រដ្ឋបានចុះកិច្ចសន្យាសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយក្នុងខេត្តបាត់ដំបង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រ​​​ប្រព្រឹត្តិ​កម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុងខេត្តបាត់ដំបង ជាមួយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC )។ នេះបើតាមពិធីចុះកិច្ចសន្យាកាលពី១៨  ខែ កក្កដា  ឆ្នាំ ២០២២។ គម្រោងនេះ ជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជា​គម្រោង​​ហិរញ្ញប្បទាន​សម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB មានទឹក​ប្រាក់​សរុប​ប្រមាណ ១១៩,១៧ លាន​​ដុល្លារ​អាមេរិក ហើយបានចាប់ផ្តើម​អនុវត្តតាំងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨​ ហើយត្រូវបញ្ចប់​នៅ​ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៣​ ខាងមុខ។ ថវិកាគម្រោង​ PWSSP ជាការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទាន​ពីទី​ភ្នាក់ងារ​​​​អភិវឌ្ឍន៍បារាំង (AFD) ប្រមាណ ៤៣,៥៤លានដុល្លារអាមេរិក និងជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប ប្រមាណ ៥,០៩លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ […]

អាន​បន្ថែម

រដ្ឋកំណត់យកទីតាំងសំខាន់ៗក្នុងខេត្តក្រុងចំនួន៥ ដើម្បីត្រៀមរៀបចំកីឡាស៊ីហ្គេម ២០២៣

រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្ញួនរួចរាល់ហើយដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រដ្ឋបានកំណត់យកទីតាំងក្នុងខេត្តក្រុងចំនួន៥ ដើម្បីរៀបចំការប្រកួតកីឡាផ្សេងៗ។ នេះបើតាម ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអូឡាំពិកជាតិកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្គេមកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ តាមរយៈសារអេឡិចត្រូនិក នៅថ្ងៃទី១៩ កក្កដា ២០២២។ ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធកីឡា និងទីលានប្រកួតទាំងអស់ ត្រូវបានកំណត់ និងចែកចេញជាប្រាំតំបន់​។ តំបន់ទីមួយ គឺនៅរាជធានីភ្នំពេញ មានពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងអគារពិព័រណ៌ជ្រោយចង្វាររបស់ក្រុមហ៊ុន​ OCIC។​ ចំណែកតំបន់បួនផ្សេងទៀត​គឺស្ថិតនៅខេត្តសៀមរាប ខេត្តព្រះសីហុន ខេត្តកំពត និងខេត្តកែប។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា៖ “ទីលានទាំងអស់ត្រូវបានសាងសង់រួចរាល់អស់ហើយ នៅតែការជួសជុល កែលម្អបន្តិចបន្តួចទៀតតែប៉ុណ្ណោះ ហើយមិនមានតម្រូវឱ្យសង់កីឡដ្ឋានថ្មី​ទៀតដែរ”។ គួរម្លឹកផងដែរថា កន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមថវិកាមួយកញ្ជាប់ធំសម្រាប់គម្រោងចំណាយដល់ទៅ ៣០លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម […]

អាន​បន្ថែម

គម្រោងថាមពលពន្លឺព្រះអាទិត្យកម្លាំង១៦២គីឡូវ៉ាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យខ្នាតតូចកម្លាំង ១៦២គីឡូវ៉ាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៨ កក្កដា ២០២២។ គម្រោងនេះស្ថិតនៅភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សាងសង់ឡើងក្រោមជំនួយឧបត្ថមរបស់ក្រុមហ៊ុន Snetech Group និងក្រុមហ៊ុន Chin Group។ គួរបញ្ជាក់ដែរថា គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យនេះគឺ ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករនៅក្នុងតំបន់ឱ្យទទួលបានអគ្គីសនីប្រើប្រាស់បានយ៉ាងល្អប្រសើរថែមទៀត។

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងធំៗ៤ តម្លៃជិត ៩៧លានដុល្លារ នៅខេត្តក្រចេះ ស្វាយរៀង និងព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគសរុប ៩៦,៨លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តក្រចេះ ស្វាយរៀង និងព្រះសីហនុ។ គម្រោងទី១៖ វិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡា មានទុនវិនិយោគចំនួន ៨៤,៥លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ.ប៊ី.អ៊ី.ស្នួល ខេត្តក្រចេះ នឹងបង្កើតការងារបានចំនួនប្រមាណ ១០០០កន្លែង ឈ្មោះក្រុមហ៊ុន L-Q New Energy CO., LTD.  គម្រោងទី២៖ វិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃបំពង់ទីបដែក និងកែច្នៃតំណទីបដែកគ្រប់ប្រភេទ មានទុនវិនិយោគចំនួន ៥,៨លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សានសែល ស្វាយរៀង ខេត្តស្វាយរៀង ឈ្មោះក្រុមហ៊ុន Eastcam Casting Co., Ltd. គម្រោងទី៣៖ វិនិយោគបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឈ្មោះក្រុមហ៊ុន MEGA Hardwood Co., Ltd. គម្រោងទី៤៖ វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទុនវិនិយោគចំនួន […]

អាន​បន្ថែម

ក្រសួងតម្រូវឱ្យម្ចាស់អាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់ត្រូវមានអាជ្ញាបណ្ណ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសជូនដំណឹងដល់បណ្តាអង្គភាពរដ្ឋ និង ក្រុមហ៊ុនឯកជន ដែលចង់បន្តអាជ្ញាបណ្ណលើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឬមានបំណងចង់ផ្លាស់ប្តូរប្រភេទអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំមកក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានមុនថ្ងៃផុតសុពលភាពអាជ្ញាបណ្ណ យ៉ាងតិច៣ខែ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី១៨ កក្កដា ២០២២។ សូមបញ្ជាក់ ពេលមកដាក់ពាក្យស្នើសុំ សូមជួយភ្ជាប់មកជាមួយនូវ អាជ្ញាបណ្ណចាស់ក្នុងអំឡុងពេលសុភាព និងរបាយការណ៍សកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន។ ក្នុងសេចក្តីប្រកាសដដែលបានបន្ថែមថា សម្រាប់បណ្តាអង្គភាព និងក្រុមហ៊ុនឯកជន ដែលមានបំណងចង់ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ នៅក្រសួងសាធារណការ ដោយបំពេញតាមលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម ដែលបានកំណត់ដោយក្រសួងសារធារណការ និងដឹកជញ្ជូន។ ចំពោះអ្នកដែលគ្មានអាជ្ញាបណ្ណសម្រាប់ប្រកបអាជីវកម្មដូចបានរៀបរាប់ខាងលើ នឹងត្រូវទទួលពិន័យអន្តរការណ៍ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់។

អាន​បន្ថែម

ក្រសួងចេញផែនការថ្មី ១០ចំណុចទៀត ដើម្បីប្រែ​ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងមេត្រីបរិស្ថាន

ក្រសួងបរិស្ថាន បានដាក់ចេញផែនការសកម្មភាពបច្ចេកវិទ្យា ១០ចំណុច ក្នុងការអនុវត្តគម្រោងវាយ​តម្លៃតម្រូវ​ការបច្ចេកវិទ្យាមេត្រីបរិស្ថាន (TNA) ដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ច​ពិសេស​នៅខេត្តព្រះសីហនុ។ នេះបើតាមសិក្ខាសិក្ខាសាលា ស្តីពីការផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យានៃគម្រោង TNA កាលពី​ថ្ងៃ​​ទី១៥ ខែកក្កដា ឆ្នាំ២០២២។ សិក្ខាសាលានេះ បានសម្រេចផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យាទាំង ១០ រួមមាន៖ ១) ​ការប្រើប្រាស់​អំពូល​​ភ្លើងសន្សំសំចៃអគ្គិសនី (LED) ២) ការកែលម្អការគ្រប់គ្រងអគ្គិសនីតាមប្រព័ន្ធ ISO50001 ៣) ការប្រើប្រាស់​សូឡា​ PV នៅលើដំបូលអគារ ៤) ការដុតជីវម៉ាសដើម្បីបង្កើតកម្តៅ ៥) ការបំប្លែងសំណល់ប្លាស្ទិកទៅជាឥន្ធនៈ ៦) ការ​ធ្វើ​​ជីកំប៉ុស្ត ៧) ការប្រើប្រាស់ឡើងវិញនូវទឹកកខ្វក់ដែលបានឆ្លងកាត់អាងប្រព្រឹត្តកម្មគីមី ៨) ការបំពាក់នាឡិកា​ទឹក និងបរិក្ខារលាងសម្អាតដែលសន្សំសំចៃទឹក ៩) ការត្រងទឹកភ្លៀងពីដំបូលអគារ និង ១០) ផែនការគ្រប់គ្រង​គ្រោះ​​មហន្តរាយ។ គម្រោង TNA បានទទួល​​ការគ្រាំអនុវត្ត ​និងបច្ចេកទេស​ដោយមូលនិធិអាកាស​ធាតុបៃតង ​(GCF) ​និងក្រុមហ៊ុន​ទីប្រឹក្សា​ (Climate Smart Initiative)។ បើតាម ឯកឧត្តម វ៉ាន់ […]

អាន​បន្ថែម

អគារជាង ១០០០កន្លែង កំពុងជាប់គាំងការសាងសង់ នៅក្រុងព្រះសីហនុ

ភាគីពាក់ព័ន្ធ កំពុងរកដំណោះស្រាយលើអគារជាង ១០០០កន្លែង ដែលកំពុងជាប់គាំងការសាងសង់នៅខេត្តព្រះសីហនុ ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៤ ខែកក្កដា នេះថា ការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំមកនេះ បានបន្សល់នូវការជាប់គាំងការដ្ឋានសំណង់តូច-ធំជាច្រើនកន្លែងដែលរាយប៉ាយជុំវិញក្រុងព្រះសីហនុ។ លោក ឡុង ឌីម៉ង់ បន្ថែមថា៖ “កាលពីប្រជុំគ្នាថ្ងៃមុន យើងសង្កេតឃើញថា​ មានអ្នកវិនិយោគថ្មីៗ ដែលមានបំណងវិនិយោគ​ ដូចជាក្រុមហ៊ុនអចលនទ្រព្យសឹង្ហបុរី ពួកគេកំពុងពិចារណា  ម្តងមួយករណីៗ​ ហើយអាជ្ញាធររដ្ឋបាលខេត្ត ក៏កំពុងតែប្រមូលបញ្ហាទាំងអស់មកពិភាក្សា និងពិចារណាផងដែរ”។ លោកបន្តថា បញ្ហាសំណង់ដែលនៅជាប់គាំងទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពក្រុង ព្រះសីហនុ ពិសេសប៉ះពាល់ដល់សុវត្ថិភាពសំណង់ដែលអាចនឹងបង្កគ្រោះថ្នាក់នាពេលអនាគត រួមទាំងប៉ះពាល់ខ្លាំងដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត។ កិច្ចប្រជុំពិគ្រោះយោបល់រវាងវិស័យឯកជន និងភាគីពាក់ព័ន្ធនៅក្នុងផែនការស្ដារវិស័យអចលនទ្រព្យក្នុងក្រុងព្រះសីហនុ ត្រូវបានធ្វើឡើងកាលពីដើមខែកក្កដា ដើម្បីប្រមូលធាតុចូល សម្រាប់ដាក់ជូនរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងវិស័យឯកជនរួមគ្នាដោះស្រាយវិបត្តិមួយនេះដែលបាននឹងកំពុងកើតឡើង ហើយវាក៏ប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គម។ លោក ឡុង ឌីម៉ង់ ថ្លែងថា៖ “ខ្ញុំនៅតែជឿជាក់ថា ដរាបណាមានការពិភាក្សាគ្នាត្រង់ទៅត្រង់មក ផ្ដល់សម្បទានឲ្យគ្នាទៅវិញទៅមក នោះបញ្ហានឹងត្រូវបានដោះស្រាយដោយទទួលបានលទ្ធផលឈ្នះឈ្នះទាំងអស់គ្នា”។’ […]

អាន​បន្ថែម

កម្ពុជាស្នើចិនផ្តល់កម្ចីអភិវឌ្ឍគម្រោងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ៧ ក្នុងឆ្នាំ២០២២-២០២៤

កម្ពុជាបានស្នើទៅភាគីចិនជួយផ្តល់ឥណទានសម្បទាន (កម្ចី) ដើម្បីអភិវឌ្ឍគម្រោងសាងសង់នូវ​ហេដ្ឋា​រចនា​​​សម្ព័ន្ធ​​អាទិភាពធំៗចំនួន៧ សម្រាប់ឆ្នាំ២០២២-២០២៤។ នេះបើតាមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហ​ប្រតិបត្តិ​ការ​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ ភាគីទាំងពីរ បានឯកភាពគ្នាសម្រេចលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពរួមមាន៖ គម្រោងសាងសង់ស្ពានទន្លេមេគង្គក្រចេះ និង ផ្លូវតភ្ជាប់ខេត្តក្រចេះ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ7 គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ គម្រោងសាងសង់ស្ពានទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា គម្រោងលើកកម្រិតកំណត់ផ្លូវជាតិលេខ 3 (PK181+100-វាលរេញ) គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ 6 នៅក្រុងសៀមរាប ជាមួយគ្នានេះផងដែរ ភាគីកម្ពុជា​ ក៏បានស្នើចិនផងដែរ ឱ្យផ្តល់ជំនួយ (ហិរញ្ញប្បទានឥតសំណង) សម្រាប់អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងឆ្នាំ២០២២-២០២៤ ដូចជា៖ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ 7 ស្នើភាគីមិត្តជំរុញការសិក្សាសមិទ្ធិលទ្ធភាព និងដើម្បីបន្តនីតិវិធីជាបន្តទៀត សម្រាប់គម្រោងសាងសង់ប្រព័ន្ធចមោះ​ទឹកកខ្វក់​នៅក្រុងព្រះសីហនុ គម្រោងកែលម្អផ្លូវជនបទ និងផ្គត់ផ្គង់ទឹកជំហានទី 3 ស្នើបន្តគាំទ្រសកម្មភាពលុបបំបាត់ គ្រាប់មីននៅកម្ពុជា។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ថ្មីៗនេះ ភាគីកម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀង​ឥណទាន​ លើគម្រោងបណ្តាញ​ខ្សែ​កាប​អុបទិក​ក្រោមបាតសមុទ្រ ព្រះសីហនុ-ហុងកុង ដែលមានទឹកប្រាក់​ប្រមាណ​ ៣៤៤លានដុល្លារអាមេរិក […]

អាន​បន្ថែម

ក្រសួងនឹងសង់អង់តែនចំនួន១០០ នៅតំបន់ទេសចរណ៍ភ្លាមៗ ក្រោយសម្តេចតេជោជំរុញឱ្យគិតគូរឡើងវិញ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់​គុណភាព​សេវា​នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ដោយប្រើប្រាស់ថវិការបស់មូល​និធិ​សេវាសកល។ នេះបើតាមសេចក្តីប្រកាស​ពត៌មាន​កាល​ពី​ថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០២២។​ គម្រោងសាងសង់នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញ​ឱ្យក្រុមហ៊ុន​ទូរស័ព្ទ និង​ក្រុម​ហ៊ុន​​បម្រើ​សេវា​អ៊ីន​ធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់​ទេសចរណ៍​នានា​ទូទាំង​​ប្រទេស ដោយបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការសាងសង់ស្ថានីយអង់តែនទាំងនេះ ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរស័ព្ទចល័តផងដែរ។ ការដាក់ចេញគម្រោងសាងសង់នេះ គឺស្របទៅនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបាន​បង្កើត​​ក្រុមការងារពិសេសចំនួន៨ សម្រាប់ចុះពង្រឹងគុណភាព​សេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ​ និងក្រុមការងារ​ពង្រឹង​គុណភាព​សេវានៅតាមតំបន់ចំនួន៥ ទូទាំងប្រទេសកម្ពុជា។

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងធំៗ២ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនមួយបោះទុនវិនិយោគ ប្រមាណ 7,7លានដុល្លារអាមេរិក នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ៖ ១. XIN MEI DA (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក។ ២. W.L WEI LIAN GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ គម្រោងថ្មីទាំង២នេះនឹងបង្កើតការងារចំនួន  ២២១៧កន្លែង ជូនប្រជាពលរដ្ឋ​។

អាន​បន្ថែម