ប្លង់មេព្រលានយន្តហោះភ្នំពេញថ្មីសម្រេចបាន៦០%ហើយ

ការរចនាប្លង់ស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលមានទឹកប្រាក់វិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកស្ថិតនៅខេត្តកណ្តាល បានសម្រចរួចរាល់ ៦០ភាគរយហើយ ដោយការសាងសង់ក៏កំពុងខិតជិតមកដល់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd.។ ថ្លែងកាលពីថ្ងៃទី ០៩ ខែមករា នៅឯវិមានកាណាឌីយ៉ា លោក Yee Con Long គណៈកម្មាធិការដឹកនាំគម្រោងនៃក្រុមហ៊ុន Cambodia Airport Investment បានមានប្រសាសន៍ថា វឌ្ឍនភាពនៃការរៀបចំប្លង់ស្ថាបត្យកម្មនៃអាកាសយានដ្ឋានបច្ចុប្បន្ននេះ គឺសម្រេចបាន ៦០ភាគរយ ដោយមានអ្នកដេញថ្លៃចំនួន ៣ក្រុមហ៊ុន ត្រូវបានជ្រើសរើស ក្នុងចំណោមបេក្ខភាពចំនួន ៥ក្រុមហ៊ុន ដែលភាគច្រើនគឺមកពីសហគ្រាសចិន។ លោក Yee Con Long បានបញ្ជាក់ថា៖ «កាលពីម្សិលមិញ [៨ មករា] យើងទើបតែមើលការធ្វើបទបង្ហាញចុងក្រោយដោយអ្នកដេញថ្លៃដែលបានជ្រើសរើស ដូច្នេះក្នុងចំណោម ៥ ក្រុមហ៊ុន យើងបានជ្រើសរើស ៣ក្រុមហ៊ុន បន្ទាប់មក នៅថ្ងៃទី ២០ ខែមករា យើងនឹងចេញលិខិតប្រគល់សិទិ្ធដល់អ្នកម៉ៅការសម្រាប់ការសាងសង់»។ បើតាមលោក Yee […]

អាន​បន្ថែម

ក្រសួងរៀបចំដែនដីចាត់តាំងមន្រ្តីត្រួតពិនិត្យសំណង់ទូទាំងប្រទេស

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងមន្រ្តីត្រួតពិនិត្យសំណង់ ហើយការចាត់តាំងនេះ ធ្វើឡើងបន្ទាប់ពីករណីបាក់រលំអគារ នៅខេត្តកែប កាលពីដើមខែមករា និងករណីបាក់រលំអគារនៅខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០១៩។ តាមរយៈសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី៩ ខែមករា ក្រសួងបានចាត់តាំងមន្រ្តី រាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋរដ្ឋលេខាធិការ និងមន្រ្តីក្រសួង មន្ទីរនៅតាមរាជធានីខេត្ត ដើម្បីត្រួតពិនិត្យមើលសំណង់។ ក្រុមមន្ត្រីត្រួតពិនិត្យសំណង់នេះ មានក្រុមមន្ត្រីត្រួតពិនិត្យទទួលបន្ទុកជារួម និងមានក្រុមមន្រ្តីត្រួតពិនិត្យនៅតាមតំបន់គោលដៅសំខាន់ចំនួន ៨ខុសគ្នា។ យោងតាមសេចក្តីសសម្រេច មន្ត្រីត្រួតពិនិត្យសំណង់ទទួលបន្ទុករួម ដឹកនាំកំណត់ទិសដៅអនុវត្តដល់មន្ត្រីត្រួតពិនិត្យសំណង់រាជធានី ខេត្ត មានតួនាទី និងភារកិច្ច តាមដាន និងត្រួតពិនិត្យការអនុវត្តការងារត្រួតពិនិត្យសំណង់រាជធានី ខេត្ត ធ្វើរបាយការណ៍ស្នើសុំលើការផ្អាក ការកែតម្រូវ ការបញ្ឈប់ ការតម្រូវឪ្យរុះរើ និងចាត់វិធានការផ្សេងទៀត ក្នុងករណីការងារសាងសង់ ឬរុះរើ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត។ ចំណែក មន្ត្រីត្រួតពិនិត្យសំណង់ រាជធានីខេត្ត មានតួនាទី និងភារកិច្ច ពិនិត្យ […]

អាន​បន្ថែម

ក្រសួងរៀបចំដែនដីជំរុញការអនុវត្តច្បាប់ស្តីពីសំណង់បន្ថែម

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើអោយអាជ្ញាធរមានសមត្ថកិច្ច ក្នុងវិស័យសំណង់ និងមន្ត្រីក្រសួង មន្ទីរ រាជធានី ខេត្ត លើការអនុវត្តច្បាប់ស្តីពីសំណង់ តាមរយៈការហាមដាច់ខាតសំណង់ គ្មានច្បាប់អនុញ្ញាត។ ទន្ទឹមនឹងនេះ ក្រសួងក៏បានអនុវត្តលើការចេញលិខិត សាងសង់ និងការចុះត្រួតពិនិត្យសំណង់ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពនៃការដ្ឋានសាងសង់។ នៅក្នុងសេចក្តីណែនាំស្តីពី ការពង្រីងគុណភាព និងសុវត្ថិភាពសំណង់ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១០ ខែមករា នេះ ក្រសួងដាក់ចេញបម្រាមជាច្រើនចំនុច។ បម្រាមទាំងនេះ គឺភាគភាគច្រើនបំផុតសំដៅទៅលើ ការសាងសង់ ការរុះរើ គ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ ការអនុញ្ញាត ចេញដោយក្រសួង។ អ្វីដែលគួរអោយកត់សំគាល់នោះ ក្រសួងហាមដាច់ខាត ការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ទោះបីក្នុងលខ្ខណៈបណ្តោះអាសន្នក៏ដោយ។ ទន្ទឹមនឹងនេះ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពនៃការដ្ឋានសំណង់ ក្រសួងជំរុញអោយអាជ្ញាធរមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍ និងវិធានការ លើការចេញលិខិតអនុញ្ញាតសាងស់ ជួលជុល ឬរុះរើ។ បន្ថែមពីលើនេះ ក្រសួងក៏បានជំរុញការចេញ […]

អាន​បន្ថែម

សាលាក្រុងគ្រោងសាងសង់ផ្លូវក្រោមដីមួយទៀតលើផ្លូវសហព័ន្ធរុស្ស៊ី

រដ្ឋបាលរាជធានី បានបង្ហាញគម្រោងកសាងផ្លូវក្រោមដី ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំនុច មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សនិស្សិត។ គម្រោងស្ថាបនាផ្លូវក្រោមដីនេះ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៩ ខែមករា កន្លងទៅនេះ ក្រោមវត្តមានរបស់អភិបាលក្រុងភ្នំពេញ។ ការស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើររបស់សិស្សនិស្សិតដែលមកសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) និងបញ្ចៀសការកកស្ទះចរាចរណ៍នៅត្រង់ចំនុចនោះ។ បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានផ្លូវក្រោមដីចំនួន ពីរទីតាំង ដោយផ្លូវក្រោមដីទីមួយស្ថិតនៅស្ពានអាកាស ៥មករា និងមួយទីតាំងទៀត ស្ថិតនៅស្ពានអាកាសស្ទឹងមានជ័យ។ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើង រដ្ឋបាលរាជធានីភ្នំពេញ បានកសាងស្ពានអាកាសថ្មើរជើង ចំនួន៥ទីតាំង ក្នុងរាជធានីភ្នំពេញ ហើយតាមផែនការ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើង ជាច្រើនកន្លែងទៀត ជាពិសេសសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើង មានទីតាំងនៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារនានា៕

អាន​បន្ថែម

ការធានារ៉ាប់រងតាមផ្លូវច្បាប់លើសំណង់ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធនៅក្នុងវិស័យសំណង់៖ ឱកាសអាជីវកម្មថ្មីសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង

ច្បាប់ស្តីពីសំណង់ បានណែនាំអំពីទិដ្ឋភាពផ្លូវច្បាប់ផ្សេងៗគ្នាអំពីការធានាលើសំណង់ ដែលគ្រប់អ្នកម៉ៅការសាងសង់ និងម៉ៅការសាងសង់បន្តទាំងអស់ ដែលចូលរួមនៅក្នុងគម្រោងសាងសង់ ត្រូវតែទទួលខុសត្រូវ ខណៈដែលកាតព្វកិច្ចថ្មីជាច្រើនត្រូវបានដាក់បន្ទុកដល់ភាគីពាក់ព័ន្ធនៅក្នុងគម្រោងសាងសង់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ការ្យនេះជាឱកាសសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ក្នុងការដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យនេះ ដោយគ្របដណ្តប់រាល់ហានិភ័យដែលអាចនឹងកើតមានឡើងនៅក្នុងវិស័យសំណង់នេះ។ យោងតាមទិន្នន័យថ្មីៗនេះ ដែលចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ការវិនិយោគសរុបលើវិស័យសំណង់នៅកម្ពុជា មានលើសពី ៣ប៊ីលានដុល្លារអាមេរិក នៅចន្លោះខែមករា និងខែមិថុនា ឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងចំនួនតែ ២,១ប៊ីលានដុល្លារអាមេរិក នៅឆមាសទីមួយ ក្នុងឆ្នាំ ២០១៨ ដែលតំណាងឱ្យកំណើន ៥៧,៥ ភាគរយ។ ការអនុវត្តច្បាប់ដោយគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រងលើវិស័យសំណង់ ជាអាទិភាពខ្ពស់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធានានូវទំនុកចិត្តរបស់វិនិយោគិន និងធ្វើឱ្យប្រសើរឡើងនូវកំរិតគុណភាព សុខភាព និងសុវត្ថិភាពនៅក្នុងវិស័យនេះ។ ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ ច្បាប់ស្តីពីសំណង់ ត្រូវបានប្រកាស ឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម / ១១១៩ / ០១៩ ចុះថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលជាធរមាននៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ( ច្បាប់ស្តីពីសំណង់)។ ច្បាប់ថ្មីនេះ […]

អាន​បន្ថែម

ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ

ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម គ្រោងនឹងបញ្ចប់សេចក្តីព្រាងច្បាប់ នៅពាក់កណ្តាលឆ្នាំ២០២០នេះ ហើយដាក់ជូនគណៈរដ្ឋមន្រ្តីពិនិត្យ និងអនុម័ត។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងតស្តុរភាកម្ម នឹងត្រូវបញ្ចប់ការនៅត្រឹមខែឧសភាឆ្នាំនេះ បន្ទាប់ពីសេចក្តីព្រាងច្បាប់ផែនការអន្តរការ ត្រូវបានអនុម័តរួចហើយដោយអន្តរក្រសួង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។ ផែនការមេអន្តរកាល នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចង្អុលទិស ក៏ដូចជាកំណត់នូវក្របខ័ណ្ឌរួមនៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនគ្រប់មធ្យោបាយ រួមទាំងប្រព័ន្ធភស្តុភារកម្ម ដែលនឹងជួយបង្កើនប្រសិទ្ធភាពវិនិយោគសាធារណលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងចូលរួមជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ សេចក្តីព្រាងច្បាប់ផែនការមេអន្តរកាល នេះបាន រួមបញ្ជូលផែនការមេវិស័យចំនួន ៥ ដែលបានមកពីការសិក្សាយ៉ាងលំអិត ដោយដៃគូអភិវឌ្ឍន ក្នុងនោះ មាន៖ ផែនការមេដឹកជញ្ជូនតាមថ្នល់ និងផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផែនការមេដឹកជញ្ជូនតាមផ្លូវដែក ផែនការមេដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ផែនការមេកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងផែនការមេភស្តុភារកម្ម។ ថ្លែងនៅក្នុងសន្និបាទប្រចាំឆ្នាំក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៨ ឯកឧត្តម ស៊ុណ ចាន់ថុល បញ្ជាក់ថា ក្នុងរយៈពេលបន្ទាប់ […]

អាន​បន្ថែម

ឡាវភ្ជាប់ថាមពលអគ្គិសនី ១៩៥មេហ្គាវ៉ាត ចូលបណ្តាញជាតិកម្ពុជា

ថាមពលវារីអគ្គិសនីឡាវ ១៩៥មេហ្គាវ៉ាត ត្រូវបានភ្ជាប់មកប្រព័ន្ធបណ្តាញជាតិកម្ពុជាដោយជោគជ័យ ដោយគ្រោងបញ្ជូនថាមពលផ្លូវការណ៍នៅក្នុងត្រីមាសទីមួយឆ្នាំនេះ។ យោងតាមក្រសួងរ៉ែ និងថាមពល ការតភ្ជាប់ថាមពលចូលមកបណ្តាញជាតិកម្ពុជា គឺធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀងទិញ-លក់ រវាងក្រុមហ៊ុនវិនិយោគវារីអគ្គិសនី ដូនសាហុង (Don Sahong Dam) និងអគ្គិសនីកម្ពុជា (EDC)។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការតភ្ជាប់ថាមពលពីវារីអគ្គិសនី ដូនសាហុង មកព្រំដែនក្នុងខេត្តស្ទឹងត្រែង ហើយបញ្ជូនបន្តមករាជធានីភ្នំពេញតាមរយៈខ្សែបញ្ជូនតុងស្យុង ២៣០គីឡូវ៉ុល។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា បន្តថា នេះគឺជាការតភ្ជាប់ សម្រាប់ត្រៀមការបញ្ជូនថាមពលផ្លូវការណ៍ ដែលគេគ្រោងធ្វើឡើងនៅក្នុងអំឡុងត្រីមាសទី១ឆ្នាំ២០១៩នេះ។ បើតាមឯកឧត្តម វ៉ិចទ័រ ហ្សូណា តម្លៃថាមពលទិញពីវារីអគ្គិសនីដូនសាហុង មានតម្លៃ ៧៣ សេន (ដុល្លារ)ក្នុងមួយគីឡូវ៉ាត់ម៉ោង។ បច្ចុប្បន្ននេះ កម្ពុជានាំចូលថាមពលពីប្រទេសឡាវ ក្នុងចន្លោះ ៥០ មេហ្គាវ៉ាត ទៅ ៧០ មេហ្គាវ៉ាត។ កាលពី២០១៩ កិច្ចព្រមព្រៀងទិញ-លក់ថាមពល ២ ៤០០ មេហ្គាវ៉ាតត្រូវបានចុះហត្ថលេខា រវាងកម្ពុជា […]

អាន​បន្ថែម

ការនាំចូលសម្ភារសំណង់នឹងបន្តកើនឡើងនៅឆ្នាំ២០២០

  ការនាំចូលសម្ភារសំណង់ រួមមានបរិក្ខាសំណង់ផ្សេងៗ ស៊ីម៉ង់តិ៍ និងដែក ត្រូវបានព្យាករណ៍ថា នឹងនៅតែបន្តកើនឡើងនៅឆ្នាំ២០២០ ដែលឆ្លុះបញ្ជាំងពីកំណើននៃវិស័យសំណង់នៅកម្ពុជា ខណៈគម្រោងសាងសង់ក្នុងឆ្នាំ២០១៩ មានសន្ទុះកើនឡើងខ្ពស់។ យោងតាមរបាយការណ៍ស្តីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា វិស័យសំណង់នឹងនៅតែជាសសរស្តម្ភមួយនៃការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២០។ សម្រាប់ឆ្នាំ២០២០ ការនាំចូលសម្រាប់ផ្គត់ផ្គង់ដល់វិស័យសំណង់ ត្រូវបានព្យាករមានតម្លៃប្រមាណជាង ២ ៣០០ លានដុល្លារ។ ធនាគារជាតិនៃកម្ពុជានៅក្នុងរបាយការណ៍ទស្សនវិស័យនេះថា ការនាំចូលបរិក្ខារសំណង់ផ្សេងៗ តំណាងជិត ជាង៥០ភាគរយ ធៀបនឹងការនាំចូលសម្ភារសំណង់សរុប ឬមានទំហំទឹកប្រាក់នាំចូល ប្រមាណជិត ១ ៤០០លានដុល្លារ។ ចំណែកការនាំចូលស៊ីម៉ងត៍ តំណាង ជិត១០ភាគរយ ឬស្មើប្រមាណជិត ២០០លានដុល្លារ។ របាយការណ៍ដដែលបន្តថា ការនាំចូលដែកតំណាងជិត ៤០ភាគរយ ឬស្មើនឹងតម្លៃសម្រាប់នាំចូល ប្រមាណជិត ៨០០លានដុល្លារ។ ធនាគារជាតិនៃកម្ពុជា សរសេរនៅក្នុងរបាយការណ៍ថា៖ “វិស័យសំណង់ និងអចលនទ្រព្យបន្តកើនឡើង ដែលឆ្លុះបញ្ចាំងដោយនិន្នាការកើនឡើងនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួលបានការអនុម័ត”។ យោងតាមរបាយការណ៍នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឆ្នាំ២០១៩ វិស័យសំណង់មានសន្ទុះកំណើនយ៉ាងខ្លាំង […]

អាន​បន្ថែម

សម្តេចហ៊ុនសែន៖ ច្បាប់ស្តីពីសំណង់ថ្មីនឹងជួយកាត់បន្ថយគ្រោះថ្នាក់បាក់រលំអគារ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ច្បាប់ស្តីពីសំណង់ដែលទើបនឹងបានអនុវត្តថ្មីៗនេះ គឺនឹងជួយកាត់បន្ថយមិនឲ្យមានគ្រោះថ្នាក់បាក់រលំអគារបណ្តាលមកពីកង្វៈបច្ចេកទេស និងគុណភាពសាងសង់។ សម្តេចថ្លែងបែបនេះកាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ ក្នុងអំឡុងពេលសម្តេចថ្លែងសន្និសិទកាសែតបូកសរុបលទ្ធផលនៃការបាក់រលំអគារកម្ពស់ ៧ជាន់ដែលបានបណ្តាលឲ្យមនុស្សស្លាប់នឹងរបួសជាង ៥០ នាក់ក្នុងខេត្តកែប។ (អានបន្ថែម) សម្តេចថ្លែងថា៖ «បន្ទាប់ពីច្បាប់សំណង់ត្រូវបានអនុវត្តពេញលេញ ខ្ញុំគិតថាឧប្បទ្ទហេតុបែបនេះនឹងបានកាត់បន្ថយ ឬឈានទៅលប់បំបាត់ ដោយសារតែមុននេះ យើងមិនទាន់មានច្បាប់សំណង់ទេ  ច្បាប់សំណង់ទើបតែនឹងអនុមត័ប្រមាណជា២ខែ»។ តាមការបញ្ជាក់របស់សម្តេច ច្បាប់ស្តីពីសំណង់ថ្មីនេះ គឺនឹងតម្រូវឲ្យម្ចាស់គម្រោងសំណង់ឬមេការសំណង់ជួលក្រុមហ៊ុនមួយផ្សេងទៀត ដើម្បីមកត្រួតពិនិត្យនូវគុណភាពសំណង់ ថាតើកិច្ចការងារសាងសង់នោះ ធ្វើទៅស្របតាមស្តង់ដារបច្ចេកទេសដូចជាការ ការដាក់ដែកមានលក្ខណៈស្របទៅតាមប្លង់ដែលបានគូសឬអត់។ នេះក៏ដោយសារ ការបាក់រលំអគារនៅខេត្តកែប គឺបណ្តាលមកពីអ្នកមេការសំណង់បានប្រើប្រាស់ដែកតូចជាងកម្រិតបច្ចេកទេសដែលផ្តល់ក្នុងគំនូសប្លង់ និងបញ្ហាប្លង់សេ។ គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន បានតាក់តែងច្បាប់ស្តីពីសំណង់ មានកម្រាស់ ៣១ ទំព័រ ចែកចេញជា ២២ជំពូក និង ១១៣មាត្រា ដើម្បីឆ្លើយតបនឹងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ ដែលតម្រូវឲ្យមានការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ […]

អាន​បន្ថែម

មនុស្សស្លាប់និងរបួសចំនួន៥៩នាក់ក្នុងគ្រោះថ្នាក់បាក់រលំអគារក្នុងខេត្តកែបបណ្តាលមកពីហេតុផល២

ក្រោយប្រតិបត្តិការសង្គ្រោះអស់រយៈពេលជាង៤៣ម៉ោងរួចមក ចំនួនមនុស្សស្លាប់និងរបួសដោយសារគ្រោះថ្នាក់បាក់រលំអគារក្នុងខេត្តកែប បានកើនឡើងដល់ចំនួន ៥៩នាក់ ហើយមូលចម្បងដែលធ្វើឱ្យអគារនេះរលំបាក់ គឺបណ្តាលមកពីហេតុផល២យ៉ាង នេះបើយោងតាមសន្និសីទកាសែតថ្លែងដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គ្រោះថ្នាក់បាក់រលំអគារដែលមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី៣ ខែ មករា បានឆក់យកជីវិតមនុស្សចំនួន ៣៦​នាក់ (ស្រី១៤នាក់) និងបណ្តាលឲ្យមនុស្សចំនួន២៣នាក់ផ្សេងទៀតរងរបួស ក្នុងនោះ ប្រុស១៥ នាក់ និងស្រី៨នាក់។ ខណៈសម្តែងការសោកស្តាយចំពោះជនរងគ្រោះក្នុងហេតុការណ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីហេតុផលបឋមចំនួនពីរយ៉ាងដែលបានបណ្តាលឲ្យអគារកម្ពស់៧ជាន់សម្រេចការសាងសង់ជាង៩០ភាគរយនេះត្រូវបាក់រលំផងដែរ។ សម្តេចថ្លែងថា៖ «ទីមួយគឺផ្នែកខាងគូសប្លង់ ដែកទំហំប៉ុននេះៗ!! គឺមេការសាងសង់ដាក់ដែកខុស បានសេចក្តីថា ដែកតូចជាងកម្រិតបច្ចេកទេសដែលគេផ្តល់។ អាហ្អឹងគឺជាកំហុសទីមួយទៅហើយ កំហុសទី២គឺទាក់ទិននឹងបញ្ហាប្លង់សេ គេត្រូវការ២៧​ ទៅ២៨ថ្ងៃទើបអាចដកក្តារពុម្ភបាន ក៏ប៉ុន្តែ តាមដែលយើងទទួលព័ត៌មាន ត្រឹមមិនដល់១០ថ្ងៃទេ គាត់ដកក្តារពុម្ពចេញតែម្តង ដើម្បីឈានឡើងទៅចាក់ជាន់ខាងលើ»។ តាមការលើកឡើងបន្តរបស់សម្តេច  មេការសំណង់ដែលបង្កការធ្វេសប្រហែសក្នុងកិច្ចការងារសាងសង់អគារខាងលើនេះ បានស្លាប់បាត់បង់ជីវិតជាមួយនឹងកូនក្នុងហេតុការគ្រោះថ្នាក់ខាងលើនេះ ក៏ប៉ុន្តែចំណាត់ការតាមផ្លូវច្បាប់គឺនៅតែមានបន្តសម្រាប់ម្ចាស់សំណង់ដែលបច្ចុប្បន្ននេះ អាជ្ញាធរបានធ្វើការឃាត់ខ្លួនរួចហើយនោះ។ ឆ្លើយតបទៅនឹងមតិរិះគន់ចំពោះការទទួលខុសត្រូវរបស់អភិបាលខេត្តកែបក្នុងរឿងនេះ […]

អាន​បន្ថែម