ថៃនឹងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យឧស្សាហកម្មដំណាំដាំឈើ សម្រាប់នាំចេញ…

ក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd មកពីប្រទេសថៃ បានបង្ហាញនូវឆន្ទៈ និងផែនការរបស់ក្រុមហ៊ុនដែលចង់ចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីក្លាយជាក្រុមហ៊ុនវិនិយោគមានលក្ខណៈគ្រប់គ្រាន់ផ្នែកឧស្សាហកម្មដំណាំដាំឈើនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Yuenyong Subsaud ប្រធានទទួលបន្ទុកផ្នែកដាំដុះ និងផលិតកម្ម របស់ក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd.។ ក្នុងជំនួបខាងលើកាលពីថ្ងៃទី១៥ ខែមីនា កន្លងទៅ លោក Yuenyong Subsaud បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនបាននិងកំពុងបណ្តាក់ទុនវិនិយោគលើឧស្សាហកម្មដាំដំណាំឈើនៅកម្ពុជា ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយរាប់ចាប់ពីការបណ្តុះកូនឈើ ការដាំដុះ និងការតម្លើងរោងចក្រធ្វើការកាត់ចិញ្ច្រាំជាកម្ទេចឈើរួចធ្វើការនាំចេញ។ ក្នុងនោះដែរ លោកបានបញ្ជាក់បន្ថែមនូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការចុះបញ្ជីក្រុមហ៊ុនរបស់លោកទៅជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិ​​​គ្រប់គ្រាន់នាពេលឆាប់ៗខាងមុខនេះនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផែនការបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ពិសេសការសហការជាមួយវិនិយោគិនក្នុងស្រុកក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំឈើឧស្សាហកម្ម។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការរង​ បានស្វាគមន៍ចំពោះគម្រោងថ្មីនេះ ព្រមទាំងបានណែនាំពីនីតិវិធីចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្តនិងការការពារទៅដល់ការវិនិយោគរបស់ក្រុមហ៊ុនផងដែរ។ នាឱកាសនោះដែរ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានទទួលជួបជាមួយក្រុមហ៊ុន ០២ផ្សេងទៀត រួមមាន […]

អាន​បន្ថែម

គម្រោងស្តារប្រឡាយមេ រំដោះទឹកចេញពីតំបន់ជុំវិញព្រលានយន្តហោះថ្មី សម្រេចបាន ៣៥%

គម្រោងជីកស្តារប្រឡាយមេ៩៦  នៃគម្រោងដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបានប្រមាណ ៣៥ភាគរយហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារប្រឡាយមេលេខ៩៦ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកហូរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ការងារជីកស្តារប្រឡាយមេ ៩៦ ប្រវែង ៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹងពី៨០ ទៅ១០០ម៉ែត្រ សម្រេចបាន ៣៥ភាគរយហើយ។ ឯកឧត្តម បានបន្តថា ប្រឡាយមេនេះ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណប។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ប្រឡាយមេ៩៦នេះ គឺជាប្រព័ន្ធរំដោះទឹកមួយដ៏សំខាន់ចេញពីក្រុងតាខ្មៅ ចេញពីស្ទឹងព្រែត្នោត និងតំបន់ជុំវិញព្រលានយន្តហោះថ្មី ធ្វើយ៉ាងណាដោះទឹកទាំងនោះតាមប្រឡាយ៩៦ ឆ្ពោះទៅកាន់ទន្លេបាសាក់ បឹងជើងលោង ចេញទៅព្រែកគង់ ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។ គួរបញ្ជាក់ថា ក្រសួងធនធានទឹក […]

អាន​បន្ថែម

កម្ពុជា-ម៉ាឡេស៊ី សហការគ្នាបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យាដ៏ទំនើបតម្លៃ $៣០០លាន លើដីទំហំ១០០ហិកតា ជិតរាជធានីភ្នំពេញ 

បណ្តាញអចលនទ្រព្យសកល IQI ទើបនឹងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតឧទ្យានផលិតកម្មបច្ចេកវិទ្យាទំនើប មួយនៅកម្ពុជា។ ដំណាក់កាលដំបូងនៃគម្រោងឧទ្យានបច្ចេកវិទ្យាកម្រិតខ្ពស់នេះមានឈ្មោះថា Cambodia Malaysia China High-Tech Park នេះ មានតម្លៃវិនិយោគសរុបប្រមាណ ៣00 លានដុល្លារអាមេរិក និងលាតសន្ធឹងលើផ្ទៃដីរហូតដល់ទៅ ១00 ហិកតា ជាមួយនឹងសក្តានុពលពង្រីកដល់ ២000 ហិកតានៅពេលក្រោយបន្ថែមទៀត នេះបើយោងតាម Edgeprop ចុះផ្សាយថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។ ស្ថិតនៅក្នុងខេត្តកណ្តាល ចំងាយត្រឹមតែ ១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ  ឧទ្យានផលិតកម្មបច្ចេកវិទ្យានេះ ស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រនៅជិតតំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿនផងដែរ។ លោក Daniel Ho សហស្ថាបនិក IQI Global និងជានាយកគ្រប់គ្រងក្រុមហ៊ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃឧទ្យានឧស្សាហកម្មនេះដោយបញ្ជាក់ថា “ឧទ្យានឧស្សាហកម្មដ៏ទំនើបនេះ នឹងក្លាយជាគម្រោងអភិវឌ្ឍន៍លំដាប់ពិភពលោកដែលមានចម្ងាយត្រឹមតែ ១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានសេវាបម្រើដោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះ រួមទាំងផ្លូវល្បឿនលឿនចំនួនពីរថែមទៀតផង” ។ លោក Ho បានគូសបញ្ជាក់ពីគោលដៅប្រកបដោយមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់តម្រូវការដែលមានស្រាប់ពីក្រុមហ៊ុនផលិត […]

អាន​បន្ថែម

គម្រោងស្តារគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបាន ៥៥% លឿនជាងផែនការ ១៧%

គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានប្រមាណជាង ៥៥% ហើយ​ លឿនជាងផែនការកំណត់ដល់ទៅ១៧%។ នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពគម្រោង ដែលដឹកនាំដោយឯកឧត្ដម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ព្រមជាមួយនឹងឯកឧត្ដមអនុរដ្ឋលេខាធិការ នាយកចាត់ការទូទៅនៃគម្រោង ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងមន្ទីរពាក់ព័ន្ធក្រោមឱវាទក្រសួង។ គួរបញ្ជាក់ថា កិច្ចប្រជុំដ៏សំខាន់មួយនេះត្រូវបានរៀបចំឡើងដើម្បីធានាឱ្យបាននូវការសាងសង់ដែល អនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏មិនភ្លេចក្នុងការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។ លើសពីនេះ ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាព ដោយដាក់ផ្លាកសញ្ញាចរាចរណ៍ នៅតាមការដ្ឋាន ភ្លើងសញ្ញាចរាចរណ៍នៅពេលយប់ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។ គួររម្លឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត […]

អាន​បន្ថែម

អឺរ៉ុបប្រកាសជួយកម្ពុជា ១៣លានដុល្លារ បន្តអភិវឌ្ឍគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣

សហភាពអឺរ៉ុប ប្រកាសផ្តល់ជំនួយឥតសំណងចំនួន ​១៣​​លានដុល្លារ  (១២​ លានអឺរ៉ូ) ដល់កម្ពុជា ដើម្បីបន្តអភិវឌ្ឍ​គម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣។ ជំនួយឥតសំណងនេះ ត្រូវបានប្រកាសដោយ លោកជំទាវ ​ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ រួមដំណើរជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅពេលអញ្ញើញបំពេញទស្សនកិច្ចនៅរោងចក្រផលិតទឹកស្អាតបាក់ខែង នៅថ្ងៃទី១៣​ ខែមីនា ។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។​ លោកជំទាវ ​ជូតា អេភើលឡៃនីន បានបញ្ជាក់ថា ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យនៃគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី១ និងដំណាក់កាលទី២  សហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត។ លោកជំទាវ បន្តទៀតថា៖ “តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសការសន្យាផ្តល់ជំនួយឥតសំណងចំនួន ១៣លានដុល្លារ  (ស្មើនឹង ១២លានអឺរ៉ូ) ដើម្បីគំាទ្រដល់គម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដោយសហការជាមួយដៃគូអឺរ៉ុបរបស់យើង គឺទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD)។” រោងចក្រផលិតទឹកស្អាតដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលមានសមត្ថិភាពផលិតទឺកស្អាតបាន ចំនួន ៣៩០.០០០ មែត្រគីបក្នុង១ថ្ងៃ គឺជាសមិទ្ធផលលេចធ្លោមួយ […]

អាន​បន្ថែម

គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះសម្រេចបាន ៤៥ភាគរយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តម្លៃ ១១១លានដុល្លារ ពេលនេះសម្រេចបាន ៤៥ភាគរយហើយ ខណៈផ្លូវតភ្ជាប់សម្រេចបាន ១៥ភាគរយផងដែរ។ បច្ចុប្បន្នភាពនៃការសាងសង់ស្ពាននេះ ត្រូវបានធ្វើឡើងក្នុងពេលដែល ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានទន្លេមេគង្គ នៅខេត្តក្រចេះ នៅថ្ងៃទី១៤ ខែមីនា។ តាមផែនការ គម្រោង​នេះ ​រួម​មាន​ការ​សាងសង់​ស្ពាន​ទន្លេ​មេគង្គ​ និង​ផ្លូវ​ថ្មី​​តភ្ជាប់​ពី ផ្លូវជាតិ NR7 និងផ្លូវជាតិ NR60B។ ក្រសួងសាធារណការ និងដឹកជញ្ជូន​ បញ្ជាក់ថា មកដល់ពេលនេះ ការងារសាងសង់តួស្ពានសម្រេចបាន ៤៥ភាគរយ ខណៈការសាងសង់ផ្លូវតភ្ជាប់ សម្រេចបាន ១៥ភាគរយ។ ក្រសួងបញ្ជាក់ទៀតថា៖ “ជារួម វឌ្ឍនភាពគម្រោងជារូបវ័ន្តទាំងមូល គឺសម្រេចបានប្រមាណជិត ៣០ %។ តួលេខខាងលើបានបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក»។ គួរបញ្ជាក់ថា ស្ពាននេះ មានប្រវែង ​១.៧៦១ គីឡូម៉ែត្រ និងទទឹង ១៣.៥5 ម៉ែត្រ […]

អាន​បន្ថែម

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍

ក្រោមចក្ខុវិស័យថ្មីដែលមិនធ្លាប់មានពីមុនមក ដែលឥទ្ធិពលរបស់វានឹងកែប្រែទិដ្ឋភាពសេដ្ឋកិច្ច និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ឡើងវិញ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានឡើងកាន់តំណែងកាលពីខែសីហា ឆ្នាំ២០២៣ បានចាប់ផ្តើមបន្តប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោដ៏មានមហិច្ឆតាជាមួយខ្ទង់ថវិកាចំនួន ១,៧ ពាន់លានដុល្លារ។ ការបណ្តាក់ទុនដ៏សំខាន់នេះមានគោលបំណងតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញដោយផ្ទាល់ទៅកាន់កំពង់ផែមាត់សមុទ្រនៃខេត្តកែប តាមរយៈព្រែកជីកដ៏ធំជាងគេបង្អស់លើកទីមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានទទឹង ១០០ ម៉ែត្រ ជម្រៅ ៥,៤ ម៉ែត្រ និងមានសមត្ថភាពជួយសម្រួលដល់នាវា ដឹកទំនិញរហូតដល់ទៅ ៣០០០ DWT ។ គម្រោងខ្នាតយក្សនេះ លាតសន្ធឹងលើខេត្តចំនួនបួន និងរួមបញ្ចូលការសាងសង់ប្រព័ន្ធទ្វារទឹកចំនួន ៣ ស្ពានចំនួន ១១ និងចិញ្ចើមផ្លូវប្រវែង ២០៨ គីឡូម៉ែត្រ នេះយើងយោងតាមប្រភពទិន្នន័យពីរដ្ឋាភិបាលកម្ពុជា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣។ ព្រែកជីកថ្មីនេះ មិនត្រឹមតែសន្យាថានឹងពង្រឹងសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការធានាការដឹកជញ្ជូនទំនិញផ្លូវទឹកកាន់តែរលូនប៉ុណ្ណោះទេ ប៉ុន្តែថែមជួយកែប្រែយុទ្ធសាស្ត្រចរាចរផ្លូវទឹកកម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើកំពង់ផែរបស់វៀតណាម ជាពិសេសកំពង់ផែ Cai Mep ដែលមានទីតាំងនៅជិតទីក្រុងហូជីមិញថែមទៀតផង នេះបើយោងតាមបទវិភាគរបស់លោក រឹម សុខវី ចុះផ្សាយក្នុងសារៈព័ត៌មាន ThinkChina កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ នៅពីក្រោយសាវតារគម្រោង […]

អាន​បន្ថែម

កម្ពុជាជំរុញប្រើបច្ចេកវិទ្យាទំនើបថែទាំផ្លូវជនបទ ខណៈបច្ចុប្បន្នមានប្រវែងជាង ៥ម៉ឺនគីឡូម៉ែត្រ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញអនុសាសន៍ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់បន្តថែទាំផ្លូវជនបទដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីៗ ខណៈបច្ចុប្បន្ន កម្ពុជាមានផ្លូវជនបទជាង ៥ម៉ឺនគីឡូម៉ែត្រ។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីជំនាញក្នុងការងារថែទាំ ជួសជុលផ្លូវជនបទដូចជា៖ ត្រូវយកចិត្តទុកដាក់លើការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ស្របតាមអនុសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានកំណត់គោលការណ៍សម្រាប់ការអភិវឌ្ឍគឺ ពង្រឹង ៧០% និងពង្រីក ៣០% ត្រូវអនុវត្តតាមគោលនយោបាយផ្លូវជនបទ និងផែនការមេផ្លូវជនបទ ដែលបានដាក់ចេញឱ្យប្រើប្រាស់នៅឆ្នាំ២០២២ ត្រូវសិក្សាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជំនួសវត្ថុធាតុដើមកម្រ ដើម្បីធានាគុណភាពផ្លូវឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតំបន់ដែលមានការប្រឈម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុខ្ពស់ ត្រូវបន្ដផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារៈសំខាន់នៃខ្សែផ្លូវ និងឱ្យមានការចូលរួមថែរក្សាពីសហគមន៍ ត្រូវពិនិត្យ និងរៀបចំការដាក់ស្លាកសញ្ញានៃការកំណត់កម្រិតទម្ងន់ នៅតាមខ្សែផ្លូវ និងស្ពាន ក្នុងគោលបំណងធានាដល់ការប្រើប្រាស់បានយូរអង្វែង។ គួរបញ្ជាក់ថា ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងប្រមាណ ៥០.២៦២គីឡូម៉ែត្រ […]

អាន​បន្ថែម

២ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មអន្តរជាតិជាង $៨ពាន់លាន កើនជិត ២០%

រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បណ្តោះអាសន្ន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ របាយការណ៍នេះ បានរំលេចបន្ថែមថា ចាប់ពីខែមករា ដល់កុម្ភៈ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសំខាន់ៗមានប្រមាណជាង ៣,៩ពាន់លានដុល្លារ កើនឡើងជាង ២២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈទំហំពាណិជ្ជកម្មនាំចូលមានប្រមាណជាង ៤,១ពាន់លានដុល្លារ កើន ១៦,១%។ ក្នុងនោះ​ ប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា គឺចិន បន្ទាប់មកវៀតណាម និងសហរដ្ឋអាមេរិក​ ដែលមានរហូតដល់ទៅ ២,១ពាន់លានដុល្លារ កើនឡើង ២៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ដោយឡែក ទំនិញដែលបាននាំចេញមានទំហំទឹកប្រាក់ច្រើនជាងសម្រាប់រយៈពេល ០២ខែនេះ គឺសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ មានរហូតដល់ ៨៤២.៤១១ដុល្លារ កើនឡើង ២៤,៥% ធៀបនឹងឆ្នាំ២០២៣។

អាន​បន្ថែម

ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យភាគនីរតីនៃប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកដ៏សម្បូរបែប

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វត្តមានផ្លូវក្រវ៉ាត់ក្រុង ផ្លូវជាតិតភ្ជាប់សំខាន់ៗ ព្រែកជីកតេជោហ្វូណន និងព្រលានយន្តហោះតេជោអន្តរជាតិ នឹងធ្វើឱ្យតំបន់ភាគនិរតីនៃប្រទេសក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ​ ក្នុងឪកាសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះកម្រិត 4F តម្លៃ ១.៥០០ លានដុល្លារ ក្នុងខេត្តកណ្តាល និងតាកែវ នៅថ្ងៃទី១២ ខែមីនា។​ សម្តេចធិបតី មានប្រសាសន៍ថា៖ “ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ បូកទាំង ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដែលយើងកំពុងធ្វើ និងគ្រោងធ្វើនៅពេលខាងមុខ គឺស្ថិតក្នុងតំបន់ដែលមិនឆ្ងាយពីគ្នានេះ នឹងផ្តល់ជាសក្ដានុពលដ៏អស្ចារ្យសម្រាប់ទិសនីរតីនៃប្រទេសរបស់យើងនេះតែម្តង”។ ហេដ្ឋារចនាសម្ព័ន្ធដែលសម្តេចធិបតី សម្តៅទៅលើនោះ រួមមាន ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ អាកាសយានដ្ឋានតេអន្តរជាតិជោ និងគម្រោងព្រែកជីកហ្វូណន។ សម្តេចធិបតី មានសុទិដ្ឋិនិយមថា នៅពេលហេដ្ឋារចនាសម្ព័ន្ធធំៗខាងលើនេះសាងសង់រួច ដែលមានដូចជាអាកាសយានដ្ឋានកម្រិតអន្តរជាតិ និងគម្រោងព្រែកជីកហ្វូណនដាក់ដំណើរការ នឹងទាក់ទាញគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស រោងចក្រឧស្សាហកម្ម ដែលនឹងទាញប្រយោជន៍ចេញពីប្រព័ន្ធដឹកជញ្ជូន ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស​ និងផ្លូវដែកផងដែរ។​

អាន​បន្ថែម