សាលាក្រុងដាក់ចេញផែនទីចង្អុលផ្លូវ ៥ ចំណុច ដើម្បីប្ដូរទីក្រុងភ្នំពេញជា Smart City

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនទីយុទ្ធសាស្ត្របង្ហាញផ្លូវធំៗ ៥ ចំនុច ដើម្បីអនុវត្ត ក្នុងទិសដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃ ឬ Smart City នៅពេលអនាគតដ៏ខ្លី។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញផែនទីបង្ហាញផ្លូវក្នុងវេទិកាសាធារណៈ និងឯកជនលើកទី៣ ស្តីពី “ការអភិវឌ្ឍន៍ទីក្រុងកម្ពុជា-ជប៉ុន” ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ។

យុទ្ធសាស្ត្រទី ៥ រួមមាន ការធ្វើទំនើបកម្មប្លង់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធសុវត្ថិភាព និងសន្តិសុខឡើងវិញ ការពង្រឹងសេវាដឹកជញ្ជូនក្នុងទីក្រុង ការថែទាំបរិស្ថាន និងការគ្រប់គ្រងបែបឌីជីថល។

សសរស្ដម្ភទី ១ គឺការគ្រប់គ្រងការប្រើប្រាស់ដីធ្លី។ រដ្ឋបាលរាជធានីភ្នំពេញកំពុងត្រៀមប្រើប្រាស់បច្ចេកវិទ្យា One Global Digital Mapping Platform ដែលអាចឱ្យមន្រ្តី ឬភាគីពាក់ព័ន្ធទាញយកទិន្នន័យផែនទីប្រើប្រាស់ដីក្នុងក្រុងបានដោយពិតៗជាក់ស្តែង ឬហៅថា Real Time ។ គម្រោងចំនួន ៣ កំពុងត្រូវបានស្នើឡើង ដូចជា គម្រោង One Map គម្រោង 3D Integrated City និង PP Digital Twins។

ដោយឡែកសសរស្ដម្ភទី ២ គឺផ្នែកសន្ដិសុខ ដោយសាលាក្រុងគ្រោងនឹងបំប្លែងកាមេរ៉ាសុវត្ថិភាពដែលមានស្រាប់ជាង ១០០០ កន្លែង ទៅជាកាមេរ៉ាឆ្លាតវៃតាមរយៈគម្រោងចំនួន ២ គឺគម្រោង The One Camera និងគម្រោង From Action to Prevention Smart Techs។

សសរស្ដម្ភទី ៣ គឺសេវាដឹកជញ្ជូន ដែលរដ្ឋបាលគ្រោងនឹងអនុវត្តគម្រោងចំនួន ៣ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។ ក្នុងនោះ ជប៉ុនក៏កំពុងសិក្សាគម្រោងស្ថានីយរថយន្តក្រុងឆ្លាតវៃ ដែលរំពឹងថានឹងបញ្ចប់ក្នុងខែមីនា នេះផងដែរ។

ការគ្រប់គ្រងសំរាម ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ និងបរិស្ថាន គឺជាសសរស្តម្ភទី៤។ ក្រោមផែនការនេះ រាជធានីភ្នំពេញនឹងបង្កើតជាស្ថានីយគ្រប់គ្រងកាកសំណល់ និងហានិភ័យគ្រោះមហន្តរាយឆ្លាតវៃ។

ការគ្រប់គ្រងឌីជីថល ជាសសរស្តម្ភទី ៥ ដែលរដ្ឋបាលនឹងងាកមកប្រើប្រាស់ការគ្រប់គ្រងបែបអេឡិចត្រូនិក និងការទំនាក់ទំនងអន្តរសកម្ម និងការលើកកម្ពស់ ការយល់ដឹងអំពីឌីជីថលក្នុងចំណោមមន្ត្រី។

ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងលឿនជាងមុន រដ្ឋបាលរាជធានីភ្នំពេញក៏បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ដូចជា AIMF, EU, Japan MLIT, JICA, ADB ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅខេត្តកំពង់ស្ពឺ

រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ បានសម្រេចចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាម អនុក្រិត្យលេខ ៦០អនក្របក ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ សាកលវិទ្យាល័យឌីជីថលកម្ពុជាមួយនេះ ត្រូវបានសរសេរជាអក្សរកាត់ថា ស.ឌ.ក និងជាភាសាអង់គ្លេសថា Digital University of Cambodia សរសេរជាអក្សរកាត់ថា DUC។ គួរបញ្ជាក់ថា ស.ឌ.ក គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុងគងពិសី ខេត្តកំពង់ស្ពឺ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស.ឌ.ក នឹងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលក្នុងនោះមានមហាវិទ្យាល័យចំនួន៥ទៀតដូចខាងក្រោម៖ ១_មហាវិទ្យាល័យឧស្សាហកម្មឌីជីថល ២_មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តនយោបាយ ៣_មហាវិទ្យាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ៤_មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ៥_មហាវិទ្យាល័យភាសាអង់គ្លេស - Video Advertisement -

គម្រប់ខួប 40ឆ្នាំ Bentley Systems នឹងប្រកាសតែងតាំងនាយកប្រតិបត្តិថ្មី

លោក Nicholas Cumins ជានាយកបច្ចេកទេស នឹងត្រូវកាន់តួនាទីថ្មីជានាយកប្រតិបត្តិ នៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 ខណៈដែល Greg Bentley នឹងផ្ទេរទៅកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Bentley Systems ជាសាជីវកម្មអន្តរជាតិដ៏ធំមួយ ផ្តោតលើការផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសថា ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 ខាងមុខនេះតទៅ លោក Greg Bentley នឹងផ្លាស់ប្តូរតួនាទី ពីនាយកប្រតិបត្តិ CEO របស់ Bentley Systems ទៅជាប្រធានក្រុមប្រឹក្សាភិបាល ចំណែកលោក Nicholas Cumins ដែលបច្ចុប្បន្នជានាយកបច្ចេកទេស COO នឹងត្រូវបានដំឡើងឋានៈជា នាយកប្រតិបត្តិ CEO ជំនួសលោក Greg Bentley ព្រមទាំងក្លាយជាសមាជិកក្នុងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផងដែរ។ ការ​ប្រកាស​នេះនឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​នៃព្រឹត្តិការណ៍​បើក​សម្ពោធ​ទីស្នាក់ការ​កណ្តាល​ថ្មី​របស់ក្រុមហ៊ុន Bentley Systems នៅចក្រភព​អង់គ្លេស​ក្នុង​ទីក្រុង​ឡុងដ៍ ស្របពេលដែលក្រុមហ៊ុន Bentley Systems […]

ក្រុមហ៊ុន​ Bentley Systems៖ បច្ចេកវិទ្យា Digital Twin ជំរុញការអភិវឌ្ឍដោយចីរភាព ក្នុងទិវាវិស្វកម្មពិភពលោក

អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានបង្កើតទិវាវិស្វកម្មពិភពលោកក្នុងឆ្នាំ ២០១៩ ដើម្បីទទួលស្គាល់តួនាទីរបស់វិស្វករ និងការងារវិស្វកម្មសាកល ក្នុងការបង្កើតពិភពលោកដែលប្រសើរជាងមុន និងការរស់នៅប្រកបដោយនិរន្តរភាពរបស់សង្គមមនុស្ស។ ក្នុងខួបលើកទី០៤នៃទិវានេះ ក្រុមហ៊ុន Bentley Systems បានរំលឹកពីការចែករំលែក និងការរួមចំណែកក្នុងដំណើរវិស្វកម្មប្រកបដោយចីរភាពរបស់ខ្លួន នៅលើទំព័រហ្វែសប៊ុកផ្លូវការ កាលពី ០៤ ខែ មីនា ឆ្នាំ ២០២៤។ ក្នុងបេសកកម្មរួមចំណែកជាមួយអង្គការយូនេស្កូលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងពិភពលោក វិស្វករ និងអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានប្រើបច្ចេកវិទ្យា Digital Twin របស់ក្រុមហ៊ុន​ Bentley Systems ក្នុងការរចនា សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ ដែលប្រកបដោយលក្ខណៈទំនើប មានប្រសិទ្ធភាពជាងមុន ព្រមទាំងសន្សំសំចៃទាំងកម្លាំងពលកម្ម ពេលវេលាអនុវត្តគម្រោង និងថវិកាប្រតិបត្តិការគម្រោង ដែលជួយឱ្យអ្នកអនុវត្តសម្រេចបានលទ្ធផលគាប់ប្រសើរជាងមុន និងមានភាពធន់ជាងមុន។ ក្នុងចំណោមគម្រោងដែលបានប្រើបច្ចេកវិទ្យា Bentley Systems និងបានរួមចំណែកក្នុងគោលដៅការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិទាំងនោះ រួមមានគម្រោងធំៗខាងក្រោម៖ គម្រោងថាមពលកកើតឡើងវិញនៅក្នុងប្រទេសអ៊ីតាលី៖ ការអនុវត្តគម្រោងនេះ វិស្វករកំពុងសាងសង់ស្ថានីយថាមពលពន្លឺព្រះអាទិត្យនៅទូទាំងប្រទេសអ៊ីតាលី ដែលនឹងមានសមត្ថភាពផលិតថាមពលកកើតឡើងវិញបានរហូតដល់ទៅ ២ ជីហ្គាវ៉ាត់។ ជាលទ្ធផល កម្មវិធី Digital […]

Bentley Systems ប្រកាសរៀបចំកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល 2024

អ្នកឈ្នះនឹងត្រូវបានជ្រើសរើស និងប្រកាសជ័យលាភីក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅវ៉ាងគូវើរ ប្រទេសកាណាដា ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសាជីវកម្មចុះបញ្ជីភាគហ៊ុនក្នុងផ្សារហ៊ុន Nasdaq: BSY ផ្តោតលើកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសរៀបចំពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្ពោះទៅរកឌីជីថលសម្រាប់ឆ្នាំ 2024 (Going Digital Awards in Infrastructure) ជាពានរង្វាន់ដ៏ធំមួយដែលរៀបចំឡើងដោយមានគណៈវិនិច្ឆ័យឯករាជ្យមកពីជំនាញក្នុងឧស្សាហកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីវិនិច្ឆ័យ និងទទួលស្គាល់ភាពជឿនលឿនផ្នែកឌីជីថលសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានដាក់ប្រកួត ដោយកាលបរិច្ឆេទផុតកំណត់នៃការដាក់ពាក្យប្រកួតគឺ ថ្ងៃទី 15 ខែមេសាឆ្នាំ 2024 ខាងមុខនេះ។ អ្នកប្រើប្រាស់កម្មវិធីសូហ្វវែរ Bentley សម្រាប់គម្រោងរបស់គេ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងនៅក្នុងកម្មវិធី Going Digital Awards in Infrastructure ក្នុងឆ្នាំ 2024 នេះ មិនថាគម្រោងស្ថិតក្នុងដំណាក់កាលណានោះទេ – ដូចជាមុនការសាងសង់ ឬក្នុងដំណាក់កាលរៀបចំគំនិតសិក្សា ឬរចនាប្លង់ ដំណាក់កាលសាងសង់ ឬប្រតិបត្តិការ សុទ្ធតែអាចដាក់ពាក្យចូលរួមប្រកួតបាន។ សម្រាប់ប្រភេទពានរង្វាន់នីមួយៗ នឹងត្រូវបានជម្រុះអ្នកជាប់ចុងក្រោយចំនួនបី ដើម្បីទៅប្រកួតផ្តាច់ព្រាត់យកឈ្នះក្នុងកម្មវិធីដែលនឹងរៀបចំនៅទីក្រុង Vancouver ក្នុងព្រឹត្តិការណ៍ The Year in […]

អនុស្ថានីយចែកចាយអគ្គិសនីក្រោមដីដំបូងបំផុត ប្រើប្រាស់បច្ចេកវិទ្យា Digital Twin របស់ Bentley ដើម្បីសិក្សានិងសាងសង់

គម្រោងស្ថានីយក្រោមដីថ្មីស៊ូតុង Xudong កំពុងបង្ហាញវត្តមានចេញជាគម្រោងដ៏សំខាន់មួយនៅក្នុងផែនការប្រាំឆ្នាំទី ១៣ នៃបណ្តាញអគ្គិសនីនៅខេត្តហឺប៉ី Hubei របស់ចិន។ ស្ថានីយបញ្ជូនរងប្រកបដោយភាពច្នៃប្រតិដ្ឋនេះ ដែលជាប្រភេទស្ថានីយចែកចាយថាមពលថ្មីដំបូងគេ កំពុងក្លាយជាគម្រោងបដិវត្តន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនីដ៏លេចធ្លោមួយនៅភូមិភាគកណ្តាលប្រទេសចិន ដោយដំណើរការនៅកម្រិតថាមពល ២២០ គីឡូវ៉ុល និងបម្រើជាគម្រោងសាកល្បងប្រកបដោយមហិច្ឆតារបស់ទីក្រុងវូហាន Wuhan ក្នុងការបង្កើតបណ្តាញអគ្គិសនីកម្រិតកំពូលរបស់ប្រទេស ដោយមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីសម្រាប់អ្នកស្រុកដល់ទៅចំនួន ២០០ ០០០គ្រួសារ នៅភាគខាងជើងតំបន់យូឆាង Wuchang។ គម្រោងដ៏ធំនេះ បង្ហាញពីការបោះជំហានលោតផ្លោះដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងសមត្ថភាពថាមពលក្នុងតំបន់ នេះបើយោងការចុះផ្សាយរបស់ Bentley Systems កាលពី ០២ ខែមីនា ឆ្នាំ ២០២៤។ ចំពេលបញ្ហាប្រឈមដែលបង្កឡើងដោយសារទីតាំងក្រោមដីរបស់គម្រោងស្ថិតនៅជិតទន្លេ យ៉ង់សេ (Yangtze)  ក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន គម្រោងស្ថានីយក្រោមដី Xudong នេះ ជួបផលលំបាកនឹងបញ្ហាទីតាំងដ៏ស្មុគស្មាញ និងឧបសគ្គភូមិសាស្ត្រច្រើន ក្នុងដំណាក់កាលនៃការសាងសង់។ ក្នុងកាលៈទេសៈមិនអំណោយផលបែបនេះ ទាមទារឱ្យមានគំរូប្លង់ និងការសម្របសម្រួលយ៉ាងស្មុគ្រស្មាញ ក្នុងដំណាក់កាលនៃការរៀបចំកាលវិភាគសាងសង់ ដែលត្រូវធ្វើឱ្យទាន់តាមកាលកំណត់យ៉ាងតឹងរឹង។ ដោយការជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាភ្លោះឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley Systems ក្រុមហ៊ុនគ្រប់គ្រងគម្រោងរបស់ចិនឈ្មោះ Powerchina Hubei Electric Engineering Co., […]

បច្ចេកវិទ្យាឌីជីថល Bentley ជួយចិនកាត់បន្ថយពេល និងសន្សំថវិកាជាង៨លានដុល្លារក្នុងគម្រោងអាងស្តុកទឹក ៦,៥លានម២

មានទីតាំងនៅតាមដងទន្លេវ៉ូគិន (Woken River) ក្នុងខេត្ត Heilongjiang ប្រទេសចិន អាងស្តុកទឹកឈ្មោះតៅសាន (Taoshan) ដែលត្រូវបានគេស្គាល់ថាជា “Little West Lake” នៃទីក្រុង Qitaihe ឈរជាសក្ខីភាពនៃឧត្តមភាពលើបច្ចេកវិទ្យាគ្រប់គ្រងទឹកបែបទំនើបរបស់ប្រទេសចិន។ អាងស្តុកទឹកនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦,៥ លានម៉ែត្រការ៉េ ដោយបម្រើជាអាងស្តុកទឹកសម្រាប់ការគ្រប់គ្រងទឹកជំនន់ ការផ្គត់ផ្គង់ទឹកក្នុងទីក្រុង និងការប្រើប្រាស់រួមនៃប្រព័ន្ធធារាសាស្រ្ត និងវារីវប្បកម្មនៅក្នុងខេត្ត យោងតាម Bentley Systems កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារភាពទាក់ទាញអារម្មណ៍ផ្នែកអេកូឡូស៊ីរបស់ខ្លួន គម្រោងអភិវឌ្ឍន៍បឹងតៅសាន Taoshan សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដោយស្នាដៃរបស់ក្រុមហ៊ុន Qitaihe Jianhe Investment and Construction Management សហការជាមួយក្រុមហ៊ុន Heilongjiang Big Data Industrial Development។ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងពីរជាមួយនឹងភាគីពាក់ព័ន្ធ បានប្រើប្រាស់បច្ចេកវិទ្យាដំណោះស្រាយសំណង់ឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley ដើម្បីបំប្លែងទិន្នន័យចម្រុះរបស់គម្រោងទៅជាគំរូឌីជីថលដែលមានលក្ខណៈងាយស្រួលប្រើជាងមុន។ ជាលទ្ធផល ឧត្តមភាពនៃកិច្ចខិតខំប្រឹងប្រែងនេះ ជួយឱ្យក្រុមហ៊ុនបង្កើតបាននូវកម្មវិធីគំរូ […]