ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង បោះទុនវិនិយោគជិត ១៨ប៊ីលានដុល្លារ នៅវៀតណាម

ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung បានបោះទុនវិនិយោគជិត ១៨ប៊ីលានដុល្លារ បង្កើតរោងចក្រ និងកន្លែងស្រាវជ្រាវ នៅប្រទេសវៀតណាម ក្នុងរយៈពេល២៤ឆ្នាំ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៧ ខែធ្នូ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹងទុក ២៩%នៃទុនវិនិយោគសរុប សម្រាប់វិនិយោគនៅរយៈពេល៥ឆ្នាំចុងក្រោយ។ ក្រុមហ៊ុនSamsung បច្ចុប្បន្ន មានរោងចក្រ និងមជ្ឈមណ្ឌលស្រាវជ្រាវចំនួន៨ នៅវៀតណាម រកប្រាក់ចំណូលបានជិត ៦០,៥ប៊ីលានដុល្លារ ក្នុងរយៈពេល១០ខែ នៃឆ្នាំនេះ។ លោក Choi Joo Ho នាយកប្រតិបត្តិក្រុមហ៊ុន Samsung ប្រចាំនៅប្រទេសវៀតណាម បានលើកឡើងថា ប្រាក់ចំណូលរយៈពេល១០ខែ មានកំណើន ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបញ្ជាក់ថា ប្រាក់ចំណូលកើនឡើងនេះ គឺសម្រេចបាន បើទោះបីជាមានបញ្ហាមួយចំនួនបានកើតឡើងក្នុងបរិបទនៃវិបត្តិកូវីដ១៩ក៏ដោយ។ បច្ចុប្បន្ន ក្រុមហ៊ុន Samsung កំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍តម្លៃ ២២០លានដុល្លារ ដែលជាមជ្ឈមណ្ឌលដំបូងបង្អស់ក្រុមហ៊ុនសាងសង់នៅក្រៅប្រទេស។ រូបភាពដោយ៖ e.vnexpress

អាន​បន្ថែម

EU ទំលាក់ថវិកា ៣០០ ពាន់លានអឺរ៉ូ ជួយប្រទេសក្រីក្រសង់ហេដ្ឋារចនាសម្ព័ន្ធ ទប់នឹងអំណាចចិន

សហភាពអឺរ៉ុប ឬ EU កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវកម្មវិធីមូលនិធិហេដ្ឋារចនាសម្ព័ន្ធសកលថ្មីមួយឈ្មោះថា Global Gateway ដែលនឹងជាជំនួយ និងកម្ចីសរុប ៣០០ពាន់លានអឺរ៉ូ ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ក្នុងការស្ដារសេដ្ឋកិច្ច និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទិសដៅទប់ទល់នឹងគំនិតផ្តួចផ្តើមផ្លូវ នឹងខ្សែក្រវាត់របស់ចិន។ គម្រោងនេះ ប្រកាសជាផ្លូវការនៅថ្ងៃទី ១ ខែធ្នូ កន្លងមកនេះ ដោយហិរញ្ញប្បទាននឹងផ្តោតលើគម្រោង វិស័យជាច្រើនដូចជា ការដឹកជញ្ជូន ថាមពល សុខភាព និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ផែនការនេះនឹងមានទាំងការផ្ដល់ជំនួយឥតសំណង ប្រាក់កម្ចី និងជំនួយបច្ចេកទេស ដែលនឹងអនុវត្តពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៧។ សហភាពអឺរ៉ុបបានឱ្យដឹងទៀតថា វិបត្តិកូវីដបានធ្វើឱ្យប្រទេសជាច្រើនខ្វះថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយព្យាករថា ពិភពលោកទាំងមូលនឹងខ្វះទុនរហូតដល់ទៅ ១៣ពាន់លានអឺរ៉ូ សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ត្រឹមឆ្នាំ ២០៤០។ ដូច្នេះ គម្រោងនេះមានទិសដៅដោះស្រាយបញ្ហាទាំងនេះ។ សហភាពអឺរ៉ុបបានអះអាងថា Global Gateway គឺខុសពីគំនិតផ្តួចផ្តើមផ្លូវរបស់ចិន ព្រោះគម្រោងគឺមានតម្លាភាព និរន្តរភាព និងផ្ដល់អត្ថប្រយោជន៍រយៈពេលវែងសម្រាប់មនុស្សជុំវិញពិភពលោក។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley Systems ប្រកាសជ័យលាភីគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២១

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសឈ្មោះជ័យលាភីនៃកម្មវិធីប្រកួតគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២១ ឬ Year in Infrastructure 2021 ក៏ដូចជា ឈ្មោះស្ថាបនិកកិត្តិយសផងដែរ។ កម្មវិធីប្រកាសពានរង្វាន់ធ្វើទៅរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី១ និង ទី២ ធ្នូ កន្លងមកនេះ ដែលជាកម្មវិធីអនឡាញ និងមានការចូលរួមពីក្រុមហ៊ុនធំៗ និងអ្នកជំនាញផ្នែកសំណង់ ក៏ដូចជា software គ្រប់គ្រងគម្រោងសំណង់ពីជុំវិញពិភពលោកជាច្រើន។ នៅថ្ងៃទី១ ក្រុមហ៊ុន Bentley បានប្រកាសឈ្មោះជ័យលាភីស្ថាបនិកកិត្តិយសចំនួន ២២នាក់ ដែលសុទ្ធសឹងតែប្រធាន ឬអ្នកតំណាងឱ្យអង្គការ ឬក្រុមហ៊ុន ដែលប្រើប្រាស់ និងកែច្នៃ software គ្រប់គ្រងគម្រោងសំណង់ ដើម្បីបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលជះឥទ្ធិពលវិជ្ជមានដល់បរិស្ថាន សង្គម និងពិភពលោកទាំងមូល។ ស្ថាបនិកកិត្តិយសទាំងនេះ ត្រូវបានជ្រើសរើសចេញពី ២៣០ ស្ថាប័ន ដែលបានដាក់សំណើមកប្រកួត។ ដោយឡែក នៅថ្ងៃទី ២ […]

អាន​បន្ថែម

រៀតណាមនឹងបង្កើនការប្រើថាមពលបៃតងឱ្យបាន ៧៥% នៃប្រភពថាមពលសរុបត្រឹមឆ្នាំ ២០៤៥

ប្រទេសវៀតណាម បានប្ដេជ្ញាថា នឹងកាត់បន្ថយបញ្ចេញផ្សែងពុល ដោយបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាសូឡា និងថាមពលដើរដោយកម្លាំងខ្យល់ជាដើម ទិសដៅឱ្យ៧៥% នៃប្រភពថាមពលសរុបត្រឹមឆ្នាំ ២០៤៥។ នេះជាការអះអាងរបស់នាយករដ្ឋមន្រ្តី Pham Minh Chinh នៅក្នុងសន្និសីទអាកាសធាតុអង្គការសហប្រជាជាតិ COP26 កាលពីខែមុន។ កាសែតក្នុងស្រុក VN express បានចុះផ្សាយកាលពីដើមខែធ្នូនេះថា គោលដៅរបស់វៀតណាម គឺដើម្បីសម្រេចឱ្យបានការបញ្ចេញផ្សែងពលកម្រិតសូន្យ ឬ Zero Emission នៅត្រឹមឆ្នាំ២០៥០ខាងមុខ។ យោងតាមអាជ្ញាធរទទួលបន្ទុកអគ្គិសនីវៀតណាម ប្រទេសវៀតណាម មានសក្តានុពលធំធេងណាស់សម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ ក្នុងនោះថាមពលខ្យល់នៅលើគោកមានប្រហែល ២១៧ GW ថាមពលខ្យល់នៅលើសមុទ្រមាន ១៦០GW និងថាមពលពន្លឺព្រះអាទិត្យមាន ៤៣៤ GW។ ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ នឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសវៀតណាម រួមទាំងការចំណាយប្រតិបត្តិការទាប ពីព្រោះតម្លៃថាមពលកកើតឡើងវិញចាប់ផ្ដើមធ្លាក់ចុះជាបន្តបន្ទាប់ ខណៈដែលប្រភពឥន្ធនៈហ្វូស៊ីល នឹងកើនឡើង។

អាន​បន្ថែម

តើប្រទេសណាលើលោកដែលកម្មករសំណង់ប្រាក់ខែខ្ពស់បំផុត ហើយប្រទេសណាទាបបំផុត?

គេហទំព័រអន្តរជាតិ Workwear Guru ថ្មីៗនេះបានចេញរបាយការណ៍មួយ រៀងចំណាត់ថ្នាក់ប្រទេសជុំវិញពិភពលោក ពីប្រទេសដែលល្អ និងអំណោយផលបំផុតសម្រាប់កម្មករសំណង់ រហូតដល់ប្រទេសដែលអាក្រក់បំផុត ដោយផ្អែកលើកត្តាប្រាក់បៀវត្ស៍ សុវត្ថិភាព និងចំណាយនៃការរស់នៅជាទូទៅ។ ក្នុងចំណោមប្រទេសកំពូលទាំង១០ ដែលត្រូវបានចាត់ទុកជាឋានសួគ៌ល្អបំផុតសម្រាប់កម្មករសំណង់ មាន ៦ ប្រទេស ស្ថិតនៅអឺរ៉ុប ប្រទេស ២ ផ្សេងទៀត ស្ថិតក្នុងតំបន់អាស៊ី (ចិន និងសិង្ហបុរី) និង ២ ទៀតស្ថិតក្នុងទ្វីបអាមេរិកខាងជើង។ ប្រទេសដែលផ្ដល់ប្រាក់បៀវត្សរ៍ជាមធ្យមខ្ពស់បំផុតសម្រាប់កម្មករសំណង់គឺប្រទេសស្វីស ដែលប្រាក់ខែគឺដល់ទី ៧៩ ១៥៩ ដុល្លារ ក្នុងឆ្នាំ ឬជាង ៦ ៥០០ ដុល្លារក្នុង១ ខែ។ ដោយឡែក ប្រទេសដែលមានប្រាក់បៀវត្សរ៍ទាបបំផុតគឺអ៊ុយប៉េគីស្ថាន ដែលមានត្រឹម ៨៧៥ ដុល្លារ១ ឆ្នាំ ឬត្រឹម ៧២ ដុល្លារក្នុង១ ខែ ប៉ុណ្ណោះ។ ប្រទេសនៅក្នុងទ្វីបអាហ្រ្វិកភាគច្រើនស្ថិតនៅលំដាប់ក្រោមៗ។ ក្នុងនោះ ប្រទេសដែលទាប់បំផុតគឺប្រទេសយេម៉ែន និងអ៊ុយប៉េគីស្ថាន ដោយសារប្រាក់បៀវត្សរ៍ទាបខ្លាំង ខណៈ មីយ៉ាន់ម៉ា […]

អាន​បន្ថែម

ក្រុមហ៊ុនតៃវ៉ាន់ចង់ជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអគារបែប 3D និងវៃឆ្លាតនៅក្នុងទីផ្សារកម្ពុជា

ប្រព័ន្ធគ្រប់គ្រងអគារ ឬការដ្ឋានសំណង់វៃឆ្លាតដោយប្រើបច្ចេកវិទ្យា IoT ឬស្គាល់ជាទូទៅថា 3D Central Building Management System បាន និងកំពុងក្លាយជានិន្នការដ៏ពេញនិយមមួយនៃប្រទេសដែលជឿនលឿន ហើយបច្ចេកវិទ្យាថ្មីនេះ ក៏កំពុងតែជ្រាបចូលទីផ្សារកម្ពុជាយ៉ាងសន្សឹមៗហើយ។ វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) កំពុងពិចារណាចង់នាំចូលបច្ចេកវិទ្យាថ្មីៗចូលមកទីផ្សារកម្ពុជា ព្រមជាមួយនឹងផលិតផលសម្ភារៈសំណង់វៃឆ្លាតជាច្រើនប្រភេទទៀត។ ទិសដៅនៃការនាំចូលនេះ ទីមួយគឺដើម្បីពង្រីកទីផ្សារលក់ផលិតផលរបស់តៃវ៉ាន់ និងទីពីរ គឺដើម្បីជួយធ្វើទំនើបកម្មទីផ្សារសំណង់ និងអចលនទ្រព្យនៅកម្ពុជា ខណៈវិស័យទាំងពីរនេះកំពុងតែមានសន្ទុះ និងសក្ដានុពល។ ប្រព័ន្ធគ្រប់គ្រងអគារវៃឆ្លាត ឬ 3D Central Building Management System គឺកម្មវិធី ឬ Software ដែលអាចបង្កើតគំរូ 3D ដែលមានចលនា និងវិភាគសកម្មភាពដែលកើតឡើងនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងកំពុងសាងសង់ និងសាងសង់រួច ពោលគឺដូចចម្លងសកម្មភាពពីទីតាំងពិតមកវិភាគលើកុំព្យរទ័រ។ ឧទាហរណ៍ដូចជា ការបង្កើត និងវិភាគគំរូសកម្មភាពអ្នកប្រើប្រាស់ស្ថានីយរថភ្លើង ឬ ព្រលានយន្តហោះ សកម្មភាពអ្នកដើរផ្សារទំនើប និងអ្នកចូលមន្ទីពេទ្យជាដើម។ លទ្ធផលនៃការវិភាគ នឹងជួយឱ្យម្ចាស់គម្រោងបត់បែន និងគ្រប់គ្រងចំណាយមានប្រសិទ្ធភាពជាងមុន។ ដោយប្រើកម្មវិធីនេះ ម្ចាស់អគារ នឹងធ្វើការដោយងាយស្រួល និងរលូនជាងមុន […]

អាន​បន្ថែម

រដ្ឋបើកភ្លើងខៀវឱ្យឯកជនវិនិយោគបង្កើតស្ថានីយសាកអគ្គិសនីដល់រថយន្តអគ្គិសនី

រដ្ឋាភិបាលកម្ពុជា បើកភ្លើងខៀវជំរុញឱ្យវិស័យឯកជនចូលរួមវិនិយោគរួមគ្នាជាមួយរដ្ឋ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយសាកអគ្គិសនីដល់រថយន្តប្រើអគ្គិសនីនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងដូច្នេះ ក្នុងកិច្ចពិភាក្សា (Panel Discussion) លើប្រធានបទ «អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ។ ឯកឧត្តម បញ្ជាក់ថា ចំនួនរថយន្តអគ្គិសនី (EV) នឹងកើនឡើងនៅកម្ពុជា នៅប៉ុន្មានឆ្នាំខាងមុខ។ «ការកើនឡើងនេះ គឺដោយសារ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនី និងពន្ធនាំចូលរថយន្តអគ្គិសនីមានតម្លៃទាបជាងពាក់កណ្តាលនៃការនាំចូលរថយន្តធម្មតា និងការផ្គត់ផ្គង់ថាមពលស្អាតកាន់តែច្រើនឡើងក្នុងល្បាយថាមពល ជាពិសេសគឺកែច្នៃថ្មរថយន្តចាស់ៗ» ឯកឧត្តមបានបន្ដ។ ឯកឧត្តម ពន្យល់ទៀតថា៖ «នេះមិនមែនជាការទទួលខុសត្រូវរបស់ EDC ក្នុងកសាងស្ថានីយសាកអគ្គិសនីទេ។ វិស័យឯកជនគួរចូលរួមជាមួយរដ្ឋាភិបាល ឬគួរវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់រថយន្តអគ្គិសនី»។ យោងតាមឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ន រថយន្តអគ្គិសនីចុះបញ្ជីនៅកម្ពុជាមានចំនួនតិចតួចនៅឡើយ ធៀបនឹងរថយន្តធម្មតាបានចុះបញ្ជីមានរហូតដល់ជិត១លានគ្រឿង។ បើតាមផែនការ ការវិនិយោគដំឡើងស្ថានីយសាកអាគុយរថយន្តអគ្គិសនី នឹងស្ថិតនៅតាមទីតាំងសំខាន់ៗ តាមផ្លូវជាល្បឿនលឿន និងផ្លូវជាតិលេខ៥ជាដើម៕

អាន​បន្ថែម

រៀតណាមនឹងមានគម្រោងថាមពលខ្យល់ថ្មីមួយតម្លៃជាង ៤០០លានដុល្លារ ប្រើស្ដង់ដាអឺរ៉ុប

ក្រុមហ៊ុនថាមពលវៀតណាម (BCG Energy) និងក្រុមហ៊ុនថាមពលកកើតឡើងវិញរបស់អឺរ៉ុប Siemens Gamesa កាលពីថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងថាមពល ដែលមានតម្លៃ ៤០០លានដុល្លារ។ នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Siemen Gamesa នឹងផ្គត់ផ្គង់សម្ភារៈបរិក្ខារ និងជំនួយបច្ចេកទេស ដល់ក្រុមហ៊ុនវៀតណាម BCG Energy ដើម្បីអនុវត្តគម្រោងថាមពលដើរដោយកម្លាំងខ្យល់ដែលមានអនុភាព ៥០០មេហ្គាវ៉ាត់ នៅប្រទេសវៀតណាម។ បើយោងតាម សារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១ ខែវិច្ឆិកា កិច្ចព្រមព្រៀងលុយរាប់រយលានដុល្លារនេះ ត្រូវបានធ្វើនៅក្រៅសន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុ ដែលហៅកាត់ថា COP26 ក្នុងតំបន់ Glasgow ប្រទេសអង់គ្លេស៕

អាន​បន្ថែម

អាឡឺម៉ង់បង្វឹកសុខនហិតរកហានិភ័យក្នុងការដ្ឋានសំណង់នានានៅតំបន់ដាច់ស្រយាល

ក្រៅពីដើម្បីហិតរកមីន សុខនកំពុងត្រូវបានបង្វឹកបង្រៀនឱ្យចេះហិតរកហានិភ័យពីសត្វព្រៃ និងវត្ថុនានា នៅតាមការដ្ឋានសំណង់ធំៗនៅតំបន់ដាច់ស្រយាលផងដែរ ដែលជាផ្នែកមួយនៃការពន្លឿនគម្រោងសាងសង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nature World News។ គម្រោងប្រើសុខន ដើម្បីស្រាវជ្រាវ រកសត្វមានជីវិត នៅតាមការដ្ឋានសំណង់នេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនរថភ្លើង Deutsche Bahn (DB) នៃប្រទេសអាឡឺម៉ង់។ ក្រុមហ៊ុន និយាយថា៖ «ដូចដែលយើងដឹងស្រាប់ហើយថា ជាទូទៅមនុស្សគឺត្រូវតែជាអ្នកទទួលខុសត្រូវលើការស្វែងរកសត្វមានជីវិតក្នុងការដ្ឋានសំណង់ ក៏ដូចជាបំលាស់ទីសត្វទាំងនោះទៅកន្លែងមានសុវត្ថិភាព»។ ក្រុមហ៊ុនបញ្ជាក់ទៀតថា គម្រោងហ្វឹកហាត់នេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។

អាន​បន្ថែម

រថភ្លើងល្បឿនលឿនបើកបរស្វ័យប្រវត្តិដំបូងគេក្នុងពិភពលោក សាងសង់ជិតរួចរាល់ហើយ

ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលបើកបរដោយស្វ័យប្រវត្តិដំបូងគេក្នុងពិភពលោក កំពុងឈានដល់ការបញ្ចប់ឆាប់ៗនេះហើយ ពោលគឺមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង នៃប្រទេសចិន នៅឆ្នាំ ២០២២ ខាងមុខនេះ។ នេះបើយោងតាម South China Morning Post កាលពីសប្តាហ៍មុន។ ខ្សែរថភ្លើងនេះមានឈ្មោះថា Beijing-Zhangjiakou ដែលតភ្ជាប់ទីក្រុងប៉េកាំង និងតំបន់ Zhangjiakou ដែលជាទីក្រុងម្ចាស់ផ្ទះរណបនៃកីឡាអូឡាំពិកផងដែរ។ រថភ្លើងល្បឿនលឿននឹងមានល្បឿនអតិបរមា ៣៥០គ.ម ក្នុង១ ម៉ោង ដោយនឹងកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុងទាំង២ ពីជាង ៣ម៉ោង មកត្រឹមតែ ៤៧នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ថា ផ្នែកខ្លះនៃខ្សែរថភ្លើងនេះត្រូវបានបើកដំណើរការរួចហើយ តាំងពីខែធ្នូ ឆ្នាំ២០១៩ ដែលជាផ្លូវរថភ្លើងល្បឿនលឿនបើកបរដោយខ្លួនឯងដំបូងគេបង្អស់របស់ពិភពលោក។

អាន​បន្ថែម