ក្រុមការងារចម្រុះចុះពិនិត្យទីតាំងជាក់ស្តែងចំនួន ៤កន្លែង ដើម្បីជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ខេត្តកណ្តាល

គណៈប្រតិភូរួមគ្នាវាយតម្លៃទីតាំងសក្តានុពលចំនួនបួនសម្រាប់ច្រកឆ្លងកាត់ទន្លេកោះខ្សាច់ ដើម្បីបង្កើនការតភ្ជាប់ជនបទ និងការចូលទៅកាន់ទីផ្សារ

ក្រុមការងារបច្ចេកទេសចម្រុះតំណាងឱ្យស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍អន្តរជាតិ បានចុះពិនិត្យ និងវាយតម្លៃទីតាំងជាក់ស្តែងចំនួន ៤កន្លែង ដើម្បីធ្វើការប្រៀបធៀប និងជ្រើសរើសទីតាំងដែលសមស្របបំផុត សម្រាប់ការចាប់ផ្តើមគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា ស្ថិតក្នុងខេត្តកណ្តាល។

សកម្មភាពចុះពិនិត្យទីតាំងផ្ទាល់នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី៖ ១. ក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោងស្ពានកោះខ្សាច់ទន្លា នៃក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT PMU-KTB) ២. ក្រុមការងារទីប្រឹក្សាបច្ចេកទេសគម្រោងស្ពានកោះខ្សាច់ទន្លា (ក្រុមហ៊ុន Chodai Co., Ltd និងក្រុមហ៊ុន ES International Consultants Co., Ltd) ៣. ក្រុមការងារទីប្រឹក្សាផ្នែកផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) ៤. ក្រុមការងារនៃនាយកដ្ឋានទូទៅនៃការតាំងទីលំនៅឡើងវិញ (GDR) ៥. ក្រុមការងារ និងក្រុមការងារទីប្រឹក្សា NTU នៃធនាគារវិនិយោគអឺរ៉ុប (EIB) និង ៦. អាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកមេឃុំកោះខ្សាច់ទន្លា។

នៅក្នុងបេសកកម្មនេះ ក្រុមការងារបច្ចេកទេសបានប្រើប្រាស់ដ្រូន (Drone) ដើម្បីហោះហើរផ្តិតយករូបភាពពីលើអាកាសនៅទីតាំងជាក់ស្តែងទាំង ៤កន្លែង។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានធ្វើការពិនិត្យយ៉ាងលម្អិតទៅលើស្ថានភាពដី និងស្ថានភាពច្រាំងទន្លេជាក់ស្តែង ក៏ដូចជាវាយតម្លៃលើផលប៉ះពាល់នានាដែលអាចកើតមានឡើងចំពោះបរិស្ថាន និងសង្គមនៅក្នុងទីតាំងនីមួយៗផងដែរ។

ក្រៅពីការពិនិត្យផ្នែកបច្ចេកទេស និងភូមិសាស្ត្រ ក្រុមការងារចម្រុះក៏បានចុះជួបប្រាស្រ័យទាក់ទង និងសាកសួរព័ត៌មានបឋមពីប្រជាពលរដ្ឋមូលដ្ឋាន អំពីស្ថានភាពរស់នៅ ក៏ដូចជាការប្រកបរបរទទួលទានប្រចាំថ្ងៃរបស់ពួកគាត់ដែលកំពុងរស់នៅលើកោះខ្សាច់ទន្លា ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់មួយនេះ នឹងផ្តល់ផលប្រយោជន៍អតិបរមា និងកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លានេះ គឺជាគម្រោងយុទ្ធសាស្ត្រមួយដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះឱ្យកាន់តែប្រសើរឡើង តាមរយៈការតភ្ជាប់កោះខ្សាច់ទន្លាទៅកាន់តំបន់ជុំវិញ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]