ជប៉ុននាំមុខចិនក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍

បើទោះបីជា ប្រទេសចិនមានថវិកាច្រើន និងមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ក្តី ប្រទេសជប៉ុននៅតែបន្តចំណាយច្រើនជាងប្រទេសជិតខាងរបស់ខ្លួនលើគម្រោងទ្រង់ទ្រាយធំក្នុងតំបន់។ យោងតាមទិន្នន័យដែលប្រមូលបានដោយក្រុមហ៊ុន Fitch Solutions ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bloomberg ជប៉ុនបានគាំទ្រគម្រោងនៅប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៦ នៅអាស៊ីអាគ្នេយ៍ គឺឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ក្នុងទំហំទឹកប្រាក់ប្រមាណជា ៣៦៧ ពាន់លានដុល្លារអាមេរិក ខណៈប្រទេសចិន បានចំណាយត្រឹម ២៥៥ ពាន់លានដុល្លារអាមេរិក។ ជាងពាក់កណ្តាលនៃការវិនិយោគរបស់ប្រទេសជប៉ុន គឺផ្តោតទៅលើប្រទេសវៀតណាម រួមទាំងផ្លូវដែកល្បឿនលឿនតម្លៃ ៥៨,៧ ពាន់លានដុល្លារអាមេរិក ដែលនឹងតភ្ជាប់រវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ចំណែកឯ ការវិនិយោគរបស់ចិន គឺបានគ្រប់ដណ្តប់យ៉ាងទូលំទូលាយជាង បើទោះបីជា ប្រទេសឥណ្ឌូណេស៊ីកំពុងស្រូបយក ៣៦ ភាគរយនៃការវិនិយោគសរុបរបស់ចិន នៅក្នុងចំណោមប្រទេសចំនួន ៦ រួមទាំង រោងចក្រវារីអគ្គិសនីទន្លេកាយ៉ាន ដែលមានតម្លៃ ១៧,៨ ពាន់លានដុល្លារអាមេរិក។ បើនិយាយអំពីចំនួនគម្រោងវិញ ប្រទេសជប៉ុននាំមុខគេក្នុងប្រទេសចំនួន១០ក្នុងតំបន់ ដោយបានគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ២៤០ គម្រោង ខណៈប្រទេសចិនគាំទ្រត្រឹម ២១០ គម្រោង។

អាន​បន្ថែម

សណ្ឋាគារអវកាសដំបូងបង្អស់លើពិភពលោកគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៥

មូលនិធិ The Gateway Foundation កាលពីថ្មីៗនេះ បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការបើកឲ្យដំណើរការសណ្ឋាគារអវកាសដំបូងបំផុតនៅលើពិភពលោក នៅឆ្នាំ ២០២៥ ដែលសណ្ឋាគារនេះគឺនឹងអាចផ្ទុកអ្នកទេសចរបានដល់ទៅ ៤០០ នាក់ នៅដំណាក់កាលដំបូង។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Sun. យោងតាមប្រភពដដែល គម្រោងនេះគឺមានឈ្មោះថា Von Braun Space Station ដែលប្រើបច្ចេកវិទ្យាដូចគ្នាទៅនឹងបច្ចេកវិទ្យាដែលកំពុងប្រើនៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ (ISS) នាពេលបច្ចុប្បន្ន។ ក្រោយពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងក្លាយជាចំណតអវកាសបែបពាណិជ្ជកម្មដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលនឹងដំណើរការជាសណ្ឋាគារដ៏ប្រណីត ភោជនីយដ្ឋាន បារ សាលប្រគុំតន្រ្តី រោងបញ្ចាំងភាពយន្ត និងបន្ទប់សិក្ខាសាលាអប់រំជាដើម។ សណ្ឋាគារអវកាសនេះ នឹងត្រូវបានសាងសង់ឡើងជារាងរង្វង់កង់ដែលមានអង្កត់ផ្ចិត ១៩០ ម៉ែត្រ។ រង្វង់នេះនឹងវិលហើយបង្កើតជាទំនាញផែនដីសិប្បនិម្មិត ដែលធ្វើឲ្យអ្នកស្នាក់នៅអាចដើរទៅមកបានដូចធម្មតា។ ការស្ថាបនាគម្រោង Von Braun Space Station គឺមានគំនិតផ្ដួចផ្ដើមចេញពីអ្នកវិទ្យាសាស្រ្តរបស់អង្គការណាសា លោក Wernher von Braun ដែលលោកធ្លាប់ជាអ្នកវិទ្យាសាស្ត្ររ៉ុក្កែតកំពូលរបស់ណាស៊ីកាលពីសម័យសង្គ្រាមលោកលើកទី២។ សណ្ឋាគារនេះ មានសរុបចំនួន ២៤ បន្ទប់ ដែលនឹងអាចទទួលភ្ញៀវទេសចរបាន […]

អាន​បន្ថែម

ក្រុមហ៊ុនអង់គ្លេសបង្ហាញពីបច្ចេកវិទ្យាថ្មីក្នុងការរចនានិងគ្រប់គ្រងស្ថានីយរថភ្លើង

ការរួមបញ្ចូលគ្នានូវរបៀបរចនាច្រើនបែបច្រើនយ៉ាង និងការចម្លងគំរូកន្លែងសម្រាប់ថ្មើរជើងរបស់ស្ថានីយរថភ្លើង និងកន្លែងផ្លាស់ប្តូជើងរថភ្លើង។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេនៃកញ្ចប់កម្មវិធីកំព្យូទ័រ (software) ក្នុងការរចនាសំណង់ និងប្រតិបត្តិរបស់ហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសពីវត្តមាននៃកម្មវិធី OpenBuildings Station Designer ដែលជាកម្មវិធីថ្មីមួយ។ កម្មវិធីនេះមានការរួមបញ្ចូលគ្នានូវរបៀបរចនា ការវិភាគ ការមើលឃើញទិដ្ឋភាពជាក់ស្តែង និងការចម្លងគំរូជាច្រើនបែបច្រើនយ៉ាង សម្រាប់ផ្លូវរថភ្លើងថ្មី ឬប្រតិបត្តិការរថភ្លើង រថភ្លើងក្រោមដី ឬកន្លែងផ្លាស់ប្តូជើងរថភ្លើង។ ជាមួយនឹងការបង្កើនសមត្ថភាពពីលើកម្មវិធី «ការបង្កើតគំរូព័ត៌មានអគារ ឬ Building Information Modeling (BIM)» កម្មវិធី OpenBuildings Station Designer ត្រូវបានអភិវឌ្ឍយ៉ាងជាក់លាក់សម្រាប់គំរូផ្លូវរថភ្លើង និងស្ថានីយសម្រាប់ផ្លាស់ប្តូរជើងរថភ្លើង។ កម្មវិធី OpenBuildings Station Designer ជួយបង្កើតការរចនារួមគ្នាដោយស្វ័យប្រវត្តិ រវាងស្ថាបត្យកម្ម មេកានិក អគ្គិសនី និងគំរូនៃរចនាសម្ព័ន្ធ និងសមត្ថភាពនៃការធ្វើឯកសារ។ កម្មវិធី OpenBuildings Station Designer រួមបញ្ចូលគ្នាជាមួយកម្មវិធី LEGION ដែលជាកម្មវិធីពិសោធន៏ឈានមុខគេក្នុងឧស្សាហកម្ម ដែលត្រូវបានទិញដោយក្រុមហ៊ុន Bentley […]

អាន​បន្ថែម

១០ ក្រុមហ៊ុនដែលឈ្នះពានរង្វាន់បច្ចេកវិទ្យាសំណង់ដែលមានភាពច្នៃប្រឌិតបំផុត

នៅក្នុងការប្រកួតប្រជែងការបច្ចេកវិទ្យាសំណង់សម្រាប់ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តិឡើងកាលពេលថ្មីៗនេះ  មានក្រុមហ៊ុនចំនួន​ ១០  មកពីជុំវិញពិភពលោក​ បានឈ្នះពានរង្វាន់សម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យាដែលមានឥទ្ធិពលបំផុតនៅក្នុងឧស្សាហកម្មសំណង់។ កម្មវិធីប្រកួតប្រជែងនេះ  ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនសំភារៈសំណង់ឈានមុខគេមួយនៅម៉ិចស៊ីកូឈ្មោះថា CEMEX Ventures កាលពីថ្ងៃទី ៨​ ខែកក្កដា កន្លងមកនេះ ដោយមានការចូលរួមពីក្រុមហ៊ុន និង គណកម្មការជំនាញក្នុងវិស័យសំណង់ ជាច្រើនរូប មកពីបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក។ ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះត្រូវបានធ្វើឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតក្នុងឧស្សាហកម្មសំណង់នាពេលបច្ចុប្បន្ន ដោយបើកឱកាសក្រុមហ៊ុនទើបតែបើកថ្មី បានបញ្ចេញសមត្ថភាពនិងភាពច្នៃប្រឌិតរបស់ខ្លួន។ ជាមួយគ្នានេះដែរ ព្រឹត្តិការណ៍នេះក៏ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងនិន្នាការនិងតំរូវការបច្ចេកវិទ្យាសំណង់ ដែលកំពុងកើនឡើងជាបន្តបន្ទាប់។ បើយោងតាមការឲ្យដឹងពីក្រុមហ៊ុន CREtech  ទុនវិនិយោគលើវិស័យបច្ចេកវិទ្យាសំណង់របស់ក្រុមឯកជន  បានកើនឡើងយ៉ាងគំហុក គឺចាប់ពី ៣៥២ លានដុល្លារក្នុងឆ្នាំ ២០១៦ ដល់ជាង ៦ ពាន់លានដុល្លារនៅឆ្នាំ ២០១៨ ។ ប្រភពដដែលនេះក៏បានបន្ថែមទៀតថាបច្ចេកវិទ្យាដែលពេញនិយមនិងមានប្រយោជន៍បំផុតនាពេលបច្ចុប្បន្នរួមមាន Artificial Intelligence, Digital Twins ក៏ដូចជា  3D printing ជាដើម។ ដោយឡែក ចំពោះអ្នកឈ្នះក្នុងកម្មវិធីការប្រកួតប្រជែងរបស់ CEMEX Ventures នៅឆ្នាំនេះ គឺផ្តល់ជូនលើសពីអ្វីដែលរំពឹងទុក ដោយក្រុមទាំងនោះរួមមាន៖ 360 Smart Connect ក្រុមហ៊ុនបារាំងមួយនេះ បានបង្កើតប្រព័ន្ធតាមដាននិងបំលែងកូដ ពោលគឺការដាក់បញ្ចូល Communication Chip ទៅក្នុងជញ្ជាំងបេតុង។ បច្ចេកវិទ្យានេះ អាចជួយប្រមូលទិន្នន័យ ដូចជាឯកសារត្រួតពិនិត្យគុណភាពសំណង់ ក៏ដូចជាព័ត៌មានការប្រតិបត្តិការផ្សេងៗទៀត ក្នុងការដ្ឋានសំណង់។ Arqlite […]

អាន​បន្ថែម

គម្រោង Bandar នៅប្រទេសម៉ាឡេស៊ីនឹងដំណើរការបន្តបន្ទាប់ពីផ្អាកអស់រយៈពេល២ឆ្នាំ

គម្រោងដ៏ធំតម្លៃ ៣៤ ពាន់លានដុល្លារអាមេរិក Bandar Malaysia នឹងត្រូវចាប់ផ្ដើមបន្តការសាងសង់ឡើងវិញ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍នេះត្រូវបានផ្អាកកាលពីឆ្នាំ ២០១៧ ដោយសារតែជម្លោះរវាងដៃគូអាជីវកម្មជនជាតិម៉ាឡេស៊ីនិងជនជាតិចិន នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋាភិបាលម៉ាឡេស៊ី។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានប្រកាសកាលពីចុងខែមេសាថា គម្រោងក្នុងទីក្រុងកូឡាឡាំពួ នឹងបន្តជាមួយដៃគូដដែលពោលគឺ ក្រុមហ៊ុន Iskandar Waterfront Holdings (IWH) និងក្រុមហ៊ុន China Railway Engineering Corp (CREC) ហើយរដ្ឋាភិបាលនឹងកាន់កាប់ភាគហ៊ុន ៤០ ភាគរយ។ គម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដីចំនួន ២០០ ហិកតា ដែលរួមមានផ្សារទំនើប លំនៅដ្ឋានតម្លៃសមរម្យចំនួន១ម៉ឺនខ្នង សួនឧទ្យាន ភូមិវប្បធម៌ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងទីស្នាក់ការកណ្តាលប្រចាំតំបន់របស់ក្រុមហ៊ុន CREC តម្លៃជាង ២ពាន់លានដុល្លារអាមេរិក។ ផែនការដើមនៃគម្រោងអភិវឌ្ឍន៍នេះ គឺការយកគម្រោងនេះធ្វើជាចំណុចបញ្ចប់នៃខ្សែរថភ្លើងល្បឿនលឿនពីប្រទេសសិង្ហបុរី ក៏ប៉ុន្តែចំណុចនេះ មិនត្រូវបានអនុវត្តនោះទេ ដោយសារគម្រោងខ្សែរថភ្លើងល្បឿនលឿននេះកំពុងផ្អាកនៅឡើយ។

អាន​បន្ថែម

អាលុយមីញ៉ូមចិនប្រារព្ធខួបលើកទី ១៥ របស់ខ្លួនដោយនាំមកនូវទីធ្លារពិព័រណ៌ធំបំផុតដែលមិនធ្លាប់មាន

ឆ្នាំ ២០១៩ នេះ គឺជាខួបលើកទី ១៥ របស់អាលុយមីញ៉ូមចិន។ ការកសាងភាពជោគជ័យនៃកម្មវិធីទាំង១៤កន្លងមក អាលុយមីញ៉ូមចិន ២០១៩ នឹងបន្តផ្តោតលើវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេចនិងផលិតផលសម្រេចហើយ គ្រឿងម៉ាស៊ីននិងដំណោះស្រាយសម្រាប់ខ្សែសង្វាក់ឧស្សាហកម្មពេញលេញនៅក្នុងវិស័យសំណង់រួមមាន ការសាងសង់ គ្រឿងរថយន្ត ការដឹកជញ្ជូន និងឧបករណ៍ប្រើប្រាស់យូរអង្វែងដូចជាម៉ាស៊ីនបោកខោអាវ។ អាលុយមីញ៉ូមចិន ២០១៩ នឹងដើរតួនាទីរបស់ខ្លួនក្នុងការជំរុញកំណើនឧស្សាហកម្មដោយសារកម្មវិធីនេះ នៅតែបន្តទាក់ទាញអ្នកដឹកនាំក្នុងឧស្សាហកម្មកាន់តែច្រើន។ អ្នកតាំងពិព័រណ៌ដែលនឹងចូលរួមរួមមានក្រុមហ៊ុនធំៗ ឈានមុខគេដូចជា Novelis Constellium FANUC Nikkekin Danieli Primetals Urgerer Pyrotek Tenova Fronius Hencon TMEIC Panasonic។ ល។ ក្រុមហ៊ុនឈានមុខក្នុងស្រុករបស់ចិនដូចជា CHALCO Nannan Mingtai Innovation Mingde Fenglu Yunhai និង Dingsheng ក៏បានបញ្ជាក់ពីវត្តមានរបស់ខ្លួនក្នុងការចូលរួមការតាំងពិពណ៌នេះផងដែរ។ យោងទៅតាម Reed Exhibitions China ដែលជាអ្នករៀបចំកម្មវិធីអាលុយមីញ៉ូចិន បានឲ្យដឹងថាព្រឹត្តិការណ៍ឆ្នាំនេះនឹងឈានការមានទីធ្លារពិព័រណ៍ធំបំផុតដែលមិនធ្លាប់មាន ហើយចំនួនអ្នកចូលរួមទស្សនាពិព័រណ៍រំពឹងនឹងមានចំនួនលើសពី២៥០០០។ អ្នកចូលរួមទស្សនាពិព័រណ៍អន្តរជាតិភាគច្រើនមកពីអាស៊ីអាគ្នេយ៍ […]

អាន​បន្ថែម

ASA រួមគ្នាជាមួយ NEO ដើម្បីធ្វើឲ្យ Architect’19 ក្លាយជាពិព័ណ៌នាំមុខគេនៅអាស៊ានដែលនឹងទាក់ទាញសហគ្រាសថៃនិងអន្តរជាតិបានជាង ៨៥០ សហគ្រាសមកពី៤០ប្រទេស

សមាគមស្ថាបត្យករសៀមក្រោមការគាំទ្រឧបត្ថម្ភដោយអង្គភាពរបស់រាជវង្ស (ASA) និងក្រុមហ៊ុន N.C.C. Exhibition Organizer Co., Ltd. (NEO) បានប្រកាសពីការត្រៀមខ្លួនក្នុងការធ្វើឲ្យ Architect’19 ក្លាយជាការតាំងពិព័ណ៌ឈានមុខគេនៅតំបន់អាស៊ាន។ នៅឆ្នាំនេះដែរ សហគ្រិនមកពីជាង ៨៥០ ក្រុមហ៊ុន និងមកពី ៤០ ប្រទេសទូទាំងពិភពលោក នឹងបង្ហាញផលិតផល សេវាកម្ម និងបច្ចេកវិទ្យារាប់ពាន់ប្រភេទរបស់ខ្លួនដែលសុទ្ធសឹងតែជាសម្ភារស្ថាបត្យកម្ម និងសំណង់។ Architect’19 នឹងប្រារព្ធឡើងនៅថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៩ នៅឯ Challenger 1-3 មជ្ឈមណ្ឌលពិព័ណ៌ IMPACT ក្រុងបាងកក ប្រទេសថៃ។ លោក Ajaphol Dusitnanond ប្រធាន ASA បានមានប្រសាសន៍ថា « Architect’19 គឺជាពិព័ណ៌បង្ហាញអំពីបច្ចេកវិទ្យាដ៏ធំបំផុតរបស់អាស៊ាន។ ការតាំងពិព័ណ៌នេះ មានគោលបំណងបង្ហាញពីភាពជឿនលឿនក្នុងវិស័យការរចនាស្ថាបត្យកម្ម ដែលវាឆ្លុះបញ្ចាំងពីសក្តានុពលរបស់សហគ្រិននិងតួនាទីដែលស្ថាបត្យករមាននៅក្នុងសង្គម»។ Architect’19 នឹងត្រូវប្រារព្ធឡើងជាលើកទី ៣៣ ក្រោមគំនិត […]

អាន​បន្ថែម

ពិព័រណ៌ BMAM Expo Asia 2019 បើកទ្វារសម្រាប់បដិវត្តន៍បច្ចេកវិទ្យាការគ្រប់គ្រងអគារ

ក្រុមហ៊ុន IMPACT Exhibition Management Co. , Ltd (IMPACT) នឹងធ្វើជាអ្នករៀបចំពិព័រណ៌ BMAM Expo Asia 2019 (BMAM) លើកទី ១២ ដែលជាពិព័រណ៌និងសន្និបាតលំដាប់អន្តរជាតិស្តីពីការថែទាំនិងគ្រប់គ្រងអគារ។ ពិព័រណ៌ពាណិជ្ជកម្មនេះ នឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ នៅសាលលេខ ៦ នៃមជ្ឈមណ្ឌលពិព័រណ៌ IMPACT ក្រុងបាងកក ប្រទេសថៃ។ ស្តង់ពិព័រណ៌ជាង ១៥០ ស្តង់ និងអ្នកជំនាញផ្នែកគ្រប់គ្រងអគារ ចំនួន ៤០០០ នាក់ ព្រមទាំងបុគ្គលសំខាន់ៗនៅអាស៊ាន រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ។ ពិព័រណ៌ BMAM Expo Asia នឹងប្រារព្ធឡើងក្នុងទីតាំងរួមគ្នាលើកដំបូងជាមួយពិព័រណ៌ K-Fire & Safety Bangkok 2019 (“K-Fire”) ដែលជាពិព័រណ៌អន្ដរជាតិឈានមុខគេរបស់កូរ៉េស្តីពីអគ្គិភ័យនិងសុវត្ថិភាព។ ក្នុងពិធីសម្ពោធ ក្រុមហ៊ុនប្រមាណជា ៣០ […]

អាន​បន្ថែម

ជប៉ុនសហការនិងប្រកួតប្រជែងជាមួយចិនដើម្បីក្តោបក្តាបឥទ្ធិពលហេដ្ឋារចនាសម្ព័ន្ធនៅ ការអភិវឌ្ឍន៍គម្រោង និងសំណង់ 07 ធ្នូ 2018 BMeters ជប៉ុនសហការនិងប្រកួតប្រជែងជាមួយចិនដើម្បីក្តោបក្តាបឥទ្ធិពលហេដ្ឋារចនាសម្ព័ន្ធនៅ ប្រទេសជប៉ុននិងចិនបានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់អាស៊ីខណៈដែលប្រទេសជប៉ុនបានសន្យាជាឯកតោភាគីក្នុងការគាំទ្រដល់គម្រោងចំនួន១៥០គម្រោងនៅក្នុងតំបន់នេះដើម្បីរារាំងការត្រួតត្រារបស់ចិនតាមរយៈកម្មវិធីផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ (OBI)របស់ខ្លួន។ ប្រទេសទាំងពីរនេះគ្រោងនឹងព្រមព្រៀងគ្នាចូលរួមសហការបណ្តាក់ទុនទ្វេភាគីម្ខាង២០និងម្ខាង៣០សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកបន្ទាប់ពីភាគីទាំងពីរនេះបានប៉ះទង្គិចគ្នាជារឿយៗជុំវិញការដេញថ្លៃគម្រោងផ្លូវរថភ្លើងក្នុងតំបន់អាស៊ីនេះ។ ទន្ទឹមនឹងនេះដែរ នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០នៅទីក្រុងតូក្យូក្នុងខែតុលាកន្លងទៅនេះជប៉ុនក៏បានយល់ព្រមផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍ចំនួន១៥០គម្រោងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទាំង៥ដែលចែករំលែកទន្លេមេគង្គជាមួយគ្នា។ លក្ខខណ្ឌដើម្បីទទួលបានការគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះគឺត្រូវបានអនុវត្តចំពោះប្រទេសថៃ វៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលប្រទេសទាំងនេះត្រូវគាំទ្រ«យុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិកសេរីនិងបើកចំហ» ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលជប៉ុននិងអាមេរិក។ សេចក្តីថ្លែងការណ៍រួមមួយធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលបានថ្លែងយ៉ាងដូច្នេះថា៖«វាចាំបាច់ណាស់ក្នុងការជំរុញរចនាសម្ព័ន្ធឧស្សាហកម្មនិងកែលម្អតម្លៃបណ្តាញសង្វាក់នៅក្នុងនិងក្រៅតំបន់មេគង្គ»។ Lychhuong Construction & Import Export Co., Ltd. Related News ក្រុមហ៊ុន ZHENG HENG និង Cushman & Wakefield ក្លាយដៃគូយុទ្ធសាស្�… 05 04 2019 ស្ពានជ្រោយចង្វារចាស់តម្លៃ៣៣លានដុល្លារដាក់�… 03 04 2019 ព្រលានយន្តហោះភ្នំពេញថ្មីនឹងចាប់ផ្តើមសាងសង�… 17 03 2019 សារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងប�… 05 03 2019 ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងបើក�… 05 03 2019

ប្រទេសជប៉ុននិងចិនបានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់អាស៊ីខណៈដែលប្រទេសជប៉ុនបានសន្យាជាឯកតោភាគីក្នុងការគាំទ្រដល់គម្រោងចំនួន១៥០គម្រោងនៅក្នុងតំបន់នេះដើម្បីរារាំងការត្រួតត្រារបស់ចិនតាមរយៈកម្មវិធីផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ (OBI)របស់ខ្លួន។ ប្រទេសទាំងពីរនេះគ្រោងនឹងព្រមព្រៀងគ្នាចូលរួមសហការបណ្តាក់ទុនទ្វេភាគីម្ខាង២០និងម្ខាង៣០សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកបន្ទាប់ពីភាគីទាំងពីរនេះបានប៉ះទង្គិចគ្នាជារឿយៗជុំវិញការដេញថ្លៃគម្រោងផ្លូវរថភ្លើងក្នុងតំបន់អាស៊ីនេះ។ ទន្ទឹមនឹងនេះដែរ នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០នៅទីក្រុងតូក្យូក្នុងខែតុលាកន្លងទៅនេះជប៉ុនក៏បានយល់ព្រមផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍ចំនួន១៥០គម្រោងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទាំង៥ដែលចែករំលែកទន្លេមេគង្គជាមួយគ្នា។ លក្ខខណ្ឌដើម្បីទទួលបានការគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះគឺត្រូវបានអនុវត្តចំពោះប្រទេសថៃ វៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលប្រទេសទាំងនេះត្រូវគាំទ្រ«យុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិកសេរីនិងបើកចំហ» ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលជប៉ុននិងអាមេរិក។ សេចក្តីថ្លែងការណ៍រួមមួយធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលបានថ្លែងយ៉ាងដូច្នេះថា៖«វាចាំបាច់ណាស់ក្នុងការជំរុញរចនាសម្ព័ន្ធឧស្សាហកម្មនិងកែលម្អតម្លៃបណ្តាញសង្វាក់នៅក្នុងនិងក្រៅតំបន់មេគង្គ»។

អាន​បន្ថែម

អស្ចារ្យ! ចិននឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមសមុទ្រ

ដើម្បីពង្រីកសក្តានុពលទេសចរណ៍និងពាណិជ្ជកម្ម ប្រទេសចិននឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមសមុទ្រដែលនឹងតភ្ជាប់ទីក្រុង Shanghai នឹងZhoushan នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ CNN។ យោងតាមប្រភពដដែលបានឲ្យដឹងថា កាលពីចុងខែវិច្ឆិកាឆ្នាំ ២០១៨ កន្លងទៅនេះ រដ្ឋាភិបាលចិនបានផ្តល់ភ្លើងខៀវសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមសមុទ្រប្រវែងរហូតដល់ទៅ ៧៧ គីឡូម៉ែត្រ។ តាមការបញ្ជាក់ដដែល គម្រោងផ្លូវខាងលើនេះ គឺនឹងមានការសាងសង់ខ្សែរថភ្លើងថ្មីរហូតដល់ទៅ ៧០.៩២ គីឡូម៉ែត្ររួមបញ្ចូលទាំងខ្សែឆ្លងកាត់សមុទ្ររហូតដល់ទៅ ១៦.២ គីឡូម៉ែត្រដែលការសាងសង់នឹងចាប់ផ្តើមក្នុងឆ្នាំ២០១៩ហើយបញ្ចប់នៅត្រឹមឆ្នាំ ២០២៥។ បន្ថែមជាងនេះទៅទៀត ផ្លូវរថភ្លើងនេះគឺនឹងមានការសាងសង់ស្ថានីយថ្មីចំនួន ៤ និងការកែលម្អឡើងវិញស្ថានីយចាស់ចំនួនបី។ CNN បានបន្ថែមថាផ្លូវរថភ្លើងដែលតភ្ជាប់ពីតំបន់ Ningboឬ Yongនៃទីក្រុងShanghaiទៅកាន់ទីក្រុងZhoushanមួយនេះគឺនឹងមានល្បឿនរហូតដល់ទៅ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោងដូច្នេះចំពោះការធ្វើដំណើរ៧៧គឺឡូ យើងត្រូវចំណាយពេលធ្វើដំណើរត្រឹមតែ១៨នាទីតែប៉ុណ្ណោះ។ គម្រោងសាងសង់ដ៏អស្ចារ្យមួយនេះទៀតសោតគឺនឹងចំណាយថវិការហូតដល់ទៅ ៣.៦ ពាន់លានដុល្លារអាមេរិកដើម្បីធ្វើឲ្យការធ្វើដំណើរទៅកំពង់ផែNingbo-Zhoushan ដែលមមាញឹកជាងគេក្នុងពិភពលោកមួយនេះមានភាពងាយស្រួល។

អាន​បន្ថែម