ព័ត៌មានសំណង់
ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្រេច ៩៩% នឹងបើកឱ្យប្រើថ្ងៃទី ១៩ មីនា
ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នៅពេលនេះសម្រេចបាន៩៩% ហើយ ដោយនឹងដាក់ឱ្យដំណើរការឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនា ខាងមុខនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ជាគម្រោងរបស់រដ្ឋាភិបាលកម្ពុជា និងម៉ៅការសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិកា ២២លានដុល្លារ។ នៅពេលដែលសាងសង់រួចគម្រោងនេះ នឹងមានអាយុកាលប្រមាណជា ១០០ ឆ្នាំ ។ យោងទៅតាមផែនការមេ គម្រោងស្ថាបនានេះរួមមាន៖ ១) ស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង ១៥,៨ម៉ែត្រ ដែលមានចរាចរ ២ គន្លងទៅ ២ គន្លងមក និងជម្រាលស្ពាន៤,៥ម៉ែត្រ ។ ២) ស្ពានអាកាសទីពីរ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង ប្រវែង៤០ម៉ែត្រ ។ ៣) ជាស្ពានតភ្ជាប់ចរាចរពីផ្លូវវេងស្រេង […]
អានបន្ថែមផ្សារទំនើបលក់សម្ភារតុបតែងផ្ទះ និងសង្ហារិមស្ដង់ដា SCG Design Village បើកសម្ពោធជាផ្លូវការ
SCG HOME DESIGN VILLAGE បើកសម្ពោធជាផ្លូវការ ហាងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋាន ដែលផ្តល់នូវប្រណីតភាពនៃការរស់នៅ ដំបូងគេតែមួយគត់ក្នុងប្រទេសកម្ពុជា SCG Home Design Village ជាហាងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានបែបទាន់សម័យ បានធ្វើការបង្ហាញខ្លួនក្នុងថ្ងៃបើកសម្ពោធជាផ្លូវការ នាថ្ងៃទី១៤ ខែមីនា ដែលមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា SCG Home Design Village ត្រូវបានប្រកាសជាហាងលក់គ្រឿងបរិក្ខារនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះលំដាប់ពិភពលោក ដែលសុទ្ធសឹងតែនាំចូលពីបរទេស មានច្រើនជម្រើសក្នុងការតុបតែងគេហដ្ឋាន បែបទំនើប ទាន់សម័យ មានគ្រប់ម៉ូត និងស្រស់ស្អាត ដែលសុទ្ធសឹងជាប្រេនល្បីៗ ធ្វើឲ្យគេហដ្ឋានក្នុងក្តីស្រមៃរបស់អស់លោកអ្នកក្លាយជាការពិត។ SCG Home Design Village ផ្តល់នូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលសមស្របសម្រាប់គ្រប់មជ្ឈដ្ឋាននៃការរស់នៅ និង គ្រប់ក្រុមគ្រួសារ ហើយលោកអាចអញ្ជើញមកទស្សនាផ្ទាល់និងទទួលយកបទពិសោធន៍ថ្មីសម្រាប់ការរស់នៅពីហាង SCG Home Design Village។ សម្រាប់ពិធីសម្ពោធជាផ្លូវការនៅ SCG Home Design Village បានធ្វើការចាប់ផ្តើមនាពេលរសៀល ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ រួមមាន នាយកប្រតិបត្តិនៃក្រុមហ៊ុន […]
អានបន្ថែមអគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី តម្លៃជាង ៨លានដុល្លារ នឹងបើកដំណើរការ ក្នុងខែមីនានេះ
គិតមកដល់ពេលនេះ អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង តម្លៃ៨លានដុល្លារ ក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ បានសាងសង់រួចជាស្ថាពរហើយ ខណៈអគារនេះគ្រោងនឹងសម្ពោធដាក់ដំណើរការនៅខែមីនា ឆ្នាំ២០២២ នេះ។ នេះបើយោងតាម ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងកិច្ចចុះពិនិត្យគម្រោងសាងសង់ ផ្ទាល់កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម ម៉ម ប៊ុនហេង បានឱ្យដឹងថា «យើងខ្ញុំ ក៏នឹងគោរពស្នើសុំការអញ្ជើញពីសម្តេចតេជោ ដើម្បីអញ្ជើញមកសម្ពោធបើកឱ្យដំណើរការអគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី នៅក្នុងខែមីនានេះ ដើម្បីឆ្លើយតបទៅតម្រូវការប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត»។ គួរបញ្ជាក់ថា អគារថ្មីនេះ បានសាងសង់ឡើងក្រោមជំនួយឥតសំណង ៨លានដុល្លារ របស់កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (KOICA) ហើយបានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០។ (អានបន្ថែម) អគារមនី្ទរពេទ្យព្រះអង្គឌួងថ្មីនេះ ត្រូវបានបំពាក់សម្ភារទំនើបបំផុត និងចាំបាច់នានា ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត៕
អានបន្ថែមអគារពាណិជ្ជកម្មពហុបំណងថ្មីមួយ នៅតំបន់ក្បាលថ្នល់ បើកសម្ពោធជាផ្លូវការ
អគារពាណិជ្ជកម្មពហុបំណងថ្មីកម្ពស់ ១២ជាន់ ថ្មីមួយ ឈ្មោះថា Kampus បានបើកសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី១២ ខែមីនា។ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងតំបន់ក្បាលថ្នល់ អគារនេះត្រូវបានសាងសង់ឡើងជាមួយនឹងការរចនាប្លែកថ្មី ដែលមានផ្ទៃក្រសឡាសរុប ១០ ៥៤៣ ម៉ែត្រការ៉េ ជាមួយនឹងចំណតរថយន្តក្រោមដី។ ផ្នែកខ្លះនៃអគារនឹងត្រូវបានបម្រើជាសាលសន្និសីទ និងមជ្ឈមណ្ឌលការងាររបស់សហព័ន្ធយុវជន ខណៈ ផ្នែកខ្លះទៀតនឹងប្រើប្រាស់ជាកន្លែងធ្វើការរួមគ្នាសម្រាប់យុវជន ក៏ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងអភិវឌ្ឍន៍ផងដែរ។ អគារនេះក៏មានជាការិយាល័យជួល ហាងកាហ្វេ ភោជនីយដ្ឋាន កន្លែងកម្សាន្ត កន្លែងលំហែរកាយ ស្កាយបារ និងកន្លែងផ្សេងៗទៀត។ លោក ហ៊ុន ម៉ានី បានថ្លែង អបអរសាទរចំពោះការដាក់ដំណើរការអគារ Kampus នេះថា គម្រោងនេះត្រូវបានសាងសង់ឡើង ក្នុងគោលបំណងសម្រាប់យុវជនកម្ពុជាអាចធ្វើសកម្មភាព រៀបចំកិច្ចប្រជុំ ឬជួបជុំ ដើម្បីបម្រើដល់អាជីវកម្ម អាជីព ឬបុព្វហេតុជាតិ និងប្រជាជន។
អានបន្ថែមហេដ្ឋារចនាសម្ព័ន្ធធំៗ ៤ គម្រោង នៅខេត្តពោធិ៍សាត់ តម្លៃជិត១០លានដុល្លារ បញ្ចប់ការសាងសង់ជាស្ថាពរ
សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដែលស្ថិតក្នុងក្រុងពោធិ៍សាត់ បានស្ថាបនារួចរាល់ជាស្ថាពរហើយ ខណៈនៅមួយចំនួនតូចទៀតប៉ុណ្ណោះ កំពុងបន្តស្ថាបនា។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ គម្រោងដែលបានបញ្ចប់ទាំងនោះរួមមាន ទីលានទុកដាក់សម្រាម អាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូ DBST ព្រមទាំងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់។ ដោយឡែក ខ្សែផ្លូវមួយចំនួនតូចទៀត គ្រោងនឹងបញ្ចប់ការដ្ឋាន នៅអំឡុងខែមីនា ឆ្នាំ២០២២ នេះផងដែរ។ សូមបញ្ជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ស្ថិតក្នុងគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ដែលជាកម្ចីហិរញ្ញប្បទានពីធនាគារ ADB ៩,៩៣លានដុល្លារ និងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
អានបន្ថែមក្រសួងដែនដីនឹងបើកវគ្គអប់រំអំពីច្បាប់ និងបទបញ្ជាថ្មីៗ ដល់អ្នកគូរប្លង់ និងក្រុមហ៊ុនសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកវគ្គផ្សព្វផ្សាយខ្លឹមសារច្បាប់ គោលការណ៍ បទបញ្ជា និងបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យសំណង់ ដល់រូបវ័ន្តបុគ្គល និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងអ្នកសាងសង់ទាំងអស់ទូទាំងប្រទេស។ បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វគ្គអប់រំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង៨ ព្រឹក តាមប្រព័ន្ធ Zoom (Meeting ID: 814 9688 4411, Passcode: MLMUPC2022) ក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
អានបន្ថែមត្រឹមចុងឆ្នាំ ២០២១ កម្ពុជាមានបំណុល ៩,៤៩ ប៊ីលានដុល្លារ ភាគច្រើនប្រើលើហេដ្ឋារចនាសម្ព័ន្ធ
គិតត្រឹមដំណាច់ឆ្នាំ២០២១ កម្ពុជា មានសន្និធិបំណុលសាធារណៈ (កម្ចីដែលនៅជំពាក់គេ) សរុបចំនួន ៩,៤៩ ប៊ីលានដុល្លារ ដោយសុទ្ធតែជាបំណុលសាធារណៈក្រៅប្រទេស ហើយភាគច្រើនគឺប្រើលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាម ព្រឹត្តិបត្របំណុលសាធារណៈកម្ពុជា ចេញផ្សាយចុះថ្ងៃទី ២៥ខែកុម្ភៈ កន្លងទៅ។ ដោយឡែក ក្នុងឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងសុំកម្ចីសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ៩០៥លានដុល្លារ ស្មើនឹងប្រមាណ៤៣% នៃពិដានអតិបរមាដែលច្បាប់អនុញ្ញាត ១,៥០០ លាន អេស.ដេ.អ៊ែរ។ គោលដៅនៃកម្ចី គឺប្រើដើម្បីអនុវត្តគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាព ទិសដៅដើម្បីកំណើនសេដ្ឋកិច្ចរយៈពេលវែង។ ក្នុងចំណោមកម្ចីសរុប វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាញយក ៧២% ខណៈវិស័យអាទិភាពចំពោះមុខផ្សេងទៀត ប្រមាណ២៨% ។ ក្រសួងបញ្ជាក់ថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ដោយមានធាតុអំណោយជាមធ្យម ៥០%។ (និយាយងាយយល់គឺកម្ចីការប្រាក់ទាបជាងទីផ្សារ) គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ១៥,៥៥ ប៊ីលានដុល្លារ ក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ដណ្តប់ ប្រមាណ ៨៣% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ១៧%។
អានបន្ថែមសម្ដេច ហ៊ុន សែន នឹងសម្ពោធផ្លូវ ៣៨ខ្សែ នៅសៀមរាប ថ្ងៃទី ទី ០៤ ខែ មេសា
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងការកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី ៤ មេសា ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងប្រសាសន៍របស់អភិបាលខេត្តសៀមរាម ឯកឧត្តម ទៀ សីហា កាលពីថ្ងៃទី ១១ មីនា នេះ។ ឯកឧត្តមបន្តថា៖ «មកដល់ពេលនេះ ការសាងសង់ផ្លូវសម្រេចបានបាន១០០% ខណៈ នៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារមួយចំនួនតូចប៉ុណ្ណោះ» ។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក។ លើសពីនេះ រដ្ឋក៏បន្ថែមទឹកប្រាក់ ៩លានដុល្លារអាមេរិក ដើម្បីរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ខណៈ ៥ លានដុល្លារទៀត សម្រាប់កែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ។ ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា […]
អានបន្ថែមមកទល់បច្ចុប្បន្ន ភ្នំពេញមានបូរីជាង ៣០០ កន្លែង និងអគារខ្ពស់ជាង ១៦០០ អគារ
គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ។ លើសពីនេះ ក្នុងឆ្នាំ ២០២១ កន្លងទៅ ភ្នំពេញទទួលបានគម្រោងសាងសង់ថ្មីៗ ១០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក ។ នេះបើតាមការឱ្យដឹងរបស់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី ១០ ខែ មីនា កន្លងទៅ ក្នុងពិធីបើកការដ្ឋានបូរីតាមោកស៊ីធីលែនទំហំ ៤៤ហិកតា នៅខណ្ឌព្រែកព្នៅ។ ឯកឧត្តមបន្ដថា វិស័យសំណង់នៅរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២២ នៅតែបន្តរីកចម្រើន ទោះប្រទេសជួបវិបត្តិកូវីដជាង ២ឆ្នាំ មកហើយក្ដី។ ឯកឧត្តមបញ្ជាក់ទៀតថា ជាមួយនឹងនិន្នការវិជ្ជមានទាំងនេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងវិញក្នុងពេលឆាប់ៗខាងមុខ ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម […]
អានបន្ថែមរដ្ឋគ្រោងពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តភាគឥសាន្ត
រដ្ឋាភិបាលកំពុងសិក្សា និងរៀបចំផែនការពង្រីក និងកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមទីក្រុងនានាៗនៅភូមិភាគឥសាន្ត ដោយនឹងចាប់ផ្តើមពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ គម្រោងលើកកម្ពស់បណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមន្ដ្រីពាក់ព័ន្ធ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ។ លោក ហេង សាលពិសិដ្ឋ អគ្គនាយករងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណៈការ និងដឹកជញ្ចូនបានឱ្យដឹងថា គម្រោងនេះជាផ្នែកមួយនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដែលបានដាក់ចេញកាលពីឆ្នាំ២០២១។ លោកបន្តថា ក្រុងសែនមនោរម្យ គឺជាទីក្រុងដំបូង ដែលរដ្ឋនឹងអនុវត្តគម្រោង ខណៈទីតាំងពីរទៀត គឺក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង នៅក្រុងក្រចេះ ខេត្តក្រចេះ។
អានបន្ថែម