ព័ត៌មានសំណង់
២០២២ កម្ពុជានាំចូលសម្ភារសំណង់ ដែក-ដែកថែប និងស៊ីម៉ង់ សរុបប្រមាណជាង១ពាន់លានដុល្លារ
ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចូលសម្ភារសំណង់គិតជាទឹកប្រាក់សរុបមានប្រមាណ ១.៣២៦ លានដុល្លារ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣។ សម្ភារៈសំណង់ទាំងនោះរួមមាន ដែក និងដែកថែបមានប្រមាណ ៤៤៧លានដុល្លារ ស៊ីម៉ង់មានប្រមាណ ២៥លានដុល្លារ និងគ្រឿងអេឡិចត្រូនិច និងសម្ភារៈអគ្គិសនីប្រមាណ ២៩៣៣លានដុល្លារអាមេរិក។ បើគិតជាភាគរយ មុខទំនិញសំខាន់ៗទាំងនេះ មានការថយចុះ និងកើនឡើងចំនួន -១%, ២២%, -៤៣% និង ១៤% រៀងគ្នា ធៀបនឹងឆ្នាំ២០២១។ គួរម្លឹកទៀតថា ជារួមកម្ពុជាបាននាំចូលមុខទំនិញសំខាន់ៗមានចំនួនទឹកប្រាក់សរុបប្រមាណ ២៩.៩៤៣ លានដុល្លារ កើនឡើង ៤% ស្មើនឹង ១.២៣៩លានដុល្លារ ធៀបនឹងឆ្នាំ២០២១។ (អានបន្ថែម) ដោយឡែកសម្រាប់ការនាំចេញវិញ ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញមុខទំនិញសំខាន់ៗមានចំនួនជាទឹកប្រាក់ប្រមាណ ២២.៤៨៣ លានដុល្លារអាមេរិក កើនឡើង ១៦% ស្មើនឹង ៣.១៧៤ ធៀបនឹងឆ្នាំ២០២១។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម រកចំណូលជូនជាតិបានប្រមាណ ៦៣.០៤៩.៦៦២.៦៨៩ រៀល កើនឡើង ៦,៥៧% […]
អានបន្ថែម២០២២ ទំហំពាណិជ្ជកម្មកម្ពុជានិងអន្តរជាតិសម្រេចបានជាង ៥២ពាន់លានដុល្លារ
នៅក្នុងឆ្នាំ២០២២កន្លងមក ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ សម្រេចបានថវិកាប្រមាណ ៥២,៤២ ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើន ៩,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២១។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ លោកបានឱ្យដឹងថា ទំហំនៃការនាំចេញរបស់កម្ពុជាមានចំនួន ២២,៤៨ ពាន់លានដុល្លារអាមេរិក គឺកើនឡើងចំនួន ១៦% ហើយទំហំ នៃការនាំចូលមានចំនួន ២៩,៩៤ ពាន់លានដុល្លារអាមេរិក កើនទ្បើង ៤% ខណៈសម្ភារៈសំណង់ ដែកថែប និងស៊ីម៉ង់ មានអត្រា -1%, 22% , -43% រៀងគ្នា។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការនាំចេញទំនិញពីកម្ពុជា នៅតែរក្សាបាននូវកំណើនគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០២២នេះ ធៀបនឹងឆ្នាំ២០២១ ដោយសារកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គមចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាជនក្នុងអត្រាមួយខ្ពស់ជាងគេនៅក្នុងតំបន់ ហើយបានដកចេញនូវការរឹតត្បិត ឬហាមឃាត់នានាដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ចាប់តាំងពីដើមឆ្នាំ២០២០ […]
អានបន្ថែម២០២២ ក្រសួងចុះបញ្ជីក្រុមហ៊ុន-សហគ្រាសបានជាង ១ម៉ឺនក្រុមហ៊ុន កើន៤០%
ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុន ចំនួន ១០.៧០១ ក្នុងឆ្នាំ២០២២ កើនឡើង ៤០ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញនៅថ្ងៃចន្ទនេះ។ ក្នុងរបាយការណ៍ ក្រសួងបញ្ជាក់ថា ករណីស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម មាន ៨៨៨ក្រុមហ៊ុន កើន ៣៤ភាគរយធៀបនឹង ៦៤៣ក្រុមហ៊ុន ក្នុងឆ្នាំ២០២១។ ដោយឡែក ករណីស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណតាមប្រព័ន្ធអេឡិចត្រូនិក មានជាង ៦ពាន់ ក្រុមហ៊ុន។ បន្ថែមពីលើនេះ ក្រសួងបញ្ជាក់ថា ក្រុមហ៊ុនស្នើសុំបម្រុងទុកនាមករណ៍ មានជាង ១៣.០០០ ក្រុមហ៊ុន។ ថ្លែងក្នុងពិធីបើក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ចំពោះការផ្តល់សេវាសាធារណៈជូនដល់វិស័យឯកជនវិញ ក្រសួងពាណិជ្ជកម្ម បានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរជាងមុនតាមរយៈការដាក់ឱ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប ដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីរាជការបន្ថែមទៀត តាមរយៈការបន្តពង្រឹងធនធានមនុស្ស ធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលនិងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន កំណែទម្រង់ស៊ីជម្រៅនិងការកែលម្អសេវាសាធារណៈ ។
អានបន្ថែមរដ្ឋអនុម័តគម្រោងថ្មី៣ តម្លៃ ១៨លានដុល្លារ នៅខេត្តកណ្តាល និងតាកែវ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុប ១៨លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តតាកែវ និងកណ្តាល។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“NEW TARGET FOOTWEAR (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៣៨កន្លែង។ ២-“GOLDEN ISLAND GARMENTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៣៥កន្លែង។ ៣-“JIN LONG QUAN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង កាបូប និងមួក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ […]
អានបន្ថែមKOTRA សន្យាកៀរគរវិនិយោគិនកូរ៉េមកកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នមានជាង ២០០ក្រុមហ៊ុន
ទីភ្នាក់ងារពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) បានសន្យាថានឹងកៀរគរវិនិយោគិនកូរ៉េមកកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកូរ៉េជាង ២០០ កំពុងដំណើរការវិនិយោគនៅកម្ពុជា។ នេះបើតាមកិច្ចពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង KOTRA នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជាមួយភាគីកូរ៉េថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលជាពេលវេលាសមស្របដើម្បីពិភាក្សាលើការជម្រុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀង CKFTA។ តាមរយៈកិច្ចព្រមព្រៀង CKFTA ភាគីកូរ៉េ ជឿជាក់ថា វានឹងជួយជម្រុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ហើយដែលអាចជំរុញឱ្យមានការកើនឡើងនៅកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេស ឌីជីថល និងកសិកម្មជាដើម។ ទន្ទឹមនឹងនេះ KOTRA បានសន្យាថានឹងកៀរគរវិនិយោគិនកូរ៉េមកកម្ពុជាបន្ថែមទៀត ជាពិសេស លើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ។ ដោយឡែក ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីកូរ៉េជួយវិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិចដទៃទៀត […]
អានបន្ថែមក្នុងឆ្នាំ២០២២ ក្រសួងវប្បធម៌អភិរក្សសំណង់បុរាណបានចំនួន ១៣៧សំណង់
ក្នុងឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការអភិរក្សសំណង់បុរាណ និងបេតិកភណ្ឌបានចំនួន ១៣៧សំណង់ ស្មើនឹង ២១៦ទីតាំង។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសិទចតុម្មុខ។ ក្នុងនោះ សំណង់ដែលបានជួសជុលសរុបចំនួន ៤៨សំណង់ ស្មើនឹង ៧៥ទីតាំង និងសំណង់ដែលបានអភិរក្សក្រៅពីការជួសជុលសរុបចំនួន ៨៩សំណង់ ស្មើនឹង ១៤១ទីតាំង។ ជាមួយគ្នានេះផងដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងនឹងធ្វើការអភិរក្ស និងបេតិកភណ្ឌនៅឆ្នាំ២០២៣ ឱ្យបាន ២២៩ សំណង់ ស្មើនឹង ២៤៥ទីតាំង (ធៀបនឹងឆ្នាំ២០២២ កើនឡើង ៩២សំណង់)។ ដោយឡែក ក្រសួងក៏បានពិនិត្យ និងសម្រេចលើសំណើសុំសាងសង់ សំណើសុំជួសជុល និងសំណើសុំកែលម្អសំណង់ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបនបេតិកភណ្ឌសរុបចំនួន ៣២២៨ ករណី បានអនុញ្ញាតតាមសំណើចំនួន ៨៦៧ ករណី និងមិនអនុញ្ញាតតាមសំណើសុំចំនួន ១១៥៦ ករណី។
អានបន្ថែមគម្រោងពង្រីកប្រព័ន្ធទឹកស្អាតតម្លៃ ២២លានដុល្លារ នៅពោធិ៍សាត់សម្រេចបានជាង ៦៤ភាគរយ
រហូតដល់ពេលនេះ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងពោធិ៍សាត់ ដែលមានតម្លៃជាង ២២លានដុល្លារអាមេរិក ក្រោមជំនួយរបស់ប្រទេសជប៉ុន សម្រេចការសាងសង់បានជាង ៦៤ភាគរយហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះស្ថិតក្រោមហិរញ្ញប្បទានឥតសំណង ប្រមាណជិត២២លានដុល្លារ របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ជប៉ុន។ គម្រោងនេះស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ហើយគ្រោងបញ្ចប់ការសាងសង់ត្រឹមខែសីហា ឆ្នាំ២០២៣ខាងមុខ។ គម្រោងនេះ រួមមាន ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧.២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ (សម្រេចបាន៨៨%) និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ (សម្រេចបាន ៤៧.៨%) សាងសង់អគាររដ្ឋបាល តំឡើងបំពង់បូមទឹកឆៅដែលមានប្រវែង ៨.៣គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមានប្រវែង៧៥.៤គីឡូម៉ែត្រ […]
អានបន្ថែមថៃសង់ទីក្រុងអាកាសចរណ៍តម្លៃជិត ៩ពាន់លានដុល្លារភ្ជាប់ព្រលានយន្តហោះធំៗ៣
រដ្ឋាភិបាលថៃនឹងចាប់ផ្តើមដំណើរការសាងសង់គម្រោងទីក្រុងអាកាសចរណ៍ភាគបូព៌ា ដោយផ្តោតលើអាកាសយានដ្ឋាន U-Tapao Airport ក្រោមទុនវិនិយោគចំនួនជាង ៨,៨២ ពាន់លានដុល្លារអាមេរិក នៅដើមឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Tipanan Sirichana បានលើកឡើងនៅថ្ងៃទី២៧ ខែមករា ថា គម្រោងនេះគ្របដណ្តប់លើផ្ទៃដី ១.០៤០ ហិកតា នៅក្នុងស្រុក Ban Chang ហើយត្រូវការទុនវិនិយោគចំនួន ២៩០ ពាន់លានបាតក្នុងទម្រង់នៃភាពជាដៃគូសាធារណៈ និងឯកជន។ អ្នកស្រីបន្តថា ការិយាល័យច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEEEC) បានអនុម័តឲ្យក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣នេះ។ គ្របដណ្តប់ខេត្តចំនួនបី គឺ ខេត្តឈុនបុរី ខេត្តរ៉ាយ៉ង និងខេត្តឆាឈើងសៅ អាកាសយានដ្ឋាន U-Tapao Airport នឹងក្លាយទៅជាអាកាសយានដ្ឋានអន្តរជាតិថ្មីមួយដែលតភ្ជាប់ជាមួយអាកាសយានដ្ឋានដុនមឿង និងអាកាសយានដ្ឋានសុវណ្ណភូមិ ដោយរថភ្លើងល្បឿនលឿន។ ក្នុងរយៈពេល៥ឆ្នាំដំបូង គម្រោងនេះនឹងអាចផ្តល់ចំណូលដល់រដ្ឋបានជាង ៦២ពាន់លានបាត ហើយបង្កើតការងារថ្មីប្រមាណ ១៥.៦០០កន្លែង។ ក្រោយដាក់ដំណើរការ អាកាសយានដ្ឋាន U Tapao អាចទទួលអ្នកដំណើរបានជាង ៦០លាននាក់ក្នុងមួយឆ្នាំ។ ទីក្រុងអាកាសចរណ៍ភាគបូព៌ា ឬ […]
អានបន្ថែមមូលបត្ររដ្ឋដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារ ដើម្បីកៀងគរមូលធននាពេលអនាគត
រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយមូលបត្ររដ្ឋ ដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារមូលបត្រ ដើម្បីកៀងគរមូលធនពីទីផ្សារក្នុងស្រុក នាពេលអនាគត។ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កាលពីថ្ងៃទី២៥ ខែមករា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ការសាកល្បងយន្តការទីផ្សារមូលបត្រ គឺដើម្បីឈានទៅប្រើប្រាស់បំណុលសាធារណៈក្នុងស្រុក នាពេលអនាគត ដោយមិនផ្អែកទាំងស្រុងលើបំណុលពីបរទេស។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា៖ “«ការបោះលក់មូលបត្របំណុលនេះ តាមពិតយើងអត់ត្រូវការលុយប៉ុន្មានទេ យើងចង់សាកល្បងយន្តការ នៃប្រព័ន្ធប្រតិបត្តិទីផ្សារមូលបត្ររបស់យើងទេ …..យើងចង់ធ្វើពិពិធកម្មបំណុលរបស់យើង កុំឲ្យពឹងទៅលើក្រៅប្រទេសពេក ព្រោះក្នុងស្រុកយើងក៏មានសល់លុយច្រើនដែរ»។ សូមជម្រាបថា រាជរដ្ឋាភិបាលបានសាកល្បង បោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងតម្លៃ៣០០លានដុល្លារ ដោយប្រើប្រាស់យន្តការរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការប្រកាសដាក់ដេញថ្លៃ។ ក្នុងឆ្នាំ២០២២ ការប្រកាសដេញថ្លៃលក់មូលបត្ររដ្ឋ សម្រេចបានទឹកប្រាក់តែជិត ២០លានដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ៕
អានបន្ថែមម៉ាឡេស៊ីសន្យាកៀងគរធុរជននិងទេសចរម៉ាឡេស៊ីមកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានច្រើន
តំណាងប្រទេសម៉ាឡេស៊ីបានសន្យាកៀងគរនាំយកអ្នកធុរកិច្ច និងអ្នកទេសចរជនជាតិម៉ាឡេស៊ីមកទស្សនា និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តលើកទឹកចិត្តមកវិនិយោគលើគ្រប់វិស័យ ខណៈខេត្តព្រះសីហនុមានសក្តានុពលគ្រប់វិស័យ។ លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីដែលបានមកធ្វើការនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក ជាមួយគ្នានោះដែរ លោកក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុឱ្យបានរិតតែច្រើនថែមទៀតផង។ លោកបានសន្យាទៀតថា នៅពេលខាងមុខនឹងនាំអ្នកវិនិយោគ និងអ្នកទេសចរណ៍ចូលជួបពិភាក្សាការងារ ដើម្បីបង្កើនភាពស្និតស្នាលឱ្យកាន់តែស៊ីជម្រៅ ឈ្វេងយល់សិក្សាលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ មានធនធានធម្មជាតិជាច្រើនមាន ដូចជា កោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តចែកជា ៥ក្រុង ស្រុក ២៩ឃុំ សង្កាត់។ លោកអភិបាលរងខេត្តលើកឡើងថា ក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះ ១,៨៦ភាគរយ ផ្អែកលើប្រភពសក្តានុពលរបស់ខេត្តព្រះសីហនុ ដូចជា តំបន់អភិវឌ្ឍន៍កសិកម្ម (មានដូងប្រេង កៅស៊ូ) វិស័យទេសចរណ៍ តំបន់ឧស្សាហនកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ខេត្តមានផ្លូវគមនាគមន៍ […]
អានបន្ថែម