ព័ត៌មានក្នុងស្រុក
អភិបាលខេត្តរតនគិរីប្តេជ្ញាសង់ព្រលានយន្តហោះឱ្យបាន ខណៈបានត្រៀមដីជិត ១៤០០ហិកតារួចស្រេច
រដ្ឋបាលខេត្តរតនគិរី បានត្រៀមដីទុកជិត ១៤០០ហិកតា សម្រាប់សាងសង់ព្រលានយន្តហោះដ៏ធំមួយ ដើម្បីភ្ជាប់ខេត្តចំនួន ៤ ដែលមានព្រំប្រទល់ជាប់ៗគ្នានេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលបានឱ្យដឹងថា នៅថ្ងៃអនាគតនៅកណ្តាលទីក្រុងបានលុង នឹងមានសួនច្បារ មួយដ៏ធំពិសេស នៅចុងឆ្នាំនេះនឹងមានសមិទ្ធផលប្លែកៗជាច្រើនទៀត។ ក្នុងនោះរដ្ឋាភិបាលក៏គ្រោងនឹងបង្ហាញទីតាំងព្រលានយន្តហោះ ដែលមានទីតាំងរហូតដល់ ១៤០០ហិកតា ស្ថិតក្នុងស្រុកលំផាត់ផងដែរ។ ឯកឧត្តមបញ្ជាក់ទៀតថា ទីតាំងព្រលានយន្តហោះនោះគឺ ជាចំណុចកណ្តាល រវាងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ។ ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត នឹងខិតខំធ្វើយ៉ាងណាឱ្យមានព្រលានយន្តហោះ នៅក្នុងខេត្តនាភូមិភាគឦសានមួយនេះឱ្យទាល់តែបាន។ ចំពោះទីតាំងព្រលានយន្តហោះចាស់ក្នុងក្រុងបានលុង ត្រូវបានរាជរដ្ឋាភិបាលដកចេញពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជូនមករដ្ឋបាលខេត្ត ដើម្បីរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមានសួនច្បារសាធារណៈ និងវិមានឯករាជ្យជាដើម ដែលនឹងប្រែក្លាយមុខមាត់ខេត្តក្នុងការទាក់ទាញភ្ញៀវទេសចរណ៍។ យ៉ាងណាមិញ ខេត្តមណ្ឌលគិរីក៏ជាខេត្តមួយជាប់ជាមួយនឹងខេត្តរតនគិរី ក៏មានគម្រោងសាងសង់ព្រលានយន្តហោះមួយផងដែរ ដែលស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់លើផ្ទៃដី ៣០០ ទៅ ៦០០ ហិកតា ហើយតាមការប៉ាន់ស្មានអាចនឹងវិនិយោគប្រមាណជាង ៦០លានដុល្លារ។ (អានបន្ថែម) […]
អានបន្ថែមអគារដ៏ទំនើប១៨ជាន់ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បើកការដ្ឋានសាងសង់ហើយ
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានបើកការដ្ឋានសាងសង់អគាររបស់ខ្លួន ដែលមានលក្ខណៈទំនើប ស្ថិតនៅផ្ទះលេខ ២៥បេ ផ្លូវរុក្ខវីថីសម្តេចប៉ាន (២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន-សមាជិក គ.ល.ក. ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្រ្តីរាជការ។ គួរបញ្ជាក់ថា អគារនេះសាងសង់ដោយ ក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន & អ៊ិនវេសមេន និងត្រូវប្រើរយៈពេល២៤ខែ សម្រាប់ការសាងសង់។ ចំពោះការងាររចនាប្លង់ និងត្រួតពិនិត្យគុណភាពសំណង់ ត្រូវបានរចនាដោយក្រុមហ៊ុន លេហ្គាស្ស៊ី ឌីស្សាញ ឯ.ក ។ អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានកម្ពស់ ១៨ជាន់ មានផ្ទៃក្រឡាសំណង់សរុប ៨ពាន់ម៉ែត្រក្រឡា ជាសំណង់អគារតាមបែបទំនើប (Modern Style) ដោយបានគិតគូរបែងចែកជា បន្ទប់ការិយាល័យ សាលប្រជុំ បន្ទប់បច្ចេកទេស និងជាន់អាហារដ្ឋាន […]
អានបន្ថែមគម្រោងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី សម្រេចបាន ៩២%ហើយ
គិតត្រឹមថ្ងៃទី៣១ ខែមីនា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីសាងសង់សម្រេចបាន ៩២%ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានសាងសង់របស់ក្រុមការងារអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ក្រុមការងារបានឱ្យដឹងបន្ថែមថា គម្រោងសាងសង់នេះ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យបានមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ បន្ថែមពីនេះ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី ត្រៀមដាក់ឱ្យដំណើរការសាកល្បងនៅពាក់កណ្តាលឆ្នាំ២០២៣នេះ និងដាក់ឱ្យដំណើរការជាផ្លូវការក្នុងខែតុលាឆ្នាំនេះផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន AIAI៕ (អានបន្ថែម)
អានបន្ថែមរយៈពេល៥ឆ្នាំ រតនគិរីអភិវឌ្ឍគម្រោងបានជាង ២៦០០គម្រោង តម្លៃជាង ៦២លានដុល្លារ
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១៨ ដល់ដើមឆ្នាំ ២០២៣ ខេត្តរតនគិរីបានស្នើសុំអនុវត្តគម្រោងអភិវឌ្ឍន៍សរុបចំនួន ១៣.៩៩៤គម្រោង ដែលត្រូវការថវិកាប្រមាណ ៣១១,៨៥លានដុល្លារ។ ក្នុងនោះ គម្រោងដែលសម្រេចបានដោយជោគជ័យមានចំនួន ២.៦១៤គម្រោង ក្រោមទុនវិនិយោគ ៦២,៤៦លានដុល្លារ។ នេះយោងតាមប្រសាសន៍របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តរតគិរី» នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គម្រោងវិនិយោគស្នើឡើងដោយរដ្ឋបាលខេត្តរតនគីរីមានចំនួន ១.២៨៣គម្រោង ក្រោមទុនវិនិយោគសរុបចំនួន ៨៤៨ពាន់លានរៀល ឬប្រមាណ ២០៩,៣៨លានដុល្លារ។ ស្ថាប័ន និងអង្គភាពដែលគាំទ្រគម្រោង ក្នុងវេទិកាពិគ្រោះយោបល់ មានចំនួន ៦៦៣គម្រោង ដោយអនុវត្តសម្រេចបាន ៣៧០គម្រោង ដែលស្មើនឹងទំហំថវិកាវិនិយោគចំនួន ១៧៧ពាន់លានរៀល ឬប្រមាណ ៤៣,៧០លានដុល្លារអាមេរិក។ ឯកឧត្តមបានបញ្ជាក់។ ឯកឧត្តមបានគូសបញ្ចាក់ថា គម្រោងដែលស្នើដោយរដ្ឋបាលឃុំសង្កាត់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ មានចំនួនគម្រោងស្មើនឹង ១២.៧១១គម្រោង ក្រោមទុនសរុបចំនួនជាង ៤១៥ពាន់លានរៀល ឬប្រមាណ ១០២,៤៧លានដុល្លារ។ […]
អានបន្ថែមADB: វិស័យទេសចរណ៍កំពុងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យស្ថិតក្នុងអត្រា ៥.៥% ២០២៣ និងស្ទុះដល់ ៦% ២០២៤
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករដោយរំពឹងថានឹងកើនឡើងក្នុងអត្រា ៥.៥% ក្នុងឆ្នាំ ២០២៣ និង ៦% នៅឆ្នាំ ២០២៤ ដែលអត្រានេះត្រូវបានជំរុញឡើងដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង ៧.៣% ក្នុងឆ្នាំ ២០២៣ មុនពេលថយបន្តិចមកត្រឹម ៦.៨% នៅឆ្នាំ ២០២៤។ សម្ពាធអតិផរណាត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣.០% ក្នុងឆ្នាំ ២០២៣ និង ៤.០% នៅឆ្នាំ ២០២៤។ លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានគូសបញ្ជាក់ថា ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ ២០២២ ដែលជំរុញដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច […]
អានបន្ថែមរដ្ឋគ្រោងសង់ផ្លូវជាតិថ្មី ២ខ្សែបន្ថែមទៀត ប្រវែងជាង ២០០គ.ម ក្នុងខេត្តរតនគិរី
រដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មី ០២ខ្សែ ដែលខ្សែទី១-ចេញពីខេត្តរតនគិរីទៅកាន់ស្រុកវើនសៃ និងខ្សែទី២-ឆ្ពោះទៅកាន់តំបន់កន្ទុយនាគក្នុងឆ្នាំ២០២៨ មានប្រវែងសរុបជាង ២០០គ.ម ដោយនឹងប្រើប្រាស់ថវិកាជាតិ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តរតនគីរីកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ បើតាមលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឱ្យដឹងថា រដ្ឋមិនត្រឹមតែសាងសង់ផ្លូវទៅស្រុកវើនសៃប៉ុណ្ណោះទេ តែថែមទាំងភ្ជាប់ទៅអូរក្រៀល ខេត្តស្ទឹងតែ្រងផងដែរ។ ក្នុងនោះ ផ្លូវនេះចែកចេញជា ០២កំណាត់ គឺកំណាត់ទី១ ជាប្រភេទក្រួសក្រហមចេញពីអូរជុំ ទៅស្រុកវើនសៃមានប្រវែង ២៨,៥២ គ.ម និងមួយកំណាត់ទៀត ជាកំណាត់ផ្លូវដី ចេញទៅដល់ព្រំប្រទល់កម្ពុជាឡាវមានប្រវែង ១០៤,៤៥ គ.ម ដោយសរុបទាំងពីរកំណាត់នេះមានប្រវែង ១៣២,៩៧គ.ម។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវនេះតាំងពីឆ្នាំ២០២២មកម្ល៉េះ តែដោយសារស្ថានភាពសេដ្ឋកិច្ច និងសង្គម គម្រោងនេះ ក៏ប្តូរទៅសាងសង់ក្នុងឆ្នាំ២០២៧ វិញ។ ដោយឡែក ចំពោះគម្រោងផ្លូវទៅកាន់តំបន់កន្ទុយនាគ ជាគម្រោងស្ថិតក្នុងប្រព័ន្ធផ្លូវជាតិឈ្មោះថា ផ្លូវ ៧៨ដកប្រាង្គ ដែលមានប្រវែង ១៩១គ.ម ក៏គ្រោងនឹងសាងសង់ក្នុងឆ្នាំ២០២៨ ផងដែរ។ ផ្លូវនេះចែកចេញជា ០៣ប្រភេទ គឺ ១). […]
អានបន្ថែមWB៖ ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងលំដាប់ទី៣ ក្នុងចំណោមប្រទេសអាស៊ាន
ក្នុងឆ្នាំ២០២៣នេះ ធនាគារពិភពលោក (World Bank) បានធ្វើការព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យឈរលើលំដាប់ទី៣ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន។ នេះបើយោងតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ ជាមួយគ្នានេះដែរ ធនាគារពិភពលោកបានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជារស្ថិតក្នុងអត្រា ៥,២ភាគរយ សម្រាប់ឆ្នាំ២០២៣ ដែលអាត្រានេះកំពុងដេញតាមពីក្រោយប្រទេសវៀតណាម (៦,៣ភាគរយ) និងប្រទេសហ្វីលីពីន (៥,៦ភាគរយ)។ តាមរបាយការណ៍ដដែលបានបង្ហាញទៀតថា កំណើនសម្រាប់ប្រទេសនៅតំបន់កំពុងអភិវឌ្ឍន៍អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានព្យាករថា នឹងកើន ៥,១ភាគរយនៅឆ្នាំនេះ ដោយកើនលើសពី ៤,៦ភាគរយ កាលពីឆ្នាំ ២០២២។ កំណើននេះត្រូវបានគាំទ្រដោយសារក្តីរំពឹងលើកំណើនសេដ្ឋកិច្ចប្រទសចិន ដែលត្រូវបានព្យាករថានឹងងើបឡើងក្នុងរង្វង់ ៥,១ភាគរយនៅឆ្នាំនេះ ដោយកើន ៣ភាគរយ កាលពីឆ្នាំ ២០២២ ក្រោយការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនវិជ្ជមានក្នុងរង្វង់ ៥,៦ភាគរយផងដែរ។ ឯកឧត្តម វង្សី វិស្សុត លេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ មានប្រសាសន៍ថា កាបើកប្រទេសចិន នឹងចូលរួមចំណែកខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគពីបរទេស ពីប្រទេសចិន និងទេសចរណ៍៕ (អានបន្ថែម និង បន្ថែម)
អានបន្ថែមត្រឹមខែមីនា-២០២៣ ឥណ្ឌូនេស៊ីមានគម្រោងវិនិយោគនៅកម្ពុជាចំនួន ២២គម្រោង តម្លៃជិត ៧០លានដុលា្លរ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលសំណើសុំវិនិយោគពីឥណ្ឌូនេស៊ី ចំនួន ២២ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ ដែលបានវិនិយោគក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងសេវាកម្ម គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ។ ព័ត៌មានទាក់ទងនឹងការវិនិយោគនេះ ត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម រវាង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្ម និង ឧស្សាហកម្មឥណ្ឌូនេស៊ី (ICCI) ដឹកនាំដោយ លោក M. Arsjad Rasjid P.M. ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឆ្នាំ២០២៣ នៅថ្ងៃទី៣ ខែមេសា។ នាឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន បានជំរុញលើកទឹកចិត្តឲ្យវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជា ដើម្បីច្បាមយកកាលានុវត្តភាពវិនិយោគថ្មីៗ ដែលកើតឡើងពីការរៀបចំគោលនយោបាយ ទាក់ទាញវិនិយោគចំគោលដៅដូចមានក្នុងខ្លឹមសារនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១។ ប្រធានគណៈប្រតិភូសភាពាណិជ្ជកម្ម និង ឧស្សាហកម្មឥណ្ឌូនេស៊ី បានបង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជាបន្ថែមទៀត សំដៅដល់ការរួមចំណែកផ្តល់ការធ្វើ ពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជាលើវិស័យគន្លឹះនានា ទាំងក្រោមរូបភាពវិនិយោគដោយផ្ទាល់ […]
អានបន្ថែមរដ្ឋបើកការដ្ឋានសាងសង់ផ្លូវ ៣ខ្សែប្រវែងជាង ៩៨គ.ម តម្លៃ ៤០លានដុល្លារ នៅក្រចេះ
គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះជាង ៩៨គ.ម ត្រូវបានប្រកាសបើកការដ្ឋានហើយ។ នេះបើតាមពិធីប្រកាសបើកការដ្ឋានកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ នឹងត្រូវជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ដោយមានប្រវែងសរុប ៩៨,៤គីឡូម៉ែត្រ ដោយគ្រោងចំណាយពេល ១៨ខែ និងថវិកាប្រមាណ ៤០លានដុល្លារ។ ផ្លូវទាំង ៣ខ្សែនេះរួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹង ១០-១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន) ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) […]
អានបន្ថែមអភិបាលខេត្ត៖ ហោចណាស់ក៏មានក្រុមហ៊ុន១០ពីហុងកុង ដែលនឹងមកវិនិយោគក្នុងខេត្តកំពង់ស្ពឺ ឆាបៗខាងមុខនេះ
មានក្រុមហ៊ុនមកពីហុងកុងយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយអាចបង្កើតការងារបានជាង ១០.០០០កន្លែង។ នេះបើតាមការឱ្យដឹងតាមរយៈទំព័រហ្វេកប៊ុកផ្លូវការពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។ កន្លងមកថ្មីៗនេះ ឯកឧត្តមអភិបាល បានដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ អញ្ជើញទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើននៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។ ចំពោះក្រុមហ៊ុនទាំង១០ ដែលនឹងមកវិនិយោគក្នុងខេត្តកំពង់ស្ពឺខាងមុខនេះ ស្ថិតក្នុងវិស័យផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបគ្រប់ប្រភេទ។ ក្រៅពីនេះ ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀត ក៏មានបំណងមកវិនិយោគលើការសាងសង់ និងអចលនទ្រព្យផងដែរ។ គួររម្លឹកថា គិតត្រឹមថ្ងៃទី៩ កុម្ភៈ ២០២៣ ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ៣៨៣កន្លែង ដែលមានទុនសរុបរហូតជិត២ពាន់លានដុល្លារអាមេរិក។ (អានបន្ថែម)
អានបន្ថែម