ថៃសង់ទីក្រុងអាកាសចរណ៍តម្លៃជិត ៩ពាន់លានដុល្លារភ្ជាប់ព្រលានយន្តហោះធំៗ៣

រដ្ឋាភិបាលថៃនឹងចាប់ផ្តើមដំណើរការសាងសង់គម្រោងទីក្រុងអាកាសចរណ៍ភាគបូព៌ា ដោយផ្តោតលើអាកាសយានដ្ឋាន U-Tapao Airport ក្រោមទុនវិនិយោគចំនួនជាង ៨,៨២ ពាន់លានដុល្លារអាមេរិក នៅដើមឆ្នាំ២០២៣នេះ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Tipanan Sirichana បានលើកឡើងនៅថ្ងៃទី២៧ ខែមករា ថា គម្រោងនេះគ្របដណ្តប់លើផ្ទៃដី ១.០៤០ ហិកតា នៅក្នុងស្រុក Ban Chang ហើយត្រូវការទុនវិនិយោគចំនួន ២៩០ ពាន់លានបាតក្នុងទម្រង់នៃភាពជាដៃគូសាធារណៈ និងឯកជន។

អ្នកស្រីបន្តថា ការិយាល័យច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEEEC) បានអនុម័តឲ្យក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣នេះ។

គ្របដណ្តប់ខេត្តចំនួនបី គឺ ខេត្តឈុនបុរី ខេត្តរ៉ាយ៉ង និងខេត្តឆាឈើងសៅ អាកាសយានដ្ឋាន U-Tapao Airport នឹងក្លាយទៅជាអាកាសយានដ្ឋានអន្តរជាតិថ្មីមួយដែលតភ្ជាប់ជាមួយអាកាសយានដ្ឋានដុនមឿង និងអាកាសយានដ្ឋានសុវណ្ណភូមិ ដោយរថភ្លើងល្បឿនលឿន។

ក្នុងរយៈពេល៥ឆ្នាំដំបូង គម្រោងនេះនឹងអាចផ្តល់ចំណូលដល់រដ្ឋបានជាង ៦២ពាន់លានបាត ហើយបង្កើតការងារថ្មីប្រមាណ ១៥.៦០០កន្លែង។ ក្រោយដាក់ដំណើរការ អាកាសយានដ្ឋាន U Tapao អាចទទួលអ្នកដំណើរបានជាង ៦០លាននាក់ក្នុងមួយឆ្នាំ។

ទីក្រុងអាកាសចរណ៍ភាគបូព៌ា ឬ Eastern Aviation City នេះក៏នឹងរួមបញ្ចូលតំបន់ពាណិជ្ជកម្មសេរីសម្រាប់ទំនិញ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាកាសចរណ៍ និងអគារថែទាំ និងជួសជុលយន្តហោះផងដែរ៕

រូបភាពដោយone-works

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]