គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំង ៣ កំណាត់សម្រេចបាន ៤៦%, ៣៨% និង ៩៧% ហើយ

មកទល់បច្ចុប្បន្ន ការដ្ឋានផ្លូវជាតិលេខ៥ ជារួមសម្រេចបានប្រមាណ ៦០% ហើយ ដោយកំណាត់ភាគខាងត្បូងព្រែកក្តាម-ធ្លាម្អម សម្រេច ៤៦,០៥% កំណាត់ភាគកណ្តាលធ្លាម្អម-បាត់ដំបង សម្រេច ៣៨,០៨% និងកំណាត់ខាងជើងបាត់ដំបង-បន្ទាយមានជ័យ សម្រេច ៩៧,៣០%។ នេះបើតាមកិច្ចប្រជុំ រវាងគណៈកម្មការវិចនាលទ្ធកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១ មិថុនា កន្លងមកនេះ។ ជាក់ស្ដែង គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបើកឯកសារដេញថ្លៃការងារសាងសង់កំណាត់សិរីសោភ័ណ-ប៉ោយប៉ែត (៣៤គ.ម) និងការដេញថ្លៃកញ្ចប់ការងារស្ថាបនាស្ថានីយថ្លឹងយានយន្ដ។ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលជាការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់នេះ ចាប់ពី ២គន្លងទៅ ៤គន្លង មានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) និងមានសួនច្បារចំកណ្តាល ក្រោមទឹកប្រាក់ប្រមាណ ៥00លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ គួរបញ្ជាក់ផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាទំនើប AI ដើម្បីគ្រប់គ្រងចរាចរណ៍ ពិសេសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅលើផ្លូវជាតិលេខ ៥ នេះផងដែរ […]

អាន​បន្ថែម

បារាំងសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ៦០០ លានអ៊ឺរ៉ូ ដើម្បីការអភិវឌ្ឍ ពិសេសហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលបារាំង បានសន្យាថានឹងផ្ដល់កម្ចីសម្បទានដល់កម្ពុជាប្រមាណ ១២០ លានអឺរ៉ូក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៦ ពោលគឺសរុបប្រមាណ ៦០០ លានអ៊ឺរ៉ូក្នុងរយៈពេល ៦ ឆ្នាំ ដោយជំនួយនឹងផ្តោតលើការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធ ។ ការសន្យាផ្តល់កម្ចីសម្បទាននេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក R–mi GENEVEY តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD និងលោកជំទាវ Eva NGYEN BINH ឯកអគ្គរដ្ឋទូតនៃសាធារណបារាំងនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈ Video Conference នៅថ្ងៃទី ៣១ ខែ ឧសភា។ ឯកឧត្តម វង្សី វិស្សុត ថ្លែងថា ប្រទេសបារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានទទួលហិរញ្ញប្បទានសហប្រតិបត្តិការ ជាបន្តបន្ទាប់។ គិតចាប់ពីឆ្នាំ២០១៨ ដល់២០២១ បារាំងតាមរយៈភ្នាក់ងារ AFD បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ប្រមាណ ជាង២៤០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងទឹកស្អាត […]

អាន​បន្ថែម

កម្ពុជាស្នើឱ្យអាមេរិកកាត់បំណុល ៧០% មកធ្វើជាជំនួយ នៅសល់សុំសងបន្តិចម្ដងៗការប្រាក់ទាបជាង១%

ក្នុងជំនួបជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy R. Sherman ដែលពីម្សិលមិញនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យអាមេរិកពិចារណាឡើងវិញលើ ៣ចំណុចធំៗ ទាក់ទិននឹងការដោះស្រាយបំណុលដែលកម្ពុជាធ្លាប់ជំពាក់។ ចំណុចទាំង ៣ នោះ រួមមាន៖ ទី១) អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ ទី២) សងបំណុលតាមកម្មវិធីដែលមានការប្រាក់មិនលើសពី១% ទី៣) ស្នើឱ្យអាមេរិកបង្វែសំណងលើបំណុលចំនួន ៧០% មកធ្វើជាជំនួយដល់កម្ពុជាវិញ លើវិស័យផ្សេងៗ ដូចជាអប់រំ វិស័យវប្បធម៌ កិច្ចការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។ ជាការឆ្លើយតប លោកជំទាវ Wendy R. Sherman បានមានប្រសាសន៍ថា លោកជំទាវនឹងពាំនាំសំណើនេះទៅកាន់ឯកឧត្តមប្រធានាធិបតី Joe Biden ដើម្បីពិនិត្យពិចារណា ធ្វើយ៉ាងណាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យមានភាពស្អិតរមួតជាងមុន។ ក្នុងឱកាសនេះ លោកជំទាវ ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើនជាពិសេសលើការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជាអនុញ្ញាតឲ្យនាវា Wasterdam ចូលចតនៅក្នុងប្រទេសកម្ពុជា ជាដើម។

អាន​បន្ថែម

មហាវិថីផ្លូវ ៦០ម៉ែត្រ ចាប់ពីផ្លូវ ២៧១ ដល់ផ្លូវជាតិលេខ២ នឹងអ៊ុតកៅស៊ូបញ្ចប់ក្នុងខែមិថុនានេះ

សាលារាជធានីភ្នំពេញ បានកំពុងបន្ត និងពន្លឿនជួសជុល និងអ៊ុតកៅស៊ូ AC លើមហាវិថី សម្តេច ហ៊ុន សែន ចាប់ពីចំនុចផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ តាមគម្រោងនឹងបញ្ចប់ការអ៊ុតកៅស៊ូទាំងស្រុងនៅក្នុងខែមិថុនានេះ។ ថ្លែងប្រាប់ Fresh News ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ក្តី សាលារាជធានីភ្នំពេញ បានបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ក្នុងការជួសជុលផ្លូវថ្នល់ទូទាំងក្រុងដែលរងការខូចខាត ដោយសារតែបញ្ហានានាដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ឯកឧត្តមបន្តថា អាជ្ញាធរភ្នំពេញ បច្ចុប្បន្នបាននឹងកំពុងបន្តធ្វើការយ៉ាងសកម្មក្នុងការជួសជុល និងអ៊ុតកៅស៊ូ AC លើមហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីចំណុចផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ដែលជាផ្លូវទី២៩ មានន័យថា ជាកំណាត់ផ្លូវបញ្ចប់ចុងក្រោយគេ នៃគម្រោងជួសជុលផ្លូវដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង។ គួរជម្រាបដែរថា បើតាមសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះមានបណ្តោយប្រវែង ៩១៥០ម៉ែត្រ ទទឹង ២១ម៉ែត្រ អ៊ុតកៅស៊ូ AC […]

អាន​បន្ថែម

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាងសង់សម្រេចបាន៦០%

គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ២ពាន់លានដុល្លារ គិតត្រឹមខែឧសភា សាងសង់សម្រេចបានប្រមាណ៦០%ហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ កាលពីពេលថ្មីៗនេះ ប្រភពដដែលក៏ធ្លាប់បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បានឈានទៅមុខបានមួយជំហ៊ានទៀតហើយ ដោយស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងនេះបានចាប់ផ្តើមលេចចេញជារូបរាងហើយ។ ដោយក្នុងនោះ ស្ពានអាកាសផ្លាស់ប្តូរទិសទី១នេះ គឺបានបញ្ចប់ការដំឡើងធ្នឹមតភ្ជាប់ (Girder) ដែលជារបកគំហើញដ៏សំខាន់មួយនៅក្នុងការសាងសង់សំណង់ស្ពាន។ (អានបន្ថែម) ) អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុទ្ធ ធ្លាប់បានឱ្យដឹងកាលពីដើមខែឧសភាដែរថា ដំណើរការសាងសង់គម្រោងនេះ នៅតែបន្តដោយរលូន ទោះមានការបិទខ្ទប់ និងវិបត្តិកូវីដក្ដី។ មន្រ្តីជាន់ខ្ពស់រូបនេះ អះអាងថា នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹងជាផ្នែកមួយដ៏សំខាន់់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា។ គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ហើយគ្រោងនឹងប្រើរយៈពេលសាងសង់ ៤៨ខែ៕

អាន​បន្ថែម

ក្រុមហ៊ុនអ៊ឺរ៉ុបដ៏ធំមួយ ប្រកាសផ្អាកការបញ្ជារទិញពីប្រទេសភូមា ហើយបង្វែរការបញ្ជារទិញពីកម្ពុជាវិញ

ក្រុមហ៊ុនម៉ាកល្បីរបស់ប្រទេសអង់គ្លេស Next បានប្រកាសថា នឹងបង្វែរការបញ្ជារទិញពីរោងចក្រផលិតនៅប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសផ្សេង ក្នុងនោះរួមមានកម្ពុជា។ ការបង្វែរការបញ្ជាទិញនេះ គឺដើម្បីចូលរួមជាមួយក្រុមហ៊ុនផ្សារលក់រាយក្នុងតំបន់អឺរ៉ុប ពន្យារការបញ្ជារទិញពីមីយ៉ាន់ម៉ា ដែលប្រឈមនឹងវិបត្តិរដ្ឋប្រហារយោធា។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងាររយទ័រ ក្រុមហ៊ុន Next បានបញ្ឈប់ការកម្មង់ទំនិញពីប្រទេសមីយ៉ាន់ម៉ា។ ប្រភពដដែលបានដកស្រង់សម្តីមន្ក្រីជាន់ខ្ពស់របស់ក្រុមហ៊ុនថា ការបញ្ជាទិញរបស់ក្រុមហ៊ុន Next នឹងត្រូវប្តូរទៅកម្មង់ទំនិញពីប្រទេសបង់ក្លាដេស កម្ពុជា និងប្រទេសចិនវិញ។ ជាមួយគ្នានេះដែរ កាលពីចុងខែមេសាកន្លងទៅនេះ មានក្រុមហ៊ុនបរទេសមួយចំនួនធំបានបង្ហាញពីចំណាប់អារម្មណ៌ចង់រើរោងចក្រពីប្រទេសមីយ៉ាន់ម៉ា ចូលមកកម្ពុជា ដោយផ្តោតសំខាន់ទៅខេត្តកំពង់ស្ពឺ។ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាង បានបញ្ជាក់បន្ថែមថា ខេត្តកំពង់ស្ពឹមានទីតាំងភូមិសាស្រ្តអំណោយផលសម្រាប់ការវិនិយោគ។ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាងបន្តទៀតថា ៖ “មានក្រុមហ៊ុនខ្លះ គេត្រូវប្ដូរទីតាំងរោងចក្រពីប្រទេសភូមាមកកម្ពុជា ទើបបានជាគេមកទាក់ទងខាងយើង។ ជាក់ស្ដែង កាលពីចូលឆ្នាំខ្មែរនេះ មាន ២០ រោងចក្រ កំពុងដើររកទីតាំងដើម្បីសាងសង់ ឬជួលរោងចក្រថ្មីឱ្យទាន់ហេតុការណ៍»។ (អានបន្ថែម) រូបភាពពី Financial Time

អាន​បន្ថែម

ខណ្ឌពោធិសែនជ័យគ្រោងស្វាគមន៍សណ្ឋាគារផ្កាយ៤ និងមជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃប្រមាណ៧៩លានដុល្លារ

នៅដើមខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត ឱ្យក្រុមហ៊ុនឯកជន CONTINENT CROWN INVESTMENT MANAGEMENT CO., LTD វិនិយោគ ៧៩លានដុល្លារអាមេរិក សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង នៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានអនុម័តឱ្យក្រុមហ៊ុន CAMBODIAN GOME FARM FOOD CO., LTD វិនិយោគប្រមាណ ៦,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺផងដែរ។ គួរបញ្ជាក់ផងថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង ០២ ខាងលើនេះ នឹងផ្តល់ការងារចំនួន ១១៧៨ កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។ សម្រាប់ឆ្នាំ ២០២១ គិតត្រឹមដើមខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

អាន​បន្ថែម

ក្រសួងសាធារណការគ្រោងធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល

ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធដឹកជញ្ជូន និងសេវាសាធារណៈ តាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣០។ នេះបើយោងតាមកិច្ចប្រជុំប្រមូលធាតុចូលរបស់ក្រសួង ដើម្បីត្រៀមសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ។ ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការប្រមូលធាតុចូលនេះ គឺដើម្បីធ្វើទំនើបកម្មមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងផែនការគោលរបស់រដ្ឋាភិបាល។ ឯកឧត្តមបន្តថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងជោគជ័យលើការកែទម្រង់ស៊ីជម្រៅមួយចំនួន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ក្នុងការផ្តល់សេវាសាធារណៈមួយចំនួន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ជាក់ស្ដែង ក្រុមហ៊ុនប្រព័ន្ធផ្កាយរណបចិន China Great Wall Industry Corporation (CGWIC) ក្នុងពេលឆាប់ៗខាងនេះ នឹងបំពាក់ផ្កាយរណប BeiDou GPS ជាង ៥៥០ គ្រឿង ដើម្បីបង្កើនសុវត្ថិភាពការដឹកជញ្ជូន និងចាប់បទល្មើសការដឹកជញ្ជូនខុសច្បាប់នានា។ ប្រព័ន្ធ Beidou GPS នេះ គឺបច្ចេកវិទ្យា GPS ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការរាយការណ៍បញ្ហាផ្សេងៗ ដូចជាការដឹកទំនិញលើសទម្ងន់ […]

អាន​បន្ថែម

សែនសុខ អង្គស្នួល និងសំរោងទង កំពុងមានសក្ដានុពល ទើបទាក់ទាញរោងចក្រថ្មី ៣តម្លៃជិត១០លាន ដុល្លារ

ខណ្ឌសែនសុខ ស្រុកអង្គស្នួល និងស្រុកសំរោងទង កំពុងតែមានសក្ដានុពលខ្លាំង ដោយថ្មីៗនេះទើបតែទាក់ទាញគម្រោងវិនិយោគរោងចក្រ ៣ ធំៗ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តម្លៃ សរុបប្រមាណ ៩,៦ លានដុល្លារអាមេរិក។ គម្រោងទី ១ ជារោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៩៨ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន RUIXUE (CAMBODIA) CO., LTD ក្នុងទឹកប្រាក់ ៤,៥ លានដុល្លារអាមេរិក។ គម្រោងទី២ គឺ រោងចក្រផលិតថង់ប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន FU BI XING (CAMBODIA) PACKAGING CO., LTD ក្នុងទឹកប្រាក់ ២,៥ លានដុល្លារអាមេរិក។ ចំណែកឯ គម្រោងទី ៣ គឺរោងចក្រផលិតកាបូប និងវ៉ាលិសគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់អំពិល […]

អាន​បន្ថែម

ក្រសួងគ្រោងប្រើប្រាស់ប្រព័ន្ធបញ្ញាសប្បនិម្មិត (AI) គ្រប់គ្រងចរាចរណ៍លើផ្លូវជាតិលេខ ៥ ក្រោយលើកកម្ពស់រួច

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីគ្រប់គ្រងចរាចរណ៍ ពិសេសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥ ក្រោយបញ្ចប់ការស្ថាបនា។ នេះបើយោងតាមកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍លើការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសាធារណការរវាងក្រសួង និងអ្នកទទួលខុសត្រូវគ្រោងស្ដារផ្លូវជាតិលេខ៥ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។ បច្ចេកវិទ្យាដែលក្រសួងគ្រោងនឹងប្រើប្រាស់ គឺប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution System។ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេស បានឱ្យដឹងថា ប្រព័ន្ធនេះនឹងជួយសម្រួលដល់មន្រ្តីងាយស្រួលត្រួតពិនិត្យ និងតាមដានសកម្មភាពដឹកជញ្ជូន។ ដោយឡែក ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន ក៏នឹងងាយស្រួលផងដែរ ដោយមិនបាច់ឈប់នៅស្ថានីយ ពោលគឺគ្រាន់តែជិះកាត់ ពួកគាត់នឹងដឹងពីទម្ងន់យានយន្តផ្លូវភ្លាមៗតែម្ដង ។ លោកបន្តថា ប្រព័ន្ធនេះ នឹងត្រូវដាក់ប្រើប្រាស់សាកល្បងលើផ្លូវជាតិលេខ ៥ ក៏ដូចជាផ្លូវជាតិមួយចំនួនទៀតផងដែរ ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ជុំវិញរឿងនេះដែរ លោក Makoto Usami ប្រធានគម្រោងនៃក្រុមហ៊ុន P.E.Jp (Civil Engineering) […]

អាន​បន្ថែម