ត្រឹមរយៈពេល៦ខែ ២០២២ កម្ពុជាទទួលបានគម្រោងវិនិយោគជិត ៣ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ដែលមានទុនវិនិយោគសរុប ២ ៩៩៨ លានដុល្លារ កើនឡើង២៣.៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងចំណោមគម្រោងវិនិយោគថ្មីទាំងអស់ វិនិយោគទុនក្នុងស្រុក បានឈរនៅលេខរៀងទី១ មានទុនវិនិយោគច្រើនជាង ៥៣ភាគរយ ឬស្មើនឹង ១ ៥៩៥លានដុល្លារ នៃទុនវិនិយោគសរុប។ តាមទិន្នន័យនេះ វិនិយោគចិនដែលមានប្រមាណ ៤៣.០២ភាគរយ ឬស្មើនឹង ១.២៨ ប៊ីលានដុល្លារ នៃការវិនិយោគសរុបនៅកម្ពុជា ក្នុងឆមាសទី១ ដែលនាំមុខវិនិយោគពីប្រទេស ថៃ, សាម័រ, ប្រីដធីស វីរជិនអាយលែន, កូរ៉េ, សិង្ហបុរី, ខេមិនអាយលែន, ម៉ាឡេស៊ី, ជប៉ុន និងអូស្រ្តាលី។

អាន​បន្ថែម

ឆមាសទី១-២០២២ វិស័យសំណង់ និងអចលនទ្រព្យកើនបន្តិចបន្តួចក្នុងអត្រា២,៥%, ៣% រៀងគ្នា

គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ វិស័យអចលនទ្រព្យ មានសន្ទុះកើនឡើងដែរ តែស្ថិតក្នុងល្បឿនយឺត ក្នុងអត្រា ២,៥%  ដោយសារការថមថយនៃសកម្មភាពទិញ-លក់ អចលនទ្រព្យថ្លៃខ្ពស់ ជាពិសេសខុនដូ និង​អាផាតមិន​។ នេះបើតាមរបាយការណ៍លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ នៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២២។ ខណៈសកម្មភាពទិញ-លក់/ជួលអចលនទ្រព្យតម្លៃទាប និងមធ្យម ជាពិសេសលំនៅឋាន រំពឹងថា​នៅបន្តមានសកម្មភាព។ ជាក់ស្តែង គិតត្រឹម៤ ខែដើមឆ្នាំ ចំនួនលក់លំនៅឋាន (ផ្ទះល្វែង និងវីឡា) បានកើនឡើងក្នុងអត្រា ៦,៧% ក្នុង​ឆ្នាំ២០២២។ សម្រាប់វិស័យសំណង់វិញ ក៏មានសន្ទុះកើនឡើងដែរ ហើយក៏ស្ថិតក្នុងល្បឿនតិចតួច ក្នុងអត្រា ៣,០% ដោយសារ​ការបន្ត​ថមថយសកម្មភាពសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ខណៈដែលសកម្មភាពសំណង់​លំនៅឋាន​ថ្លៃទាប និងមធ្យម នៅបន្តអត្រាកំណើនទាប។ ជាក់ស្ដែង ផ្អែកលើទិន្នន័យ ៥ខែដើមឆ្នាំ ចំនួនគម្រោងសំណង់ដែល បានអនុម័តបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍បានធ្លាក់ចុះ ក្នុងអត្រា -៣៦,១% និង -២០,០% រៀងគ្នា។ យ៉ាងណាមិញ, ចំនួនសកម្មភាពសំណង់លំនៅឋាន ជាពិសេសសំណង់ផ្ទះល្វែង និងវីឡា បានកើនឡើង ប្រមាណ ១៨៣,២% និង […]

អាន​បន្ថែម

JICA ចាប់ផ្តើមអនុវត្តន៍វិធីសាស្ត្រធំៗ៣ ដើម្បីប្រែក្លាយក្រុងសៀមរាមជាក្រុងឆ្លាតវៃ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានសម្រេចអនុវត្តគម្រោងការអនុវត្តន៍វិធីសាស្ត្រ ទីក្រុងឆ្លាតវៃ ដើម្បី​ដោះស្រាយបញ្ហាមួយចំនួននៅក្រុងសៀមរាប ដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២២ រហូត​ដល់​ខែឧសភា ឆ្នាំ២០២៥។ នេះបើតាមកិច្ចប្រជុំកិច្ចប្រជុំ​ ស្តីពីការពិនិត្យ​ និងផ្តល់យោបល់លើ​គម្រោងសាក​ល្បងនៃ​​គម្រោងទីក្រុងឆ្លាតវៃ​ ខេត្តសៀមរាប រសៀលថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០២២​។ គម្រោងអនុវត្តរយៈពេល ៣ឆ្នាំនេះ មានគោលបំណង ៣សំខាន់ៗ៖ ១-វិធីសាស្ត្រទីក្រុងឆ្លាតវៃត្រូវបានបង្កើតឡើង និងសហប្រតិបត្តិការរវាងអង្គភាពដែលពាក់ព័ន្ធត្រូវបានបង្កើតឡើង ២-ដំណើរការនៃការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ គឺត្រូវបានបង្កើតឡើង តាមរយៈការអនុវត្តសាកល្បងនៃ​វិធានការ​ដើម្បីដោះស្រាយបញ្ហាទីក្រុង ៣-បង្កើតប្រព័ន្ធសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃ និងវិធីសាស្ត្រទីក្រុងឆ្លាតវៃ គួរបញ្ជាក់ថា ជាក់ស្ដែងផែនការទីក្រុងឆ្លាតវៃឆ្លាតសៀមរាប គឺកំពុងអនុវត្តដោយក្រុមការងារ JICA និង ក្រសួង​ដែនដី​ជប៉ុន ដែលនឹងធ្វើការលើគម្រោងផ្សេងគ្នា។ ទីភ្នាក់ងារ JICA នឹងអនវុត្ត ២គម្រោង រួមមានគម្រោងចំណតយានយន្តឆ្លាតវៃ (Smart Parking System In Siem Reap) និងគម្រោងសាកល្បងប្រើប្រាស់ទោចក្រយានយន្តប្រើឋាមពលអាគុយ ( Smart Scooter )។ ដោយឡែក ក្រសួងដែនដីជប៉ុន […]

អាន​បន្ថែម

ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ តើកម្ពុជាទទួលបានអ្វីខ្លះ?

កម្ពុជា និងចិន បានចាប់ដៃគ្នាអស់រយៈពេលជាយូរមកហើយ ទំនាក់ទំនងមួយនេះរីកដុះដាលរឹតឆាប់រហ័សនៅពេលដែលគម្រោងខ្សែក្រវាត់និងផ្លូវ (BRI) បានឈានជើងចូលមកកាន់កាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្តើមមានទំនាក់ទំនងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា។ ដំបូងគឺផ្តើមចេញពីការអភិវឌ្ឍកាស៊ីណូ ដែលរីកលូតលាស់ដូចផ្សិត បានបង្កើតរំហូរដើមទុនហិរញ្ញវត្ថុដ៏សន្ធឹកសន្ធាប់ពីចិនដីគោកដែលមកលេងល្បែងលាងលុយកខ្វក់។ បើយោងតាមការវិភាគរបស់លោក Chris Devonshire-Ellis ក្នុងគេហទំព័រ aseanbriefing តែទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជា ក៏នៅតែអាចគ្រប់គ្រងបានយ៉ាងល្អដោយបានរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នឡើងវិញ ដោយរុញច្រានទុនវិនិយោគទាំងអស់នោះចាក់បញ្ជូលទៅក្នុងវិស័យផលិតកម្ម កសិ-ឧស្សាហ៍កម្ម ការលក់រាយ ការអប់រំ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ទាំងអស់នេះគឺសុទ្ធសឹងជាការពិតមួយដែរគ្រប់គ្នាក៏ទទួលស្គាល់រួចមកហើយថា វាគឺជារំហូរហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើលដែលមិនធ្លាប់មានពីមុនមក។​ ជាក់ស្តែងក្នុងអំឡុងឆ្នាំ ២០១២-២០១៧ ចិនបានវិនិយោគជាង ១៥ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ១១ពាន់លានដុល្លារអាមេរិក ត្រូវបានវិនិយោគក្នុងវិស័យថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា រួមមានផ្លូវថ្នល់ ផ្លូវល្បឿនលឿន កំពង់ផែ និងព្រលានយន្តហោះផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ aseanbriefing កម្ពុជាទទួលបានគម្រោងផ្លូវល្បឿនលឿនដំបូងបង្អស់តម្លៃជាង ២ពាន់លានដុល្លារអាមេរិក ដែលតភ្ជាប់រាជធានីភ្នំពេញជាមួយក្រុងព្រះសីហនុ ដោយគម្រោងវិនិយោគនេះនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងក្នុងខែកញ្ញា ខាងមុខនេះ។ (អានបន្ថែម) ឆ្នាំ២០២០ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយតម្លៃប្រមាណ ១៥០០លានដុល្លារ បានលេចជារូបរាងឡើងនៅក្នុងខេត្តកណ្តាល ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ (អានបន្ថែម) នៅឆ្នាំដដែល ក៏មានគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) តម្លៃប្រមាណ […]

អាន​បន្ថែម

កម្ពុជា-ថៃ ចុះ MOU ពង្រឹងសមត្ថភាពទ្វេភាគីក្នុងវិស័យភស្តុភារកម្ម

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រថៃ បានចុះអនុស្សារណៈយោគយល់គ្នាដើម្បីពង្រឹងវិស័យភស្តុភារកម្មសម្រាប់ប្រទេសទាំងពីឱ្យរិតតែប្រសើរឡើង ។ ពិធីចុះMOU នេះបានធ្វើឡើងកាលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោកជំទាវ កុយ សុដានី និងលោក Danucha Pichayanan អគ្គលេខាធិការNESDC។ MOU នេះធ្វើឡើងសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ចំនួន៣ធំៗរួមមាន៖ ១. កម្រិតក្របខណ្ឌគោលនយោបាយរួមមានគោលនយោបាយភស្តុភារកម្ម ក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ ក្របខណ្ឌស្ថាប័ន យន្តការសម្របសម្រួល និងការសម្រេចចិត្តដំណើរការនៃការអនុវត្ត តាមដាន និងវាយតម្លៃគោលនយោបាយ។ ២. សូចនាករ និងប្រព័ន្ធផ្ទុកទិន្នន័យភស្តុភារកម្ម រួមមានថ្លៃចំណាយភស្តុភារកម្មធៀបនឹងកំណើនផលិតផលក្នុងស្រុកសរុប (Logistics Cost per GDP) និងសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI: Logistics Performance Index) ៣. គាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។ ភាគីទាំងពីរបានពិភាក្សា និងចែករំលែកពីការអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យភស្តុភារកម្ម ក្នុងនោះរួមមាន៖ ការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មជាវិស័យអាទិភាព និងចាំបាច់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។ កន្លងមក ធនាគារពិភពលោក (WB) […]

អាន​បន្ថែម

ក្រុមហ៊ុនផលិតសំបកដបដ៏ធំជាងគេទី៥លើពិភពលោក បោះទុនបន្ថែមពង្រីកទីផ្សារនៅកម្ពុជា

ក្រុមហ៊ុន Swire ជាក្រុមហ៊ុនផលិតសំបកដបភេសជ្ជៈយីហោលី្បៗនៅអាមេរិក និង ជាអ្នកផលិតសំបកដបកូកា-កូឡាធំជាងគេលំដាប់ទី៥នៅលើពិភពលោក។ ថ្មីៗនេះ Swire ដែលនៅហុងកុងបានប្រកាសបោះទុន ១,០១ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកទីផ្សារផលិតសំបកដបកូកាកូឡានៅកម្ពុជា និង វៀតណាម។ នេះបើយោងតាម Nikkei Asia ចុះផ្សាយថ្ងៃទី១៨ កក្កដា ២០២២។ លោក Patrick Healy ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Swire និងជាប្រធានក្រុមហ៊ុន Coca-Cola បានបញ្ជាក់ថា “ការពង្រីកទីផ្សារនេះ គឺជាយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ ដើម្បីពង្រីកទំហំបរិមាណ និងប្រាក់ចំណូលជាសកលនៃអាជីវកម្មផលិតដបរបស់យើង” ។ យោង​តាម​របាយការណ៍របស់ Swire នៅ​ហុងកុង បានង្ហាញថាប្រាក់​ចំណេញ​ក្រោយ​បង់​ពន្ធ​នៃ​ប្រតិបត្តិការ​ផលិតសបកដបកូកា-កូឡា​នៅ​វៀតណាម​មាន​ចំនួន ៣២លាន​ដុល្លារ ខណៈនៅ​កម្ពុជា​មាន​ចំនួន ៣,៨ លាន​ដុល្លារ។ Swire បានមើលឃើញថា កម្ពុជា និង វៀតណាមគឺជាប្រទេសដែលមានចំណង់ចំណូលចិត្តប្រភេទភេសជ្ជៈនេះធំជាងគេក្នុងទីផ្សារអាស៊ីអាគ្នេយ៍។

អាន​បន្ថែម

ក្រសួងប្តេជ្ញាចិត្តដ៏ម៉ុតមាំថា៖ ធ្វើការសាងសង់ផ្លូវត្រូវត្រួតពិនិត្យឱ្យបានដិតដល់ដើម្បីគុណភាពជាចម្បង

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពផ្លូវលេខ១៤៦បេ និង១៤៨ នៅថ្ងៃទី២០ ខែកក្កដា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាចិត្តដ៏ម៉ុតមាំថា ការសាងសង់ផ្លូវត្រូវមានការត្រួតពិនិត្យឱ្យបានដិតដល់បំផុត ក្រុមហ៊ុនសាងសង់ត្រូវធ្វើផ្លូវតាមលក្ខណៈបច្ចេកទេសដែលធ្លាប់បានឯកភាពគ្នា។ គួរម្លឹកផងដែរថា គម្រោងជួសជុលផ្លូវលេខ១៤៦បេ-១៤៨ សម្រេចការងារសាងសង់បាន ៩៩,៨១% ហើយ។ ផ្លូវនេះត្រូវបានធ្វើតេស្តសាកល្បងចំនួន ៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះ មានគុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។ ឯកឧត្តមបញ្ជាក់ថា៖ ក្រុមការងារបច្ចេកទេសក្រសួងបានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេ នេះដោយប្រើឧបករណ៍ទំនើបៗជាច្រើន ដូចជា ម៉ាស៊ីន FWD, ROMDAS, GPR, Nuclear, Pendulum ដើម្បីពិនិត្យថាតើក្រុមហ៊ុនបានគោរពតាមស្តង់ដារបច្ចេកទេសដែរឬយ៉ាងណា! ឯកឧត្តមបានរម្លឹកម្តងហើយម្តងទៀតថា៖ បើបើកឡានមួយគ្រឿងដឹកលើសដប់តោន យក១០x១០ ស្មើ១០០ យក ១០០x១០ ស្មើ ១.០០០ យក១.០០០x១០ ស្មើ១០.០០០ ដូច្នេះឡានមួយគ្រឿងដឹកលើសទម្ងន់១០តោន ស្នើនឹងឡាន មួយម៉ឺនគ្រឿងរត់លើផ្លូវនោះ ធ្វើឱ្យផ្លូវសឹករិចរិលមុនអាយុកាល។ ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសង្កត់ធ្ងន់ធ្ងរថា៖ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់ រដ្ឋាភិបាលមិនអាចធ្វើបានតែម្នាក់ឯងបានទេ។

អាន​បន្ថែម

ក្រសួងប្តេជ្ញាពង្រឹងនិងលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបណ្តាប្រតិបត្តិករទូរគមនាគមន៍ចំនួន ៤៥ក្រុមហ៊ុន បានប្រកាស ប្តេជ្ញាលុបបំបាត់រាល់បាតុភាពអសកម្មនិងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍កម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រសួង កាលថ្ងៃទី១៤ -១៩ ខែកក្កដា។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ ធ្វើឡើងដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណែត ស្របតាមសេចក្ដីជូនដំណឹងលេខ ១៥៣៧ បទ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ សំដៅដល់ការការពារផលប្រយោជន៍និងសិទ្ធិរបស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ឯកឧត្តមបន្តថា ក្រសួងបានប្រាប់ប្រតិបត្តិករទាំងអស់ អំពីបញ្ហាទូរសព្ទចល័ត បញ្ហាសេវាអ៊ីនធឺណែត និងវិធានការដោះស្រាយរបស់ក្រសួង ព្រមទាំងបានទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ក្រុមហ៊ុនដែលបានជួបប្រទះ។ ចំពោះភាគីពាក់ព័ន្ធណាមួយមិនព្រមសហការ ក្រសួងនឹងអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្ត ។ កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានចេញវិធានការក្តៅ សារព្រមានដល់អ្នកដែលពាក់ព័ន្ធ និងមិនព្រមសហការ ជាច្រើនលើកជាច្រើនសាររួចហើយដែរ។(អានបន្ថែម)និង (អានបន្ថែម) និង(អានបន្ថែម) ថ្មីៗនេះទៀតសោធ មានសេចក្តីប្រកាសព័ត៌មានស្តីពី ដើម្បីសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។(អានបន្ថែម) សម្តេច ហ៊ុន សែន ក៏ធ្លាប់បានជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនបម្រើសេវាអ៊ីនធើណែត […]

អាន​បន្ថែម

កម្ពុជា មានរោងចក្រផលិតបន្ទះសូឡាចំនួន ២១កន្លែង ទុនវិនិយោគសរុបជាង១៧៣លានដុល្លារ

រោងចក្រផលិតបន្ទះសូឡា ចំនួន ២១ បានកំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មនៅកម្ពុជា ដែលមានទុនវិនិយោគសរុប ប្រមាណ១៧៣.៣​ លានដុល្លារ។​ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា រោងចក្រផលិតបន្ទះសូឡា វិនិយោគដោយជនជាតិចិន ចំនួន១៨ រោងចក្រ កម្ពុជា ១​រោងចក្រ ម៉ាឡេស៊ី មួយរោងចក្រ និងបារាំងមួយរោងចក្រ។ ក្នុងចំណោមរោងចក្រទាំង២១ មាន៩រោងចក្រ មានទីតាំងនៅរាជធានីភ្នំពេញ ៦រោងចក្រនៅខេត្តកណ្តាល ៣រោងចក្រនៅខេត្តព្រះសីហនុ ២រោងចក្រនៅខេត្តកំពង់ស្ពឺ និង១រោងចក្រនៅខេត្តកោះកុង។ កាលពីដើមសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដលើគម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា មានទុនវិនិយោគប្រមាណ៨៤.៥លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តក្រចេះ។ ការបង្ហាញគម្រោងវិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡានេះ ត្រូវបានគេមើញឃើញថា ក្រោយមួយខែ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាទីផ្សារធំសម្រាប់បន្ទះសូឡានាំចេញពីកម្ពុជា បានសម្រេចបន្តលើកលែងពន្ធនាំចូលលើផលិតផលបន្ទះសូឡា ពីកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម​ ក្នុងត្រីមាសទី១ កម្ពុជានាំចេញបន្ទះសូឡា មានទឹកប្រាក់សរុប ជាង១៣លានដុល្លារ៕

អាន​បន្ថែម

ក្រសួងចេញគោលការណ៍សំខាន់ៗ៤ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធកសិកម្មឌីជីថល ២០២២-២០៣០

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានដាក់ចេញគោលនយោបាយចំនួន៤ ចំណុចសំខាន់ ដើម្បីចូលរួម​អនុវត្ត​​គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ និងប្រែក្លាយទៅជា​កសិកម្ម​មាន​លក្ខណៈ​ទំនើប ប្រកួតប្រជែង បរិយាប័ន្ន និងមានលក្ខណៈធន់នឹងអាកាសធាតុ។ នេះបើតាមការលើកឡើងនូវប្រសាសន៍ ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសន្និសីទស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ គោលនយោបាយសំខាន់ៗទាំង ៤ចំណុចរួមមាន៖ ទី១៖ ការលើក កម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ប្រកបដោយភាពប្រកួតប្រជែង ទី២៖ បង្កើនការគាំទ្រហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការសម្រួលកសិ-ពាណិជ្ជកម្ម ទី៣៖ បង្កើនការគ្រប់គ្រងធនធានដីកសិកម្ម ព្រៃឈើ និងជលផល ប្រកបដោយនិរន្តរភាព ទី៤៖ ពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីជំរុញកំណើន​កសិកម្ម​ប្រកប​​ដោយ​ភាពប្រកួតប្រជែង និងបរិយាប័ន្ន ដោយផ្តល់នូវផលិតផលមានគុណភាពខ្ពស់ សុវត្ថិភាព និង​អាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីធ្លី ទឹក ធនធានព្រៃឈើ និងជលផលប្រកប​ដោយ​និរន្តរភាព។ នៅក្នុងសន្និសីទនេះ ឯករដ្ឋលេខាធិការ បានបន្ថែមថា ក្រសួងក៏បានជំរុញការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុងការ​អភិវឌ្ឍ​​ខ្សែច្រវាក់តម្លៃកសិកម្ម ការធ្វើឱ្យប្រសើរឡើង​នូវលទ្ធភាពចូល​ទៅកាន់ទីផ្សារ​សម្រាប់​កសិករខ្នាត​តូច និង​មធ្យម បង្កើនផលិតភាពនៃការស្រោចស្រពកសិកម្ម ពង្រឹកការភ្ជាប់ផ្លូវចូលទៅកសិដ្ឋាន-បណ្តាញអគ្គិសនី​ […]

អាន​បន្ថែម