មកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីជួយកម្ពុជា ៤,៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងចំនួន៣៣១

គិតមកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ថវិកាសម្រាប់អភិវឌ្ឍប្រទេសកម្ពុជាចំនួន ៤,៦ពាន់លានដុល្លារអាមេរិក លើគម្រោងវិស័យសាធារណៈចំនួន ៣៣១ ក្នុងរូបភាពជាកម្ចី ជំនួយ និងជំនួយបច្ចេកទេស។ នេះបើតាម ADB Member Fact Sheet 2022 ដែលចេញផ្សាយអំឡុងខែមេសា ឆ្នាំ២០២៣។ ​ដោយឡែកក្នុងឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាផ្តល់កម្ចី ៣៧៣លានដុល្លារអាមេរិកមកកម្ពុជា​ដើម្បី៖ ជួយពង្រឹងប្រព័ន្ធសុខាភិបាល រួមមានការទទួលបានវ៉ាក់សាំង និងសុខភាពកម្មករចំណាកស្រុក​ (អានបន្ថែម) ​សម្រាប់អភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រ ក្នុងវិស័យអប់រំ ជំរុញភាពធន់អាកាសធាតុ និងវិស័យជលផលតាមតំបន់ឆ្នេរ និងបសុសត្វនៅកម្ពុជា (អានបន្ថែម) ពន្លឿនការផ្ទេរថាមពលប្រកបដោយចីរភាប (អានបន្ថែម) ជំរុញការប្រកួតប្រជែងអន្តរជាតិ (អានបន្ថែម) ក្នុងឆ្នាំ២០២២ដដែល ADB ក៏បានផ្តល់ជំនួយសរុប ៥២,២៥លានដុល្លារអាមេរិក រួមទាំងសហហិរញ្ញប្បទាន ១២,៧លានដុល្លារអាមេរិក ដើម្បីជួយកម្ពុជាសម្រេចនូវគោលនៅអភិវឌ្ឍប្រកបដោយចីរភាព ជួយពន្លឿនការផ្ទេរថាមពលស្អាត និងលើកកម្ពស់យេនឌ័រ។ ក្រៅពីនេះ ADB បានអនុម័តនូវជំនួយបច្ចេកទេសចំនួន ៣​,១លានដុល្លារអាមេរិក ដើម្បីកំណែទម្រង់នយោបាយ ការអភិវឌ្ឍសមត្ថភាព […]

អាន​បន្ថែម

ត្រឹមខែមេសា អាជីវកម្មសំណង់-អចលនទ្រព្យ បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា កើនដល់ជិត ២ប៊ីលានដុល្លារ

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អនុម័តពាក្យស្នើសុំអាជីវកម្ម សរុបចំនួន ២៤.៤៦៦ ក្រុមហ៊ុន មានទុនវិនិយោគសរុប ៧,៤២​ពាន់លានដុល្លារ គិតត្រឹមខែមេសា ឆ្នាំនេះ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំហំវិនិយោគតាមវិស័យ ការសាងសង់​ រួមចំណែក ១៥ ភាគរយ ឬប្រមាណ​ ១,០៥ ប៊ីលានដុល្លារ នៃទំហំវិនិយោគចុះបញ្ជីសរុប។​ ដោយឡែក ក្រុមហ៊ុនទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មានទំហំវិនិយោគសរុប ៨៩៣លានដុល្លារ ឬស្នើនឹង ១២ភាគរយនៃទំហំវិនិយោគចុះបញ្ជីសរុប។​ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់​ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើស្ទួយភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាល បានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែមិថុនា ២០២០ និងដំណាក់កាលទីពីរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

អាន​បន្ថែម

រដ្ឋប្រកាសដាក់Wifiលឿនបំផុត ដោយឥតគិតថ្លៃជិត ២០០ទីតាំង ក្នុងអំឡុងស៊ីហ្គេម

 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ១៨៦ ទីតាំង។ ការផ្តល់ជូននេះ គឺដើម្បីចួលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នេះ។ ជាមួយនឹងទីតាំងគោលទាំងនេះ រួមមាន៖ – សាលក្នុងពហុកីឡាដា្ឋន (Indoor Hall) – សាលទស្សនិកជន VIP (VIP Audiences) – សាលទស្សនិកជនខាងក្រៅ (Outdoor Audiences) – វិមានកីឡដ្ឋាន – មណ្ឌលកីឡាហែលទឹក – មណ្ឌលកីឡាហុកគី – មណ្ឌលកីឡាក្នុងសាល – មណ្ឌលកីឡាវាយសី និងវាយកូនឃ្លីលើតុ – មណ្ឌលកីឡាវាយកូនបាល់ – សាលហាត់កីឡាប្រយុទ្ធ – តំបន់សាធារណៈខាងក្រៅពហុកីឡដ្ឋាន។ ដើម្បីប្រើប្រាស់ […]

អាន​បន្ថែម

កម្ពុជា និង ITF សហការគ្នាលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់អាស៊ាន

កម្ពុជា និងអង្គការវេទិការដឹកជញ្ជូនអន្តរជាតិ (ITF) សហការគ្នាពិភាក្សាលើគម្រោងការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ សម្រាប់ភូមិភាគអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិក ITF និងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធប្រមាណ ៦០រូប។ ថ្លែងក្នុងព្រឹត្តិការណ៍សម្ពោធខាងលើកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំពិភាក្សានេះ បានពិភាក្សាលើគម្លាតនៃការដឹកជញ្ជូនរវាងប្រទេសក្នុងតំបន់ ដើម្បីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចប្រជុំ ក៏បានរៀបចំឱ្យមានយុទ្ធសាស្ត្រការដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយការបំពុលបរិស្ថានផងដែរ ដោយធ្វើឱ្យការដឹកជញ្ជូនរវាងតំបន់អាស៊ី ជាមួយនឹងតំបន់អឺរ៉ុប និងការដឹកជញ្ជូនរវាងផ្លូវទឹក ផ្លូវគោក ផ្លូវសមុទ្រឱ្យបានល្អ។ ជាមួយគ្នានេះ លោកបណ្ឌិត Young Tae Kim អគ្គលេខាធិការ ITF បានឱ្យដឹងដែរថា វេទិកា ITF ជួយកម្ពុជាក្នុងក្របខណ្ឌជាការកសាងសមត្ថភាព ជាអនុសាសន៍ និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំការតភ្ជាប់ការដឹកជញ្ជូន ដោយមិនផ្តល់ជាថវិកាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនោះទេ។ បន្ថែមលើនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈដែលកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 […]

អាន​បន្ថែម

គម្រោងពង្រីកអគ្គិសនីធំៗ២ តម្លៃជាង ៥៣លានដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី  នៅរាជធានីភ្នំពេញ និងគម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីតាមរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលប្រើប្រាស់ថវិការអស់ជាង ៥៣លានដុល្លារ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ​។​ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថិតក្រោមក្របខ័ណ្ឌឥណទានសម្បទាន និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន ដែលក្នុងនោះ៖ ទី១_គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ៖ គម្រោងនេះ ទទួលបានឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនចំនួន៦,៤៨០ លានយ៉េន ស្មើនឹងជាង ៤៧លានដុល្លារអាមេរិក។ គម្រោងនេះ មានគោលបំណងក្នុងការពង្រឹងសម្ថភាពនៃការផ្គត់ផ្គង់អគ្គិសនីក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ តាមរយៈការសាងសង់ បន្ថែមថ្មីនូវអនុស្ថានីយ៍អគ្គិសនីទំនើប ក្នុងអគារដែលមានទីតាំងនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅស្នាក់ការកណ្តាលរបស់អគ្គិសនីកម្ពុជា រួមជាមួយតំណរភ្ជាប់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ និងចែកចាយអគ្គីសនីក៏ដូចជាធ្វើការកែលំអទៅលើអនុស្ថានីយ៍ចាស់ៗដែលមានស្រាប់។ ទី២_គម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង៖ គម្រោងនេះទទួលជំនួយឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៨៩៣លានយ៉េន ស្មើនឹងជាង ៦,៥លានដុល្លារអាមេរិក​។ គម្រោងនេះផងដែរ បានជួយលំនឹងនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅតាមតំបន់របៀងសេដ្ឋកិច្ចភាគខាងត្បូងនៃប្រទេសកម្ពុជា តាមរយៈការសាងសង់ និងបំពាក់នូវបរិក្ខាចែកចាយថាមពលអគ្គីសនីកំរិត ២២គីឡូវ៉ុល នៅទីក្រុងបាវិត ខេត្តស្វាយរៀង ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ […]

អាន​បន្ថែម

បច្ចុប្បន្នខេត្តស្វាយរៀងមានច្រកព្រំដែន០៨ ខណៈចំណូលពន្ធគយបាន ៤០០លានដុល្លារ កើន

រហូតដល់បច្ចុប្បន្ន ខេត្តស្វាយរៀងបើកច្រកទ្វារព្រំដែនបានចំនួន ០៨កន្លែង ហើយបានបែងចែកជា ០៣ប៉ូលសេដ្ឋកិច្ច។ នេះបើតាមការលើ​ក​ឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈ​ពេ​ល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ច្រកទ្វារព្រំដែនទាំងនោះរួមមាន ច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០២ រួមមានច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍។ បន្ថែមពីនេះ ច្រកទ្វារព្រំដែនទ្វេភាគីមានចំនួន ០២ គឺច្រកទ្វារសំរោង និងច្រកទ្វារបុសមន និងមានច្រកទ្វារតំបន់ចំនួន ០៤ទៀត រួមមានច្រកទ្វារតំបន់ស្រែបារាំង ច្រកទា្វរតាអី ច្រកទ្វារព្រំដែនដូង និងច្រកទ្វារព្រំដែនខ្សែដែក។ ឯកឧត្តមអភិបាល បានឱ្យដឹងទៀតថា ច្រកអន្តរជាតិ២ និងច្រកទ្វេភាគី ១ បានដាក់ទីភ្នាក់ងារគយ ដោយក្នុងឆ្នាំ២០២២ អាចប្រមូលចំណូលពីពន្ធគយបានប្រមាណជា ៤០០លានដុល្លារ ដែលកើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២១។ ក្រៅពីនេះ ខេត្តស្វាយរៀង បានបែងចែកជា ០៣ប៉ូលសេដ្ឋកិច្ចសំខាន់ៗ រួមមាន ១). តំបន់ឧស្សាហកម្ម សេវាកម្ម ដែលស្ថិតក្នុងក្រុងបាវិត ក្រុងស្វាយរៀង និងស្រុកចន្ទ្រា […]

អាន​បន្ថែម

បច្ចុប្បន្នខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស ១២ទីតាំង ខណៈរោងចក្រ-សហគ្រាសមានដល់ទៅ ២៦៤

ចាប់ពីឆ្នាំ២០០៥ ដែលរាជរដ្ឋាភិបាល បានចាប់ផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសមក ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ទីតាំង ខណៈកំពុងដំណើរការមាន ០៩ទីតាំង។ នេះបើតាមការលើ​ក​ឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈ​ពេ​ល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ ខេត្តទាំងមូលមានរោងចក្រ សហគ្រាស និងគ្រឹះស្ថានមានចំនួន ២៦៤មូលដ្ឋាន ព្រមជាមួយនឹងកម្លាំងពលកម្មមានចំនួន ៩៤.៧២៥នាក់។ ចំពោះ រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៤៦មូលដ្ឋានកំពុងដំណើរការ ជាមួយនឹងចំនួនកម្មករបម្រើការងារប្រមាណ ៨២.១៤៧នាក់ ដែលក្នុងនោះ រោងចក្រកាត់ដេរ និងផលិតស្បែកជើងមានចំនួន ៣៧មូលដ្ឋាន មានកម្មករចំនួន ៣៧.៨៦៦នាក់។ ដោយឡែក ចំនួនសហគ្រាសធុនតូច និងមធ្យមក្នុងខេត្តស្វាយរៀងមានចំនួន ៣.៣៦៨មូលដ្ឋានផងដែរ។

អាន​បន្ថែម

ផ្លូវថ្មីពីផ្លូវជាតិលេខ៤ ទៅកាន់ភ្នំបូកគោ អាចឱ្យយានជំនិះប្រភេទ Off-Road ធ្វើដំណើរបាន

គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ អាចឱ្យយានជំនិះប្រភេទ Off-Road ធ្វើដំណើរកំសាន្តឆ្លងកាត់បាន។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Thansur Sokha Hotel ក្នុងទំព័រហ្វេកប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ប្រភេទយានជំនិះ ដែលអាចធ្វើដំណើរឆ្លងកាត់ផ្លូវនេះបាន រួមមាន រថយន្តប្រភេទខ្ពស់ (4 Wheel Drive) និងប្រភេទម៉ូតូធំៗ។ ជាមួយនឹងចំណាប់អារម្មណ៍ធ្វើដំណើរលើផ្លូវនេះ លោកអ្នកអាចទាក់ទងតាមទូរសព្ទលេខ ០៨៨ ៣ ៣៥៥ ៦០៨/០៨៨ ៣៣៥ ៥៥៣៥ សម្រាប់ការជិះជាក្រុមកម្សាន្តជាមួយគ្នា។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ សម្រេចបានប្រមាណ ៣០%​ ហើយ ក្រោយបានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅថ្មីៗនេះ។ (អានបន្ថែម)

អាន​បន្ថែម

សិង្ហបុរីដំឡើងពន្ធអចលនទ្រព្យទ្វេដងលើជនបរទេស ដើម្បីការពារប្រយោជន៍ពលរដ្ឋក្នុងស្រុក

រដ្ឋាភិបាលសិង្ហបុរីបានដំឡើងពន្ធទ្វេដងសម្រាប់ជនបរទេស ដែលមកទិញអចលនទ្រព្យជាលក្ខណៈឯកជននៅក្នុងប្រទេសសិង្ហបុរី នេះគឺជាការកែប្រែចុងក្រោយបំផុត ដើម្បីការពារតម្លៃ និងសិទ្ធិរបស់ប្រជាជនក្នុងស្រុក ខណៈចរន្តជនបរទេសចូលទៅទិញអចលនទ្រព្យក្នុងប្រទេសមានការកើនឡើងខ្លាំង ដែលនាំឱ្យមានការប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងប្រទេសយ៉ាងខ្លាំង។ បើយោងតាមសេចក្តីថ្លែងការណ៍រួមពីក្រសួងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជាតិ និងធនាគារកណ្តាល បានឲ្យដឹងថា អត្រាពន្ធអចលនទ្រព្យសម្រាប់ជនបរទេសនឹងត្រូវតំឡើងពី៣០ ទៅ៦០ភាគរយ។ ចំណែក ពន្ធប្រថាប់ត្រារបស់អតិថិជនទិញបន្ថែម (ABSD) សម្រាប់ពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ក៏នឹងប្រឈមនឹងការកើនឡើងផងដែរ ប៉ុន្តែក្នុងតួរលេខតិចតួចប៉ុណ្ណោះ ហើយទៅលើតែអចលនទ្រព្យទីពីរ និងជាបន្ទាប់បន្សំរបស់ពួកគេប៉ុណ្ណោះ។ ប្រជាជនសិង្ហបុរីដែលទិញអចលនទ្រព្យលំនៅដ្ឋានទីពីរនឹងបង់អត្រា ABSD ២០ភាគរយ ដែលកើនឡើងពី ១៧ ភាគរយខណៈពេលដែលអ្នកដែលទិញអចលនទ្រព្យលំនៅដ្ឋានទីបីនិងបន្ទាប់របស់ពួកគេនឹងត្រូវបង់អត្រារហូតដល់ ៣០ភាគរយ ដែលអត្រានេះបានកើនឡើងពី ២៥ភាគរយ។ គួរបញ្ជាក់ថា តម្លៃអចលនទ្រព្យ និងតម្លៃជួលក្នុងប្រទេសសិង្ហបុរីបានឡើងថ្លៃជាលំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការពន្យារពេលសាងសង់ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩៕

អាន​បន្ថែម

Bentley Systems បង្ហាញគម្រោងវិស្វកម្មធំៗដោយប្រើកម្មវិធី LumenRT សម្រាប់ NVIDIA Omniverse

ការបង្កើតបទពិសោធន៍ 3D/4D ដ៏អស្ចារ្យ មើលឃើញពីគំរូពិតនៅក្នុងការងាររចនា សាងសង់ និងប្រតិបត្តិការប្រើប្រាស់ សម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធតាមរយៈឌីជីថលភ្លោះ នឹងជួយកែលម្អកិច្ចទំនាក់ទំនងគ្នាក្នុងក្រុមការងារ និងកិច្ចសហប្រតិបត្តិការល្អរវាងអន្តរសា្ថប័ន ក្រុមហ៊ុន Bentley Systems បានបង្ហាញពីរប្រសិទ្ធិភាពប្រើប្រាស់កម្មវិធី LumenRT សម្រាប់ NVIDIA Omniverse ដំណើរការដោយ iTwin ដែលជាដំណោះស្រាយសម្រាប់អង្គភាពក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធបង្កើតរូបភាពនិមិ្មតគួរឱ្យទាក់ទាញ ជាមួយល្បឿន និងគុណភាពដែលមិនធ្លាប់មានពីមុនមក ដើម្បីធ្វើការសម្រេចចិត្តជាមួយព័ត៌មានប្រសើរជាងមុន និងជាគន្លឹះប្រកួតប្រជែងដើម្បីទទួលបានគម្រោងជាច្រើនទៀត។ កម្មវិធី LumenRT សម្រាប់ NVIDIA Omniverse គឺជាកម្មវិធីផ្នែកវិស្វកម្មដំបូងគេនៅក្នុងទីផ្សារ ដែលត្រូវបានបង្កើតឡើងនៅលើ Omniverse ដែលជាវេទិកាសម្រាប់បង្កើត និងប្រើប្រាស់នៅក្នុងកម្មវិធី metaverse។ ការរួមបញ្ចូលគ្នានៃ NVIDIA Omniverse និង Bentley iTwin បានផ្តល់ឱ្យយើងទទួលបានបទពិសោធន៍ 3D/4D ពិតៗ ដើម្បីមើលឃើញពីគំរូហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះប្រសើរជាងមុន។ សមត្ថភាពរួមបញ្ចូលគ្នាកំពុងផ្តល់នូវបទពិសោធន៍ថ្មី និងលទ្ធផលមិនគួរឱ្យជឿសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងមានលក្ខណៈស្មុគស្មាញបំផុតមួយចំនួនជុំវិញពិភពលោកយើងនេះ។ ការចាប់ផ្តើមប្រើប្រាស់ LumenRT សម្រាប់ NVIDIA Omniverse ដំបូង គឺក្រុមហ៊ុនវិស្វកម្ម […]

អាន​បន្ថែម