ក្រុមហ៊ុនដំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់វៀតណាម គ្រោងបើករោងចក្រនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនដំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់វៀតណាម បានបង្ហាញមហិច្ឆតាចង់បង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគរាប់លានដុល្លារអាមេរិកនាពេល​ខាងមុខ។ នេះបើតាមសម្តីរបស់លោក ចាន់ ហ៊ុន អគ្គនាយកក្រុមហ៊ុន តាធីផាត ខូអិលធីឌី(TA THI PHAT Co.,LTD) ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ។

នាជំនួបនោះ លោក ចាន់ ហ៊ុន អគ្គនាយកក្រុមហ៊ុន តា ធី ផាត ខូអិលធីឌី (TA THI PHAT Co., LTD)ប្រចាំកម្ពុជា បាននិយាយថា ធុរៈជនរបស់ប្រទេសវៀតណាមគឺមានរោងចក្រដំឡើងគ្រឿងចក្រសំណង់ដ៏ធំនៅក្នុងទីក្រុងហាណូយ ក្រោមទុនវិនិយោគប្រមាណ ៧៥០លានដុល្លាសហរដ្ឋអាម៉េរិក។ ក្រោយដំណើរបានជោគជ័យលើជំនួញនេះ ធុរៈជនវៀតណាមមានមហិច្ឆតាពង្រីករោងចក្របន្ថែមដោយជ្រើសយកប្រទេសកម្ពុជា ជាបុត្រសម្ព័ន្ធ ពិសេសគឺខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅ ហើយសម្រាប់រោងចក្របុត្រសម្ព័ន្ធនេះក្រុមហ៊ុនបានគ្រោងទុនវិនិយោគរាប់លានដុល្លារផងដែរ។

លោក ចាន់ ហ៊ុន ក៏បានបន្ថែមថា ការជ្រើសយកប្រទេសកម្ពុជា ពិសេសខេត្តកំពង់ស្ពឺជាខេត្តគោលដៅគឺដោយសារតែមើលឃើញកត្តានៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងមើលឃើញពីសក្តានុពលនៃខេត្តនេះក្នុងការដំឡើងរោងចក្រ។

ជាការឆ្លើយតប ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានស្វាគមន៍នូវវត្តមានក្រុមហ៊ុន តា ធី ផាត ខូអិលធីឌី (TA THI PHAT Co.,LTD) នៅលើទឹកដីខេត្តកំពង់ស្ពឺ ខណៈឯកឧត្តមថា នឹងសម្របសម្រួលយ៉ាងពេញទំហឹងដល់ដំណើរការរបស់ក្រុមហ៊ុន ដែលមកផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងខេត្តនេះ ដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

បើតាមក្រុមហ៊ុនវៀតណាមខាងលើ បានបញ្ជាក់ថា គម្រោងរបស់ក្រុមហ៊ុននឹងចាប់ដំណើរការនៅដើមឆ្នាំ២០២៧ លើផ្ទៃដីប្រមាណជាង ២ហិកតា ជាជំហ៊ានដំបូង ដោយការដាក់តាំងលក់គ្រឿងចក្រដែលមានស្រាប់តំឡើងនៅប្រទេសវៀតណាម ដោយអតិថិជនអាចរំលោះ ឬជួល ហើយក្រោយមកក្រុមហ៊ុននិងដាក់រោងចក្រដើម្បីតំឡើងគ្រឿងចក្រទាំងនេះនៅក្នុងខេត្តកំពង់ស្ពឺជាជំហ៊ានទី២ ដែលអាចផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ៕

សូមបញ្ជាក់ថា តាមរយៈការស្វែងរកព័ត៌មានបន្ថែមពីបណ្តាញអ៊ីនធើណិត មិនមានព័ត៌មានផ្លូវការស្តីពីការចុះបញ្ជី ឬគេហទំព័រស្តីពីសវតាក្រុមហ៊ុន Ta Thi Phat Co Ltd នោះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុនធំមួយមានផែនការវិនិយោគប្រមាណ ៧០០លានដុល្លារបន្ថែមទៀត នៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ […]

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកើនដល់៦៥ តំបន់ និងត្រូវការកម្លាំងពលកម្មជាង ៣៥ពាន់នាក់

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្ […]

រោងចក្រផ្គុំដំឡើងរថយន្ត តម្លៃ ២៨លានដុល្លារ បើកការដ្ឋានសាងសង់នៅស្រុកខ្សាច់កណ្តាល

ក្រុមហ៊ុន KNN Automotive ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស […]

អ្នកធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្ដេជ្ញា​ពង្រីក និង​ស្វែងរកនូវឱកាសវិនិយោគថ្មីៗនៅកម្ពុជា

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (U […]

កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]