សិង្ហបុរីដំឡើងពន្ធអចលនទ្រព្យទ្វេដងលើជនបរទេស ដើម្បីការពារប្រយោជន៍ពលរដ្ឋក្នុងស្រុក

រដ្ឋាភិបាលសិង្ហបុរីបានដំឡើងពន្ធទ្វេដងសម្រាប់ជនបរទេស ដែលមកទិញអចលនទ្រព្យជាលក្ខណៈឯកជននៅក្នុងប្រទេសសិង្ហបុរី នេះគឺជាការកែប្រែចុងក្រោយបំផុត ដើម្បីការពារតម្លៃ និងសិទ្ធិរបស់ប្រជាជនក្នុងស្រុក ខណៈចរន្តជនបរទេសចូលទៅទិញអចលនទ្រព្យក្នុងប្រទេសមានការកើនឡើងខ្លាំង ដែលនាំឱ្យមានការប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងប្រទេសយ៉ាងខ្លាំង។ បើយោងតាមសេចក្តីថ្លែងការណ៍រួមពីក្រសួងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជាតិ និងធនាគារកណ្តាល បានឲ្យដឹងថា អត្រាពន្ធអចលនទ្រព្យសម្រាប់ជនបរទេសនឹងត្រូវតំឡើងពី៣០ ទៅ៦០ភាគរយ។ ចំណែក ពន្ធប្រថាប់ត្រារបស់អតិថិជនទិញបន្ថែម (ABSD) សម្រាប់ពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ក៏នឹងប្រឈមនឹងការកើនឡើងផងដែរ ប៉ុន្តែក្នុងតួរលេខតិចតួចប៉ុណ្ណោះ ហើយទៅលើតែអចលនទ្រព្យទីពីរ និងជាបន្ទាប់បន្សំរបស់ពួកគេប៉ុណ្ណោះ។ ប្រជាជនសិង្ហបុរីដែលទិញអចលនទ្រព្យលំនៅដ្ឋានទីពីរនឹងបង់អត្រា ABSD ២០ភាគរយ ដែលកើនឡើងពី ១៧ ភាគរយខណៈពេលដែលអ្នកដែលទិញអចលនទ្រព្យលំនៅដ្ឋានទីបីនិងបន្ទាប់របស់ពួកគេនឹងត្រូវបង់អត្រារហូតដល់ ៣០ភាគរយ ដែលអត្រានេះបានកើនឡើងពី ២៥ភាគរយ។ គួរបញ្ជាក់ថា តម្លៃអចលនទ្រព្យ និងតម្លៃជួលក្នុងប្រទេសសិង្ហបុរីបានឡើងថ្លៃជាលំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការពន្យារពេលសាងសង់ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩៕

អាន​បន្ថែម

Bentley Systems បង្ហាញគម្រោងវិស្វកម្មធំៗដោយប្រើកម្មវិធី LumenRT សម្រាប់ NVIDIA Omniverse

ការបង្កើតបទពិសោធន៍ 3D/4D ដ៏អស្ចារ្យ មើលឃើញពីគំរូពិតនៅក្នុងការងាររចនា សាងសង់ និងប្រតិបត្តិការប្រើប្រាស់ សម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធតាមរយៈឌីជីថលភ្លោះ នឹងជួយកែលម្អកិច្ចទំនាក់ទំនងគ្នាក្នុងក្រុមការងារ និងកិច្ចសហប្រតិបត្តិការល្អរវាងអន្តរសា្ថប័ន ក្រុមហ៊ុន Bentley Systems បានបង្ហាញពីរប្រសិទ្ធិភាពប្រើប្រាស់កម្មវិធី LumenRT សម្រាប់ NVIDIA Omniverse ដំណើរការដោយ iTwin ដែលជាដំណោះស្រាយសម្រាប់អង្គភាពក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធបង្កើតរូបភាពនិមិ្មតគួរឱ្យទាក់ទាញ ជាមួយល្បឿន និងគុណភាពដែលមិនធ្លាប់មានពីមុនមក ដើម្បីធ្វើការសម្រេចចិត្តជាមួយព័ត៌មានប្រសើរជាងមុន និងជាគន្លឹះប្រកួតប្រជែងដើម្បីទទួលបានគម្រោងជាច្រើនទៀត។ កម្មវិធី LumenRT សម្រាប់ NVIDIA Omniverse គឺជាកម្មវិធីផ្នែកវិស្វកម្មដំបូងគេនៅក្នុងទីផ្សារ ដែលត្រូវបានបង្កើតឡើងនៅលើ Omniverse ដែលជាវេទិកាសម្រាប់បង្កើត និងប្រើប្រាស់នៅក្នុងកម្មវិធី metaverse។ ការរួមបញ្ចូលគ្នានៃ NVIDIA Omniverse និង Bentley iTwin បានផ្តល់ឱ្យយើងទទួលបានបទពិសោធន៍ 3D/4D ពិតៗ ដើម្បីមើលឃើញពីគំរូហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះប្រសើរជាងមុន។ សមត្ថភាពរួមបញ្ចូលគ្នាកំពុងផ្តល់នូវបទពិសោធន៍ថ្មី និងលទ្ធផលមិនគួរឱ្យជឿសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងមានលក្ខណៈស្មុគស្មាញបំផុតមួយចំនួនជុំវិញពិភពលោកយើងនេះ។ ការចាប់ផ្តើមប្រើប្រាស់ LumenRT សម្រាប់ NVIDIA Omniverse ដំបូង គឺក្រុមហ៊ុនវិស្វកម្ម […]

អាន​បន្ថែម

កម្ពុជាសម្រេចបើកស្ថានទូតប្រចាំប្រទេសប្រេស៊ីល

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ នេះបើតាមអនុក្រឹត្យលេខ ៧៧ អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ស្ថានទូតនេះ មាននិវេសនដ្ឋាន នៅទីក្រុងប្រាស៊ីលីយ៉ា នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ បើតាមអនុក្រឹត្យខាងលើ ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្មទូត ០១នាក់ ដែលមានឋានៈជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។ បន្ថែមពីនេះ សមាសភាពមន្ត្រីការទូតផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាមតម្រូវការនៃការងារជាក់ស្តែង។ ចំណែកប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានឯកអគ្គរាជទូតនេះ ត្រូវស្ថិតក្នុងប្រភេទ “ក”។

អាន​បន្ថែម

ក្រុមហ៊ុនកូរ៉េស្នើបង្កើតមណ្ឌលស្រាវជ្រាវធំ១ទៀត ខណៈទើបបើកដំណើរការរោងចក្រនៅកំពង់ស្ពឺ

រោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ត របស់ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd មកពីប្រទេសកូរ៉េ មានបំណងចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា ក្នុងការចូលរួមក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ  បច្ចេកវិទ្យា   ក្រោយពីបើកដំណើររោងចក្រផលិតគ្រឿងបង្គុំផ្នែកខ្សែអគ្គិសនីរថយន្តកាលពីពេលថ្មីៗនេះ នៅខេត្តកំពង់ស្ពឺ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី  ចម  ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម  វិទ្យាសាស្ត្រ  បច្ចេកវិទ្យា  និងនវា​នុវត្តន៍ និងប្រតិភូក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd. កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគំាំទ្រ និងលើកទឹកចិត្តលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការឆ្លងលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការស្រាវជ្រាវ  និងអភិវឌ្ឍនេះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើភាគីក្រុមហ៊ុនធ្វើការសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដើម្បីផ្លា​ស់​ប្តូរបទពិសោធន៍  និងបច្ចេកទេស  ក្នុងការជម្រុញឱ្យគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ទាំងវិស័​យ​សាធារណៈ  និងឯកជន មានដំណើរការទៅមុខជាមួយគ្នា  ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយជុំរុញការអភិ​វឌ្ឍ​ធនធានមនុស្ស  និងពង្រឹងសមត្ថភាពស្ថាប័ននៅកម្ពុជា។ គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd  បានសម្ពោធបើកដំណើរការផ្លូវការនូវ​រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តនេះ មានទីតាំងស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រកាធំ […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនឹងត្រូវសង់ឆ្លងកាត់ខេត្ដ-ក្រុងចំនួន៥ ខណៈការសិក្សានឹងបញ្ជប់ខែឧសភានេះ

គំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបត្រូវបានបង្ហាញជាបឋមដោយត្រូវសាងសង់ឆ្លងកាត់រាជធានី-ខេត្តចំនួន៥។ ដោយឡែកការសិក្សាក៏គ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ២០២៣ នេះផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់នៅថ្ងៃទី២៨ មេសា ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ កំពុងធ្វើការសិក្សា ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភានេះ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ ក៏មានកិច្ចប្រជុំរវាងក្រុមហ៊ុនសាងសង់ ជាមួយ និងឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ស្ដីពីការផ្ដល់ព័ត៌មានបច្ចេកទេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដោយបានដាក់បង្ហាញពីរូបគំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវនេះផងដែរ។ យោងតាមគំរូប្លង់សិក្សាដោយក្រុមហ៊ុនចិន CRBC ដែលដាក់បង្ហាញនៅក្នុងកិច្ចប្រជុំខាងលើ គម្រោងផ្លូវល្បឿនលឿនថ្មីនេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប ដែលមានប្រវែងសរុបប្រមាណ ២៧២ គីឡូម៉ែត្រ។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងការដឹកជញ្ជូនបានចេញលិខិតជម្រាបជូនអភិបាលរាជធានី-ខេត្ដទាំង ៥ ដើម្បីស្នើសុំការជួយគាំទ្រដល់ដំណើរការសិក្សារបស់ក្រុមហ៊ុន CRBC លើគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះផងដែរ។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដសៀមរាបនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ហើយ ខណៈគម្រោងផ្លូវល្បឿនលឿនទី២ តភ្ជាប់រាជធានីភ្នំពេញ-បាវិតនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ […]

អាន​បន្ថែម

រោងចក្រថ្មីចំនួន៧ តម្លៃជាង ៦០លានដុល្លារ ទទួលបានការអនុម័តឱ្យបង្កើតនៅកំពង់ស្ពឺ កណ្តាល និងភ្នំពេញ

កាលពីថ្ងៃម្សិលមិញ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៧ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ៦០,១លានដុល្លារ នៅខេត្តកំពង់ស្ពឺ-៤កន្លែង កណ្តាល-២កន្លែង និងភ្នំពេញ-១កន្លែង។ គម្រោងទាំង៧នេះ រួមមានដូចខាងក្រោម៖ ១- “CAMBODIAN GOLDEN FRUIT TRADING CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ។ ២- “BLOSSOM KNITWEAR (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារ។ ៣- “HUA XING JIANG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារ។ ៤- “ROUTE 88 MANUFACTURING […]

អាន​បន្ថែម

សាលាដំបូងរាជធានីភ្នំពេញនឹងប្តូរទីតាំងថ្មីនៅតំបន់អភិវឌ្ឍន៍ OCIC ចាប់ពីថ្ងៃទី១២ ខែមិថុនា តទៅ

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្តូរទៅទីតាំងថ្មីចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ សាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្តូរពីអគារលេខ២៥ ផ្លូវ២៧១ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ក៏ត្រូវបានប្តូរទីតាំងរបស់ខ្លួនពីបរិវេណទីស្តីការក្រសួងយុត្តិធម៌ ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មីក្នុងតំបន់អភិវឌ្ឍន៍ OCIC តាំងពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា អគារសាលាយុត្តិធម៌ថ្មី នៅតំបន់អភិវឌ្ឍន៍ OCIC មានកម្ពស់ ៧ជាន់ និងមានផ្ទៃក្រឡាសរុប ១៩ ៩៥៦ម៉ែត្រការ៉េ ដែលត្រូវបានបើកការដ្ឋានចាប់តាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (អានបន្ថែម)

អាន​បន្ថែម

អង្គការ(FACT)ជួយអភិវឌ្ឍបីតំបន់ជុំវិញបឹងទន្លេសាបជាតំបន់ទេសចរណ៍សហគមដ៏សម្បូរបែប

អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល(FACT) នឹងជួយសាងសង់ផ្សារ ផ្ទះលំហែ និងបឹងហ្គាឡូបណ្តែតទឹកនៅតាមខេត្តជាប់បឹងទន្លេសាបរួមមាន ខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ គម្រោងសាងសង់នេះ ស្ថិតក្រោមគម្រោងថ្មី២ របស់អង្គការ ដែលត្រូវបានសម្ពោធឡើងនៅថ្ងៃទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងរក្សានិរន្ត ភាពធនធានជលផលនៅក្នុងបឹងទន្លេសាប។ បើតាមលោក យុក សេងឡុង នាយកប្រតិបត្តិនៃ អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បានលើកឡើងថា គម្រោងថ្មីទាំង២នេះ រួមមាន គម្រោងទី១). លើកកម្ពស់សិទ្ធិសហគមន៍មូលដ្ឋានឆ្ពោះទៅរកនិរន្ដរភាពធនធានជលផល នៅបឹងទន្លេសាប និង គម្រោងទី២). ជាគម្រោងអភិរក្សជីវៈចម្រុះ និងប្រែប្រួលអាកាសធាតុ នៅបឹងទន្លេសាប។ លោកបន្ថែមថា គម្រោងទាំងពីរនេះ នឹងចូលរួមធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជានេសាទនៅក្នុងតំបន់ដែលគោលដៅរបស់គម្រោង គឺជួយបង្កើតប្រភពមុខរបរចម្រុះ ដូចជាការកែច្នៃ ផលនេសាទ ការកែច្នៃកាបូប វត្ថុអនុស្សាវរីយ៍ដែលធ្វើពីកំប្លោក រួមទាំងអនុផលព្រៃលិចទឹក ជាពិសេសគឺការពង្រឹង សេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ ការសាងសង់ផ្សារបណ្តែតទឹកត្រីគល់រាំង ការសាងសង់ផ្ទះលំហែ បឹងហ្គាឡូបណ្តែត និងការសាងសង់ មជ្ឈមណ្ឌលជីវៈចម្រុះ វប្បធម៌ និងសង្គម។ មិនត្រឹមតែប៉ុណ្ណោះ […]

អាន​បន្ថែម

ទន្លេសិប្បនិមិត្តនៅត្បូងឃ្មុំនឹងក្លាយគោលដៅទេសចរណ៍ថ្មី ខណៈអាជ្ញាធរកំពុងអភិវឌ្ឍជាតំបន់ឆ្លាតវៃ

អាជ្ញាធរខេត្តត្បូងឃ្មុំ បាននឹងកំពុងរៀបចំទន្លេសិប្បនិមិត្ត នៅជិតបុរីរដ្ឋបាលខេត្តឱ្យក្លាយជា sMART Area​ (តំបន់ឆ្លាតវៃ) សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ បើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលបាន​​ឱ្យដឹងថា ទន្លេសិប្បនិមិត្តនេះ អាចផ្ទុកទឹកបានចំនួន ៣លានម៉ែត្រគូប សម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញបុរីរដ្ឋបាលខេត្តត្បូងឃ្មុំអាចប្រើប្រាស់បាន ហើយបច្ចុប្បន្នកំពុងត្រូវបានរៀបចំឱ្យក្លាយជា SMART AREA (តំបន់ឆ្លាតវៃ)។ ឯកឧត្តមបានបន្តទៀតថា មកទល់ពេលនេះ ខេត្តបានរៀបចំជាសួនច្បារជុំវិញទន្លេសិប្បនិមិត្តរួចរាល់អស់ហើយ។ ឯកឧត្តមបញ្ជាក់បន្ថែមថា តំបន់ឆ្លាតវៃនេះ អាចទាក់ទាញយុវជន ទេសចរក្នុងខេត្ត និងតាមបណ្តារាជធានី ខេត្តដ៏ទៃ ដើម្បីទៅកំសាន្តទីនោះ ដោយមានការផ្តល់ជូនសេវាសេវាអ៊ិនធើណែត ដោយឥតគិតថ្លៃថែមទៀតផង។ គួររម្លឹកថា អាជ្ញាធរខេត្ត បាននិងកំពុងបន្តអភិវឌ្ឍយ៉ាងសកម្មបន្ថែមទៀតនៅតំបន់នោះ ក្រោយខកខានការអភិវឌ្ឍរយៈពេល ២ឆ្នាំកន្លងទៅ ដោយសារវិបត្តិជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរខេត្ត ក៏កំពុងតែរៀបចំរង្វង់មូល ដែលមានរូបសំណាក “ហ្លួងស្តេចកន” ដែលធ្វើឡើងពីស្ពាន់ ដោយមានកម្ពស់ជិត ២០ម៉ែត្រ ព្រមជាមួយនឹងការពង្រីកផ្លូវនៅសងខាងនេះផងដែរ។ […]

អាន​បន្ថែម

រោងចក្រផលិតខ្សែអេឡិចត្រូនិចរថយន្តដ៏ធំមួយនៅកំពង់ស្ពឺ សម្ពោធបើកដំណើរការហើយ

រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តរបស់ក្រុមហ៊ុន យូរ៉ ហានេស ខេមបូឌា YURA Harness Cambodia ត្រូវបានសម្ពោធបើកដំណើរការផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ មេសា ២០២៣។នេះយោងតាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៦ មេសា ២០២៣។ គួរបញ្ជាក់ថា រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តនេះ មានទីតាំងស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ៦,៨លានដុល្លារ។ (អានបន្ថែម) ជាមួយនិងការបង្កើតរោងចក្រដ៏ធំនេះដែរ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ៥១៤កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។

អាន​បន្ថែម