ព័ត៌មានសំណង់
ធនាគារពិភពលោកផ្តល់អនុសាសន៍ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក នៅកម្ពុជា
ធនាគារពិភពលោក (WB) បានដាក់ចេញនូវអនុសាសន៍សំខាន់ៗមួយចំនួន ដល់កម្ពុជាក្នុងការកាត់បន្ថយតម្លៃឡូជីស្ទីកក្នុងរយៈពេលខ្លី និងរយៈពេលវែង ខណៈការចំណាយថ្លៃដើម ទៅលើឡូហ្ស៊ីស្ទិក ធៀបទៅនឹងផលិតផលក្នុងស្រុក(GDP) គឺនៅខ្ពស់ជាងគេខ្លាំង នេះបើធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ របាយការណ៍ដដែលបានបង្ហាញអំពីអនុសាសន៍សំខាន់ៗមួយចំនួនរបស់ WB សម្រាប់ដំណោះស្រាយ រយៈពេលខ្លី និងរយៈពេលវែង ដើម្បីដោះស្រាយបញ្ហាតម្លៃឡូជីស្ទីក និងខ្សែសង្វាក់ផ្គត់ផ្គង់នៅកម្ពុជាមានដូចខាងក្រោម៖ បង្កើតប្រព័ន្ធត្រួតពិនិត្យមួយ ដើម្បីអាចអនុវត្តនៅកំពង់ផែ ដោយប្រៀបធៀបនឹងប្រព័ន្ធត្រួតពិនិត្យរបស់ប្រទេសជិតខាង បង្កើតផែនការអាជីវកម្ម និងផែនការកែទម្រង់វិស័យដឹកជញ្ជូនតាមរថភ្លើងសម្រាប់រយៈពេល១០ ឆ្នាំ ដែលត្រូវចូលរួមធ្វើដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន និងវិស័យឯកជនផងដែរ ដើម្បីធានាឱ្យបានថាការដឹកជញ្ជូនតាមរថភ្លើង ជាសេវាដ៏មានប្រសិទ្ធភាពបំផុត និងអាចជឿទុកចិត្តបានដល់អតិថិជន កាត់បន្ថយតម្រូវការក្នុងនីតិវិធីនៃការត្រួតពិនិត្យច្រើនរបៀប ដោយប្រើប្រាស់នូវហត្ថលេខាឌីថល និងប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យហានិភ័យស្វ័យប្រវត្តិកម្មជំនួសវិញ ប្រើប្រាស់រថយន្តកុងតាន័រទំនើបៗ ដោយផ្សារភ្ជាប់ជាមួយនឹងគោលការណ៍លើកទឹកចិត្តពន្ធនាំចូល លើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងភស្តុភារកម្មដែលមានជំនាញច្បាស់លាស់ ធានាការធ្វើបច្ចុប្បន្នភាពឱ្យបានជាប្រចាំ ពង្រឹងច្បាប់បទដ្ឋានពាក់ព័ន្ធនឹងវិស័យឡូជីស្ទីក ជំរុញតាក់តែងបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយមួយសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក (២០២២-២០២៣) ដោយផ្តោតទៅលើដំណោះស្រាយឡូជីស្ទីកឆ្លាតវៃ និងពង្រឹកការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង។ WB មានសុទិដ្ឋិនិយមយ៉ាងខ្លាំងលើអនុសាសន៍ទាំងអស់នេះ ដោយរំពឹងថានឹងអាចជួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទាំងអសង់នៅកម្ពុជា អាចធ្វើអាជីវកម្មរបស់ខ្លួនប្រកបដោយតម្លាភាពនិងប្រសិទ្ធិភាពខ្ពស់ ជាពិសេសទទួលបានតម្លៃថោក និងភាពងាយស្រួលជាងមុន។ (អានបន្ថែម) ឆ្នាំ២០៣០ WB ជឿថាចរន្តនៃការដឹកជញ្ជូននៅកម្ពុជានឹងអាចកើនទំហំរហូតដល់ទៅបួនដងលើសពីទំហំក្នុងពេលបច្ចុប្បន្ននេះ។
អានបន្ថែមក្រសួងនឹងបើកឱ្យសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅដើមខែតុលា ខណៈបច្ចុប្បន្នសម្រេចបាន ៩៥%ហើយ
ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា គ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃរយៈពេលមួយខែ ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៥%ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ រហូតមកដល់បច្ចុប្បន្ន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ សម្រេចការសាងសង់បាន៩៥%ហើយ នៅសល់តែការងារមួយចំនួនតូចប៉ុណ្ណោះដូចជា៖ ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះសងខាងផ្លូវគាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម។ ឯកឧត្តមបានបន្ថែមថា៖ ក្រសួងនឹងរៀបចំជាវីដេអូណែនាំអំពីការប្រើប្រាស់ផ្លូវនេះឱ្យបានច្បាស់លាស់ដល់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថាផ្លូវនេះជាផ្លូវល្បឿនលឿនលើកដំបូងរបស់កម្ពុជាយើង។ ឯកឧត្តមបញ្ជាក់៖ ម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួន ដោយមិនបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ឬចេញពីកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នីមួយៗនឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ ដោយឡែកទាក់ទងនឹងការប្រើប្រាស់ល្បឿនធ្វើដំណើរ ឯកឧត្តមបានឱ្យដឹងថា៖ ក្រសួងកំពុងពិចារណាលើបញ្ហានេះ ប៉ុន្តែតាមគម្រោងអាចបើកបរបាន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារផ្លូវនេះជាផ្លូវល្បឿនលឿន ប៉ុន្តែអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារផ្លូវនេះមានសភាពល្អ មិនរលាក់ ជិះស្រួល ភ្លេចខ្លួនអាចជិះលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់បាន។ ចំពោះតម្លៃវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ […]
អានបន្ថែមក្រុមហ៊ុន AIAI ប្តេជា្ញសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឱ្យបាន ៧០% ត្រឹមដំណាច់ឆ្នាំនេះ
ក្រុមហ៊ុន Angkor International Airport Investment (Cambodia) (AIAI) ដាក់ទិសដៅ ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចឱ្យបាន ៧០% នៅដំណាច់ឆ្នាំ២០២២នេះ។ ក្រុមហ៊ុនបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ដើម្បីតាមដានជំរុញការអនុវត្តគម្រោង កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ។ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ ដោយសម្រេចបានជិត ៣៤% នៃគម្រោងទាំងមូល គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២ នេះ ។ ឯកឧត្តម រ៉េត សំរេច លើកឡើងថា ៖ “ក្នុងនោះ ផ្នែកមួយចំនួន ដូចជា អនុស្ថានីយអគ្គិសនី ស្ថានីយស្តុកប្រេងឥន្ទន: និងអគារបញ្ជាផ្លូវហោះហើរ សម្រេចបានលើសពី ៧០ភាគរយ ចំណែកផ្លូវរត់ (Runway) ត្រូវបានតភ្ជាប់ជាស្ថាពរហើយ”។ បច្ចុប្បន្ន ក្រុមហ៊ុន AIAI ប្តេជ្ញាសម្រេចឱ្យបាន ៥០% នៃគម្រោងទាំងមូល […]
អានបន្ថែមរដ្ឋបានចុះកិច្ចសន្យាសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយក្នុងខេត្តបាត់ដំបង
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុងខេត្តបាត់ដំបង ជាមួយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC )។ នេះបើតាមពិធីចុះកិច្ចសន្យាកាលពី១៨ ខែ កក្កដា ឆ្នាំ ២០២២។ គម្រោងនេះ ជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជាគម្រោងហិរញ្ញប្បទានសម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB មានទឹកប្រាក់សរុបប្រមាណ ១១៩,១៧ លានដុល្លារអាមេរិក ហើយបានចាប់ផ្តើមអនុវត្តតាំងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ ថវិកាគម្រោង PWSSP ជាការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រមាណ ៤៣,៥៤លានដុល្លារអាមេរិក និងជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប ប្រមាណ ៥,០៩លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ […]
អានបន្ថែមរដ្ឋកំណត់យកទីតាំងសំខាន់ៗក្នុងខេត្តក្រុងចំនួន៥ ដើម្បីត្រៀមរៀបចំកីឡាស៊ីហ្គេម ២០២៣
រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្ញួនរួចរាល់ហើយដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រដ្ឋបានកំណត់យកទីតាំងក្នុងខេត្តក្រុងចំនួន៥ ដើម្បីរៀបចំការប្រកួតកីឡាផ្សេងៗ។ នេះបើតាម ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអូឡាំពិកជាតិកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្គេមកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ តាមរយៈសារអេឡិចត្រូនិក នៅថ្ងៃទី១៩ កក្កដា ២០២២។ ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធកីឡា និងទីលានប្រកួតទាំងអស់ ត្រូវបានកំណត់ និងចែកចេញជាប្រាំតំបន់។ តំបន់ទីមួយ គឺនៅរាជធានីភ្នំពេញ មានពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងអគារពិព័រណ៌ជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC។ ចំណែកតំបន់បួនផ្សេងទៀតគឺស្ថិតនៅខេត្តសៀមរាប ខេត្តព្រះសីហុន ខេត្តកំពត និងខេត្តកែប។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា៖ “ទីលានទាំងអស់ត្រូវបានសាងសង់រួចរាល់អស់ហើយ នៅតែការជួសជុល កែលម្អបន្តិចបន្តួចទៀតតែប៉ុណ្ណោះ ហើយមិនមានតម្រូវឱ្យសង់កីឡដ្ឋានថ្មីទៀតដែរ”។ គួរម្លឹកផងដែរថា កន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមថវិកាមួយកញ្ជាប់ធំសម្រាប់គម្រោងចំណាយដល់ទៅ ៣០លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម […]
អានបន្ថែមគម្រោងថាមពលពន្លឺព្រះអាទិត្យកម្លាំង១៦២គីឡូវ៉ាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យខ្នាតតូចកម្លាំង ១៦២គីឡូវ៉ាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៨ កក្កដា ២០២២។ គម្រោងនេះស្ថិតនៅភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សាងសង់ឡើងក្រោមជំនួយឧបត្ថមរបស់ក្រុមហ៊ុន Snetech Group និងក្រុមហ៊ុន Chin Group។ គួរបញ្ជាក់ដែរថា គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យនេះគឺ ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករនៅក្នុងតំបន់ឱ្យទទួលបានអគ្គីសនីប្រើប្រាស់បានយ៉ាងល្អប្រសើរថែមទៀត។
អានបន្ថែមរដ្ឋអនុម័តគម្រោងធំៗ៤ តម្លៃជិត ៩៧លានដុល្លារ នៅខេត្តក្រចេះ ស្វាយរៀង និងព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគសរុប ៩៦,៨លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តក្រចេះ ស្វាយរៀង និងព្រះសីហនុ។ គម្រោងទី១៖ វិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡា មានទុនវិនិយោគចំនួន ៨៤,៥លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ.ប៊ី.អ៊ី.ស្នួល ខេត្តក្រចេះ នឹងបង្កើតការងារបានចំនួនប្រមាណ ១០០០កន្លែង ឈ្មោះក្រុមហ៊ុន L-Q New Energy CO., LTD. គម្រោងទី២៖ វិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃបំពង់ទីបដែក និងកែច្នៃតំណទីបដែកគ្រប់ប្រភេទ មានទុនវិនិយោគចំនួន ៥,៨លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សានសែល ស្វាយរៀង ខេត្តស្វាយរៀង ឈ្មោះក្រុមហ៊ុន Eastcam Casting Co., Ltd. គម្រោងទី៣៖ វិនិយោគបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឈ្មោះក្រុមហ៊ុន MEGA Hardwood Co., Ltd. គម្រោងទី៤៖ វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទុនវិនិយោគចំនួន […]
អានបន្ថែមក្រសួងតម្រូវឱ្យម្ចាស់អាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់ត្រូវមានអាជ្ញាបណ្ណ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសជូនដំណឹងដល់បណ្តាអង្គភាពរដ្ឋ និង ក្រុមហ៊ុនឯកជន ដែលចង់បន្តអាជ្ញាបណ្ណលើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឬមានបំណងចង់ផ្លាស់ប្តូរប្រភេទអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំមកក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានមុនថ្ងៃផុតសុពលភាពអាជ្ញាបណ្ណ យ៉ាងតិច៣ខែ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី១៨ កក្កដា ២០២២។ សូមបញ្ជាក់ ពេលមកដាក់ពាក្យស្នើសុំ សូមជួយភ្ជាប់មកជាមួយនូវ អាជ្ញាបណ្ណចាស់ក្នុងអំឡុងពេលសុភាព និងរបាយការណ៍សកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន។ ក្នុងសេចក្តីប្រកាសដដែលបានបន្ថែមថា សម្រាប់បណ្តាអង្គភាព និងក្រុមហ៊ុនឯកជន ដែលមានបំណងចង់ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ នៅក្រសួងសាធារណការ ដោយបំពេញតាមលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម ដែលបានកំណត់ដោយក្រសួងសារធារណការ និងដឹកជញ្ជូន។ ចំពោះអ្នកដែលគ្មានអាជ្ញាបណ្ណសម្រាប់ប្រកបអាជីវកម្មដូចបានរៀបរាប់ខាងលើ នឹងត្រូវទទួលពិន័យអន្តរការណ៍ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់។
អានបន្ថែមក្រសួងចេញផែនការថ្មី ១០ចំណុចទៀត ដើម្បីប្រែខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងមេត្រីបរិស្ថាន
ក្រសួងបរិស្ថាន បានដាក់ចេញផែនការសកម្មភាពបច្ចេកវិទ្យា ១០ចំណុច ក្នុងការអនុវត្តគម្រោងវាយតម្លៃតម្រូវការបច្ចេកវិទ្យាមេត្រីបរិស្ថាន (TNA) ដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ។ នេះបើតាមសិក្ខាសិក្ខាសាលា ស្តីពីការផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យានៃគម្រោង TNA កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ សិក្ខាសាលានេះ បានសម្រេចផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យាទាំង ១០ រួមមាន៖ ១) ការប្រើប្រាស់អំពូលភ្លើងសន្សំសំចៃអគ្គិសនី (LED) ២) ការកែលម្អការគ្រប់គ្រងអគ្គិសនីតាមប្រព័ន្ធ ISO50001 ៣) ការប្រើប្រាស់សូឡា PV នៅលើដំបូលអគារ ៤) ការដុតជីវម៉ាសដើម្បីបង្កើតកម្តៅ ៥) ការបំប្លែងសំណល់ប្លាស្ទិកទៅជាឥន្ធនៈ ៦) ការធ្វើជីកំប៉ុស្ត ៧) ការប្រើប្រាស់ឡើងវិញនូវទឹកកខ្វក់ដែលបានឆ្លងកាត់អាងប្រព្រឹត្តកម្មគីមី ៨) ការបំពាក់នាឡិកាទឹក និងបរិក្ខារលាងសម្អាតដែលសន្សំសំចៃទឹក ៩) ការត្រងទឹកភ្លៀងពីដំបូលអគារ និង ១០) ផែនការគ្រប់គ្រងគ្រោះមហន្តរាយ។ គម្រោង TNA បានទទួលការគ្រាំអនុវត្ត និងបច្ចេកទេសដោយមូលនិធិអាកាសធាតុបៃតង (GCF) និងក្រុមហ៊ុនទីប្រឹក្សា (Climate Smart Initiative)។ បើតាម ឯកឧត្តម វ៉ាន់ […]
អានបន្ថែមអគារជាង ១០០០កន្លែង កំពុងជាប់គាំងការសាងសង់ នៅក្រុងព្រះសីហនុ
ភាគីពាក់ព័ន្ធ កំពុងរកដំណោះស្រាយលើអគារជាង ១០០០កន្លែង ដែលកំពុងជាប់គាំងការសាងសង់នៅខេត្តព្រះសីហនុ ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៤ ខែកក្កដា នេះថា ការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំមកនេះ បានបន្សល់នូវការជាប់គាំងការដ្ឋានសំណង់តូច-ធំជាច្រើនកន្លែងដែលរាយប៉ាយជុំវិញក្រុងព្រះសីហនុ។ លោក ឡុង ឌីម៉ង់ បន្ថែមថា៖ “កាលពីប្រជុំគ្នាថ្ងៃមុន យើងសង្កេតឃើញថា មានអ្នកវិនិយោគថ្មីៗ ដែលមានបំណងវិនិយោគ ដូចជាក្រុមហ៊ុនអចលនទ្រព្យសឹង្ហបុរី ពួកគេកំពុងពិចារណា ម្តងមួយករណីៗ ហើយអាជ្ញាធររដ្ឋបាលខេត្ត ក៏កំពុងតែប្រមូលបញ្ហាទាំងអស់មកពិភាក្សា និងពិចារណាផងដែរ”។ លោកបន្តថា បញ្ហាសំណង់ដែលនៅជាប់គាំងទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពក្រុង ព្រះសីហនុ ពិសេសប៉ះពាល់ដល់សុវត្ថិភាពសំណង់ដែលអាចនឹងបង្កគ្រោះថ្នាក់នាពេលអនាគត រួមទាំងប៉ះពាល់ខ្លាំងដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត។ កិច្ចប្រជុំពិគ្រោះយោបល់រវាងវិស័យឯកជន និងភាគីពាក់ព័ន្ធនៅក្នុងផែនការស្ដារវិស័យអចលនទ្រព្យក្នុងក្រុងព្រះសីហនុ ត្រូវបានធ្វើឡើងកាលពីដើមខែកក្កដា ដើម្បីប្រមូលធាតុចូល សម្រាប់ដាក់ជូនរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងវិស័យឯកជនរួមគ្នាដោះស្រាយវិបត្តិមួយនេះដែលបាននឹងកំពុងកើតឡើង ហើយវាក៏ប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គម។ លោក ឡុង ឌីម៉ង់ ថ្លែងថា៖ “ខ្ញុំនៅតែជឿជាក់ថា ដរាបណាមានការពិភាក្សាគ្នាត្រង់ទៅត្រង់មក ផ្ដល់សម្បទានឲ្យគ្នាទៅវិញទៅមក នោះបញ្ហានឹងត្រូវបានដោះស្រាយដោយទទួលបានលទ្ធផលឈ្នះឈ្នះទាំងអស់គ្នា”។’ […]
អានបន្ថែម