ព័ត៌មានក្នុងស្រុក
គណៈវិស្វករសហការនឹងសិង្ហបូរីបើកមន្ទីរពិសោធន៍ធ្វើតេស្ត និងពិនិត្យសំណង់ដំបូងបង្អស់នៅកម្ពុជា
គណៈវិស្វករកម្ពុជា និងក្រុមហ៊ុនសិង្ហបូរី កាលពីថ្មីៗនេះ បានប្រកាសបើកសាកល្បងមន្ទីរពិសោធន៍ជាតិលើកដំបូងបង្អស់ ដែលផ្តល់សេវាកម្មធ្វើតេស្ត និងត្រួតពិនិត្យគម្រោងសំណង់ ទិសដៅដើម្បីជួយធានា និងពង្រឹងគុណភាពវិស័យសំណង់នៅកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។ មន្ទីរពិសោធន៍ នឹងមានតួនាទីធ្វើតេស្តលើផលិតផល ផ្ទៀងផ្ទាត់ ត្រួតពិនិត្យ និងផ្តល់វិញ្ញាបនបត្របញ្ជាក់សម្រាប់សំណង់អគារនានា។ នេះបើយោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍ចុះផ្សាយ កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងនេះជាមន្ទីរពិសោធន៍ជាតិលើកដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់វិស័យសំណង់ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង គណៈវិស្វករកម្ពុជា និងក្រុមហ៊ុន CAST Laboratories Pte Ltd របស់ប្រទេសសិង្ហបុរី។ ការសហការនេះ នឹងនាំចូលបច្ចេកវិទ្យា ក៏ដូចជាស្តង់ដាថ្មីៗ មកក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សម្បទានរយៈពេល ៣០ ឆ្នាំដល់ មន្ទីរពិសោធន៍នេះ ដើម្បីបម្រើសេវាកម្មរបស់ខ្លួននៅកម្ពុជា។
អានបន្ថែមគម្រោងប្ដូរមុខមាត់សួនច្បារនៅមុខក្រសួងការពារជាតិចាប់ផើ្តមអនុវត្តហើយ
ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្តើមការងាររៀបចំកែលម្អសួនច្បារមុខក្រសួងការពារជាតិ។ ការងារកែលម្អសួននេះ គឺគ្រោងបញ្ចប់នៅមុនពិធីសម្ពោធទីស្តីការក្រសួងការពារជាតិនៅពេលខាងមុខ។ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងកាលពីព្រឹកមិញនេះថា ក្រុមការងារបាននិងកំពុងគាស់ការ៉ូឡា និងគាស់ដើមឈើចេញ ដើម្បីកែលម្អសួនច្បារឱ្យបានស្រស់ស្អាតជាងមុន ពីទិសខាងលិចរហូតមកដល់មុខអគារទីស្តីការក្រសួងការពារជាតិថ្មី។ តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញ-ចូល មុខក្រសួង។ យ៉ាងណាមិញ ក្រសួងនឹងរៀបចំសួនថ្មី ដោយសួននេះនឹងរៀបជាថ្មក្រានីត ដាំស្មៅបំពាក់អំពូលភ្លើង ដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ ប្រាណងាយស្រួល ជាមួយនឹងទីតាំងធំទូលាយជាងមុន។ គួររំឭកថា កាលថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៨ ក្រសួងការពារជាតិបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគាររដ្ឋបាល សាលប្រជុំទីស្តីការ ដែលមានទំហំធំជាង ១០ដងនៃអគាចាស់ និងមានរយៈពេលសាងសង់ ៣៦ខែ៕ (អានបន្ថែម)
អានបន្ថែមកម្ពុជាស្នើសុំកម្ចីពីចិនរួចហើយសម្រាប់គម្រោងស្ពានកំពង់ឆ្នាំង-កំពង់ធំ រង់ចាំតែចម្លើយប៉ុណ្ណោះ
រដ្ឋាភិបាលកម្ពុជាបានដាក់សំណើទៅរដ្ឋាភិបាលចិនរួចរាល់ហើយ ដើម្បីស្នើសុំឥណទានយកមកសាងសង់ស្ពានវែងជាងគេនៅកម្ពុជា ឆ្លងកាត់ទន្លេសាប តភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ខណៈមកទល់បច្ចុប្បន្ន នៅមិនទាន់បានចម្លើយពីខាងភាគីចិននៅឡើយទេ។ នេះបើយោងតាមកាសែត ភ្នំពេញប៉ុស្តិ៍ ដែលស្រង់សំដី ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ។ ជុំវិញគម្រោងស្ពាននេះ ឯកឧត្តម វ៉ាស៊ឺម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ ធ្លាប់ប្រាប់ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ ថា ស្ពាននេះនឹងត្រូវសាងសង់បន្ទាប់ពីគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំបញ្ចប់ ព្រោះវាអាទិភាពបន្ទាប់។ ផែនការចង់សាងសង់ស្ពាននេះ ត្រូវប្រកាសដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ ២០១៩ ដោយការសិក្សាត្រូវបានបញ្ចប់កាលពីខែមិថុនា ឆ្នាំ ២០២០។ បើរដ្ឋាភិបាលចិនអនុម័តប្រាក់កម្ចី គម្រោងនេះរំពឹងថាអាចចាប់ផ្ដើមនឹងនៅក្រោយឆ្នាំ ២០២៣ ឯណោះ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាស្ពានកំពង់ឆ្នាំង-កំពង់ធំ អាចនឹងមានមានប្រវែងដល់ទៅ ៣.៩០០ ម៉ែត្រដែលនឹងតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ហើយបើតាមផែនការចាស់ គម្រោងនេះគួរតែត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្រោមជំនួយរបស់ប្រទេសចិន។ (អានបន្ថែម)
អានបន្ថែមរដ្ឋមន្ត្រី៖ គ្មានការធ្វើផ្លូវឱ្យរួចពីដៃទៀតទេ ក្រសួងនឹងបង្កើត App តាមដានធានាគុណភាពសាងសង់ផ្លូវ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាឱ្យមន្រ្តីក្រោមឱវាទពង្រឹង និងរឹតបន្តឹងបច្ចេកទេស និងការងារសាងសង់ផ្លូវ ហាមដាច់ខាតធ្វើការងារឱ្យរួចពីដៃ ដើម្បីធានាគុណភាពផ្លូវ ដោយឯកឧត្តមក៏គ្រោងនឹងបង្កើត Application សម្រាប់តាមដានគុណភាពការងារក្នុងពេលឆាប់ៗនេះ ផងដែរ។ ឯកឧត្តម ថ្លែងដូច្នេះក្នុងកិច្ចប្រជុំ ពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅ។ ឯកឧត្តម មានប្រសាសន៍ថា៖ «មន្រ្តីត្រូវគោរពបច្ចេកទេសសាងសង់ផ្លូវឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយគុណភាព មិនត្រូវធ្វើការងារឱ្យរួចពីដៃ ធ្វើម្ដងធ្វើឱ្យហើយ កុំធ្វើជាលើកទីពីរ ដែលនាំឱ្យខាតទាំងពេលវេលា ខាតបង់ទាំង ថវិកា ខូចគុណភាព និងគិតពីសុវត្ថិភាពជាចម្បងផងដែរ»។ ដើម្បីដាក់កំហិតលើរឿងនេះឱ្យកាន់តែខ្លាំង ឯកឧត្តម ក៏បានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ធ្វើការជាមួយនឹងអគ្គនាយកដ្ឋានសាធារណការ និងបច្ចេកទេស រកនីតិវិធីដាក់ចូលទៅក្នុងកម្មវិធីតាមដានការសាងសង់ផ្លូវ (App) ដើម្បីជួយសម្រួលដល់មន្ត្រីត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវផងដែរ។ ក្រៅពីនេះ ក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានណែនាំឱ្យមន្ត្រីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឧទាហរណ៍ដូចជា ការប្រើប្រាស់កាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិបន្ថែមទៀតជាដើម ព្រោះការដឹកលើសទម្ងន់ ជាមូលហេតុចម្បងដែលធ្វើឱ្យខូចផ្លូវ។ […]
អានបន្ថែមពហុកីឡដ្ឋានមរតកតេជោ អាចទទួលអ្នកទស្សនាបានច្រើនជាងគេលំដាប់ទី៣ក្នុងតំបន់អាស៊ាន
ពហុកីឡដ្ឋានមរតកតេជោ អាចទទួលបានអ្នកចូលទស្សនាព្រឹតិ្តការណ៍កីឡា បានរហូតដល់ ៧៥ ០០០ នាក់ ដែលជាប់ចំណាប់ថ្នាក់ទី ៣ ធៀបនឹងពហុកីឡាដ្ឋានផ្សេងៗទៀត ក្នុងតំបន់អាស៊ាន។ ពហុកីឡដ្ឋាន Bukit Jalil National Stadium នៃប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ១ ដែលអាចទទួលបានអ្នកចូលទស្សនារហូតដល់ ៨៧ ៤១១ នាក់ តាមដោយពហុកីឡដ្ឋាន Gelora Bung Karno Station នៃប្រទេសឥណ្ឌូនេស៊ី ដែលអាចទទួលអ្នកទស្សនា ៧៧ ១៩៣នាក់។ ដោយឡែក ចំណាត់ថ្នាក់លេខ៤ និងលេខ ៥ គឺបានទៅលើពហុកីឡដ្ឋាន Singapore National Stadium នៃប្រទេសសិង្ហបុរី និងពហុកីឡដ្ឋាន Rajamangala Stadium នៃប្រទេសថៃ ដែលអាចទទួលទស្សនិកជន ៥៥ ០០០នាក់ និង ៤៩ ៧២២នាក់។ គួរបញ្ជាក់ផងដែរ ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានស្ទើរ ១០០% ហើយ ហើយនឹងក្លាយជាទីតាំងធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម […]
អានបន្ថែមអ្នកច្ចេកទេសអន្តរក្រសួង ពិនិត្យឡើងវិញលើប្លង់ និងខឿនចិញ្ចើមផ្លូវ ៣៨ខ្សែ ដើម្បីធានាគុណភាព
ក្រុមអ្នកច្ចេកទេសពីក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីម្សិលមិញ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យ និងពង្រឹងលើការងារប្លង់ស្ថាបត្យកម្មផ្លូវ និងការរៀបចំចិញ្ចើមផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប។ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អង្គប្រជុំ បានពិនិត្យលើការងារសំខាន់ជាច្រើន ដូចជា ផែនការរៀបខឿនចិញ្ចើមផ្លូវ ការរៀបកម្រាលផ្លូវថ្មើរជើង ដំឡើងបរិក្ខារផ្លូវថ្នល់ និងការកំណត់ទីតាំងដាំដើមឈើជាដើម។ លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាលើសំណូមពរ និងដំណោះស្រាយរបស់អង្គភាពអនុវត្តគម្រោង ព្រមទាំងការងារបច្ចេកទេសមួយចំនួនទៀតផងដែរ។ កាលពីថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចរចាតម្លៃសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាបឡើងវិញ ជាមួយក្រុមហ៊ុនដែលទទួលខុសត្រូវសាងសង់ ទោះបីបច្ចុប្បន្នការសាងសង់សម្រេចបានជាង ៦៣% ហើយក្ដី។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គម្រោងកែលម្អផ្លូវ ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណ ១០៨ គីឡូម៉ែត្រ ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ គម្រោងនេះ នឹងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន […]
អានបន្ថែមកម្ពុជា-ជប៉ុន ពិភាក្សា៣ចំណុចធំៗ ដើម្បីបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូននៅកម្ពុជា អាស៊ាន និងជប៉ុន
ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងជប៉ុន កំពុងពិភាក្សាលើ ៣ចំណុចធំៗ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពវិស័យដឹកជញ្ជូនរវាងកម្ពុជា-អាស៊ាន-ជប៉ុន។ នេះបើយោងតាមសន្និសីទដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។ សន្និសីទខាងលើ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ស្តុភារកម្ម និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) ព្រមទាំងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។ ដោយឡែក ចំណុចសំខាន់ទាំង ៣ ដែលត្រូវបានពិភាក្សារួមមាន៖ ១. របាយការណ៍ទស្សនាទាន ដែលបញ្ជាក់អំពីដំណោះស្រាយតាមវិធីសាស្រ្តព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងយានយន្តលើសទម្ងន់ ២. គោលការណ៍ណែនាំ ស្តីពីការចេញនូវវិញ្ញាបនបត្រសវនកម្ម សម្រាប់ខ្សែច្រវាក់ ព័ស្តុភារកម្មត្រជាក់ ក្នុងក្របខណ្ឌអាស៊ាន ៣. ការប្រើប្រាស់ទិន្នន័យធំឬ Big Data ដើម្បីធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនប្រសើរជាងមុន ក្រោយពិភាក្សា ភាគីទាំងពីរ បានឯកភាពគ្នានឹងសិក្សាឱ្យគ្រប់ជ្រុងជ្រោយបន្ថែមទៀតលើការងារធំៗទាំង៣ ខាងលើ ហើយលទ្ធផលនេះនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២០ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី១៩ ដែលកម្ពុជាធ្វើជាប្រធាន នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕
អានបន្ថែមប្រព័ន្ធរំដោះទឹកស្ដង់ដាជប៉ុនក្នុងខណ្ឌដូនពេញ នឹងដាក់ដំណើរការ នៅថ្ងៃសុក្រនេះ
ប្រព័ន្ធរំដោះទឹក ដែលសាងសង់ក្រោមជំនួយរបស់ប្រទេសជប៉ុន ស្ថិតក្នុងខណ្ឌដូនពេញ គ្រោងនឹងដាក់ដំណើរការនៅថ្ងៃសុក្រសប្តាហ៍នេះហើយ។ ក្រោយដាក់ដំណើរការ គម្រោងប្រព័ន្ធនេះនឹងអាចបញ្ឈប់ការលិចលង់ក្នុងតំបន់ខណ្ឌដូនពេញ និងតំបន់ជុំវិញបានមួយកម្រិតធំ។ មន្ទីរសាធារណការរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា បច្ចុប្បន្នការសាងសង់ប្រព័ន្ធរំដោះទឹកនេះ សម្រេចការបាន ៩៨% ដោយការដាក់លូមេ និងលូប្រអប់ខ្នាតធំអង្កត់ផ្ចិតប្រវែង ១.៥-២.៣ម៉ែត្រ ក៏រួចរាល់ស្ទើរទាំងស្រុកហើយដែរ។ (អានបន្ថែម) គម្រោងប្រព័ន្ធរំដោះទឹកនេះ មានអាងក្រោមដី ដែលស្តុកទឹកបាន ៦៥,០០០ម៉ែត្រគូប និងស្ថានីយ៍បូមទឹកថ្មី ដែលអាចបូមទឹកក្នុងទំហំ ១.៤ម៉ែត្រគូប ក្នុងមួយវិនាទី ។ គម្រោងនេះ នឹងអាចបញ្ឈប់ការលិចទឹកនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ៤៧ ផ្លូវលេខ៩០ និងផ្លូវលេខ៩២ ជាដើម។ សូមជម្រាបថា ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់នេះ បានចាប់ផ្តើមកាលពីដើមខែមីនា ឆ្នាំ២០១៩។ គម្រោងនេះស្ថិតក្នុងចំណោមគម្រោងការពារទឹកជំនន់ចំនួន៦ ដែលមានទឹកប្រាក់សរុប៣៦លានដុល្លារ ក្រោមជំនួយហិរញ្ញប្បទាន់របស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA៕
អានបន្ថែមក្រុមហ៊ុនដឹកជញ្ជូនរបស់មានតម្លៃធំជាងគេលើលោករបស់អាមេរិក ឈានជើងចូលទីផ្សារកម្ពុជាហើយ
ក្រុមហ៊ុនដឹកជញ្ជូនដែលមានបទពិសោធន៍ជាង ១៥០ ឆ្នាំ របស់អាមេរិក Brink’s បានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក WorldBridge Secure Logistics ដែលជាបុត្រសម្ព័ន្ធរបស់ WorldBridge Group (វើលដ៏ប្រ៊ីដ គ្រុប) ដើម្បីផ្ដល់សេវាដឹកជញ្ជូនសាច់ប្រាក់ និងរបស់មានតម្លៃប្រកបដោយសុវត្ថិភាពខ្ពស់នៅកម្ពុជា។ ពិធីប្រកាសជាផ្លូវការនៃការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះ ធ្វើឡើងកាលពីថ្ងៃ ៩ កក្កដា កន្លងទៅ ដោយក្រុមហ៊ុនរួមគ្នាថ្មីនេះមានឈ្មោះថា Brink’s WorlBridge Secure Logistics។ លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានលើកឡើងថា តាមរយៈកិច្ចសហការនឹងធ្វើឱ្យក្រុមហ៊ុនទាំងពីរពង្រីកការដឹកជញ្ជូនសាច់ប្រាក់នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពជូនអតិថិជន។ លោក Gary Freedman ប្រធានប្រចាំតំបន់អាស៊ីបូព៌ារបស់ក្រុមហ៊ុន Brink’s បានអះអាងថា កម្ពុជាសាកសមនឹងយុទ្ធសាស្ត្ររួមរបស់ក្រុមហ៊ុនរបស់លោក ក្នុងការពង្រីកសេវាកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបន្តថា អ្វីដែលក្រុមហ៊ុនត្រូវធ្វើ គឺផ្ដល់សេវាដឹកជញ្ជូនដ៏ល្អបំផុតជូនអតិថិជននៅកម្ពុជាប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ បង្កើតឡើងនៅឆ្នាំ១៨៥៩ ក្រុមហ៊ុន Brink’s បានបម្រើសេវាដឹកជញ្ជូនសាច់ប្រាក់ និងរបស់មានតម្លៃប្រមាណ ១៥០ឆ្នាំ ហើយ។ ក្រុមហ៊ុនមានការិយាល័យចំនួន […]
អានបន្ថែមអន្តរក្រសួងកំពុងសិក្សា និងច្នៃគំរូរៀបចំទីក្រុងឆ្លាតវៃពីសិង្ហបុរី មកប្រើឱ្យត្រូវនឹងសង្គមកម្ពុជា
អន្តរក្រសួងកំពុងសិក្សា និងកែច្នៃគំរូការរៀបចំទីក្រុងឆ្លាតវៃពីប្រទេសសិង្ហបុរី មកប្រើប្រាស់ឱ្យស័ក្តិសមនឹងបរិបទសង្គមកម្ពុជា គោលដៅបង្កើតទីក្រុងដែលមិនត្រឹមតែជឿនលឿនផ្នែកឌីជីថលប៉ុណ្ណោះទេ តែសំខាន់គឺត្រូវតែងាយស្រួលរស់នៅតាមបែបផែនរបស់ខ្មែរ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ផែនការអភិវឌ្ឍទីក្រុងសំខាន់ៗមួយចំនួន ឱ្យក្លាយជាទីក្រុងឆ្លាតវៃ ដើម្បីបង្កើតបណ្ដាញទីក្រុងឆ្លាតវៃក្នុងតំបន់អាស៊ាន ផងដែរ។ ផែនការនេះត្រូវបានបង្ហាញ ក្នុងសន្និសីទអនឡាញស្តីពី «ការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ» ដែលធ្វើឡើងកាលពីថ្ងៃទី ១២ ខែកក្កដា កន្លងទៅ ។ សន្និសីទនេះ រៀបចំឡើងដោយ សាលាភូមិន្ទរដ្ឋបាល ក្រោមកិច្ចសហការជាមួយ ក្រសួងមុខងារសាធារណៈ សាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College) និង មូលនិធិ Temasek អន្តរជាតិ ហើយចូលរួមដោយអភិបាល-អភិបាលរងរាជធានី ខេត្ត សរុបប្រមាណជាង ២០០នាក់។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា៖ «ការសិក្សារៀនសូត្រពីប្រទេសជឿនលឿនដូចជាសិង្ហបូរី ជាចំណុចល្អក្នុងការប្រមូលធាតុចូល។ ប៉ុន្តែយ៉ាងណាក្ដី គំរូរៀបចំទីក្រុងឆ្លាតវៃ នឹងត្រូវកែច្នៃឱ្យស្របនឹងបរិបទសង្គមខ្មែរ»។ «ពាក្យថាទីក្រុងឆ្លាតវៃ មិនមែនជឿនលឿនផ្នែកឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែជាទីក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងស្រួលរស់នៅតាមបែបផែនសង្គមកម្ពុជា»។ គួរបញ្ជាក់ផងដែរថា កន្លងមកមានខេត្តមួយចំនួនដែលរដ្ឋាភិបាលបានជ្រើសរើសជាទិសដៅសក្ដានុពលសម្រាប់គម្រោងទីក្រុងឆ្លាតវែ ដូចជាខេត្តព្រះសីហនុ និងសៀមរាបជាដើម។ (អានបន្ថែម […]
អានបន្ថែម