ព័ត៌មានក្នុងស្រុក
សម្ដេច ដាក់បញ្ជាសំខាន់ ៣ ចំណុច ឱ្យក្រសួងដែនដីអនុវត្ត ក្រោយទទួលបានទីស្ដីការថ្មី
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាសំខាន់ៗ ៣ ចំណុច ឱ្យទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្ត ក្រោយទទួលបានទីស្ដីការក្រសួងថ្មីជាផ្លូវការកាលពីព្រឹកមិញនេះ គឺដើម្បីពង្រឹងនិងពង្រឹកការគ្រប់គ្រងដីធ្លីនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព។ ថ្លែងក្នុងពីធីសម្ពោធក្រសួងរៀបចំដែនដីថ្មីនៅខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី ៨ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាថា ការងារសំខាន់ទី១ របស់ក្រសួងគឺ ត្រូវខិតខំធ្វើយ៉ាងណា ចេញបណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋឱ្យបានគ្រប់១០០%។ គិតត្រឹមបច្ចុប្បន្ន ក្បាលដីជាង ៦លាន ឬ៩០% ទទួលបានបណ្ណកម្មសិទ្ធិ ដោយក្រសួងប្ដេជ្ញាថានឹងចុះបញ្ជីដីធ្លីឱ្យបានគ្រប់ ១០០% ត្រឹមឆ្នាំ២០២៣។ ដោយឡែក បញ្ជាទី ២ ដែលសម្ដេចដាក់ទៅកាន់ក្រសួងគឺ ត្រូវខិតខំធ្វើយ៉ាងណា ដោះស្រាយបញ្ហាដីធ្លីឱ្យអស់ទាំងករណីថ្មី និងចាស់ ដោយប្រើនីតិវិធីក្រៅប្រព័ន្ធតុលាការ។ សម្ដេចបន្ដថា៖ «បើទៅរួច បញ្ហាដីធ្លីគួរដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានចប់សព្វគ្រប់ ព្រោះបើឡើងតុលាការគឺត្រូវមានអ្នកចាញ់ និងអ្នកឈ្នះ តែបើដោះក្រៅប្រព័ន្ធតុលាការគឺអាចទទួលបានលទ្ធផលឈ្នះឈ្នះទាំងសងខាង ប៉ុន្តែមន្រ្តីយើងត្រូវដោះស្រាយដោយមានសុចរិតភាព»។ លើសពីនេះ បញ្ជាទី ៣ គឺត្រូវធ្វើយ៉ាងណាស់ដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ចឱ្យបានលឿនផងដែរ ដើម្បីសម្រួលជីវភាពដល់អ្នកខ្វះដីទូទាំងប្រទេស។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងក៏កំពុងអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច […]
អានបន្ថែមក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថ្មី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
ទីបំផុត អគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថ្មី បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ នាឱកាសនោះ សម្តេច ហ៊ុន សែន បានសម្តែងមោទនភាពចំពោះវត្តមានអគារទីស្តីការក្រសួងដែនដី ដែលមានលក្ខណៈធំទូលាយជាមុន ពិសេសនឹងកាន់តែធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរ នឹងកាន់តែរីកចម្រើនទ្វេដង។ យ៉ាងណា សម្តេច ក៏បានថ្លែងបញ្ជាក់បន្ថែមថា៖ «មានអគារធ្វើការល្អ គឺវាជារឿងល្អហើយ តែអ្វីដែលជាស្នូលគឺការធ្វើការឱ្យល្អ និងមានប្រសិទ្ធិភាព។ ផ្ទុយទៅវិញបើមានកន្លែងធ្វើការល្អ តែការអនុវត្តន៍មិនមានប្រសិទ្ធិភាព គឺស្មើនឹងសូន្យ»។ ហេតុនេះ សម្តេចបានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃក្រសួងនេះ សូមបំពេញការងារឱ្យកាន់តែមានប្រសិទ្ធិភាពដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ពិសេសស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ត្រូវបានបើកការដ្ឋានសាងសង់កាលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០។ អគារនេះ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ។ អគារនេះ សាងសង់នៅលើផ្ទៃដីទំហំ ៤,៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២,៧ […]
អានបន្ថែមកាស៊ីណូហុងកុងនឹងបើកទ្វារក្នុងតំបន់តារាសាគរ ដើមឆ្នាំក្រោយ ក្រោយពន្យារច្រើនសារ
ក្រុមហ៊ុនកាស៊ីណូហុងកុង Century Entertainment គ្រោងបើកដំណើរការកាស៊ីណូនៅទីតាំងថ្មីរបស់ខ្លួនក្នុងតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង នៅខែកុម្ភៈឆ្នាំក្រោយ ក្រោយពន្យារជាច្រើនឡើកដោយសារវិបត្តិតកូវីដ។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៥ វិច្ឆិកា កន្លងមកនេះ។ នេះជាលើកទី៤ ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ពន្យារទៅខែមីនាម្ដង ទៅចុងខែមេសាម្ដង ពន្យារគ្មានកាលកំណត់ម្ដង និងលើកនេះទៅខែកុម្ភៈឆ្នាំ២០២២។ (អានបន្ថែម) កាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញនៅតារាសាគរ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ កាស៊ីណូថ្មីនេះ មានផ្ទៃក្រឡាសរុប ១០ ៥០០ ម៉ែត្រការ៉េ ដោយនឹងមានម៉ាស៊ីនស្លុតចំនួន ៨០ ម៉ាស៊ីន តុហ្គេមធំៗចំនួន ៤០ និងតុលេងល្បែង VIP ចំនួន ៥៥ រួមជាមួយនឹងភោជនីយដ្ឋានចិន […]
អានបន្ថែមគម្រោងផ្លូវល្បឿនលឿនលើអាកាសទៅព្រលានភ្នំពេញថ្មីផ្អាកសិន តែនឹងសង់ផ្លូវធម្មតាលើដីជំនួសវិញ
ក្រុមហ៊ុន OCIC កំពុងសិក្សាលទ្ធភាពសាងសង់កំណាត់ផ្លូវថ្មីមួយខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅកាន់ព្រលានភ្នំពេញថ្មី ខណៈគម្រោងផ្លូវល្បឿនលឿនលើអាកាសអាចនឹងត្រូវពន្យារសិន ឬសាងសង់តាមក្រោយ នៅពេលផ្លូវធម្មតាលើដីមានកំណើនចរាចរណ៍ច្រើន។ នេះបើយោងតាមឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី៤ ខែវិច្ឆិកាកន្លងទៅ ដោយបញ្ជាក់ថា គម្រោងនេះ ជាគម្រោងដាច់ដោយឡែកពីគម្រោងសាងសង់ព្រលានរបស់ក្រុមហ៊ុន OCIC។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «ក្រុមហ៊ុនបានប្រាប់ថា កំពុងសិក្សា…គាត់អត់ទាន់ធ្វើដល់ផ្លូវរត់លើអាកាសទេ គាត់ធ្វើផ្លូវរត់លើដីសិន ដែលភ្ជាប់ពីផ្លូវជាតិលេខ២ ទៅAirportមុន ដូច្នេះយើងអាចប្រើប្រាស់ផ្លូវ៦០ម៉ែត្រ រួចឆ្លងផ្លូវជាតិលេខ២ ចូលទៅផ្លូវកាត់តែម្តង»។ ឯកឧត្តម បន្ដថា ដំណាក់កាលទី២ គឺជាគម្រោងសាងសង់ផ្លូវលើអាកាស តែនឹងធ្វើនៅពេលដែលមានកំណើនចរាចរណ៍ច្រើនរវាងព្រលានថ្មី និងរាជធានីភ្នំពេញ តែត្រង់ចំណុចខ្លះក៏មានផ្លូវរត់លើដីផងដែរ។ សូមបញ្ជាក់ថា គម្រោងកសាងអាកាសយានដ្ឋានភ្នំពេញថ្មី មកទល់បច្ចុប្បន្នសម្រេចបានការសាងសង់បានប្រមាណ ២៦% ហើយ។ នេះបើយោងតាមការបញ្ជាក់របស់ OCIC ផ្ទាល់កាលពីដើមសប្ដាហ៍នេះ ខណៈទឹកប្រាក់ប្រមាណជាង ៣៤០លានដុល្លារ ក៏ត្រូវបានចាក់បញ្ចូលក្នុងគម្រោងរួចមកហើយ ដោយមិនរាប់បញ្ជូលតម្លៃដី៕
អានបន្ថែមអាជ្ញាធភ្នំពេញប្រកាសឱ្យបិទចរាចរផ្លូវ ៣០ម៉ែត្រ ថ្ងៃទី៨ វិចិ្ឆកានេះ ដើម្បីសម្ពោធក្រសួងដែនដីថ្មី
អាជ្ញាធររាជធានីភ្នំពេញ ប្រកាសឱ្យយានយន្តគ្រប់ប្រភេទបញ្ចៀសចរាចរណ៍លើផ្លូវ៣០ម៉ែត្រ ជាបណ្តោះអាសន្ននៅថ្ងៃទី ៨ វិច្ឆិកា ព្រោះនឹងមានពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្ដីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការបញ្ចៀសចរាចរណ៍ គឺសម្រាប់កំណាត់ផ្លូវ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើង ចន្លោះផ្លូវលេខ១០០៣ ដល់មហាវិថីឈ្នះឈ្នះ ដោយនឹងបិទចាប់ពីម៉ោង០៥:០០នាទីព្រឹក រហូតដល់កម្មវិធីចប់។ អាស្រ័យហេតុនេះ សូមបងប្អូនម្ចាស់យានយន្តទាំងអស់ជ្រាបជាដំណឹង ដើម្បីបញ្ចៀសការខកដំណើរផ្សេងៗ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំង និងកាលបរិច្ឆេទខាងលើ។ គួររម្លឹកដែរថា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសនឹងចូលរួមធ្វើជាអធិបតីភាព នៃពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ៕ (អានបន្ថែម)
អានបន្ថែមខេត្តសៀមរាបត្រៀមខ្លួនចូលរួមប្រកួតយកពានទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២២
ខេត្តសៀមរាបកំពុងត្រៀមខ្លួនចូលរួមប្រកួតយកពានទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២២-២០២៥ ខណៈបច្ចុប្បន្នក្រុមការងារកំពុងចងក្រងឯកសារដើម្បីដាក់ស្នើ។ នេះបើយោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ។ លោក ង៉ូវ សេងកាក់ ប្រធានលេខាធិការដ្ឋានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាប បានឱ្យដឹងថា ការប្រជុំចងក្រងឯកសារនេះ គឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើសូចនាករ នីតិវិធី ការដាក់ពាក្យស្នើសុំការចូលរួម ជាបេក្ខភាពនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣។ លោកបន្តថា រដ្ឋបាលខេត្តសៀមរាបយល់ថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌ ទាំង៤១ នៅទូទាំងប្រទេស។ ការរៀបចំបង្កើតនូវការប្រឡងប្រណាំងទីក្រុងស្អាត ក៏បានជួយលើកកម្ពស់ជីវភាព និងមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីក្រុង ពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍ ដោយជំរុញ និងពង្រីកលំហូរភ្ញៀវទេសចរណ៍ទៅគ្រប់តំបន់។ គួរបញ្ជាក់ថា ការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣នេះ មានសុពលភាព៣ឆ្នាំ ដោយគិតពីឆ្នាំ២០២២ដល់ឆ្នាំ២០២៥ ហើយគណៈកម្មាធិការបានកំណត់យកការបរិច្ឆេទនៃការដាក់ពាក្យតាមប្រព័ន្ឋអនឡាញចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងចុះវាយតម្លៃទីតាំងជាក់ស្តែង ចន្លោះពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ គួររម្លឹកដែរថា កាលនៅឆ្នាំ២០១៨កន្លងទៅ ខេត្តសៀមរាប ទទួលបានពានរង្វាន់ផ្ការំដួល៣ទង ពីចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះ ៕
អានបន្ថែមអាជ្ញាធរសៀមរាបកំពុងពន្លឿនដំណើរការរៀបចំកែលម្អកំពង់ផែចុងឃ្នៀសឡើងវិញ
រដ្ឋបាលខេត្តសៀមរាប កំពុងពន្លឿនរៀបចំ និងជួសជុលកែលម្អកំពង់ផែចុងឃ្នៀសឡើងវិញ ដើម្បីត្រៀមបម្រើសេវាកម្មសម្រាប់ភ្ញៀវទេសចរណ៍ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងក្នុងកិច្ចចុះពិនិត្យទីតាំងផ្ទាល់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ថាកំពង់ផែចុងឃ្នៀសជាកំពង់ផែសក្តានុពល ក្នុងការស្រូបទាញភ្ញៀវទេសចរធ្វើដំណើរទស្សនាសម្រស់ធម្មជាតិនៃបឹងទន្លេសាប។ ហេតុនេះ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរដែលនឹងចូលមកដើមឆ្នាំ ២០២២ នេះ ឯកឧត្តម បានជំរុញអង្គភាពពាក់ព័ន្ធឱ្យពន្លឿនការងាររៀបចំកំពង់ផែនេះឱ្យបានឆាប់រហ័ស។ សូមបញ្ជាក់ថា កំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលត្រូវបានរដ្ឋាភិបាលដកហូតទីតាំងវិនិយោគពីក្រុមហ៊ុន ស៊ូ ជីង អ៊ិនវេសមិន មកជាសម្បត្តិរដ្ឋវិញ។ (អានបន្ថែម) ដូច្នេះ កំពង់ផែគឺស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តជាបណ្តោះអាសន្ន តាំងពីចុងខែសីហាកន្លងមក។
អានបន្ថែមក្រសួងនឹងប្រើអគ្គិសនីលើប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅភ្នំពេញដើម្បីបន្ថយការបំពុលបរិស្ថាន
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើអគ្គិសនីដើម្បីដំណើរការលើបណ្តាញដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ដែលនេះជាផ្នែកមួយនៃការចូលរួមកាត់បន្ថយនៃការបញ្ចេញឧស្ម័នពុលពីវិស័យដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងដូច្នេះនៅក្នុងកិច្ចពិភាក្សា (Panel Discussion) លើប្រធានបទ «អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។ ឯកឧត្តម មានប្រសាសន៍ថា ក្រសួងផ្តោតលើការសិក្សាប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញ ចំនួន៣ គឺរថភ្លើង AGT រថភ្លើង Monorail និងរថភ្លើងក្រោមដី (Subway)។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ក្នុងដំណើរការបញ្ចប់ការដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ ទាក់ទងថាតើយើងប្រើ រថភ្លើងAGT ឬរថភ្លើង Monorail ឬរថភ្លើង Subwayក៏ដោយ… ច្បាស់ណាស់យើង នឹងប្រើអគ្គិសនីលើការដឹកជញ្ជូនសាធារណៈនេះ»។ គម្រោងចំនួន២ គឺរថភ្លើង AGT និងគម្រោងរថភ្លើង Monorail បានបញ្ចប់ការសិក្សារួចហើយ ដែលក្រសួងនៅរង់ចាំការសិក្សាគម្រោងរថភ្លើងក្រោមដី (Subway) បញ្ចប់ ដើម្បីពិចារណាជ្រើសរើសគម្រោងណាដែលសមស្រប និងមានតម្លៃវិនិយោគទាប។
អានបន្ថែមរដ្ឋរៀបចំផែនទីបណ្ដាញផ្លូវជាតិឡើងវិញ ដើម្បីគ្រប់គ្រងនិងជួសជុលដោយមានប្រសិទ្ធភាព
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់នានាទូទាំងប្រទេស និងរៀបចំចេញជាផែនទីបណ្ដាញផ្លូវបែបគ្រប់ជ្រុងជ្រោយថ្មី ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ការធ្វើបច្ចុប្បន្នភាពផ្លូវថ្នល់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី៣ ខែវិច្ឆិកានេះ ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារធ្វើផែនទីបណ្ដាញ ផ្លូវថ្នល់ ឆ្នាំ២០២០។ បើយោងតាម ឯកឧត្តម លឹម ស៊ីដេនីន ការរៀបចំផែនទីបណ្ដាញថ្មីនេះ នឹងជួយសម្រួលដល់ការងារគ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ឱ្យងាយស្រួល និងលឿនជាងមុន ព្រោះក្រសួងមានទិន្នន័យគ្រប់គ្រាន់នៅក្នុងដៃ។ សូមជម្រាបជូនថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានជំរុញឱ្យមន្រ្តីមន្ទីរខេត្តចុះត្រួតពិនិត្យជាប្រចាំ ផ្លូវខូច និងគំនូសចរាចរណ៍ តាមដងផ្លូវ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
អានបន្ថែមធនាគារ Prince បោះទុន១៥លានដុល្លារ លើគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តាមរយៈមូលបត្របំណុល
ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd (CIAC) ដែលជាអ្នកអភិវឌ្ឍគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចលក់មូលបត្របំណុលមានការធានា (guaranteed bond) តម្លៃ ១៥លានដុល្លារ ឱ្យទៅធនាគារ Prince ដើម្បីប្រមូលទុនបន្ថែមទៅសាងសង់ព្រលានភ្នំពេញថ្មី នៅក្នុងខេត្តកណ្តាល។ មូលបត្របំណុលមានការធានានេះ ត្រូវបានធានាដោយក្រុមហ៊ុន Oversea Cambodia investment Corporation LTD (OCIC) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន CIAC។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងរវាង លោកឧកញ៉ា Chales Van នាយកប្រតិបត្តិក្រុមហ៊ុន CIAC និងលោក HONN Sorachna នាយកប្រតិបត្តិនៃធនាគារ Prince កាលពីថ្ងៃទី៣ ខែវិច្ឆិកា។ មូលបត្របំណុលមានការធានានេះ នឹងផ្តល់អាត្រាការប្រាក់ប្រមាណ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បច្ចុប្បន្នដំណើរការសាងសង់សម្រេចបាន២៦% ដោយទឹកប្រាក់សរុបជាង ៣៤៦លានដុល្លាអាមេរិក ត្រូវបានចាក់បញ្ចូលរួចហើយ (មិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួច)។ អាកាសយានដ្ឋានលំដាប់ខ្នាត 4F ដែលកំពុងសាងសង់លើទំហំដីជាង ២៥០០ហិកតា […]
អានបន្ថែម