កម្ចីបានអនុម័តសម្រាប់ការបញ្ចប់ផ្លូវជាតិលេខ ២១

មួយឆ្នាំបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានស្នើសុំខ្ចីប្រាក់បន្ថែមពីសមភាគីកូរ៉េដើម្បីបញ្ចប់ការកែលំអផ្លូវជាតិលេខ ២១ ប្រាក់កម្ចីនេះត្រូវបានអនុម័តកាលពីខែកញ្ញា។ ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់កម្ចីសម្បទានដល់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១១.៥លានដុល្លារដើម្បីបញ្ចប់ដំណាក់កាលទីពីរនៃផ្លូវជាតិលេខ ២១ ដែលមានប្រវែង ៨.៦គីឡូម៉ែត្រ។ សារព័ត៌មានតាមអ៊ីនធឺណែតដែលគ្រប់គ្រងដោយរដ្ឋ Fresh News បានរាយការណ៍ថា សមភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ឯកឧត្តម វង្សី វិសុទ្ធ និងប្រធានប្រតិបត្តិធនាគារ Exim Bank របស់កូរ៉េ លោក Chang Young-Hoon។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្នុងឱកាសខួបលើកទី៣០ នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) របស់ប្រទេសកូរ៉េ ។ ផ្លូវជាតិលេខ ២១ ប្រវែង ៦៣.៦គីឡូម៉ែត្រ ត្រូវការជួសជុលឡើងវិញចាប់ពីរង្វង់មូលតាខ្មៅទៅជ្រៃធំ ខេត្តកណ្តាល។ ដំណាក់កាលទីមួយនៃការជួសជុលផ្លូវគឺប្រវែង ៥៥គីឡូម៉ែត្រ ហើយដំណាក់កាលទីពីរ ដែលទើបតែទទួលបានការអនុម័តផ្តល់ថវិកានេះមានប្រវែង ៨.៦គីឡូម៉ែត្រ។ ផ្លូវនេះតភ្ជាប់ពីផ្លូវប្រសព្វនៅក្រុងតាខ្មៅទៅច្រកព្រំដែនកម្ពុជា-វៀតណាមនៅជ្រៃធំ ខេត្ដកណ្តាល ដែលក្នុងនោះត្រូវការសាងសង់ស្ពានចំនួន ៥៨ និងលូ។ ផ្លូវនេះនឹងមានផ្ទៃគ្រួស និងផ្ទៃបេតុង និងត្រូវចំណាយថវិកាប្រហែល ៦១លានដុល្លារអាមេរិក។ […]

អាន​បន្ថែម

កំណត់ហេតុសាលារាជធានីភ្នំពេញ៖ កញ្ញា – តុលា ២០១៧

ការពង្រីកប្រវែងផ្លូវដែកចាប់ផ្តើមដំណើរការ (ថ្ងៃទី ០១ ខែកញ្ញា) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានចុះពិនិត្យការពង្រីកប្រវែងផ្លូវដែកនៅពោធិ៍សែនជ័យលើផ្លូវតាំងក្រសំាងដើម្បីភ្ជាប់ទៅកាន់ផ្លូវដែកនៅក្បែរវត្តតាំងក្រសំាង ហើយបត់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ផ្លូវដែកតភ្ជាប់ថ្មីនេះនឹងបម្រើឲ្យការដឹកជញ្ជូនសាធារណៈពីស្ថានីយ៍ផ្លូវដែកទៅកាន់ព្រលានយន្តហោះ។ PPCH ពិភាក្សាអំពីផែនការទីក្រុងរណបជើងឯក (ថ្ងៃទី០៤ ខែកញ្ញា) ការពិភាក្សាលើផែនការទីក្រុងរណបជើងឯកកំពុងដំណើរការទៅមុខយ៉ាងលឿន។ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យក្រុមមន្រ្តីពន្លឿនផែនការនេះ។ លោកក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធកំណត់ឲ្យច្បាស់នូវព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ និងព្រំប្រទល់នៃអាងស្តុកទឹកមុនពេលឈានដល់ដំណោះស្រាយដ៏មួយសម្រាប់ផែនការគម្រោងនេះ។ ការងារសាងសង់ចាប់ផ្តើមនៅលើផ្លូវលេខ ៣១៥ (ថ្ងៃទី០៥ ខែកញ្ញា) ដើម្បីបន្ធូរបន្ថយការដឹកជញ្ជូនសាធារណៈនៅជាយក្រុងភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបានបើកការជួសជុលផ្លូវលេខ ៣១៥។ ផ្លូវត្រូវសាងសង់នេះមានបណ្តោយ ១,២៧២ម៉ែត្រ ទទឹង ៨ម៉ែត្រ និងជម្រៅ ១.៥ម៉ែត្រ សម្រាប់បង្ហូរបញ្ចេញទឹកពេលភ្លៀងខ្លាំង។ នៅពេលការសាងសង់បញ្ចប់រួចរាល់ ផ្លូវដ៏ល្អនេះនឹងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សាលារាជធានីជំរុញវិស័យឯកជនឲ្យអភិវឌ្ឍន៍រាជធានី (ថ្ងៃទី០៦ ខែកញ្ញា) ជាមួយនិងការរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងទីក្រុង PPCH មានផែនការប្រកបដោយមហិច្ឆតាក្នុងការស្ថាបនាទីក្រុងឡើងវិញ។ សម្រាប់ការអភិវឌ្ឍនិងទំនើបកម្មនៃរាជធានីសម័យទំនើប ការរួមចំណែករបស់ក្រុមហ៊ុនឯកជនក្នុងភាពជាដៃគូជាមួយវិស័យសាធារណៈ គឺជារឿងចាំបាច់។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានពិភាក្សាការងារជាមួយក្រុមហ៊ុនចិនមួយដែលចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា។ […]

អាន​បន្ថែម

កំណត់ហេតុក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (កញ្ញា – តុលា ២០១៧)

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ជនរងគ្រោះនៅកោះកុង (ថ្ងៃទី០៤ ខែកញ្ញា) ជម្លោះដីធ្លីនៅស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង រវាងគ្រួសារដែលរងផលប៉ះពាល់ជាច្រើននិងក្រុមហ៊ុនស្ករឯកជនពីរដែលទទួលបានដីសម្បទានសេដ្ឋកិច្ច គឺក្រុមហ៊ុន Koh Kong Plantation Co., Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co., Ltd ត្រូវការនូវដំណោះស្រាយ។ ជាមួយនិងដំណោះស្រាយនៃជម្លោះនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់អត្តសញ្ញាណដល់ពលរដ្ឋ និងប័ណ្ណកម្មសិទ្ធិដីធ្លីដល់គ្រួសារដែលមានជម្លោះជាមួយក្រុមហ៊ុនឯកជនទាំងពីរ។ ក្រុមហ៊ុនចិនច្រើនឡើងមើលឃើញការកើនឡើងនៃអចលនទ្រព្យនៅកម្ពុជា (ថ្ងៃទី០៥ ខែកញ្ញា) វិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ វិស័យនេះគឺជាសរសរគ្រឹះមួយនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស ដោយបានទាក់ទាញវិនិយោគិនបរទេសជាច្រើន។ ចិនគឺជាអ្នកវិនិយោគបរទេសនាំមុខគេនៅក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។ ក្រុមហ៊ុន Smart Dragons Group Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍មកពី Zhinsland ប្រទេសចិន ទទួលបានការស្វាគមន៍ពីក្រសួងរៀបចំដែនី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាណែនាំអំពីការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសប្រទេសកម្ពុជា។ នៅក្នុងខែមិថុនា ក្រសួងបានស្វាគមន៍ក្រុមប្រឹក្សាពាណិជ្ជកម្មចិន – អាស៊ាន (CABC) ដើម្បីពិភាក្សាអំពីការរីកចម្រើនផ្នែកសំណង់របស់ប្រទេសកម្ពុជា ជាមួយនិងគោលបំណងភ្ជាប់ទំនាក់ទំនងទ្វេភាគី។ […]

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ី ADB ផ្តល់កម្ចី ៧០លានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសកាលពីខែតុលាថា ខ្លួននឹងផ្តល់កម្ចីដល់រដ្ឋាភិបាលកម្ពុជាចំនួន ៧០លានដុល្លារដើម្បីជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្ចីនេះជាផ្នែកមួយនៃកម្មវិធីច្រកសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់មេគង្គដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានបំណងភ្ជាប់ទីក្រុងហូជីមិញ ទីក្រុងភ្នំពេញ និងទីក្រុងបាងកក ហើយកម្ចីនេះនឹងត្រូវប្រើប្រាស់ដើម្បីកែលម្អផ្លូវជាតិនៅខេត្តព្រៃវែង សៀមរាប និងស្វាយរៀង។ ផ្លូវថ្នល់ប្រវែង ១៤៧គីឡូម៉ែត្រដែលស្ថិតនៅក្នុងខេត្តទាំងនេះ ត្រូវបានកំណត់ថាត្រូវការការកែកម្អឲ្យប្រសើរឡើង ដើម្បីលើកកម្ពស់សុវត្ថិភាព និងកាត់បន្ថយទឹកជំនន់។

អាន​បន្ថែម

OCIC បើកដំណើរការសាងសង់ផ្លូវថ្មើជើងអូឡាំព្យា

រដ្ឋាភិបាលកម្ពុជា និងថៃបានព្រមព្រៀងគ្នាដើម្បីបើកការដ្ឋានសាងសង់ស្ពានថ្មីមួយឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។ ការងារនឹងចាប់ផ្តើមនៅលើស្ពានស្ទឹងបត់-ណងថ្មីនៅខែមករា ឆ្នាំ២០១៨ ហើយនឹងភ្ជាប់ខេត្តបន្ទាយមានជ័យទៅកាន់ Ban Norng Ian ក្នុងខេត្តសាកែវ។ ព័ត៌មាននេះត្រូវបានប្រកាសនៅថ្ងៃទី០៦ ខែកញ្ញា ក្នុងអំឡុងពេលកិច្ចប្រជុំរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការនិងដឹកជញ្ជូនកម្ពុជា និងឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្ត្រីដឹកជញ្ជូនថៃ។ រដ្ឋាភិបាលថៃ បានផ្តល់ជំនួយឥតសំណងសម្រាប់សាងសង់ស្ពាន ផ្នែកស្ថិតនៅលើទឹកដីកម្ពុជា និងកម្ចីសម្បទានសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនៅច្រកទ្វារព្រំដែនថ្មី។ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវតភ្ជាប់ពីច្រកព្រំដែនថ្មីនេះទៅផ្លូវជាតិលេខ ៥ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ផងដែរ។    

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជួសជុលស្ពាន

រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយ ៣៥លានដុល្លារ ដើម្បីជួយសាងសង់ឡើងវិញនូវស្ពានចំនួន៧ ដែលរងការខូចខាតដោយសារទឹកជំនន់នៅខេត្តក្រចេះ និងព្រៃវែង។ កិច្ចព្រមព្រៀងផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៣ ខែតុលា ដោយរដ្ឋមន្ត្រីការបរទេសកម្ពុជាឯកឧត្តម ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្តម Horinouchi Hidehisa ។ ស្ពានគោលដៅដែលត្រូវជួសជុលរួមមាន ស្ពានចំនួន២នៅតាមបណ្តោយផ្លូវជាតិលេខ ១១ នៅខេត្តព្រៃវែង និងស្ពានចំនួន៥នៅតាមបណ្តោយផ្លូវជាតិលេខ ៧៣ នៅខេត្តក្រចេះ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់នៅក្នុងឆ្នាំ ២០១១ និង ២០១៣ ហើយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០១៨។ មន្រ្តីកម្មវិធីរបស់អង្គការ JICA លោក សួន វាសនា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា “ដោយមានការថែទាំជាប្រចាំ ផ្លូវអាចប្រើប្រាស់ដើម្បីធ្វើដំណើរបានតាមធម្មតា ប៉ុន្តែស្ពានគឺតូចចង្អៀតនិងអាចបណ្តាលឱ្យមានការកកស្ទះចរាចរណ៍។ ដោយសារបរិមាណចរាចរណ៍កើនឡើង ការស្តារឡើងវិញនូវស្ពានទាំង៧នេះពិតជាមានសារៈសំខាន់ជាបន្ទាន់សម្រាប់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព និងរលូន។

អាន​បន្ថែម

ក្រុមហ៊ុនសំណង់ត្រូវបានជម្រុញចុះបញ្ជី

កំណើនដ៏រឹងមាំក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មសំណង់បានក្លាយជាសសរស្តម្ភមួយនៃសេដ្ឋកិច្ចកម្ពុជាដោយមានក្រុមហ៊ុនច្រើនជាង ១,០០០កំពុងប្រតិបត្តិការនៅក្នុងវិស័យនេះ។ ដើម្បីធានាបានភាពស្របតាមច្បាប់ ព្រមទាំងធានាគុណភាព និងស្តង់ដារសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ (MLUPC) បានជំរុញឱ្យក្រុមហ៊ុនសំណង់ទាំងអស់ចុះបញ្ជីប្រតិបត្តិការរបស់ខ្លួនជាមួយក្រសួង។ ថ្លែងនៅក្នុងពិធីបើកពិពណ៌ Cambuild’17 នៅកោះពេជ្រនៅខែកញ្ញា លោក ភឿន សុភ័ណ្ឌ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រុមហ៊ុនសំណង់ចំនួន ១,០១៦បានចុះបញ្ជីអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានក្រុមហ៊ុនចំនួន ៣១១ជាក្រុមហ៊ុនអន្តរជាតិ។ ក្រសួងក៏បានព្រមានដល់អ្នកដែលមិនបានចុះបញ្ជីនៅក្រសួងថា “បើគ្មានការចុះបញ្ជីទេ ក្រុមហ៊ុនសំណង់នឹងត្រូវប្រឈមនឹងច្បាប់សាងសង់កម្ពុជា ឬក្រុមហ៊ុននឹងត្រូវបិទទ្វារ” ។

អាន​បន្ថែម

ផ្លូវជាតិលេខ ៥៨ នឹងបញ្ចប់នៅក្នុងខែធ្នូ

ការអភិវឌ្ឍន៍ផ្លូវជាតិលេខជាតិលេខ៥៨ កំពុងប្រព្រឹត្តិទៅយ៉ាងរលូន ហើយគ្រោងនឹងបើកឲ្យធ្វើចរាចរនៅខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។ ផ្លូវថ្មីដែលកំពុងសាងសង់នេះ នឹងជមុ្រញកំណើនសេដ្ឋកិច្ចនៅទីជនបទជិតព្រំដែនជាមួយប្រទេសថៃ ដោយតភ្ជាប់ចេញពីខេត្តបន្ទាយជ័យ ទៅខេត្តឧត្តរមានជ័យ ដែលជាប់នឹងព្រំដែនប្រទេសថៃ។ គម្រោងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co., Ltd. និងចំណាយទឹកប្រាក់អស់ ១២២លានដុល្លារអាមេរិក។ “ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ក្នុងន័យជំរុញការវិនិយោគលើវិស័យពាណិជ្ជកម្ម មិនតែប៉ុណ្ណោះវាថែមទាំងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងស្រុកចំពោះការធ្វើដំណើរ និងដឹកជញ្ជូនប្រកបដោយភាពងាយស្រួល និងឆាប់រហ័សផងដែរ។” នេះបើតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងការចុះត្រួតពិនិត្យការដ្ឋានសាងសង់នៅខែកញ្ញានេះ។

អាន​បន្ថែម

ខេត្តកំពតស្វាគមគម្រោងកំពង់ផែថ្មីតម្លៃ ១០លានដុល្លារ

បន្ទាប់ពីទទួលបានការយល់ព្រមផ្តល់មូលនិធិពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជានឹងសាងសង់កំពង់ផែសមុទ្រថ្មីមួយនៅខេត្តកំពត ដើម្បីធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៧ និងមានទីតាំងប្រហែល ៦ គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងកំពត ក្នុងឃុំឈុំគ្រៀល ស្រុកទឹកឈូ។ ធនាគារអភិវឌ្ឍន៍អាស៊ីថ្មីៗនេះបានផ្តល់ហិរញ្ញប្បទានចំនួន ១៨លានដុល្លារសម្រាប់ការអភិវឌ្ឍគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីដើមខែតុលា អោយដឹងថា ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រកំពតថ្មីតែមួយត្រូវចំណាយអស់ប្រហែល ១០លានដុល្លារ។ យោងតាមលោកសយ ស៊ីណុល ដដែល មូលនិធិរបស់ ADB ដែលនៅសល់នឹងត្រូវប្រើប្រាស់ដើម្បីកែលម្អគម្រោងដទៃទៀតនៅក្នុងខេត្តកែប និងកោះកុង។ កំពង់ផែអន្តរជាតិថ្មីនេះនឹងគ្របដណ្តប់លើផ្ទៃដី ៤ហិកតា ហើយការសាងសង់គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩។ លោក សយ ស៊ីណុល បានលើកឡើងថា “ប្លង់មេនៃកំពង់ផែសមុទ្រនេះត្រូវបានរៀបចំដោយជោគជ័យ ដូច្នេះការងារសាងសង់នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ” ។ ទោះជាយ៉ាងណាក៏ដោយលោកមិនអាចបញ្ជាក់ថា ក្រុមហ៊ុនមួយណានឹងត្រូវធ្វើការងារនេះនោះទេ ដោយគ្រាន់តែកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជានឹងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនឯកជន។ ខុសពីកំពង់ផែសមុទ្រអន្តរជាតិដែលមានស្រាប់ កំពង់ផែសមុទ្រកំពតនេះមានជម្រៅ៦ឬ៥ម៉ែត្រនិងត្រូវបានរចនាឡើងជាពិសេសដើម្បីទាក់ទាញទេសចរអន្តរជាតិ។ លោក សយ បានពន្យល់ទៅកាន់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា កំពង់ផែសមុទ្រនេះនឹងជួយសម្រួលចរាចរណ៍ចូលមកកាន់ខេត្តកំពត ខេត្តកែប ខេត្ដព្រះសីហនុ និងខេត្ដកោះកុង។ មន្ទីរទេសចរណ៍ជឿជាក់យ៉ាងមុតមាំថា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនេះនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សេដ្ឋកិច្ចក្នុងតំបន់ និងបង្កើតឱកាសការងារជាច្រើន។ លើសពីនេះទៀត […]

អាន​បន្ថែម

Rinnai នាំមកនូវដំណោះស្រាយបច្ចេកវិទ្យាកម្តៅទឹកថ្មីដល់កម្ពុជា

បន្ទាប់ពីសិក្ខាសាលាបង្ហាញប្រព័ន្ធទឹកក្តៅរបស់ខ្លួនទៅកាន់ទីផ្សារនៅខេត្តសៀមរាប កាលពីខែកក្កដាឆ្នាំនេះ Rinnai ឥឡូវនេះកំពុងណែនាំពីឧបករណ៍ប្រព័ន្ធទឹកក្តៅថ្មី Electric Instant Water Heater –the Crystal Series។

អាន​បន្ថែម