SmartCity ជាទីក្រុងដែលបង្កើតថ្មីនៅប្រទេសហ្វីលីពីន

SmartCity គឺជាទីក្រុងមួយដែលមាន ទំហំ ៩,៤៥០ហិកតា គម្រោងមួយនេះនឹងធ្វើឡើងនៅកោះ Luzon របស់ហ្វីលីពីន ដែលមានចម្ងាយ ១២០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃរដ្ឋធានីម៉ានីល ។ New Clark City នឹងដាក់បង្ហាញនូវអ្វីដែលក្រុមហ៊ុនអភិវឌ្ឍន៍ SurbanaJurong ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបូរី ពួកគេក៏បានបន្តទៀតថាគម្រោងមួយនេះគឺជា សួន ឧស្សាហកម្ម R & D ដែលផ្ដោតទៅលើឧស្សាហកម្មច្នៃប្រឌិតថ្មី ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរួមមានដូចជា ស្ថាប័នរដ្ឋាភិបាល សួនកសិ-ឧស្សាហកម្ម និង ផ្សារម្ហូបអាហារអន្តរជាតិផងដែរ។ New Clark City នឹងមានស្ថាប័នរដ្ឋាភិបាល សាកលវិទ្យាល័យ កសិដ្ឋានថាមពលព្រះអាទិត្យ អគារឧស្សាហកម្ម និង អគារលំនៅដ្ឋាន។ ការដឹកជញ្ជូនគឺជាទិដ្ឋភាពមួយដ៏សំខាន់នៃការរចនាឡើង ដោយមានផ្លូវសម្រាប់ថ្មើរជើង ផ្លូវសម្រាប់ជិះកង់ ព្រមជាមួយនិងផ្លូវរថភ្លើងដែលតភ្ជាប់ពី New Clark City ទៅកាន់ទីក្រុងម៉ានីល និង អាកាសយានដ្ឋានអន្តរជាតិ Clark ម៉្យាងទៀតក៏មានការស្នើឡើងនូវប្រព័ន្ធផ្លូវដែកមួយទៀតគឺ Subic-Clark សំរាប់សម្រួលដល់ការធ្វើដំណើរ ។ គម្រោងមួយនេះបានចាប់ផ្តើមដំណាក់កាលទីមួយតាំងពីខែមេសាឆ្នាំ២០១៦ មកម្ល៉េះ។ […]

អាន​បន្ថែម

អគារវិលបាន ៣៦០ ដឺក្រេដំបូងគេបង្អស់ក្នុងពិភពលោកនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២០

អគារវិលបាន ៣៦០ ដឺក្រេដំបូងគេបង្អស់ក្នុងពិភពលោកនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២០ ទីក្រុងឌុយបៃគ្រោងនឹងសាងសង់អាគារកំពស់ ៤២០ ម៉ែត្រឈ្មោះថា The Dynamic Towerដែលជាអគារអាចវិលជុំបាន ៣៦០ ដឺក្រេ ដំបូងគេបង្អស់ក្នុងពិភពលោកក្នុងឆ្នាំ ២០២០ បន្ទាប់ពីចំណាយពេលប្រហែលជា ១០ ឆ្នាំដើម្បីសិក្សាគម្រោងនេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានThe Daily Mail។ ក្រោមតម្លៃវិនិយោគប៉ាន់ប្រមាណជាង ១.២០០លានដុល្លារ អគារ The Dynamic Towerនេះ នឹងមានកម្ពស់ ៨០ ជាន់ដែលក្នុងនោះយូនិតនីមួយៗអាចបង្វិលខ្លួនឯងបាន ៣៦០ ដឺក្រេជុំវិញស្នូលបេតុងដែលអាចមើលឃើញទេសភាពទីក្រុងឌុយបៃទាំងមូល។ លើសពីនេះ អគារមិនត្រឹមតែអាចបង្វិលបាននោះទេ ប៉ុន្តែអាគារនេះត្រូវបានរចនាឡើងជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ចរន្តអគ្គិសនីដោយខ្លួនឯង ដោយបានបំពាក់នូវម៉ាស៊ីនបម្លែងខ្យល់អោយទៅជាអគ្គិសនី (wind turbines) និងបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ (solar panel) ដែលនៅជាន់នីមួយៗនឹងបំពាក់នូវម៉ាស៊ីនWind Turbinesចំនួន ៧៩ គ្រឿង។ ពិសេសជាងនេះទៅទៀត ម្ចាស់យូនិតនីមួយៗអាចគ្រប់គ្រងល្បឿនបង្វិល ឬ បញ្ឈប់ការបង្វិលជាមួយនឹងប្រព័ន្ធបញ្ជាដោយសម្លេងទៀតផង។ អគារនេះ គ្រោងថានឹងបម្រើការជាសណ្ឋាគារ ហើយក្រុមហ៊ុនThe DynamicGroup ក៏បានអះអាងបន្ថែមទៀតថា វាគឺសណ្ឋាគារមួយដែលមានលំដាប់ហួសពីការបំពាក់ផ្កាយ បើក្រឡេកមើលទៅតម្លៃលក់របស់យូនីតនីមួយៗវិញ គឺខ្ពស់កប់ពពក […]

អាន​បន្ថែម

ស្ពានអាកាសខ្ពស់បំផុតនៅលើពិភពលោកនឹងបើកនៅឆ្នាំក្រោយ

កាលពីពេលថ្មីៗនេះក្រុមហ៊ុន CapitaLand បានបង្កើតកំណត់ត្រាពិភពលោកថ្មីទៅលើគម្រោង ស្ពានអាកាសThe Conservatory, Raffles City Chongqing នៅឯទីក្រុងឆុងឈីងប្រទេសចិនថាជាស្ពានអាកាសខ្ពស់បំផុតដែលតភ្ជាប់អគារច្រើនជាងគេនៅលើពិភពលោក។ ស្ពានអាកាសនេះ មានកំពស់ ៤០០ ម៉ែត្រ ហើយរចនាឡើងដោយមានរូបរាងប្រៀបដូចជាអគារផ្ដេក វាមានរាងកោងប្រវែង ៣០០ ម៉ែត្រទទឹង ៣០ ម៉ែត្រកំពស់ ២២,៥ ម៉ែត្រ និងតភ្ជាប់អគារចំនួន៤។ ស្ពានអាកាសThe Conservatory នឹងយកឈ្នះស្ពានអាកាស Marina Bay Sands របស់ប្រទេសសិង្ហបុរីដែលមានកម្ពស់ ២០០ ម៉ែត្រ និងតភ្ជាប់អាគារចំនួន៣។ ស្ពានអាកាសនេះគឺជាផ្នែកមួយនៃគម្រោង Raffles City Chongqingដែលជាគម្រោងយក្សក្រោមថវិកាវិនិយោគជិត ៤ ពាន់លានដុល្លារអាមេរិកដោយក្រុមហ៊ុន CapitaLand និង Ascendas-Singbridge។ គម្រោងទាំងមូលមានអគារខ្ពស់ចំនួន ៨ នឹងផ្ទៃក្រឡាសាងសង់សរុប ១,១២ លានម៉ែត្រការ៉េ ស្មើនឹងទំហំតារាងបាល់ទាត់ចំនួន ១៧០ តារាងរួមគ្នា។ គម្រោងនេះនឹងប្រើប្រាស់ជា ផ្សារទំនើបលំនៅដ្ឋានការិយាល័យនិងសណ្ឋាគារ។ សំរាប់ស្ពានអាកាសមួយនេះនឹងបំរើការជា កន្លែងមើលទេសភាព អាងហែលទឹក ភោជនីយដ្ឋាន […]

អាន​បន្ថែម

តើប្រទេសថៃប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីសាងសង់ផ្លូវរថភ្លើងក្រោមទន្លេ?

ក្រោយប្រើរយៈពេលសាងសង់អស់ជាង ៧ ឆ្នាំ កាលពីពេលថ្មីៗនេះប្រទេសថៃបានបញ្ចប់នូវគម្រោងផ្លូវរថភ្លើងក្រោមទន្លេដំបូងបង្អស់ដែលមិនធ្លាប់មាននៅក្នុងប្រទេសថៃ ហើយគ្រោងនឹងដាក់អោយដំណើរការក្នុងអំឡុងពេល ២ ឆ្នាំខាងមុខនេះ។ តើផ្លូវរថភ្លើងក្រោមទន្លេនេះមានចំណុចពិសេសអ្វីខ្លះ ហើយប្រើប្រាស់បច្ចេកវិទ្យាអ្វីដើម្បីសាងសង់? អ្នកយកព័ត៌មានរបស់ The Construction Property Magazine បានទទួលការអញ្ជើញពីក្រុមហ៊ុនអេសស៊ីជីនិងក្រុមហ៊ុន Ch Karnchang ដែលជាក្រុមហ៊ុនសំណង់ទទួលខុសត្រូវលើគម្រោងនេះ ចុះទៅទស្សនកិច្ចក្នុងផ្លូវក្រោមទន្លេនេះដើម្បីសិក្សាពីបច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងការសាងសង់ផ្លូវក្រោមទន្លេនេះ។ ស្ថានីយ៍រថភ្លើងក្រោមដីនេះមានឈ្មោះថា Sanam Chai MRT Station ស្ថិតនៅទីក្រុងបាងកកនៃប្រទេសថៃ។ ស្ថានីយ៍នេះមានជម្រៅទៅក្រោមដី ៣២ ម៉ែត្រដែលជាផ្នែកមួយនៃខ្សែរថភ្លើងក្រោមដី (Blue Line) ប្រវែង ២៥ គីឡូម៉ែត្រដែលតភ្ជាប់ពី Bang Sue ទៅ Tha Phra និងពី Hua Lamphong ទៅ Bang Khae ក្រោមប្រតិបត្ដិការរបស់ Mass Rapid Transit Authority of Thailand (MRTA) ។ ក្នុងនោះ ក្រុមហ៊ុន […]

អាន​បន្ថែម

ឥណ្ឌូនេស៊ីផ្អាកការសាងសង់ផ្លូវដឹកជញ្ជូនបន្ទាប់ពីមានគ្រោះថ្នាក់រងរបួស

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសផ្អាកជាបន្ទាន់ការងារនៅការដ្ឋានសាងសង់ផ្លូវដឹកជញ្ជូនសាធារណៈកាលពីថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពីករណីគ្រោះថ្នាក់រងរបួសធ្ងន់ធ្ងរ។ ការផ្អាកនេះធ្វើឡើងបន្ទាប់ពីកម្មករចំនួន ៧នាក់ បានរងរបួសនៅការដ្ឋានសាងសង់ផ្លូវស្ពានអាកាស Bekasi-Cawang-KampungMelayu នៅពេលដែលបង្គោលដែកទម្របានដួលរលំលើពួកគេបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ កាលពីខែមុនកម្មករ៤នាក់បានស្លាប់និង៧នាក់បានរងរបួសនៅពេលដែកទម្របានដួលរលំនៅការដ្ឋានគម្រោងផ្លូវដែកមួយនៅភាគខាងកើតទីក្រុងហ្សាកាតា។ គ្រោះថ្នាក់ទាំងនេះគឺស្ថិតក្នុងចំណោមគ្រោះថ្នាក់ចំនួន១៤លើក ដែលបានកើតឡើងនៅការដ្ឋានសាងសង់សាធារណៈនៅឥណ្ឌូនេស៊ី ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ហើយពេលនេះគណៈកម្មការសុវត្ថិភាពសាងសង់ឥណ្ឌូនេស៊ីនឹងវាយតម្លៃគម្រោងដែលត្រូវបានផ្អាកទាំងអស់។ នៅឥណ្ឌូនេស៊ីមានការពន្លឿនគម្រោងការងារសាធារណៈនៅមុនព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមឆ្នាំ២០១៨ ដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងហ្សាកាតា និងទីក្រុង Palembang។

អាន​បន្ថែម

ក្រុមហ៊ុនប្រឹក្សាវិស្វកម្ម ARUP ជួយហ្វីលីពីនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ ១១�

ក្រុមហ៊ុនប្រឹក្សាវិស្វកម្មឈានមុខគេដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសឈ្មោះ Arup បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយរដ្ឋាភិបាលហ្វីលីពីនក្នុងខែកុម្ភៈ ដើម្បីធ្វើការសិក្សាលទ្ធភាពសាងសង់ និងគម្រោងស្ពាន ផ្លូវរូងក្រោមដី និងផ្លូវហាយវេ ដែលមានតម្លៃជាង ១១ប៊ីលានដុល្លារ ដែលនេះជាផ្នែកមួយនៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆតារបស់ហ្វីលីពីន។ នៅខែតុលាឆ្នាំ ២០១៧ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១០០ លានដុល្លារដើម្បីគាំទ្រដល់រដ្ឋាភិបាលហ្វីលីពីនក្នុងការជំរុញកម្មវិធី “Build, Build, Build” ហើយកិច្ចសន្យាជាមួយ Arup គឺជាកិច្ចសន្យាដំបូងមួយនៃកញ្ចប់ប្រឹក្សាយោបល់ចំនួនបីដែលបានគ្រោង។ លោក ម៉ាក់ វីឡារ៍ រដ្ឋលេខាធិការក្រសួងសាធារណការនិងផ្លូវថ្នល់ហ្វីលីពីន (DPWH) បានមានប្រសាសន៍ថា “គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលរួមមានទាំងការសាងសង់ផ្លូវរូងក្រោមដីកាត់តាមតំបន់ភ្នំ និងស្ពានប្រវែងវែងកាត់តាមកោះនេះគឺមិនធ្លាប់មានពីមុនមកទេនៅក្នុងប្រទេសហ្វីលីពីន។” លោកក៏បានមានប្រសាសន៍ថា “ក្រុមហ៊ុនលំដាប់ពិភពលោកដូចជា Arup នឹងជួយរដ្ឋាភិបាលយើងបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំនិងទំនើប ធ្វើឲ្យប្រសើរឡើងនូវការវិនិយោគសាធារណៈ និងសម្រេចនូវចក្ខុវិស័យផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់យើង។”

អាន​បន្ថែម

ការសាងសង់អគារបៃតងចាប់ផ្តើម

អគារដែលនឹងក្លាយជាអគារខ្ពស់បំផុតនិងល្បីល្បាញបំផុតមួយរបស់ប្រទេសសិង្ហបុរី និងដែលមានលក្ខណៈធម្មជាតិបៃតងនៅគ្រប់ជាន់ទាំងអស់នោះបានចាប់ផ្តើមសាងសង់ហើយ។ គម្រោងអគារ 88 Market Street ដែលមាន ៥១ជាន់នេះនឹងមានកម្ពស់ ២៨០ម៉ែត្រ និងផ្ទៃក្រឡាទំហំ ៩៣.០០០ម៉ែត្រការ៉េ។ អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដាណឺម៉ាក Bjarke Ingels Group (BIG) និងក្រុមហ៊ុនអ៊ីតាលី Carlo Ratti Associati (CRA) ហើយផ្នែកខាងក្រៅនៃអគារនឹងធ្វើឡើងពីដែកថែបនិងកញ្ចក់ព្រមទាំងរុំព័ទ្ធដោយលក្ខណៈបៃតង។ សួនព្រៃឈើសាធារណៈ និងទីធ្លា នឹងស្ថិតនៅជាន់ផ្ទាល់ដី ហើយ “សួនព្រៃដង្គំបៃតង (Green Oasis)” ចំនួន៤ជាន់នឹងស្ថិតនៅចន្លោះរវាងជាន់លំនៅដ្ឋាន (៨ជាន់ដំបូង) និងជាន់ការិយាល័យ (២៩ជាន់ខាងលើ)។ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុនអភិវឌ្ឍន៍ CapitaLand របស់សិង្ហបុរី និងក្រុមហ៊ុន Mitsubishi Estate របស់ជប៉ុន។

អាន​បន្ថែម

ប្រទេសសិង្ហបុរីបើកដំណើរការមូលនិធិការបង្កើតថ្មីលើការដឹកជញ្ជូនផ្លូវគោក

អាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់សិង្ហបុរី (LTA) បានប្រកាសពីមូលនិធិការបង្កើតថ្មីលើការដឹកជញ្ជូនផ្លូវគោកដែលមានទឹកប្រាក់ចំនួន ១៨.៨លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីគាំទ្រដល់ការស្រាវជ្រាវនិងការសាកល្បងនូវដំណោះស្រាយការធ្វើដំណើរបែបថ្មីសម្រាប់ទីក្រុង។ តាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ បានឲ្យដឹងថា LTA កំពុងសិក្សាស្រាវជ្រាវពិនិត្យមើលការប្រើប្រាស់យានយន្តស្វ័យប្រវត្តិនិងស្វយ័ត (AVs) ដើម្បីបង្កើនប្រសិទ្ធភាព កាត់បន្ថយបញ្ហាខុសឆ្គងរបស់មនុស្ស និងផ្តល់សេវាឲ្យល្អប្រសើរ។ សេចក្តីថ្លែងការណ៍បានលើកឡើងថា “រថយន្ដក្រុងស្វយ័តនិងខ្សែផ្លូវដឹកជញ្ជូនប្រកបដោយថាមវន្ត និងអាចដឹកទៅមកបានតាមតម្រូវការ អាចនឹងត្រូវបានដាក់ពង្រាយដើម្បីបង្កើនការដឹកជញ្ជូនសាធារណៈតាមរយៈការផ្តល់នូវមធ្យោបាយដឹកជញ្ជូនដែលកាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាព និងភាពងាយស្រួលសម្រាប់អ្នកដំណើរ”។ សេចក្តីថ្លែងការណ៍នោះក៏បានបន្ថែមថា មនុស្សយន្តនិងយន្តហោះ Drone ក៏អាចត្រូវបានប្រើដើម្បីពិនិត្យមើលការដឹកជញ្ជូនតាម MRT និងផ្លូវរូងក្រោមដីផងដែរ។ ប្រធានប្រតិបតិ្តរបស់ LTA លោក Ngien Hoon Ping បានលើកឡើងថា “ជាមួយនិងមូលនិធិការបង្កើតថ្មីលើការដឹកជញ្ជូនផ្លូវគោកនេះ ខ្ញុំសង្ឃឹមថានឹងមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀតកើតឡើងដើម្បីកែលម្អការដឹកជញ្ជូននៅថ្ងៃខាងមុខ។” នៅសិង្ហបុរីមានមនុស្សប្រហែល ១២៣ពាន់នាក់ ធ្វើការនៅក្នុងឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវគោក ដែលបម្រើការដល់អ្នកដំណើរ៥លាននាក់ជារៀងរាល់ថ្ងៃនៅក្នុងការដឹកជញ្ជូនសាធារណៈ។

អាន​បន្ថែម

ការរលំបាក់ផ្លូវថ្មើរជើងក្នុងអគារផ្សារភាគហ៊ុនឥណ្ឌូនេស៊ី

ការរលំបាក់នៃស្ពានថ្មើរជើង (mezzanine walkway) នៅក្នុងអគារផ្សារភាគហ៊ុនហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីបានធ្វើឲ្យមនុស្សជាង ៧៥នាក់ រងរបួស កាលពីខែមករា បើទៅជាមិនមានសេចក្តីរាយការណ៍ពីករណីស្លាប់បាត់បង់ជីវិតក៏ដោយ។ អគារផ្សារភាគហ៊ុននេះត្រូវបានសាងសង់ឡើងនៅចុងទសវត្សឆ្នាំ ១៩៩០ ដែលវាជាផ្នែកមួយនៃបណ្តុំប៉មអគារពីរ ហើយឧប្បត្តិហេតុនេះបណ្តាលឲ្យមានការជម្លៀសមនុស្សជាបន្ទាន់ចេញពីអគារដោយភ័យខ្លាចថាមានការបំផ្ទុះគ្រាប់បែក។ មូលហេតុនេះត្រូវបានច្រានចោលដោយអាជ្ញាធរ ហើយភាគច្រើននៃជនរងគ្រោះគឺជានិស្សិតសាកលវិទ្យាល័យក្នុងតំបន់នោះ។ យ៉ាងណាក៏ដោយ គេនៅមិនដឹងច្បាស់ភ្លាមៗចំពោះមូលហេតុនៃឧប្បត្តិហេតុនៅអគារក្នុងសង្កាត់ Sudirman ដែលធ្លាប់ជាគោលដៅរបស់ក្រុមភេរវជននៅឆ្នាំ២០០០នេះនៅឡើយទេ។ លោក Iswandi Imran អ្នកជំនាញផ្នែកសំណង់បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា “ការខូចរិចរិលនៃសម្ភារអាចជាមូលហេតុនៃការបាក់រលំ។ វាអាចជាសំណឹកឬក៏អ្វីដែលធ្វើឲ្យខូចរិចរិលភាពរឹងមាំនៃរចនាសម្ព័ន្ធអគារបន្តិចម្តងៗ រហូតមិនអាចទ្រាំទ្រនឹងទម្ងន់ទៀតបាន។ ប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវការការស៊ើបអង្កេតបន្ត។”

អាន​បន្ថែម

ជប៉ុននឹងសាងសង់អគារឈើខ្ពស់បំផុតនៅលើពិភពលោក

ក្រុមហ៊ុនជប៉ុន Sumitomo Forestry Co. , Ltd. ថ្មីៗនេះបានប្រកាសផែនការសាងសង់អាគារឈើកំពស់៣៥០ ម៉ែត្រនៅក្នុងទីក្រុងតូក្យូដែលនឹងក្លាយជាអគារឈើខ្ពស់ជាងគេនៅលើពិភពលោក។ អាគារឈើនេះនឹងប្រើថវិកាសាងសង់ប្រមាណ ៦០០ ពាន់លានយ៉េន ឬ ៥.៦០០ លានដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៤១ ដើម្បីអបអរសាទរខួបលើកទី ៣៥០ នៃអាជីវកម្មរបស់ក្រុមហ៊ុនSumitomo Forestry ។ អាគារនេះនឹងមានកម្ពស់ ៧០ ជាន់ដោយប្រើប្រាស់រចនាសម្ព័ន្ធឈើនិងដែកថែបដែលក្នុងនោះ ៩០ ភាគរយ ជាឈើប្រណីតសរុបជាង ១៨៥.០០០ម៉ែត្រគូប ។ អគារនឹងតុបតែងដោយធម្មជាតិពណ៌បៃតងចាប់ពីជាន់ផ្ទាល់ដីដល់ជាន់ខ្ពស់បំផុត ។ ផ្នែកខាងក្រៅនឹងមានយ៉របន្តគ្នាព័ទ្ធជុំវិញគ្រប់បួនជ្រុងនៃអាគារ ។ រីឯរចនាសម្ព័ន្ឋខាងក្នុងគឺជាឈើសុទ្ធដែលនឹងរចនាដោយក្រុមហ៊ុន Nikken Sekkei Ltd. ។ បន្ទាប់ពីបញ្ចប់ការសាងសង់អគារ W350នេះនឹងប្រើប្រាស់ជា ផ្សារទំនើបការិយាល័យសណ្ឋាគារនិងលំនៅដ្ឋានក្រោមពាក្យស្លោក”ផ្លាស់ប្តូរទីក្រុងទៅជាធម្មជាតិ” ឬ “Change Cities into Forests” ។ ក្រុមហ៊ុន Sumitomo Forestry បានលើកឡើងថាក្រុមហ៊ុនកំពុងពង្រីកលទ្ធភាពការសាងសង់សំណង់អគារពីឈើ ក្នុងគោលបំណងបង្កើតបច្ចេកវិទ្យាស្ថាបនាថ្មីៗ នាពេលអនាគតដែលមិនប៉ះពាល់ដល់បរិស្ថាន ។

អាន​បន្ថែម