កម្មករសំណង់កម្ពុជាថយចុះ ខណៈបង់ក្លាដេសគ្រោងនឹងបញ្ជូនកម្មករមកប្រទេសកម្ពុជា

វិស័យសំណង់បានបង្កើតការងារដល់កម្មករកម្ពុជាគិតជាមធ្យមពី ២០០ ០០០ នាក់ ទៅ ២២០ ០០០ នាក់ក្នុង១ថ្ងៃ ប៉ុន្តែចំនួននេះ បានធ្លាក់ចុះរហូតដល់ ៣១,៨១ ភាគរយ បើធៀបនឹងរយៈពេល៩ខែកាលពីឆ្នាំទៅ។ នេះបើតាមរបាយការណ៍ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែតុលា ឆ្នាំ២០១៩។ ដោយឡែកសារព័ត៌មាន New Age របស់បង់ក្លាដេសបានចុះផ្សាយថាលោក Salim Reza លេខាធិការក្រសួងសុខុមាលភាពជនបរទេស និងក្រៅប្រទេសបានមានប្រសាសន៍ថា ពួកគេកំពុងរៀបចំបញ្ជូនកម្មករសំណង់របស់ខ្លួនមកប្រទេសកម្ពុជា។ លោកបន្តថា មន្រ្តីស្ថានទូតបង់ក្លាដេសប្រចាំទីក្រុងបាងកក កាលពីពេលថ្មីៗនេះ បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលពីតម្រូវការជាក់ស្ដែងរបស់កម្មករសំណង់សម្រាប់បង់ក្លាដេស។ លោកបន្ថែមថា បង់ក្លាដេស និង កម្ពុជាបានចុះហត្ថលេខា ស្តីពី ការផ្លាស់ប្តូរជំនាញ និង ការជ្រើសរើសពលករពីប្រទេសបង់ក្លាដេសកាលពីឆ្នាំ ២០១៧។ បើតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញអាចទទួលបានពី ៣០ ០០០រៀល ទៅ ៤០ ០០០រៀលក្នុង១ថ្ងៃ កម្មករមានជំនាញ និង មេជាងអាចទទួលបានពី ៤០ ០០០រៀល […]

អាន​បន្ថែម

ច្បាប់កំពង់ផែរបស់ប្រទេសកម្ពុជាកំពុងស្ថិតក្នុងការរៀបចំសេចក្តីព្រាង

នៅថ្ងៃទី ១៧ និង ១៨ ខែតុលានេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានរៀបចំសិក្ខាសាលាមួយ ផ្តោតលើការធ្វើសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងចូលរួមដោយកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនកំពង់ផែឯកជនផ្សេងទៀតដើម្បីរៀបរៀងសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែនេះឱ្យកាន់តែប្រសើរឡើង។ ច្បាប់កំពង់ផែនេះត្រូវបានជឿជាក់ថានឹងចូលរួមក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងអន្ដរជាតិ។ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបាននិយាយថា “កម្ពុជាបានទទួលការវិនិយោគជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍នានាក្នុងវិស័យ កំពង់ផែ ដែលធ្វើឲ្យវិស័យនេះទទួលបាននូវការអភិវឌ្ឍគួរជាទីមោទនៈ”។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តឱ្យអ្នកចូលរួមពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ មេត្តាយកចិត្តទុកដាក់សិក្សាស្វែងយល់ ការពិភាក្សាជាក្រុម និងផ្តល់ជាមតិយោបល់កែលម្អសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែឲ្យកាន់តែល្អប្រសើរដើម្បីយកមកអនុវត្តក្នុងការបម្រើជាប្រយោជន៍ជូនប្រទេសជាតិ។ លោកតូម៉ូហ៊ីរ៉ុ ខាណាតាក តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា “ការជំរុញក្នុងការបង្កើតបទដ្ឋានគតិយុត្តិជាពិសេសច្បាប់ស្តីពីកំពង់ផែ គឺពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍកំពង់ផែនៅកម្ពុជាកាន់តែប្រសើរ”។ ក្រៅពីជួយរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែនេះ ប្រទេសជប៉ុនបានប្តេជ្ញាផ្តល់ការគាំទ្រអភិវឌ្ឍកំពង់ផែសមុទ្រនៅកម្ពុជាផងដែរ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរវាងសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជានិងនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេកាលពីថ្ងៃទី ៣១ ខែឧសភានៅទីក្រុងតូក្យូ។   រូបភាពគោលដោយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

អាន​បន្ថែម

ភ្នំពេញត្រូវការចំណតក្រោមដីកាន់តែច្រើនឡើងខណៈកំណើនយានយន្តកើនយ៉ាងឆាប់រហ័ស

នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំណតយានយន្តក្រោមដីគឺត្រូវការបន្ថែមទៀត ស្របពេលដែលរាជធានីភ្នំពេញមានការអភិវឌ្ឍន៍ទីក្រុងយ៉ាងឆាប់រហ័សនិងការកើនឡើងនូវចំនួនយានយន្តនៅក្នុងទីក្រុង។ ថ្លែងអំពីការអភិវឌ្ឍន៍ប្រទេសកម្ពុជាយ៉ាងឆាប់រហ័សក្នុងអំឡុងពេលជួបជាមួយប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសស្វីសកាលពីខែកក្កដា សម្តេច តេជោ ហ៊ុន សែនបាន មានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញកំពុងប្រឈមនឹងបញ្ហាខ្វះខាតកន្លែងចតយានយន្ត ខណៈដែលចំណតរថយន្តក្រោមដីកំពុងក្លាយជាដំណោះស្រាយដ៏ទាក់ទាញបំផុត។ សម្តេចថ្លែងថា៖ «បើយើងនិយាយអំពីទីក្រុងភ្នំពេញសព្វថ្ងៃ មានរឿងសំខាន់ពីរ។ ទី ១ គឺខ្វះកន្លែងចតរថយន្ត ហើយទី២គឺសំរាម ១ ថ្ងៃសំរាមដល់ទៅ ៣ តោន» ហើយសម្តេច បានណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញឲ្យពិនិ្យទៅលើបញ្ហានេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើ ៥០ ភាគរយនៃយានយន្តសរុបធ្វើដំណើរលើដងផ្លូវក្នុងពេលតែមួយ នោះរាជធានីភ្នំពេញនឹងមានការកកស្ទះនិងជាប់គាំងនៅមួយកន្លែង។ សម្តេចថ្លែងថា៖ «ខ្ញុំបានណែនាំដល់រដ្ឋមន្រ្តីក្រសួងដែនដី ជា សុផារ៉ា និងអភិបាលក្រុង ឃួង ស្រេង ឲ្យពិនិត្យមើលកន្លែងដែលអាចចតរថយន្តបាន។ កន្លែងចតខ្លះប្រើខាងក្រោមដី ពីរឬបីជាន់ ដើម្បីធ្វើចំណតរថយន្តនៅខាងក្រោម បើមិនដូចនេះទេ ចិញ្ចើមថ្នល់គឺពេញ»។ យោងតាមតួលេខរបស់ក្រសួងសាធារណការ […]

អាន​បន្ថែម

រោងចក្រធំៗចំនួន ៤កន្លែង នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានអនុម័តគម្រោងជាច្រើនដែលក្នុងនោះរួមមានគម្រោងបំរើដល់វិស័យសំណង់ចំនួន៤គម្រោងក្នុងទំហំទឹកប្រាក់ប្រមាណជាង ២០ លានដុល្លារអាមេរិកស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ។ យោងតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី ១៦ ខែ តុលា គម្រោងទាំង៤នេះ មានទុនវិនិយោគសរុប ២២,៥ លានដុល្លារអាមេរិក ដែលនឹងបង្កើតការងារបានប្រមាណជា ១៩៥៨ កន្លែង។ គម្រោងទាំងនោះរួមមាន ក្រុមហ៊ុន F.P.Z Furniture (Cambodia) Co.,Ltd នឹងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ក្រោមទុនវិនិយោគចំនួន ១៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង។ ក្នុងនោះដែរ ក៏នឹងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដោយក្រុមហ៊ុន Zhejiang Hengsen Furniture Co.,Ltd ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ គម្រោងនេះមានទុនវិនិយោគចំនួន ១,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។ ចំណែកឯ ក្រុមហ៊ុន Great Cabinets (CAMBODIA) […]

អាន​បន្ថែម

វិស័យសំណង់ស្រូបទុនវិនិយោគជាង ៦,៤ ពាន់លានដុល្លារត្រឹម៩ខែ

វិស័យសំណង់នៅកម្ពុជាបន្តរីកចម្រើនដែលនេះគឺឆ្លុះបញ្ចាំងដោយការកើនឡើងនៃការវិនិយោគជាង ៣៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺទទួលបានទុនវិនិយោគប្រមាណជាង៦ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ តាមការបង្ហាញនៅក្នុងទិន្នន័យដែលបានចេញផ្សាយនាពេលថ្មីៗនេះ នៅចន្លោះខែមករាដល់ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន ៣.៤៣៣ ដែលមានតម្លៃជាង ៦.៤ ពាន់លានដុល្លារអាមេរិក។ តួលេខនេះ បង្ហាញពីការកើនឡើង ៣៤,៧៣ ភាគរយ បើប្រៀបធៀបទៅនឹងគម្រោងចំនួន ២.៥៤១ តម្លៃ ៤.៨ ពាន់លានដុល្លារអាមេរិក ដែលបានអនុម័តក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ការកើនឡើងនៃការវិនិយោគនេះ បានធ្វើឲ្យគម្រោងដែលបានអនុម័តសរុបមានចំនួន ៤៦.៩៩១ គម្រោង តម្លៃ ៤៨,១៧ ពាន់លានដុល្លារ ក្នុងរយៈពេល ១៩ ឆ្នាំ (២០០០ ដល់ ២០១៩) ។ ក្នុងរយៈពេល ៩ ខែក្នុងឆ្នាំនេះ វិស័យសំណង់បានបង្កើតការងារពីចន្លោះ ១៤៧ ៤៥០ ទៅ ១៥០,០០០ កន្លែងជារៀងរាល់ថ្ងៃ ខណៈកាលពីឆ្នាំ ២០១៨ វិស័យនេះ បានផ្តល់ការងារចន្លោះពី ២០ […]

អាន​បន្ថែម

សៀវភៅថ្មីនេះបង្កើតឡើងដើម្បីរិតចំណងមិត្តភាពកម្ពុជាចិនអោយរិតតែរឹងមាំ

កាលពីថ្មីៗនេះ នៅថ្ងៃទី ១១ ខែតុលា សៀវភៅដែលមានឈ្មោះថា គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ និងផលប៉ះពាល់របស់វាដល់ការអភិវឌ្ឍន៍នៅកម្ពុជា ឬ the Belt and Road Initiative and Its Implications for Cambodia’s Development នឹងជួយបង្កើនមិត្តភាពរវាងកម្ពុជា-ចិន។ ថ្លែងនៅក្នុងកម្មវិធីខាងលើ លោក Zuo Wenxing ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានកោតសរសើរដល់ក្រុមអ្នកសរសេរដែលបានធ្វើសៀវភៅនេះឡើង។ លោក Zuo Wenxing បានមានប្រសាសន៍ថា៖ «យើងជឿជាក់ថាសៀវភៅនេះនឹងក្លាយជាបង្អួចថ្មីសម្រាប់ប្រជាជនគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីរៀនអំពីគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ ឬ the Belt and Road Initiative(BRI) ហើយនឹងដើរតួនាទីយ៉ាងល្អក្នុងការជំរុញទំនាក់ទំនងរវាងចិននិងកម្ពុជាឱ្យឈានដល់មួយកម្រិតទៀត»។ សៀវភៅនេះត្រូវបានសរសេរដោយក្រុមអ្នកស្រាវជ្រាវជនជាតិខ្មែរមួយក្រុម ហើយត្រូវបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជាមួយដែលមានឈ្មោះថាផ្លូវសូត្រសមុទ្រសតវត្សទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ សៀវភៅនេះមាន១៩០ទំព័រ ហើយនឹងផ្តោតសំខាន់ទៅលើគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ ទៅលើការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ សៀវភៅនេះ ក៏ផ្តល់នូវយោបល់ផ្សេងៗទៀតទាក់ទងនឹងនយោបាយនិងយុទ្ធសាស្ត្រ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វប្បធម៌សង្គមនិងបរិស្ថាន បើយោងតាមលោក នាក់ ចិន្តារិទ្ធិជាប្រធាននៃមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជាផ្លូវសូត្រសមុទ្រសតវត្សទី២១។ នៅក្នុងសៀវភៅនេះ បានបង្ហាញពីការជួយដល់កំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍន៍វិស័យផ្សេងៗគ្នារួមមាន […]

អាន​បន្ថែម

ក្រុមហ៊ុនដឹកជញ្ចូន Yang Ming នឹងបើកដំណើរការផ្លូវទឹកដំបូងគេពីចិនទៅវៀតណាម និងកម្ពុជា

សាជីវកម្មដឹកជញ្ជូនមហាសមុទ្ររបស់ក្រុមហ៊ុនយ៉ាងម៉ិញ ឫ Yang Ming Marine Transportation Corporation ដែលជាក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់ បានប្រកាសថាខ្លួននឹងមានសេវាដឹកជញ្ជូនផ្លូវដោយផ្ទាល់ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងប្រទេសកម្ពុជាដែលមានឈ្មោះថាសេវាកម្ម CVK ។ តាមរយៈសេចក្តីប្រកាសព័ត៌មានបានសរសេរថា៖ «ក្រុមហ៊ុនដឹកជញ្ចូនYang Ming មានសេចក្តីរីករាយសូមប្រកាសបើកដំណើរការសេវាកម្ម CVK ចាប់ពីថ្ងៃទី ២១ ខែតុលានេះតទៅ» ។ ដើម្បីពង្រឹងសេវាកម្មទូទាំងពិភពលោករបស់ខ្លួន ក្រុមហ៊ុននេះពង្រីកខ្សែរផ្លូវទឹករបស់ខ្លួនដែលភ្ជាប់ពីកំពង់ផែចិន ទៅដាណាងប្រទេសវៀតណាម និងទៅក្រុងព្រះសីហនុនៅកម្ពុជា។ ការបង្កើតខ្សែរផ្លូវទឹកនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនឲ្យមានរយៈពេលខ្លី និងធ្វើឲ្យសេវាកម្មនៃការដឹកជញ្ជូនមានប្រសិទ្ធភាពជាងមុន។ យោងតាមកាសែតខ្មែរថាមស៍ លោកស៊ិន ចន្ធី ដែលជាប្រធានសមាគមអ្នកដឹកជញ្ចូនទំនិញកម្ពុជា បានមានប្រសាសន៍ថា ផ្លូវផ្ទាល់នេះ គឺល្អសម្រាប់ប្រទេសកម្ពុជា នឹងអាចកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។ ក្រុមហ៊ុនដឹកជញ្ជូន Yang Ming ក៏បានប្រកាសតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនផងដែរថា ខ្លួននឹងមានផ្លូវទឹកផ្សេងទៀតដែលរួមមាន នៅទីក្រុងនីងបូ សៀងហៃ សៃម៉ាន ដាហាំង ហូជីមិញ ក្រុងព្រះសីហនុ និងហុងកុង។

អាន​បន្ថែម

ខេត្តកំពង់ស្ពឺកំពុងរៀបចំដីជាច្រើនហិកតាសាងសង់ស្តាតថ្មីត្រៀមសម្រាប់ SEA Games

ខេត្តកំពុងស្ពឺបាននិងកំពុងរៀបចំដីជាច្រើនហិកតាដើម្បីសាងសង់ស្តាតថ្មីត្រៀមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ក្នុងឆ្នាំ ២០២៣ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តផ្ទាល់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៩ ខែ តុលា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំ តាមសារអេឡិចត្រូនិចតេឡេក្រាមថា ខេត្តកំពង់ស្ពឺកំពុងមានគម្រោងសាងសង់ស្តាតនៅលើផ្ទៃដីទំហំប្រមាណជា ៤ ហិកតា ដែលបច្ចុប្បន្នក្រុមការងារបាននិងកំពុងចាប់ផ្តើមដំណើរការ។ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា៖ «យើងកំពុងរៀបចំលើកកំពស់ផ្ទៃដី ដោយយកអាចម៌ដីមកចាក់បំពេញ»។ ចំពោះទីតាំងច្បាស់លាស់នៃគម្រោងនេះ ឯកឧត្តម វ៉ី សំណាង មិនទាន់បញ្ជក់នៅឡើយទេ ក៏ប៉ុន្តែ តាមការសង្កេតរបស់ក្រុមការងារយើងខ្ញុំ នៅពេលធ្វើដំណើរចេញពីទីរួមខេត្តតាមផ្លូវឆ្ពោះទៅភ្នំឱរ៉ាល់ប្រមាណជា ៥ នាទី ក៏មានការរៀបឈួសឆាយកាយដីជាច្រើនហិកតាផងដែរ។ សម្រាប់ព័ត៌មានលម្អិតនៃគម្រោងខាងលើនេះ យើងខ្ញុំនឹងធ្វើការរាយការណ៍បន្តនៅពេលខាងមុខ។ គួរបញ្ជាក់ថា កម្ពុជាបាននិងកំពុងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់ត្រៀម ប្រកួតកីឡាអាស៊ីអាគ្នេយ៍ តួយ៉ាងមានដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃតម្លៃ១៦០លានដុល្លារអាមេរិក អាងហែលទឹកនៅស្រុកកោះធំ គម្រោងរថភ្លើងស្វ័យប្រវត្តិ AGT និងអាងហែលទឹកខ្នាតអន្តរជាតិនៅខេត្តបាត់ដំបង ជាដើម។

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តគម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិនក្នុងខេត្តសៀមរាប

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានផ្តល់ភ្លើងខៀវដល់គម្រោងអភិវឌ្ឍន៍ជាច្រើនរួមមានគម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិនដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាប។ តាមការចុះផ្សាយរបស់ CDC កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Angkor International Culture Investment & Development (Cambodia) Co.,Ltd នឹងបោះទុនវិនិយោគចំនួន ២៧,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងរបស់ខ្លួននៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិននេះ គឺនឹងបង្កើតការងារបានប្រមាណ ២១៣ កន្លែងសម្រាប់ប្រជាជន។ កាលពីខែសីហា ឆ្នាំ ២០១៨ ក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group បានប្រកាសថានឹងវិនិយោគទឹកប្រាក់ចំនួន ៧០ លានដុល្លារអាមេរិក ដើម្បីសាងសង់គម្រោងខាងលើនៃផ្ទៃដីសរុប ៣,៣ ហិកតា។ គម្រោងនេះ នឹងក្លាយជាបណ្ដុំនៃតំបន់ទេសចរណ៍បែបវប្បធម៌ រួមមាន រោងមហោស្រពញញឹមអង្គរ ១៥០០-កៅអី សារមន្ទីរ Zhou Daguan មជ្ឈមណ្ឌលវប្បធម៌សម័យចេនឡា មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន […]

អាន​បន្ថែម

ការកែច្នៃសំរាមប្លាស្ទិកក្លាយជាគ្រឿងសំណង់និងគ្រឿងសង្ហារឹមជាផ្នែកមួយនៃអាជីវកម្មបៃតង

គម្រោងកែច្នៃសំណល់ប្លាស្ទិកត្រូវលើកឡើងជាផ្នែកមួយនៃអាជីវកម្មបៃតងក្នុងវេទិកាអាជីវកម្មបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។ ថ្មីៗនេះនៅថ្ងៃទី ១០ ខែតុលា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានរៀបចំកម្មវិធីវេទិកាធុរកិច្ចបៃតងឆ្នាំ ២០១៩ លើកទី ៥ ឫ ហៅថា the 5th edition of our landmark Green Business Forum 2019 ប្រធានបទជាច្រើនកំពុងត្រូវបានពិភាក្សា ប៉ុន្តែកត្តាដែលព្រួយបារម្ភបំផុតដែលត្រូវបាននិយាយ និងជំរុញឲ្យដោះស្រាយនិងលើកកម្ពស់ការយល់ដឹងនោះគឺការគ្រប់គ្រងសំរាម។ គំនិតផ្តួចផ្តើមនៃគម្រោងកែឆ្នៃសំរាមប្លាស្ទិកនេះ គឺមកពីក្រុមហ៊ុនឈ្មោះថា Gomi Recycle 110 Co., Ltd. ដែលមានការគាំទ្រពីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ក្រុមហ៊ុនជីប ម៉ុង គ្រុបក៏ជាផ្នែកមួយនៃគម្រោងនេះដែរ នេះបើយោងតាម កញ្ញា Pheap Sovanvichily ដែលកាន់ផ្នែកទីផ្សារ និងលក់ នៅក្រុមហ៊ុន Gomi Recycle 110 Co., នេះស្រាប់។ បញ្ហាដែលក្រុមហ៊ុននេះប្រឈមមុខ គឺកង្វះរថយន្តដែលសម្រាប់ដឹក និងប្រមូលសំរាម ដើម្បីបំពេញតាមស្តង់ដាររបស់អន្តរជាតិ។ ការអនុវត្តគម្រោងនេះគឺស្ថិតនៅក្នុងខេត្តស្វាយរៀង។ កាកសំណល់ប្លាស្ទិកនឹងក្លាយជាសម្ភារៈសំណង់សម្រាប់ប្រើប្រាស់ រីឯកាកសំណល់ប្លាស្ទិកផ្សេងទៀតនិងក្លាយជាគ្រឿងសង្ហារិម។ […]

អាន​បន្ថែម