ព្រលានយន្តហោះតារាសាគរនឹងបញ្ចប់ការសាងសង់នៅខែតុលានេះ ត្រៀមបើកដំណើរការចុងឆ្នាំ

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុង នឹងត្រូវបញ្ចប់ជាស្ថាពរគ្រប់ជ្រុងជ្រោយនៅខែតុលា ដោយគ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៣០ ខែធ្នូ ខាងមុខនេះ ។

នេះបើយោងតាមជំនួបរវាងតំណាងក្រុមហ៊ុនសាងសង់ ក្នុងជំនួបជាមួយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ វិនិយោគដោយក្រុមហ៊ុនចិន Tianjin Union Development Group ជាមួយទុនវិនិយោគ ៣៥០ លានដុល្លារ។

ពេលដាក់ដំណើរការ អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះនឹងអាចទទួលការចុះចត និងហោះចេញយន្តហោះប្រភេទ Boeing 777 និង Airbus A340 ជាដើម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

AIAI គ្រោងកែប្រែព្រលានសៀមរាបចាស់ ទៅជាមណ្ឌលកម្សាន្តដ៏ធំ១ដើម្បីទាក់ទាញទេសចរ

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) គ្រោងអភិវឌ្ឍព្រលានយន្តហោះសៀមរាបចាស់ ទៅជាមជ្ឈមណ្ឌលកម្សាន្តដ៏ធំមួយក្នុងក្រុងសៀមរាប ដើម្បីទាក់ទាញទេសចរ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៥ ខែមេសានេះថា ក្រុមហ៊ុន AIAI​ ទទួលសិទ្ធិកាន់កាប់ និងប្រើប្រាស់អាកាសយានដ្ឋានចាស់ដើម្បីអភិវឌ្ឍនទៅតាមគោលបំណងរបស់ក្រុមហ៊ុន ដោយមានការព្រមព្រៀង និងឯកភាពពីស្ថាប័នសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។​ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា៖ “ជាការគិតក្នុងកម្រិតបឋម ក្នុងកម្រិតជាការពិគ្រោះយោបល់ ក្រុមហ៊ុន គិតថា នឹងបង្កើតំបន់នេះទៅជាមជ្ឈមណ្ឌលកម្សាន្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ”។​ បើតាមអ្នកនាំពាក្យអាកាសចរណ៍ ក្រុមហ៊ុន នឹងសិក្សាបន្ថែមទៀត និងពិគ្រោះយោបល់ជាមួយស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធ ទៅលើគម្រោងរបស់ខ្លួន ដើម្បីអនុលោមទៅតាមលក្ខណនៃតំបន់អប្សរា។ សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប គ្រប់គ្រងដោយក្រុមហ៊ុន Cambodia Airports បានបិទទ្វារ លែងដំណើរការ នៅខែតុលាឆ្នាំ២០២៣ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីក្រុងសៀមរាប បើកដំណើរការ។​ - Video Advertisement -

SSCAស្នើអាជ្ញាធរពាក់ព័ន្ធត្រូវសហការនិងអាកាសចរស៊ីវិល មុនអនុញ្ញាតសង់អគារនៅតំបន់ជុំវិញព្រលានថ្មី

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​ (SSCA) បានស្នើសុំដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលដែនដីទាំងអស់ពាក់ព័ន្ធ ត្រូវសហការឲ្យបានជិតស្និត ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មុននឹងផ្តល់អាជ្ញាប័ណ្ណ ឬ ផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់អគារគ្រប់ប្រភេទ នៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងពីសំណើមួយនេះ ក្នុងពេលអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី អញ្ញើញត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល​ និងខេត្តកាកែវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។​ ឯកឧត្តមមានប្រសាសន៍ថា៖ “ដើម្បីជៀសវាងការបង្កើតឲ្យមានឧបសគ្គដែលបង្កឡើងដោយមនុស្ស និងដើម្បីធានាបាននូវសុវត្ថិភាព សន្ដិសុខ និងប្រក្រតីភាព កិច្ចប្រតិបត្តិការអាកាសយានគ្រប់ប្រភេទ នៅក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្នើសុំដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលដែនដីទាំងអស់ដែលពាក់ព័ន្ធ មុននឹងផ្តល់អាជ្ញាប័ណ្ណ ឬ ផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់អគារគ្រប់ប្រភេទ ដោយត្រូវគោរពតាមសេចក្តីកំណត់ស្តីពីការគ្រប់គ្រងកម្ពស់ឧសគ្គអាកាសយានដ្ឋានអន្តរជាតិ” ។ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការ​សាង​សង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លាន​ដុល្លារ​អាមេរិក។ បើតាមផែនការដែលបានគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិតេជោ […]

ថៃគ្រោងចំណាយ ៨,៨ពាន់លានដុល្លារសាងសង់ទីក្រុងអាកាសចរណ៍ថ្មីនេះនៅភាគខាងកើតប្រទេស

ប្រទេសថៃ មានគម្រោងសាងសង់ទីក្រុងអាកាសចរណ៍ថ្មីតម្លៃ ៨,៨ ពាន់លានដុល្លារ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងទំនើបបំផុតនៅលើតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស។ គម្រោងឈ្មោះ ‘ទីក្រុងអាកាសចរណ៍ភាគខាងកើត’ នេះ រួមបញ្ចូលទាំងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ U-Tapao និងទីក្រុងអាកាសយានដ្ឋានភាគខាងកើត គឺជា គម្រោងខ្នាតយក្សធំជាងគេបំផុតដែលត្រូវបានស្នើឡើងរបស់ប្រទេសថៃ នេះបើយោងតាម Bentley Systems កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៤។ មានទីតាំងស្ថិតនៅក្នុងខេត្ត Rayong អាកាសយានដ្ឋានជាប្រវត្តិសាស្ត្រថ្មីនេះ នឹងសាងសង់ឡើងលើផ្ទៃដីប្រមាណ ១០៤០ ហិកតា ដែលត្រូវបានរៀបចំឡើងក្នុង ឮគោលបំណងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន ពាណិជ្ជកម្ម និងវប្បធម៌ដ៏សំខាន់សម្រាប់តំបន់ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនទៅកាន់ប្រជុំកោះនានានៃជុំវិញតំបន់ត្រូពិច។ ចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ គម្រោងនេះ នឹងកសាងតំណភ្ជាប់រវាងអាកាសយានដ្ឋានចាស់ U-Tapao ដែលអាមេរិកធ្លាប់ប្រើសម័យសង្រ្គាមវៀតណាម ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិដនមឿង និងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ តាមរយៈរថភ្លើងល្បឿនលឿន ដែលនឹងធ្វើឱ្យអាកាសយានដ្ឋានទាំងបីអាចផ្ទុកអ្នកដំណើរបានរហូតដល់ ២០០ លាននាក់ក្នុងមួយឆ្នាំ។ ក្រុមការងារគម្រោង បានបែងចែកផែនការអភិវឌ្ឍន៍ជា ០៤ ដំណាក់កាល ដោយប្រើបច្ចេកវិទ្យា Bentley’s ProjectWise សម្រាប់ការសម្របសម្រួលសម្ភារៈគម្រោងរវាងការងាររចនាផ្នែកស្ថាបត្យកម្ម វិស្វកម្ម និងក្រុមការងារសំណង់។ នៅពេលដែលសាងសង់រួច […]

ហេតុអ្វីប្រទេសអាស៊ានទាំងនេះប្រឹងពង្រីក និងសង់អាកាសយានដ្ឋានថ្មីៗច្រើនយ៉ាងនេះ?

ជើងមេឃនៃតំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងដំណាក់កាលរបត់ផ្លាស់ប្តូរដ៏សំខាន់មួយ ខណៈដែលប្រទេសអាស៊ានតូចៗតែសម្បូរមនុស្សរស់នៅទាំងនេះ កំពុងចាប់ផ្តើមពង្រីកព្រលានយន្តហោះរបស់ខ្លួនក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។ យោងតាមការស្រាវជ្រាវដែលបានធ្វើឡើងដោយសារព័ត៌មាន Nikkei ថា សមត្ថភាពអ្នកដំណើរសរុបប្រចាំឆ្នាំនៅអាកាសយានដ្ឋានតាមរដ្ឋធានីនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំពីរ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ចំនួន ៦៥៣លាននាក់នៅឆ្នាំ ២០៣០។ តួលេខនេះ គឺកើនឡើងជិតទ្វេដងបើធៀបនឹងអ្នកដំណើរចំនួន ៣៣៦លាននាក់ដែលបានកត់ត្រាក្នុងខែមករា ឆ្នាំ ២០២៣។ តើកត្តាអ្វីខ្លះដែលជំរុញឱ្យប្រទេសអាស៊ានទាំង៧នេះ ខិតខំពង្រីក កែលម្អ និងសាងសង់ស្ថានីយអាកាសចរណ៍ថ្មីៗ និងធំសម្បើមច្រើនជាងមុនយ៉ាងនេះ? សង្ខេបគម្រោងសាងសង់និងពង្រីកអាកាសយានដ្ឋានអាស៊ីអាគ្នេយ៍ ប្រទេសថៃ៖ គំនិតផ្តួចផ្តើមពង្រីកមូលដ្ឋាននៅអាកាសយានដ្ឋានសុវណ្ណភូមិ បានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២។ នៅពេលពង្រីករួច ចំណតយន្តហោះថ្មីនេះ អាចផ្ទុកយន្តហោះបានរហូតដល់ទៅ ២៨គ្រឿង និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៥លាននាក់ក្នុងមួយឆ្នាំ។ នៅពេលដែលដំណើរការពេញលេញ សមត្ថភាពរួមរបស់អាកាសយានដ្ឋានសុវណ្ណភូមិទាំងមូល នឹងកើនឡើង ៣០% ពោលគឺនឹងអាចទទួលអ្នកដំណើរបានរហូតដល់ទៅ ៦០លាននាក់ជារៀងរាល់ឆ្នាំ។ អាកាសយានដ្ឋាននេះ គ្រោងនឹងសាងសង់ស្ថានីយចតយន្តហោះទីពីរ និងផ្លូវរត់ថែមមួយទៀតនៅឆ្នាំ ២០៣០ និងបង្កើនសមត្ថភាពដឹកជញ្ជូនអ្នកដំណើរប្រចាំឆ្នាំដល់ ១៥០លាននាក់។ រដ្ឋាភិបាល​ថៃ​ក៏​គ្រោង​នឹង​ពង្រីក​អាកាសយានដ្ឋាន​ពីរ​បន្ថែមទៀត​គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ដុនមឿង​ក្បែរ​ទីក្រុង​បាងកក និង​អាកាសយានដ្ឋាន​អ៊ូតាប៉ាវ ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​រាជធានី។ សមត្ថភាពសរុបនៃអាកាសយានដ្ឋានទាំងបីនៅក្នុងតំបន់ទីក្រុងថៃ នឹងកើនឡើងដល់ ២០០លាននាក់នៅឆ្នាំ ២០៣០។ វៀតណាម៖ គម្រោងអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ (Long Thanh) ត្រូវបានគេព្យាករថាស្ថិតក្នុងចំណោមជាអាកាសយានដ្ឋានដែលមានតម្លៃខ្ពស់លំដាប់ […]

ព្រលានយន្តហោះសៀមរាបថ្មី បើកទទួលយន្តហោះពាណិជ្ជកម្មដំបូងរបស់ខ្លួនជាផ្លូវការហើយ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ត្រូវបានបើកដំណើរការទទួលយន្តហោះពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួន នៅថ្ងៃទី១៦ តុលា ២០២៣ នេះហើយ។​ ពិធីបើកដំណើរការនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល , លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនវិនិយោគផងដែរ។ គួរបញ្ជាក់ថា មុនពេលបើកទទួលយន្តហោះពាណិជ្ជកម្មដំបូងបង្អស់ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានធ្វើតេស្តសាកល្បងដោយជោគជ័យជាច្រើនលើក ច្រើនសាររួចមកហើយ ក្នុងនោះដែរក៏មានការចូលរួមសាកល្បងដោយក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) គួររម្លឹកថា ដំបូងគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ […]

វៀតណាម​ចំណាយជិត ៨ពាន់លានដុល្លារ ទិញ​យន្តហោះពី​អាមេរិក​ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បានព្រមព្រៀងនឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់មួយ ​ដើម្បីបញ្ជា​ទិញ​យន្តហោះ Boeing 737Max ប្រមាណ ៥០គ្រឿងពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៨ពាន់​លាន​ដុល្លារ​ ដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួន​ព្រមទាំងឆ្លើយតបនឹងតម្រូវការអាកាសចរណ៍ដែលកំពុងកើនឡើង។​ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញាម្សិលមិញ។ ​ដំណឹង​នៃ​កិច្ចព្រមព្រៀង​នេះត្រូវបានបង្ហើបឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយរបស់សេតវិមាន កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ​ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាននិងកំពុងធ្វើទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ​។ យោងតាម លោក Dang Ngoc Hoa ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានឱ្យដឹងថា ការបញ្ជាទិញនេះមានគោលបំណងដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួន ឱ្យកាន់តែសន្សំសំចៃប្រេង តាមរយៈការផ្លាស់ប្តូរមកប្រើប្រាស់ Boeing ដែលជាយន្តហោះអាចជំរុញការអភិវឌ្ឍ និងពង្រីកសេវាកម្មដែលមានគុណភាពខ្ពស់សម្រាប់ជើងហោះហើរក្នុងស្រុក និងក្នុងតំបន់អាស៊ីបន្ថែមទៀត។ លោក Brad McMullen អនុប្រធានជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing បានមានប្រសាសន៍ថា ការបញ្ជាទិញនេះឆ្លើយតបនឹងតម្រូវការនៃកំណើនការធ្វើដំណើរតាមផ្លូវអាកាសរបស់វៀតណាម ​ស្របពេលដែលអាស៊ីអាគ្នេយ៍គឺជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតមួយរបស់ពិភពលោក។ យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ វិស័យអាកាសចរណ៍ក្នុងស្រុកវៀតណាម បានស្ទុះងើបឡើងវិញលឿនបំផុត និងកំពុងក្លាយជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតទី៥របស់ពិភពលោកក្នុងឆ្នាំ២០២២ ក្រោយការបន្ធូរបន្ថយវិធានការណ៍កូវីដ១៩ ដោយព្រលាន​យន្តហោះ​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​អ្នកដំណើរ​ប្រមាណ​១៥០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ​នៅ​ឆ្នាំ​២០៣៥៕ - Video Advertisement -