និស្សិតខ្មែរបង្ហាញរំបកគំហើញថ្មីប្រើដ្រូនប្រើសម្រាប់ពន្លត់អគ្គីភ័យក្នុងអគារខ្ពស់

ក្រុមនិស្សិតកម្ពុជាមួយក្រុមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កំពុងរៀបចំដំឡើងដ្រូនដើរដោយថាមពលអគ្គិសនី ដើម្បីពន្លត់អគ្គិភ័យក្នុងអគារខ្ពស់ៗ។ នេះបើតាមជំនួបសំណេះសំណាលរវាងរដ្ធមន្រី្តក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមនិសិ្សត កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមបទបង្ហាញរបស់ក្រុមនិស្សិត គម្រោងដំឡើងដ្រូននេះ មិនមែនត្រឹមតែអាចពន្លត់អគ្គិភ័យក្នុងអគារបានទេ តែក៏អាចប្រើក្នុងការថតរូប និង វីដេអូ ក្នុងវិស័យកសិកម្ម យោធា និងវិស័យដឹកជញ្ជូនផងដែរ។ ក្រៅពីដ្រូន តំណាងក្រុមសិស្សានុសិស្ស ក៏បានធ្វើបទឧទ្ទេសនាមនិងវីដេអូខ្លីៗអំពីការបង្កើត Cubesat ជូនដល់ថ្នាក់ដឹកនាំក្រសួងផងដែរ។ រដ្ធមន្រី្តក្រសួងឧស្សាហកម្ម ឯកឧត្តមកិត្តិសេដ្ធាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ក្នុងជំនួបនេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល សូមធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមនិស្សិតក្នុងការសិក្សាស្រាវជ្រាវបង្កើតដ្រូន ដើម្បីជាគុណប្រយោជន៍ដល់ប្រទេសជាតិ និងត្រូវបន្តការងារដ៏ប្រពៃនេះជាបន្តទៀត»។

អាន​បន្ថែម

អគារមណ្ឌលសុខភាពក្រុងកោះរ៉ុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារមណ្ឌលសុខភាពក្រុងកោះរ៉ុង ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ត្រូវបានប្រកាសដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ការដាក់ឱ្យប្រើប្រាស់នូវមណ្ឌលសុខភាពនេះ គឺជាការរំកិលសេវាសុខាភិបាលមកជិតប្រជាពលរដ្ឋ ដោយសារកន្លងមកនៅពេលមានអ្នកជំងឺ គឺត្រូវដឹកជញ្ជូនមកកាន់ដីគោក។ ក្រោយមានមណ្ឌលសុខភាពនេះ ប្រជាពលរដ្ឋអាចមកទទួលសេវាបានភ្លាមៗ និងងាយស្រួលជាងមុន។ ទន្ទឹមគ្នានេះ ឯកឧត្តមបន្តថា អគារមណ្ឌលសុខភាពនេះ ត្រូវបានបំពាក់នូវឧបករណ៍បន្ថែម ដើម្បីបម្រើឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។ គួរជម្រាបថា រដ្ឋបាលខេត្ត ក៏កំពុងត្រៀមនឹងដាក់ឱ្យដំណើរការអគាររដ្ឋបាល និងអាគារច្រកចេញចូលតែមួយនៅក្រុងកោះរ៉ុងផងដែរ ដើម្បីបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ពិសេសឆ្លើយតបតម្រូវការភ្ញៀវទេសចរណ៍មកកាន់តំបន់នេះ៕

អាន​បន្ថែម

ផ្លូវសំខាន់២ខ្សែ ក្នុងក្រុងពោធិ៍សាត់នឹងសាងសង់នាថ្ងៃទី ១០ខែវិច្ឆិកា ខាងមុខនេះ

នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ផ្លូវអាទិភាពក្នុងក្រុងពោធិ៍សាត់ ចំនួន២ខ្សែ នឹងត្រូវបើកការដ្ឋានស្ថាបនាសាងសង់ជាផ្លូវការហើយ។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងាររបស់រដ្ឋបាលខេត្តពោធិ៍សាត់ដែលបានធ្វើឡើង កាលថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ផ្លូវទាំង ២ ខ្សែនេះ រួមមាន ផ្លូវក្រាលកៅស៊ូ DBST លេខ២០៩+១០៩ និងផ្លូវបេតុងជុំវិញផ្សារថ្មីពោធិ៍សាត់ លេខ២០៥+២០៦+១០៣។ ឯកឧត្តមថា ការបើកការស្ថាបនាផ្លូវចំនួន២ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈការងារសាងសង់នឹងដំណើរការនាថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ។ គួរជម្រាបដែរថា ផ្លូវចំនួន២ខ្សែនេះ គឺស្ថិតនៅក្នុងគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ក្រោមកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៩,៩៣លានដុល្លារ និងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងទាំងមូល រួមមាន អាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង ទំនប់ការពារទឹកជំនន់ ទីលានចាក់សំរាម និងការធ្វើឱ្យប្រសើរឡើងផ្លូវកៅស៊ូថ្មីក្នុងក្រុងពោធិ៍សាត់នេះ។ បច្ចុប្បន្ននេះទីលានទុកដាក់សំរាម សម្រេចបាននូវសមិទ្ធផលរួមបាន ៨៥%ហើយ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ នៅចុងខែកុម្ភៈ ឆ្នាំ២០២២។ ដោយឡែក ចំពោះអាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូDBST […]

អាន​បន្ថែម

រដ្ឋករទឹកដាក់ផែនការបង្កើនការផលិតទឹកស្អាត៣ម៉ឺនគូប សម្រាប់ក្រុងតាខ្មៅ ត្រឹមឆ្នាំ២០២៤

រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ នឹងបង្កើនការផលិតទឹកស្អាតបន្ថែម ៣ម៉ឺនម៉ែត្រគូប សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រឹមឆ្នាំ ២០២៤ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាត ដោយសារកំណើនប្រជាជន និងគម្រោងវិនិយោគអាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល។ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី២ ខែវិច្ឆិកា។ ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ឡុង ណារ៉ូ បានលើកឡើងថា ក្រៅពីផែនការ ៣ម៉ឺនម៉ែត្រគូប ត្រឹមឆ្នាំ ២០២៤ នៅឆ្នាំ២០៣០ រដ្ឋាករទឹកក៏គ្រោងនឹងបង្កើតរោងចក្របន្ថែមក្នុងក្រុងតាខ្មៅ ដែលអាចផលិតទឹកបាន ៦ម៉ឺនម៉ែត្រគូប បន្ថែមទៀត។ ការបង្ហាញពីគម្រោងផែនការ និងទិសដៅនេះ គឺឆ្លើយតបទៅនឹងការស្នើរបស់ឯកឧត្តម គង់ សោភ័ណ្ឌ ដើម្បីជួយបំពេញបន្ថែមដល់ការផ្គត់ផ្គង់ទឹកនៅក្រុងតាខ្មៅ។ យោងតាមរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ការប្រើប្រាស់ទឹកស្អាតសម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានចន្លោះប្រមាណ ៧០ម៉ឺនម៉ែត្រគូប ទៅ ៨០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ប្រមាណ ៦០ម៉ឺនម៉ែតគូប ប៉ុណ្ណោះក្នុងមួយថ្ងៃ។

អាន​បន្ថែម

កម្ពុជា ប្រកាសបើកយុទ្ធនាការ «ភ្នំពេញស្អាត» ដើម្បីបណ្តុះទម្លាប់ថ្មីស្រឡាញ់បរិស្ថាន

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានប្រកាសឱ្យចាប់ផ្ដើមអនុវត្តយុទ្ធនាការ «ភ្នំពេញស្អាត» ជាផ្លូវការហើយ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ទិសដៅដើម្បីបង្កើនសោភ័ណភាពទីក្រុង ពង្រឹងការគ្រប់គ្រងសំណល់ និងពិសេសអប់រំប្រជាពលរដ្ឋគ្រប់រូបឱ្យស្រលាញ់អនាម័យបរិស្ថាន។ យុទ្ធនាការភ្នំពេញស្អាតនេះ នឹងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអប់រំ អនាម័យ និងបរិស្ថានស្អាតនៅក្នុងសហគមន៍។ យុទ្ធនាការឆ្នាំ២០២១នេះ គឺធ្វើឡើងក្រោមពាក្យស្លោក «ទម្លាប់ថ្មី ទម្លាប់ស្អាត» ដើម្បីឆ្លើយតបទៅលើបញ្ហាកូវីដ-១៩ផងដែរ។ គួរបញ្ជាក់ថា ក្រុងភ្នំពេញ ខេត្តមណ្ឌលគិរី និងខេត្តកែប ទើបតែបានទទួលពានរង្វាន់ ទឹក ដី និងខ្យល់ស្អាត ពីកម្មវិធីទីក្រុងនិរន្តភាពបរិស្ថានអាស៊ានលើកទី៥ នេះ ដែលរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២១ ខែតុលា កន្លងទៅ ។ (អានបន្ថែម)

អាន​បន្ថែម

សេវារថយន្តក្រុង និងកាណូតសាធារណៈនៅភ្នំពេញ ដំណើរការឡើងវិញចាប់ពីថ្ងៃនេះតទៅ

សេវាដឹកជញ្ជូនជញ្ជូនសាធារណៈតាមរថយន្តក្រុង និងកាណូតនៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមដំណើរការជាថ្មីឡើងវិញហើយ ចាប់ថ្ងៃទី២ ខែវិច្ឆិកានេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ខ្សែដែលបើកដំណើរមានដូចខាងក្រោម៖ ១៖ រថយន្តក្រុង៖ – ខ្សែទី១: ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយចំណតរថយន្តក្រុងវាលស្បូវ – ខ្សែទី២: ចេញពីស្ថានីយចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយចំណតរថយន្តក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។ – ខ្សែទី៣: ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។ – ខ្សែទី៤A: ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។ -ខ្សែទី៤B: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីចោមចៅ។ ២.កាណូត៖ ចេញពីស្ថានីយចំណតសួនឫស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ។ លើសពីនេះ ក្នុងរយៈពេល៦ថ្ងៃ ដំបូង ចាប់ពីថ្ងៃទី២ ដល់ ថ្ងៃទី៧ ខែវិច្ឆិកា នឹងមិនមានការគិតសេវាទេ ដោយនឹងគិតសេវាធម្មតាវិញ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា តទៅ។ យ៉ាងណា […]

អាន​បន្ថែម

ទីលានប្រកួត Baseball ខ្នាតអន្តរជាតិដំបូងនៅកម្ពុជា នឹងសាងសង់នៅកំពង់ឆ្នាំង ចុងឆ្នាំនេះ

ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយបានបង្ហាញផែនការចង់វិនិយោគសាងសង់ទីលានកីឡា Baseball ខ្នាតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា នៅស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង។ ទីលាននេះ នឹងសាងសង់នៅលើផ្ទៃដី ប្រមាណ ៣ហិកតា ក្រោមទុនវិនិយោគប្រមាណ ៤០ម៉ឺនដុល្លារ។ នេះបើយោងតាមការឱ្យដឹងពី លោក ឈឹម តារា អគ្គនាយកក្រុមហ៊ុន Homeland Real Estate និងជាប្រធានសមាគម Baseball កម្ពុជា។ លោក ឈឹម តារា បញ្ជាក់ថា នៅថ្ងៃទី១ ខែវិច្ឆិកា នេះថា គម្រោងនេះនឹងចាប់ផ្ដើមការដ្ឋាននៅខែធ្នូឆ្នាំនេះ ដោយគ្រោងនឹងបញ្ចប់នៅមុនឆ្នាំ២០២៣ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ីហ្គេម។ លោកបញ្ជាក់ថា គម្រោងវិនិយោគទីលាន Baseball នេះ នឹងចូលរួមចំណែកលើកកម្ពស់កីឡាប្រភេទនេះ ទេសចរណ៍ និងសេដ្ឋកិច្ច តាមរយៈការចូលទស្សនា និងប្រកួតកីឡានានា។ លើសពីនេះ លោកក៏បានអំពាវនាវឱ្យវិនិយោគិនផ្សេងទៀតមកចូលរួមលើលើគម្រោងប្រភេទផងដែរ។

អាន​បន្ថែម

រដ្ឋបញ្ឈប់ការអនុម័តលើគម្រោងសាងសង់រោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីដើម្បីការពារបរិស្ថាន

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ រដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យមានការសាងសង់រោងចក្រអគ្គិសនីដើរដោយដុតធ្យូងថ្មថ្មីៗទៀតទេ ទិសដៅដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅក្នុងជំនួបជាមួយលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាកាលពីសប្តាហ៍មុន។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ុយ សែម លើកឡើងពីគោលជំហរសំខាន់ៗរបស់កម្ពុជាក្នុងវិស័យថាមពល ដែលពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុសកលនេះ រួមមានការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀតដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន។ ឯកឧត្តមថ្លែងថា៖ «ទេ ក្រៅពីគម្រោងដែលរដ្ឋាភិបាលសម្រេចរួចតាំងពីឆ្នាំ២០១៩ រដ្ឋនឹងមិនរៀបចំគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ដោយប្តូរមកប្រើប្រាស់ប្រភពថាមពលកាបូនទាប ដូចជាឧស្ម័នធម្មជាតិនាំចូលប្រភេទ LNG ឬអ៊ីដ្រូសែនជំនួសវិញ»។ ទន្ទឹមនឹងនេះ ឯកឧត្តម បញ្ជាក់ថា រដ្ឋាភិបាលក៏នឹងបន្តលើកទឹកចិត្តចំពោះការវិនិយោគលើវិស័យថាមពលស្អាត និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។ សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រថាមពលដុតធ្យូងថ្ម មានអនុភាពសរុប ជាង ៦០០មេហ្គាវ៉ាត និងគម្រោងមួយចំនួនទៀតដែលមានអនុភាពសរុបជាង ១ ៥០០ មេហ្គាវ៉ាត់ ដែលកំពុងស្ថិតក្នុងការសាងសង់ ក្នុងនោះមានគម្រោងរោងចក្រ៧០០ មេហ្គាវ៉ាត់ ចំនួន២ ស្ថិតក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង។

អាន​បន្ថែម

កម្ពុជានឹងមានទីលានប្រណាំងរថយន្តខ្នាតអន្តរជាតិដំបូងគេមានតម្លៃប្រមាណ២៦ លានយូរ៉ូ

អ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន Maritime Group ក្នុងពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងប្រគល់សិទ្ធិឱ្យក្រុមហ៊ុន PHG International សាងសង់ទីលានប្រណាំងរថយន្តខ្នាតអន្តជាតិដំបូងគេបំផុតក្នុងប្រទេសកម្ពុជាមានតម្លៃប្រមាណ ២៦លានយូរ៉ូ ស្មើនឹងជាង ៣០លានដុល្លារអាមេរិក។ បើតាមគេហទំព័រសារព័ត៌មាន Fresh News កាលពីថ្ងៃទី ២៨ ខែតុលា គម្រោងនេះជាការវិយោគ១០០% ដោយក្រុមហ៊ុន Maritime Group ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ១៦០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿន (Highway) ថ្មី ភ្នំពេញ-ព្រះសីហនុ ចម្ងាយពីរាជធានីភ្នំពេញប្រមាណ ៧០គីឡូម៉ែត្រតែប៉ុណ្ណោះ។ គម្រោងនេះជាគម្រោងដំបូងដែលត្រូវបានទទួលស្គាល់ ដោយស្ថាប័ន FIA (Fédération Internationale de l’Automobile) ខណៈផែនការទាំងមូលរួមមានការសាងសង់ទីលានប្រណាំងរថយន្ត Formula 3 កីឡា Moto Sports, Shopping Outlet និងរីសតលំដាប់អន្តរជាតិផងដែរ។ តាមកិច្ចព្រមព្រៀង គម្រោងនឹងត្រូវចាប់ផ្តើមការដ្ឋានសាងសង់នៅចុងឆ្នាំ២០២២ ខាងមុខនេះហើយ។

អាន​បន្ថែម

ការសាងសង់ស្ពានថ្មើរជើងស្តុបសន្ធរម៉ុក ចូលដល់ដំណាក់កាលដំឡើងគ្រោងដែកស្ពាន

រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការដំឡើងគ្រោងដែកស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក បន្ទាប់ពីបញ្ចប់ការសាងសង់បង្គោលស្ពានថ្មើរជើងចំនួន៤រួចមក។ ដំណើរការនៃការដំឡើងគ្រោងដែកស្ពាននេះ នឹងធ្វើឱ្យប៉ះពាល់ដល់ចរាចរណ៍ក្នុងតំបន់នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែតុលា។ រដ្ឋបាលរាជធានី សម្រចរបិទចរាចរលើនៃផ្លូវប្រសព្វទាំង ៤ រយៈពេល ៣យប់ គឺ នៅយប់ថ្ងៃទី២៩ និង ៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ចាប់ពីម៉ោង ៨:០០យប់ ដល់ម៉ោង ៧:០០ព្រឹក។ សូមបញ្ជាក់ថា ស្ពានថ្មើរជើងស្តុបសន្ធរម៉ុក បានបើកការដ្ឋានកាលពីចុងឆ្នាំ ២០១៩ ដំណាលគ្នា និងការដ្ឋានសាងសង់ស្ពានថ្មើរជើងផ្សារដើមគរ ដែលបានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់រួចហើយ៕

អាន​បន្ថែម