សាលាក្រុងដាក់ចេញផែនទីចង្អុលផ្លូវ ៥ ចំណុច ដើម្បីប្ដូរទីក្រុងភ្នំពេញជា Smart City

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនទីយុទ្ធសាស្ត្របង្ហាញផ្លូវធំៗ ៥ ចំនុច ដើម្បីអនុវត្ត ក្នុងទិសដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃ ឬ Smart City នៅពេលអនាគតដ៏ខ្លី។ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញផែនទីបង្ហាញផ្លូវក្នុងវេទិកាសាធារណៈ និងឯកជនលើកទី៣ ស្តីពី “ការអភិវឌ្ឍន៍ទីក្រុងកម្ពុជា-ជប៉ុន” ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ។ យុទ្ធសាស្ត្រទី ៥ រួមមាន ការធ្វើទំនើបកម្មប្លង់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធសុវត្ថិភាព និងសន្តិសុខឡើងវិញ ការពង្រឹងសេវាដឹកជញ្ជូនក្នុងទីក្រុង ការថែទាំបរិស្ថាន និងការគ្រប់គ្រងបែបឌីជីថល។ សសរស្ដម្ភទី ១ គឺការគ្រប់គ្រងការប្រើប្រាស់ដីធ្លី។ រដ្ឋបាលរាជធានីភ្នំពេញកំពុងត្រៀមប្រើប្រាស់បច្ចេកវិទ្យា One Global Digital Mapping Platform ដែលអាចឱ្យមន្រ្តី ឬភាគីពាក់ព័ន្ធទាញយកទិន្នន័យផែនទីប្រើប្រាស់ដីក្នុងក្រុងបានដោយពិតៗជាក់ស្តែង ឬហៅថា Real Time ។ គម្រោងចំនួន ៣ កំពុងត្រូវបានស្នើឡើង ដូចជា គម្រោង One Map គម្រោង 3D Integrated City […]

អាន​បន្ថែម

ជប៉ុនគ្រោងធ្វើទំនើបកម្មសេវាដឹកជញ្ជូនសាធារណៈនៅសៀមរាបដោយប្រើបច្ចេកវិទ្យាថ្មីហៅថា MaaS

រដ្ឋបាលសាលាខេត្តសៀមរាប និងប្រធានក្រុម Nippon Koei បានពិភាក្សាគ្នាត្រៀមអនុវត្តការងាររួមគ្នា ៣ ចំណុចធំៗ ពាក់ព័ន្ធការអភិវឌ្ឍទីក្រុងឆ្លាតវៃ ឬ Smart City នៅក្រុងសៀមរាប។ កិច្ចពិភាក្សា ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការដឹកនាំ ដោយលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ជាមួយនឹងលោក Yoshikazu UBUKATA ប្រធានក្រុម Nippon Koei សម្រាប់ MaaS Digital Platform។ កិច្ចពិភាក្សា ផ្ដោតលើការងារ ៣ ចំណុចរួមមាន៖ ១) ការត្រៀមអនុវត្គគម្រោង MaaS ដែលជាគម្រោងតភ្ជាប់មធ្យោបាយដឹកជញ្ជូនសាធារណៈ ជាមួយនឹងបច្ចេកវិទ្យាឌីជីថល។ គម្រោងនេះនឹងជួយឱ្យប្រជាជនអាចប្រើប្រាស់ទូរសព្ទដៃ ដើម្បីបញ្ជា ប្រើប្រាស់ និងទូទាត់សេវាមធ្យោបាយដឹកជញ្ជូនសាធារណៈបាន។ ២) ពិភាក្សាពីលទ្ធផលនៃការសិក្សាលទ្ធភាពគម្រោងលម្អិត ឬ PoC ៣) យុទ្ធសាស្រ្តសម្រាប់ពេលអនាគត ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Toyota Tusho និងក្រុមហ៊ុនជប៉ុន […]

អាន​បន្ថែម

ADB គ្រោងជួយសាងសង់កំពង់ផែនេសាទស្ដង់ដារថ្មីមួយនៅខេត្តព្រះសីហនុ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងជួយកម្ពុជាអនុវត្តគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដោយគ្រោងនឹងសាងសង់កំពង់ផែនេសាទស្ដង់ដារថ្មីមួយកន្លែងនៅខេត្តព្រះសីហនុ។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកុម្ភៈ គម្រោងនេះ ធ្វើឡើងដើម្បីលើកកម្ពស់ផលនេសាទសមុទ្រ ពង្រឹងការគ្រប់គ្រងសំណល់ និងការបន្ថយផលប៉ះពាល់ធម្មជាតិក្នុងអាជីវកម្មនេសាទ។ គម្រោងនេះរួមមាន ការគ្រប់គ្រងធនធានអេកូឡូស៊ីសមុទ្រ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយឆ្នេរ ការផ្តល់ឥណទាន និងការបង្កើតប្រភពហិរញ្ញទានគាំទ្រអាជីវកម្មតាមតំបន់ឆ្នេរ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ គាំទ្រលើគម្រោង ហើយបានលើកជាយោបលជូន ADB ឱ្យពិចារណា ២ ទីតាំង សម្រាប់ការសាងសង់ផែមួយនេះ។ ទី១ គឺនៅស្រុកស្ទឹងហាវ ព្រោះមានប្រជានេសាទច្រើន និងទី២ គឺតំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ព្រោះទីនោះមានការប្រមូលផ្តុំផលនេសាទ។ ឯកឧត្តមអភិបាល ក៏បានស្នើឱ្យ ADB ជួយធ្វើបច្ចុប្បន្នភាពព្រៃកោងកាង បោះបង្គោលការពារព្រៃកោងកាង និងធ្វើការដាំដុះឡើងវិញផងដែរ។

អាន​បន្ថែម

ភ្នំពេញ កំពង់ស្ពឺ តាកែវ និងព្រះសីហនុ ស្វាគមន៍គម្រោងអភិវឌ្ឍធំៗ ៦ គម្រោង តម្លៃជិត ៦៧លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៦៦,៩លានដុល្លារ ដើម្បីបង្កើតផ្សារទំនើប ១ កន្លែង និងរោងចក្រ ៦ កន្លែង នៅរាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ និងព្រះសីហនុ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទាំង២ រួមមាន៖ ១- MEKO INTELLIGENT (CAMBODIA) CO., LTD បោះទុនវិនិយោគ ៣២លានដុល្លារបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវះពោះឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ ២. KHALANDALE CO., LTD: បោះទុនវិនិយោគ ១០លានដុល្លារបង្កើតផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ Mx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៣- K (CAMBODIA) CO., LTD បោះទុន ៧,៣លានដុល្លារបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ […]

អាន​បន្ថែម

ជប៉ុនបន្ដជួយកម្ពុជាពង្រឹងការអនុវត្តច្បាប់សំណង់ ខណៈកំពុងផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្រ្តី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយទីភ្នាក់ងារ​ JICA បានរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីជំនាញចំនួន ២៥ រូប ស្ដីច្បាប់សំណង់ថ្មី។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងជា ២ដំណាក់កាល។ ដំណាក់កាលបឋមបានធ្វើឡើងតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយដំណាក់កាលគោលនឹងចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។ ក្រោយឆ្លងកាត់ការបណ្ដុះបណ្ដាល មន្រ្តីទាំង ២៥ រូបនេះ នឹងទទួលបន្ទុកអនុវត្តបទដ្ឋានបច្ចេកទេសនៃច្បាប់សំណង់  ក៏ដូចជាធ្វើពិសោធន៍សម្ភារៈសំណង់រួមគ្នាជាមួយនឹងស្ថាប័នសំខាន់ៗរបស់ជប៉ុន។ គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ជាជំនួយការអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន ក្រោមកម្មវិធីបង្កើតជាមួយគ្នានូវចំណេះដឹង (JICA Knowledge Co-Creation Program (KCCP)។

អាន​បន្ថែម

សិង្ហបុរី មានបំណងចង់វិនិយោគលើវិស័យធំៗ ចំនួន ៣ នៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ឯកឧត្តម Vivian Balakrishnan បានឱ្យដឹងថា សិង្ហបូរិចង់វិនិយោគលើវិស័យធំៗចំនួន៣ នៅកម្ពុជា រួមមានវិស័យពាណិជ្ជកម្ម ឃ្លាំងស្តុកទំនិញត្រជាក់ និងវិស័យដឹកជញ្ជូន ទិសដៅដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តម Vivian បានឱ្យដឹងដូច្នេះក្នុងជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន កាលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងជំនួប ឯកឧត្តម Vivian បានសាទរចំពោះ សម្ដេច ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយមានការចាក់វ៉ាក់សាំងបានច្រើនជាងគេនៅក្នុងតំបន់។ ឯកឧត្តមបានបន្ដថា នេះហើយគឺជាកត្តាធ្វើឱ្យអ្នកវិនិយោគសិង្ហបុរី មានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាពិសេសលើវិស័យទាំង ៣ ខាងលើ។ ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានលើកទឹកចិត្ដចំពោះរាល់ការវិនិយោគ ដោយមិនត្រឹមតែវិស័យ ៣ តែគួរពិនិត្យឱកាសក្នុងវិស័យអប់រំ សុខាភិបាល និងវិស័យដទៃទៀត។ គួរបញ្ជាក់ថា គម្រោងសាងសង់មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ តម្លៃប្រមាណជាង ២០០លានដុល្លារ ដែលកំពុងសិក្សាដោយប្រទេសសិង្ហបូរី គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២២ នេះហើយ។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន YCH របស់ប្រទេសសិង្ហបុរីរួចហើយ ដោយនឹងឈានទៅរកការចរចាកិច្ចព្រមព្រៀងសម្បទាន […]

អាន​បន្ថែម

អ្នកជំនាញជប៉ុន ចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្ដ្រអភិវឌ្ឍន៍ក្រុងដល់កម្ពុជា

ក្រុមជំនាញការផ្នែករៀបចំ និងអភិវឌ្ឍនគរូបនីយកម្មជប៉ុន បានចែករំលែកពីចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រ ទាក់ទិននឹងការរៀបចំទីក្រុងដល់កម្ពុជា ទិសដៅដើម្បីជួយកម្ពុជាធ្វើនគរូបនីយកម្មក្រុងប្រកបដោយប្រសិទ្ធភាព ស្របពេលដែលកម្ពុជាកំពុងងាកទៅរកការអភិវឌ្ឍទីក្រុងវៃឆ្លាត។ ការចែករំលែកនេះ ធ្វើឡើងក្នុងវេទិការដ្ឋ-ឯកជនលើកទី៣ ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្ពុជា-ជប៉ុន» ដែលប្រារព្ធឡើងកាលពីថ្ងៃទី ១៦ ខែកុម្ភៈ កន្លងទៅ។ វេទិកានេះត្រូវបានរៀបចំដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃប្រទេសកម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ដោយមានការចូលរួមពីសមាជិកសមាគមអ្នកសាងសង់ចំនួន២០ក្រុមហ៊ុន ក៏ដូចជាមន្រ្តីរដ្ឋបាលខេត្តរាជរាធានី។ ក្នុងវេទិកានេះ មន្រ្តីជំនាញជប៉ុន បានធ្វើបទបង្ហាញពីការរៀបចំ និងការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាតរបស់ប្រទេសជប៉ុន ក៏ដូចជាផ្តល់ជាធាតុចូលលើការរៀបចំនិងអភិវឌ្ឍទីក្រុងវៃឆ្លាតដល់កម្ពុជា។ ទន្ទឹមនឹងនេះ មន្រ្តីរដ្ឋបាលរាធានីភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង បានធ្វើការបទបង្ហាញ ពីវឌ្ឍនភាពនៃការរៀបចំ និងការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត ក្នុងខេត្តក្រុងរបស់ខ្លួនផងដែរ។

អាន​បន្ថែម

ចង់អភិវឌ្ឍដី ឬអចលនទ្រព្យ តើត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់អ្វីខ្លះ?

បើតាមប្រកាសលេខ ០៨៧ ដ.ន.ស/ប្រក.នីក ស្តីពីការអភិវឌ្ឍដី អ្នកអភិវឌ្ឍទាំងអស់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន មុននឹងអភិវឌ្ឍដីមួយកន្លែង។ ប៉ុន្តែ ការសុំការអនុញ្ញាត តែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ម្ចាស់អ្នកអភិវឌ្ឍដី ក៏ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់ផ្សេងៗទៀតផងដែរ។ ការរៀបចំផែនការអភិវឌ្ឍដីឱ្យត្រឹមត្រូវ ត្រូវមានតាមលក្ខណៈបច្ចេកទេសដូចខាងក្រោម៖ ១. ត្រូវរក្សាទុកផ្ទៃដី២៥% នៃផ្ទៃដីសរុបសម្រាប់សាងសង់ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ដូចជា៖ -បណ្តាញផ្លូវសាធារណៈ -បរិក្ខារសាធារណៈ ដូចជាប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ លូទឹកភ្លៀង បណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ -ប្រព័ន្ធគ្រប់គ្រងកាកសំណល់រឹងរាង ដូចជា ទីលានចាក់សំរាម រោងចក្រកែច្នៃសំរាម ប្រព័ន្ធលូ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ -ប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ និងហានិភ័យផ្សេងៗ។ ២. ត្រូវរក្សាទុកផ្ទៃដី ១០ % នៃផ្ទៃដីសរុប ឬ ១០ ម៉ែត្រក្រឡាសម្រាប់មនុស្សម្នាក់ សម្រាប់រៀបចំលំហសាធារណៈនិងផ្ទៃបៃតង ដូចជា សួនច្បារសាធារណៈ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ទីលានកីឡា និងទីលានកម្សាន្ត។ ៣. ត្រូវរៀបចំឱ្យមានសំណង់សម្រាប់ផ្តល់សេវាជូនសាធារណជនឱ្យបានសមស្របទៅតាមតម្រូវការនៃគម្រោងអភិវឌ្ឍនីមួយៗ មានដូចជា សាលារៀន មណ្ឌលសុខភាព […]

អាន​បន្ថែម

ក្រសួងសាធារណការចាប់ផ្តើមសិក្សាគំនូសប្លង់លម្អិតនៃគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំនូសប្លង់លម្អិតនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយក្រុមហ៊ុនទទួលសិទ្ធសាងសង់ សំដៅជំរុញការសាងសង់នាពេលខាងមុខ។ កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engineering Co., Ltd. និង Seoyoung Engineering Co., Ltd.។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសគម្រោង ជូនដល់អង្គភាពគ្រប់គ្រងគម្រោង ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ។ ឯកឧត្តម កឹម បូរី បាន ណែនាំដល់អង្គភាពគ្រប់គ្រងគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស ធ្វើកិច្ចសហប្រតិបត្តិការគ្នា ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពរដ្ឋបាល សំដៅធ្វើគម្រោងទទួលបានជោគជ័យ និងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក។

អាន​បន្ថែម

ស្ពាន ៧ កន្លែង តម្លៃជាង ៣៥លានដុល្លារ ក្រោមជំនួយឥតសំណងជប៉ុន បើកសម្ពោធជាផ្លូវការ

ស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ ៣៥លានដុល្លារ ដែលជាជំនួយរដ្ឋាភិបាលជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃពុធ ទី ១៦ កុម្ភៈ នេះ។ ពិធីសម្ពោធ ធ្វើឡើងនៅខេត្តក្រចេះ នៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម កាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ ស្ពានដែលបានសាងសង់នេះ រួមមាន ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ និងស្ពានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១។ គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ សាងសង់ដោយក្រុមហ៊ុន Hazama Ando Corporation និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International […]

អាន​បន្ថែម