សំណង់អគារចំនួន ១៤អគារ ក្នុងខេត្តព្រះសីហនុនឹងត្រូវរុះរើក្រោយត្រួតពិនិត្យរួច

អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថាសំណង់អគារចំនួន ១៤អគារ ក្នុងខេត្តព្រះសីហនុ នឹងត្រូវរុះរើបន្ទាប់ពីមន្ត្រីរដ្ឋបាលខេត្ត និងក្រុមការងាររបស់គណៈកម្មាធិការត្រួតពិនិត្យសំណង់បានធ្វើការត្រួតពិនិត្យរួចមក។ គណៈកម្មាធិការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងក្រោយពីមានការបាក់រលំអគារកម្ពស់ ៧ជាន់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង ៤០នាក់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនា កន្លងមកនេះ។ (អានបន្ថែម) តាមការបញ្ជាក់តាមទូរសព្ទកាលពីថ្ងៃទី ២៦ ខែ សីហា លោក ឃាង ភារម្យ បានឲ្យដឹងថា ក្រុមការងារត្រួតពិនិត្យសំណង់ទាំង ២៣ក្រុម របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កន្លងមក បានត្រួតពិនិត្យសំណង់អគារប្រមាណជាង ៥០០ កន្លែង។ លោកថ្លែងថា៖ «ព័ត៌មានដែលខ្ញុំទទួលបានពីមន្ទីដែនដីខេត្ត គឺលោក [ក្រុមការងារ] បានចុះធ្វើការត្រួតពិនិត្យបានជាង ៥០០សំណង់ ហើយក្នុងនោះ ជំហានទី១ គឺលោក [ក្រុមការងារ] បានសម្រេចរុះរើសំណង់ចំនួន១៤ទីតាំង នៅក្នុងចំណោមសំណង់ដែលបានត្រួតពិនិត្យ»។ ជាងនេះទៀត កន្លងមកក្រុមការងារក៏បានរកឃើញសំណង់ដែលមានបញ្ហាចំនួន២២ ពោលគឺសាងសង់មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃការសាងសង់អគារនៅកម្ពុជា។ លោក ឃាង ភារម្យ បានបន្ថែមទៀតថា៖ «ដោយឡែក […]

អាន​បន្ថែម

ខេត្តព្រះសីហនុត្រូវការថវិកា២៥លានដុល្លារអាមេរិកដើម្បីកសាងប្រពន្ធ័លូរំដោះទឹកភ្លៀង

ដើម្បីបញ្ជៀសការលិចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំង ខេត្តព្រះសីហនុ នឹងត្រូវការថវិកាប្រមាណជា ២៥ លានដុល្លារអាមេរិក ដើម្បីកសាងប្រពន្ធ័លូរំដោះទឹកភ្លៀង ពោលគឺប្រឡាយរំដោះទឹក នេះបើយោងតាមលទ្ធផលនៃការសិក្សាផែនការមេ។ លទ្ធផលនេះត្រូវបានបង្ហាញក្នុងសិក្ខាសាលាស្តីពីលទ្ធផលនៃការសិក្សាលទ្ធភាពនៃគម្រោងផែនការមេ សម្រាប់គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២៣ ខែ សីហា។ ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផែនការអភិវឌ្ឍប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រពន្ធ័រំដោះទឹកភ្លៀងដំណាក់កាលទីមួយ (២០១៩ ដល់២០២១) នឹងត្រូវចំណាយថវិការប្រមាណជា ១៧០ លានដុល្លារអាមេរិក។ (អានបន្ថែម) ដោយឡែកចំពោះ ប្រពន្ធ័រំដោះទឹកភ្លៀងវិញ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ប្រពន្ធ័លូរំដោះទឹកភ្លៀង រដ្ឋាភិបាលត្រូវសាងសង់លូប្រវែង២០គីឡូម៉ែត្រ ហើយនឹងត្រូវប្រើប្រាស់ថវិកាប្រមាណជា ២៥ លានដុល្លារអាមេរិក។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ខេត្តព្រះសីហនុបានទទួលរងការលិចលង់ទឹកយ៉ាងខ្លាំងនៅតាមតំបន់នានា ដោយសារបញ្ហាមួយចំនួនដូចជា ការរំលោភបំពានប្រឡាយអូរ កំណើនបរិមាណទឹកភ្លៀង និងបញ្ហាមួយចំនួនទៀត ដែលបានរារាំងការរំដោះទឹកក្នុងក្រុង (អានបន្ថែម) អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ដែរថា ក្រុមការងាររដ្ឋបាលខេត្តកំពុងធ្វើការកាប់កាយស្តារឡើងវិញ […]

អាន​បន្ថែម

អគារបៃតង៖ ដំណោះស្រាយចំពោះវិស័យសំណង់ប្រកបដោយចីរភាព

ដោយសារតម្លៃដីធ្លីនៅក្នុងទីក្រុងធំៗ បាននិងកំពុងតែកើនឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យអ្នកអភិវឌ្ឍន៍គម្រោងនានា ត្រូវតែបង្ខំចិត្តសាងសង់សំណង់ឲ្យពេញលើផ្ទៃដីនិងបានច្រើន តាមតែអាចធ្វើទៅបាន ក្នុងគោលបំណងដើម្បីយកបានផលចំណេញឲ្យបានច្រើនបំផុត។ ទង្វើនេះ បានក្លាយជាបញ្ហាចោទមួយដ៏សំខាន់ ដែលធ្វើឲ្យទីក្រុងពោរពេញទៅដោយអគារនិងផ្ទៃបេតុង ដោយឡែកបៃតងត្រូវបានកាត់បន្ថយបន្តបន្ទាប់។ បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីក្រុងធំ ៗនៅតំបន់អាស៊ីនាពេលបច្ចុប្បន្ន កំពុងជួបប្រទះបញ្ហាប្រឈមដូចជា ចរាចរណ៍កកស្ទះ ការបំពុលបរិយាកាស និងជាពិសេសកង្វះសួនច្បារនិងទីធ្លាបៃតង។ ទីក្រុងភ្នំពេញត្រូវបានគេវាយតម្លៃថាជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានតំបន់បៃតងទាបជាងគេបំផុតសម្រាប់មនុស្សម្នាក់ៗក្នុងតំបន់អាស៊ាន ពោលគឺមានត្រឹមតែ ១,១ ម៉ែត្រការ៉េប៉ុណ្ណោះសម្រាប់មនុស្សម្នាក់តែប៉ុណ្ណោះ។ ទាក់ទងនឹងបញ្ហានេះ អ្នកយកព័ត៌មានទស្សនាវដ្ដីសំណង់និងអចលនទ្រព្យ បានជួបសម្ភាសន៍ជាមួយនឹង លោកស៊ឹន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា និងជាប្រធានក្រុមហ៊ុនគ្រុបហ្វរ ស្ថាបត្យករ និង វិស្វករ ដើម្បីពិភាក្សាពីតុល្យភាពរវាងកំណើននៃអគារខ្ពស់និងផ្ទៃបៃតងនៅទីក្រុងភ្នំពេញ។ តើអគារបៃតងគឺជាអ្វី? និយមន័យនៃពាក្យ ‘Green ‘ គឺធំទូលាយណាស់ ។ ការដាំដើមឈើឬមានសួនច្បារតូចមួយនៅក្នុងផ្ទះ គឺជាការចាប់ផ្តើមមួយដ៏ល្អ ប៉ុន្តែនេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៃពាក្យថា Green។ ក្នុងនាមជាស្ថាបត្យករ “អគារបៃតង” មានន័យថាជាអគារទាំងឡាយណាដែល ទាំងការរចនា ការសាងសង់ និងការប្រតិបត្តិការរបស់អគារនោះ អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ឬបង្កើតផលវិជ្ជមានទៅលើអាកាសធាតុនិងបរិស្ថានរបស់យើង។ និយាយម៉្យាងទៀត គឺអគារដែលមានផលល្អដល់ធនធានធម្មជាតិក៏ដូចជាធ្វើឲ្យគុណភាពជីវិតប្រសើរឡើង។ អគារបៃតងត្រូវតែគោរពតាមលក្ខខណ្ឌដូចជា ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព […]

អាន​បន្ថែម

ផែនការមេគ្រប់គ្រងទឹកកខ្វក់នៅខេត្តព្រះសីហនុតម្លៃជាង១៤០លានដុល្លារនឹងចាប់ផ្ដើមឆាប់ៗនេះ

កាលពីព្រឹកនៅថ្ងៃទី ២៣ សីហា កន្លងមកនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីធ្វើការពិភាក្សាលើកចុងក្រោយស្តីពីលទ្ធផលនៃការសិក្សាលទ្ធភាពនៃគម្រោងផែនការមេ សម្រាប់គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុ តម្លៃជាង១៤០លានដុល្លារ។ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចប្រជុំនេះត្រូវបានចូលរួមដោយក្រុមហ៊ុន BUCG ដែលជាក្រុមហ៊ុនដែលទទួលខុសត្រូវលើគម្រោងនេះ ក៏ដូចជាមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ យោងតាមការសិក្សា ផែនការមេនេះរួមមាន ការសាងសង់រោងចក្រប្រព្រឹត្តកម្មចំនួន ៤ កន្លែង ការសាងសង់លូមេប្រវែង ១៥៧ គីឡូម៉ែត្រ លូរងប្រវែង ៦៥ គីឡូម៉ែត្រ និងលូភ្ជាប់ពីលំនៅដ្ឋានប្រវែង ២១០ គីឡូម៉ែត្រ។ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ថ្មីនេះនឹងមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់រហូតដល់ ៤០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ ២០២១ និងពង្រីកឲ្យមានសមត្ថភាពរហូតដល់ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ ២០៣០ ។ ផែនការមេនេះនឹងត្រូវអនុវត្តជា៣ ដំណាក់កាល គឺ ដំណាក់កាលទី១ ពីឆ្នាំ២០១៩ ដល់២០២១ ដំណាក់កាលទី២ ពីឆ្នាំ ២០២១ ដល់ ២០២៣ […]

អាន​បន្ថែម

ក្រុមហ៊ុនចិនគ្រោងនឹងសាងសង់ស្ថានីយបញ្ជូនអគ្គិសនីថ្មីមួយនៅខេត្តព្រះសីហនុ

កាលពីថ្ងៃទី ១២ ខែសីហា កន្លងមកនេះ ក្រុមហ៊ុនយក្សចិន Sinomach តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន CNEG បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន SNTP នៃប្រទេសកម្ពុជា លើគម្រោងបង្កើតអនុស្ថានីយអគ្គិសនី និងបណ្តាញបញ្ជូនអគ្គិសនីថ្មីមួយ នៅខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុម Sinomach គម្រោងនេះរួមមាន ការកសាងប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រថ្មី (GIS) ចំនួន ២ ខ្សែ បណ្តាញបញ្ជូនអគ្គិសនី ២៣០kV និង ១១៥kV ប្រវែង ២៧ គីឡូម៉ែត្រ ក៏ដូចជាការពង្រីកអនុស្ថានីយបញ្ជូនអគ្គិសនី ផងដែរ។ ថ្លែងក្នុងពិធីចុះហត្ថលេខាដែលធ្វើឡើងនៅទីក្រុងប៉េកាំងនេះ ប្រធានក្រុមហ៊ុន CNEG លោក Lu Wenjun បានសំដែងសុទិដ្ឋិនិយមថា ក្រុមហ៊ុនរបស់លោកនឹងនាំយកបច្ចេកវិទ្យានិងការគ្រប់គ្រងល្អបំផុតមកប្រើប្រាស់ក្នុងគម្រោងនេះ ក្នុងគោលបំណងផ្តល់នូវសេវាកម្មល្អបំផុតសម្រាប់ប្រទេសកម្ពុជា។ លោក Lu បានមានប្រសាសន៍ថា ៖ ខ្ញុំជឿជាក់ថាគម្រោងនេះនឹងជួយកាត់បន្ថយកង្វះខាតថាមពលអគ្គីសនីក្នុងស្រុកនិងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ” ។ ទោះយ៉ាងណាសេចក្តីប្រកាសព័ត៌មាននេះ ពុំទាន់បានបញ្ជាក់នៅឡើយទេ អំពីព័ត៌មានលម្អិតនៃគម្រោង ដូចជា ទុនវិនិយោគ ពេលវេលាកំណត់នៃការសាងសង់ ក៏ដូចជាទីតាំងជាក់លាក់ក្នុងការសាងសង់។ ចាប់តាំងពីឆ្នាំ ២០០៧ […]

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុននឹងដំឡើងអំពូល LED ជាង៧ពាន់បង្គោលក្នុងខេត្តធំៗនៅកម្ពុជា

ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចដ៏ធំមួយរបស់ជប៉ុន MinebeaMitsumi នឹងដំឡើងអំពូល LED ដែលជាប្រភេទអំពូលសន្សំសំចៃចរន្តអគ្គិសនី ប្រមាណជាង៧ពាន់បង្គោល ដើម្បីបម្រើដល់ផែនការបង្កើតទីក្រុងឆ្លាតវៃនៅកម្ពុជា ។ ផែនការនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបរវាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន MinebeaMitsumi កាលពីថ្ងៃទី ២០ ខែ សីហា ស្តីអំពីរបាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមហ៊ុនលើការងារផ្នែកទីក្រុងឆ្លាតវៃ។ លោក Yoshihisa Kainuma បានបញ្ជាក់ថា ក្រុមហ៊ុន បាននិងកំពុងផលិតផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ ផ្តល់គុណប្រយោជន៍ដល់បរិស្ថាន ដែលក្នុងនោះ ក្រុមហ៊ុនក៏បាននិងកំពុងត្រៀមដំឡើងអំពូល LED ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាខេត្ត ត្រូវបានជ្រើសរើសជាបណ្តាញទីក្រុងឆ្លាតវៃក្នុងតំបន់អាស៊ាន ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន។ គម្រោងទីក្រុងឆ្លាតវៃនេះ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយល់ព្រមជាគោលការណ៍ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបង្កើតបណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុន កាលពីពេលថ្មីៗនេះ។ (អានបន្ថែម) តាមការបញ្ជាក់ដដែលរបស់លោក Yoshihisa Kainuma នៅលើទំព័រហ៊្វេសប៊ុករបស់ក្រសួងបរិស្ថាន អំពូល LED […]

អាន​បន្ថែម

ក្រសួងសាធារណការបើកការដ្ឋានជូសជុលផ្លូវ ២ ខ្សែទៀតនៅខេត្តព្រះសីហនុ

ផ្លូវខេត្តចំនួន ២ ខ្សែ នៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២០ សីហា កន្លងមកនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ ផ្លូវខេត្តចំនួន ២ ខ្សែ នេះរួមមាន ផ្លូវលេខ ១៤៦បេ និងផ្លូវលេខ ១៤៨ ដោយស្ដារឡើងវិញដោយក្រាលកៅស៊ូ DBST និងចាក់បេតុងសរសៃដែក។ កំណាត់ផ្លូវ ១៤៦បេ ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស មានប្រវែងសរុប ២៤,៥០គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ។ការជួសជុលផ្លូវនេះចែកចេញជា ១០កំណាត់ ដែលមានប្រវែងសរុប ៣.៥៨០ម៉ែត្រ និងទទឹង ៧ម៉ែត្រ ដោយក្រាលកៅស៊ូបាចថ្មពីរជាន់(DBST) ។ ចំណែកឯកំណាត់ផ្លូវលេខ ១៤៨ ឬ វិធីសម្ដេតេជោ ហ៊ុន សែន មានប្រវែងសរុប ២៣គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥០០ មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ […]

អាន​បន្ថែម

ផ្លូវជាតិលេខ១០តភ្ជាប់ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃមកកាន់ខេត្តព្រះសីហនុត្រៀមបើកការដ្ឋាន

ផ្លូវជាតិលេខ១០ ដែលនឹងតភ្ជាប់ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃមកកាន់ខេត្តព្រះសីហនុ ត្រៀមនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញរវាងខេត្តទាំងនេះ នេះបើយោងតាមការឲ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ តាមការបញ្ជាក់របស់ឯកឧត្តមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចំនួនពីរខ្សែ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២០ ខែ សីហា កន្លងមកនេះ ផ្លូវជាតិលេខ១០ មួយខ្សែនេះ នឹងធ្វើការតភ្ជាប់ពីតំបន់សំឡូតនៃខេត្តបាត់ដំបង ភ្ជាប់ជារបៀង មកកាន់ខេត្តពោធិ៏សាត់ ហើយមកកាន់កោះកុង និងបន្តចុះមកក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤៨។ រដ្ឋាភិបាលកន្លងមក បានស្នើសុំឥណទានពីប្រទេសចិនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែនេះ ដែលនឹងជួយឲ្យប្រជាជនរស់នៅក្នុងខេត្តកោះកុង អាចធ្វើដំណើរទៅខេត្តពោធិ៍សាត់កាត់ទៅខេត្តបាត់ដំបង ដោយមិនចាំបាច់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ មកដល់ភ្នំពេញសិននោះទេ។ (អានបន្ថែម) ជាងនេះទៀត តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ផ្លូវមួយខ្សែនេះ នឹងជួយកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូនទំនិញ និងជាពិសេសកាត់បន្ថយតម្លៃដឹកជញ្ជូនដែលបច្ចុប្បន្នមានតម្លៃខ្ពស់។ ក្រៅពីនេះ ក្រសួងក៏កំពុងសិក្សាលើគម្រោងពង្រីកផ្លូវជាតិលេខ ៤៨ ភ្ជាប់ពីកោះកុងមកស្រែអំបិលផងដែរ ដោយកន្លែងខ្លះនឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤ គន្លង ប្រមាណជា ២២ គីឡូម៉ែត្រ។

អាន​បន្ថែម

CDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៣ កន្លែង តម្លៃជាង ១៦ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC កាលពីថ្ងៃ ១៩ ខែសីហា បានអនុម័តឲ្យក្រុមហ៊ុនឯកជនវិនិយោគទឹកប្រាក់សរុប ១៦,៦ លានដុល្លារ ក្នុងការបង្កើតរោងចក្រសម្ភារសំណង់ចំនួន ៣ កន្លែង ក្នុងខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។ បើយោងតាមរបាយការណ៍របស់ CDC ក្រុមហ៊ុនទាំង ៣ រួមមាន ៖ ក្រុមហ៊ុន Gorgeous Steel Structure (Cambodia) ក្រុមហ៊ុន Chiang Cu Wire&Cable និងក្រុមហ៊ុន Wing Art Lighting and Giftware ដែលក្រុមហ៊ុនទាំង៣ នេះ នឹងចូលរួមចំណែកក្នុងការបង្កើតការងារដល់ប្រជាជនក្នុងតំបន់ប្រមាណជាង ៧០០ កន្លែង។ ចំពោះក្រុមហ៊ុន Gorgeous Steel Structure (Cambodia) គឺនឹងវិនិយោគទឹកប្រាក់ប្រមាណ ៦ លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រកែច្នៃដែក ដែលនឹងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ដោយឡែក ក្រុមហ៊ុន Chiang Cu Wire&Cable […]

អាន​បន្ថែម

បុរីប៉េងហួត នឹងចាប់ផ្តើមសិក្សាគម្រោងផ្លូវក្រោមដីនៅបឹងស្នោរ

បុរីប៉េងហួត ដែលជាអ្នកអភិវឌ្ឍផ្នែកអចលនទ្រព្យនាំមុខគេមួយ បានទទួលគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ សិក្សាគម្រោងផ្លូវក្រោមដី នៅបឹងស្នោរ កាត់ផ្លូវជាតិលេខ១។ គម្រោងស្ថាបនាផ្លូវក្រោមដីនេះ គឺឆ្លងកាត់ពីបុរីប៉េងហួត បឹងស្នោរ មកផ្លូវជាតិលេខ១ ដើម្បីកុំឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក មាស ម៉េតភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សា បន្ទាប់ពីទទួលការឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញ។ ចំណែកបុគ្គលិកបុរីប៉េងហួត ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ផ្លូវក្រោមដី នឹងសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរនៅលើផ្លូវជាតិលេខ១ នៅត្រង់ចំណុចបឹងស្នោរ។ ទោះបីជាបដិសេធ បង្ហាញពីព័ត៌មានលម្អិតជុំវិញគម្រោងស្ថាបនាផ្លូវក្រោមដីនេះ ប្រភពដដែលបញ្ជាក់ថា៖ «ជាទូទៅ នៅបឹងស្នោរ មានការកកស្ទុះចរាចរណ៍ច្រើន នៅពេលមានផ្លូវក្រោមដី នឹងសំរួលដល់ការធ្វើដំណើរដល់អ្នកដំណើរ»។

អាន​បន្ថែម