ជប៉ុនទម្លាក់ថវិកាជាង ៥០ម៉ឺនដុល្លារ កែលម្អ​មណ្ឌ​​ល​សុខភាពនៅតាកែវ និងកំពង់ចាម

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥០៦ ៥៩៥ដុល្លារអាមេរិក សម្រាប់ការកែលម្អបរិក្ខារនៅមជ្ឈ​មណ្ឌ​​ល​ស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តតាកែវ និងគម្រោងសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើប​​នឹង​កើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

នេះបើតាមពិធីចុះកិច្ចសន្យាផ្តល់ជំនួយនៅថ្ងៃទី៨ ខែធ្នូ ដោយលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំ​កម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយនៃខេត្តទំាងពីរ។

ក្នុងនោះ ជំនួយជាង ១៦ម៉ឺនដុល្លារអាមេរិក នឹងយកទៅសាងសង់អគារស្នាក់នៅក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តតាកែវ និងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មត ដើម្បីដំឡើងឧបករណ៍ចំនួន ១៥ប្រ​ភេ​ទ​ សម្រាប់ផលិតឧបករណ៍សិប្បនិមិ្មត និងស្តារនីតិសម្បទា។

បច្ចុប្បន្នមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានេះ បាននិងកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដោយ​សារភាពសឹករេចរឹលដោយឧបករណ៍ប្រើប្រាស់មួយចំនួន ដើម្បីផលិតឧបករណ៍សិប្បនិម្មិត និងរណប និងដោយសារភាពចាស់ទ្រុឌទ្រោមនៃអគារស្នាក់នៅសម្រាប់អ្នកជំងឺ។

មួយវិញទៀត ថវិកាជាង ៣៤ម៉ឺនដុល្លារទៀត នឹងត្រូវបានប្រើប្រាស់សម្រាប់សាងសង់អគារចំនួន១ខ្នង កម្ពស់៣ជាន់ សម្រាប់ផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ស្របពេលដែល មន្ទីរពេទ្យនេះ បាននិងកំពុងប្រឈមនឹងបញ្ហាដូចជា ការស្នាក់នៅលើសចំណុះនៅក្នុងអគារផ្នែកសម្ភព​បច្ចុប្បន្នសម្រាប់ម្តាយ និងការចំណាយពេលក្នុងការបញ្ចូនទារកទើបនឹងកើតស្ថិតក្នុងករណីសង្គ្រោះបន្ទាន់ ទៅកាន់ផ្នែកថែទាំទារកទើបនឹងកើត ដែលនៅឆ្ងាយ។

គួរបញ្ជាក់ថា ជំនួយនេះស្ថិតក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន ដែលកន្លងទៅថ្មីៗនេះ ជប៉ុ​នបានផ្តល់ជំនួយជាង ៣៥ម៉ឺនដុល្លារអាមេរិករួចមកហើយ សម្រាប់គម្រោងសាងសង់អគារមេត្តយ្យសិក្សា សាងសង់ស្ពាន និងស្តារប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តចំនួន ០៤។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋចិនចំណាយ $៤២ពាន់លាន ដើម្បីស្តារវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកខ្លាំង

ក្នុងចំណាត់ការដ៏បន្ទាន់ថ្មីមួយ ធនាគារប្រជាជនចិន (PBOC) កំពុងបង្កើតកម្មវិធីទ្រង់ទ្រាយធំទូទាំងប្រទេស ដែលផ្តល់ប្រាក់កម្ចីដល់ទៅ ៣០០ពាន់លានយន់ (៤១,៥ ពាន់លានដុល្លារ) ដើម្បីស្តារទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាក ឲ្យមានស្ថិរភាពឡើងវិញ នេះបើយោងតាមប្រភពពី CNN ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២៤។ ចំពោះចំណាត់ការនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានប៉ាន់ប្រមាណថា ការបញ្ចេញលុយរដ្ឋដើម្បីដោះស្រាយបញ្ហាជាលើកដំបូងនេះ នឹងអាចប្រែក្លាយទៅប្រភពឥណទានដែលមានទំហំប្រមាណ ៥០០ពាន់លានយន់ (៦៩ពាន់លានដុល្លារ)។ ការជំរុញហិរញ្ញវត្ថុដ៏សំខាន់នេះ ធ្វើឡើងក្នុងរូបភាពជាការផ្តល់លទ្ធភាពដល់រដ្ឋបាលមូលដ្ឋានទូទាំងប្រទេស អាចទិញផ្ទះដែលមិនទាន់បានលក់ពីក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងជាប់គាំងទុនបង្វិល។ អចលនទ្រព្យ (ផ្ទះ) ដែលទទួលបានពីលទ្ធកម្មរដ្ឋទាំងនេះ នឹងត្រូវបានបំប្លែងទៅជាលំនៅឋានសង្គមដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនដែលកំពុងស្វែងឱកាសក្នុងទីផ្សារលំនៅឋាន។ សេចក្តីប្រកាសនេះ គឺជាចំណុចរបត់ដ៏មានសក្ដានុពលមួយសម្រាប់វិស័យអចលនទ្រព្យ ដែលជាផ្នែកដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។   ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃការលក់ និងទំហំវិនិយោគ នៅតែបន្តជាបញ្ហាចាក់ស្រេះដែលត្រូវការវិធីសាស្រ្តដោះស្រាយច្រើនជាងនេះ។ ប្រតិកម្មចំពោះចំណាត់ការថ្មីនេះ   លោក Larry Hu ប្រធានសេដ្ឋវិទូចិនប្រចាំនៅក្រុមហ៊ុន Macquarie Group បានអត្ថាធិប្បាយថា “ជំហានថ្មី (របស់រដ្ឋ) ក្នុងការទិញយកផ្ទះដែលលក់មិនចេញនេះ គឺមានភាពវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ” ។ ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភនៅតែមានទាក់ទងនឹងភាពជាក់លាក់នៃផែនការ ជាពិសេសយុទ្ធសាស្ត្រផ្តល់មូលនិធិរយៈពេលវែង។   បញ្ហាគឺនៅត្រង់ថា […]

CDCស្នើចិន វិនិយោគលើការផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីបញ្ចៀសការនាំចូលពីបរទេស

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញលើកទឹកចិត្តទៅកាន់គណៈប្រតិភូ និងក្រុមហ៊ុនដែលមកពីខេត្ត Zhejiang របស់ប្រទេសចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស។ ការជំរុញនេះ ធ្វើឡើងដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ Zhejiang Construction Investment Group Co.,Ltd តំណាងដោយ​ លោក Tao Guanfeng ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូចិនដែលមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជាដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យផ្សេងៗបន្ថែមទៀត ក្រៅពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលក្រុមហ៊ុនធ្លាប់បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេល១៥ឆ្នាំ រួចមក។ ឯកឧត្តម បានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជា ពិសេសខេត្ត Zhejiang របស់ចិន ជាមួយកម្ពុជា បានឆ្លុះបញ្ចាំងពីការយល់ចិត្តគ្នាទៅវិញទៅមករវាងវិស័យឯកជនចិន និងរដ្ឋាភិបាលកម្ពុជា ដែលជាកាតាលីករជំរុញរំហូរវិនិយោគិនចិនឱ្យមកធ្វើធុរកិច្ចនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស ក៏ដូចជាសម្លឹងមើលកាលានុវត្តភាពក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនមកពីខេត្ត Zhejiang ដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងសកលលោក។ […]

រដ្ឋជំរុញជីកប្រឡាយប្រវែង ៥២គ.ម ដើម្បីការពារឧទ្យានជាតិតេជោសែនឬស្សីត្រឹប ទំហំជាង ១ម៉ឺនហិចតា

រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសបើកការដ្ឋានជីកប្រឡាយប្រវែង ៥២គីឡូម៉ែត្រ មានទទឹង៦ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ ដើម្បីធ្វើជាព្រំប្រទល់រក្សារការពារឧទ្យានជាតិតេជោសែន ឬស្សីត្រឹប ដែលមានទំហំជាង ១ម៉ឺនហិកតា នៅខេត្តព្រះវិហា។ ថ្លែងក្នុងពិធីបើកការដ្ឋានជីកប្រឡាយខាងលើ លោកបណ្ឌិត្យ សុខ ទូច ប្រធានបទរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា គោលបំណងសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចជីកប្រឡាយនេះ គឺដោយសារមើលឃើញពីសក្តានុពលដ៏ច្រើនលើសលប់នៃឧទ្យានជាតិតេជោសែន ឬស្សីត្រឹប ថាជាកន្លែងឆ្មាំអាចមានលទ្ធភាពចល័តពេលយាមកាមតាមព្រំដែនបានយ៉ាងងាយស្រួល ជាប្រភពទឹកសម្រាប់សត្វព្រៃនិងសត្វបក្សាបក្សីគ្រប់ប្រភេទ ផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រងធនធាននៅក្នុងឧទ្យាន ពិសេសផ្តល់ភាពទាក់ទាញ សោភ័ណភាព និងភាពស្រស់ស្រាយជូនដល់ភ្ញៀវទេសចរណ៍ដែលមកកាន់ទីនេះផងដែរ។ យ៉ាងណាមិញ លោកបណ្ឌិត្យ សុខ ទូច បានបញ្ជាក់បន្ថែមថា គម្រោងជីកប្រឡាយទឹកធ្វើជាព្រំប្រទល់ឧទ្យាននេះ គ្រោងចំណាយថវិកាប្រមាណ ៥២ម៉ឺនដុល្លារ។ ហេតុនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏សូមអំពាវនាវទៅប្រជាពលរដ្ឋខ្មែរ ពិសេសសប្បុររសជនចូលរួមបរិច្ចាកថវិកា ដើម្បីឈានទៅអាចបញ្ចប់គម្រោងនេះឱ្យបានឆាប់។ គួររំលឹកថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១.៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃុំឆែបពីរ […]

ត្រីមាសទី១-២០២៤ កម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យឧស្សាហកម្មសរុបជិត ២០ពាន់លានដុល្លារ

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួនសរុបជិត ២០ពាន់លានដុល្លារ កើនឡើង ១៣,៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុងឱកាសសម្ពោធដាក់ដំណើរការជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងដំណើរអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តរបស់កម្ពុជា ដែលឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ឯកឧត្តមបានបន្ថែមថា ការដំណើរការរោងចក្រនេះ នឹងក្លាយជាកម្លាំងដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេសមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោក Kashitani ICHIRO ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Tsusho Corporation ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនមិនត្រឹមតែនឹងផលិតយានយន្តប៉ុណ្ណោះទេ តែក៏នឹងផ្តោតលើការបណ្តុះបណ្តាល និងការអប់រំក្នុងវិស័យយានយន្តផងដែរ ដោយគ្រោងបង្កើតសាលាបណ្ដុះបណ្ដាលតូយ៉ូតា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ គួរបញ្ជាក់ថា […]

ឆ្នាំ២០២៣ ADB បញ្ចេញថវិកាជិត១០ពាន់លានដុល្លារ ជួយដល់វិបត្តិអាកាសធាតុនៅអាស៊ីប៉ាស៊ីហ្វិក

ក្នុងឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ជំនួយចំនួន ២៣,៦ពាន់លានដុល្លារ ដែលក្នុងនោះ ៩,៨ពាន់លានដុល្លារ សម្រាប់ដោះស្រាយវិបត្តិអាកាសធាតុ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ទឹកប្រាក់ទាំងនេះ បានគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍជាសមាជិក (Developing Member Countries ឬ DMCs) ដើម្បីដោះស្រាយវិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ ក៏ដូចជាផលប៉ះពាល់នៃជម្លោះ អសន្តិសុខស្បៀង និងបំណុល ដែលកំពុងកើនឡើង ក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។ ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា «ADB បានបន្តប្រែក្លាយជា ធនាគារ អាកាសធាតុសម្រាប់អាស៊ីប៉ាស៊ីហ្វិក ដោយឈានដល់ការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំខ្ពស់បំផុត មិនធ្លាប់មានសម្រាប់សកម្មភាពអាកាសធាតុ។ ការវិនិយោគរបស់យើងគឺ ផ្តោតយ៉ាងខ្លាំងលើកសិកម្មដែលត្រូវធ្វើការបន្សាំ និងកាត់បន្ថយភាពធន់នៃអាកាសធាតុ ថាមពលកកើតឡើងវិញ និងការដឹកជញ្ជូន ដែលបញ្ចេញកាបូនទាប។» ចំនួនទឹកប្រាក់ទាំងអស់ខាងលើនេះ រួមមានប្រាក់កម្ចី ជំនួយ ការវិនិយោគទុន ការធានា និងជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។ បន្ថែមទៅនឹងធនធានផ្ទាល់ខ្លួន ADB បានប្រមូលថវិកាបន្ថែមចំនួន ១៦,៤ ពាន់លានដុល្លារជាសហហិរញ្ញប្បទាន […]

ត្រីមាសទី១​ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៨លានដុល្លារ កើន ៧%​

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ៨.០៦៤.៦៥៧ដុល្លារ ដែលកើនឡើង ៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈមិនទាន់ធ្វើសវនកម្មនៅឡើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ ចំណូលនេះ បានបែងចែកជាចំណូលពីប្រតិបត្តិការផែ មានចំនួន ៦.៥១៧.១៨៥ដុល្លារ កើន ១២% ចំណូលពីអាជ្ញាធរផែ មានចំនួន ១.៣០៩.៦៩៣ដុល្លារ កើន ១៤% និងចំណូលពីសេវាកម្មផ្សេងៗ មានចំនួន ២៣៧.៧៧៩ដុល្លារ ធ្លាក់ចុះ ៦៩%។ ដោយឡែកសម្រាប់ខែមីនាវិញ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ២.៨៤៩.៦០៨ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) ដកើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ថ្មីៗនេះដែរ កំពង់ផែស្វយ័តភ្នំពេញ បានសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតផែរណបពហុបំណងចំនួន ០៣ទីតាំង រួមមាន TS១១(នៅរាជធានីភ្នំពេញ), UM២(ស្ថិតក្នុងខេត្តត្បូងឃ្មុំ) និង LM២៦(ស្ថិតក្នុងខេត្តព្រៃវែង)។ (អានបន្ថែម)   - Video Advertisement -