ព័ត៌មានអន្តរជាតិ
គម្រោងរថភ្លើងក្រោមដីទីក្រុងហូជីមិញលើសថវិកា ៨០០លានដុល្លារ
គម្រោងខ្សែរថភ្លើងក្រោមដីទី២ ដែលមានបញ្ហានៅទីក្រុងហូជីមិញនោះបានបន្តមានបញ្ហាដោយចំណាយលើសថវិកា និងការពន្យារពេល ហើយពេលនេះអាជ្ញាធរបានស្នើសុំប្រាក់ ៨០០លានដុល្លារ បន្ថែមទៀតពីរដ្ឋាភិបាលដើម្បីបញ្ចប់គម្រោង។ ការងារលើផ្លូវក្រោមដីប្រវែង ១១គីឡូម៉ែត្រ នេះបានចាប់ផ្តើមនៅឆ្នាំ ២០១០ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ ដោយចំណាយអស់ប្រមាណ ១,២ប៊ីលានដុល្លារ។ ប៉ុន្តែការពន្យារពេល និងបញ្ហាថវិកាពាក់ព័ន្ធនឹងបញ្ហាទូទាត់ និងផលប្រយោជន៍ជាបន្តបន្ទាប់នាពេលនេះមានន័យថាគម្រោងនេះទំនងជានឹងមិនអាចបញ្ចប់រួចរាល់ទេរហូតដល់ឆ្នាំ ២០២៤ ហើយនឹងចំណាយថវិកា ២,៤ប៊ីលានដុល្លារ។ បញ្ហានេះកើតឡើងបន្ទាប់ពីមានបញ្ហាលើផ្លូវហាយវេក្នុងទីក្រុងហាណូយដែលផ្តល់មូលនិធិដោយប្រទេសចិន ហើយអ្នកជំនាញអន្តរជាតិជាច្រើនបានទម្លាក់កំហុសលើកង្វះបទពិសោធន៍របស់ប្រទេសវៀតណាមក្នុងការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ចំពោះការពន្យារពេល និងកំណើនថ្លៃចំណាយនេះ។
អានបន្ថែមក្រុមហ៊ុន Aecom ទទួលបានការគ្រប់គ្រងប្រព័ន្ធលើខ្សែផ្លូវរថភ្លើងម៉ាឡេស៊ី
ក្រុមហ៊ុនវិស្វកម្មអាមេរិក Aecom ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនចិន China Communications Construction Company (CCCC) ឲ្យត្រួតពិនិត្យមើលការដ្ឋានសាងសង់គម្រោងផ្លូវដែក East Coast Rail Link (ECRL) តម្លៃ ១៣ប៊ីលានដុល្លារនៅប្រទេសម៉ាឡេស៊ី។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន Aecom បានលើកឡើងថា ក្រុមហ៊ុននឹងមើលលើស្ថានីយរថភ្លើង ស្ពានផ្លូវដែក ផ្លូវដែករូងក្រោមដី និងឃ្លាំងទាំងអស់របស់គម្រោងដែលទាក់ទងនឹងការសាងសង់ខ្សែរថភ្លើងស្តង់ដារដើរដោយអគ្គិសនីនេះ ពីកំពង់ផែ Port Klang នៅភាគអាគ្នេយ៍នៃឧបទ្វីបម៉ាឡេស៊ីកាត់តាមទីក្រុងគូឡាឡាំពួរទៅក្រុង Pengkalan Kubor នៅព្រំដែនភាគឦសានជាប់ប្រទេសថៃ។ គម្រោងផ្លូវដែក ECRL គឺជាផ្នែកមួយនៃផែនការដឹកជញ្ជូនថ្នាក់ជាតិរបស់ម៉ាឡេស៊ី។ ការសាងសង់បានចាប់ផ្តើមកាលពីខែសីហាឆ្នាំមុន ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។ នៅពេលបញ្ចប់ការសាងសង់ ខ្សែផ្លូវរថភ្លើងនេះនឹងភ្ជាប់ទីក្រុងសំខាន់ៗនៅឆ្នេរសមុទ្រខាងកើតរបស់ម៉ាឡេស៊ីទៅនឹងបណ្តាញផ្លូវដែកសំខាន់ៗរបស់ប្រទេស។ ខ្សែផ្លូវរថភ្លើងប្រវែង ៦៨៨គីឡូម៉ែត្រនេះត្រូវបានគេរំពឹងថានឹងដឹកអ្នកដំណើរ ៥.៤លាននាក់នៅឆ្នាំ២០៣០។ រថភ្លើងនឹងមានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
អានបន្ថែម៦,៧ប៊ីលានដុល្លារដាក់ស្នើដើម្បីលើកកំពស់ព្រលានយន្តហោះហ្វីលីពីន
សំណើទឹកប្រាក់ ៦.៧ប៊ីលានដុល្លារ សម្រាប់បង្កើនសមត្ថភាពលើសមុនបីដងរបស់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ត្រូវបានដាក់ស្នើឡើងដោយសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកមួយទៅកាន់ក្រសួងដឹកជញ្ជូនដើម្បីពិចារណា។ អាកាសយានដ្ឋានដែលមានអាយុកាល៧០ឆ្នាំនេះ មានសមត្ថភាពទទួលអ្នកដំណើរក្នុងមួយឆ្នាំចំនួន ៣០លាននាក់ ប៉ុន្តែអាកាសយានដ្ឋានបានទទួលភ្ញៀវជាអ្នកដំណើរលើស ហើយកាលពីឆ្នាំមុនមានអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានចំនួនជាង ៤២លាននាក់។ សំណើថ្មីនេះត្រូវបានដាក់ស្នើឡើងដោយសម្ព័ន្ធក្រុមហ៊ុនចំនួន ៧ ក្រុមហ៊ុនធំៗ ដោយមានទុនសរុបជាង ២.២ទ្រីលានប៉េសូ។ គម្រោងនេះមានពីរដំណាក់កាលដែលនឹងបង្កើនសមត្ថភាពទទួលអ្នកដំណើរដល់ ១០០លាននាក់ក្នុងមួយឆ្នាំ ប៉ុន្តែការព្យាករណ៍រំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១៣៥លាននាក់ នៅឆ្នាំ២០៣៥។ ការធ្វើឲ្យប្រសើរឡើងនេះគឺសំដៅធ្វើឲ្យ NAIA ក្លាយជាអាកាសយានដ្ឋានប្រចាំតំបន់មួយដូចជាអាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរី និងអាកាសយានដ្ឋានសុវណ្ណភូមិនៅទីក្រុងបាងកក ហើយក្រុមហ៊ុនទាំង៧ បានជ្រើសយកអាកាសយានដ្ឋានអន្តរជាតិ Changi ជាដៃគូបច្ចេកទេសរបស់ខ្លួនក្នុងការស្តារឡើងវិញនូវអាកាសយានដ្ឋាន NAIA។
អានបន្ថែមការសាងសង់អគារបៃតងចាប់ផ្តើម
អគារដែលនឹងក្លាយជាអគារខ្ពស់បំផុតនិងល្បីល្បាញបំផុតមួយរបស់ប្រទេសសិង្ហបុរី និងដែលមានលក្ខណៈធម្មជាតិបៃតងនៅគ្រប់ជាន់ទាំងអស់នោះបានចាប់ផ្តើមសាងសង់ហើយ។ គម្រោងអគារ 88 Market Street ដែលមាន ៥១ជាន់នេះនឹងមានកម្ពស់ ២៨០ម៉ែត្រ និងផ្ទៃក្រឡាទំហំ ៩៣.០០០ម៉ែត្រការ៉េ។ អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដាណឺម៉ាក Bjarke Ingels Group (BIG) និងក្រុមហ៊ុនអ៊ីតាលី Carlo Ratti Associati (CRA) ហើយផ្នែកខាងក្រៅនៃអគារនឹងធ្វើឡើងពីដែកថែបនិងកញ្ចក់ព្រមទាំងរុំព័ទ្ធដោយលក្ខណៈបៃតង។ សួនព្រៃឈើសាធារណៈ និងទីធ្លា នឹងស្ថិតនៅជាន់ផ្ទាល់ដី ហើយ “សួនព្រៃដង្គំបៃតង (Green Oasis)” ចំនួន៤ជាន់នឹងស្ថិតនៅចន្លោះរវាងជាន់លំនៅដ្ឋាន (៨ជាន់ដំបូង) និងជាន់ការិយាល័យ (២៩ជាន់ខាងលើ)។ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុនអភិវឌ្ឍន៍ CapitaLand របស់សិង្ហបុរី និងក្រុមហ៊ុន Mitsubishi Estate របស់ជប៉ុន។
អានបន្ថែមMitsubishi បានបង្ហាញខ្លួនក្នុងវិស័យសំណង់នៅទីក្រុងហូជីមិញ
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mitsubishi Corporation (MC) បានប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការចូលរួមរបស់ខ្លួននៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលកំពុងដំណើរការនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
អានបន្ថែមក្រុមហ៊ុន Singha និងក្រុមហ៊ុន Hong Kong Land ចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា
ក្រុមហ៊ុន Singha និងក្រុមហ៊ុន Hong Kong Land ចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍គម្រោងខុនដូប្រណិតនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលទីក្រុងបាងកក។
អានបន្ថែមអាផាតមិននៅហុងកុងលក់បានថ្លៃខ្ពស់បំផុតនៅអាស៊ី
អាផាតមិនប្រណិតមួយនៅទីក្រុងហុងកុងត្រូវបានលក់ក្នុងតម្លៃ ១៧,០០០ដុល្លារក្នុងមួយហ្វូតការ៉េ ដែលធ្វើឱ្យវាក្លាយជាអចលនទ្រព្យលំនៅឋានដែលថ្លៃបំផុតនៅអាស៊ី។
អានបន្ថែមSky Forest for Vietnam Real Estate Project
មានការបង្ហាញពីផែនការសម្រាប់គម្រោងអចលនទ្រព្យប្រកបដោយលក្ខណៈច្នៃប្រឌិតបំផុតមួយនៅក្នុងប្រទេសវៀតណាម ដែលមានការអភិវឌ្ឍអគារខ្ពស់អមដោយទេសភាពព្រៃលើមេឃ "Sky Forest" នៅលើដំបូលអគារ។
អានបន្ថែមអចលនទ្រព្យពាណិជ្ជកម្មនៅអាស៊ីកើនឡើងនូវភាគរយក្នុងអចលនទ្រព្យពិភពលោក
ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន CBRE បានបង្ហាញពីកំណើនអចលនទ្រព្យពាណិជ្ជកម្មនៅអាស៊ីជាភាគរយនៃការផ្គត់ផ្គង់នៅក្នុងសកលលោក ដែលក្នុងនោះទីក្រុងតូក្យូតំណាងឱ្យទីផ្សារមួយដែលធំជាងគេរបស់ពិភពលោក។
អានបន្ថែមថៃនៅតែខ្លាំងខណៈមានការធ្លាក់ចុះការវិនិយោគលើសណ្ឋាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិក
រវិនិយោគក្នុងទីផ្សារអចលនទ្រព្យសណ្ឋាគារនៅអាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ២២ភាគរយក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០១៧ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL ។
អានបន្ថែម