ថៃគ្រោងសហការជាមួយ​កម្ពុជា ​ដើម្បីទប់ទល់​នឹង​បញ្ហា​ផ្សែងអ័ព្ទនៅតំបន់ឆ្លងដែន

ក្នុង​ចំណាត់ការ​ដ៏​សំខាន់​មួយនេះ នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន បាន​ប្រកាស​ពី​កិច្ច​សហការ​ដែលមិន​ធ្លាប់​មាន​ពី​មុន​​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ការ​បំពុល​អ័ព្ទនៅតំបន់ឆ្លង​ដែន។ គំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្ហាញឡើងនៅមុនជំនួបដ៏សំខាន់ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ដែលនេះជាសញ្ញានៃសម្ព័ន្ធភាពរួមគ្នាប្រឆាំងនឹងផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលអ័ព្ទឆ្លងព្រំដែន នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានថៃ Thaiger កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤នេះ។ តាមប្រភពដដែលបានឱ្យដឹងថា ថ្នាក់ដឹកនាំនៃគណៈប្រតិភូនៃកិច្ចពិភាក្សាទ្វេភាគីនេះ នឹងធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្រះកែវ ដែលជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងពីការបំពុលឆ្លងដែន ដែលបង្កឡើងដោយភ្លើងឆេះព្រៃ។ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិជ្ជាអវកាស និងព័ត៌មានវិទ្យា (GISTDA) របស់ប្រទេសថៃនឹងរួមចំណែកផ្តល់ជូនរូបភាពពីផ្កាយរណបសំខាន់ៗ ដើម្បីជួយសម្រួលដល់ការធ្វើផែនការឆ្លើយតបរបស់ក្រុមការងារទស្សនកិច្ចសិក្សានេះ ដោយកំណត់ចំណុចក្តៅនៃភ្លើងឆេះព្រៃ និងជួយអន្តរាគមន៍រហ័ស។ “ភាពធ្ងន់ធ្ងរនៃការបំពុលកម្រិត PM2.5 នៅតាមតំបន់នានាដូចជាខេត្តស្រះកែវ ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាមួយប្រទេសជិតខាងរបស់យើង។ រួមគ្នាជាមួយកម្ពុជា យើងមានគោលបំណងដោះស្រាយបញ្ហាឫសគល់ និងអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព” នេះជាប្រសាសន៍របស់ ​នាយក​រដ្ឋមន្ត្រី​ស្រេ​តថា ថាវីស៊ីន។ លោកនាយករដ្ឋមន្ត្រី ស្រេតថា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃចំពោះសិទ្ធិរបស់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងការសម្អាតខ្យល់ ដែលជាជំហរពង្រឹងដោយការដាក់ឱ្យប្រើប្រាស់នូវសេចក្តីព្រាងច្បាប់ស្តីពីខ្យល់អាកាសបរិសុទ្ធទៅកាន់សភាថៃ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានចាត់ទុកថាជាបញ្ហាបន្ទាន់មួយ នឹងត្រូវឆ្លងកាត់ការអានលើកដំបូងរបស់ខ្លួននៅក្នុងសភាតំណាងរាស្រ្តនៅសប្តាហ៍ក្រោយ បន្ទាប់ពីមានការពិភាក្សាយ៉ាងទូលំទូលាយកាលពីថ្ងៃព្រហស្បតិ៍ ដែលបាននាំឱ្យមានការបោះឆ្នោតអនុម័តឡើងវិញ។ “សេចក្តីព្រាងច្បាប់ស្តីពីខ្យល់បរិសុទ្ធនេះ ត្រូវបានតាក់តែងឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់អង្គការជាតិ […]

អាន​បន្ថែម

អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដែលមានតម្លៃជិត ៩ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ បើតាមលោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឲ្យដឹងថា អគារចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចាប់ផ្ដើមជួសជុលកែលម្អចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ និងសាងសង់រួចជាស្ថាពរនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការគាំទ្រថវិកាពីអង្គការមូលនិធិថែទាំ សុខភាពភ្នែក ចំណាយទឹកប្រាក់ចំនួន ៨៤.៩៧៣ដុល្លារ។ ក្នុងនោះ ចំនួនទឹកប្រាក់ជួសជុលអគារសរុបចំនួន ៣១.២៥៨ដុល្លារ និងបំពាក់សម្ភារចក្ខុសាស្ត្រសរុបទឹកប្រាក់ចំនួន ៥៣.៥១៥ដុល្លារ ព្រមទាំងថវិកាបដិភាគមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីចំនួន ១.០០០ដុល្លារ។ គួរបញ្ជាក់ថា អគារចក្ខុរោគនេះ មានបន្ទប់សម្រាក ១បន្ទប់ មាន៤គ្រែ បន្ទប់វាស់ និងកាត់ វ៉ែនតា១បន្ទប់ បន្ទប់ពិគ្រោះជំងឺ ១បន្ទប់ បន្ទប់ត្រៀមវះកាត់ ១បន្ទប់ បន្ទប់វះកាត់១បន្ទប់ និងលាងចំហុយសម្ភារ ១បន្ទប់៕ ថ្លែងក្នុងពិធីសម្ពោធនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង […]

អាន​បន្ថែម

អឺរ៉ុបគ្រោងផ្តល់ជំនួយជិត ៩៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ ៤

សហភាពអឺរ៉ុប (EU) តាមរយៈក្របខណ្ឌ Global Gateway គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៦លានអឺរ៉ូ ស្មើនឹងជិត ៩៤លានដុល្លារអាមេរិក ជូនកម្ពុជាសម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ៗចំនួន៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា នៅក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជម្រាបឱ្យដឹងនូវយុទ្ធសាស្រ្ត Global Gateway ដែលជាយុទ្ធសាស្រ្តថ្មីរបស់ EU ដែលមានគោលបំណងកៀរគរការវិនិយោគបន្ថែមសម្រាប់ប្រទេសជាដៃគូ។ ក្នុងនោះ នៅក្រោមក្របខណ្ឌ Global Gateway សហភាពអឺរ៉ុប គ្រោងផ្តល់ជំនួយចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន ៤ រួមមាន៖ (១) កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព (២) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, (៣) […]

អាន​បន្ថែម

រដ្ឋបន្ថែមមុខងារថ្មីចំនួន៥ទៀត ក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

រាជរដ្ឋាភិបាល សម្រេចដាក់ដំណើរការនូវមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសចំនួន ៥លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្រួលដល់ការងារចុះបញ្ជីក្រុមហ៊ុនតាមអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមមួយ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ មុខងារថ្មីទាំង ៥នេះ នឹងដាក់ឱ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តទៅ លើប្រព័ន្ធបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន រួមមាន៖ ១.កែប្រែព័ត៌មានលម្អិតអាសយដ្ឋាន ទីស្នាក់ការចុះបញ្ជី ២.កែប្រែលក្ខន្តិកៈក្រុមហ៊ុន ៣.កែប្រែសកម្មភាពអាជីវកម្ម ៤.តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង៥. កែប្រែព័ត៌មានគណនីធនាគារ។ ដំណើរការនេះ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញទាំងស្រុង ដោយមិនតម្រូវឱ្យមានវត្តមានទៅដល់ទីកន្លែងផ្ទាល់ទៀតទេ។ លើសពីនេះ ក្រុមការងារអន្តរក្រសួង នឹងរៀបចំដាក់ដំណើរការជាបន្តបន្ទាប់ នូវមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសថ្មីៗបន្ថែមទៀត នៅក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។ គួររម្លឹកដែរថា ការប្រែក្លាយការងារចុះបញ្ជីក្រុមហ៊ុនទៅតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺផ្អែកលើគោលការណ៍ចំនួន ៣ រួម មាន ៖ (១) ការកាត់បន្ថយចំណាយ (២) ការកាត់បន្ថយថិរវេលា និង (៣) ការកាត់បន្ថយនីតិវិធីស្មុគស្មាញ។ ក្នុងនោះ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានពង្រីកវិសាលភាពរហូតដល់ដំណាក់កាល ទី ៣ […]

អាន​បន្ថែម

ក្រសួងដែនដី៖ គម្រោងប្លង់មានហត្ថលេខារបស់វិស្វករ ដែលមានអាជ្ញាបណ្ណពីក្រសួង ទើបស្របច្បាប់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាល់គម្រោងប្លង់ដែលប្រើប្រាស់សម្រាប់ការងារសាងសង់ ឬរុះរើ ត្រូវតែមានហត្ថលេខាទទួលខុសត្រូវដោយអ្នកសិក្សាគម្រោងប្លង់ដែលមានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមមាត្រា១៥ និងមាត្រា៣២ នៃច្បាប់ស្តីពីសំណង់។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ការបញ្ជាក់នេះ ធ្វើឡើងក្រោយសង្កេតឃើញថា មានការផ្សព្វផ្សាយ និងចែករំលែកនៅតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការសិក្សាគម្រោងប្លង់ និងការចុះហត្ថលេខាទទួលខុសត្រូវលើគម្រោងប្លង់ដោយស្ថាបត្យករ ឬវិស្វករដោយមិនចាំបាច់ស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនាំឱ្យការភាន់ច្រលំពីសាធារណជន។ ជាមួយនឹងបញ្ហានេះ ក្រសួងនឹងមិនទទួលស្គាល់ចំពោះរាល់ការចុះហត្ថលេខាបញ្ជាក់លើរាល់ឯកសារ និងគម្រោងប្លង់របស់ស្ថាបត្យករ ឬវិស្វករណាដែលមិនទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីក្រសួងរៀបចំដែនដី​​ នគរូបនីយកម្ម និងសំណង់នោះទេ។ ទន្ទឹមនឹងនេះ ក្រសួងតម្រូវ​ឱ្យរាល់គម្រោងប្លង់ដែលប្រើប្រាស់សម្រាប់ការងារសាងសង់ ឬរុះរើ ត្រូវមានហត្ថលេខាទទួលខុសត្រូវដោយស្ថាបត្យករ ឬវិស្វករដែលមានអាជ្ញាបណ្ណពីក្រសួង។ ដោយឡែក ការចុះត្រួតពិនិត្យការដ្ឋានសាងសង់ ត្រូវធ្វើឡើងដោយមន្ត្រីត្រួតពិនិត្យសំណង់ ឬមន្ត្រីអធិការកិច្ចសំណង់ ដែលត្រូវមានការចាត់តាំងពីអាជ្ញាធរមានសមត្ថកិច្ចកំណត់ដោយច្បាប់។

អាន​បន្ថែម

សមាគមជប៉ុនចង់បង្កើតការិយាល័យនៅកម្ពុជា ដើម្បីជួយទាក់ទាញវិនិយោគមកកម្ពុជាឱ្យបានយ៉ាងហោច…

សមាគមជប៉ុន-កម្ពុជា គ្រោងបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជា​ ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា តាម​រយៈការជួយផ្សព្វផ្សាយអំពី សក្ដានុពល វិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ដែលបច្ចុប្បន្នមានសហគ្រាសធុនតូច និងមធ្យម (SMEs) ចំនួនប្រមាណ ៤លានក្រុមហ៊ុននៅទូទាំងប្រទេសជប៉ុន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសំដែងការគួរសមក្នុងពិធីពិសារអាហារពេលល្ងាចជាមួយ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ក្នុងជំ​នួនខាងលើ ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី បានមានប្រសាសន៍ថា បច្ចុប្បន្ននៅក្នុងប្រទេសជប៉ុនមានសហគ្រាសធុនតូច និងមធ្យម (SMEs) ចំនួនប្រមាណ ៤លានក្រុមហ៊ុន ប្រសិនយើងបើអាចទាក់ទាញបានត្រឹមតែ ០.១% នោះក៏មានប្រហែល ៤.០០០ក្រុមហ៊ុន នៃSMEs ទាំងអស់របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិយោគនៅកម្ពុជា។ ជាមួយនឹងគម្រោងនេះដែរ សម្ដេចតេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាលទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។ ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរកសក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍ […]

អាន​បន្ថែម

រដ្ឋអនុញ្ញាតឱ្យឯកជនសិក្សា និងវិនិយោគសាងសង់ព្រលានយន្តហោះថ្មីនៅមណ្ឌលគិរី

រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យសម្ព័ន្ធក្រុមហ៊ុនហ្វូខឺស (FOCUS Consortium) ដែលដឹកនាំដោយក្រុមហ៊ុនហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រ ឯ.ក សិក្សា និងវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរីថ្មី​។ នេះបើតាមសេចក្តីជូនដំណឹងលេខ ៤១ សជណ.ហធ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះផងដែរ ក្រៅពីគម្រោងសាងសង់អាកាសយានដ្ឋាន រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនមួយនេះអាចវិនិយោគអភិវឌ្ឍជាទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាសនៅខេត្តមណ្ឌលគិរី ក្រោមទម្រង់ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ថែមទៀតផង។ លើសពីនេះ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍគម្រោងខាងលើនេះ ឱ្យស្របតាមច្បាប់ និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ដែរថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានសម្រេចជ្រើសរើសក្រុមហ៊ុន Powerchina International Group របស់ចិន ឱ្យសិក្សា និងអភិវឌ្ឍន៍លើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរីម្តងរួចមកហើយ។ (អានបន្ថែម) គួររំលឹកថា គម្រោងសាងសង់ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ […]

អាន​បន្ថែម

ផែរណបសំខាន់ៗ ៣ នៅភ្នំពេញ ត្បូងឃ្មុំ និងព្រៃវែង សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

ចំណតផែរណបពហុបំណងចំនួន ០៣ទីតាំង របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ចំណតផែរណបពហុបំណងទាំង ០៣ទីតាំងនេះ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) រួមមាន TS១១(នៅរាជធានីភ្នំពេញ), UM២(ស្ថិតក្នុងខេត្តត្បូងឃ្មុំ) និង LM២៦(ស្ថិតក្នុងខេត្តព្រៃវែង)។ ក្នុងនោះ ចំណតផែរណបពហុបំណង TS១១ មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ៤ហិកតា។ គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណង TS១១ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ដែក ថ្មម៉ាប ដំឡូងមី។ល។ ចំពោះចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត […]

អាន​បន្ថែម

ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាបថ្មី សម្រេចបញ្ចុះតម្លៃប្រើផ្លូវរយៈពេល០២ឆ្នាំ​

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី បានយល់ព្រមបញ្ចុះតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានសម្រាប់ប្រភេទរថយន្តផ្សេងៗ រយៈពេល ០២ឆ្នាំ (២០២៤ ដល់២០២៥)។ នេះបើតាមកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដែលដឹកនាំដោយឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការបញ្ចុះតម្លៃទៅតាមប្រភេទរថយន្តនេះ ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានលេខ ០០១/២៤ ប្រ.ក. អអរ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលតម្លៃថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តទៅ។ បន្ថែមពីនេះ ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស ៧កៅអី និងរយៈពេល ៣០នាទីសម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។ ទន្ទឹមនឹងនេះ កិច្ចប្រជុំខាងលើ បានឯកភាពគ្នាបង្កើតគណៈកម្មការអន្តរជាតិក្រសួងដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះទាក់ទងទៅនឹងការជួសជុលថែទាំផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវនេះផងដែរ។  

អាន​បន្ថែម

ថៃស្នើជួបកម្ពុជាដើម្បីពិភាក្សាបញ្ហាធនធានធម្មជាតិនៅតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នា នៅដើមខែកុម្ភៈ

ភាគីប្រទេសថៃ គ្រោងនឹងចាប់ផ្តើមការពិភាក្សាគ្នាជាមួយកម្ពុជា នៅថ្ងៃទី ០៧ ខែកុម្ភៈនេះ ដើម្បីដោះស្រាយការទាមទារតំបន់ព្រំដែនត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ តំបន់ព្រំដែនត្រួតស៊ីគ្នា ដែលមានទំហំ ២៦.000 គីឡូម៉ែត្រការ៉េនេះ ត្រូវបានគេដឹងថាសម្បូរធនធានថាមពលដ៏ច្រើនសន្ធឹកសន្ទាប់ និងជាចំណុចនៃជម្លោះព្រំដែនទឹកមិនដាច់ស្រេចរវាងប្រទេសទាំងពីរអស់កាលជាយូរមកហើយ។ សម្តេច ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​សម្រាប់​កិច្ច​ពិភាក្សា​សំខាន់នេះ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានថៃ Pattayamail កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Parnpree Bahiddha-Nukara បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចពិភាក្សានាពេលខាងមុខនេះថា “លទ្ធផល (នៃកិច្ចពិភាក្សានេះ) នឹងកំណត់ពីសកម្មភាពរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។” ចំណែកឯលោក Pichai Naripthaphan ទីប្រឹក្សានាយករដ្ឋមន្ត្រីថៃ បានបង្ហើបឱ្យដឹងថា “ការផ្តោតសំខាន់នៃកិច្ចពិភាក្សានេះ គឺផ្តោតលើការប្រើប្រាស់ធនធានថាមពលរួមគ្នា ជាជាងការពិភាក្សាអំពីជម្លោះព្រំដែនសមុទ្រ។” ភាពបន្ទាន់នៃការពិភាក្សាទាំងនេះ កើតឡើងដោយពេលវេលានេះ ជាពេលដែលមានតម្រូវ ការរុករក និងខួងយកធនធានថាមពល ដែលប៉ាន់ស្មានថាមានចន្លោះពី ២ ទៅ ៧ ឆ្នាំ។ ប្រទេសថៃដែលកំពុងមានប្រៀបស្រាប់លើការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិដែលមានស្រាប់របស់ខ្លួន មានបំណងចង់បញ្ចប់កិច្ចពិភាក្សានេះ មុនពេលអាណត្តិរបស់រដ្ឋាភិបាលបច្ចុប្បន្នបញ្ចប់ ដោយស្របតាមការព្រមព្រៀងរបស់កម្ពុជា […]

អាន​បន្ថែម