រៀតណាមគ្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ តាមបណ្ដាយព្រំដែនជាប់ខេត្តរតនគិរី

រដ្ឋាភិបាលវៀតណាម គ្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នៅតាមបណ្តោយព្រំដែនខេត្ត Gia Lai របស់ខ្លួន និងខេត្តរតនគីរីនៃប្រទេសកម្ពុជា ទិសដៅដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំង២។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ចុះផ្សាយកាលពីថ្ងៃទី៩ ខែសីហា។ ផែនការនេះស្ថិតនៅក្រោមកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរបស់វៀតណាមដល់ឆ្នាំ ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០។ ប្រភពដដែលបានបញ្ជាក់ថា គណៈកម្មការប្រជាជននៃខេត្តខ្ពង់រាបភាគកណ្តាល Gia Lai ទើបតែដាក់ចេញនូវផែនការនេះ ក្រោយត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តី។ តាមផែនការ រដ្ឋបាលខេត្ត Gia Lai នឹងត្រូវសហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែនទាំងនេះ។ រដ្ឋបាលខេត្តក៏នឹងសើរើ កែសម្រួលឡើងវិញ ដើម្បីចេញផែនការលើកកម្ពស់ និងកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ផងដែរ។ ទន្ទឹមនឹងនេះ គម្រោងក៏រួមបញ្ចូលការលើកកម្ពស់ផ្សារព្រំដែន ដើម្បីសម្រួលការដោះដូរទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ។ រូបភាពដោយ៖ vietnamplus

អាន​បន្ថែម

កម្ពុជានាំចូលដែកពីវៀតណាមជិត ៦០០ តោន អំឡុង ៥ ខែដំបូងនៃឆ្នាំ ២០២១

ត្រឹម ៥ ខែដំបូង នៃឆ្នាំ ២០២១ វៀតណាមនាំចេញដែកមកកម្ពុជា សរុប៥៨៤តោន ដែលធ្លាក់ចុះ ១,៥% បើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ខណៈការនាំចេញដែកសរុបនៃប្រទេសវៀតណាម សម្រាប់៥ ខែនេះ មានដល់ទៅ ៤,១ លានតោន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។ កម្ពុជាជាប្រទេសលេខរៀងទី៤ នៃទីផ្សារនាំចេញដែកធំៗរបស់ប្រទេសវៀតណាម បន្ទាប់ពីប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសមិចស៊ីកូ។ ដោយឡែក តម្លៃនៃការនាំចេញដែក ៤,១ លានតោន នេះ មានសរុបប្រមាណ ៣,៦១ ប៊ីលានដុល្លារ ដែលកើនឡើង ១១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម តម្លៃដែក បានកើនឡើង ៤០ ទៅ៥០% ចាប់តាំងពីដើមឆ្នាំ២០២១។ ការកើនឡើងតម្លៃដែក បានធ្វើឱ្យក្រុមហ៊ុនសំណង់នៅប្រទេសវៀតណាម បង្ខំចិត្តបញ្ចប់កុងត្រាសាងសង់ជាងច្រើន។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ តម្លៃនៃការនាំចូលដែកមកប្រទេសកម្ពុជាសរុប បានធ្លាក់ចុះ ២៧% មកត្រឹម ៤០៣លានដុល្លារ បើធៀបនឹងឆ្នាំ២០១៩។ (អានបន្ថែម)

អាន​បន្ថែម

កូរ៉េខាងត្បូង ផ្ដល់ជំនួយសាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មី ដល់កម្ពុជា

កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA សម្រេចផ្តល់ជំនួយដល់កម្ពុជា សាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មីមួយកន្លែង ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់សមត្ថភាពរបស់មនុស្សជំនាន់ក្រោយក្នុងការបង្កើតអាជីវកម្មដោយខ្លួនឯង។ កិច្ចសន្យាសាងសង់សម្រាប់គម្រោងខាងលើនេះ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ កាលពីថ្ងៃទី ៦ សីហា រវាងទីភ្នាក់ងារ KOICA និងក្រុមហ៊ុនសាងសង់ PCF ដោយការដា្ឋនគឺអនុវត្តក្រោយពេលចុះហត្ថលេខាតទៅ។ លោក Rho Hyunjun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារ KOICA រំពឹងថាគម្រោងនេះនឹងជួយលើកកម្ពស់សមត្ថភាពយុវជនជំនាន់ក្រោយដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា ឱ្យពួកគាត់ហ៊ាន និងអាចចាប់ផ្តើមអាជីវកម្មដោយខ្លួនបាន។ លោក Chang Jae Young នាយកប្រតិបត្តិក្រុមហ៊ុន PCF ក៏ប្តេជ្ញាចិត្តថានឹងផ្តល់នូវគុណភាពល្អបំផុតនៃការសាងសង់ ព្រោះមជ្ឈមណ្ឌលនេះជាកន្លែងសម្រាប់បណ្តុះទេពកោសល្យលើអាជីវកម្មថ្នាក់ជាតិនៅកម្ពុជា។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលនេះ មានឈ្មោះជាភាសាអង់គ្លេសថា National Incubation Center of Cambodia ឬ NICC ដែលនឹងក្លាយជាទីបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម និងបណ្តាញទីផ្សារនៅកម្ពុជាដ៏ធំមួយសម្រាប់សិស្សនិស្សិត។

អាន​បន្ថែម

ជប៉ុនសន្យាបន្ដលើកកម្ពស់ស្ដង់ដាប្រព័ន្ធទឹកស្អាតនៅខេត្តក្រុងទិសដៅចំនួន ៥ នៅចុងឆ្នាំនេះ

រដ្ឋាភិបាលជប៉ុន នឹងបន្តជួយអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជាបន្ថែមទៀត ពិសេសសម្រាប់ខេត្តគោលដៅ ៥ រួមមាន ពោធិ៍សាត់ សៀមរាប ស្វាយរៀង កណ្តាល និងភ្នំពេញ ដោយសន្យាថានឹងអនុម័តថវិកាជំនួយឱ្យបាននៅចុងឆ្នាំនេះ ឬពាក់កណ្ដាលឆ្នាំក្រោយ។ ការសន្យានេះ ជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ឯកឧត្តម ចម ប្រសិទ្ធ ក្នុងជំនួបជាមួយនឹងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី ០៦ ខែសីហា កន្លងទៅ។ ឯកឧត្តមបានឱ្យដឹងថា ជប៉ុនកន្លងមកបានជួយកម្ពុជាជាច្រើនលើវិស័យទឹកស្អាត ប៉ុន្តែកម្ពុជានៅតែត្រូវការជំនួយបន្ថែមទៀតលើគម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ពិសេសក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗ ដែលកំពុងរីកធំធាត់។ ជាការឆ្លើយតប ឯកឧត្ដមឯកអគ្គរដ្ឋទូតជប៉ុន Mikami Masahiro សន្យាថានឹងអនុម័តគម្រោងសំណើនេះឱ្យបាននាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនតែងតែជួយកម្ពុជាទាក់ទិននឹងវិស័យទឹកស្អាតជាច្រើន។ ជាក់ស្ដែង កាលពីចុងឆ្នាំ ២០១៩ ជប៉ុនបានសម្រេចផ្តល់ជំនួយប្រមាណ ២២លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋបាលខេត្តអនុម័តគម្រោងសាងសង់ផ្សារខ្នាតធំ ក្នុងតំបន់ពាណិជ្ចកម្មខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំ បានអនុញ្ញាតឱ្យឯកជនសាងសង់ផ្សារខ្នាតធំមួយ នៅចំកណ្ដាលទីរួមខេត្ត ដែលគម្រោងនេះជាផ្នែកមួយនៃតំបន់ពាណិជ្ជកម្មខ្នាតយក្ស និងប្លង់មេអភិវឌ្ឍន៍ខេត្តជារួម។ ផ្សារធំខេត្តត្បូងឃ្មុំ ស្ថិតនៅចំកណ្តាលតំបន់ពាណិជ្ជកម្មខេត្ត ឬនៅចម្ងាយប្រមាណតែ៥នាទី ពីតំបន់រដ្ឋបាលខេត្ត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News កាលពីថ្ងៃទី៦ ខែកក្កដា។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជឿជាក់ថា ផ្សារធំត្បូងឃ្មុំនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យតំបន់ពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្លាយជាតំបន់ពាណិជ្ជកម្មចំរុះដ៏រស់រវើកមួយដែលផ្គត់ផ្គង់ផលិតផល និងសេវាកម្មជាច្រើនប្រភេទទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បញ្ជាក់ទៀតថា ផ្សារធំជាងគេបង្អស់នៅក្នុងខេត្តត្បូងឃ្មុំនេះ នឹងចាប់ផ្តើមការសាងសង់នៅក្នុងខែសីហានេះហើយ។

អាន​បន្ថែម

ក្រសួងដែនដីសម្រេចលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅខេត្តកណ្ដាល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅខេត្តកណ្ដាល ព្រោះប្លង់គម្រោងមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ ហើយប៉ះពាល់ដល់កម្មសិទ្ធិឯកជនច្រើន។ នេះបើតាមលិខិតចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួង ដែលបានផ្ញើជូនទៅកាន់រដ្ឋបាលខេត្តកណ្តាល។ យ៉ាងណាមិញ លិខិតមិនបានបញ្ជាក់ថា នឹងលុបគម្រោងណាខ្លះ ឬគម្រោងចំនួនប៉ុន្មានទេ។ ប៉ុន្តែបានបញ្ជាក់មូលហេតុថា ការសម្រេចលុបនេះ ធ្វើឡើងក្រោយពីក្រសួងទទួលបានសំណើជាញឹកញាប់ពីប្រជាពលរដ្ឋ ថាគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ប៉ះពាល់ដល់កម្មសិទ្ធិ និងលំនៅឋានឯកជនច្រើន ហើយរដ្ឋគួរតែកែសម្រួល។ ក្រោយទទួលបានសំណើ ក្រសួងក៏បានពិនិត្យឃើញថា គម្រោងមានលក្ខណៈមិនសមស្របទៅនឹងភូមិសាស្ត្រជាក់ស្តែងពិតមែន ទើបសម្រេចឱ្យលុបចោល ហើយស្នើឱ្យរដ្ឋបាលខេត្តរៀបចំជាថ្មី ដោយធ្វើតាមតែលំនាំហេដ្ឋារចនាសម្ព័ន្ធចាស់វិញ។ ទាក់ទិននឹងបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កាសែត Cambonomist កាលពីថ្ងៃទី២១ ខែកក្កដា ថា៖ «ប្រាកដណាស់ ការលុបគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួនជាក់ជាមិនខាន»។ «ក្រោយគម្រោងខាងលើត្រូវបានបែកធ្លាយ នឹងមានក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួន នាំគ្នាទៅទិញអចលនទ្រព្យនៅតំបន់ទាំងនោះ ដើម្បីអភិវឌ្ឍ ឬទុកលក់ជាដើម ហើយនៅពេលរដ្ឋមិនធ្វើ ពួកគាត់អាចនឹងខាត់បង់»។ យ៉ាងណាក្ដី អ្នកជំនាញរូបនេះ មានសុទិដ្ឋិនិយមថា មុនសម្រេចធ្វើអ្វីមួយ […]

អាន​បន្ថែម

សាលាក្រុង ចុះហត្ថលេខាជាមួយជប៉ុន គ្រោងបង្កើតចំណតឡានក្រុង វៃឆ្លាត នៅភ្នំពេញ

សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែសីហា កន្លងមក បានចុះហត្ថលេខាជាមួយជប៉ុន សម្រេចរួមគ្នាចាប់ផ្តើមសិក្សាលើគម្រោងបង្កើតចំណតរថយន្តក្រុងឆ្លាតវៃក្នុងរាជធានីភ្នំពេញ។ ការចុះហត្ថលេខនេះ ធ្វើឡើង រវាងតំណាងក្រសួងដែនដី រចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) តំណាងស្ថានទូតជប៉ុន ព្រមទាំងតំណាងមន្ទីរសាធារណការ និងជញ្ជូនរាជធានីភ្នំពេញ រដ្ឋាករដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងភាគីពាក់ព័ន្ធដទៃទៀត។ យ៉ាងណាក្ដីកិច្ចប្រជុំមិនទាន់បានបង្ហើបនូវព័ត៌មានលម្អិតនៃគម្រោងថានឹងបញ្ចប់ការសិក្សាពេលណា ចំណាយថវិកាប៉ុន្មាន និងចាប់ផ្ដើមអនុវត្តពេលណានោះទេ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនចិន China Good Cars Holding Ltd កាលពីឆ្នាំ ២០២០ ធ្លាប់បានបង្ហាញផែនការចង់បង្កើតចំណតរថយន្តចំនួន៣ តម្លៃជាង ១៦០ លានដុល្លារអាមេវិក នៅជាយក្រុងភ្នំពេញ។ ប៉ុន្តែមកទល់បច្ចុប្បន្ន ទាំងសាលាក្រុង និងក្រុមហ៊ុនចិន មិនបានបង្ហាញពីវឌ្ឍនភាពនៃគម្រោងនោះទេ។ (អានបន្ថែម)

អាន​បន្ថែម

ការស៊ើបរឿងប្រាសាទស្រដៀងអង្គរវត្តនៅតែបន្ត រដ្ឋមន្រ្តីស្នើផ្ទាល់ទៅរាជទូតថៃសុំមើលឯកសារបន្ថែម

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា កម្ពុជានៅតែបន្តស៊ើបរឿងប្រាសាទស្រដៀងអង្គរវត្ត ដោយទើបតែស្នើផ្ទាល់ទៅអគ្គរាជទូតថៃនៅកម្ពុជា ឱ្យជួយផ្តល់ព័ត៌មានជាក់លាក់ និងឯកសារប្លង់ផ្លូវការបន្ថែម។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា និងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា កាលថ្ងៃទី៤ ខែសីហា កន្លងទៅ។ លោកជំទាវ ភឿង សកុណា បានលើកឡើងថា៖ «ភាគីកម្ពុជាចង់ស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ដើម្បីឱ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធានការនានាដើម្បីបន្តសំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើងនិងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំង២ »។ ជាការឆ្លើយតប ឯកឧត្តម Panyarak Poolthup សន្យាថានឹងធ្វើតាមសំណើរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ ប៉ុន្តែមិនបានបញ្ជាក់ថានឹងបញ្ជូនឯកសារមកនៅពេលណានោះទេ។ គួររំឭកថា រឿងនេះបានផ្ទុះក្នុងបណ្ដាញសង្គមតាំងពីចុងខែមិថុនា មកម្ល៉េះ ដោយភាគីថៃធ្លាប់អះអាងថា ការកសាងប្រាសាទនៅខេត្តបុរីរាំ មិនបានលួចចម្លងប្លង់តាមប្រាសាទអង្គរវត្តឡើយ តែជាគំរូប្លង់គូរដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។ នេះបើយោងតាមព័ត៌មានបឋមដែលមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ទទួលបានក្នុងកិច្ចចុះស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋាភិបាលកំពុងសាងសង់មណ្ឌលបដិសណ្ឋារកិច្ចដ៏ធំមួយ នៅប្រាសាទព្រះវិហារ

អាជ្ញាធរជាតិព្រះវិហារ បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចខ្នាតធំថ្មីមួយកន្លែង នៅឯតំបន់ប្រាសាទព្រះវិហារ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដធូរស្បើយ។ បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ៣ ខែសីហា មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចនេះ មានទីតាំងស្ថិតនៅទល់មុខសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត។ គម្រោងសាងសង់នេះត្រូវសាងសង់ឡើងដោយក្រុមហ៊ុន ខេភី ខនស្ត្រាក់សិន និងដេគ័រ ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ។ មណ្ឌលបដិសណ្ឋារកិច្ចនេះ រួមមាន អគារផ្តល់សំបុត្រ អគារព័ត៌មានទេសចរណ៍ អគាររង់ចាំ ចំណតសាធារណៈ ចំណតសហគមន៍ និងបន្ទប់ទឹក។ ក្រោយសាងសង់រួច មណ្ឌលបដិសណ្ឋារកិច្ចត្រូវបានរំពឹងទុកថា នឹងក្លាយជាគោលដៅទេសចរណ៍មួយសម្រាប់ភ្ញៀវទេសចរមកទស្សនាប្រាសាទព្រះវិហារ ហើយក៏អាចផ្សារភ្ជាប់ទៅនឹងគោលដៅទេសចរណ៍ផ្សេងៗទៀតក្នុងតំបន់ផងដែរ។

អាន​បន្ថែម

រោងចក្រអគ្គិសនីធ្យូងថ្ម តម្លៃជិត ៣០០ដុល្លារ នៅឧត្តរមានជ័យ នឹងបញ្ចប់យឺតជាងផែនការ

រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ២៦៥មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ នឹងបញ្ចប់ការសាង់សង់យឺតជាផែនការ ដោយសារវិបត្តិកូវីដ១៩ ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកថាមពល បានឱ្យដឹងថា ការយឺតយ៉ាវនេះគឺដោយសារតែ ការរាំងស្ទះនៃការនាំចូលសម្ភារៈមួយចំនួនពីក្រៅប្រទេស និងការពន្យារពេលពិនិត្យដោយក្រុមជំនាញបរទេស ដោយសារការបិទច្រកចេញចូល។ ឯកឧត្តម វិកទ័រ ហ្សូណា ថ្លែងថា៖ «តាមផែនការ ត្រូវបញ្ចប់ចុងឆ្នាំ២០២២ ប៉ុន្តែមានការយឺតយ៉ាវ ដោយសារកូវីដ បញ្ហាក្រុមជំនាញប្រឹក្សាមកត្រូវចត្តាឡីស័ក១៤ថ្ងៃ ទាំងកម្មករជាដើម»។ យ៉ាងណាមិញ ឯកឧត្តមមិនអាចបញ្ជាក់បានថា ពេលនេះគម្រោងបញ្ចប់បានប៉ុន្មានភាគរយ ហើយការដ្ឋានឹងត្រូវពន្យារដល់ពេលណានោះទេ ប៉ុន្តែឯកឧត្តមអាចបញ្ជាក់បានត្រឹមថាការយឺតយ៉ាវនេះមិនមែនជាបញ្ហាទេ ដោយសារតម្រូវការអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្នក៏កំពុងធ្លាក់ចុះដែរ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន Han Seng Coal Mine Co Ltd ជាមួយនឹងទឹកប្រាក់វិនិយោគ ២៩៤លានដុល្លារ ដែលស្ថិតនៅស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ។ ពេលដាក់ឱ្យដំណើរការ ការបញ្ចេញថាមពលនឹងត្រូវភ្ជាប់ចូលអនុស្ថានីយនៅខេត្តសៀមរាប។ គិតត្រឹមចុងឆ្នាំ ២០២០ គម្រោងសម្រេចបានយ៉ាងហោចប្រមាណ ៦០%។ (អានបន្ថែម)

អាន​បន្ថែម