ត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%

ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ​ ៥.៣២លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ៥ កំពុង​ដំណើរការដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។​

អាន​បន្ថែម

២០២៣ កម្ពុជាមានគម្រោងទទួលបានការអនុញ្ញាតសាងសង់ជាង ៣.២ពាន់គម្រោង ប្រើទុនជាង$៥ពាន់លាន កើន៨៤%

របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ កម្ពុជាមានគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ចំនួន ៣,២០៧គម្រោង ប្រើប្រាស់ទុនវិនិយោគសរុបចំនួន ៥.៤៦១លានដុល្លារ កើនឡើង ​៨៤ភាគរយ បើធៀបនឹងទុនវិនិយោគក្នុងឆ្នាំ២០២២។ ដោយឡែក បើប្រៀបធៀបចំនួនគម្រោងសាងសង់ក្នុងឆ្នាំ២០២៣ (៣.២០៧គម្រោង) ជាមួយនឹងឆ្នាំ២០២២ មានការធ្លាក់ចុះ ១.០៦៨គម្រោង ប៉ុន្តែបែរជាមានការកើនឡើងនៃចំនួនផ្ទៃក្រឡាសាងសង់គឺ ១៣.៣១លានម៉ែត្រការ៉េ កើនឡើង៨០ភាគរយ ធៀបនឹងឆ្នាំ២០២២។​ អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងចំណោមគម្រោងទទួលបានការអនុញ្ញាតសាងសង់ទាំងអស់ មានគម្រោងលំនៅដ្ឋានចនួន ២.៧០០គម្រោង ក្នុងនោះ គម្រោងបុរីចំនួន  ២​.៦០៦ គម្រោង និងគម្រោងខុនដូ ៩៤គម្រោង។ ចំណែកសំណង់ឧស្សាហកម្មមាន ១៩០គម្រោង, សំណង់ពាណិជ្ជកម្ម ១៩៨គម្រោង, សំណង់ទេសចរណ៍ ៥៥គម្រោង, សំណង់វិនិយោគ ៣គម្រោង, និងសំណង់សាធារណៈ ៦១គម្រោង។​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ឆ្នាំ២០២៣ វិស័យសំណង់សម្រេចបានកំណើនល្អប្រសើរទាំងផ្ទៃក្រឡាសាងសង់ និងទំហំទឹកប្រាក់សាងសង់ ធៀបនឹងឆ្នាំ២០២២។ ក្រសួង ប​ញ្ជាក់ថា៖ “ផលជាវិជ្ជមាននៃកំណើនវិនិយោគឯកជន បានធ្វើឱ្យវិស័យសំណង់សម្រេចបានកំណើនល្អប្រសើរ ជាពិសេសក្នុងគម្រោងសំណង់ធំៗ បើធៀ​បនឹងឆ្នាំ២០២២កន្លងទៅ”។​​

អាន​បន្ថែម

ក្រុមហ៊ុនហុងកុង ចង់វិនិយោគវិស័យសំខាន់ៗ៥បន្ថែមទៀត នៅកម្ពុជា

ក្រុមហ៊ុន Sunwah Group មកពីហុងកុង គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗចំនួន ៥ទៀត នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងមានរោងចក្រកែច្នៃគ្រឿងសមុទ្រ សម្រាប់នាំចេញទៅទីផ្សារបរទេសតាំងពីឆ្នាំ១៩៩៤។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានដឹកនាំប្រតិភូ​ប្រមាណជាង ៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម។ បន្ថែមពីនេះ លោកបានជម្រាបសម្តេចអំពីបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។ […]

អាន​បន្ថែម

ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសដ៏ធំ១នៅស្វាយរៀងប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា

តំបន់សេដ្ឋកិច្ចពិសេស Manhattan ប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង ដោយនឹងសហការជាមួយក្រុមហ៊ុន SJ Group របស់ប្រទេសសិង្ហបុរី។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Clement Yang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Manhattan ដោយមានការចូលរួមពីលោក Hong Kian Lim នាយកប្រតិបត្តិក្រុមហ៊ុន SJ Group នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក Clement Yang បានបង្ហាញអំពីគម្រោងផែនការក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ ក្រុមហ៊ុន នឹងសហការជាមួយក្រុមហ៊ុន SJ Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ចាស់ទុំក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទីក្រុងមួយចំនួននៅលើពិភពលោក ដូចជាតំបន់សេដ្ឋកិច្ចពិសេស Suzhou Industrial Park នៅទីក្រុងជាងស៊ូ ប្រទេសចិន។ ក្រៅពីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនក៏មានបំណងក្នុងការវិនិយោគលើវិស័យកសិកម្ម ថាមពលបៃតង ការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។ ជាការឆ្លើយតប លោក ស៊ុន […]

អាន​បន្ថែម

រដ្ឋប្រកាសឱ្យប្រើច្បាប់ជំរុញការវិនិយោគតាមផ្លូវទឹកនៅកម្ពុជា ជាផ្លូវហើយ

ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលមាន ១៨ជំពូក និង ២៧៥មាត្រា សំដៅជំរុញការវិនិយោគតាមផ្លូវទឹកនៅកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រា​ស់​ជាផ្លូវការហើយ។ ច្បាប់ថ្មីនេះ ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ ច្បាប់នេះ កំណត់អំពីការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា ដែលផ្តល់នូវកាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង សម្រាប់បម្រើពាណិជ្ជកម្មជាតិ​ និងអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់នាវាឬម្ចាស់នាវាភារវេទកិច្ច យានដ្ឋាន នាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងដែនដីនិងដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កងកម្លាំងមានសមត្ថកិច្ចនៃ ក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃ ដែលកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។ លើសពីនេះទៀត ច្បាប់នេះ បានតម្រូវ​​ឱ្យនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេស ដែលធ្វើនាវាចរណ៍តាមផ្លូវទឹកនៅក្នុ​ងដែនដីប្រទេសកម្ពុជា ត្រូវធ្វើការចុះបញ្ជីនាវា លើកលែងតែប្រភេទនាវាដែលប្រើសម្រាប់ដឹកជញ្ជូនជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ​។

អាន​បន្ថែម

ចិន(ក្វាងទុង-ហុងកុង-ម៉ាកាវ) ចង់មកវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា

វិនិយោគិនចិន មកពីសហព័ន្ធតំបន់ឈូងសមុទ្រ ក្វាងទុង ហុងកុង ម៉ាកាវ ចាប់អារម្មណ៍ជាខ្លាំងលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចបៃតង និងវិស័យសំខាន់ៗមួយចំនួនទៀតនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក​បណ្ឌិត Jonathan KS Choi ប្រធាន​សហព័ន្ធតំបន់ឈូងសមុទ្រពិសេស ក្នុងពីធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នារវាងលោកបណ្ឌិត និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អនុស្សរណនៃការយោគយល់គ្នាខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិ​ក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទំនាក់ទំនងធុរកិច្ចរវាងតំបន់ឈូងសមុទ្រពិសេស និងកម្ពុជា។ នាឱកាសនោះ ភាគីចិនក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគចម្រុះនៅកម្ពុជា ជាពិសេសផ្តោតលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង, ការដំឡើងរថយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសាកថ្ម, ដំណោះស្រាយរក្សាថាមពល, ការកែច្នៃសំណល់ទៅជាថាមពល, ការប្រើប្រាស់បច្ចេកវិទ្យា 5G សម្រាប់ការទំនាក់ទំនងរួមបញ្ចូលគ្នា, បច្ចេកវិទ្យារូបភាពផ្កាយរណប និងអវកាសជាដើម។ អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុនចិនទាំងនេះចង់មករួមចំណែកជួយដល់កម្ពុជាសម្រេចគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក រួមទាំងការអភិវឌ្ឍព្រលានយន្តហោះឆ្លាតវៃ និងកំពង់ផែឆ្លាតវៃជាដើម។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ហែម វណ្ណឌី ក៏បានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចបៃតង ដែលនឹងរួមបញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ និងការផលិតរថយន្តអគ្គិស […]

អាន​បន្ថែម

វិនិយោគិនចិនជាង ៦០រូប មកស្វែងរកឱកាសវិនិយោគលើវិស័យធំៗ៥ នៅកម្ពុជា

គណៈប្រតិភូមកពីប្រទេសចិនជាង ៦០រូប បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការមកវិនិយោគលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងនោះមានវិស័យធំៗចំនួន៥ គឺ៖ ឌីជីថល ដឹកជញ្ជូន ថាមពល អចលនទ្រព្យ ផលិតកម្មលើការកែច្នៃ ជាដើម។ នេះបើតាមជំនួបពិភាក្សារវាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក Jonathan K.S. Choi ប្រធានសភាពាណិជ្ជកម្មចិន សម្ព័ន្ធសហគ្រិននៅតំបន់ឆ្នេរសមុទ្រ និងក្រុមហ៊ុនសាន់វ៉ា គ្រុប អមដំណើរដោយគណៈប្រតិភូមកពី ក្វាងទុង ហុងកុង និងម៉ាកាវ នៃប្រទេសចិន ជាង ៦០រូប នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ នាឱកាសនោះដែរ លោក Jonathan K.S. Choi បានឱ្យដឹងថា គោលបំណង និងចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាបន្ថែមទៀត។ ដូច្នេះលោក ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បិសុំការបញ្ជាក់បន្ថែមចំពោះលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្មមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។ ជាការឆ្លើយតប លោកជំទាវ ចម និម្មល ក៏បានបញ្ជក់ពីការគាំទ្រ និងលើកទឹកចិត្តដល់ភាគីក្រុមហ៊ុន និងធុរជនទាំងអស់ដែលបានមកធ្វើការទំនាក់ទំនង និងសិក្សាលើគម្រោងជាច្រើនខាងលើជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។ យ៉ាងណាមិញ […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា ៣០លានដុល្លារ បើកការដ្ឋានពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅស្វាយរៀង

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង តម្លៃ ៣០,៦លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមការ​ឱ្យដឹងពីរដ្ឋបាលខេត្តស្វាយរៀង តាមរយៈទំព័រហ្វេកប៊ុកផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ ការដ្ឋានសាងសង់នេះ បានបើកក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយនឹងលោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ គួរបញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ  JICA និងបានចាប់ផ្តើមដំណើរការអនុវត្តនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ ជាមួយគ្នានេះដែរ គម្រោងនេះ នឹងមានសមត្ថភាពផលិតទឹកស្អាតបាន ៦,៨០០ម៉ែត្រគូប ក្នុង១ថ្ងៃ និងដំឡើងបំពង់ប្រវែង ១១១.៨គីឡូម៉ែត្រផងដែរ។

អាន​បន្ថែម

ម៉ាឡេស៊ី គ្រោងបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា និងស្នើរៀបព្រឹត្តការណ៍សំខាន់២ដើម្បីទាក់ទាញវិនិយោគ

វិទ្យាស្ថានយុទ្ធសាស្រ្ត KSI របស់ម៉ាឡេស៊ី គ្រោងបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាន “ASEAN Economic Club”  និងពិនិត្យលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក តាន់ ស្រ៊ី មីសែល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធាន បានជម្រាបសម្តេចឱ្យដឹងពីគោលបំណងនៃការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។ ជាមួយគ្នានេះដែរ លោកប្រធានក៏បង្ហាញនូវផែនការក្នុងការបង្កើត ASEAN Economic Club នៅកម្ពុជា ព្រមទាំងស្នើសុំធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន ២សំខាន់ៗផងដែរ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន៖ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) ២០២៤ និង កិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី […]

អាន​បន្ថែម

ផ្លូវជាតិលេខ១០ ភ្ជាប់កោះកុង ពោធិ៍សាត់ និងបាត់ដំបង សង់បានជាង៨៣%

គិតត្រឹមដើមខែមេសា នេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ  តភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបាន ៨៣,៣៦% ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណៈការណ៍ និងដឹងជញ្ជូន នៅថ្ងៃទី១០ មេសា ២០២៤។ បច្ចុប្បន្ន គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ កំពុងស្ថិតក្នុងដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយក្នុងនោះការងារផ្លូវថ្នល់អនុវត្តបាន ៨០,៥៣% ការងារស្ពានអនុវត្តបាន ៨៦,២៨% ការងារស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់គីឡូម៉ែត្រ ១២៨+៩០៥ សម្រេចបាន ៤០% ការងារលូកាត់ទទឹងផ្លូវ សម្រេចបាន ៩៨,១៩% និងការងារលូបណ្តោយផ្លូវ និងជញ្ជាំងការពារជើងទេរ អនុវត្តបាន ៨៧,៦៣%។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៨៨លានដុល្លារ។ គួររំលឹកទៀតថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ប្រើរយៈពេលសាងសង់ ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ […]

អាន​បន្ថែម