ផ្លូវរថភ្លើងភ្នំពេញ-បាវិត និងគម្រោងធំៗ ៣ទៀត នឹងត្រូវបញ្ចូលក្នុងផែនការមេដឹកជញ្ជូនកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិនិត្យបញ្ចូលគម្រោងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ ទៀត បញ្ចូលទៅក្នុងផែនការមេដឹកជញ្ជូនកម្ពុជា ពោលគឺដើម្បីឱ្យគម្រោងទាំងអស់ក្លាយជាការពិតឆាប់ៗ។ នេះបើយោងតាមប្រសាសន៍ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅ។ ឯកឧត្ដម ស៊ុន ចាន់ថុល បានស្នើថា ក្រុមការងារត្រូវគិតគូរបញ្ចូលគម្រោង ៤ ទៅក្នុងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដោយគម្រោងទាំងនោះរួមមាន ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ គម្រោងសាងសង់ផ្លូវបាត់ ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវលេខ ៥៧ និង គម្រោងសាងសង់ផ្លូវលេខ ៥០សេ។ លើសពីនេះ ឯកឧត្ដមក៏បានណែនាំឱ្យក្រុមការងារពិនិត្យ និងរៀបចំផែនការសាងសង់ផ្លូវ ៥ឆ្នាំរំកិល ដើម្បីយកមកបញ្ចូលក្នុងសេចក្តីព្រាងផែនការមេនេះផងដែរ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់ធាតុចូលសំខាន់ៗបន្ថែមទៀត ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេនេះមានភាពគ្រប់ជ្រុងជ្រោយ មុននឹងដាក់ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា ពិនិត្យលើខ្លឹមសារចុងក្រោយ។ គួរជម្រាបថា សេចក្តីព្រាងផែនការមេនេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA) តាំងពីខែកញ្ញា […]

អាន​បន្ថែម

កម្ពុជា-ចិន ចុះអនុស្សារណ:រួមគ្នាពង្រឹងគុណភាពអប់រំលើជំនាញវិស្វករ

វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះអនុស្សារណៈ ជាមួយវិទ្យាស្ថាន Zejiang Institute of Communication (ZJIC) នៃប្រទេសចិន ដើម្បីពង្រឹងគុណភាពអប់រំលើជំនាញវិស្វករ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគគ្នានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តមនាយកវិទ្យាស្ថាន ហឿន សំនៀង។ តាមរយៈអនុស្សារណៈនេះ ភាគីទាំង២ ក៏បានឯកភាពលើការងារមួយចំនួនដូចជា ការផ្លាស់ប្តូរបទពិសោធន៍ ការអប់រំ វប្បធម៌ អភិវឌ្ឍកម្មវិធីសិក្សា សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និស្សិត្ត ព័ត៌មាន បណ្ណាល័យ ការបោះពុម្ពផ្សាយ និងធនធានផ្សេងៗផងដែរ។ ឯកឧត្តម ហឿន សំនៀង បានឱ្យដឹងថា ការសហការនេះគ្នា នឹងជួយឱ្យនិស្សិតកម្ពុជាបានរៀនសូត្របច្ចេកទេស និងបទពិសោធន៍ថ្មីៗពីវិទ្យាស្ថានដ៏ចំណាស់របស់ប្រទេសចិន។ ឯកឧត្តម បន្តថា៖ «វិទ្យាស្ថាន Zejiang Institute of Communication (ZJIC) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ ដែលមានសរុប ៤០មុខជំនាញ និង […]

អាន​បន្ថែម

ទីលានកប់សំរាមស្ដង់ដាទំនើបទំហំ ២១ហិកតា នៅបាត់ដំបងសម្រេចបានជិត ១០%ហើយ

ទីលានកប់សំរាមស្ដង់ដា ដែលកំពុងសាងសង់លើដី ២១ហិកតានៅខេត្តបាត់ដំបង កំពុងលេចចេញរូបរាងបណ្ដើរៗហើយ ដោយបច្ចុប្បន្នសម្រេចបានប្រមាណ៧%។ នេះបើតាមក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ។ លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ទីលានកប់សំរាមនេះ សាងសង់ឡើងតាមស្ដង់ដា ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាពិសេសការបំពុលដី ទឹក និងខ្យល់អាកាស។ លោកស្រី បន្តថា៖ «នៅពេលគេចាក់សំរាមហើយ គេកិន បន្ទាប់មកគេចាក់ដីឥដ្ឋ គ្របពីលើ ដូច្នេះសំរាមមិនអាចហើរពាសវាលពាសកាលបានទេ»។ «លើសពីនេះ នៅពេលឡានសំរាមចូល នឹងមានការថ្លឹង ញែកសំរាម និងបែងចែកថាសំរាមណា ជាអេតចាយ សំរាមណាធ្វើជាជីសរីរាង្គបាន»។ សូមជម្រាបថា ទីលានកប់សំរាមនេះ មានទីតាំងស្ថិតនៅ ភូមិពយស្វាយ ឃុំតាគ្រៀង ស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយ ២៥ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ គម្រោងនេះ គឺជាកិច្ចសហការរវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងអាជ្ញាធរខេត្ត ក្រោមជំនួយឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕

អាន​បន្ថែម

ខេត្តស្វាយរៀង និងព្រះសីហនុទាក់ទាញគម្រោងធំៗ ៤ ថ្មីទៀត តម្លៃជាង ២៧ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៣ មិថុនា កន្លងមកនេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុនឯកជនវិនិយោគបង្កើតរោងចក្រ ៤កន្លែង នៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ តម្លៃសរុបប្រមាណជាង ២៧លានដុល្លារ។ ក្រុមហ៊ុនទី ១ គឺ HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD ដែលនឹងបោះទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង។ ក្រុមហ៊ុនទី ២ គឺ XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD ដែលបោះទុន ៥,១ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង។ ក្រុមហ៊ុនទី ៣ គឺ JIAWAY DECOR […]

អាន​បន្ថែម

២០២២ ធនាគារពិភពលោកនឹងជួយធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកខ្នាតធំ នៅខេត្តចំនួន៦

ធនាគារពិភពលោក បានសម្រេចចិត្ត នឹងមកជួយធ្វើទំនើបកម្មវិស្វកម្មលើហេដ្ឋារចនាសម្ព័ន្ធទឹកខ្នាតធំក្នុងខេត្តគោលដៅចំនួន ៦ នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមសំណើរបស់ក្រសួងធនធានទឹក និងក្រសួងសេដ្ឋកិច្ច។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបការងាររវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក និងក្រសួងពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី ២២ ខែមិថុនា។ បើយោងតាមសំណើ ខេត្តគោលដៅទាំង ៦ រួមមាន ខេត្តរតនៈគិរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត បានឱ្យដឹងថា ក្រសួងបានស្នើទៅកាន់ធនាគារពិភពលោក មួយរយៈហើយ ដោយកាលពីថ្មីៗនេះ ធនាគារពិភពលោកទើបតែសម្រេចទទួលយកការងារនេះ ហើយក៏បានចុះមកធ្វើបេសកកម្មនៅប្រទេសកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី២២ ខែមិថុនាផងដែរ ដើម្បីពន្លឿនការងារនេះ។ ឯកឧត្តមបន្តថា បើតាមផែនការ គម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ លើសពីនេះ ក្នុងកិច្ចប្រជុំ ភាគីកម្ពុជាក៏បានស្នើចំណុចបន្ថែម ៣ ផ្សេងទៀតទៅកាន់ធនាគារពិភពលោក រួមមាន៖ ១) រាល់ការងារធ្វើទំនើបកម្មត្រូវតែអនុវត្តតាមច្បាប់ទឹក ២) […]

អាន​បន្ថែម

ឯ.ឧ. ស៊ុន ចាន់ថុល ៖ ឡានអ្នកមានខ្នង ឬអត់ខ្នង បើធ្វើឱ្យខូចផ្លូវ គឺចាប់ទាំងអស់ មិនលើកលែងទេ

រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានព្រមានចាប់រថយន្ដដឹកលើសទម្ងន់ទាំងអស់ មិនថាអ្នកមានខ្នង ឬអ្នកអត់ខ្នង បើធ្វើឱ្យខូចផ្លូវ គឺចាប់ទាំងអស់ ដោយគ្មានការលើកលែងឡើយ។ ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងឱកាសចុះពិនិត្យមើលស្ពានថ្មើរជើងឆ្លង អង្គតាសោម និងទីតាំងត្រៀមសាងសង់ស្ថានីយជញ្ជីងអចល័តនៅផ្លូវជាតិលេខ៣ កំពត-ចោមចៅ កាលថ្ងៃទី២២ ខែមិថុនា។ ឯកឧត្តមមានប្រសាសន៍ថា បច្ចុប្បន្នមានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានដឹកលើសទម្ងន់ ដោយបំពានច្បាប់ ដែលបណ្ដាលឱ្យផ្លូវឆាប់ខូច។ ដូច្នេះ ក្រសួងបាននឹងកំពុងចាត់វិធានការក្ដៅ ដោយក្រៅពីមានជញ្ជីង ក្រសួងក៏បានបញ្ជូនក្រុមការងារទៅឆ្មក់ចាប់ផងដែរ។ ឯកឧត្តមបន្តថា៖ «ឡានអ្នកក្រ ឡានអ្នកមាន មានខ្នង អត់ខ្នង បើធ្វើឱ្យខូចផ្លូវ ចាប់ដូចគ្នា គ្មានរើសអើងទេ យើងអត់មានអនុគ្រោះទេ។ ចាប់តាំងពីខ្ញុំធ្វើកិច្ចការនេះមក មិនដែលមានអ្នកណាទូរស័ព្ទមកខ្ញុំ សូមអន្ដរាគមន៍ ដោះលែងឡានទេ ហើយក៏មិនដែលដោះលែងឡានមួយទេ ព្រោះបើដោះឱ្យមួយ នឹងមានអ្នកសុំមួយទៀត ចឹងកុំបន្តដឹកល្មើសទំងន់ទាំងប្រថុយប្រថានទៀតអី»។ គួរជម្រាបថា បើយោងតាមឯកឧត្តម កន្លងមកមានរថយន្ដដឹកលើសទម្ងន់២០% ត្រូវបានផាកពិន័យ ហើយមានរថយន្ដជាង ១០០គ្រឿង ត្រូវបានយកទៅរក្សាទុក រយៈពេល១ឆ្នាំ៕

អាន​បន្ថែម

ការដ្ឋានផ្លូវជាតិលេខ៦ ពីស្តុបសុខាដល់ផ្លូវបំបែកទៅព្រលានយន្តហោះ សម្រេចជិត៥០%ហើយ

គម្រោងជួសជុលផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ពីស្តុបសុខាដល់រង្វង់មូលជ័យវរ្ម័នទី៧ ឬផ្លូវបំបែកទៅព្រលានយន្តហោះ បច្ចុប្បន្នសម្រេចបានជិត ៥០% ហើយ។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមិថុនា។ លោក គង់ វណ្ណសុភី តំណាងក្រុមសាងសង់កំណាត់ផ្លូវជាតិលេខ៦ បានឱ្យដឹងថា ប្រសិនបើគ្មានការរាំងស្ទះទេ ការជួសជុសកំណាត់ផ្លូវនេះ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ លោកបន្តថា៖ «បច្ចុប្បន្ន កំពុងតែក្រាលកៅស៊ូAC បាន ២ គន្លង ពីស្ថានីយសាំងកាល់តិចមកទល់ផ្លូវបំបែកស្តុបគ្រួស។ លើសពីនេះ គន្លងខាងឆ្វេងចាប់ពីស្តុបគ្រួសមកដល់រង្វង់មូលរូបជ័យវរ្ម័នទី៧ ក៏សម្រេច ជិត៤ គីឡូម៉ែត្រហើយដែរ»។ គួរបញ្ជាក់ថា កំណាត់ផ្លូវពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧នេះ មានប្រវែង៥,៨ គម ដែលបានបើកការដ្ឋានសាងសង់ចាប់ពីខែតុលាឆ្នាំ២០២០។ គម្រោងនេះជាការពង្រីកផ្លូវជា ៦គន្លង មាន៣គន្លងទៅ និង ៣គន្លងមក ដែលជាថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ហើយគ្រោងនឹងប្រើរយៈពេលមួយឆ្នាំដើម្បីបញ្ចប់៕

អាន​បន្ថែម

មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញតម្លៃជាង ២០០លានដុល្លារ គ្រោងបើកការដ្ឋានឆ្នាំក្រោយ

គម្រោងសាងសង់មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ តម្លៃប្រមាណជាង ២០០លានដុល្លារ ដែលកំពុងសិក្សាដោយប្រទេសសិង្ហបូរី គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២២ ខាងមុខ។ នេះបើយោងតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្ដមបានឱ្យដឹងក្នុងកិច្ចប្រជុំរៀបចំផែនការមេស្តីពី “ការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងព័ស្តុភារកម្ម” កាលពីថ្ងៃទី ១៧ មិថុនា ថាបច្ចុប្បន្នគម្រោងនេះកំពុងដើរទៅមុនដោយរលូន ដែលអាចនឹងឈានដល់ការបើកការដ្ឋានក្នុងពេល ៩ខែក្រោយ។ ឯកឧត្ដម មានប្រសាសន៍ថា៖ «ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន YCH របស់ប្រទេសសិង្ហបុរីរួចហើយ។ ពេលនេះ គេកំពុងបន្តការសិក្សា ហើយក្នុងរយៈពេល៩ខែ នឹងឈានទៅរកការចរចាកិច្ចព្រមព្រៀងសម្បទាន»។ «ដូច្នេះ សង្ឃឹមថាក្នុងឆ្នាំ២០២២ យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន YCH និងឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះបាន» ឯកឧត្ដមបានបន្ដ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាផ្លូវការកាលពីខែមីនា កន្លងទៅ ជាបឋមខាងសិង្ហបូរីធ្លាប់បានបង្ហើបថាអាចនឹងចំណាយទុនវិនិយោគសរុបជាង ២០០លានដុល្លារ។ (អានបន្ថែម) ប្រធានក្រុមហ៊ុន YCH Group លោក Robert Yab ធ្លាប់ឱ្យដឹងថា៖ «ប្រទេសកម្ពុជាជាទីតាំងមានសក្ដានុពល។ ប៉ុន្តែប្រទេសនេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធព័ស្តុភារដែលមានស្ដង់ដាទេ ហេតុនេះហើយទើបក្រុមហ៊ុនអន្តរជាតិជាច្រើនទៅវិនិយោគនៅប្រទេសថៃ ឬវៀតណាមវិញ»។ […]

អាន​បន្ថែម

ខេត្តត្បូងឃ្មុំ នឹងមានសារមន្ទីស្ថាបត្យកម្មបូរាណខ្មែរថ្មីមួយ នៅក្នុងពេលឆាប់ៗនេះ

សារមន្ទីរស្ថាបត្យកម្មបូរាណខ្មែរថ្មីមួយ ឈ្មោះថា សារមន្ទីរកោះថ្ម ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការសាងសង់សារមន្ទីរនេះ គឺដើម្បីទុកជាទីតាំងបង្ហាញដល់កូនចៅជំនាន់ក្រោយពីការតស៊ូរំដោះជាតិរបស់សម្ដេច ហ៊ុន សែន។ «សារមន្ទីរនេះ នឹងដាក់តាំងនូវឯកសារ និងវត្ថុផ្សេងៗដែលបានប្រើប្រាស់ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប៉ុល ពត និងដើម្បីរក្សាទុកជាកេរដំណែលប្រវត្តិសាស្រ្តបន្តទុកដល់កូនចៅជំនាន់ក្រោយជាការចង់ចាំថែមទៀត»៕

អាន​បន្ថែម

គម្រោងអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា កំពុងស្ថិតក្នុងការចរចាតម្លៃលក់ថាមពល

ក្រុមហ៊ុនសិង្ហបូរី The Blue Circle កាលពីថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនកំពុងចរចាជាមួយអគ្គិសនីកម្ពុជា ទាក់ទិននឹងថ្លៃលក់ថាមពល ដែលនឹងផលិតចេញពីរោងចក្រអគ្គិសនីដើរដោយខ្យល់របស់ខ្លួននៅបូកគោកំពត។ ក្រុមហ៊ុនរំពឹងទៀតថា ការចរចាអាចនឹងជោគជ័យក្នុងពេលឆាប់ៗ ព្រោះក្រុមហ៊ុនបានផ្ដល់តម្លៃលក់មួយដែលទាបបំផុតទៅដល់អគ្គិសនីកម្ពុជា ខណៈការសាងសង់ក៏គ្រោងនឹងចាប់ផ្ដើម ក្រោយការព្រមព្រៀងផងដែរ។ លោក ជា សោភ័ណ នាយកគ្រប់គ្រងក្រុមហ៊ុន The Blue Circle នៅកម្ពុជា បានឱ្យដឹងថា៖«កន្លងមក ក្រុមហ៊ុនយើងផ្តល់តម្លៃអគ្គិសនីទាបជាងគេ ក្នុងចំណោមប្រភពថាមពលទាំងអស់។ ដូច្នេះ ខ្ញុំគិតថា EDC នឹងបញ្ជូលថាមពលខ្យល់នៅជុំបន្ទាប់ បន្ទាប់ពីរោងចក្រថាមពលសូឡានានាត្រូវបានកសាង»។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល រំពឹងថាក្រុមហ៊ុន និង EDC អាចនឹងរកចំណុចរួមមួយនៃតម្លៃទិញលក់អគ្គិសនី បានឆាប់ៗ។ ឯកឧត្តម បន្តថា៖ «យើងចង់បានការវិនិយោគវិស័យថាមពលដែលមានតម្លៃលក់ចេញទាប ដើម្បីឱ្យរដ្ឋាភិបាលអាចបន្តបញ្ចុះតម្លៃអគ្គិសនីទៅកាន់អ្នកប្រើប្រាស់បាន»។ គួរបញ្ជាក់ផងដែរ តាមផែនការ ក្រុមហ៊ុន The Blue Circle នឹងសាងសង់ស្ថានីយអគ្គិសនីដើរដោយ ខ្យល់នេះ នៅលើភ្នំបូកគោ ក្នុងខេត្តកំពត ដែលមានអានុភាព៨០មេហ្គាវ៉ាត។ […]

អាន​បន្ថែម