាក់ទាញបំផុតសម្រាប់ទីផ្សាររថយន្តអគ្គិសនីចិន […]

អាន​បន្ថែម

រថយន្តប្រភេទអនាគតនិយម Cybertruck របស់មហាសេដ្ឋីអាមេរិកចាប់ផ្តើមដាក់លក់ក្នុងទីផ្សារហើយ

ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអេឡុន ម៉ាស់ ម៉ាកសាយបើត្រាក់ (Cybertruck) ដែលជាប្រភេទរថយន្តមានរចនាបថថ្មីបែបអនាគតនិយម (Futuristic) បានចាប់ផ្តើមចែកចាយចូលទៅក្នុងទីផ្សាររថយន្តភីកអាប់លើកដំបូងរបស់ខ្លួន ជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកានេះ នៅទីក្រុង Austin នៅរដ្ឋតិចសាស់ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មាន The Guardian កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣។ ក្នុងតម្លៃលក់ចន្លោះពី ៦០.៩៩០  ដុល្លារ ទៅ ៩៩.៩៩០ ដុល្លារ សម្រាប់រថយន្តម៉ាក Cybertruck  នេះ ដែលមានបីប្រភេទផ្សេងៗគ្នា លោកមហាសេដ្ឋី អេឡុន ម៉ាស់ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានអះអាងដោយទំនុកចិត្តថា Cybertruck ផ្តល់នូវ “ផលប្រយោជន៍ក្នុងការប្រើប្រាស់បានច្រើនជាងឡានដឹកទំនិញ” និងមានល្បឿន “លឿនជាងរថយន្តស្ព័រ”ទៅទៀត។ ចំពេលមានការអបអរសាទរពីហ្វូងមនុស្សសាទរនៅក្នុងព្រឹត្តិការណ៍ចែកចាយរថយន្តនេះ លោក អេឡុន ម៉ាស់ បានបើកឡាន Cybertruck ផ្ទាល់ទៅលើឆាក ហើយក្រោយមកបានប្រគល់រថយន្តដល់អតិថិជនដែលមានចំនួនរាប់សិបនាក់។ លើកឡើងពីការរចនាបែបអនាគតនិយមដ៏ប្លែកក្នុងឱកាសនោះ លោក អេឡុន […]

អាន​បន្ថែម

១១៨ប្រទេស ប្តេជ្ញាបង្កើនថាមពលកកើតឡើងវិញ៣ដងនៅឆ្នាំ២០៣០ ខណៈ ចិន និងឥណ្ឌាមិនទាន់ចុះហត្ថលេខា

នៅក្នុងសន្និសីទលើកទី ២៨ នៃកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា COP28 ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសអារ៉ាប់រួម (UAE) ឆ្នាំ២០២៣នេះ មានប្រទេសចំនួន ១១៨ បានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួនថានឹងបង្កើនសមត្ថភាពថាមពលកកើតឡើងវិញជាសកលបីដង នៅឆ្នាំ ២០៣០។ ប្រទេសហត្ថលេខីដែលគួរឱ្យកត់សម្គាល់រួមមាន UAE សហរដ្ឋអាមេរិក ប្រេស៊ីល ជប៉ុន ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀតដែលជាសញ្ញាបញ្ជាក់ពីការរួបរួមគ្នារបស់ពិភពលោកក្នុងការដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និងតួរគី នៅមិនទាន់បានសម្រេចចិត្តចុះហត្ថលេខាចូលរួមក្នុងគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញជាសកលនេះនៅឡើយទេ។ មិនទាន់សម្រេចចិត្តចុះហត្ថលេខា ដោយសារ​ក្នុងឯកសារដែលបញ្ជាក់ពីការប្តេជ្ញានេះ មានរាប់បញ្ចូលការតស៊ូមតិដែលជំរុញឱ្យមានការ បិទរោងចក្រធ្យូងថ្មគោលដៅមួយចំនួន “the phase down of unabated coal power” និងការលុបចោលគម្រោងផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី។ នេះបើយោងតាមខ្លឹមសារនៃសេចក្តីព្រាងឯកសារនេះ ដែលបញ្ចេញដោយសារៈព័ត៌មាន Reuters កាលពីខែមុន។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុនធំៗចំនួន ៥០ ដែលតំណាងឱ្យជាង ៤០% នៃផលិតកម្មប្រេងរបស់ពិភពលោក បានចុះហត្ថលេខាលើកតិកាសញ្ញាស្តីពីការនិកាបូនីយកម្មប្រេង និងឧស្ម័ន (Oil and Gas Decarbonization Covenant, […]

អាន​បន្ថែម

វៀតណាមកំពុងជំរុញឧស្សាហកម្មសំណង់សេរ៉ាមិចឱ្យជាប់ជាផលិតផលកំពូលលើពិភពលោក

ក្នុងសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់សម្រាប់វិស័យសម្ភារសំណង់របស់វៀតណាម អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Van Sinh បានប្រកាសថា ប្រទេសរបស់លោក ទទួលបានចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអ្នកផលិតសម្ភារសំណង់ប្រភេទសេរ៉ាមិចកំពូលទាំង ១០ របស់ពិភពលោក នេះបើគិតពីកម្រិតសមត្ថភាពកម្រិតផលិត និងកម្រិតបច្ចេកវិទ្យា។ តែបើនិយាយពីទំហំទិន្នផលនិងបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារវិញ វៀតណាមឈរឈ្មោះជាប្រទេសនាំមុខគេលើការផលិតក្បឿងសេរ៉ាមិច ដោយដណ្តើមបានតំណែងទី ០៤ លំដាប់ពិភពលោក។ វិវរណៈនេះ គូសបញ្ជាក់អំពីភាពរីកចម្រើនឥតឈប់ឈររបស់វៀតណាមនៅក្នុងវិស័យសម្ភារៈសំណង់ប្រភេទសេរ៉ាមិច​ នេះបើយោងតាមសេចក្តីរាយការណ៍ដោយ vietnam.postsen.com នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៣។ ទីផ្សារក្បឿងសេរ៉ាមិចវៀតណាមដែលបច្ចុប្បន្នមានតម្លៃ ៥,១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កំពុងត្រៀមខ្លួនសម្រាប់គន្លងកំណើនពិសេសមួយជាមួយនឹងដំណើរវិវត្តន៍ដ៏ជឿនលឿននៃវិស័យសំណង់និងនគរូបនីយកម្មទាំងក្នុងតំបន់និងសកលលោក។ តាមការព្យាករនៅឆ្នាំ ២០២៨  ទីផ្សារក្បឿងសេរ៉ាមិចវៀតណាម នឹងរីកធំឡើងដល់ ៩,៧៨ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំដ៏រឹងមាំ (CAGR) ១៣,៦៤%។ តួលេខនេះ បញ្ជាក់ពីសក្តានុពលដ៏ខ្លាំងក្លារបស់វៀតណាមក្នុងវិស័យនេះ ដែលដើរតួសឹងតែផ្តាច់មុខសម្រាប់ទីផ្សារតំបន់ ត្បិតមានដៃគូប្រកួតប្រជែងទាប។ ចំណុចប្រសព្វនៃកត្តាជំរុញភាពលេចធ្លោរបស់វៀតណាមក្នុងសម្ភារៈសំណង់ប្រភេទសេរ៉ាមិច៖ គួរកត់សម្គាល់ថាការចំណាយលើការសាងសង់កើនឡើងទាំងក្នុងស្រុក និងសមត្ថភាពផ្គត់ផ្គង់តម្រូវការទាំងថ្នាក់តំបន់និងទីផ្សារសកល ជាកត្តាជំរុញចម្បងដែលដឹកនាំទីផ្សារក្បឿងសេរ៉ាមិចឆ្ពោះទៅរកការរីកចម្រើនដែលមិនធ្លាប់មានពីមុនមក។ ម្យ៉ាងទៀត កត្តាគុណផលផលិតក៏ជាចលនករជោគជ័យដ៏សំខាន់មួយដែរ នោះគឺការបញ្ចូលជាយុទ្ធសាស្ត្រនៃបច្ចេកវិជ្ជាទំនើបដោយអាជីវកម្មផលិតក្បឿងសេរ៉ាមិចវៀតណាម បូករួមជាមួយនឹងប្រសិទ្ធភាពចំណាយ។ ជាងនេះទៅទៀត សន្ទុះនៃឧស្សាហកម្មនេះត្រូវបានទ្រទ្រង់ដោយយុទ្ធសាស្ត្រនៃការលាយបញ្ចូលគ្នានូវលក្ខណៈឌីសាញផលិតផលតាមបែបប្រពៃណីវៀតណាម […]

អាន​បន្ថែម

iSpace ចាប់ផ្តើមដំណាក់កាលសាកល្បងរ៉ុក្កែតដែលអាចប្រើឡើងវិញបាន ជិតដល់ចំណុចសំខាន់ក្នុងមហិច្ឆតាអវកាសរបស់ចិន

ក្រុមហ៊ុនអវកាសឯកជនឈានមុខគេរបស់ប្រទេសចិន គឺក្រុមហ៊ុន Beijing Interstellar Glory Space Technology Ltd. ដែលត្រូវបានគេស្គាល់ជាទូទៅថា iSpace បានសម្រេចនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយបានបាញ់បង្ហោះ និងបានចុះចតដោយជោគជ័យ និងដោយសុវត្ថិភាពនូវការធ្វើតេស្តបង្ហោះយានសាកល្បងមួយដែលមានឈ្មោះថា Hyperbola-2Y single-stage hopper នៅ មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan។ នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកមហិច្ឆតារបស់ប្រទេសចិនក្នុងការអភិវឌ្ឍរ៉ុក្កែតដែលមានសមត្ថភាពដឹកទម្ងន់មធ្យម (គឺជាប្រភេទរ៉ុក្កែត medium-lift rocket ដែលមានទ្រទម្ងន់បានចន្លោះពី ២០០០ ទៅ ២០ ០០០ គីឡូក្រាម) ដែលអាចប្រើឡើងវិញបាននៅឆ្នាំ ២០២៥ យោងតាមសារៈព័ត៌មាន Space News នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ ដំណាក់កាលផ្ទៀងផ្ទាត់ដោយជោគជ័យនៃការសាកល្បងយាន iSpace នេះ បានបង្ហាញពីភាពអស្ចារ្យរបស់វា នៅពេលដែលវាបានឡើងដល់កម្ពស់ដ៏គួរឱ្យចាប់អារម្មណ៍ ១៧៨ ម៉ែត្រក្នុងអំឡុងពេលហោះហើររយៈពេល ៥១ វិនាទី។ គោលដៅនៃការសាកល្បងនេះមួយទៀត គឺការធ្វើតេស្តសមត្ថភាពចុះថត ដែលជារឿងមួយដ៏លំបាកធ្វើសម្រាប់ការចុះចតរបស់ក្បាលរ៉ុក្កែតផ្សេងៗទៀត ប៉ុន្តែសម្រាប់យាន ispace នេះ […]

អាន​បន្ថែម

WWF ព្រមាន៖ ខ្សាច់​ទន្លេ​មេគង្គក្នុងប្រទេសវៀតណាម​ អាចនឹងអស់​នៅឆ្នាំ២០៣៥

មូលនិធិសត្វព្រៃពិភពលោក (World Wildlife Foundation-WWF) បានព្រមានថា ខ្សាច់នៅតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាមអាចនឹងអស់នៅឆ្នាំ២០៣៥ ជាមួយនឹងផលប៉ះពាល់និងមហន្តរាយជាច្រើនលើប្រព័ន្ធអេកូឡូស៊ី ដោយសារការរួមបញ្ចូលគ្នានៃតម្រូវការដ៏ធំនៅក្នុងវិស័យសំណង់របស់ប្រទេស និងការដំឡើងទំនប់វារីអគ្គិសនីផងដែរ។ បើតាមរបាយការណ៍របស់អង្គការ WWFបានង្ហាញថា ការប្រើប្រាស់ខ្សាច់នៅក្នុងតំបន់រយៈពេលបីឆ្នាំកន្លងមកនេះ ដីសណ្ដទន្លេមេគង្គបានគ្របដណ្តប់លើផ្ទៃដីដ៏ច្រើនសន្ធឹកសន្ធាប់ជាង ៤លានហិចតា ដែលមានប្រជាជនរស់នៅប្រមាណ ១៨លាននាក់ ព្រមជាមួយនិងប្រព័ន្ធអេកូឡូស៊ីចម្រុះដូចជា ត្រីមានដល់ទៅជាង ៤៥០ ប្រភេទផងដែរ។ រីឯនៅតាមតំបន់ដីសើមចម្រុះគេឃើញមានខ្សាច់ចាប់ពី ៣៥ ទៅ ៥៥ លានម៉ែត្រគូប ដែលជារៀងរាល់ឆ្នាំត្រូវបានគេប្រើប្រាស់សម្រាប់ឧស្សាហកម្មសំណង់ ទោះបីជាការនាំចេញត្រូវបានហាមឃាត់តាំងឆ្នាំ២០១៧ ក៏ដោយ។ ម្យ៉ាងទៀត ប្រទេសវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ក្នុងនោះមានគម្រោងផ្លូវហាយវេចំនួនបួននៅក្នុងតំបន់នេះដែលនឹងត្រូវការខ្សាច់រហូតដល់ទៅ ៦០លានតោន។ . ទោះជាយ៉ាងនេះក្តី ចំនួនសរុបទាំងនេះនៅមិនទាន់បានរាប់បញ្ចូលនូវបរិមាណខ្សាច់ដ៏ច្រើនដែលត្រូវបានបូកយក ដោយសកម្មភាពរួមមានការជីកយករ៉ែខ្សាច់ខុសច្បាប់ ឬក្រុមហ៊ុនដែលបានបូមខ្សាច់លើសបរិមាណដែលបានកំណត់ក្នុងអាជ្ញាបណ្ណផ្សេងទៀតផង។ ជាមួយគ្នានេះដែរ WWF ក៏បានបង្ហាញពីផលប៉ះពាល់ភ្លាមៗ ដែលបង្កឱ្យមានការបាក់ច្រាំងទន្លេនៅតាមទីតាំងជាង ៨០០កន្លែង និងបានបណ្តាលឱ្យលំនៅឋានជាច្រើនដួលរលំចូលទៅក្នុងទន្លេ៕

អាន​បន្ថែម

លទ្ធផលកិច្ចប្រជុំកំពូលប្រធានាធិបតីចូបៃដិននិងស៊ីជីងពីង សន្យាសុខដុមនីយកម្មសេដ្ឋកិច្ចសកលឡើងវិញ

នៅក្នុងជំនួបទល់មុខគ្នាជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping បានជួបប្រជុំគ្នានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅខាងក្រៅសន្និសីទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅជិតទីក្រុង San Francisco ។ កិច្ចប្រជុំដ៏សំខាន់នេះ គឺជាការជួបគ្នាលើកដំបូងរបស់មេដឹកនាំកំពូលទាំងពីរក្នុងរយៈពេលមួយឆ្នាំ ដែលលទ្ធផលនៃជំនួបនេះអាចនឹងនាំមកនូវផលប៉ះពាល់យ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលកំពុងតឹងតែងដោយវិបត្តិធំៗជាពិសេសសង្គ្រាមពាណិជ្ជកម្មនិងនយោបាយ។ លោក បៃដិន បាននិយាយនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលថា “យើងត្រូវតែធានាថាការប្រកួតប្រជែងគ្នា នឹងមិនក្លាយជាជម្លោះ។ បញ្ហាប្រឈមសកលដ៏សំខាន់ដែលយើងប្រឈមមុខ ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់ការប្រឆាំងគ្រឿងញៀន និងបញ្ញាសិប្បនិមិត្ត ទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង”។ លោក ស៊ី បានឆ្លើយតបថា “សម្រាប់ប្រទេសធំៗទាំងពីរដូចជាចិន និងសហរដ្ឋអាមេរិកនេះ ការបែរខ្នងដាក់គ្នាទៅវិញទៅមកមិនមែនជាជម្រើសទេ។ ផែនដីនេះ មានទំហំធំល្មមសម្រាប់ប្រទេសទាំងពីរសម្រេចជោគជ័យជាមួយគ្នា។” ជាលទ្ធផល កិច្ចប្រជុំកំពូលនេះ បានដោះស្រាយបញ្ហាសំខាន់ៗដូចជាការទប់ស្កាត់ការចរាចរសារធាតុ fentanyl ការធានានូវការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៃបញ្ញាសិប្បនិម្មិត និងការដោះស្រាយការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការចូលប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ចិនជាដើម។ ចំពោះបញ្ហាសេដ្ឋកិច្ចវិញ លទ្ធផលនៃកិច្ចប្រជុំនេះ បង្ហាញសញ្ញាណវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោក ដូចដែលបានគូសបញ្ជាក់ដោយកិច្ចព្រមព្រៀង និងសមិទ្ធផលសំខាន់ៗមួយចំនួនខាងក្រោម៖ ១. ការកែលម្អទំនាក់ទំនងចិន-អាមេរិក៖ កាលពីសប្តាហ៍មុននេះ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានចាប់ផ្តើមចាត់វិធានការដោះស្រាយបញ្ហានៃការប្រព្រឹត្តិមិនស្មើភាពគ្នាចំពោះធុរកិច្ចបរទេស […]

អាន​បន្ថែម

ជំនួសឱ្យគម្រោងជីកព្រែកភ្ជាប់សមុទ្រ ថៃចំណាយ ២៧ពាន់លានដុល្លារសាងសង់ស្ពានអាកាសភ្ជាប់សមុទ្រពីរ

រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ គ្រោងវិនិយោគទឹកប្រាក់ ២៧ពាន់លានដុល្លារ ដើម្បីបើកដំណើរការឡើងវិញនូវផែនការឆ្នាំ២០២០ ដើម្បីសាងសង់ស្ពានអាកាសភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិចទៅមហាសមុទ្រឥណ្ឌាចម្ងាយ ១០០គីឡូម៉ែត្រ ត្រង់តំបន់ក្រា ( Kra Isthmus) ។ ជំនួសឱ្យផែនការព្រែកជីកក្រា (kra canal) ដែលភ្ជាប់សមុទ្រទាំងពីរពីខាងកើតទៅខាងលិចប្រទេសថៃ ផែនការដ៏ធំមួយនេះត្រូវបានស្នើឡើងកាលពីបីឆ្នាំមុន(២០២០) ដោយផ្តោតលើការសាងសង់ស្ពានអាកាសសម្រាប់ដឹកទំនិញតាមផ្លូវដែកផងនិងសម្រាប់យានយន្តផង ព្រមទាំងផែនការសាងសង់កំពង់ផែទឹកជ្រៅចំនួនពីរសម្រាប់លើកដាក់ទំនិញពីសមុទ្រនៅត្រើយម្ខាងទៅសមុទ្រនៅត្រើយម្ខាងទៀត។ នៅពេលសាងសង់រួច ស្ពានលើដីគោកដ៏មហិមានេះ នឹងក្លាយជាកំពង់ផែយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃនិងតំបន់អាស៊ីទាំងមូល ពីព្រោះថា ការដឹកជញ្ជូនទំនិញផ្លូវទឹកដែលពីមុនមកធ្លាប់តែត្រូវធ្វើដំណើរតាមផ្លូវវាងរាប់សិបគីឡូម៉ែត្រ កាត់តាមប្រទេសសិង្ហបុរីនិងច្រកម៉ាឡាការបស់ម៉ាឡេស៊ី ដើម្បីឆ្លងទៅមហាសមុទ្រឥណ្ឌា នឹងប្រែមកជាមានផ្លូវកាត់ដ៏ជិតបង្កើយ គឺកាត់តាមតំបន់ Kra Isthmus របស់ថៃវិញ។ យោងតាមរបាយការណ៍របស់ Bangkok Post នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃដែលទើបឡើងកាន់តំណែងថ្មីបានបញ្ជាឱ្យក្រសួងដឹកជញ្ជូនពន្លឿនបន្តអនុវត្តគម្រោងដ៏ធំមួយនេះឡើងវិញ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ​បាន​ថ្លែង​ថា​៖ «​លោក​នាយក​រដ្ឋមន្ត្រី​ថ្មីបាន​ណែនាំ​ក្រសួង​ដឹកជញ្ជូន​ឱ្យ​ពន្លឿន​គម្រោង​នេះ​ដែល​បាន​សិក្សា​ពី​រដ្ឋាភិបាល​មុន​ដោយ​ប្រែក្លាយ​វា​ទៅ​ជា​គម្រោង​ធំ​មួយ​ដើម្បីជួយ​ជំរុញកំណើន​សេដ្ឋកិច្ច​»​។ លោកនាយករដ្ឋមន្ត្រី ស្រេត ថា បានបញ្ជាក់បន្ថែមថា ស្ពានអាកាសនេះនឹងក្លាយជា ស្ពានភ្ជាប់ដ៏សំខាន់សម្រាប់សម្រួលប្រព័ន្ធពស្តុភារនិងប្រព័ន្ធដឹកជញ្ជូនទំនិញរវាងប្រទេសទាំងឡាយនៅជុំវិញតំបន់អាស៊ី ឥណ្ឌា មជ្ឈិមបូព៌ា និងអាហ្វ្រិក”។ ប្រសិនបើគម្រោងនេះសាងសង់រួចរាល់តាមការគ្រោងទុកនៅឆ្នាំ២០៣០ ដំណាក់កាលដំបូង ស្ពានអាកាសដ៏សម្បើមនេះ នឹងអាចទទួលផ្ទុកកុងតឺន័របានរហូតដល់ […]

អាន​បន្ថែម

Hyundai បន្ថែមទុន $១,៥ ពាន់លាន សង់រោងចក្រផលិតរថយន្តអគ្គិសនីឈានមុខគេផ្តោតលើអព្យាក្រឹតកាបូន នៅកូរ៉េខាងត្បូង

ក្រុមហ៊ុន Hyundai បានចាប់ផ្តើមការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) ដ៏ទំនើបមួយតម្លៃ ១,៥ ពាន់លានដុល្លារ នៅទីក្រុង Ulsan ប្រទេសកូរ៉េខាងត្បូង ដែលនឹងក្លាយជារោងចក្រផលិតថ្មីដំបូងរបស់ Hyundai នៅក្នុងប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីបានចំណាយពេលអស់ជិតបីទសវត្សរ៍មកហើយក្នុងការផលិតនៅក្រៅស្រុក នេះបើយោងតាមសារៈព័ត៌មាន Reuters ចុះថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។ គម្រោងដ៏មានមហិច្ឆតានេះ គ្រោងនឹងចាប់ដំណើរការនៅចុងឆ្នាំ ២០២៣នេះ ហើយនៅពេលសាងសង់រួចក្រុមហ៊ុន Hyundai នឹងមានសមត្ថភាពផ្គត់ផ្គង់រថយន្តអគ្គិសនីបានចំនួន ២០០.០០០ គ្រឿងក្នុងមួយឆ្នាំ។ ពីរសែនគ្រឿងក្នុងមួយឆ្នាំ គឺជាតួលេខមួយដែលបង្ហាញថា ក្នុងរវាងតែប៉ុន្មានឆ្នាំខាងមុខប៉ុណ្ណោះសេដ្ឋកិច្ចពិភពលោកនឹងប្រែប្រួលខ្លាំង បើពិចារណាលើលទ្ធផលការសិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមហ៊ុន ព្រោះនេះជាកំណើនតម្រូវការខ្ពស់បំផុតមួយ ដែលបញ្ជាក់ថាប្រជាជនវណ្ណៈកណ្តាល (middle class) នឹងកើនឡើង ដែលត្រូវការរថយន្តទំនើបប្រើប្រាស់។ សម្រាប់ការផលិតថ្មីនេះ Hyundai បានជ្រើសយកទីតាំងនៅតំបន់អ៊ូលសាន ( Ulsan ) លើផ្ទៃដីទំហំ ៥៥០.០០០ម៉ែត្រការ៉េ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺការបំពាក់បរិក្ខារផលិតកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងប្រើប្រភពថាមពលស្អាតដើម្បីដំណើរការសង្វាក់ផលិតកម្មថែមទៀតផង។ ក្រុមហ៊ុន Hyundai មានគោលបំណងដើម្បីសម្រេចបាននូវឋានៈជាក្រុមហ៊ុនមានអព្យាក្រឹតកាបូន ដោយប្រើប្រាស់បច្ចេកទេសសំណង់មានការបំភាយ “កាបូនទាប” […]

អាន​បន្ថែម

ទីក្រុងហាណូយបើកការដ្ឋានសង់ទីក្រុងឆ្លាតវៃ និងអគារកម្ពស់ ១០៨ជាន់ ខ្ពស់ជាងអគារនៅម៉ាឡេស៊ីនិងតៃវ៉ាន់

ទីក្រុងហាណូយបានចាប់ផ្តើមដំណើរការសាងសង់ទីក្រុងឆ្លាតវៃ កាលពីថ្ងៃទី១១ វិច្ឆិកាកន្លងទៅ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ២៧២ហិចតា ដោយវិនិយោគថវិកាចំនួន ៤,២ពាន់លានដុល្លារអាមេរិក។ ចំណុចស្នូលនៃទីក្រុងឆ្លាតវៃថ្មីនេះ គឺការសាងសង់អគារ Phuong Trach Tower ដែលជាអគារហិរញ្ញវត្ថុខ្ពស់ជាងគេនៅវៀតណាមកម្ពស់ ១០៨ជាន់ គឺខ្ពស់ជាងអគារភ្លោះ Twin Tower របស់ម៉ាឡេស៊ី (៨៨ ជាន់) និងអគារ Taipei 101 របស់តៃវ៉ាន់ (១០១ជាន់)ទៅទៀត នេះបើយោងតាមសារៈព័ត៌មាន Tuoitre News កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ គម្រោងនេះត្រូវបានរៀបចំឡើងដោយសហការគ្នារវាងក្រុមហ៊ុន BRG Group របស់វៀតណាម និងសាជីវកម្ម Sumitomo របស់ជប៉ុន ក្នុងទិសដៅប្រែក្លាយទេសភាពភាគខាងជើងរដ្ឋធានីហាណូយទៅជាទីក្រុងទំនើបនិងឆ្លាតវៃដំបូងគេនៅអាស៊ាន ខណៈដែលប្រទេសអាស៊ានភាគច្រើនបានត្រឹមស្រមៃចង់បានទីឆ្លាតវៃនេះនៅឡើយ។ ពិធីបើកចុះបឋមសិលាបើកដំណើរការសាងសង់ ក្រោមអធិបតីភាពរបស់អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Duong Duc Tuan បានបង្ហាញពីកម្មវត្ថុនៃការផ្តួចផ្តើមគំនិតនេះថា “គម្រោងទីក្រុងឆ្លាតវៃនៅភាគខាងជើងទីក្រុងហាណូយ នឹងក្លាយជាដំណើរត្រួសត្រាយផ្លូវមុនគេនៅអាស៊ាន ក្នុងការផ្តល់ដំណោះស្រាយឆ្លាតវៃលើវិស័យថាមពល ការដឹកជញ្ជូន ការរស់នៅ ការគ្រប់គ្រង […]

អាន​បន្ថែម