ព័ត៌មានក្នុងស្រុក
ស្ថានីយថាមពលសូឡា ៦០មេហ្គាវ៉ាត នៅខេត្តបាត់ដំបង ចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិ
ស្ថានីយសូឡាអនុភាព ៦០មេហ្កាវ៉ាត់ តម្លៃជាង៥០ លានដុល្លារ របស់ក្រុមហ៊ុន Risen Energy Co Ltd ដែលស្ថិតនៅក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានដាក់ឱ្យដំណើរការ នឹងតភ្ជាប់ចូលបណ្តាញជាតិហើយ។ យោងតាមឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល ស្ថានីយសូឡានេះ មិនត្រឹមតែជួយផលិតថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយផ្គត់ផ្គង់ថាមពេលទៅតំបន់ជិតៗនោះផងដែរ រួមមានស្រុកថ្មគោល ស្រុកបវេល និងបណ្តាទីប្រជុំជនផ្សេងៗទៀត។ ឯកឧត្តមបន្តថា៖ «នេះជាការបង្កើនល្បាយថាមពលកកើតឡើងវិញ ឬថាមពលស្អាត ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា»។ គួរបញ្ជាក់ផងដែរថា ស្ថានីយនេះ ជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗ ដែលត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តសម្រេចឱ្យសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩។ លើសនេះពី គម្រោងនេះក៏ជាផ្នែកមួយនៃផែនការមេ ក្នុងការផលិតថាមពលស្អាតចេញពីពន្លឺព្រះអាទិត្យសរុបឱ្យបាន ៤៥០មេហ្កាវ៉ាត់ ត្រឹមឆ្នាំ២០២២។ ដោយលែក មកទល់ពេលនេះ មានរោងចក្រសូឡាជាច្រើន បានដាក់ដំណើរការ សរុបថាមពលប្រមាណជាង ៣២០មេហ្គាវ៉ាត់ រួចហើយ។
អានបន្ថែមអគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នងនៅខេត្តព្រះសីហនុនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនានេះ
អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នង ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនា ឆ្នាំ២០២១នេះ។ នេះយោងបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទៅ ២៥ មីនានេះ។ ប្រភពដដែលបានឱ្យដឹងថា បរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ដែល ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក៏នឹងរៀបចំដំឡើងនៅក្នុងដើមខែមេសា ផងដែរ។ ដោយឡែក អគារទាំងមូល នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងខែមេសា នេះ។ ជាមួយគ្នានេះដែរ ភាគីចិន ក៏នឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជា ដើម្បីសម្រួលដល់ការដំឡើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនបុគ្គលិកសុខាភិបាល ដែលពាក់ព័ន្ធផងដែរ។
អានបន្ថែមរដ្ឋផ្ដល់សិទ្ធិពិសេសដល់មន្ត្រីក្រសួងដែនដី៣៦១រូប ដើម្បីចាត់វិធានការធ្ងន់លើបទលើ្មសសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ បានចេញប្រកាសអន្តរក្រសួងសម្រេច ផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ដល់មន្ត្រីក្រសួងដែនដីចំនួន ៣៦១ រូប ក្នុងគោលបំណងដើម្បីរឹតបន្ដឹងការអនុវត្តច្បាប់ក្នុងវិស័យសំណង់ឱ្យកាន់តែមានប្រសិទ្ធភាព។ បើបកស្រាយជាភាសាសាមញ្ញ ការទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌មានន័យថា មន្ត្រីទាំង៣៦១ រូប នឹងមានសិទ្ធិច្រើនជាងមុនក្នុងការអនុវត្ដការងារ ពោលគឺមានសិទ្ធិចាប់ ផាកពិន័យ និងប្ដឹងភ្លាមៗ ក្នុងករណីរកឃើញបទល្មើសក្នុងវិស័យសំណង់ ដូចជាប៉ូលិសនគរបាលដូច្នោះដែរ។ ជារួម មន្ត្រីទាំងនោះ មានភារកិច្ចត្រួតពិនិត្យ បញ្ឈប់ ចាត់វិធានការបណ្តោះអាសន្ន ចាប់ភស្តុតាង កសាងសំណុំរឿង និងពិន័យចំពោះបទល្មើសសំណង់។ លើសពីនេះ មន្ត្រីទាំងនេះ ក៏មានសិទ្ធិដកហូតជាបណ្តោះអាសន្ននូវលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាក់ព័ន្ធនានា ក្នុងករណីដែលអ្នកកាន់កាប់បានប្រព្រឹត្តបទល្មើសដែលច្បាប់សំណង់មានចែង។ ប៉ុន្ដែ សិទ្ធិរបស់មន្រ្តីទាំងនេះក៏មានដែនកំណត់ដែរ។ បើតាមប្រកាសអន្តរក្រសួងលេខ ០៥៤ កយ.ដនស.ប្រក/២១ ចុះថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីទាំង៣៦១ រូប ត្រូវអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ស្តីពីសំណង់ ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា មន្ត្រីទាំង ៣៦១ រូបនោះ ជាមន្ត្រីអធិការកិច្ចថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ […]
អានបន្ថែមរដ្ឋាភិបាលសម្រេចយកទីតាំង ២ បន្ថែមទៀត ក្នុងខេត្តកំពង់ស្ពឺ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩
ទីតាំងចំនួន២ ក្នុងខេត្តកំពង់ស្ពឺ រួមមានវិទ្យាស្ថានហ្វឹកហ្វឺន និងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ត្រូវបានក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ សម្រេចយកមកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។ ឯកឧត្តម សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព បានឱ្យដឹងថាក្នុងកិច្ចចុះពិនិត្យទីតាំងជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមីនា នេះថា ទីតាំងទាំង ២ របស់អង្គភាពទ័ពមួកខៀវនេះ គឺទុកសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងសម្រាប់កងកំលាំងយោធា និងពលរដ្ឋស៊ីវិល។ ឯកឧត្តមបន្តថា៖ «ការសម្រេចនេះ គឺបានធ្វើឡើងបន្ទាប់ពីសង្កេតឃើញក្រុមគ្រូពេទ្យទ័ពមួកខៀវទាំងអស់មានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ។ ឧទាហរណ៍ដូចជា ការព្យាបាលអ្នកជំងឺទ័ពមួកខៀវមកពីសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល ៩នាក់ បានជាសះស្បើយជាដើម»។ គួរបញ្ជាក់ផងដែរថា សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ មានទីតាំងស្រុកភ្នំស្រួច ចំណែកឯវិទ្យាស្ថានហ្វឹកហ្វឺន វិញ មានទីតាំងក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ដោយសារការកើនឡើងយ៉ាងគំហុកនៃអ្នកដែលឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មួយរយៈចុងក្រោយនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចប្រែក្លាយ សណ្ឋាគារ មន្ទីពេទ្យ និងទីតាំងសំខាន់ៗមួយចំនួនទៀត ធ្វើជាមន្ទីរពេទ្យ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ៕
អានបន្ថែមរ៉ែមាសនៅរតនគិរីជិតក្លាយជាការពិតហើយ ក្រោយរកឃើញគ្រាប់មាសក្នុងរណ្ដៅតេស្ដ៨០ កន្លែង
ក្រុមហ៊ុនកាណាដា Angkor Resources Corp កាលពីថ្មីៗនេះ បានបង្ហាញថា ការរុករករ៉ែនៅកម្ពុជាដើរបានមួយជំហានធំទៀតហើយ ក្រោយក្រុមការងាររកឃើញគ្រាប់មាសក្នុងរណ្ដៅ និងបណ្តុំខ្សែក្រោមដីដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។ លទ្ធផលវិជ្ជមាននេះត្រូវបានបង្ហាញ បន្ទាប់ពីក្រុមហ៊ុនបញ្ចប់ការជីករណ្តៅចំនួន៨០ កន្លែង និងបានគូសស្ទង់លើផ្ទៃដីនៅក្នុងតំបន់ Wild Boar ដែលទីតាំងអាជ្ញាបណ្ណអណ្តូងមាសរបស់ខ្លួន ក្នុងខេត្តរតនគិរី។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៣ មីនា លទ្ធផលបង្ហាញក៏បានបង្ហាញទៀតថា រណ្តៅមួយចំនួនមានផ្ទុកគ្រាប់មាស។ ដោយឡែក ការគូសស្ទង់លើផ្ទៃដី ក៏បង្ហាញថា មានបណ្តុំខ្សែក្រោមដីជាច្រើន ដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។ លោក Dennis Ouellette អនុប្រធានផ្នែករុករករបស់ក្រុមហ៊ុន ថ្លែងថា៖ “Angkor Resources ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែជាច្រើនដែលមានសក្តានុពលក្នុងការធ្វើជាកន្លែងផលិតស្ពាន់ធ័រ រ៉ែមាស និងថ្មមានតម្លៃ។ ហើយយើងជឿជាក់ថា អាជ្ញាប័ណ្ណអណ្តូងមាសនេះ ក៏នឹងបង្ហាញសក្តានុពលសម្រាប់រ៉ែទាំងបីប្រភេទនេះដែរ»។
អានបន្ថែមផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅមណ្ឌលគីរី ប្រវែង៣១៤គីឡូម៉ែត្រ សង់រួចរាល់ ៨០% ហើយ
មកទល់បច្ចុប្បន្ន ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគីរី ដែលមានប្រវែង៣១៤គីឡូម៉ែត្រ បានស្ថាបនារួចរាល់ប្រមាណ ៨០% ហើយ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៣ ខែមីនា។ ឯកឧត្តម បានឱ្យដឹងថា ផ្លូវប្រវត្តិសាស្ត្រក្រវ៉ាត់ព្រំដែនមួយខ្សែនេះ ជាប់នឹងខេត្តបីរបស់ប្រទេសវៀតណាម ហើយនឹងដើរតួរជាផ្លូវយុទ្ធសាស្ត្រក៏សំខាន់មួយ។ ឯកឧត្តម បន្តថា៖ «ផ្លូវនេះនឹងជួយសម្រួលដល់កងកម្លាំងឈរជើងការពារព្រំដែនឱ្យងាយស្រួលចូលទៅគ្រប់គ្រងជាងមុន និងជាផ្លូវសេដ្ឋកិច្ចថ្មីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ»។ គួរជម្រាប់ថា កន្លងទៅនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ផ្លូវក្រវ៉ាត់ស្របព្រំដែន កម្ពុជា-វៀតណាមនេះ គឺជាចក្ខុវិស័យក្នុងយុទ្ធសាស្រ្តបម្រើប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែង។ រដ្ឋាភិបាល ក៏រំពឹងថា តាមរយៈផ្លូវនេះ ខេត្តមណ្ឌលគិរី នឹងកាន់តែកែប្រែមុខមាត់ថ្មី ទាំងវិស័យសេដ្ឋកិច្ច ទេសចរណ៍ វិស័យសិក្សាធិការ និងវប្បធម៌ជាដើម។
អានបន្ថែមក្រសួងវប្បធម៌ច្រានចោលគម្រោងរីសតតម្លៃ ៣៥០លានដុល្លាររបស់ Naga នៅសៀមរាប
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្រេចច្រានចោលគម្រោងវិនិយោគបង្កើតរីសតតម្លៃ៣៥០ដុល្លារ នៅសៀមរាបរបស់ក្រុមហ៊ុន Naga Corp ក្រោយប្រជុំជាច្រើនលើកច្រើនសារហើយរកឃើញថាគម្រោងនេះនឹងប៉ះពាល់ខ្លាំងដល់ការងារអភិរក្សតំបន់រមណីយដ្ឋានអង្គរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃ ២៣ មីនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា គម្រោងបឹងអច្ឆរិយអង្គរ ឬ Angkor Lake of Wonder របស់ក្រុមហ៊ុន Naga Corp “មិនអាចអនុវត្តបានទេក្នុងបរិបទនេះ”។ ក្រសួងលើកឡើងថា ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) លើកទី២៧ និងក្រោយពីកិច្ចប្រជុំពិសេសចំនួន ២លើក ផ្សេងទៀត កាលពីថ្ងៃទី ២២ កុម្ភៈ និងថ្ងៃទី ៤ មីនាកន្លងមកនេះ។ លើសពីនេះ សេចក្ដីសម្រេចនេះ ក៏ដោយសារតែមានមតិយោបល់ពី UNESCO បានសម្ដែងក្ដីព្រួយបារម្ភថា គម្រោងរបស់ក្រុមហ៊ុន NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ទោះបីក្រុមហ៊ុនអះអាងថាទីតាំងគម្រោងគឺនៅក្រៅតំបន់អភិរក្សក្ដី។ (អានបន្ថែម) អង្គការ UNESCO បានបន្តទៀតថា គម្លាតពីគម្រោងទៅតំបន់អភិរក្ស ក៏ដូចជាសកម្មភាពដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ពិតជាអាចជះឥទ្ធិពលដល់ប្រាសាទអង្គរ ពោលគឺអាចប៉ះពាល់ដល់ការរៀបចំជុំវិញតំបន់អភិរក្ស បញ្ហាបរិស្ថាន និងវត្ថុបុរាណ […]
អានបន្ថែមកីឡដ្ឋានតម្លៃ១៦០ លានដុល្លារ បំពាក់កៅអីបានជាង ១ម៉ឺនកន្លែងហើយ គ្រោងបញ្ចប់ទាំងស្រុងខែឧសភា
កីឡដ្ឋានមរតកតេជោដែលកំពុងសាងសង់ឡើងក្រោមថវិកាជំនួយឥតសំណងរបស់ចិនជាង ១៦០លានដុល្លារ បច្ចុប្បន្នត្រូវបានបំពាក់កៅអីបានជាង ១២.០០០ កន្លែងហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងស្រុងនៅខែឧសភានេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគ.ជ.ប.អ (CAMSOC) បានឱ្យដឹងកាលពីថ្ងៃទី២៣ ខែមីនា នេះថា៖ « ការបំពាក់កៅអីអង្គុយសម្រាប់កីឡដ្ឋានធំ (Main Stadium) សម្រេចបានជាង ១២.០០០កៅអី ហើយ គឺនៅសល់តែជាង ៤០.០០០កៅអីទៀតប៉ុណ្ណោះ។ លោកបន្តថា៖ «ក្នុង១ថ្ងៃៗ ការបំពាក់កៅអី សម្រេចបានប្រមាណ៨០០កៅអី ដូច្នេះ ការងារបំពាក់កៅអីអង្គុយនឹងអាចរួចរាល់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២១»។ ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលគឺដើម្បីធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣៕ (អានបន្ថែម)
អានបន្ថែមស្ពានស្ទឹងត្រង់-ក្រូចឆ្មារសង់រួចមុនពេលកំណត់ ២ខែ ដោយបើកឱ្យប្រើប្រាស់ពីថ្ងៃនេះតទៅ
ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ក្នុងទឹកដីខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសដូច្នេះក្នុងដំណើរចុះត្រួតពិនិត្យស្ពានកាលពីព្រឹកថ្ងៃទី២៣ ខែមីនា។ ឯកឧត្តមបានថ្លែងថា បច្ចុប្បន្ន ការស្ថាបនាស្ពាននេះ សម្រេចបានរួចរាល់មុនពេលកំណត់រហូតដល់ ២ខែឯណោះ ហើយយើងប្រកាសបើកប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។ «ដោយឡែក សម្រាប់ការសម្ពោធជាផ្លូវការ នឹងធ្វើឡើងនាពេលខាងមុខបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ដែលនៅពេលនោះក៏នឹងបើកសម្ពោធការដ្ឋានផ្លូវ ៧១ C ផងដែរ»។ គួរបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងប្រើប្រាស់រយៈពេលក្នុងសាងសង់ចំនួន៤២ខែ។ ។ ការស្ថាបនាស្ពាននេះ ចំណាយថវិកាអស់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន៕ (អានបន្ថែម និងបន្ថែម)
អានបន្ថែមបច្ចេកវិទ្យាថ្មីវាស់កម្រិតទឹកទន្លេមេគង្គដោយមានសុក្រឹតភាព នឹងជួយដោះស្រាយបញ្ហាសំណង់វារីអគ្គិសនីលើសលប់
ក្រុមអ្នកស្រាវជ្រាវអន្ដរជាតិ កាលពីថ្មីៗនេះ បានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដោយប្រើទិន្នន័យពីផ្កាយរណប Remote Sensing និងប្រព័ន្ធភូមិសាស្ត្រវិទ្យា ដើម្បីតាមដានកម្រិតទឹកទន្លេមេគង្គកាន់តែសុក្រឹតជាមុន ក្នុងគោលបំណងជួយដោះស្រាយរបបទឹកមិនប្រក្រតី និងការរាំងស្ងួតដែលបណ្ដាលមកពីសំណង់ទំនប់វារីអគ្គីសនីច្រើនលើសលុប និងបម្រែបម្រួលអាកាសធាតុ។ បើយោងតាមសារព័ត៌មាន The Third Pole កាលពីសប្ដាហ៍មុន ប្រព័ន្ធអនឡាញថ្មីមួយនេះ ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌល Stimson Center’s Southeast Asia Program និងអង្គការ Eyes on Earth ដោយអ្នកស្រាវជ្រាវសង្ឃឹមថា ប្រព័ន្ធនេះជួយដោះស្រាយបញ្ហាបានមួយចំណែកធំ។ ដោយប្រើការច្របាច់បញ្ចូលគ្នានៃផ្កាយរណប ប្រព័ន្ធ Remote Sensing និងប្រព័ន្ធភូមិសាស្ត្រវិទ្យា កម្មវិធីថ្មីនេះ នឹងផ្ដល់ទិន្នន័យដែលមិនធ្លាប់មានពីមុន ពិសេសនៅតាមចំណុចដាច់ស្រយាលនានា។ លើសពីនេះ កម្មវិធីថ្មីនេះក៏បានបើកឱ្យអ្នកស្រាវជ្រាវទូទៅអាចចូលនៅយក ឬផ្ដល់ទិន្នន័យបន្ថែមផងដែរ។ ដោយឡែក ទិន្នន័យដែលទទួលបាន នឹងបង្ហាញពីកម្រិតនៃសំណើមលើផ្ទៃដី ឬភាពស្ងួតនៅគ្រប់ផ្នែកទាំងអស់នៃសំណង់វារីអគ្គសនីនីមួយៗ។ ហើយទិន្នន័យទាំងអស់នេះ នឹងក្លាយជាភស្តុតាងបង្ហាញឱ្យដឹងថា តើទំនប់ទាំងនោះប៉ះពាល់ដល់លំហូរទឹកទន្លេយ៉ាងដូចណាខ្លះ។ លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌល Stimson បាននិយាយថា៖ «ភាពមិនប្រក្រតីនៃលំហូរទឹក និងដីល្បាប់តាមដងទន្លេមេគង្គ […]
អានបន្ថែម