ឥណ្ឌាកំពុងសង់ផ្លូវល្បឿនលឿនវែងបំផុតតម្លៃ១៣ពាន់លានដុល្លារ ដើម្បីភ្ជាប់ក្រុងញូដេលី និងបុមបៃ

ប្រទេសឥណ្ឌាបានបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនវែងបំផុតរបស់ខ្លួន ក្នុងដំណាក់កាលដំបូង ដែលជាផ្លូវតភ្ជាប់ទីក្រុងដេលី និងទីក្រុងបុមបៃ ដើម្បីជំរុញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងតាមឱ្យទាន់គូប្រជែងរបស់ខ្លួន នោះគឺប្រទេសចិន។ គម្រោងផ្លូវល្បឿនលឿននេះជាផ្លូវថ្មីមានប្រវែង ១.៣៨៦ គីឡូម៉ែត្រ មានចំនួនបួនគន្លង ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ១៣ពាន់លានដុល្លារ ដែលនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ រវាងទីក្រុងធំៗទាំងពីរ ពី ២៤ ម៉ោងមកនៅត្រឹម ១២ ម៉ោងតែប៉ុណ្ណោះ។ ផ្លូវល្បឿនលឿននេះនឹងឆ្លងកាត់ទីក្រុង Delhi, Haryana, Rajasthan, Madhya Pradesh, Gujarat និង Maharashtra ។ គម្រោងនេះរំពឹងថានឹងអាចបញ្ចប់ការសាងសង់ ហើយបើកដំណើរការនៅឆ្នាំ ២០២៤។ នាយករដ្ឋមន្ត្រី Narendra Modi មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានផ្លូវល្បឿនលឿននេះថា  គម្រោងនេះគឺជា “សញ្ញានៃការអភិវឌ្ឍនៃប្រទេសឥណ្ឌា” ដោយបន្ថែមថា “ការវិនិយោគលើគម្រោងផ្លូវដែក ផ្លូវហាយវេយ ខ្សែរថភ្លើងក្រោមដី និងអាកាសយានដ្ឋាន គឺជាគន្លឹះក្នុងការជំរុញអត្រាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា ហើយអាចទាក់ទាញការវិនិយោគកាន់តែច្រើន និងបង្កើតការងារថ្មីៗបាន”។ រដ្ឋាភិបាលឥណ្ឌាបានពន្លឿនគម្រោងអភិវឌ្ឍន៍សំខាន់ៗជាច្រើន ហើយក្នុងខែនេះ រដ្ឋាភិបាលបានប្រកាសពីការបង្កើនការចំណាយចំនួន ៣៣% ដែលមិនធ្លាប់មានពីមុនមក ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ នាយករដ្ឋមន្ត្រីឥណ្ឌាបានអះអាងថា ផ្លូវដែក […]

អាន​បន្ថែម

តើ Digital Twins មានសារៈសំខាន់យ៉ាងណា ចំពោះព្រលានយន្តហោះថ្ងៃអនាគត?

ដោយ Steve Cockerell នាយកទីផ្សារឧស្សាហកម្មស្តីទី ទីក្រុង និងសាខា Bentley Systems គាំទ្រជាង 87 លានការងារ នៅទូទាំងពិភពលោក ឧស្សាហកម្មអាកាសចរណ៍បានរួមចំណែកជាង 4% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងធ្វើការ 24/7 365 ថ្ងៃក្នុងមួយឆ្នាំ អាកាសយានដ្ឋានគឺជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងប្រព័ន្ធដឹកជញ្ជូនសកលដែលតភ្ជាប់ប្រទេស សហគមន៍ និងអាជីវកម្មពីប្រទេសមួយទៅប្រទេសមួយ។ ឆ្លើយតបនឹងការផ្លាស់ប្តូរតម្រូវការ លក្ខខណ្ឌប្រតិបត្តិការផ្សេងៗគ្នា និងការចំណាយកើនឡើង គុណភាពនៃសេវាកម្មដែលម្ចាស់ព្រលានយន្តហោះ និងបណ្តាញផ្គត់ផ្គង់របស់ពួកគេផ្តល់គឺជាកត្តាសំខាន់សម្រាប់បទពិសោធន៍អ្នកដំណើរ។ ដោយសារការរឹតបន្តឹងការធ្វើដំណើរត្រូវបានដកចេញ ហើយការព្រួយបារម្ភរបស់ប្រជាជនអំពីការហោះហើរយឺតៗ អាកាសយានដ្ឋានជាច្រើនមានការកកស្ទះ ខណៈពេលដែលមានអាកាសយានដ្ឋានតិចតួចប៉ុណ្ណោះដែលបានសាងសង់ធំលើសពីតម្រូវការ ឬមានកន្លែងទំនេរបម្រុងទុកសម្រាប់កំណើននាថ្ងៃខាងមុខ។ បើយើងប្រៀបធៀបម្ចាស់-ប្រតិបត្តិករដឹកជញ្ជូនផ្សេងទៀត អាកាសយានដ្ឋានកំពុងឆ្ពោះទៅរកគ្រប់គ្រងមួយដែល “ត្រួសត្រាយដោយទិន្នន័យ” ដែលជាកន្លែងទទួលបានព័ត៌មានដែលអាចទុកចិត្តបាន ហើយការយល់ដឹងច្បាស់លាស់អំពីទិន្នន័យដែលគ្រប់គ្រងបាន និងផលប៉ះពាល់នៃការផ្លាស់ប្តូរចំពោះវាគឺមានសារៈសំខាន់ណាស់ចំពោះការសម្រេចចិត្តត្រឹមត្រូវនៅពេលអនាគត់ នៅពេលធ្វើការដើម្បីផ្តល់ប្រតិបត្តិការឬសេវាកម្មប្រកបដោយប្រសិទ្ធភាព ការពង្រីកទាន់ពេលវេលានៃកន្លែងដែលមានស្រាប់ ឬព្រលានយន្តហោះថ្មី។ ជាមួយនឹងការប្រកួតប្រជែងដ៏ស្មុគស្មាញនេះ ម្ចាស់ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេត្រូវតែមានភាពរហ័សរហួន និងឆ្លើយតបទាន់ពេលវេលា។ នៅក្នុងបរិយាកាសដ៏ស្វាហាប់នេះ បច្ចេកវិទ្យាដែលត្រៀមនាពេលអនាគត រួមទាំងដំណោះស្រាយឌីជីថលភ្លោះ ដែលគាំទ្រដល់ដំណើរការសហការកម្រិតខ្ពស់ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះម្ចាស់ប្រតិបត្តិករក្នុងការរក្សាតុល្យភាពរបស់គេ ដើម្បីបំពេញតម្រូវការអ្នកដំណើរ ការប្រែប្រួលសមត្ថភាពដែលប៉ះពាល់ដល់ការសម្រេចចិត្ត និងប្រាក់ចំណេញទៅថ្ងៃអនាគត – វាគឺជាគន្លឹះដ៏សំខាន់សម្រាប់ស្ថាប័នគេ។ […]

អាន​បន្ថែម

មកស្វែងយល់សារៈសំខាន់កម្មវិធី iTwin Experience, iTwin Capture និង iTwin IoT នៅក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ

កម្មវិធី iTwin បង្កើតឡើងដោយក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពថ្មីនៃ iTwin Platform របស់ខ្លួន ដោយបានពង្រីកនូវវិសាលភាព និងអន្តរប្រតិបត្តិការទិន្នន័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនវិស្វកម្ម និងអ្នកប្រើប្រាស់ អាចប្រើប្រាស់ដើម្បីបង្កើត និងប្រើប្រាស់ Digital Twin ជាលំហូរការងារក្នុងការឌីហ្សាញ សាងសង់ និងប្រតិបត្តិការ ។ សមត្ថភាព iTwin Platform ថ្មី វានឹងជួយដល់ Bentley Infrastructure Cloud ដែលជាសំណុំនៃដំណោះស្រាយដែលគ្របដណ្តប់គ្រប់ដំណាក់កាលនៃហេដ្ឋារចនាសម្ព័ន្ធ និងខ្សែសង្វាក់ផលិតពីដើមដល់ចប់ ដោយវាបានរួមបញ្ចូលគ្នាប្រើនៅក្នុងកម្មវិធី ProjectWise, SYNCHRO និង AssetWise តែមួយ និងប្រើប្រាស់នៅក្នុង Bentley’s Infrastructure Schemas តែមួយ។ កម្មវិធី iTwin Experience គឺជាផលិតផលថ្មីមួយនៅក្នុង Cloud ដើម្បីផ្តល់អំណាចដល់អ្នកប្រើប្រាស់ យល់ដឹងអំពីធាតុផ្សំនៅក្នុងគ្រឿងបង្គុំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយអាចមើលឃើញ និងស្វែងយល់តាមរយៈ Digital Twin។ សារៈសំខាន់កម្មវិធី iTwin […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley System ប្រើបច្ចេកវិទ្យា Cloud ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ

ក្រុមហ៊ុន Bentley Systems ជាក្រុមហ៊ុនផលិតកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្មដ៏ធំមួយនៅអាមេរិក បានប្រកាសនៅក្នុងសន្និសីទហេដ្ឋារចនាសម្ព័ន្ធកាលពីចុងឆ្នាំ ២០២២ ថា ប្រព័ន្ធផ្ទុកទិន្នន័យ Bentley Infrastructure Cloud គឺជាការរួមបញ្ចូលគ្នានៃប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហគ្រាសនៃគ្រប់ដំណាក់កាលទាំងអស់នៅក្នុងវដ្តជីវិតអាជីវកម្ម និងជាខ្សែសង្វាក់ប្រទាក់ក្រឡាគ្នាដ៏មានតម្លៃមួយក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធពិភពលោក ដែលវាផ្តល់នូវកម្រិតប្រកួតប្រជែងខ្ពស់ សម្រាប់ការសិក្សា សាងសង់ និងគ្រប់គ្រងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាកល់។ ដំណើរការដោយកម្មវិធី iTwin Platform ដែលជាគ្រោងឆ្អឹងមួយដ៏សំខាន់នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley វាបានរួមបញ្ចូលយ៉ាងរលូនជាមួយនឹងបច្ចេកវិទ្យាវិស្វកម្មរបស់ Bentley Infrastructure Cloud ដែលនឹងអនុញ្ញាតឱ្យមានការបង្កើត ការចែកចាយ និងប្រតិបត្តិការព័ត៌មានដែលកំពុងដំណើរការនៅក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើង តាមរយៈកម្មវិធីពេញលេញ និងសុវត្ថិភាពនៃបច្ចេកវិទ្យា digital twins។ ប្រព័ន្ធ Bentley Infrastructure Cloud នឹងគ្របដណ្តប់លើ ProjectWise ជាកម្មវិធីសម្រាប់គ្រប់គ្រងគម្រោង, SYNCHRO សម្រាប់ការសាងសង់ និង AssetWise សម្រាប់ប្រតិបត្តិការគ្រប់គ្រងថែទាំសំណង់។ ឥឡូវនេះ ប្រព័ន្ធសហគ្រាសទាំងអស់នេះនឹងប្រើប្រាស់បច្ចេកវិទ្យា digital twin ដែលដំណើរការដោយកម្មវិធី iTwin ដើម្បីបើកទិន្នន័យដែលមាននៅក្នុងឯកសារវិស្វកម្ម តាមរយៈការធ្វើផែនទីដោយស្វ័យប្រវត្តិ ដែកគេបានបញ្ចូលទៅក្នុង […]

អាន​បន្ថែម

ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងគេរបស់ចិនគ្រោងបើកដំណើរការក្នុងឆ្នាំនេះ

ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ប្រទេសចិនបានទទួលជោគជ័យលើការធ្វើតេស្តជាលើកដំបូងកាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថានឹងដាក់ដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៣នេះ។ គម្រោងផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រនេះមានប្រវែងសរុប ២៧៧ គីឡូម៉ែត្រ តភ្ជាប់ទីក្រុង Fuzhou ជាមួយទីក្រុង Zhangzhou ប៉ែកខាងកើតប្រទេសចិន។ ជាមួយនឹងល្បឿនប្រមាណ ៣៥៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងស្ថានីយចំនួន ៨ នៅតាមបណ្តោយផ្លូវនេះ វាត្រូវបានគេរំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរមកត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ គម្រោងនេះជាផ្នែកមួយនៃបណ្តាញផ្លូវរថភ្លើងល្បឿនលឿន “ផ្លូវបញ្ឈរ ៨ និងផ្លូវផ្ដេក ៨” របស់ចិន ដែលបានប្រកាសកាលពីឆ្នាំ ២០១៦ ហើយចាប់ផ្តើមសាងសង់ក្នុងខែកញ្ញា ឆ្នាំ ២០១៧។ យោងតាមអាជ្ញាធរផ្លូវដែក ដើម្បីធានាឱ្យគម្រោងដំណើរការដោយរលូន ក្រុមការងារជំនាញនៃនាយកដ្ឋានផ្លូវដែកនឹងត្រួតពិនិត្យយ៉ាងជាក់លាក់។ ក្រោយការធ្វើតេស្តត្រូវបានបញ្ចប់ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងឈានចូលដំណាក់កាលសាកល្បងនៅក្នុងខែមេសា ដើម្បីត្រៀមរួចរាល់បើកដំណើរការក្នុងឆ្នាំ ២០២៣៕  

អាន​បន្ថែម

ថៃបោះទុន ៧ពាន់លានដុល្លារ សង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់អាកាសយានដ្ឋាន៣

ប្រទេសថៃបានបោះទុនចំនួនជាង ៦,៨ ពាន់លានដុល្លារ ដើម្បីសាងសង់គម្រោងផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ភ្ជាប់អាកាសយានដ្ឋានធំៗចំនួន ៣ រួមមាន ដុនមឿង- សុវណ្ណភូមិ- អ៊ូតាប៉ាវ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៩។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Tipanan Sirichana អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ។ លោកស្រីបានបន្តថា លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណៈកម្មាធិការច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) បានជំរុញឱ្យពន្លឿនការសាងសង់គម្រោងផ្លូវដែកល្បឿនលឿននេះ ដើម្បីធានាបាននូវប្រព័ន្ធដឹកជញ្ជូនដ៏ទំនើប ងាយស្រួល លឿនបំផុត ដើម្បីតភ្ជាប់អាកាសយានដ្ឋានធំៗទាំងបីបាន។ គម្រោងផ្លូវដែកនេះមានប្រវែងសរុបចំនួន២២០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាចំនួន ​២២៤ ​៥៤៤ លានបាត ដែលស្មើនឹងប្រមាណ ៦,៨ ពាន់លានដុល្លារអាមេរិក និងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយ ដែលនឹងដំណើរការគ្រប់គ្រងគម្រោងនេះរយៈពេល ៥០ ឆ្នាំ។ ក្រោយដំណើរការ ៥០ឆ្នាំ គម្រោងនេះត្រូវបានវាយតម្លៃថានឹងមានតម្លៃជាទ្រព្យចំនួន ៣០០ ពាន់លានបាត ឬស្មើនឹង ៩,១១ ពាន់លានដុល្លារ។ រថភ្លើងមួយខ្សែនេះដំណើរការ ក្នុងល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយរត់កាត់ខេត្តនិងក្រុងចំនួន ៥ រួមមាន បាងកក […]

អាន​បន្ថែម

ថៃសង់ទីក្រុងអាកាសចរណ៍តម្លៃជិត ៩ពាន់លានដុល្លារភ្ជាប់ព្រលានយន្តហោះធំៗ៣

រដ្ឋាភិបាលថៃនឹងចាប់ផ្តើមដំណើរការសាងសង់គម្រោងទីក្រុងអាកាសចរណ៍ភាគបូព៌ា ដោយផ្តោតលើអាកាសយានដ្ឋាន U-Tapao Airport ក្រោមទុនវិនិយោគចំនួនជាង ៨,៨២ ពាន់លានដុល្លារអាមេរិក នៅដើមឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Tipanan Sirichana បានលើកឡើងនៅថ្ងៃទី២៧ ខែមករា ថា គម្រោងនេះគ្របដណ្តប់លើផ្ទៃដី ១.០៤០ ហិកតា នៅក្នុងស្រុក Ban Chang ហើយត្រូវការទុនវិនិយោគចំនួន ២៩០ ពាន់លានបាតក្នុងទម្រង់នៃភាពជាដៃគូសាធារណៈ និងឯកជន។ អ្នកស្រីបន្តថា ការិយាល័យច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEEEC) បានអនុម័តឲ្យក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣នេះ។ គ្របដណ្តប់ខេត្តចំនួនបី គឺ ខេត្តឈុនបុរី ខេត្តរ៉ាយ៉ង និងខេត្តឆាឈើងសៅ អាកាសយានដ្ឋាន U-Tapao Airport នឹងក្លាយទៅជាអាកាសយានដ្ឋានអន្តរជាតិថ្មីមួយដែលតភ្ជាប់ជាមួយអាកាសយានដ្ឋានដុនមឿង និងអាកាសយានដ្ឋានសុវណ្ណភូមិ ដោយរថភ្លើងល្បឿនលឿន។ ក្នុងរយៈពេល៥ឆ្នាំដំបូង គម្រោងនេះនឹងអាចផ្តល់ចំណូលដល់រដ្ឋបានជាង ៦២ពាន់លានបាត ហើយបង្កើតការងារថ្មីប្រមាណ ១៥.៦០០កន្លែង។ ក្រោយដាក់ដំណើរការ អាកាសយានដ្ឋាន U Tapao អាចទទួលអ្នកដំណើរបានជាង ៦០លាននាក់ក្នុងមួយឆ្នាំ។ ទីក្រុងអាកាសចរណ៍ភាគបូព៌ា ឬ […]

អាន​បន្ថែម

ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple បោះទុន ៤០០លានដុល្លារ សង់រោងចក្រធំ ២ នៅវៀតណាម

ក្រុមហ៊ុនផលិតអេក្រង់របស់ចិន BOE Technology Group Co Ltd ដែលជាអ្នកផ្គត់ផ្គង់ធំ សម្រាប់ក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន Samsung Electronics Co Ltd គ្រោងនឹងបោះទុនប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន២ នៅក្នុងប្រទេសវៀតណាម។ បើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមករា បានឱ្យដឹងថា ពេលនេះ ក្រុមហ៊ុន BOE កំពុងចរចារជួលដីរាប់សិបហិកតា នៅភាគខាងជើងនៃប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រថ្មី២ ដើម្បីបន្ថែមលើរោងចក្រតូចមួយរបស់ខ្លួន នៅភាគខាងត្បូងនៃប្រទេស ដែលបានផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើន ទៅឱ្យក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG Electronics Inc របស់កូរ៉េខាងត្បូង។ ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ រវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន និងការរអាក់រអួលផលិតកម្ម ដែលបណ្តាលមកពីវិធានការទប់ស្កាត់កូវីដ-១៩ របស់ប្រទេសចិន គម្រោងនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលដឹកនាំដោយក្រុមហ៊ុន Apple និងក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិចតៃវ៉ាន់ Foxconn ដើម្បីកាត់បន្ថយផលប៉ះពាល់ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន។ […]

អាន​បន្ថែម

ឡាវបើកដំណើរការខ្សែបញ្ជូនចរន្តអគ្គិសនី ៥០០គីឡូវ៉ុល និងគ្រោងភ្ជាប់មកកម្ពុជាឆាប់ៗ

ក្រុម Yunnan Energy Investment (HK) Co Ltd បានបើកដំណើរការបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល ក្នុងខេត្តចំប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ រួចបន្តភ្ជាប់ជាមួយអនុស្ថានីយអគ្គិសនីមួយក្នុងស្រុកខង (Khong) ជាប់ព្រំដែនប្រទេសកម្ពុជា ហើយគ្រោងនឹងបន្តភា្ជប់ចូលមកប្រទេសកម្ពុជាឆាប់ៗផងដែរ។ នេះបើតាមសារព័ត៌ Vientiane Time របស់ឡាវចុះថ្ងៃទី៥ ខែមករា​ ឆ្នាំ២០២៣។ លោក  Mr Chanthaboun Soukaloun ជាប្រធានគ្រប់គ្រងរបស់អគ្គសនីឡាវ (EDL) បានមានប្រសាសន៍ គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល និងអនុស្ថានីយអគ្គិសនីនេះ ជាគម្រោងអនុវត្តក្រោមទម្រង់ជាសម្បទានមុនគេបង្អស់ក្នុងប្រទេសឡាវ ដែលប្រើប្រាស់ថវិកាប្រមាណជាង ១៥០លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Yunnan Energy Investment (HK) Co Ltd។ គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីនេះ មានប្រវែងជាង ២០០គីឡូម៉ែត្រ ដោយរត់ឆ្លងកាត់ស្រុកខង នៃខេត្តចំប៉ាសា​ក់ និងស្រុកសាណាំសាយ និងស្រុកភូវង់ នៃខេត្តអាតាពឿ (Attapeu) ប្រទេសឡាវ។ គួរបញ្ជាក់ថា គម្រោងមួយនេះបានក្លាយជាសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងបរិបទនៃយុទ្ធសាស្ត្ររបស់ប្រទេសឡាវ ដើម្បីនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា។ […]

អាន​បន្ថែម

Bentley Systems ប្រកាសឈ្មោះជ័យលាភីកម្មវិធីប្រកួតគម្រោងសំណង់ឆ្នើម ឆ្នាំ ២០២២

Bentley Systems ដែលជាក្រុមហ៊ុនវិស្វកម្មសំណង់ឌីជីថលល្បីលំដាប់ពិភពលោក បានប្រកាសឈ្មោះជ័យលាភីកម្មវិធីសំណង់ឆ្នើមប្រចាំឆ្នាំ ២០២២ ឬ 2022 Going Digital Awards in Infrastructure។ កម្មវីធីនេះ ប្រារព្ធឡើងនៅថ្ងៃទី ១៦  ខែវិច្ឆិកានៅទីក្រុងឡុងដ៍ ដែលជាការផ្ដល់កិត្តិយស និងពានដល់គម្រោងសំណង់ឆ្លាតវៃជុំវិញពិភពលោក ដែលប្រើប្រាស់កម្មវិធីរបស់ Bentley។ ជ័យលាភីត្រូវបានប្រកាសនៅមុខគណៈកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១១ រូប និងសារព័ត៌មានមកពីជុំវិញពិភពលោក ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យនៅកម្ពុជា ក៏ត្រូវបានអញ្ជើញទៅចូលរួមផងដែរ។ គណៈកម្មការវិនិច្ឆ័យបានកំណត់អ្នកឈ្នះនៃប្រភេទពានរង្វាន់ទាំង ១៣ ពីបេក្ខជនចុងក្រោយចំនួន ៣៦ ដែលត្រូវបានជ្រើសរើសចេញអ្នកចូលរួមប្រកួតជាង ៣០០ គម្រោង មកពី ១៨០ ក្រុមហ៊ុន និង ៤៧  ប្រទេស។ ដើម្បីចូលមើលឈ្មោះជ័យលាភី សូមចូលទៅកាន់តំណភ្ជាប់ សូមចុចទីនេះ។ ដើម្បីមើលបទបង្ហាញរបស់បេក្ខភាពនីមួយៗ សូមចូលទៅកាន់តំណភ្ជាប់ សូមចុចទីនេះ។

អាន​បន្ថែម