ព័ត៌មានក្នុងស្រុក
ស្ថាប័នអន្តរជាតិ២ ធំៗ នឹងផ្ដល់ចំណេះដឹងពីហានិភ័យនៃសម្ភារសំណង់ ដែលប្រើប្រាស់នៅកម្ពុជា
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា EuroCham សហការជាមួយ APHEDA នឹងរៀបចំសន្និសីទអនឡាញមួយ ដើម្បីចែករំលែកចំណេះដឹងដល់សាធារណជនអំពីហានិភ័យ និងផលប៉ះពាល់អវិជ្ជមាននានា ដែលបង្កពីសម្ភារសំណង់ ដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។ កម្មវិធីនេះនឹងធ្វើឡើង នៅថ្ងៃទី ២៧ កញ្ញា ដោយនឹងប្រមូលផ្តុំសុទ្ធសឹងតែអ្នកជំនាញ ផ្នែកសំណង់ និងអចលនទ្រព្យ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍លលើប្រធានបទនេះ។ វាគ្មិនទាំងនោះរួមមាន នាយកគ្រប់គ្រងនៃក្រុមហ៊ុន Archetype លោក Michel CASSAGNES, ប្រធានក្រុមផ្នែកអចលនទ្រព្យនៅក្រុមហ៊ុនច្បាប់ល្បី DFDL លោក Charles AMAR, អ្នកគ្រប់គ្រងផ្នែកមួយនៃអង្គការ APHEDA លោក Phillip HAZELTON, អនុប្រធាននៃ CCF លោក CHHAY Phalroth និងអនុប្រធានផ្នែកកិច្ចសន្យានៃ Comin Asia លោក Michael FREEMAN ។ សិក្ខាសាលាអនឡាញនេះ នឹងផ្តោតសំខាន់ទៅលើរបៀបកំណត់ថាតើសម្ភារសំណង់ណាដែលអាចបង្កគ្រោះថ្នាក់ ហានិភ័យនៃសារធាតុអាបស្តូសនៅក្នុងវិស័យសំណង់ និងមូលហេតុដែលសារធាតុអាបស្តូសគួរតែត្រូវបានហាមឃាត់ មិនឱ្យប្រើក្នុងវិស័យសំណង់នៅកម្ពុជា។ លើសពីនេះ សិក្ខាសាលាក៏នឹងណែនាំសារៈសំខាន់ និងតួនាទីរបស់មន្ទីរពិសោធន៍ CCF […]
អានបន្ថែមNagaCorp គ្រោងចាប់ផ្តើមសាងសង់តួអគារ Naga ទី៣ នៅឆមាសទី១ ឆ្នាំ២០២៣
ក្រុមហ៊ុនកាស៊ីណូ NagaCorp គ្រោងចាប់ផ្តើមសាងសង់តួអគារគោលកម្ពស់ ៦៦ជាន់ នៃគម្រោង NagaWorld ទី៣ នៅឆមាសទី១ ឆ្នាំ២០២៣ ក្រោមក្រុមហ៊ុនបញ្ចប់ការបុកគ្រឹះ និងការដ្ឋានចាំបាច់ផ្សេងៗទៀត។ សេចក្ដីប្រកាសរបស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន ការងារគូប្លង់លម្អិត និងរចនាកំពុងបន្តធ្វើតាមផែនការ ទិសដៅបញ្ចប់ប្លង់លម្អិតនៃអគារគោល (Superstructure) នៅឆ្នាំ២០២៣។ ដោយឡែក ការងារបុកគ្រឹះ និងផ្នែកខាងក្រោមដី ក៏គ្រោងនឹងបញ្ចប់ នៅឆមាសទី១ ឆ្នាំ២០២៣ ផងដែរ។ ដូច្នេះ ក្រុមការងារផ្នែកសំណង់អគារគោល នឹងអាចចាប់ផ្ដើមការងារបាន។ ក្រុមហ៊ុនបញ្ជាក់ទៀតថា ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ -១៩ នេះ ការសាងសង់ត្រូវបានរំខានបន្តិចបន្ដួច ពិសេសការយឺតយ៉ាវនៃការរផ្គត់ផ្គង់ស៊ីម៉ងត៍ បេតុង និងដែកជាដើម។ គួរបញ្ជាក់ថា ប្លង់មេដំណាក់កាលដំបូងនៃគម្រោងNaga 3 នេះ ត្រូវបានគូសឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម និងវិស្វកម្មអាមេរិក Skidmore, Owings & Merrill។ តាមផែនការ ៩៣% នៃគម្រោង Naga […]
អានបន្ថែមផ្លូវបាត់ដំបង-សិរីសោភ័ណ បើកឱ្យធ្វើដំណើរហើយ ខណៈផ្លូវលេខ៥ទាំងមូលគ្រោងបើក ២០២៤
ផ្លូវជាតិលេខ៥ កំណាត់ផ្លូវបាត់ដំបង-សិរីសោភ័ណប្រវែងជាង ៨៤គីឡូម៉ែត្រ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង ត្រូវបានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅហើយ បន្ទាប់ពីបញ្ចប់មួយរយៈមក។ ដោយឡែក ៣កំណាត់ផ្សេងទៀត និងគម្រោងស្ដារផ្លូវជាតិលេខ៥ ទាំងមូល គ្រោងនឹងបញ្ចប់ឆ្នាំ ២០២២ ២០២៣ ២០២៤ បន្តៗគ្នា។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ដែលកំពុងសាងសង់រួមមាន កំណាត់ព្រែកក្តាម-ពោធិ៍សាត់ និងពោធិ៍សាត់-បាត់ដំបង ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២២ និង២០២៣ខាងមុខ។ ម្យ៉ងទៀតកំណាត់សិរីសោភ័ណ-ប៉ោយប៉ែត ក្រសួងកំពុងតែជ្រើសរើសក្រុមហ៊ុនសាងសង់ ដូច្នេះការដ្ឋានអាចនឹងបញ្ចប់នៅ ឆ្នាំ ២០២៤។ សូមបញ្ជាក់ថាគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលជាការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់នេះ ចាប់ពី ២គន្លងទៅ ៤គន្លង មានទទឹង ២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) និងមានសួនច្បារចំកណ្តាល ក្រោមទឹកប្រាក់ប្រមាណ ៥00លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ (អានបន្ថែម)
អានបន្ថែមវិទ្យាស្ថានតេជោសែនសាធារណការ សហការនឹងសមាគមភស្តុភារកម្មកម្ពុជា ពង្រឹងគុណភាពនិស្សិត
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា សម្រេចសហការនេះ ពង្រឹងគុណភាពនិស្សិត និងដោះស្រាយបញ្ហាកង្វះអ្នកជំនាញបច្ចេកទេស ទិសដៅលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភាកម្មនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ អនុស្សរណៈនៃកិច្ចសហការនេះ ត្រូវបានធ្វើរួមគ្នារវាងភាគីទាំង២ នៅថ្ងៃទី ២៣ កញ្ញា ឆ្នាំ២០២១ នេះ។ ក្រោមកិច្ចសហការនេះ ភាគីទាំង២ នឹងរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលខ្លី មធ្យម និងវែង លើមុខជំនាញភស្តុភារកម្ម និងជំនាញពាក់ព័ន្ធ អភិវឌ្ឍកម្មវិធីសិក្សា រៀបចំសិក្ខាសាលា កិច្ចប្រជុំ សន្និសីទ ទស្សនកិច្ចសិក្សា កម្មសិក្សា និងការបំពេញការងារហាត់ការងារជាដើម។ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម និងជាតំណាងសមាគមភស្តុភារកម្មកម្ពុជា ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជានៅមានកង្វះខាតធនធានមនុស្សយ៉ាងច្រើន សម្រាប់បំពេញតម្រូវការឱ្យវិស័យភស្តុភារកម្ម ដែលបញ្ហានេះតម្រូវឱ្យសមាគមបង្កើនកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះ។ គិតមកដល់ពេលនេះ វិទ្យាស្ថានសាធារណការ បានសហការគ្នា ជាដៃគូជាមួយនឹងគ្រឹះស្ថានអប់រំ និងដៃគូទាំងនៅក្នុងប្រទេស […]
អានបន្ថែមADB បន្ថយព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ ត្រឹម ១,៩% តែនឹងកើន ៥,៥% ឆ្នាំ២០២២
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ ពី ៤% មកត្រឹម ១,៩% ប៉ុណ្ណោះ ប៉ុន្តែថាឆ្នាំ២០២២ អាចនឹងមានកំណើនដល់ទៅ ៥,៥% នេះយោងតាមរបាយការណ៍ធ្វើបច្ចុប្បន្នភាពចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ២០២១។ ប្រភពដដែលបញ្ជាក់ថា មូលហេតុនៃការទំលាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ច នៃគឺដោយសារតែការអូសបន្លាយពេលយូរនៃវិបត្តិកូវីដ ការបិទខ្ទប់ និងការផ្អាកដំណើរការរោងចក្របណ្តោះអាសន្ន ដែលធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម តម្រូវការក្នុងស្រុក និងវិស័យកាត់ដេរ។ បើតាម ADB ទោះការព្យករណ៍កំណើនថមថយក្ដី សកម្មភាពសំណង់បានចាប់ផ្តើមងើបឡើងវិញ ជាមួយនឹងការនាំចូលសម្ភារសំណង់កើនឡើង ២៣,៥% ក្នុងឆមាសទី១ នៃឆ្នាំ ២០២១ ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង ក្នុងឆមាសទី១ ឆ្នាំ ២០២១ មានកម្រិតទាបជាងពេលមុនមានជំងឺរាតត្បាត ប៉ុន្តែខ្ពស់ជាងឆ្នាំ ២០២០។ ទន្ទឹមនឹង ADB លើកឡើងថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងប្រទេសបានរំខានដល់សង្វាក់ផ្គត់ផ្គង់វិស័យកសិកម្ម ប៉ុន្តែផលប៉ះពាល់ជាទូទៅមានកម្រិតទាប។ ដោយឡែក កំណើនវិស័យឧស្សាហកម្មត្រូវបានព្យាករណ៍នៅកម្រិត៥,៣% ក្នុងឆ្នាំ២០២១ ដោយសារ លទ្ធភាពក្នុងការបង្កើនការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង […]
អានបន្ថែមក្រុមហ៊ុនចិនចង់វិនិយោគបង្កើតសេវារថយន្តក្រុង នៅក្រុងព្រះសីហនុ
វិនិយោគិនចិន បានស្នើសុំចង់វិនិយោគបង្កើតសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងនៅក្រុងព្រះសីហនុ ខណៈរដ្ឋបាលខេត្តគាំទ្រពេញទំហឹង ដោយស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យល្អិតល្អន់បន្ថែម មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀង។ សំណើនេះ ត្រូវបានធ្វើឡើងក្នុងជំនួប រវាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាមួយអ្នកវិនិយោគចិន នាថ្ងៃទី២២ ខែកញ្ញា កន្លងទៅ។ តំណាងអ្នកវិនិយោគចិន បានលើកឡើងថា ដោយមើលឃើញពីសន្ទុះនៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ទើបក្រុមអ្នកវិនិយោគចិន ចង់វិនិយោគបង្កើតសេវាដឹកជញ្ជូនតាមរថយន្តក្រុងនេះឡើង។ ប្រភពដដែលបញ្ជាក់ថា សម្រាប់ដំណាក់កាលដំបូង អាចនឹងរថយន្តក្រុងចំនួន៣០គ្រឿង ដោយគ្រោងដាក់ឱ្យដំណើរការរត់លើខ្សែផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងព្រះសីហនុ។ ជាការឆ្លើយតប ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញការគាំទ្រ ប៉ុន្តែក៏បានស្នើទៅក្រុមអ្នកវិនិយោគចិន ឱ្យសិក្សាតម្លៃសេដ្ឋកិច្ចឱ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចុះកិច្ចព្រមព្រៀងវិនិយោគ ។ ឯកឧត្តម បន្ថែមទៀតថា៖ «យើងចង់បានសេវាដឹកជញ្ជូនសាធារណៈ ដើម្បីចូលរួមជួយសម្រួលការធ្វើដំណើរ កាត់បន្ថយពេលវេលា និងចំណេញថវិកា។ ហេតុនេះអ្នកវិនិយោគ ត្រូវសិក្សាពីប្រភពសេដ្ឋកិច្ច ខ្សែរត់ ការធ្វើចំណតរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ដំណើរការវិនិយោគលើសេវាកម្មដឹកជញ្ជូនឱ្យបានទូលំទូលាយ»។ «ម្យ៉ាងទៀត ក្រុមហ៊ុន ត្រូវរកអ្នកជំនាញសិក្សាគម្រោង និងធ្វើបទបង្ហាញដើម្បីធានាការបោះទុនវិនិយោគលើសេវាដឹកជញ្ជូននៅក្នុងក្រុងព្រះសីហនុ ដើម្បីសម្រេចជោគជ័យ »។
អានបន្ថែមកំពង់ផែស្វយ័តភ្នំពេញ ចង់សង់កំពង់ផែរណបតាមដងទន្លេ ៧ កន្លែង បន្ថែមទៀត
កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញគម្រោងអភិវឌ្ឍន៍កំពង់ផែរណបតាមដងទន្លេ ចំនួន ៧ទីតាំងទៀត ដើម្បីចូលរួមលើកម្ពស់ការដឹកជញ្ជូនកសិផល និងទេសចរណ៍។ គម្រោងអភិវឌ្ឍន៍កំពង់ផែរណបនេះ ត្រូវបានប្រកាសឡើងក្នុងពិធីដាក់ឱ្យប្រើប្រាស់ចំណតកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញកាលពីថ្ងៃទី២០ ខែកញ្ញា។ ឯកឧត្តម ហ៊ី បាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ មានប្រសាសន៍ថា កំពង់ផែទាំង ៧ទីតាំង រួមមាន ផែរណបពហុបំណងកោះរកា, ផែ TS១១, ផែព្រែកអញ្ចាញ, ផែព្រែកក្តាម, ផែទន្លេបិទនៅខេត្តកំពង់ចាម, ផែឆ្លូងនៅខេត្តក្រចេះ និងផែកំពង់ឆ្នាំង ។ អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ក៏បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន លើគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណងតាមដងទន្លេទាំងនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ការគាំទ្រ ខណៈក៏បាន ស្នើវិស័យឯកជនចូលរួមលើការវិនិយោគ ដើម្បីឱ្យគម្រោងចេញជាផ្លែផ្កាឆាប់ៗ។
អានបន្ថែមព្រលានយន្តហោះតារាសាគរនឹងបញ្ចប់ការសាងសង់នៅខែតុលានេះ ត្រៀមបើកដំណើរការចុងឆ្នាំ
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុង នឹងត្រូវបញ្ចប់ជាស្ថាពរគ្រប់ជ្រុងជ្រោយនៅខែតុលា ដោយគ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៣០ ខែធ្នូ ខាងមុខនេះ ។ នេះបើយោងតាមជំនួបរវាងតំណាងក្រុមហ៊ុនសាងសង់ ក្នុងជំនួបជាមួយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ វិនិយោគដោយក្រុមហ៊ុនចិន Tianjin Union Development Group ជាមួយទុនវិនិយោគ ៣៥០ លានដុល្លារ។ ពេលដាក់ដំណើរការ អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះនឹងអាចទទួលការចុះចត និងហោះចេញយន្តហោះប្រភេទ Boeing 777 និង Airbus A340 ជាដើម។ (អានបន្ថែម)
អានបន្ថែមទូតអាមេរិកសាទរលើគម្រោងបង្កើតរោងចក្រផលិតរថយន្ត Ford តម្លៃ ២១លានដុល្លារ នៅពោធិ៍សាត់
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ពីសក្តានុពលវិនិយោគក្នុងខេត្តពោធិ៍សាត់ ខណៈខេត្តនេះទើបទទួលគម្រោងវិនិយោគដ៏ធំមួយ គឺរោងចក្រផ្គុំនិងដំឡើងរថយន្ត Ford តម្លៃជាង ២១លានដុល្លារ។ ថ្លែងក្នុងឱកាស ចុះសិក្សាស្វែងយល់ និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ កាលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានលើកឡើងថា អាមេរិកពិតជាមានមោទនភាព និងចាប់អារម្មណ៍ខ្ពស់ អំពីសក្តានុពលរបស់ខេត្តពោធិ៍សាត់ ក្រោយខេត្តនេះទទួលបាននូវការវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តដ៏ធំមួយនេះ។ ឯកឧត្តមបន្តថា អ្វីដែលគួរឱ្យកោតសរសើរមួយទៀតគឺ រដ្ឋបាលខេត្តពោធិ៍សាត់ល្បីល្បាញរឿងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ដែលសុទ្ធសឹងជាកត្តាបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។ គួររំឭកថា កាលពីថ្ងៃទី១៤ ខែកញ្ញា តំណាងក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បានឱ្យដឹងថា ក្រុមហ៊ុមសម្រេចបោះទុនជាង ២១លានដុល្លារអាមេរិក វិនិយោគម្រោងរោងចក្រផលិតរថយន្តម៉ាកល្បី Ford នៅលើទឹកដីខេត្តពោធិ៍សាត់ ខណៈភាគីរដ្ឋ និងឯកជនបានសម្រេចព្រមព្រៀងគ្នារួចរាល់ហើយ។ រោងចក្រផលិតរថយន្ត Ford នេះ នឹងត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយពីភ្នំពេញ ១៥៩គីឡូម៉ែត។ (អានបន្ថែម)
អានបន្ថែមរដ្ឋស្នើឱ្យក្រុមហ៊ុនចិនវិនិយោគ១២លានដុល្លារ តបណ្តាញទឹកស្អាតពីក្រុងសៀមរាបទៅព្រលានថ្មី
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើទៅក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី AIAI ឱ្យវិនិយោគទឹកប្រាក់ប្រមាណ ១២ ទៅ ១៣លានដុល្លារអាមេរិក ដើម្បីសាងសង់បណ្តាញចែកចាយទឹកស្អាតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់ព្រលានយន្តហោះថ្មីនៅក្នុងស្រុកសូត្រនិគម។ នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ចម ប្រសិទ្ធ អាកាសចរណ៍ស៊ីវិល និងតំណាងក្រុមហ៊ុន AIAI កាលថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។ ឯកឧត្តម ចម ប្រសិទ្ធ បានលើកឡើងថា ដោយសារព្រលានថ្មីនេះមានទីតាំងនៅស្រុកសូត្រនិគម ចម្ងាយ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប បញ្ហាប្រឈមធំទៅអនាគតគឺការផ្គត់ផ្គង់ទឹកស្អាត ដូច្នេះក្រុមហ៊ុនត្រូវគិតគូលើការវិនិយោគសង់បណ្ដាញថ្មីភ្ជាប់ទៅនឹងរដ្ឋាករទឹកស្វយ័តក្រុងសៀមរាបឱ្យបានមុនគម្រោងព្រលានបញ្ចប់ការសាងសង់។ ឯកឧត្តម មានប្រសាសន៍ថា៖ «ជាក់ស្ដែងពីព្រំប្រទល់នៃទីក្រុងសៀមរាបទៅដល់ព្រលានថ្មីគឺមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ បើប្រើបំពង់ទុយោពីដើមទីទៅ ត្រូវប្រើទំហំ ៦០០មម រួមជាមួយការសាងសង់អាងស្តុក និងស្ថានីយចែកចាយបន្ត អាចនឹងចំណាយប្រមាណ ១២ ទៅ ១៣លានដុល្លារ»។ ឯកឧត្តមបន្តថា ការសង់បណ្ដាញថ្មីនេះ នឹងអាចផ្គត់ផ្គង់ទឹកបាន ៥ពាន់ ទៅ ១ម៉ឺន ម៉ែត្រគូបក្នុង១ ថ្ងៃ ដែលនឹងគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងទំហំវិនិយោគ សក្ដានុពលអាជីវកម្ម រោងចក្រសហគ្រាស […]
អានបន្ថែម