ជប៉ុនផ្ដល់ជំនួយជាង ២៦០លានដុល្លារពង្រីកផ្លូវជាតិលេខ៥ព្រែកក្តាម-ពោធិ៍សាត់ ជា៤គន្លង

កាលពីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ឆ្ពោះទៅកាន់ធ្លាម្អម ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលមានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះនឹងពង្រីក៤គន្លង(២គន្លងទៅ ២គន្លងមក)ទទឹង២៣ម ចាក់បេតុងកៅស៊ូ ប្រភេទACនិងបំពាក់ដោយរនាំងដែកសុវត្ថិភាពចំកណ្តាលសួន។ ផ្លូវនេះនឹងឆ្លងកាត់ខេត្តចំនួន០៣ រួមមានខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំងប្រវែង ៩៣,៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧,៤៥គីឡូម៉ែត្រ។ គម្រោងពង្រីកផ្លូវមួយខ្សែរនេះនឹងចំណាយថវិកាសរុបប្រមាណ ២៦១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ហើយនិងត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ កំណាត់ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Sumitoto Mitsui Construction Co., Ltd ក្រុមហ៊ុន World Kaihatsu Kogyo Joint Venture និងក្រុមហ៊ុន Hanshin Engineering & […]

អាន​បន្ថែម

ផ្សារទំនើបអ៊ីអន២សែនសុខ នឹងបើកដំណើរការនៅថ្ងៃទី៣០ ឧសភា ខាងមុខនេះហើយ

ផ្សារទំនើបអ៊ីអន២ ផ្សារទំនើបអ៊ីអន២ គ្រោងនឹងបើកអោយដំណើរការជាសាធារណៈនៅថ្ងៃទី ៣០ ខែឧសភា ខាងមុខនេះ នៅក្នុងតំបន់សែនសុខ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងតំបន់សែនសុខនេះបើតាមទំព័រហ្វេសប៊ុក AEON Mall Sen Sok City។ ហើយបើយោងតាមប្រភពដដែលនេះ ក៏នឹងមានកម្មវិធីសម្ពោធ Soft Opening នៅថ្ងៃទី ២៩ ខែឧសភា ផងដែរ។ ផ្សារទំនើបថ្មីមួយនេះជាការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនក្នុងទំហំទឹកប្រាក់ជាង ១២០លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុនទទួលភាពជោគជ័យនៅឯសាខាទីមួយក្នុងតំបន់ទន្លេបាសាក់ ដែលបានបើកកាលពីឆ្នាំ ២០១៤ កន្លងមកនេះ។ ចំពោះផ្សារអ៊ីអនសាខាទី២នេះ គឺមានទំហំធំជាងសាខាទី១ ទៅទៀត ដោយសាងសង់លើផ្ទៃដីប្រមាណ ១០ ហិចតា និងមានផ្ទៃក្រឡា (floor area)សរុបជាង ១៥១០០០ ម៉ែត្រការ៉េ ព្រមជាមួយនឹងចំណតដ៏ធំទូលាយដែលអាចចតរថយន្តបានរហូតដល់ ២៥០០ គ្រឿងនិងម៉ូតូចំនួន ២០០០ គ្រឿង។ គួរបញ្ជាក់ផងដែរថា ក្រៅពីផ្សារទំនើបអ៊ីអន២ ដែលនឹងបើកដំណើរការក្នុងឆ្នាំ ២០១៨ នេះ នឹងមានផ្សារទំនើបចំនួន ៧ ទៀតរំពឹងថានឹងបើកដំណើរការនៅទីតាំងផ្សេងៗគ្នាជុំវិញរាជធានីភ្នំពេញក្នុងឆ្នាំនេះផងដែរនេះបើយោងតាមការរបាយការណ៍របស់ CBRE Cambodia(អានបន្ថែម)។

អាន​បន្ថែម

ក្រុមហ៊ុន 7NG គ្រោងនឹងបង្កើតទីក្រុងរណបឆ្លាតវៃលើផ្ទៃដីជាង ៧៧៧ហិកតា ក្នុងភូមិសាស្រ្តខេត្តកណ្តាល

រូបភាពគំរូរបស់ Smart City ប្រភព: Industry Tap កាលពីព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨ ក្រុមហ៊ុន 7NG (Cambodia) Co., Ltd. បានរៀបចំសន្និសីទសារព័ត៌មានបង្ហាញនូវផែនការសាងសង់ទីក្រុងឆ្លាតវៃ និងទំនើបថ្មីដ៏ធំមួយលើផ្ទៃដីជាង ៧៧៧ហិកតា ក្នុងខេត្តកណ្តាល។ ទីក្រុងឆ្លាតវៃ និងទំនើបថ្មី (Intelligent & Innovation City) នេះនឹងមានជា ២ ផ្នែកសំខាន់ គឺទីក្រុងឆ្លាតវៃ និងរាជធានីបុរាណនគរបុរី។ នៅក្នុងទីក្រុងឆ្លាតវៃ នឹងមានជាអគារលំនៅដ្ឋាន សណ្ឋាគារ ខុនដូ ផ្សារទំនើប មជ្ឈមណ្ឌលពិព័រណ៍ខ្នាតអន្ដរជាតិ សាលសន្និសីទទំនើប សារមន្ទីរ កន្លែងវាយកូនគោល ឧទ្យានផ្កាប៉ូតានិក និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន។ ដោយឡែករាជធានីបុរាណនគរបុរី គឺជាទីក្រុងដែលនឹងបង្កើតឡើងដើម្បីលើកស្ទួយវប្បធម៌បុរាណខ្មែរ ដោយនឹងច្របាច់បញ្ចូលនូវស្ថាបត្យកម្មសម័យបុរាណដូចជាសម័យអង្គរជាដើម។ បច្ចុប្បន្នក្រុមហ៊ុន 7NG (Cambodia) Co., Ltd. កំពុងសិក្សាលំអិត និងរៀបចំឯកសារកតិយុទ្ធផ្លូវច្បាប់ជាមួយនឹងគ្រប់ក្រសួងពាក់ព័ន្ធដើម្បីជំរុញគម្រោងនេះឲ្យដំណើរការក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន 7NG […]

អាន​បន្ថែម

ផ្សារព្រំដែនកម្ពុជា-វៀតណាមគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ

ខេត្តត្បូងឃ្មុំ ក្រោយពីបើកការដ្ឋានសាងសង់អស់រយៈពេល ៦​ ខែកន្លងមក គម្រោងផ្សារពាណិជ្ជកម្មនៅព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំជិតឈានដល់ការបញ្ចប់ការសាងសង់ហើយ ពេលនេះគ្រោងនឹងបើកអោយដំណើរការនៅចុងឆ្នាំ ២០១៨​ នេះ។ ផ្សារនេះមានឈ្មោះថាផ្សារដា មានទីតាំងនៅក្នុងឃុំដារស្រុកមេមត់ខេត្តត្បូង​ឃ្មុំដែលមានព្រំប្រទល់​ជាប់នឹង ​ឃុំ​តាំងឡឹប ​ខេត្ត​តៃនិញ​របស់​ប្រទេស​វៀតណាម។ គម្រោងផ្សារដា ត្រូវបានសាងសង់ក្រោមជំនួយចំនួន ២លានដុល្លារ ពីរដ្ឋាភិបាលវៀតណាមក្នុងគោលបំណងដើម្បីជាការផ្តល់ទីផ្សារសំរាប់ប្រជាជនខ្មែរនិងប្រជាជនវៀតណាមក្នុងការលក់ដូរទំនិញទៅវិញទៅមក ក៏ដូចជាជួយបង្កើតការងារសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេសផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក វ៉ូហ្គុងមិញ បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារកាលពីថ្ងៃទី១៦ ខែមករា នេះថាវាក៏ជាការអបអរខួបលើកទី៥០នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាមហើយវានឹងជួយពង្រឹងនូវវប្បធម៍និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរនេះផងដែរ បើយោងតាមរបាយការណ៏របស់ Fresh News។ ក្នុងពិធីបើកការដ្ឋានសាងសង់ ឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានមានប្រសាសន៏ផងដែរថា ការបើកការសាងសង់ផ្សារនេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់ការពង្រឹងនូវកិច្ចសហប្រតិបត្តិការនិងពាណិជ្ចកម្មតាមតំបន់ព្រំដែនខ្មែរ-វៀតណាមដែលនឹងអាចសម្រេចបាននូវគម្រោងវិនិយោគចំនួន ៥,០០០ លានដុល្លារទៅតាមគម្រោងមេ។ គួរបញ្ចាក់ផងដែរថាបើផ្សារមួយនេះមានដំណើរការល្អនៅថ្ងៃអនាគតនឹងមានផ្សារបែបនេះជាច្រើនទៀតតាមតំបន់ព្រំដែនខ្មែរ-វៀតណាម។ គម្រោងសាងសង់ផ្សារគំរូព្រំដែនកម្ពុជា

អាន​បន្ថែម

ក្រុមហ៊ុនចិនម៉ៅទិញដី៥កន្លែងក្នុងតំបន់ជ្រោយចង្វារតម្លៃជាង៣៥លានដុល្លារ

កាលពីថ្ងៃទី ១០ ឧសភា កន្លងមកនេះក្រុមហ៊ុនចិនមួយឈ្មោះថាJiayuan International Group បានចុះកិច្ចព្រមព្រៀងលើការទិញដី៥កន្លែងក្នុងខណ្ឌជ្រោយចង្វារក្នុងតម្លៃ៣៥,៦លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ជាគម្រោងអគារលំនៅដ្ឋាននិងពាណិជ្ជកម្ម។ដី៥កន្លែងនេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលមានផ្ទៃក្រឡាសរុបប្រមាណជាង ៦០ ហិកតា (៦០៨,១៤០ម៉ែត្រការ៉េ)ដែលអាចនឹងពង្រីកបានរហូតដល់ទៅ៣៥០ហិកតា។ការទិញដីនេះជាយុទ្ធសាស្ត្រមួយរបស់ Jiayuan International Group ក្នុងការពង្រីកវិសាលភាពរបស់របស់ខ្លួនតាមប្រទេសនិងតំបន់ទាំងឡាយដែលស្ថិតនៅក្នុងគម្រោង “One Belt One Road”។គួរបញ្ជាក់ផងដែរថា ការទិញដីទាំង៥កន្លែងនេះបានធ្វើឡើងតាមរយៈក្រុមហ៊ុន Gang Yuan Development ដែលជាបុត្រសម្ព័ន្ធរបស់​ Jiayuan International Group។តំបន់ជ្រោយចង្វារថ្មីៗនេះមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដូចជាគម្រោងបូរីលំនៅដ្ឋាននិងពាណិជ្ចកម្មផ្សេងៗពីអ្នកវិនិយោគពីក្នុងនិងក្រៅប្រទេសជាច្រើនដែលធ្វើអោយតំបន់នេះនឹងក្លាយជាទីក្រុងរណបមួយនាពេលអនាគត។

អាន​បន្ថែម

ឧស្សាហកម្មដែកត្រៀមខ្លួនសម្រាប់វិស័យសំណង់នៅកម្ពុជា

ធុរជនល្បីៗមួយក្រុម និងមានជំនាញក្នុងឧស្សាហកម្មដែក បានពិភាក្សា និងលើកឡើងនូវ ប្រធានបទផ្សេងៗដែលទាក់ទងនឹងការអភិវឌ្ឍឧស្សាហកម្មដែកនៅកម្ពុជា ក្នុងគោលដៅដើម្បីទាក់ទាញអ្នកផលិតដែកមកពីក្រៅប្រទេសចូលមកវិនិយោគនៅក្នុងប្រទេស។កិច្ចពិភាក្សាធុរកិច្ចនេះរៀបចំដោយក្រុមហ៊ុន ISI Group ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ក្នុងស្រុកដ៏ល្បីមួយ ដែលមានខ្សែចង្វាក់ផលិតកម្មចម្បង គឺផ្គត់ផ្គង់ដែក និងលោហៈធាតុច្រើនប្រភេទ។លោក កាំង ឡេង នាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន ISI Group បានទាញអារម្មណ៍នៅក្នុងកិច្ចពិភាក្សាថា “តាមពិតទៅឧស្សាហកម្មដែកគឺបានចូលរួមជាគ្រឹះមួយដ៏សំខាន់សម្រាប់នៃការរីកចម្រើនឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ គួរកត់សម្គាល់ថា តម្រូវការប្រើប្រាស់ដែកនៅក្នុងទីផ្សារគឺមានការកើនឡើងជារៀងរាល់ឆ្នាំ។”តាមទិន្នន័យមួយចំនួន លោក កាំង ឡេង បានបង្ហាញអំពីតម្លៃដែកដែលបាននាំចូលមកកម្ពុជា គឺមានតម្លៃប្រមាណ ១ប៊ីលានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ ចិន និងវៀតណាម គឺប្រភពផ្គត់ផ្គង់វត្ថុធាតុដើមយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុន ISI Group។លោក កាំង ឡេង បានពន្យល់ថា “កម្ពុជានៅមានតម្រូវការប្រើប្រាស់ដែកទាប បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ានដទៃទៀត” លោក កាំង ឡេង ក៏បានគូសបញ្ជាក់ផងដែរ “មានឱកាសជាច្រើនសម្រាប់ការរីកចម្រើន ដូចនេះតទៅមុខ ឱកាសបន្ថែមគឺការអភិវឌ្ឍអនាគតឧស្សាហកម្មដែកក្នុងប្រទេសជាលក្ខណៈឧស្សហកម្មជាតិ”។វិស័យសំណង់កាលពីឆ្នាំកន្លងទៅ គឺមានសន្ទុះខ្លាំង ដែលគម្រោងសាងសង់បានអនុម័តរួមបញ្ចូលគ្នាមានតម្លៃរហូតដល់ទៅ ៦ប៊ីលានដុល្លារ កើនឡើង ២២ភាគរយ។ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា […]

អាន​បន្ថែម

ផលិតផលភ្លើងបំភ្លឺលំដាប់អន្តរជាតិពីរ OSRAM និង SALIOT បានបើកលក់នៅភ្នំពេញ

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារផ្គត់ផ្គង់សំភារនិងគ្រឿងបរិក្ខារសំណង់នៅប្រទេសកម្ពុជាកំពុងតែមានសន្ទុះយ៉ាងខ្លាំងជាបន្តបន្ទាប់ កាលពីថ្មីៗនេះក្រុមហ៊ុន Maxk Lighting បានបើកនូវ Showroom ថ្មីមួយ ព្រមជាមួយនឹងការមកដល់នៃផលិតផលអំពូលនិងប្រព័ន្ធភ្លើងបំភ្លឺម៉ាកល្បីលំដាប់អន្តរជាតិចំនួន ២ គឺ OSRAM និង SALIOT។ OSRAM ជាផលិតផលដែលមានដើមកំណើតពីប្រទេសអាឡឺម៉ង់ហើយត្រូវបានប្រើប្រាស់និងមានឈ្មោះល្បីល្បាញនៅលើពិភពលោក ចំណែកឯ SALIOT គឺជាផលិតផលមកពីប្រទេសជប៉ុនដែលកំពុងមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសជប៉ុនក៏ដូចជានៅលើពិភពលោកទាក់ទងនឹងបច្ចេកវិទ្យា Smart Adjustable Lighting for the Internet of Things ។ Showroom ថ្មីនេះ មានទីតាំងនៅរាជធានីភ្នំពេញតាមបណ្តោយមហាវិថីម៉ៅសេទុង ដែលផ្តល់នូវសេវាកម្មក៏ដូចជាការបង្ហាញនូវផលិតផលដែលទាក់ទងនឹងប្រព័ន្ធភ្លើងបំភ្លឺសម្រាប់អ្នកជំនាញ និងអតិថិជនទូទៅ រួមមានប្រភេទអំពូលសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ក្រៅផ្ទះ ក្នុងអគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដួ ដូចជាកន្លែងផ្សេងៗដទៃទៀតផងដែរ។ លើសពីនេះទៅទៀត Showroom នេះក៏ជាកន្លែងផ្តល់សេវាកម្មជួយរកដំណោះស្រាយដល់អតិថិជនដែលត្រូវការពិគ្រោះយោបល់ទាក់ទងប្រព័ន្ធភ្លើងបំភ្លឺនិងដើរតួរជាអ្នកនាំមកនូវបច្ចេកវិទ្យាប្រព័ន្ធភ្លើងបំភ្លឺថ្មីៗមកកាន់ប្រទេសកម្ពុជាផងដែរ។ “យើងបានជ្រើសរើសម៉ាកល្បីទាំងពីរនេះព្រោះយើងចង់នាំយកបច្ចេកវិទ្យាប្រព័ន្ធភ្លើងបំភ្លឺដែលមានគុណភាពនិងស្តង់ដាអន្តរជាតិមកកាន់ប្រទេសកម្ពុជា។ នេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៃប្រទេសកម្ពុជាផងដែរ ព្រោះកន្លងមកយើងបានសង្កេតឃើញថា ប្រជាជនកម្ពុជាភាគច្រើននាពេលបច្ចុប្បន្នបានបែរមកចាប់អារម្មណ៍និងមានទំនោរប្រើប្រាស់ផលិតផលភ្លើងបំភ្លឺដែលមានគុណភាពស្តង់ដាអន្តរជាតិច្រើនជាមុន” លោក Lim Kocsal ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ OSRAM-SALIOT showroom បានថ្លែងក្នុងឱកាសបើកសម្ពោធ Showroom កាលពីថ្ងៃទី ២៧ […]

អាន​បន្ថែម

ផ្លូវរថភ្លើងខ្សែពោធិ៍សាត់-បាត់ដំបងនឹងបើកដំណើរការចុងខែឧសភានេះ

ផ្លូវរថភ្លើងខ្សែពោធិ៍សាត់-បាត់ដំបងគ្រោងនឹងបើកអោយដំណើរការនៅថ្ងៃទី២៩ខែឧសភានេះតទៅព្រមជាមួយសេវាធ្វើដំណើរដោយឥតគិតថ្លៃដល់ចុងខែកក្កដានេះបើយោងតាម Facebook Post មួយរបស់ Royal Railway Cambodia។ ខ្សែរថភ្លើងមួយខ្សែនេះ គឺជាការសម្រេចបាននូវសមិទ្ធផលមួយផ្នែកទៀតនៃគម្រោងផ្លូវដែកទាំងមូលដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅប៉ោយប៉ែត​ ដែលថ្មីៗនេះ ២ កំណាត់បានដាក់អោយដំណើរការរួចមកហើយ​ រួមមានកំណាត់ប៉ោយប៉ែត-សិរីសោភ័ណ្ឌ និងកំណាត់សិរីសោភ័ណ្ឌ-បាត់ដំបង។ ដោយឡែកចំពោះកំណាត់ចុងក្រោយពីភ្នំពេញទៅពោធិ៍សាត់គ្រោងនឹងសម្រេចរួចរាល់នៅចុងខែកក្កដានេះ។ ប្រសិនបើអនុវត្តបានតាមកាលវិភាគដូចដែលបានគ្រោងទុក នោះប្រទេសកម្ពុជានឹងមានខ្សែរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត ឬ អាចនិយាយបានថាទៅដល់ទីក្រុងបាងកកដោយភ្ជាប់ជាមួយខ្សែររថភ្លើងថៃនៅព្រំដែនខ្មែរ-ថៃនៅប៉ោយប៉ែត។ កំណាត់ផ្លូវដែកនេះនឹងជួយសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយវាជាចំណែកមួយក្នុងការជួយកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសជួយកាត់បន្ថយការចំណាយជាច្រើនលើថ្លៃដឹកជញ្ជូន។ ទាំងនេះជាផែនការមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការជម្រុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង។ រូបភាពពី Royal Railway Cambodia រូបភាពពី Royal Railway Cambodia រូបភាពពី Royal Railway Cambodia រូបភាពពី Royal Railway Cambodia

អាន​បន្ថែម

អគារការិយាល័យកណ្តាលរបស់ធនាគារ​ស្ថាបនានឹងប្រែមុខមាត់ថ្មីក្នុងឆ្នាំ២០២០

អគារដែលមានតម្លៃប្រមាណ៥២.៧លានដុល្លារអាមេរិកនេះ គឺធ្វើឡើងសំរាប់ការិយាល័យកណ្តាលរបស់ធនាគារស្ថាបនា គម្រោងនេះគ្រោងនឹងបញ្ចប់អោយរួចរាល់ក្នុងឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍មួយរបស់ Pulse News។ អគារមួយនេះមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៧២ និង ១៧៤ មាន ១៩ជាន់ ព្រមទាំងមានជាន់ក្រោមដី ៤ជាន់ទៀត ហើយផ្ទៃក្រឡាសរុបទាំងអស់របស់អគារគឺ ៣៣.១៣៥ ម៉ែត្រការ៉េ។ ការិយាល័យកណ្តាលថ្មីនេះ គឺសង់ឡើងដើម្បីពង្រីកទីតាំងអោយល្អប្រសើរជាងមុន និងជាពិសេសតំរូវអោយសមសម្រប ទៅនឹងចំនួនបុគ្គលិកដែលមានការកើនឡើងច្រើនជាងមុន ក្នុងនោះក៏មានការប៉ានប្រមាណថាចំនួនបុគ្គលិកទាំងអស់អាចមានរហូតដល់ទៅ១,២០០នាក់។ ចំពោះក្រុមហ៊ុនដែលទទួលបន្ទុកលើការសាងសង់នេះគឺជាក្រុមហ៊ុនមួយដែលមកពីប្រទេសកូរ៉េខាងត្បូងឈ្មោះ Lotte Engineering & Construction Co. (Lotte E&C) ការិយាល័យកណ្តាលថ្មី គឺជានិមិត្តរូបនៃការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ធនាគារស្ថាបនា ដែលជាចលករយ៉ាងសកម្មនៅក្នុងភាពរីកចម្រើននៃវិស័យធនាគារដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក៏ដូចជាការលើកកម្ពស់សហគ្រិនរបស់ប្រទេសផងដែរ នេះបើតាមប្រសាសន៏របស់លោក Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាលរបស់ ម៉ារ៉ូហាន់ គ្រុប ក្នុងពិធីបញ្ចុះ បឋមសិលាបើកការដ្ឋានសាងសង់ការិយាល័យកណ្តាលធនាគារ ស្ថាបនា។ រូបភាពី ធនាគារស្ថាបនា ភីអិលស៊ី រូបភាព​ពី ធនាគារស្ថាបនា ភីអិលស៊ី

អាន​បន្ថែម

ស្ពានអាកាសស្តុបផ្សារដីហុយ ត្រូវបានដាក់អោយយានយន្តធ្វើចរាចរទ្វេរទិសជាថ្មីម្តងទៀត

យោងតាមសេចក្តីប្រកាសរបស់ ក្រសួងសាធារណៈការនិងដឹកជញ្ចូន បានបញ្ជាក់ថា ស្ពានអាកាសផ្សារដីហុយដែលនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីបានបើកជាបណ្តោះអាសន្នជាសាធារណៈម្តងទៀតនៅព្រឹក ថ្ងៃទី១០ខែឧសភា នេះតទៅ។ ស្ពាននេះត្រូវបានដាក់អោយយានយន្តធ្វើដំណើរជាបណ្តោះអាសន្នរួចម្តងមកហើយកាលពីមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅនេះ ក៏ប៉ុន្តែត្រូវបានបិទវិញដើម្បីបញ្ចប់ការសាងសង់ដែលនៅសេសសល់។ បើតាមប្រសាសន៍របស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានអោយដឹងថា ការដាក់ឱ្យដំណើរការលើកនេះ នឹងមិនមានការបិទទៀតទេ ព្រោះការសាងសង់ទាំងអស់ត្រូវបានបញ្ចប់ រួចរាល់ជាស្ថារពរហើយ។ ដូច្នេះការដាក់ឱ្យដំណើរការលើកនេះ នឹងអនុញ្ញាតឱ្យរថយន្តក្រុងធ្វើចរាចរលើស្ពានបានផងដែរ ដើម្បីជាការសម្រួលដល់ចរាចរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ថែមមួយកម្រិតទៀត។ ស្ពានអាកាសមួយនេះគឺជាស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ដែលមានប្រវែង ៩០៥ ម៉ែត្រនិងទទឹង ១៦៥ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់កាលពី ខែសីហា ឆ្នាំ២០១៦។

អាន​បន្ថែម