ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាបថ្មី សម្រេចបញ្ចុះតម្លៃប្រើផ្លូវរយៈពេល០២ឆ្នាំ​

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី បានយល់ព្រមបញ្ចុះតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានសម្រាប់ប្រភេទរថយន្តផ្សេងៗ រយៈពេល ០២ឆ្នាំ (២០២៤ ដល់២០២៥)។

នេះបើតាមកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដែលដឹកនាំដោយឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ការបញ្ចុះតម្លៃទៅតាមប្រភេទរថយន្តនេះ ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានលេខ ០០១/២៤ ប្រ.ក. អអរ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលតម្លៃថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តទៅ។

បន្ថែមពីនេះ ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស ៧កៅអី និងរយៈពេល ៣០នាទីសម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។

ទន្ទឹមនឹងនេះ កិច្ចប្រជុំខាងលើ បានឯកភាពគ្នាបង្កើតគណៈកម្មការអន្តរជាតិក្រសួងដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះទាក់ទងទៅនឹងការជួសជុលថែទាំផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវនេះផងដែរ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមការងារចម្រុះចុះពិនិត្យទីតាំងជាក់ស្តែងចំនួន ៤កន្លែង ដើម្បីជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ខេត្តកណ្តាល

គណៈប្រតិភូរួមគ្នាវាយតម្លៃទីតាំងសក្តានុពលចំនួនបួនសម្រាប់ […]

កម្ពុជា-ចិន ឯកភាពគ្នាជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗចំនួន៤

បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងប៉េកាំងរវាងលោ […]

ផ្លូវបេតុង ១ខ្សែប្រវែងជាង ៧គីឡូម៉ែត្រ នៅតំបន់គិរីរម្យ តម្លៃ១,២២លានដុល្លារ បើកឱ្យប្រើប្រាស់ហើយ

ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ គម្ […]

ក្រុមហ៊ុនចិនមួយកំពុងសិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍន៍ធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនវិស្វកម […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

ក្រុមហ៊ុនដំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់វៀតណាម គ្រោងបើករោងចក្រនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនដំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់វៀតណាម បានបង្ហាញមហិ […]