ព័ត៌មានអន្តរជាតិ
ថៃប្រកាសពីផែនការពង្រីកអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ
រដ្ឋាភិបាលថៃបានប្រកាសនៅខែកញ្ញាកន្លងទៅនេះ ពីផែនការសាងសង់ស្ថានីយទី២នៅអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ខ្លួននៅទីក្រុងបាងកក ហើយគម្រោងនេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ២,៤ ប៊ីលានដុល្លារអាមេរិក។ ប៉ុន្តែការកំណត់យកទីតាំងច្បាស់លាស់ ដើម្បីសាងសង់ស្ថានីយថ្មីនេះនៅតែមានបញ្ហាចម្រូងចម្រាស់ ដោយគម្រោងនេះគ្រោងនឹងពង្រីកបន្ថែមទៅផ្នែកខាងជើងឆៀងខាងកើតនៃទីតាំងប្រលានយន្តហោះបច្ចុប្បន្ន ។ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថាការជជែកវែកញែកជាសាធារណៈនឹងត្រូវធ្វើឡើងដើម្បីវាយតម្លៃផលប៉ះពាល់បរិស្ថាន។ ថៃនឹងក្លាយទៅជាប្រទេសដែលមានទីផ្សារធ្វើដំណើរតាមអាកាសលឿនបំផុតលំដាប់ទី ៥ នៅលើពិភពលោក ដោយមានអ្នកដំណើរប្រមាណ ២១៤ លាននាក់ក្នុងមួយឆ្នាំៗនៅឆ្នាំ ២០៣៧។ អាកាសយានដ្ឋានសុវណ្ណភូមិបច្ចុប្បន្នបានដើរតួនាទីជំនួសអាកាសយានដ្ឋានដនមឿងដ៏ចំណាស់ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។
អានបន្ថែមផ្លូវដែកប្រវែង៤០០គីឡូម៉ែត្រនឹងត្រូវតភ្ជាប់រវាងវៀតណាម និង ឡាវនៅឆ្នាំ ២០២១
សម្ព័ន្ធអភិវឌ្ឍន៍ផ្លូវដែករបស់ក្រុមហ៊ុនឥណ្ឌូណេស៊ី គ្រោងនឹងដំណើរការសាងសង់ផ្លូវដែករវាងប្រទេសវៀតណាម និង ឡាវនៅឆ្នាំ ២០២១ ដែលគ្រោងនឹងចាយទុនប្រមាណ ១,៩ ប៊ីលានដុល្លារអាមេរិក។ ក្រុមហ៊ុនអេឡិចត្រូនិក Len Industri ដែលគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី និង ក្រុមហ៊ុនម៉ៅការ Waskita Karya បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន HT Construction របស់វៀតណាម និង ក្រុមហ៊ុន PetroTrade របស់ឡាវដើម្បីសាងសង់ផ្លូវដែកនេះ។ នៅក្នុងកិច្ចពិភាក្សាលើកដំបូងកាលពីឆ្នាំ ២០១៧ បានកំណត់ថាការងារសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ និង បញ្ចប់នៅឆ្នាំ ២០២៤ ហើយរថភ្លើងអាចនឹងរត់បានល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង រវាងក្រុងថាក់ហេក (Thakhek) ស្ថិតនៅភាគខាងត្បូងប្រទេសឡាវ រហូតដល់កំពង់ផែវង់អាង (Vung Ang) ក្នុងខេត្តហាទិញ (Ha Tinh) នៅភូមិភាគកណ្ដាលនៃប្រទេសវៀតណាម។ ទន្ទឹមនឹងនេះ វៀតណាម និង ឡាវក៏គ្រោងនឹងសាងសង់ខ្សែរថភ្លើងចម្ងាយ ៥៥៥ គីឡូម៉ែត្រពីទីក្រុងវៀងចន្ទន៍ ដល់ វង់អាង ខណៈដែលចិនក៏កំពុងសាងសង់រថភ្លើងមួយខ្សែតម្លៃ ៧ពាន់លានដុល្លារតភ្ជាប់ពីទីក្រុងគុនមីង […]
អានបន្ថែមពិព័រណ៍ ALUMINUM CHINA និង Lightweight Asia 2019 បានបញ្ចប់ដោយជោគជ័យ
ពិព័រណ៍ ALUMINUM CHINA 2019 ដែលធ្វើឡើងនៅថ្ងៃទី ១០-១២ ខែកក្កដា ឆ្នាំ ២០១៩ នៅ SNIEC រួមជាមួយ Lightweight Asia 2019 បានបញ្ចប់ដោយទទួលបានជោគជ័យ ដែលបានទាក់ទាញភ្ញៀវទេសចរ និងអ្នកទិញចំនួន ២៥,២៨៥ នាក់មកពី ៨៧ ប្រទេស។ កម្មវិធីនេះ បានបង្ហាញម៉ាកផលិតផលហោអាលុយមីញ៉ូមឈានមុខគេ ដែលជាប្រភេទផលិតផលស្រាល់ និងកាត់បន្ថយទំងន់យានយន្តអគ្គិសនីជំនាន់ក្រោយ ឬ Electrical Vehicles (EVs) ។ ការកាត់បន្ថយទំងន់របស់ (EVs) គឺជាវិធីល្អបំផុតដើម្បីជំរុញអតិថិជនឱ្យទទួលយកយានយន្តទាំងនេះក្នុងចំនួនកាន់តែច្រើន។ វាត្រូវបានគេប៉ាន់ស្មានថា រាល់ការកាត់បន្ថយទំងន់ ១០០ គីឡូរក្រាម EV គឺអាចបង្កើនរង្វាស់ម៉ែលបាន ១០ ទៅ ១១ ភាគរយ ហើយកាត់បន្ថយថ្មបាន ២០ ភាគរយ និងសន្សំចំណាយប្រចាំថ្ងៃបាន ២០ ភាគរយ។ ហើយកត្តាសំខាន់បំផុតដើម្បីសម្រេចបាននូវអ្វីដែលហៅថា «ទំងន់ស្រាល» គឺតាមរយៈការអភិវឌ្ឍន៍សម្ភារៈស្រាល។ ក្រុមហ៊ុនដែលចូលរួមរួមមាន Constellium, […]
អានបន្ថែមគម្រោងហេដ្ឋារចនាសម្ពន្ធ័នៅសិង្ហបុរីត្រូវបានជ្រើសរើសជាគម្រោងប្រកួតផ្តាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ដំណោះស្រាយ software ដ៏ទូលំទូលាយ និង សេវាកម្មផ្ទុកទិន្នន័យឌីជីថល cloud ក្នុងការជំរុញការរចនា ការសាងសង់ និង ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសគម្រោងជាច្រើននៅប្រទេសសិង្ហបុរីថាជាគម្រោងប្រកួតផ្តាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩។ កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ គឺផ្តល់កិត្តិយសដល់ការងារដ៏អស្ចារ្យរបស់អ្នកប្រើប្រាស់កម្មវិធី software របស់ក្រុមហ៊ុន Bentley ផ្នែកការរចនា ការសាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងពិភពលោក។ គណៈកម្មធិការវិនិច្ឆ័យឯករាជ្យចំនួន ១២ រូបដែលជាអ្នកជំនាញក្នុងឧស្សាហកម្មដ៏ឆ្នើម បានជ្រើសរើសអ្នកប្រកួតផ្តាច់ព្រ័ត្រចំនួន ៥៤ នាក់ក្នុងចំណោមអ្នកប្រកួតទាំង ៥៧១ នាក់នៃស្ថាប័នចំនួន ៤៤០ ស្ថាប័នក្នុងប្រទេសចំនួន ៦០ប្រទេសដែលបានដាក់ពាក្យ។ គម្រោងនានានៅប្រទេសសិង្ហបុរីដែលមានឈ្មោះជាគម្រោងផ្តាច់ព្រ័ត្រសម្រាប់កម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩ ទាក់ទងទៅនឹងផ្នែកការឆ្ពោះទៅរកភាពជឿនលឿននៃឌីជីថលក្នុងហេដ្ឋារចនាសម្ព័ន្ធរួមមានដូចជា៖ វិស្វកម្មភូមិសាស្ត្រ ក្រុមហ៊ុន ARUP Singapore Pte Ltd – ការអភិវឌ្ឍចម្រោះTanjong Pagar – សិង្ហបុរី សង្ខេបគម្រោង៖ អគារ Guoco Tower គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះកម្ពស់ ៦៤ […]
អានបន្ថែមក្រុមហ៊ុន Bentley Systems នឹងរៀបចំសន្និសីទអ្នកដឹកនាំហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំនៅសិង្ហបុរី
Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ដំណោះស្រាយ software ដ៏ទូលំទូលាយ និង សេវាកម្មផ្ទុកទិន្នន័យឌីជីថល cloud ក្នុងការជំរុញការរចនា ការសាងសង់ និង ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ នឹងរៀបចំសន្និសីទហេដ្ឋារចនាសម្ព័ន្ធឆ្នាំ២០១៩ និង ពិធីប្រគល់រង្វាន់នៅអគារដ៏លេចធ្លោបំផុតនៅអាស៊ី គឺមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាត Marina Bay Sands នៅប្រទេសសិង្ហបុរី។ ការរីកចម្រើននៃ BIM តាមរយៈ ប្រព័ន្ធឌីជីថលធ្វីន (សេវាកម្ម cloud នៃហេដ្ឋារចនាសម្ព័ន្ធវិស្វករ) គឺជាប្រធានបទនៃសន្និសីទឆ្នាំនេះដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែតុលា។ មុនថ្ងៃទី ៣១ ខែសីហា អ្នកចុះឈ្មោះទទួលបានការបញ្ចុះតម្លៃ ៣២០ ដុល្លារសិង្ហបុរី (ប្រហែល ២៣០ ដុល្លារអាមេរិក)។ សន្និសីទហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំគឺជាការប្រជុំលំដាប់ពិភពលោកនៃអ្នកដឹកនាំឈានមុខផ្នែករចនាហេដ្ឋារចនាសម្ព័ន្ធ សំណង់ និង ប្រតិបត្តិការ ដែលផ្ដោតលើការអនុវត្តបច្ចេកវិទ្យាសម្រាប់ដំណើរការឆ្ពោះទៅរកប្រព័ន្ធឌីជីថល ហើយមានវាគ្មិនជិត ១០០នាក់ និង កម្មវិធីផ្សេងៗជាង១៥០។ បណ្ឌិត Ayesha […]
អានបន្ថែមអ្នកអភិវឌ្ឍន៍ថៃចាប់ផ្តើមលក់គម្រោងឡើងវិញក្រោយពីអ្នកទិញមិនអាចបង់ប្រាក់បន្ត
ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើននៅប្រទេសថៃ បាននិងកំពុងចាប់ផ្តើមលក់គម្រោងលំនៅដ្ឋានរបស់ខ្លួនឡើងវិញ បន្ទាប់ពីអតិថិជនរបស់ពួកគេ មិនអាចបន្តបង់ប្រាក់ដែលនៅសេសសល់ដោយសារតែការរឹតត្បិតទៅលើសមាមាត្រនៃដែនកំណត់តម្លៃប្រាក់កម្ចី LTV កំណត់ដោយរដ្ឋាភិបាលថៃ។ យោងតាមការស្ទង់មតិជាតិ ដែលបានរាយការណ៍ដោយសារព័ត៌មាន The Nation កាលពីចុងខែកញ្ញា បានបង្ហាញថា គម្រោងដែលត្រូវបានលក់ទៅឲ្យអតិថិជនដំបូងម្តងរួចទៅហើយ ឥឡូវនេះ គឺត្រូវបានដាក់លក់សារជាថ្មី ពីព្រោះធនាគារបដិសេធមិនផ្តល់ប្រាក់កម្ចីដល់អតិថិជនទាំងនោះ។ តាមការរាយការណ៍ដដែល ក្រុមហ៊ុន Ananda Development Plc គឺស្ថិតក្នុងចំណោមក្រុមហ៊ុនដែលធ្វើការដាក់លក់យូនីតខុនដូរបស់ខ្លួនក្នុងតម្លៃចន្លោះពី ១,២៩ លានបាត (ប្រមាណជា ៤២,១៧៦ ដុល្លារអាមេរិក) និង ២៥,៩ លានបាតក្នុងមួយយូនីត (ប្រមាណជា ៨៤៦,៧៩២ ដុល្លារអាមេរិក) ។ ភាគច្រើននៃយូនីតខុនដូទាំងនេះ គឺត្រូវបានលក់ម្តងរួចទៅហើយ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Park Land Charan-Pinklow ក៏បាននិងកំពុងធ្វើការផ្តល់ជូននូវការលក់យូនីតខុនដូរបស់ខ្លួនក្នុងតម្លៃចាប់ពី ២,២៧ លានបាត (ប្រមាណ ៨៨,២៧៥ ដុល្លារអាមេរិក) ក្នុងមួយយូនីត។ ថ្លែងប្រាប់សារព័ត៌មានខាងលើ លោក Kessara Thanyalakpark នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Sena Development […]
អានបន្ថែមពិព័រណ៍ MBAM OneBuild នឹងធ្វើឡើងនៅថ្ងៃទី ២៩ ដល់ ៣១ ខែតុលាឆ្នាំ ២០១៩
ពិព័រណ៍ពាណិជ្ជកម្មសំណង់របស់ម៉ាឡេស៊ីហៅថា ពិព័រណ៍បច្ចេកវិទ្យាសំណង់ និងហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិម៉ាឡេស៊ី (MBAM OneBuild) គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ។ MBAM OneBuild គឺជាវេទិកាពាណិជ្ជកម្មដ៏ល្បីល្បាញមួយដែលបានផ្តោតសំខាន់ដល់អ្នកប្រឡូកក្នុងឧស្សាហកម្មទាំងក្នុងនិងក្រៅស្រុកដើម្បីស្វែងរកឱកាសអាជីវកម្ម។ វាក៏ផ្តល់នូវវេទិកាចំណេះដឹងប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មដើម្បីទទួលបានចំណេះដឹងនិងព័ត៌មានទីផ្សារដែលមានប្រយោជន៍នៅក្នុងវិស័យសំណង់។ ការតាំងពិព័រណ៍នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកពាក់ព័ន្ធឧស្សាហកម្មសំណង់ទាំងក្នុងនិងក្រៅស្រុកដោយសារតែការដាក់តាំងបង្ហាញផលិតផលច្រើនបែបច្រើនយ៉ាង និងកម្មវិធីជាច្រើនដែលនឹងត្រូវផ្តល់ជូន។ ក្នុងឆ្នាំនេះ MBAM OneBuild បន្តធ្វើឲ្យពិព័រណ៍នេះកាន់តែល្អថែមទៀត ជាមួយនឹងមាតិកា និងតាំងពិព័រណ៍ដែលបន្ថែមតម្លៃដល់ទាំងអ្នកតាំងពិព័រណ៍ និងអ្នកចូលទស្សនា។ ចុះឈ្មោះជាមុននៅគេហទំព័រ www.mbamonebuild.com ។
អានបន្ថែមវៀតណាម៖ បច្ចេកវិទ្យាថ្មីនៃការផ្លុំបំបែកខ្សាច់សមុទ្រទៅជាខ្សាច់សម្រាប់សាងសង់
រោងចក្រស្ថិតនៅកោះភូគុក ឬហៅថាកោះត្រល់ផ្នែកខាងត្បូងនៃប្រទេសវៀតណាម បានបើកដំណើរការដើម្បីបំលែងខ្សាច់សមុទ្រទៅជាខ្សាច់សំណង់។ ការបើករោងចក្រនេះ គឺស្របពេលដែលតម្រូវការខ្សាច់សំណង់ជាសកល កំពុងមានការខ្វះខាត ហើយម៉្យាងទៀត ស្របពេលដែលវៀតណាមកំពុងប្រឈមនឹងវិបត្តិខ្សាច់សម្រាប់ឧស្សាហកម្មសំណង់ ដោយសារខ្សាច់ប្រភេទល្អ គឺរំពឹងថានឹងអស់នៅឆ្នាំ ២០២០ខាងមុខនេះ។ នៅក្នុងដំណើរការដែលត្រូវបានទទួលសិទ្ធិដោយវិស្វករជនជាតិវៀតណាមឈ្មោះ Vo Tan Dung ក្នុងឆ្នាំ ២០១១ ខ្សាច់សមុទ្រត្រូវបានផ្លុំបំបែកដោយទឹក ដើម្បីយកសារធាតុអំបិល និងសារធាតុមិនបរិសុទ្ធផ្សេងទៀតចេញ មុនពេលធ្វើការចម្រុះម្តងទៀត។ យោងតាមការសាកល្បងដោយវិទ្យាស្ថានវិទ្យាសាស្ត្រវៀតណាម នៅខែមីនា ឆ្នាំ ២០១៨ បានបញ្ជាក់ថា ខ្សាច់ដែលបានកែច្នៃគឺសមរម្យសម្រាប់ការសាងសង់។ បច្ចេកទេសនេះ ត្រូវបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Phan Thanh Construction ហើយរោងចក្រនៅលើកោះដែលនៅក្បែរឆ្នេរសមុទ្រកម្ពុជាឥឡូវអាចផលិតខ្សាច់ប្រភេទល្អបានប្រមាណជា ២០០ ម៉ែត្រគូបក្នុងរយៈពេលតែ ១ ម៉ោង។
អានបន្ថែមប្រជាជនហ្វីលីពីនភាគច្រើនភ័យខ្លាចផ្ទះងាយរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ
ការស្ទង់មតិរបស់អង្គការហាវើដមនុស្សធម៌ ឬ Harvard Humanitarian Initiative (HHI) បានបង្ហាញថា ប្រជាជនហ្វីលីពីនភាគច្រើនបានទទួលរងការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនតាមរយៈគ្រោះមហន្តរាយធម្មជាតិ ឬខ្លាចទ្រព្យសម្បត្តិរបស់ពួកគេងាយទទួលរងគ្រោះពីមហន្តរាយធម្មជាតិ។ ក្នុងចំណោមប្រជាជនចំនួន ៤.៣៦៨ នាក់ដែលត្រូវបានសាកសួរនៅក្នុងឆ្នាំ ២០១៧ ការស្ទង់មតិបានរកឃើញថា ប្រហែល ៦៩ ភាគរយនៃក្រុមសេដ្ឋកិច្ចទាំំងអស់ជឿថាផ្ទះនិងសហគមន៍របស់ពួកគេ គឺ «ស្ថិតក្នុងហានិភ័យខ្ពស់បំផុតនៅពេលមានគ្រោះមហន្តរាយ» ច្រើនជាងទ្រព្យសម្បត្តិដទៃទៀត។ នៅក្នុងប្រទេសមួយដែលទទួលរងនូវព្យុះទីហ្វុងនិងទឹកជំនន់ជាញឹកញាប់នោះ មានប្រជាជនប្រមាណជា ៤២ភាគរយ បានរាយការណ៍ថា ផ្ទះរបស់ពួកគេត្រូវបានបំផ្លាញបន្តិចបន្តួច ខណៈដែល ១៦ ភាគរយ បាននិយាយថា ពួកគេត្រូវបានផ្លាស់ទីលំនៅយ៉ាងហោចណាស់មួយសប្តាហ៍ដោយសារគ្រោះមហន្តរាយធម្មជាតិ។ ស្ថានភាពនេះកាន់តែអាក្រក់សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ព្រោះថាមានតែ ៣ភាគរយ នៃផ្ទះទាំងអស់នៅប្រទេសហ្វីលីពីនប៉ុណ្ណោះដែលមានការធានារ៉ាប់រងលើផ្ទះសំបែង ដោយបន្សល់ទុកនូវ ៩៧ភាគរយផ្សេងទៀតត្រូវខាតបង់ផ្ទាល់ខ្លួនបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ។
អានបន្ថែមប្រទេសម៉ាឡេស៊ីនឹងណែនាំបទប្បញ្ញត្តិសុវត្ថិភាពសំណង់ថ្មីយ៉ាងតឹងរឹង
ក្រោយពីមានករណីគ្រោះថ្នាក់នៅការដ្ឋានសំណង់យ៉ាងធ្ងន់ធ្ងរចំនួន ៣ ករណីចាប់តាំងពីខែមិថុនារួចមក អគ្គនាយកដ្ឋានសុវត្ថិភាពការងារ និងសុខភាពរបស់ប្រទេសម៉ាឡេស៊ីឬ DOSH នឹងណែនាំច្បាប់ថ្មីយ៉ាងតឹងរឹង ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍ និងអ្នករចនាក៏ត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាព ខណៈកន្លងមក មានតែអ្នកម៉ៅការប៉ុណ្ណោះ ដែលទទួលខុសត្រូវ។ កម្មករចំនួន ៤ នាក់បានស្លាប់កាលពីខែមិថុនា នៅពេលដែលជញ្ជាំងបានដួលរលំក្នុងការដ្ឋានសាងសង់រីសត ហើយ ៤ នាក់ទៀតបានរងរបួសនៅពេលដែលមានការបាក់សំណង់នៅទីក្រុងគូឡាឡាំពួ ហើយកម្មករពីនាក់ផ្សេងទៀត បានស្លាប់នៅពេលដែលការដ្ឋានសំណង់អគារចតឡានបានបាក់រលំក្នុងរាជធានី។ លោក Omar Mat Piah នាយក DOSH បានមានប្រសាសន៍ថា ៖ «ក្នុងករណីភាគច្រើន ឧប្បត្តិហេតុនៅការដ្ឋានអាចត្រូវបានជៀសវាង ប្រសិនបើគោលការណ៍ណែនាំ នីតិវិធី និងប្រព័ន្ធសុវត្ថិភាពត្រូវបានអនុវត្ត…។ យើងមានគោលការណ៍ណែនាំដែលភាគច្រើនជាការស្ម័គ្រចិត្ត ប៉ុន្តែវាប្រហែលជាក្លាយជាការកិច្ចការតម្រូវដោយច្បាប់នៅត្រីមាសទី ១ ឆ្នាំក្រោយ»។
អានបន្ថែម