ក្រសួងជំរុញឱ្យជប៉ុនសិក្សាពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងលឿនក្នុងទីក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមហ៊ុនជប៉ុន NIPPON KOEI សិក្សាពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ (Tramway)។ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សំណើរមួយនេះបានលើកឡើង ដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុនទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួនបីនៃផ្លូវដែកភាគខាងជើងរួមមាន៖ បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការប្រើប្រាស់ផ្លូវរថភ្លើងដែលមានស្រាប់សម្រាប់ការដឹកជញ្ជូនឱ្យបានកាន់តែប្រសើរឡើង។ នាឱកាសនោះដែរ ឯកឧត្តម ក៏បានស្នើឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway)​ ដែលជាប្រភេទដឹកជញ្ជូនមួយបែបមានការនិយមចូលចិត្តប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋ មានតម្លៃថោក ផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគដោយសារតម្លៃរបស់វាថោក ធៀបនឹងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ដែលទីភ្នាក់ងារ JICA ធ្លាប់បានសិក្សារួចកន្លងមកផងដែរ។ (អានបន្ថែម) បើតាមក្រសួងសារធារណការ បានឱ្យដឹងថា ក្រុមហ៊ុន NIPPON KOEI ទទួលបានការគាំទ្រពីសមាគមសហប្រតិបត្តិការដឹកជញ្ជូន ជប៉ុន ឬហៅកាត់ថា JTCA  ជាអង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន ដែលផ្តោតជាសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពសម្រាប់ទីក្រុងភ្នំពេញនាពេលអនាគត គឺរថភ្លើងក្រោមដី ដែលនឹងជំនួសឱ្យការសាងសង់រថភ្លើងលើអាកាស​ដែលអង្គការដៃគូជប៉ុន (JICA) ធ្លាប់បានសិក្សា។ (អានបន្ថែម) […]

អាន​បន្ថែម

សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងកើន ៦% ឆ្នាំ២០២៣ ខណៈវិស័យសំណង់កើន ១,៧%

ស្ថានភាពសេដ្ឋកិច្ចកម្ពុជា​ ត្រូវបានរំពឹងទុកថានឹងកើនដល់ ៦% ក្នុងឆ្នាំ២០២៣ នេះ បើទោះបីជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។ នេះបើតាមវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣ របស់ធនាគារជាតិកម្ពុជា។ កំណើននេះ កើនឡើងដោយសារវិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា ១,៧% និង ១,២% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារអចលនទ្រព្យ លំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ។ បន្ថែមពីនេះទៀត កំណើនក្នុងវិស័យកាត់ដេរ ៦,៩% ហើយផលិតផលកម្មន្តសាលមិនមែនកាត់ដេរកើន ១៤,៣% ក៏ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ផងដែរ​។ ទន្ទឹមនឹងនេះ ក្រៅពីវិស័យខាងលើ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងមានកំណើន ១៨,៥% ដោយសារ កំណើនភ្ញៀវទេសចរក្នុងស្រុក និងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការបង្កើនការតភ្ជាប់ជើងហោះហើរមកកម្ពុជាជាបន្តបន្ទាប់ និងការកើនឡើងទេសចរចិន ក្រោយការបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាលជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន។ ចំពោះ វិស័យកសិកម្មវិញ ត្រូវបានព្យាករថានឹងមានកំណើនល្អជាងឆ្នាំ២០២២ ក្នុងអត្រា ១,១% ដោយសារការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារ អឺរ៉ុប។

អាន​បន្ថែម

មជ្ឈមណ្ឌលសំចតប៉ោយប៉ែត តម្លៃជាង ២លានដុល្លារ សង់បានជាង ៣៣% ហើយ

មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត តម្លៃជាង ២,៣លានដុល្លារអាមេរិក សម្រេចការសាងសង់បាន ៣៣.១៨% ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម  ញ៉ឹក វណ្ណា​​រ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងដំណើរពិនិត្យការដ្ឋានសាងសង់ ជាមួយឯកឧត្តមអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា​ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅអំឡុងដើមខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ ​ឯកឧត្តម ឈើតកៀត អត្ថាករ (H.E. Cherdidat ATTHAKOR) អគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងថា ការសាងសង់មណ្ឌលនេះ នឹងរួមចំណែកជួយដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱ្យមានសង្ឃឹមក្នុងជីវិតសារជាថ្មី ដោយមានការផ្ដល់ជំនាញបណ្ដុះបណ្ដាលផ្សេងៗ។ ទន្ទឹមនឹងនេះផងដែរ ភាគីថៃក៏បានទទួលយកសំណើរស្នើសុំការបណ្ដុះបណ្ដាលមន្ត្រីជំនាញកម្ពុជាសម្រាប់បម្រើការងារក្នុងមជ្ឍមណ្ឌលនេះផងដែរ។ ការបណ្ដុះបណ្ដាល នឹងអនុវត្តនៅក្នុងមជ្ឈមណ្ឌលនេះតែម្តង ដោយប្រើរយៈពេល៦ខែ ដោយគិតចាប់ពីខែមីនា រហូតដល់ខែសីហា ឆ្នាំ២០២៣។

អាន​បន្ថែម

គិតត្រឹមដើមឆ្នាំ ២០២៣ ក្រុមហ៊ុនចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាមានជាង ២ម៉ឺនក្រុមហ៊ុន

គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ មានចំនួន ២០៨០៩ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥.៨៣ ប៊ីលានដុល្លារអាមេរិក។ នេះបើតាមការប្រកាសឱ្យដឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ ដោយឡែក ចំនួននាមករណ៍បម្រុងទុកមានចំនួន ១៣០៦៨ ក្រុមហ៊ុន។ ក្នុងនោះផងដែរ សកម្មភាពអាជីវកម្មទាំង៥ ដែលមានទុនចុះបញ្ជីធំជាងគេរួមមាន៖ ការសាងសង់អគារ មានទុនចុះបញ្ជីចំនួន ៩៧៧ លានដុល្លារអាមេរិក ស្មើនឹង ១៧% សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានទុនចុះបញ្ជីចំនួន ៧២២លានដុល្លារអាមេរិក ស្មើនឹង ១២% សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង មានទុនចុះបញ្ជីចំនួន ២៩៧លានដុល្លារអាមេរិក ស្មើនឹង ៥% កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មានទុនចុះបញ្ជីចំនួន ២៨២លានដុល្លារអាមេរិក ស្មើនឹង ៥% ការលក់ដុំឯកទេសផ្សេងៗ មានទុនចុះបញ្ជីចំនួន ២៦០លានដុល្លារអាមេរិក ស្មើនឹង ៤% និងផ្សេងៗទៀត មានទុនចុះបញ្ជីចំនួន ៣.២៩ ប៊ីលានដុល្លារអាមេរិក ស្មើនឹង […]

អាន​បន្ថែម

ឆ្នាំ២០២២ កម្ពុជានាំចូលដែកនិងដែកថែប តម្លៃជិត ៣៦០លានដុល្លារ កើន២៣%

កម្ពុជានាំចូលដែក និងដែកថែបមានតម្លៃសរុប ៣៥៩,៨លានដុល្លារ ក្នុងឆ្នាំ២០២២ កើន ២៣,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយនៅថ្ងៃទី១០ខែមករានេះ។​ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា។ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប តំណាង ១,២ភាគរយ​ នៃទំហំនាំចូលសរុប ២៩,៩ពាន់លានដុល្លារ ។​ ក្នុងខែធ្នូ ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ២៥លានដុល្លារ កើនឡើង២៨ភាគរយ ធៀបនឹងខែធ្នូ ឆ្នាំ២០២១។ កំណើននៃតម្លៃនាំចូលដែក និងដែកថែបនេះ ស្របពេលដែលវិស័យសំណង់កំពុងកើនឡើង។​ ក្នុងរយៈពេលបីត្រីមាស នៃឆ្នាំ២០២២នេះ រដ្ឋាភិបាល បានអនុម័តលើសំណើគម្រោងសាងសង់សរុបមានចំនួន ១១៧៥គម្រោង ​កើន​ឡើ​ង ១៤៧គម្រោង ស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមព្រឹត្តបត្រស្ថិតិ​សេដ្ឋ​កិច្ច និង​​ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៦៣ភាគរយ

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៦៣%  គិតត្រឹមដំណាច់ឆ្នាំ២០២២ ដោយក្រុមហ៊ុនសាងសង់ នឹងពន្លឿនការសាងសង់ឱ្យសម្រេចបាន ៩០ភាគរយ ត្រឹមខែមីនានេះ។​ វឌ្ឍនភាពនៃការសាងសង់នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និង ទិសដៅការងារឆ្នាំ២០២៣ របស់គណៈក​ម្មការ​ត​ម្រ​​ង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី៩ ខែមករា ដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី​ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី។ ក្រុមហ៊ុនលើកឡើងថា គម្រោងទាំ ងមូលសម្រេចបាន ៦៣% ដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំគឺ ៧០% ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខារសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហា កូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ចេញផ្សាយនៅថ្ងៃទី៩ ខែមករា។ ក្រុមហ៊ុនបានដាក់ចេញនូវផែនការ២០២៣ និងធ្វើការប្តេជ្ញាចិត្តខ្ពស់ នឹង​សម្រេចឱ្យការងារសាងសង់នេះ ឱ្យបាន ៩០% នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ឯកឧត្តម តឹករ៉េត សំរេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសាងសង់របស់ក្រុមហ៊ុន ទោះស្ថិតក្នុងវិបត្តិសកល ដោយបញ្ជាក់ថា ការងារបើកឱ្យដំណើរការនៃអាកាសយានដ្ឋាននេះ នៅខែតុលា ឆ្នាំ២០២៣។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន AIAI […]

អាន​បន្ថែម

រដ្ឋនឹងបន្តគោលនយោបាយដ៏សំខាន់នេះ សម្រាប់គម្រោងវិនិយោគ៣០ឆ្នាំទៅមុខទៀត

ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តគោលនយោបាយ “ទឹក ផ្លូវ ភ្លើង មនុស្ស” សម្រាប់អភិវឌ្ឍន៍ប្រទេស​ បន្ទាប់ពីគោលនយោលបាយនេះ ត្រូវបានអនុវត្ត និងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។​ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ នៅថ្ងៃទី៩ ខែមករា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្មានផ្លូវ គ្មានស្ពាន មិនអាចសម្រេចការអភិវឌ្ឍបាននោះទេ។ (អានបន្ថែម) សម្តេចតេជា មានប្រសាសន៍ថា សម្តេចតេជោ បានដាក់ចេញនូវឆ្នាំ១៩៨៧ កាលពីជាង ៣០ឆ្នាំមុន គឺនៅតែត្រូវរហូតមកដល់ពេលនេះ។​ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ ៖អាចត្រូវរយៈពេល ៣០ ឆ្នាំទៀត នោះគឺប្រមូលផ្ដុំទៅលើការវិនយោគ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលឥឡូវនេះ យើងហៅថា មនុស្ស ផ្លូវ និងភ្លើង ដែលនៅតែជាអាទិភាព សម្រាប់ការវិនិយោគរបស់យើង»។

អាន​បន្ថែម

ក្រសួងបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៧ជា៤គន្លង ជាផ្លូវការហើយ

រាជរដ្ឋាភិបាលកម្ពុជា បើកការដ្ឋានសាងសង់ ពង្រីកនិង លើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E Mr. Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន នៅទី០៩ ខែមករា ឆ្នាំ២០២៣នេះ។ គម្រោងពង្រីកផ្លូវជាតិលេខ៧ នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។ គម្រោងនេះដែរ នឹងមានសង់ស្ពានថ្មី ១កន្លែង ប្រវែង ៤០ម៉ែត្រ ទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប […]

អាន​បន្ថែម

ការចរចាលើតំបន់ប្រេង-ឧស្ម័នដ៏មហាសាល រវាងកម្ពុជា-ថៃ ឈានជិតដល់ចុះកិច្ចព្រមព្រៀងហើយ

ការចរចាបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នាអំពីការរុករកប្រេង និងឧស្ម័នដ៏ធំសម្បើមក្នុងតំបន់អភិវឌ្ឍរួម (JDA) នៃឈូងសមុទ្រថៃ រវាងកម្ពុជា-ថៃ បានឈានដល់មួយកម្រិតទៀត និងកៀកនឹងចុះកិច្ចព្រមព្រៀងហើយ។ នេះបើតាមគេហទំព័រសារពត៌មាន The Stars កាលពីថ្ងៃទី០៤ ខែមករា​ ឆ្នាំ២០២៣។ ភាគីថៃបានលើកយកបញ្ហានេះ មកប្រជុំពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់ខ្លួនជាសម្ងាត់រយៈពេល ២០នាទីទៅលើសំណើកិច្ចព្រមព្រៀងលើតំបន់អភិវឌ្ឍន៍រួមគ្នា (JDA) រវាងកម្ពុជា​ និងថៃ កាលពីថ្ងៃអង្គារ ទី០៣ ខែមករា។ គេហទំព័រខាងលើនេះ បានបន្ថែមឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Gen Prawit Wongsuwan របស់ថៃ បានថ្លែងនៅក្នុងកិច្ចប្រជុំខាងលើថា គាត់បានជួបជាមួយនឹង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីខែមុន ដើម្បីពិភាក្សាលើគម្រោងតំបន់អភិវឌ្ឍរួម (JDA) ចំពោះការរុករកប្រេង និងឧស្ម័នក្នុងតំបន់ផ្ទៃសមុទ្រត្រួតស៊ីគ្នា។ រដ្ឋមន្ត្រីថៃ បានថ្លែងបន្ថែមថា ឯកឧត្តម ស៊ុយ សែម មានបំណងអនុវត្តកិច្ចព្រមព្រៀង JDA ជាមួយថៃ ក្រោមលក្ខខណ្ឌ ដែលថាប្រទេសទាំងពីរនឹងពិភាក្សាផងដែរលើព្រំដែនអធិបតេយ្យភាព ដោយយកគំរូតាមកិច្ចព្រមព្រៀងដែលធ្លាប់ធ្វើកន្លងមក។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថៃ បានប្រាប់ទៅ […]

អាន​បន្ថែម

ឡាវបើកដំណើរការខ្សែបញ្ជូនចរន្តអគ្គិសនី ៥០០គីឡូវ៉ុល និងគ្រោងភ្ជាប់មកកម្ពុជាឆាប់ៗ

ក្រុម Yunnan Energy Investment (HK) Co Ltd បានបើកដំណើរការបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល ក្នុងខេត្តចំប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ រួចបន្តភ្ជាប់ជាមួយអនុស្ថានីយអគ្គិសនីមួយក្នុងស្រុកខង (Khong) ជាប់ព្រំដែនប្រទេសកម្ពុជា ហើយគ្រោងនឹងបន្តភា្ជប់ចូលមកប្រទេសកម្ពុជាឆាប់ៗផងដែរ។ នេះបើតាមសារព័ត៌ Vientiane Time របស់ឡាវចុះថ្ងៃទី៥ ខែមករា​ ឆ្នាំ២០២៣។ លោក  Mr Chanthaboun Soukaloun ជាប្រធានគ្រប់គ្រងរបស់អគ្គសនីឡាវ (EDL) បានមានប្រសាសន៍ គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល និងអនុស្ថានីយអគ្គិសនីនេះ ជាគម្រោងអនុវត្តក្រោមទម្រង់ជាសម្បទានមុនគេបង្អស់ក្នុងប្រទេសឡាវ ដែលប្រើប្រាស់ថវិកាប្រមាណជាង ១៥០លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Yunnan Energy Investment (HK) Co Ltd។ គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីនេះ មានប្រវែងជាង ២០០គីឡូម៉ែត្រ ដោយរត់ឆ្លងកាត់ស្រុកខង នៃខេត្តចំប៉ាសា​ក់ និងស្រុកសាណាំសាយ និងស្រុកភូវង់ នៃខេត្តអាតាពឿ (Attapeu) ប្រទេសឡាវ។ គួរបញ្ជាក់ថា គម្រោងមួយនេះបានក្លាយជាសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងបរិបទនៃយុទ្ធសាស្ត្ររបស់ប្រទេសឡាវ ដើម្បីនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា។ […]

អាន​បន្ថែម