បុរីប៉េងហួត នឹងចាប់ផ្តើមសិក្សាគម្រោងផ្លូវក្រោមដីនៅបឹងស្នោរ

បុរីប៉េងហួត ដែលជាអ្នកអភិវឌ្ឍផ្នែកអចលនទ្រព្យនាំមុខគេមួយ បានទទួលគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ សិក្សាគម្រោងផ្លូវក្រោមដី នៅបឹងស្នោរ កាត់ផ្លូវជាតិលេខ១។

គម្រោងស្ថាបនាផ្លូវក្រោមដីនេះ គឺឆ្លងកាត់ពីបុរីប៉េងហួត បឹងស្នោរ មកផ្លូវជាតិលេខ១ ដើម្បីកុំឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក មាស ម៉េតភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សា បន្ទាប់ពីទទួលការឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញ។

ចំណែកបុគ្គលិកបុរីប៉េងហួត ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ផ្លូវក្រោមដី នឹងសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរនៅលើផ្លូវជាតិលេខ១ នៅត្រង់ចំណុចបឹងស្នោរ។

ទោះបីជាបដិសេធ បង្ហាញពីព័ត៌មានលម្អិតជុំវិញគម្រោងស្ថាបនាផ្លូវក្រោមដីនេះ ប្រភពដដែលបញ្ជាក់ថា៖ «ជាទូទៅ នៅបឹងស្នោរ មានការកកស្ទុះចរាចរណ៍ច្រើន នៅពេលមានផ្លូវក្រោមដី នឹងសំរួលដល់ការធ្វើដំណើរដល់អ្នកដំណើរ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រដំឡើងរថយន្តToyota តម្លៃជាង ៣៦លានដុល្លារ សម្ពោធឱ្យដំណើរការជាផ្លូវការហើយ

រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានតម្លៃជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធផ្លូវការក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន ដែលមានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២.៩៧១ម៉ែត្រក្រឡា។(អានបន្ថែម) បន្ថែមពីនេះ រោងចក្រនេះ ប្រើប្រាស់ទុនវិនិយោគចំនួន ៣៦.៧៨១.០០០ដុល្លារអាមេរិក និងប្រើប្រាស់បុគ្គលិកសរុបចំនួន ១៥០នាក់។ លើសពីនេះ រោងចក្រនេះ មានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ […]

ត្រីមាសទី១-២០២៤ កំពង់ផែក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់រហូត ២៤ម៉ឺនTEUs កើន ២៣%

គិតត្រឹមរយៈពេល១៤សប្តាហ៍ ឬប្រមាណ៩៨ថ្ងៃដំបូង ក្នុងឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកុងតឺន័រឆ្លងកាត់ចំនួន ២៤ម៉ឺនTEUs កើនឡើងជាង ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០២៣ កន្លងទៅ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះ​សំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា ២០២៤។ នាឱកាសនោះ ឯកឧត្តបានឱ្យដឹងថា បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត សរុបចំនួន ១.៣៥៥នាក់ (ក្នុងនោះមានស្ត្រី ១៣១នាក់) ហើយបើគិតក្នុងរយៈពេល ១៤សប្តាហ៍ដំបូងក្នុងឆ្នាំ២០២៤នេះ មានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនប្រមាណ ២៤ម៉ឺនTEUS កើនឡើង ២៣,៤៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលតួលេខនេះបានបង្ហាញពីសន្ទុះប្រកប ដោយភាពរឹងមាំសម្រាប់ឆ្នាំ២០២៤។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅ កំពង់ផែខាងលើនេះ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ សរុបចំនួនជិត ៨០ម៉ឺនTEUS កើនឡើង ៦,៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ និងមានចំណូលអាជីវកម្មសរុបប្រមាណជាង ៩៥លានដុល្លារ កើនឡើង ៥,៤២%។ ជាមួយគ្នានេះដែរ […]

កម្ពុជាកំពុងព្រាងគោលនយោបាយអភិវឌ្ឍយានយន្តអគ្គិសនី ដើម្បីជួយជំរុញសេដ្ឋកិច្ច និងសង្គម

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញសេចក្តីព្រាងគោលនយោបាលជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិ​​សនី ២០២៤​-២០៣០ ដើម្បីជំរុញអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ សេចក្តីព្រាងគោលនយោបាយនេះ បានរៀបចំឡើង សំដៅចាប់យកឱកាសទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកនវានុវត្តថ្មី ស្របតាមការកសាងសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ ដោយលើកកម្ពស់ការប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនេះដែរ គោលនយោបាលនេះ បានគិតគូពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តរបស់កម្ពុជាសម្រេចឱ្យបានអព្យាក្រឹត្យកាបូននាឆ្នាំ២០៥០។ ជារួម សេចក្តីព្រាងគោលនយោបាយជាតិនេះ បានដាក់ចេញនូវវិធានការមុតស្រួច ដោយផ្តោតលើទិដ្ឋភាពចំនួន ០៣ គឺការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ការផ្គត់ផ្គង់យានយន្តអគ្គិសនី និងការការពារបរិស្ថាន។ ដោយឡែក កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងធនាគារពិភពលោក ក៏បានពិភាក្សាផងដែរអំពីការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថយន្តក្រុង (Bus) នៅខេត្តសៀមរាប។ (អានបន្ថែម) - Video Advertisement -

ផ្សារអន្តរជាតិបោះដុំបន្លែធំបំផុតក្នុងរាជធានីភ្នំពេញ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាស៊ាន​-អន្តរជាតិ​ ឬផ្សារដើមគរថ្មី ស្ថិតនៅសង្កាត់​គោក​រកា​ ខណ្ឌ​ព្រែកព្នៅ​ លើផ្ទៃដី ២០ហិក​តា​​ នៃដីបឹងតាមោក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ពិធីសម្ពោធខាងលើនេះ មានការចូលរួមជាអធិបតីពី​​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ និង​ឯកឧត្ដម​ វ៉ាង​ វិន​ធាន​ អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា​។ គម្រោងផ្សារដើមគរថ្មីនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀលអ៊ីស្តេត អ៊ិនវេសម៉ិន ឯ.ក ដែលបានអភិវឌ្ឍសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ចំណតរថយន្ត ឃ្លាំង និងអគារពាណិជ្ជកម្មកម្ពស់ ៣៣ជាន់។ ទន្ទឹមនឹងនេះដែរ ផ្សារដើមគរថ្មីនេះ នឹងអនុញ្ញាតឱ្យអាជីវក ដែលកំពុងតែលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ តំបន់ជុំវិញផ្សារដើមគរចាស់ ទៅលក់ដូរនៅបឹងតាមោកវិញ ទៅតាមតម្លៃជួលសមរម្យ។ គួររំលឹកថា កន្លងមកអតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានស្នើដល់អាជ្ញាធរពាក់ព័ន្ធឱ្យសិក្សារៀបចំបង្កើតផ្សារបោះដុំ និងលក់រាយកសិផល តាមបណ្តារាជធានី-ខេត្តបន្ថែមទៀត ដើម្បីជួយដល់កសិកផលរបស់កសិករ ។ (អានបន្ថែម) - Video Advertisement […]

រដ្ឋកំពុងពន្លឿនបញ្ចប់ការងារកែលម្អប្រព័ន្ធធារាសាស្ត្រនៅខេត្តចំនួន៥ ឱ្យបានមុនរដូវវស្សាមកដល់

ក្រសួងធនធានទឹក និងឧតុនិយម កំពុងជំរុញពន្លឿនបញ្ចាប់ការងារជួសជុល និងកែលម្អប្រព័ន្ធធារាសាស្ត្រនៅទីតំាងសំខាន់ៗ ក្នុងខេត្តចំនួន៥ ក្នុងនោះរួមមាន៖ ប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពុងស្ពឺ, ប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ក្នុងខេត្តបន្ទាយមានជ័យ,  ប្រព័ន្ធធារាសាស្ត្រឆ្នុកទ្រូ ក្នុងខេត្តព្រៃវែង, ប្រព័ន្ធធារាសាស្ត្រស្ពានស្រែងត្រពាំងអំបិល ក្នុងខេត្តសៀមរាប, និងប្រព័ន្ធធារាសាស្ត្រទំនប់លោក ក្នុងខេត្តឧត្ដរមានជ័យ។ នេះបើយោងតាមលទ្ធផលការងារដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា ប្រព័ន្ធធារាសាស្ត្រសំខាន់ៗទាំង៥ មានវឌ្ឍភាពការងារដូចខាងក្រោម៖ ទី១. គម្រោងជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ស្ថិតនៅសង្កាត់រកាធំ ក្រុងរកាធំ ខេត្តកំពង់ស្ពឺ ដែលជួសជុលខ្នង និងជើងទេរប្រឡាយប្រវែង ១៤.៥០០ម៉ែត្រ សម្រេចបាន ៥០% ហើយ។​​ គួររំលឹកថា ក្នុងគម្រោងមួយនេះ ក៏មានការជួសជុលសំណង់ចំនួន ២៧កន្លែង សម្រេចបាន១០% និងការងារសាងសង់សំណង់ថ្មីចំនួន ៣កន្លែង សម្រេចបាន៣៥%។ ទី២. ប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ស្ថិតនៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ២.៣០០ម៉ែត្រ សម្រេចបាន៤៥%, ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ១៩.២០០ម៉ែត្រ សម្រេចបាន៣០%, […]

រដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន ១៤ តម្លៃជាង ២០០លានដុល្លារ នៅព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោងចំនួន ១៤ មានតម្លៃប្រមាណ ២១៣លានដុល្លារ។ នេះបើតាមកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១០ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍ គម្រោងសណ្ឋាគារផ្កាយ ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, រោងចក្រផលិតក្រដាសកេសកាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម។ បន្ថែមពីនេះ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និងធំ។ ជាមួយគ្នានេះដែរ ចាប់តាំងពីការបង្កើតក្រុមការងារពិសេសនេះមក ក្រុមការងារកំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងខេត្ត ដូចជា ការសិក្សាកំណត់តំបន់អភិវឌ្ឍន៍, […]