ព័ត៌មានក្នុងស្រុក
អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ
អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងរដ្ឋមន្រ្តីក្រសួងកសិកម្ម។ នាឱកាសនោះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា អគារទី២ នេះ មានទទឹង១៨ម៉ែត្រ បណ្តោយ៦២ម៉ែត្រ កម្ពស់៤ជាន់ ដែលមានទំហំដូចគ្នានឹងអគារទី១។ ឯកឧត្តម បន្ដថា អគារមន្ទីរពេទ្យបង្អែកចំនួនពីរអគារនេះ សុទ្ធតែជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ មន្ទីរពេទ្យនឹងបំពាក់ដោយបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន CT Scan ម៉ាស៊ីន X-Ray ឌីជីថល ម៉ាស៊ីនអេកូសាស្ត្រជាដើម។ ក្រោយសាងសង់រួច មន្ទីរពេទ្យនេះនឹងជួយបម្រើសេវាសុខាភិបាលដែលមានបច្ចេកវិទ្យាទំនើបជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។ គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ការដ្ឋានមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ អគារទី១ តម្លៃ ១,៤លានដុល្លារ សាងសង់សម្រេចបានប្រមាណ៩០% ហើយ ខណៈរដ្ឋបាលខេត្តកំពុងពន្លឿន ដើម្បីឈានទៅបញ្ចប់តាមផែនការកំណត់នៅចុងឆ្នាំ២០២១នេះផងដែរ។ (អានបន្ថែម)
អានបន្ថែមADB ផ្តល់កម្ចី១៨០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងសំខាន់ ៣
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៨០ លានដុល្លារ ដល់កម្ពុជាដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនលទ្ធភាពសេដ្ឋកិច្ច ក្នុងទីក្រុងធំៗ ៣ នៃប្រទេសកម្ពុជារួមមាន ក្រុងបាវិត កំពត និង ប៉ោយប៉ែត។ យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃ១៩ ខែវិច្ឆិកា គម្រោងវិនិយោគដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់នៅទីក្រុងទាំង ៣ ឱ្យទទួលបានសេវាគ្រប់គ្រង ទឹកលូ និង សំណល់រឹងបានល្អប្រសើរ។ លើសពីនេះ គម្រោងនឹងជួយទីក្រុងទាំងនេះកាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង និង ប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានគោលបំណងពង្រឹងសមត្ថភាពរដ្ឋបាលក្រុងក្នុងការផ្តល់សេវាទីក្រុងផងដែរ។ នៅក្រុងបាវិត និងប៉ោយប៉ែត គម្រោងនឹងគាំទ្រដល់ការស្តារប្រឡាយដែលមានស្រាប់ និងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរទឹកភ្លៀងថ្មី និងកន្លែងចាក់សំរាម។ ដោយឡែក នៅក្រុងកំពត គម្រោងនឹងពង្រីកបណ្តាញលូទឹកស្អុយ និងគាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការផ្តល់សេវាកម្មគ្រប់គ្រាន់។ លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានមានប្រសាសន៍ថា គម្រោងនេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត […]
អានបន្ថែមរដ្ឋាភិបាលដាក់ចេញគោលការណ៍ថ្មីរឹតបន្ដឹងរោងចក្រដើរដោយថាមពលចំហាយ
ក្រសួងរ៉ែ និងថាមពល បានដាក់ចេញប្រកាសថ្មី ទិសដៅរឹងបន្ដឹងការគ្រប់គ្រងរោងចក្រ និងប្រតិបត្តិការថាមពលចំហាយ ដែលតម្រូវឱ្យគ្រប់អាជីវកម្មពាក់ព័ន្ធនឹងវិស័យនេះទាំងអស់ត្រូវសុំច្បាប់អនុញ្ញាតមុន នឹងចាប់ផ្ដើមប្រតិបត្តិការ។ បើតាមប្រកាសលេខ ០៣០៥ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រតិបត្តិការថាមពលចំហាយ សំដៅដល់ការផលិត ការចែកចាយ និងការប្រើប្រាស់ថាមពលចំហាយ។ (ការដុតឥន្ទនៈ ធ្យូងថ្ម ឬចំហេះនានាដើម្បីបង្កើតជាចំហាយទឹក ក្នុងការជំរុញទួរបិន ឬម៉ូទ័រឱ្យផលិតអគ្គិសនី។) ប្រកាសបានបន្ដថា ក្រុមហ៊ុនដែលមានបំណងអភិវឌ្ឍ សាងសង់ ដំឡើង និងប្រតិបត្តិការថាមពលចំហាយ ទាំងប្រើប្រាស់ផ្ទាល់ និងប្រើប្រាស់ដោយប្រយោល ត្រូវស្នើសុំលិខិតអនុញ្ញាតទាំងអស់។ មួយវិញទៀត ចំពោះក្រុមហ៊ុន ដែលមានបំណងធ្វើការអភិវឌ្ឍន៍សាងសង់ និងដំឡើង ត្រូវសុំលិខិតអនុញ្ញាត ២ គឺអាជ្ញាបណ្ណសុំប្រតិបត្តិថាមពលចំហាយ និងអាជ្ញាបណ្ណផ្តល់សេវាកម្មថាមពលចំហាយ។ ដូចគ្នានេះ ក្រុមហ៊ុនណាដែលចង់ផលិតចំហាយ និងអគ្គិសនីរួមគ្នា ក៏ត្រូវសុំលិខិតអនុញ្ញាត ២ ផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុនណាគ្មានលិខិតអនុញ្ញាត ត្រូវពិន័យជាប្រាក់ពី ៤០០ ០០០ រៀល ទៅ ៤ លានរៀល ក្នុងមួយថ្ងៃ និងទោសទណ្ឌដែលមានចែងក្នុងបទប្បញ្ញត្តិដទៃទៀតជាធរមាន។
អានបន្ថែមចិនគ្រោងបោះទុន ២ពាន់លាន បង្កើតតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រLNG នៅកម្ពុជា
ក្រុមហ៊ុនយក្សចិនមួយ សហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុក LSCG គ្រោងនឹងបោះទុនសរុបជាង ២ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រឧស្ម័ន LNG និងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តធំៗ៤ រួមមាន ព្រះសីហនុ កោះកុង កែប និងកំពត។ បើយោងតាម អគ្គនាយកក្រុមហ៊ុន LSCG លោក លី សុខឆាយ ដែលជាតំណាងចរចារស្របច្បាប់លើគម្រោងនេះ បច្ចុប្បន្នក្រុមហ៊ុនទាំង ២ ក៏កំពុងស្វែងរកដៃគូក្នុងស្រុកបន្ថែមផងដែរ។ លោក លី សុខឆាយ និងក្រុមការងារ កន្លងមកក៏បានចុះជួបជាមួយនឹងគណៈអភិបាលនៃខេត្តទាំង៤ រួចហើយដែរ ដើម្បីជម្រាបពីផែនការគម្រោង ដោយនៅដំណាក់កាលដំបូងរដ្ឋបាលខេត្តបានសំដែងការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅ។ ទន្ទឹមនឹងនេះ លោក លី សុខឆាយ បានបន្ដទៀតថា ក្រុមហ៊ុន LSCG ក៏កំពុងតែធ្វើបច្ចុប្បន្នភាព និងស្វែងរកព័ត៌មានបន្ថែម ដើម្បីធ្វើការសិក្សាសម្រាប់ជំហានបន្ទាប់លើគម្រោងដ៏ធំមួយនេះផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន LSCG ជាក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក ដែលកន្លងមកធ្លាប់បានធ្វើការងារធំៗ ជាច្រើនដូចជា បានដេញថ្លៃឈ្នះដើម្បីធ្វើការងារមួយចំនួនក្នុងគម្រោងរបស់ OCIC ដូចជាគម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងបឹង៥០០ និងគម្រោងផ្សេងៗទៀត។
អានបន្ថែមអាជ្ញាធរភ្នំពេញគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅស្ទឹងព្រែកត្នោត
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពិចារណាសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅលើស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាតដល់ខណ្ឌ៣ នៅជាយរាជធានីភ្នំពេញ ដែលបច្ចុប្បន្នមិនទាន់មានទឹកស្អាតប្រើគ្រប់គ្រាន់នៅឡើយ។ ឯកឧត្តម ឃួង ស្រេង ស្នើដូច្នេះ ក្នុងកិច្ចប្រជុំជាមួយឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ ឯកឧត្តម មានប្រសាសន៍ថា៖ «ចង់ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹងព្រែកត្នោត ពោលគឺយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ នៅខណ្ឌកំបូលខណ្ឌ ដង្កោ និងពោធិ៍សែនជ័យ»។ គួរបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្មីៗនេះក៏បានបង្ហាញផែនការបង្កើនការផលិតទឹកស្អាតបន្ថែម ៣ម៉ឺនម៉ែត្រគូប សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រឹមឆ្នាំ ២០២៤ និង ៦ម៉ឺនម៉ែត្រគូប ត្រឹមឆ្នាំ ២០៣០។ (អានបន្ថែម) បច្ចុប្បន្ន តម្រូវការទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានបរិមាណជាង ៧០ម៉ឺនម៉ែត្រគូប ខណៈការផលិតទឹកស្អាតពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានបរិមាណតែ ជាង៦០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឈានដល់ដំណាក់កាលក្រាលស្រទាប់កៅស៊ូចុងក្រោយបង្អស់
ក្រុមហ៊ុនចិន បានឱ្យដឹងថា ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពុងត្រៀមឈានដល់ដំណាក់កាលក្រាលស្រទាប់កៅស៊ូជាន់លើគេបង្អស់ហើយ ឆាប់ៗនេះហើយ ដែលជាសញ្ញាបង្ហាញថាផ្លូវនេះជិតរួចរាល់ជាស្ថាពរជាក់ពិតហើយ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រៀម បានបញ្ជាក់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា៖ «ការក្រាលដល់ស្រទាប់ជាន់លើគេបង្អស់នេះ មានន័យថា ហាក់ដូចជាផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុ ជិតសាងសង់រួច ចេញជារូបរាងហើយ»។ កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុនក៏បានបញ្ជាក់ថា ស្ពានធំជាងគេដែលមានប្រវែងរហូតដល់ ២២៥ម៉ែត្រ នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏បានលេចរូបរាងបណ្ដើរៗហើយដែរ ដែលជាស្ពានឆ្លងកាត់ទទឹងទឹកជ្រោះក្បាលឆាយ។ (អានបន្ថែម) គួររម្លឹកថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សម្រេចបាន ៦៤% ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលជាការបញ្ចប់មុនផែនការ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នេះមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway […]
អានបន្ថែមក្រសួងកំពុងសិក្សាប្លង់ និងតម្រាយផ្លូវក្រវាត់ក្រុងទី៣ បែកខាងកើត ភ្ជាប់ភ្នំពេញ កោះដាច់ ល្វាឯម
ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាលើប្លង់ និងតម្រាយផ្លូវក្រវាត់ក្រុងទី៣ បែកខាងកើត ដែលអាចនឹងតភ្ជាប់ពីតំបន់ស្រុកល្វាឯម ឆ្លងកាត់កោះដាច់ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦។ ផែនការផ្លូវក្រវាត់ក្រុងទី ៣ បែកខាងកើតនេះ គឺការបំពេញបន្ថែមលើផ្លូវក្រវាត់ក្រុងទី៣ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ន ទិសដៅដើម្បីបង្កើតជាក្រវាត់ក្រុងពេញរង្វង់។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួង បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យនៅថ្ងៃទី១៦ ខែវិច្ឆិកានេះថា ក្រសួងកំពុងស្ថិតក្នុងការសិក្សា និងកំពុងតែគូសប្លង់តម្រាយផ្លូវ ដោយមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយថា ផ្លូវនឹងត្រូវឆ្លងកាត់ទីតាំងណាខ្លះ។ ឯកឧត្តម វ៉ាស៊ីម សុរិយា ថ្លែងថា៖ «ធម្មតា វាមាន Alignment (តម្រាយផ្លូវ) របស់វា។ គម្រោងផ្លូវក្រវាត់ក្រុងទី៣ ខាងកើតនេះ វាអាចនឹងឆ្លងកោះដាច់ កោះអន្លង់ចិន រួចត្រូវឡើងទៅផ្លូវជាតិលេខ៦»។ «ប៉ុន្តែ យើងមិនទាន់កំណត់ជាក់ច្បាស់ទេ ព្រោះក្រសួងកំពុងធ្វើតម្រាយប្លង់ផ្លូវ ២ ទៅ ៣ ជម្រើស សម្រាប់ទីតាំងដែលផ្លូវនេះត្រូវឆ្លងកាត់» ឯកឧត្ដមបានបន្ដ។ គួរបញ្ជាក់ថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន […]
អានបន្ថែមជប៉ុនប្ដេជ្ញាបន្តជួយជំរុញការអភិវឌ្ឍកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅខេត្តព្រះសីហនុ
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានសន្យាថានឹងបន្តជួយអភិវឌ្ឍកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាម ក៏ដូចជាបរិស្ថាន ក្នុងខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីឆ្លើយតបទៅកំណើនសក្ដានុពលនៃខេត្តនេះនាពេលអនាគត។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងដូច្នេះ ក្នុងពេលចុះទស្សនកិច្ចនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយនិងឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៥ វិច្ឆិកា កន្លងមកនេះ។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើស្ថានភាពបច្ចុប្បន្ន និងផែនការអនាគតរបស់កំពង់ផែ រួមទាំងគម្រោង ODA របស់ជប៉ុន និងការប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេស (SEZ) ផងដែរ។ សូមបញ្ជាក់ថា សម្រាប់ជំហានទី១នេះ ជប៉ុនផ្ដល់កម្ចីជាង ២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី ដោយការសាងសង់អាចនឹងផ្ដើមនៅឆ្នាំ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងារកំពុងគូសប្លង់។ បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ (អានបន្ថែម) ក្រៅពីបានពិនិត្យកំពង់ផែ ជប៉ុនក៏បានចុះទៅពិនិត្យទីតាំងគ្រប់គ្រងសំណល់មួយចំនួនក្នុងក្រុងព្រះសីហនុ ជាមួយនឹងក្រសួងបរិស្ថាន និង UNDP ប្រចាំកម្ពុជា។ ជប៉ុនប្ដេជ្ញាទៀតថា នឹងបន្ដគាំទ្រគម្រោងទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រ ទិសដៅលើកកម្ពស់បរិស្ថាន និងសោភ័ណភាពក្រុងព្រះសីហនុ។
អានបន្ថែមកូរ៉េផ្ដល់ជំនួយ ៨លានដុល្លារសង់មន្ទីរពិសោធន៍ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធកសិកម្មកម្ពុជា
រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA នឹងផ្តល់ជំនួយទឹកប្រាក់ ៨លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីសាងសង់មន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពផលិតផលបសុសត្វ ក៏ដូចជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសកសិកម្មនៅកម្ពុជា។ ការសម្រេចផ្ដល់ជំនួយនេះ ធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ។ គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ ផ្តោតទៅលើការងារសំខាន់ៗ ដូចជាការកសាងវិទ្យាស្ថានជាតិបសុសត្វ ការពង្រឹងសុវត្ថិភាពប្រព័ន្ធគ្រប់គ្រងអនាម័យ និងបទដ្ឋានគតិយុត្ត ក៏ដូចជាពង្រឹងសមត្ថភាពធនធានមនុស្សលើការងារគ្រប់គ្រងបសុសត្វ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យអង្គការ KOICA ជួយលើផ្នែកដែលកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត ស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វ ក្នុងស្រុកនៅកម្ពុជាផងដែរ ជាការឆ្លើយតប លោក Hyunjun Rho បានសន្យាថានឹងសិក្សាដោយរួមបញ្ជូលបញ្ហាប្រឈមទៅក្នុងគម្រោង៥ ឆ្នាំខាងលើ។
អានបន្ថែមក្រុមហ៊ុនជប៉ុនគ្រោងបំពាក់ភ្លើងបំភ្លឺបច្ចេកវិទ្យាវៃឆ្លាតតាមដងផ្លូវនានាក្នុងខេត្តកណ្តាល
ក្រុមហ៊ុនជប៉ុន មីនេបៀ Minebea (Cambodia) Co., Ltd មានគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងមានភាពសន្សំសំចៃខ្ពស់ នៅលើផ្លូវសាធារណៈនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល ពិសេសទីក្រុងតាខ្មៅ នាពេលឆាប់ៗខាងមុខនេះ។ លោក តាកាហ្ស៊ី អាអូគី តំណាងក្រុមហ៊ុន Minebea (Cambodia) បានឱ្យដឹង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រុមហ៊ុនគ្រោងដំឡើងអំពូលភ្លើងLED ដែលសន្សំសំចៃអគ្គិសនីខ្ពស់ ប្រើប្រាស់បានយូរអង្វែង និងពិសេសអាចកំណត់កម្រិតភ្លឺបានតាមប្រព័ន្ធទំនើប។ លោកបន្ដថា អំពូលទាំងនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅកម្ពុជា ដែលមានបច្ចេកវិទ្យាខ្ពស់ និងប៉ះពាល់បរិស្ថានតិច។ ជាការឆ្លើយតប ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបង្ហាញការគាំទ្រគម្រោងនេះ ហើយអនុញ្ញាតឱ្យក្រុមហ៊ុនចុះសិក្សាឱ្យបានច្បាស់លាស់ ដើម្បីចូលរួមសន្សំសំចៃថវិកា និងធានានិរន្តរភាពនៃគម្រោង។
អានបន្ថែម