សម្តេចតេជោ ជំរុញអាជ្ញាធរពាក់ព័ន្ធរៀបចំសារៈមន្ទីរឆ្នេរនៅក្រុងព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារមន្ទីរឆ្នេរ។ នេះបើតាមសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​នៅក្នុងពិធីមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើលោក។ ក្នុងការពិនិត្យលទ្ធភាពនេះ សម្តេចតេជោ បានស្នើដល់ប្រធានក្លឹប និងសមាជិកក្លឹបឆ្នេរសមុទ្រ ជួយចែករំលែកអំពីបទពិសោធន៍ និងដំណើរការនៃការរៀបចំសារៈមន្ទីររបស់ខ្លួនផងដែរ។ ក្រៅពីនេះ សម្តេចក៏បានស្នើក្រសួងទេសចរណ៍សហការជាមួយក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក សិក្សារៀបចំឱ្យមាននូវស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ ដើម្បីជាយន្តការស្ថាប័នមួយបន្ថែមទៀត ក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដូចដែលសមាជិកក្លឹបផ្សេងទៀតបានរៀបចំ។ គួរបញ្ជាក់ថា ថ្មីៗនេះកម្ពុជាទើបបានប្រកាសមានឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២ ក្នុងនោះកម្រិតល្អណា​​ស់មា​ន ៦ឆ្នេរ និងកម្រិតមធ្យមមាន ៥ឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន ២៧ឆ្នេរ នៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា​។ (អានបន្ថែម)

អាន​បន្ថែម

ADB ជួយកម្ពុជា ៧៣លានដុល្លារ ដើម្បិជំរុញវិស័យជលផលតាមតំបន់ឆ្នេរសមុទ្រ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧៣លានដុល្លារអាមេរិក ដើម្បីជំរុញភាពធន់អាកាសធាតុ និងវិស័យជលផលតាមតំបន់ឆ្នេរ និងសមុទ្រនៅកម្ពុជាឱ្យមាននិរន្តរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ កញ្ចប់ហិរញ្ញប្បទាននេះ រួមមាន ៤១លានដុល្លារជាកម្ចីពីADB  ២២ លានដុល្លារជំនួយរបស់មូល​និ​​ធិ ADB  និង ១០ លានដុល្លារ​ជាកម្ចីរបស់មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។ ក្រៅពីនេះ ក៏មានកម្ចីបន្ថែមចំនួន ២០លានដុល្លារ ពី French Development Agency ផងដែរ។ បើតាមអ្នកជំនាញការជាន់ខ្ពស់របស់ធនាគារ ADB ផ្នែកកសិកម្ម និងធនធានធម្មជាតិសម្រាប់តំបន់អាស៊ីអាគ្នេយ៍ Alvin Lopez បានឱ្យដឹងថាគម្រោងនេះ គឺជាការវិនិយោគដំបូង និងដ៏សំខាន់របស់ធនាគារ ADB ក្នុងវិស័យជលផលតំបន់សមុទ្រ និងតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ផែនការសកម្មភាពចំពោះនិរន្តភាពសេដ្ឋកិច្ចព​​ណ៌​​ខៀវ និងសុខុមាសភាពសមុទ្រ (Action Plan for Healthy Oceans and Sustainable Blue Economies)។ សេចក្តីប្រកាសពត៌មានបានឱ្យដឹងបន្ថែមថា ការនេសាទហួសហេតុ និងការប្រែប្រួលអាកាសធាតុ បានបណ្តាលឱ្យធ្លាក់ចុះនៃការផ្គត់ផ្គង់ជលផល ដែលបង្កផលប៉ះពាល់ដល់សហគមន៍តាមតំបន់ឆ្នេរ និងអាជីវកម្មជលផល […]

អាន​បន្ថែម

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) នឹងអាចសាងសង់នៅចុងឆ្នាំ២០២៣ ដោយរង់ចាំបំពេញនីតិវិធីពាក់ព័ន្ធឱ្យចប់សព្វគ្រប់ជាមុនសិន។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ តាមប្រព័ន្ធទូរស័ព្ទកាលពីថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមអគ្គនាយក បានបញ្ជាក់ឱ្យដឹងថា ចំពោះការសាងសង់ស្ពាននេះ នៅមិនទាន់មានព័ត៌មានជាក់លាក់១០០ ភាគរយថាសាងសង់នៅពេលណានោះទេ ដោយត្រូវឆ្លងនីតិវិធី និងស្នើសុំគោលការណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីជាមុនសិន។ លោកបានបន្ថែមថា បើពិនិត្យមើលលើឯកសារពាក់ព័ន្ធ ជាលទ្ធភាពអាចនឹងធ្វើការសាងសង់ស្ពាននេះនៅចុងឆ្នាំ២០២៣ យ៉ាងយូរ។ លោកបានបន្ត យើងត្រូវបំពេញនីតិវិធីប្រើប្រាស់ប្រាក់កម្ចីជាមួយភាគីកូរ៉េ និងនីតិវិធីជ្រើសរើសក្រុមហ៊ុន ដើម្បីចុះកិច្ចសន្យាសាងសង់ ដែលគ្រោងនឹងធ្វើឱ្យចប់នៅចុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ។ ហើយការសាងសង់ជាលទ្ធភាពអាចនៅអំឡុងឆមាសទី២ ដែលយ៉ាងយូរបំផុតអាចនៅចុងឆ្នាំ២០២៣។ ចំពោះថេរៈវេលានៃការសាងសង់វិញ ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងដែរថា ការសាងសង់ អាចប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ បើរាប់បញ្ជូលនឹងឆ្នាំបំពេញនីតិវិធីចំនួន ០១ ឆ្នាំ(២០២៣) ផងដែរ។ គួរបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់កម្ចីចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, […]

អាន​បន្ថែម

រាជរដ្ឋភិបាល នឹងខិតខំកសាងផ្លូវល្បឿនលឿនពីរខ្សែទៀត ភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប

សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល​ នឹងកសាងផ្លូវល្បឿនលឿនចំនួនពីរខ្សែទៀត គឺភ្នំពេញ-បាវិត និងវិត និងភ្នំពេញ-សៀមរាប។ «យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម»។ នេះជាសំណេររបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើបណ្តាញសង្គមហ្វេសប៊ុក អំឡុងពេលសម្ដេចកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ធ្នូនេះ។ តបនឹងComment លើហ្វេសប៊ុក សម្តេចតេជោ លើកឡើងថា រដ្ឋាភិបាលកម្ពុជា ក៏កំពុងសិក្សាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តសៀមរាបផងដែរ។ (អានបន្ថែម) ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត គ្រោងសាងសង់នៅឆ្នាំ២០២៣ ដោយចំណាយថវិការចំនួន ១ ៦៣៨លានដុល្លារអាមេរិក។ នេះបើក្រសួងសាធារណៈការ និងដឹកជញ្ចូន។ រដ្ឋាភិបាលកម្ពុជា​ កាលពីខែវិច្ឆិកា បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីកសាងសាងផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត ដែលមានប្រវែង ១៣៨គីឡូម៉ែត្រ។ (អានបន្ថែម)  

អាន​បន្ថែម

ជប៉ុនទម្លាក់ថវិកាជាង ៥០ម៉ឺនដុល្លារ កែលម្អ​មណ្ឌ​​ល​សុខភាពនៅតាកែវ និងកំពង់ចាម

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥០៦ ៥៩៥ដុល្លារអាមេរិក សម្រាប់ការកែលម្អបរិក្ខារនៅមជ្ឈ​មណ្ឌ​​ល​ស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តតាកែវ និងគម្រោងសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើប​​នឹង​កើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ នេះបើតាមពិធីចុះកិច្ចសន្យាផ្តល់ជំនួយនៅថ្ងៃទី៨ ខែធ្នូ ដោយលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំ​កម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយនៃខេត្តទំាងពីរ។ ក្នុងនោះ ជំនួយជាង ១៦ម៉ឺនដុល្លារអាមេរិក នឹងយកទៅសាងសង់អគារស្នាក់នៅក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តតាកែវ និងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មត ដើម្បីដំឡើងឧបករណ៍ចំនួន ១៥ប្រ​ភេ​ទ​ សម្រាប់ផលិតឧបករណ៍សិប្បនិមិ្មត និងស្តារនីតិសម្បទា។ បច្ចុប្បន្នមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានេះ បាននិងកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដោយ​សារភាពសឹករេចរឹលដោយឧបករណ៍ប្រើប្រាស់មួយចំនួន ដើម្បីផលិតឧបករណ៍សិប្បនិម្មិត និងរណប និងដោយសារភាពចាស់ទ្រុឌទ្រោមនៃអគារស្នាក់នៅសម្រាប់អ្នកជំងឺ។ មួយវិញទៀត ថវិកាជាង ៣៤ម៉ឺនដុល្លារទៀត នឹងត្រូវបានប្រើប្រាស់សម្រាប់សាងសង់អគារចំនួន១ខ្នង កម្ពស់៣ជាន់ សម្រាប់ផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ស្របពេលដែល មន្ទីរពេទ្យនេះ បាននិងកំពុងប្រឈមនឹងបញ្ហាដូចជា ការស្នាក់នៅលើសចំណុះនៅក្នុងអគារផ្នែកសម្ភព​បច្ចុប្បន្នសម្រាប់ម្តាយ និងការចំណាយពេលក្នុងការបញ្ចូនទារកទើបនឹងកើតស្ថិតក្នុងករណីសង្គ្រោះបន្ទាន់ ទៅកាន់ផ្នែកថែទាំទារកទើបនឹងកើត ដែលនៅឆ្ងាយ។ គួរបញ្ជាក់ថា ជំនួយនេះស្ថិតក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន ដែលកន្លងទៅថ្មីៗនេះ ជប៉ុ​នបានផ្តល់ជំនួយជាង ៣៥ម៉ឺនដុល្លារអាមេរិករួចមកហើយ សម្រាប់គម្រោងសាងសង់អគារមេត្តយ្យសិក្សា សាងសង់ស្ពាន និងស្តារប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តចំនួន ០៤។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

កូរ៉េផ្តល់កម្ចី ៧០លានដុល្លារ សម្រាប់ពង្រឹងសមត្ថភាពខ្សែបញ្ជូនអគ្គិសនីនៅព្រះសីហនុ

រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចផ្តល់ឥណទានសម្បទាន ក្នុងទំហំទឹកប្រាក់ ៧០លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងពង្រឹងសមត្ថភាពបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចេះហត្ថលេខានៅថ្ងៃទី៩ ខែវិច្ឆិកា ដោយឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie Chey ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅក្រោមអធិបតីយភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ឥណទានសម្បទាននេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជា។

អាន​បន្ថែម

កម្ពុជាបានកម្ចីជិត ២ពាន់លានដុល្លារ ពីកូរ៉េ ក្នុងនោះជាង ២៤៥លានដុល្លារ សម្រាប់សង់ស្ពានអរិយក្សត្រ

រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានជាទឹកប្រាក់ជិត ២ពាន់លានដុល្លារអាមេរិក ដើម្បីកសា​ង​​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន០២ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ នេះបើពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ កម្ចីសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរួមមាន កម្ចីចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលគ្រោងនឹងសាងសង់ក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) ក្នុងនោះដែរកម្ចីចំនួន ៧០លានដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។ ដោយឡែក រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ ក៏បានផ្តល់កម្ចីចំនួន ១៥០០លានដុល្លារអាមេរិក សម្រាប់មូលនិធិស​ហ​ប្រ​តិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលនឹងចូលរួមចំណែកក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អាន​បន្ថែម

សាលាឧទ្ធរណ៍ភ្នំពេញនឹងត្រូវប្តូរទៅតំបន់អភិវឌ្ឍន៍ថ្មី OCIC នៅដើមឆ្នាំក្រោយ

សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងត្រូវប្តូរទីតាំងរបស់ខ្លួនពីបរិវេណទីស្តីការក្រសួងយុត្តិធម៌ ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មីក្នុងតំបន់អភិវឌ្ឍន៍ OCIC។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ បើយោងតាមប្រភពដដែលបានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងថ្មីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដែលទីតាំងថ្មីនេះ ស្ថិតក្នុងអគារសាលាយុត្តិធម៌ ដីឡូតិ៍លេខ Bតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហម ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ទីតាំងសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវប្តូរទៅនៅក្នុងតំបន់អភិវឌ្ឍន៍ OCIC រួមជាមួយនឹងសាលាឧទ្ធរណ៍ភ្នំពេញផងដែរ។ សាលាយុត្តិធម៌ទាំងពីរនេះ នឹងប្តូរទៅកាន់អគារកម្ពស់ ៧ជាន់ថ្មី ដែលមានផ្ទៃក្រឡាសរុប ១៩ ៩៥៦ម៉ែត្រការ៉េ ដែលរដ្ឋក៏នឹងចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក សម្រាប់ការបំពាក់បរិក្ខារ និងគ្រឿងសង្ហារិម។ (អានបន្ថែម)  

អាន​បន្ថែម

WB​ រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅដដែល ដោយផ្អែកលើកត្តាទាំងនេះ

ធនាគារពិភពលោក ( World Bank ) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ឱ្យនៅស្ថិនក្នុងរង្វង់ ៤,៨ភាគរយ ដដែល ដោយមានការគាំទ្រដោយកំណើននៃការនាំចេញ ផលិតកាត់ដេរ និងមិនមែនកាត់ដេរ ជាពិសេសកំណើនចំនួនទេសចរអន្តរជាតិចូលទស្សនានៅកម្ពុជា។​ ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ក្រោមចំណងជើងថា Navigating Global Economic Headwinds ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកានេះ ធនាគារពិភពលោក លើកឡើងថា ការព្យាករណ៍កំណើន GDP ពិតប្រាកដរបស់កម្ពុជា ក្នុងរង្វង់ ៤,៨ ភាគរយក្នុងឆ្នាំ ២០២២ ដោយផ្អែកលើការងើបឡើងវិញនៃសេដ្ឋកិច្ចដែលមានលក្ខណៈទូលំទូលាយជាងមុន។ ធនាគារពិភពលោក បន្តលើកឡើងថា ការកើនឡើងនៃការនាំចេញ – ជាពិសេសសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ និងការផលិតកង់ ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងការវិលត្រលប់មកវិញនៃលំហូរ វិនិយោគដោយផ្ទាល់ពីបរទេស បានជួយទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំនេះ។ ធនាគារពិភពលោក លើកឡើងថា ទោះបីជាសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងពង្រីកបន្ថែមទៀតនៅឆ្នាំក្រោយ ដែលត្រូវបានគាំទ្រដោយការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ខណៈដែលអត្រាការងារមានភាពប្រសើរឡើង និងអតិផរណាធ្លាក់ចុះ រួមជាមួយនឹងការចំណាយរប​ស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលបោះឆ្នោត ការព្យាករណ៍កំណើនពិតប្រាកដសម្រាប់ឆ្នាំ២០២៣ ត្រូវបានបន្ទាបមកត្រឹម ៥,២ ភាគរយដោយសារតែ ទស្សនវិស័យសកលមិនសូវអំណោយផល។

អាន​បន្ថែម

គម្រោងពង្រីកប្រព័ន្ធទឹកស្អាតក្រុងតាខ្មៅ តម្លៃជាង២០លានដុល្លារ នឹងបញ្ចប់តាមផែនការ

គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ខេត្តកណ្ដាល តម្លៃជាង២០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់តាមផែនការកំណត់នៅខែធ្នូ ២០២៤ ខាងមុខនេះ ខណៈបច្ចុប្បន្នកម្ពុជា-ជប៉ុន បានចុះត្រួតិនិត្យវឌ្ឍនភាពការសាងសង់ដោយផ្ទាល់នៅថ្ងៃទី៦ ធ្នូ ២០២២។ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ​ បន្ទាប់ពីសាងសង់រួច គម្រោងនេះ នឹងចូលរួមចំណែកដល់បញ្ហាកង្វះទឹកស្អាតរបស់ពលរដ្ឋនៅភ្នំពេញ និង​​ក្រុង​តាខ្មៅ ជាពិសេសគម្រោងនេះនឹងអាចឆ្លើយតប ទៅលើតម្រូវការផ្គត់ផ្គង់ទឹកស្អាត ទៅដល់​ព្រលាន​យន្ត​ហោះថ្មីដែលកំពុងសាងសង់ថែមទៀតផង។ គួរបញ្ជាក់ថា គម្រោងពង្រីកប្រព័ន្ធទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល គឺស្ថិតនៅ​ក្រោម​ជំនួយ​ឥត​សំណងរបស់​រាជ​រដ្ឋាភិបាលជប៉ុន មានតម្លៃប្រមាណជាង ២០លានដុល្លារអាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេសជប៉ុន (JICA) ដោយចាប់ផ្តើម​ដំណើរ​ការ​សាងសង់​តាំងពីខែមិថុនា ឆ្នាំ ២០២២ មកម្ល៉េះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤។ គម្រោងនេះ មាន​សមត្ថភាព​ផលិតទឹកស្អាតបាន ៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈ​គម្រោង​នេះ​ដែរ ក៏ជាប្រភេទគម្រោង Special Purpose Company ស្ថិតក្រោមការ​ថែទាំ​លក្ខណៈ​បច្ចេក​ទេស និងគុណភាពទឹក ក្នុងរយៈពេល ១០ឆ្នាំរបស់ជប៉ុន៕ […]

អាន​បន្ថែម