មន្ទីរពិសោធន៍តេជោសែន សាធារណការ កម្ពុជា-កូរ៉េ ដាក់សម្ពោធជាផ្លូវការ

មន្ទីរពិសោធន៍តេជោសែន សាធារណការ កម្ពុជា-កូរ៉េ​  ត្រូវបានដាក់សម្ពោធដាក់ដំណើរការជាផ្លូវការ ហើយ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ។ ពិធីសម្ពោធមន្ទីរពិសោធន៍នេះ ត្រូវបានចូលរួមជាអធិបតីភាពដោយ ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តី្រកសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ កូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។ គោលបំណងសំខាន់នៃការបង្កើតមន្ទីរពិសោធន៍នេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា និងការកសាងសមត្ថភាពធនធានមនុស្ស បណ្តុះបណ្តាល អ្នកជំនាញជាន់ខ្ពស់ តាមរយៈការបំពាក់ឧបករណ៍ និងម៉ាស៊ីនពិសោធន៍ទំនើបៗ រថយន្តសម្រាប់ចុះ សិក្សាស្រាវជ្រាវ និងការបង្កើតកម្មវិធីគ្រប់គ្រងផ្លូវថ្នល់។ គួរបញ្ជាក់ថា ការដាក់ដំណើរការអគារមន្ទីពិសោធន៍តេជោសាធារណការ កម្ពុជា-កូរ៉េ នេះ គឺជាផ្នែកមួយនៃជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េមកកាន់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ  និងដឹកជញ្ជូន៕

អាន​បន្ថែម

ក្រសួង៖ អណ្ដូងប្រេង និងឧបករណ៍ដែលKrisEnergy បោះបង់ អាចបូមប្រេងបាន ១០ម៉ឺនបាវែលទៀត

ប្រេងឆៅជាង ២៨ ម៉ឺនបារែល ដែលជាដំណក់ប្រេងដំបូងជាប្រវត្តិសាស្រ្តរបស់កម្ពូជា បានវិលត្រឡប់មកស្រុកវិញហើយ ក្រោយត្រូវបានកប៉ាល់លួចដឹកចេញពីប្រទេសដោយគ្មានការដឹងលឺពីរដ្ឋាភិបាលកាលពីឆ្នាំមុន។ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង ស័ក្តធារ៉ា បានឱ្យដឹងកាលពីថ្ងៃទី ១២ តុលា ថា ប្រេងនេះ ត្រូវបានលក់ចេញក្នុងតម្លៃជាង ២៥ លានដុល្លារ កាលពីខែកញ្ញា កន្លងទៅ ដែលចាត់ទុកថាជាចំណូលប្រវត្តសាស្ត្រមួយរបស់កម្ពុជា។ «បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានមតិភាគច្រើនចាត់ទុកថា ជាបរាជ័យរបស់កម្ពុជា នៅក្នុងដំណើរការផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។ ប៉ុន្តែមិនដូច្នោះទេ កម្ពុជាទទួលបានធនធានមកវិញហើយ» លោក ម៉េង ស័ក្តធារ៉ា  បានឱ្យដឹងយ៉ាងដូច្នេះ។ ​«ដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy ទេ។ ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌ ដែលមានរួចហើយ និងទុនដំបូងដែលបានពីការលក់ប្រេង រដ្ឋអាចបន្តដំណើរការផលិតប្រេង ដែលនៅសល់តាមអណ្តូងប្រេងទាំង៥  ប្រមាណ ជាង ១០ម៉ឺនបារែលបន្តទៀត និងអាចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីផលិតប្រេងនៅតាមតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វម A នេះបន្តទៀត» លោកបន្ដ។ […]

អាន​បន្ថែម

កម្ពុជា-វៀតណាមគ្រោងនឹងតភ្ជាប់គោលដៅទេសចរណ៍ថ្មីតាមរយៈផ្លូវសមុទ្រ

ប្រទេសកម្ពុជា-វៀតណាម បានអនុម័តផែនការសកម្មភាពដោយតភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ និង​កសាង​កញ្ចប់ទេសចរណ៍នាវារួមគ្នា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការច្រករបៀងទេ​សចរណ៍​សមុទ្រ​ខាង​ត្បូង ជាពិសេសផ្លូវសមុទ្រថ្មី គឺកំពង់ផែទេសចរណ៍កំពត និងកំពង់ផែទេសចរណ៍ Bai Vong។ កន្លងមកភាគីទាំងពីក៏ធ្លាប់ពិភាក្សាអំពីផែនការនេះផងដែរ (អានបន្ថែម) នេះបើតាមកិច្ចប្រជុំទ្វេភាគីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-វៀតណាមលើកទី៣ កាល​ពី​ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០២២។ លើសពីនេះ ភាគីទាំងពីរ បានអនុម័តផែនការសកម្មភា​ពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣​-២០២៤ ដែលផ្តោតលើកិច្ចប្រតិបត្តិការសំខាន់ចំនួន ០៦ទៀត រួមមាន៖ ១)-ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន ២)-ការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ“ ៣)-ការចែករំលែកបទពិសោធន៍ និងព័ត៌មាន ៤)-ការអភិវឌ្ឍន៍និងការតភ្ជាប់ផលិតផលទេសចរណ៍រវាងប្រទេសទាំងពីរ ដូចជាការចូលរួមចែករំលែកបទ​ពិសោធន៍​ដល់ ការអភិវឌ្ឍន៍កសិទេសចរណ៍ ដោយផ្តោតជាពិសេសលើការរៀបចំសួនផ្កា និងសួនដំណាំ និង​កា​រអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីផ្សេងទៀតនៅក្នុងខេត្តមណ្ឌលគិរី ស្របតាមផែនការ​មេអភិវ​ឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ៥)-ជំរុញព្រឹត្តិការណ៍ទេសចរណ៍កីឡា ដូចជា កីឡាវាយកូនហ្គោល ប្រណាំងកង់ កីឡាលើ​ឆ្នេរសមុទ្រ​និង​កីឡា​លើទឹក រៀងរាល់ឆ្នាំក្នុងប្រទេសទាំងពីរ ៦)-រួមគ្នាជំរុញទេសចរណ៍ម្ហូបអាហារ។ គួរបញ្ជាក់ផងដែរ បើតាមក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា កំណើនទេសចរវៀតណាម​មកកម្ពុជា​មានការ​កើន​ឡើង​គួរឲ្យកត់សម្គាល់ ដោយ ៨ខែដើមឆ្នាំ២០២២នេះ ទេសចរវៀតណាមប្រមាណ ២៤ម៉ឺននាក់បានមកកំសាន្ត​នៅ​កម្ពុជា កើនឡើងជាង៣០០០%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

អាន​បន្ថែម

ផ្លូវជនបទចំនួន ៥៥ខ្សែក្នុងខេត្តបន្ទាយមានជ័យរងប៉ះពាល់ដោយសារគ្រោះទឹកជំនន់

ផ្លូវជនបទចំនួន ៥៥ខ្សែ មានប្រវែង ៥៨២.២៣៦ម៉ែត្រ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរងគ្រោះដោយសារ​គ្រោះ​ទឹកជំ​នន់។ នេះបើតាមការបញ្ជាក់របស់លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ លោកបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលាឆ្នាំ២០២២នេះ ជំនន់ទឹក​ភ្លៀង​នៅបន្ត​លិចបាន​បណ្តាល​ឱ្យ​ផ្លូវជនបទនៅ​ក្នុងខេត្តបន្ទាយមានជ័យ បានរងជន់លិចផ្លូវ​កើនឡើង​ដល់ចំនួន ៥៥ខ្សែ ប្រវែង​៥៨២.២៣៦ម៉ែត្រ ត្រូវបានលិចទឹកប្រវែង ១៥១.៥២០ម៉ែត្រ ក្នុងនោះដាច់តួផ្លូវប្រវែង ៣០.៥៧៥ម៉ែត្រ ហូរច្រោះ​ជើងទេរប្រវែង ១២៧.៤២០ម៉ែត្រ និងលូមូល ៣កន្លែង។ លោកបានបន្ថែមថា ផ្លូវទាំង៥៥ខ្សែនេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅចំនួន​ ៨ខ្សែ ​​ស្រុកព្រះនេត្រព្រះចំនួន​​ ១៧ខ្សែ ស្រុកមង្គលបូរីចំនួន​ ៩ខ្សែ ស្រុកភ្នំស្រុកចំនួន ៣ខ្សែ​ ស្រុកស្វាយចេកចំនួន ៣ខ្សែ​ស្រុកថ្មពួកចំនួន ៦ខ្សែ ​ស្រុកម៉ាឡៃ​ចំនួន ២ខ្សែ ក្រុងប៉ោយប៉ែតចំនួន ១ខ្សែ និងក្រុងសិរីសោភ័ណចំនួន ៦ខ្សែ អណ្តូងស្នប់ចំនួន១០ បង្គន់អនាម័យចំនួន ២១៣។ ជាមួយគ្នានេះផងដែរ ក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់តាំងក្រុមការងារធ្វើការចុះពិនិត្យលទ្ធភាព និងអន្តរាគមន៍​ត​ភ្ជាប់​ផ្លូវជនបទ​ឡើងវិញឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រកក្នុងចំណុចភូមិសាស្ត្រ​ខេត្តបន្ទាយ​មាន​ជ័យ​។​

អាន​បន្ថែម

ជប៉ុនស្នើកម្ពុជាពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid

ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុន បានស្នើទៅកាន់កម្ពុជា ឱ្យពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid  ដើម្បីរួមចំណែកក្នុងការជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងតំណាង ក្រុមហ៊ុន តូយ៉ូតា កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ ក្នុងឱកាសនោះដែរ លោក Ryoji Fujita អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានលើកឡើងថាក្រុមហ៊ុនស្នើសុំឱ្យក្រសួងពិនិត្យលទ្ធភាព លើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid។ លោកបន្ត«ការស្នើនេះ គឺសំដៅដល់ការរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់រថយន្ត ប្រភេទ Hybrid ឱ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស ព្រមទាំងរួមចំណែកក្នុងការជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូន(Carbon Neutrality)នៅឆ្នាំ២០៥០ ផងដែរ»។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សំណើរអាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិន។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានលើកឡើងពីការខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅទូទាំងប្រទេសកម្ពុជាឱ្យកាន់ទូលំទូលាយ ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាននេះផងដែរ។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)គឺជាក្រុមហ៊ុននាំចូល […]

អាន​បន្ថែម

រដ្ឋទើបអនុម័តគម្រោងថ្មី៥ តម្លៃជាង២៩លានដុល្លារ នៅខេត្តស្វាយរៀង តាកែវ និងភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ២៩.២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“GORGEOUS LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំរបស់អំពូលលម្អ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៨,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង។ ២-“JT ELECTRONICS CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ អំពូលភ្លើង និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៨៣កន្លែង។ ៣-“LINGBENYANG OPTOELECTRONICS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង។ […]

អាន​បន្ថែម

ត្រឹមរយៈពេល៨ខែ ២០២២ ក្រសួងដែនដីចេញលិខិតអនុញ្ញាតសាងសង់បានជាង ២៨០០គម្រោង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់ ដល់គម្រោងសរុបចំនួន ២.៨១១​ គម្រោង ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ បានធ្លាក់ចុះ ៩០គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ និន្នាការសង្គម-សេដ្ឋកិច្ចចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា តម្លៃគម្រោងសាងសង់សរុប ១.៦៦២ លានដុល្លារ បានធ្លាក់ចុះ ៥៦,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ គម្រោងសាងសង់ប្រភេទសំណង់លំនៅដ្ឋាន រួមចំណែកធំជាងគេក្នុងចំណោមគម្រោងសាងសង់ដែលទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ដោយបញ្ជាក់ថា ប្រភេទសំណង់លំនៅដ្ឋាន មាន ២.៥២១ គម្រោង ស្មើនឹង ៨៩,៧ភាគរយ នៃសំណើសុំសាងសង់សរុប បានធ្លាក់ចុះ ៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ក្រសួងរៀបចំដែនដី ដែលចេញផ្សាយក្នុងខែមករា កម្ពុជា បានអនុម័តគម្រោងចំនួន ៤.៣០៣គម្រោង ក្នុងឆ្នាំ២០២១ ដែលមានតម្លៃជាង ៥,៣ ពាន់លានដុល្លារ ធៀបនឹង ៤ ៨៤១ គម្រោង ដែលមានតម្លៃជាង […]

អាន​បន្ថែម

ពលរដ្ឋស្វាគមន៍ផែនការ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាន​ទេសច​រ​ណ៍​ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខណៈពលរដ្ឋក្នុងតំបន់ក៏រីករាយស្វាគមន៍ជាមួយនឹងដំណោះស្រាយលើផែនការអភិវឌ្ឍមួយនេះផងដែរ។ នេះបើតាមការផ្សព្វផ្សាយក្នុងវេទិការសា​ធារណៈ​ជាមួយ​ពលរដ្ឋពាក់ព័ន្ធចំនួន ៣៥០នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ វេទិកានេះ ធ្វើឡើងដោយមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងលក់ដូរនៅតំបន់​ទឹក​ធ្លាក់​ប្រាសាទក្រោលរមាស តំបន់ព្រះអង្គធំ និងតំបន់បេនឡានអំពីផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាន​ទេសចរណ៍​ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នៅទីតាំងថ្មី។ ជាមួយគ្នានេះដែរ ផែនការរៀបចំលំនៅដ្ឋាននៅជាប់ភូមិថ្មី ដែលជាភូមិឧបសម្ព័ន្ធនៃភូមិអន្លង់ធំ នៃឃុំខ្នងភ្នំ ក៏ត្រូវ​បាន​លើកមកពិភាក្សាផងដែរ។ គួរបញ្ជាក់ដែរថា ពលរដ្ឋដែលពាក់ព័ន្ធទំាងអស់ទទួលបានការយល់ដឹងពីផែនការនេះ ព្រមទាំងបានស្នើឱ្យអាជ្ញាធរ​បន្តរៀបចំវេទិកាសាធារណៈនេះតទៀត ដើម្បីផ្តល់ជា​ដំណោះស្រាយលើបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការបំពុលបរិស្ថាន ដែលអាចនឹងបង្ករផលប៉ះពាល់ដល់ទីតាំងបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងទីសក្ការៈបូជា ជាដើម។

អាន​បន្ថែម

ក្រុមហ៊ុនចិននៅក្រចេះ ស្លរ៉ែមាសជាលើកដំបូង គ្រោងផលិតឱ្យ៦០ គីឡូ ក្នុង៣ ខែដំបូង

ក្រុមហ៊ុនចិន Xing Yuan Kanng Yeak Co., Ltd នៅខេត្តក្រចេះ កាលពីថ្ងៃទី ១០ ខែតុលា នេះ បានស្លរ៉ែមាសជាលើកទី១ បានចំនួន ០៧ដុំ ឬទម្ងន់សរុប ៨ ២១២,២៧ ក្រាម ដែលជាមានអត្រាភាពសុទ្ធ ៩៩.៩% ។ រការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ នេះ ត្រូវបានចូលរួមដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។ ជាលើកដំបូងនេះ ក្រុមហ៊ុនបានកត់ត្រាថ្លឹងកំហាប់រ៉ែមាស (Gold Concentrates) មានទម្ងន់ ៧ ៨៤៩ ក្រាម និងបានយកកំហាប់រ៉ែមាសនោះទៅស្ល និងចាក់ចេញជាដុំមាស (Gold Doré) បានចំនួន ០៧ដុំ មានទម្ងន់សរុប ៨ ២១២,២៧ ក្រាម […]

អាន​បន្ថែម

គួរទិញខុនដូពេលតម្លៃធ្លាក់ដូច្នេះឬទេ? អ្នកជំនាញថា គួរទិញយូនីតធំៗ ទើបចំណេញ។ ហេតុអ្វី?

ដោយសារតម្លៃខុនដូនៅកម្ពុជាបន្តធ្លាក់ចុះ អ្នកវិនិយោគមួយចំនួនកំពុងសម្លឹងចង់បោះទុនរបស់ពួកគេនៅក្នុងវិស័យនេះ ដើម្បីចំណេញទៅអនាគត ពិសេសយូនីតខុនដូធំៗ។ យោងតាមរបាយការណ៍របស់ CBRE ថ្មីៗនេះ យូនីតខុនដូធំៗ កំពុងសិ្ថិតក្នុងការពិចារណារបស់អ្នកវិនិយោគ ជាងបន្ទប់ស្ទូឌីយោ និងបន្ទប់one-bedroom។ មូលហេតុគឺដោយសារតែតម្លៃរបស់ខុនដូខ្នាតធំ ក៏បានធ្លាក់ទាប ស្ទើតែស្មើនឹងយូនីតតូចៗទៅហើយ ខណៈខុនដូធំៗប្រភេទនេះ ក៏នឹងអាចច្នៃទៅជាការិយាល័យ ឬមុខងារផ្សេង លើសពីការស្នាក់អាស្រ័យថែមទៀត ដែលជាកត្តាល្អទាំងសម្រាប់ទាំងការជួលបន្ដ ឬរស់នៅផ្ទាល់។ ទោះជាយ៉ាងណាក្ដី អ្នកវិនិយោគភាគច្រើន នឹងមិនទាន់សម្រេចចិត្ត ដោយសួរខ្លួនឯងថា គួរវិនិយោគពេលនេះ ឬចាំឱ្យតម្លៃនឹងធ្លាក់ចុះបន្ថែមសិន? នៅក្នុងត្រីមាសទី ៣ តម្លៃលក់នៃខុនដូ ថយចុះ 1.2%, 0.8% និង 1.2% រៀងៗគ្នា សម្រាប់ប្រភេទខ្ពស់ មធ្យម និងតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ តម្លៃជួលក៏បានធ្លាក់ចុះ 0.3%, 0.9% និង 2.3% រៀងៗគ្នាផងដែរ ។ ក្នុងត្រីមាសទី ៣ មិនមានការបើកលក់គម្រោងថ្មី ឬបញ្ចប់ការដ្ឋានគម្រោងខុនដូមានស្រាប់ណាមួយឡើយ។ របាយការណ៍ដដែឡបន្ដថា គម្រោងដែលជាប់គាំង មាន900 យូនីត បានបន្ដការដ្ឋានវិញ […]

អាន​បន្ថែម