គម្រោងបង្កើតឆ្នេរខ្សាច់កម្រិតខ្ពស់ប្រវែង ២,៧០០ម៉ែត្រ នៅខេត្តកែប បើកការដ្ឋានជាផ្លូវការហើយ

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក) បានបើកការដ្ឋានគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ជាផ្លូវការហើយ។ នេះបើយោងតាមរដ្ឋបាលខេត្ត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកែប បានឲ្យដឹងបន្ថែមថា ការអនុវត្តគម្រោងនឹងចាប់ផ្តើមដោយការចាក់បំពេញអាចម៍ដីប្រវែង ២,៧០០ម៉ែត្រ និងមានការប្រើប្រាស់រថយន្តប្រភេទបែនភ្លៅបួនចំនួន២០០គ្រឿង ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់គ្រប់ប្រភេទចូលទីតាំង។

ហេតុនេះ រដ្ឋបាលខេត្តកែប បានបង្វែរទិសធ្វើចរាចរណ៍ចំពោះយាន្តយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ចំណុច គ.ម០០+០០០ ដល់ គ.ម០៦+០០០ ទិសចូលពីរង្វង់មូលសេះស-រង្វង់មូលព្រះវិស្ណុការ នៅលើផ្លូវជាតិលេខ៣៣អា ទិសដៅដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍។

គួរបញ្ជាក់ថា គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ជាកិច្ចសហការរវាងរដ្ឋនិងឯកជន ដោយនឹងប្ដូរមុខមាត់ឆ្នេរភក់ប្រវែង ២,៧ គីឡូម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ដែលស្ថិតក្នុងភូមិថ្មីនៃក្រុងកែប ទៅជាឆ្នេរខ្សាច់ស្ដង់ដា។

គម្រោងត្រូវបានអនុវត្តកាលពីខែសីហា កន្លងទៅ ដោយនឹងរួមមានរៀបចំកែលម្អឆ្នេរដែលមានទទឹងប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រ ក៏ដូចជារៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រជាដើម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋផ្តល់អនុសាសន៍ ៤ចំណុច ដើម្បីជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍នៅសៀមរាប

ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានផ្ដល់អនុសាសន៍ ៤ចំណុច ជួយជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឱ្យមានប្រសិទ្ធភាព ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលថ្ងៃទី២៥ ខែមេសា។ នាឱកាសនោះ ឯកឧត្តម បានលើកឡើងថា ដើម្បីជំរុញយន្តការស្ថាប័ន និងការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព គឺត្រូវមាន ៤ចំណុច ខាងក្រោមនេះ៖ ១. ត្រូវជំរុញរៀបចំរចនាសម្ព័ន្ធ យន្តការការងារឱ្យបានគ្រប់ជ្រុងជ្រោយស្របតាមស្មារតី អនុក្រឹត្យលេខ៥១ អនក្រ.បក ព្រមទាំងជំរុញការរៀបចំអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMOs) សម្រាប់តំបន់អាទិភាពទាំង៦ ពិសេសនៅតំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាប ដោយត្រូវរៀបចំសមាសភាពឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៤។ ២. រៀបចំធ្វើបច្ចុប្បន្នភាព និងជំរុញការអនុវត្តផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ ដោយត្រូវមានផែនការតាមតំបន់អាទិភាពដែលបំពេញឱ្យគ្នាទៅវិញទៅមក។ ៣. ពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍, ការបណ្តុះបណ្តាលមូលធនមនុស្សក្នុងឧស្សាហកម្មទេសចរណ៍ និងការជំរុញចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។ ៤. […]

ក្រសួងបរិស្ថាន កំពុងជំរុញបង្កើតគោលដៅលំហែបៃតងនៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» និងនៅឧទ្យានជាតិ«ភ្នំគូលែន»

ថ្មីៗនេះ ក្រសួងបរិស្ថាន បាននិងកំពុងជំរុញបង្កើតរបៀងគោលដៅលំហែបៃតង នៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀតស្ថិតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងសំដៅដល់ការកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍគោលដៅលំហែបៃតង នៅថ្ងៃទី១៨ មេសា និងពេលចុះពិនិត្យទីតាំងគម្រោងនៅថ្ងៃទី២១ ខែមេសា ២០២៤។ បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី គម្រោងនៅក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ ដែលនេះក៏ជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រសួងបរិស្ថាន កើតចេញពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព។ រីឯការបង្កើតរបៀងគោលដៅលំហែបៃតងនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» គឺផ្តោតសំខាន់ទៅលើការរៀបចំសម្បទាទេសចរណ៍ ដូចជា៖ ការសាសង់កន្លែងបោះតង់ស្នាក់នៅតាមរចនាបថខ្មែរ ការរៀបចំផ្លូវគោលដៅដើរកម្សាន្ត ភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដោយថ្មើរជើង ឬអាចជិះកង់កម្សាន្ត ហើយសហគមន៍នីមួយៗ អាចផ្តល់សេវាកម្មទេសចរណ៍ (ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍ ជាដើម)។ គួរបញ្ជាក់ថា បច្ចុប្បន្នឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានកន្លែងកម្សាន្តជាច្រើនដូចជា៖ ទឹកជ្រោះ ប្រាសាទបុរាណ […]

៤ថ្ងៃ កម្ពុជាទាក់ទាញទេសចរបានជាង ២១លាននាក់ ក្នុងនោះខេត្ត៣ឈានមុខគេ

រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា កម្ពុជាទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរលេងកម្សាន្តនៅទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសរុបចំនួន ២១.៨លាននាក់ ក្នុងនោះខេត្តចំនួនបី (កំពង់ចាម, ព្រៃវែង និងកំពង់ស្ពឺ) ទាក់ទាញបានច្រើនជាងគេ។ នេះបើយោងតាមស្ថិតិដែលបានធ្វើបច្ចុប្បន្នភាពនៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ មេសា ២០២៤។ គួរបញ្ជាក់ថា ក្នុងរយៈពេល០៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ កម្ពុជាទទួលបាន ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ក្នុងនោះមានទេសចរជាតិសរុបប្រមាណ ២១.៧០២.៨១៦នាក់ និងទេសចរបរទេស មានប្រមាណ  ១១០.៣២២នាក់, ធៀបនឹងឆ្នាំ២០២៣ ដែលមានរយៈពេល ៣ថ្ងៃ កម្ពុជាទទួលបានទេសចរប្រមាណតែ ១៣,១៣លាននាក់ ប៉ុណ្ណោះ។ តាមប្រភពដដែលបានបង្ហាញទៀតថា ខេត្តចំនួន៣ នាំមុខគេក្នុងការ ទាក់ទាញភ្ញៀវទេចរបានច្រើនជាងគេ ក្នុងនោះរួមមាន៖ ខេត្តកំពង់ចាមទទួលបាន ៥.៣៤៩.៨១១នាក់, ខេត្តព្រៃវែងទទួលបាន ២.២៩៨.៤០២នាក់, និងខេត្តកំពង់ស្ពឺទទួលបាន ២.១០៣.៩១៥នាក់។ ជាការកត់សម្គាល់ ក្រោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ឱ្យមានការរៀបចំសង្ក្រានគ្រប់រាជធានី ខេត្ត ឃើញថាព្រឹត្តិការណ៍ក្នុងឆ្នាំនេះពិតជាបានទាក់ទាញបងប្អូនប្រជាពលរដ្ឋចេញដើរលេងកម្សាន្តច្រើននៅតាមភូមិ ឃុំ ស្រុកនានាទូទាំងប្រទេស។ គួរបញ្ចាក់ថា ចំនួនភ្ញៀវទេសចរសរុបទាំង […]

៣ខែដំបូងនេះ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជាង ១៦,៥លានដុល្លារ កើនជាង ៤៨%

រយៈពេល ៣ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦.៥៣៣.២៩៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៤៧.៥៣៤នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤៨,៤៧ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមីនា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៥.២៩៨.៦១៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១១១.៦៨៤​នាក់ ដែលចំណូលនេះកើនឡើង ៤១,៣៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ - Video Advertisement -

រដ្ឋគ្រោងសង់កំពង់ផែទេសចរណ៍កម្រិតស្តង់ដារ នៅក្រុងកំពង់ចាម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានចុះពិនិត្យ សិក្សា និងវាយតម្លៃទីតាំងដងទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម សម្រាប់សាងសង់កំពង់ផែទេសចរណ៍ ដើម្បីនាវាទេសចរណ៍ចូលចត។​ ឯកឧត្ដម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្ត លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះពិនិត្យមើលទីតាំង ក្បែរស្ពានគីស៊ូណា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។ ឯកឧត្តម​ ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៨ ខែមីនានេះថា គម្រោងនេះ នឹងធ្វើឱ្យខេត្តកំពង់ចាម មានកំពង់ផែស្តង់ដារ​សម្រាប់នាវាទេសចរណ៍ចូលសំចត ដើម្បីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអាចកម្សាន្តតាមរមនីយដ្ឋាននានាជុំវិញខេត្ត ។​ ឯកឧត្តម​ ផន រឹម មានប្រសាសន៍ថា៖ “កំពង់ផែដែលនាវាទេសចរណ៍ចូលចតសព្វថ្ងៃពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យមានតម្រូវការកំពង់ផែទេសចរណ៍ស្តង់ដារមួយដែលមានសុវត្ថិភាព និងសោភ័ណ្ឌភាពសមរម្យសម្រាប់នាវាទេសរចរណ៍អន្តរជាតិចូលមកសំចត”។ បើតាមអ្នកនាំពាក្យ លទ្ធផលនៃការចុះត្រួតពិនិត្យ សិក្សា និងវាយតម្លៃរួចមក បង្ហាញថាស្ថានភាពទីតាំងមានភាពអំណោយផលល្អ ដោយទីតាំងធំងាយស្រួលចាត់ចែងជារចនាសម្ព័ន្ធកំពង់ផែ […]

អារ៉ាប៊ីសាអូឌីតចំណាយដី ៥០០គីឡូម៉ែត្រការ៉េ ដើម្បីសង់សួនកម្សាន្តបែបជីវចលធំបំផុតដំបូងគេលើលោក  

ក្រុមហ៊ុនស្ទូឌីយោជប៉ុន Toei Animation បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់សួនកម្សាន្តបែបគំនូជីវចលធំបំផុតដំបូងគេរបស់ពិភពលោក ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥០០គីឡូម៉ែត្រការ៉េ ក្រោមសិទ្ធិផ្តាច់មុខនិងស្លាកយីហោ Dragon Ball នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤។ ក្រោមស្លាកយីហោ “Dragon Ball” ដែលជាប្រែនមួយមានប្រជាប្រិយភាពខ្លាំងបំផុតនៅទូទាំងពិភពលោក ឧទ្យាននេះ នឹងអភិវឌ្ឍឡើងនៅលើទីតាំងស្ថិតនៅក្នុងទីក្រុង Qiddiya ដែលមានចម្ងាយប្រហែល ៤០នាទី ពីរដ្ឋធានី Riyadh ។ ចំនុចកណ្តាលនៃទីកម្សាន្តនេះ គ្រោងនឹងអភិវឌ្ឍជាកន្លែងរទេះហោះ (roller coaster) ដែលមានកំពស់ ៧០ម៉ែត្រ។ បន្ថែមពីលើនេះ ឧទ្យាននេះ នឹងមានបញ្ចូលកន្លែងទាក់ទាញជាង ៣០ទៀត រួមជាមួយនឹងសណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗទៀតផងដែរ។ លោក Abdullah bin Nasser Aldawood នាយកគ្រប់គ្រងនៃក្រុមហ៊ុន PIF’s Qiddiya Investment Co. បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា “សួនកម្សាន្តប្រភេទ Anime​ (កន្លែងកម្សាន្តដែលមានទស្សនីយភាពបែបគំនូរជីវចល) […]