UN ជំរុញកម្ពុជាផ្តោតលើ៧ចំនុចនេះ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ

ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ បានសង្កត់ធ្ងន់ថា សុវត្ថិភាពចរាចរណ៍គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែចូលរួម មិនមែនអនុវត្តតែក្នុងកម្រិតថ្នាក់ដឹកនាំនោះទេ ដូច្នេះកម្ពុជាគួរផ្តោតលើ ៧ចំនុចនេះ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវផងដែរ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជីន ថូត (Jean Todt) ប្រេសិតពិសេសអង្គការសហប្រជាជាតិ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែវិច្ឆិកា ២០២២។

ថ្លែងក្នុងជំនួបនោះ ឯកឧត្តម ជីន ថូត បានផ្តោតសង្កត់ធ្ងន់ទៅលើចំណុចសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ បញ្ជាក់ពីចំណុចសំខាន់ៗ ចំនួន៧ ដែលកម្ពុជាគួរយកចិត្តទុកដាក់នោះរួមមាន៖ ការបញ្ជ្រាបអំពីសុវត្ថិភាពចរាចរណ៍តាមវិស័យអប់រំ ការបំពាក់នូវកាមរ៉ាចាប់ល្បឿនតាមដងផ្លូវ រឹតបន្តឹងការប្រលងយកបណ្ណបើកបរ ការត្រួតពិនិត្យគុណភាពមួកសុវត្ថិភាព ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសទាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានង្ហាញពីយុទ្ធនាការមួយចំនួន ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើរួមមាន៖ ការផ្តោតយកចិត្តទុកដាក់លើកំណើននៃការប្រើប្រាស់យានជំនិះ គ្រោះថ្នាក់ចរាចរណ៍ ការជំរុញយុទ្ធនាការសុវត្ថិភាពចរាចរណ៍ (ការចែកមួកសុវត្ថិភាព និងបន្ទះចំណាំងផ្លាត) ការជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី ការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវទំនើបកម្មបច្ចេកវិទ្យា(Driving Rules App, Point Deduction) និងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍តាមរយៈបណ្តាញផ្សព្វផ្សាយផ្សេងៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅខេត្តកំពង់ស្ពឺ

រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ បានសម្រេចចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាម អនុក្រិត្យលេខ ៦០អនក្របក ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ សាកលវិទ្យាល័យឌីជីថលកម្ពុជាមួយនេះ ត្រូវបានសរសេរជាអក្សរកាត់ថា ស.ឌ.ក និងជាភាសាអង់គ្លេសថា Digital University of Cambodia សរសេរជាអក្សរកាត់ថា DUC។ គួរបញ្ជាក់ថា ស.ឌ.ក គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុងគងពិសី ខេត្តកំពង់ស្ពឺ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស.ឌ.ក នឹងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលក្នុងនោះមានមហាវិទ្យាល័យចំនួន៥ទៀតដូចខាងក្រោម៖ ១_មហាវិទ្យាល័យឧស្សាហកម្មឌីជីថល ២_មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តនយោបាយ ៣_មហាវិទ្យាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ៤_មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ៥_មហាវិទ្យាល័យភាសាអង់គ្លេស - Video Advertisement -

សម្តេចបវ៖ គម្រោងអភិវឌ្ឍទេសចរណ៍ខ្នាតតូច ទទួលបានអាជ្ញាបណ្ណ៦ខែហើយមិនអនុវត្ត ត្រូវដកយកវិញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំឱ្យពិនិត្យលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចដែលមិនអនុវត្តគម្រោង​រយៈពេល ០៦ខែក្រោយទទួលបានអាជ្ញាបណ្ណ គឺត្រូវដកយកអាជ្ញាបណ្ណមកវិញ។ នេះបើតាមការថ្លែងរបស់សម្តេច ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ សម្តេច បានថ្លែងបន្ថែមថា ការស្នើឱ្យពិនិត្យនេះ គឺដើម្បីធានាថាម្ចាស់គម្រោងអនុវត្តត្រឹមត្រូវតាមគោលការណ៍ដែលបា​នកំណត់ ក្នុងនោះម្ចាស់គម្រោងដែលធ្វើសកម្មភាពខុសគោលការណ៍ ក៏ត្រូវបានដកហូតអាជ្ញាបណ្ណមកវិញផងដែរ​។ ជាមួយគ្នានេះដែរ វិធានការនេះ គឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ ទាក់ទាញភ្ញៀវទេសចរ និងដើម្បីធានាការពារធនធានធម្មជាតិ។ ថ្មីៗនេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងពិនិត្យលើគម្រោងវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Coastal City Development Group Co., LTD។​​ (អានបន្ថែម)​ - Video Advertisement -

រដ្ឋប្រកាសឱ្យប្រយ័ត្នការទិញដីឡូតិ៍របស់គម្រោងទាំាង៤នេះ ព្រោះគ្មានអាជ្ញាបណ្ណត្រឹមត្រូវទេ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការលក់ទិញ ឬជួល គម្រោងដីឡូតិ៍របស់ចំនួន៤ នៅខេត្តព្រៃវែង និងកណ្តាល ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹងរបស់និយ័តករ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដែលមិនបានស្នើសុំអាជ្ញាបណ្ណពី ន.អ.ប រួមមាន៖ ១. ក្រុមហ៊ុន ស្កាយ ហ្កាឡាក់ស៊ី អ៊ិនវេសម៉ិន ឯ.ក គម្រោង “គម្រោងដីឡូតិ៍ ហ្កាឡាក់ស៊ី” ស្ថិតនៅភូមិព្រៃខ្លា២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ២. គម្រោង “ដីឡូតិ៍ ទីក្រុងមាស” ស្ថិតនៅភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ៣. ក្រុមហ៊ុន ធីឌី អចលនទ្រព្យ សៀមរាបអង្គរ ឯ.ក គម្រោង “ដីឡូតិ៍ ក្រុងតាខ្មៅ” ​ស្ថិតនៅក្នុងភូមិឆ្មារពួន ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ៤. គម្រោង “ដីឡូតិ៍ សំបូរមាស” ស្ថិតនៅឃុំសំបូរមាស […]

រដ្ឋចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ក្រសួងរ៉ែ និងថាមពល ប្រកាសយុទ្ធនាចុះបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈបានចុះបង្រ្កាប និងអប់រំកាលពីឆ្នាំ២០១៧ ម្តងរួចមកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅទីនោះ បានផ្លាស់ប្តូរការជីករ៉ែមាសដោយដៃមានលក្ខណៈជាគ្រួសារទៅជាការធ្វើអាជីវកម្មរ៉ែមាសដោយប្រើប្រាស់គ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីកអណ្តូងរ៉ែក្រោមដី។ សកម្មភាពអនាធិបតេយ្យទាំងនេះ អាចបង្កឱ្យមានគ្រោះថ្នាក់ បាត់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់ធ្ងន់ធ្ងរដល់នបរិស្ថាន សុខភាព និងសុវត្ថិភាពអ្នកធ្វើអាជីវកម្ម ព្រមទាំងប្រជាពលរដ្ឋក្នុង និងក្រៅមូលដ្ឋាន។ ដោយមើលឃើញនូវផលប៉ះពាល់ទាំងអស់នេះ ក្រសួងរ៉ែ និងថាមពល បានសម្រេចចុះបង្រ្កាបសកម្មភាពអនាធិបតេ​យ្យ​ទាំងនេះ ដោយជំរុញការធ្វើអាជីវកម្មស្របតាមច្បាប់ ដើម្បីការពារនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ការបាត់បង់ចំណូលជាតិ និងដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ ជាមួយគ្នានេះដែរ ក​ន្លងមក ក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់បានចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំដែលមានទីតាំងស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ។ (អានបន្ថែម) - Video Advertisement -

រដ្ឋាភិបាលកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយ ជំរុញការវិនិយោគតាមផ្លូវទឹក

ទីស្តីការគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញការវិនិយោគតាមផ្លូវទឹក និងគ្រប់គ្រងកំពង់ផែនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងគ្រប់គ្រង និងអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងសន្តិសុខតាមផ្លូវទឹក។ បន្ថែមពីនេះ សេចក្តីព្រាងច្បាប់នេះ នឹងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការពារបរិស្ថាន ដែលសំដៅដល់ការលើកកម្ពស់ការវិនិយោគ ការប្រកួតប្រជែង សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។​ មួយវិញទៀត សេចក្តីព្រាងច្បាប់នេះ នឹងអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់នាវា ឬម្ចាស់នាវាការវេទកិច្ច យានដ្ឋាននាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងដែនដីកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កងកម្លាំងមានសមត្ថកិច្ចនៃក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន ១៨ជំពូក និង ២៧៥មាត្រា។ - Video Advertisement -

រដ្ឋសម្រេចបង្កើតក្រុមការងារចុះបញ្ជីដីតំបន់ទន្លេសាប ដើម្បីការពារធនធានធម្មជាតិ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត​​គណៈកម្មការចំពោះកិច្ចការងារចុះបញ្ជីដីធ្លីនៅតំបន់ទន្លេសាប ដើម្បីថែរក្សាការពារធនធានធម្មជាតិ។ នេះបើតាមសេចក្តីសម្រេចលេខ ៣៧ សសរ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីសម្រេចនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងចុះបញ្ជីដីធ្លីតំបន់ទន្លេសាបឱ្យបានច្បាស់លាស់ ព្រោះការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងទុកជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ។ គណៈកម្មការចំពោះកិច្ចការងារនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖ ដឹកនាំការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរបស់រដ្ឋ​ និងដីឯកជនរបស់ប្រជាពលរដ្ឋ ធ្វើបច្ចុប្បន្នភាពផែនទីព្រំប្រទល់តំបន់១ តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ដឹកនាំការបោះបង្គោលព្រំដែនព្រៃលិចទឹក (តំបន់៣) នៃតំបន់ទន្លេសាប ចាត់វិធានការទប់ស្កាត់ និងបង្រ្កាបការចូលកាន់កាប់ដីរដ្ឋខុសច្បាប់ រៀបចំរបាយការណ៍លទ្ធផលការងារជូនរាជរដ្ឋាភិបាល អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រមុខរាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចការងារនេះ មានសមាសភាព ១៥រូប ដែលមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន។ - Video Advertisement -